ព័ត៌មាន

សមិទ្ធផលថ្មី សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត»

សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត» រៀបចំសម្រាប់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ អ្នកសិក្សា និង អ្នកស្រាវជ្រាវលើវិស័យគណិតវិទ្យា។ សៀវភៅនេះ ជាផ្នែកមួយនៃពីជគណិត ដែលផ្តល់ឱ្យនិស្សិតត្រូវ សិក្សាទទួលបានចំណេះដឹងខាងទ្រឹស្តី និង ការអនុវត្តដែលជាមូលដ្ឋាននៃការវិភាគតាមបែបតក្កវិទ្យា និង ភាព សមហេតុផល ដោយសមស្របតាមកម្មវិធីក្នុងស្រុកនឹងស៊ីសង្វាក់ជាមួយកម្មវិធីសិក្សាក្នុងប្រទេសជឿនលឿន មួយចំនួន។

យើងខ្ញុំសង្ឃឹមថា ក្រោយពីការសិក្សារៀនសូត្រ និង វិភាគដោយយកចិត្តទុកដាក់នោះ និស្សិតពិតជា ទទួលបានចំណេះដឹងគណិតវិទ្យាផ្នែកតក្កវិទ្យានិងការអនុវត្តបានយ៉ាងទូលំទូលាយសមប្រកបតាមលក្ខណ: វិទ្យាសាស្រ្ត។

សិស្ស និស្សិត និង អ្នកសិក្សាស្រាវជ្រាវគណិតវិទ្យា ដែលអានសៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត» នឹង៖

- មានការយល់ដឹងច្បាស់គោលការណ៍ក្នុងគណិតវិទ្យាមាន៖ ប្រធានបទ ភាសាប្រើ និយមន័យ និមិត្តសញ្ញា ការគណនា ការស្រាយបញ្ជាក់ ទ្រឹស្តីបទ រូបមន្ត លក្ខណៈ លទ្ធផលស្តង់ដា វិធីសាស្រ្តដោះស្រាយ គុណភាពនិងប្រសិទ្ធភាពក្នុងគណិតវិទ្យា។

- ពង្រីង និង ពង្រឹកបន្ថែមសមត្ថភាពបង្រៀន និង រៀនសិក្សាស្រាវជ្រាវ មានក្បួនខ្នាតដោះស្រាយ លំហាត់បានត្រឹមត្រូវ ព្រមទាំងអភិវឌ្ឍបំណិនការគិតរបស់និស្សិតបានសមហេតុផល ដោយមានអំណះ អំណាងតាមនិយមន័យ ទ្រឹស្តីបទ រូបមន្ត លក្ខណ: លំហាត់អនុវត្តនិងលំហាត់កិច្ចការស្រាវជ្រាវ (ប្រតិបត្តិ) ។

- មានសមត្ថភាពខ្ពស់លើកម្រិតជំនាញវិជ្ជាជីវ: សម្រាប់សិក្សាស្រាវជ្រាវបន្តតាមបែបវិទ្យាសាស្ត្រនាយុគសម័យបច្ចេកវិទ្យា ដោយពង្រីកបន្ថែមតាមរយ:ការសិក្សាស្រាវជ្រាវ។

- ធ្វើទំនាក់ទំនងអន្តរកម្មវិធីសិក្សាពីគណិតវិទ្យាជាមួយមុខវិជ្ជាវិទ្យាសាស្ត្រដូចជា មុខវិជ្ជារូបវិទ្យា វិទ្យាសាស្រ្តកុំព្យូទ័រ និង បច្ចេកវិទ្យានានា ។

- ជាធនធានមនុស្សពេញលេញ មានចំណេះដឹង ចំណេះធ្វើ បំណិនប្រសប់លើមុខជំនាញ ហើយយកជំនាញទាំងនេះទៅអប់រំបង្រៀនមនុស្សជំនាន់ក្រោយ ឱ្យពួកគេយកចំណេះដឹងយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សដូចជា ការគិតតាមបែបតក្កៈ ការប្រើប្រាស់តក្កវិទ្យាក្នុងផ្នែកព័ត៌មានវិទ្យា ...។

សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត» នេះ មាន ៤ ជំពូក។ ជំពូកទី១សិក្សាអំពី តក្កវិទ្យា ជំពូកទី២ សិក្សាអំពីការប្រើប្រាស់តក្កវិទ្យាក្នុងការសម្រាយបំភ្លឺ ជំពូកទី៣សិក្សាអំពីការប្រើប្រាស់តក្កវិទ្យាក្នុង ទ្រឹស្ដីសំណុំ និង ជំពូកទី៤សិក្សាអំពីការប្រើប្រាស់តក្កវិទ្យាក្នុងសៀគ្វីតក្កៈឌីជីថល ។

ក្នុងជំពូកនីមួយៗនៃសៀវភៅនេះ មានមេរៀនខ្លះជាការសង្ខេប រំឭកឡើងវិញនូវចំណះដឹងមួយចំនួន ដែលនិស្សិតបានសិក្សារួចនៅថ្នាក់ក្រោម មេរៀនខ្លះទៀតមានការបង្ហាញនិយមន័យ ការស្រាយបញ្ជាក់ ទ្រឹស្តីបទ រូបមន្ត លក្ខណៈ និង ផ្តល់នូវវិធីសាស្ត្រដោះស្រាយ មានសិក្សាជាឧទាហរណ៍មួយចំនួនដោយ មានភ្ជាប់នឹងចម្លើយ លំហាត់ប្រតិបត្តិ ហើយចុងបញ្ចប់ជំពូកបីក្នុងចំណោមជំពូកទាំងបួនមានលំហាត់ និង ដំណោះស្រាយ សម្រាប់ឱ្យសិស្ស និង និស្សិតអាននិងរៀនហ្វឹកហាត់ដោះស្រាយតាម។

ដូច្នេះសៀវភៅនេះ នឹងជាជំនួយដល់សិស្ស និង និស្សិត ដែលកំពុងសិក្សានៅ វិទ្យាល័យ វិទ្យាស្ថាន សាកលវិទ្យាល័យនានា ក៏ដូចជាលោកគ្រូ និង អ្នកគ្រូ ដែលកំពុងបង្រៀនមុខវិជ្ជាគណិតវិទ្យា នៅក្នុងប្រទេស ផងដែរ ដើម្បីឆ្លើយតបនឹងបរិការណ៍អប់រំសវត្សរ៍ទី២១។

ចូលអានបន្ថែម៖ http://www.rac.gov.kh/royal-academy/research/attachments/original/169.pdf?1655866793

អ្នកនិពន្ធ៖ យឹម អាយុវឌ្ឍនៈវិជ្ជា


2022-06-22 02:59:11   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 09:59 AM
រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ទឹកថ្នាំសម្លាប់មេរោគជូនក្រសួងសុខាភិបាល

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទឹកថ្នាំសម្លាប់មេរោគ ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនក្រសួងសុខាភិបាល។

ទឹកថ្នាំសម្លាប់មេរោគនេះគឺជាជំនួយមនុស្សធម៌របស់ក្រុមហ៊ុនNJ នៃសាធារណរដ្ឋកូរ៉េ ផ្តល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈរាជបណ្ឌិត្យសភាកម្ពុជា ដូចខាងក្រោម៖

-NEW FOUNTAIN MAXX (Spray) 80ML ស្មើនឹងចំនួន ៣០ ០០០ដប
-NEW FOUNTAIN MAXX (Spray) 100ML ស្មើនឹងចំនួន ១២ ០០០ដប
-NEW FOUNTAIN MAXX (Spray) 100ML ស្មើនឹងចំនួន ៩៦០ដប

ជាសរុប ស្មើនឹង ៤២ ៩៦០ដប គិតជាទឹកប្រាក់ជាង ២២ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។

RAC Media


2022-06-16 12:19:23   ថ្ងៃព្រហស្បតិ៍, 16 មិថុនា 2022 ម៉ោង 07:19 PM
ជំនួបប្រជុំបង្កើនកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃពុធនេះ ទី១៥ ខែមិថុនា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសទទួលបដិសណ្ឋារកិច្ចឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។ នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពិភាក្សាការងារជាមួយឯកឧត្ដម Wang Wentian និងបានឯកភាពគ្នាបញ្ហាសំខាន់ៗដូចខាងក្រោម៖

១- បន្តនិងបង្កើនកិច្ចសហប្រតិបត្តិការវាងរាជបណ្ឌិត្យសភាកម្ពុជានិងស្ថាប័នសិក្សាស្រាវជ្រាវរបស់ប្រទេសចិន។
២- បន្តផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលភាសាចិននៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
៣- ស្ថានទូតចិន នឹងផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនបន្ថែមដល់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
៤- សិក្សាលទ្ធភាពនឹងដាក់ឱ្យដំណើរការមជ្ឈមណ្ឌល China Ready Centre នៅរាជបណ្ឌិត្យសភាកម្ពុជា នាពេលខាងមុខ។

RAC Media


2022-06-16 03:14:22   ថ្ងៃព្រហស្បតិ៍, 16 មិថុនា 2022 ម៉ោង 10:14 AM
ជំនួបម្ចាស់សៀវភៅ 24-Hour English Pronunciation 101

នាថ្ងៃពុធ ទី ១១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្រ្តីជំនាញអប់រំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោក លី សុជាតិ អ្នករៀបរៀបចងក្រងសៀវភៅ 24-Hour English Pronunciation 101 ។ ក្នុងជំនួបនេះ លោកលី សុជាតិ បានណែនាំបង្ហាញពីគោលបំណងនៃការរៀបរៀងសៀវភៅនេះ និងចំណុចសំខាន់ៗ ដែលជាចំណែកនៃការជួយសម្រួលដល់អ្នកសិក្សាភាសាអង់គ្លេស និងអាចបញ្ចេញសម្លេងឱ្យបានត្រឹមត្រូវដូចជនជាតិអាម៉េរិក។ លោកលី សុជាតិ ក៏បានជូនសៀវភៅ 24-Hour English Pronunciation 101 មួយចំនួនសម្រាប់ប្រើប្រាស់ជាឯកសារបង្រៀន និងរៀនក្នុងរាជបណ្ឌិត្យសភាកម្ពុជា។ ក្រោយជំនួប និងការបង្ហាញសៀវភៅ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញទីតាំងមួយចំនួននៃអគារខេមរវិទូ។

សូមបញ្ជាក់ថា លោកលី សុជាតិ គឺជាអនិកជនខ្មែរ ដែលបានទៅរស់នៅសហរដ្ឋអាម៉េរិកជាង ៤០ឆ្នាំមកហើយ។ លោកបានព្យាយាមសិក្សាពីការបញ្ចេញសម្លេងភាសាអង់គ្លេសតាមសំនៀងជនជាតិអាមេរិក និងរៀបរៀងចងក្រងសៀវភៅ 24-Hour English Pronunciation 101 នេះឡើង ជាជំនួយដល់អ្នកសិក្សាភាសាអង់គ្លេសទូទៅ។

អត្ថបទ : អ៊ុន សុភ័ក្ត្រ




2022-05-12 01:29:46   ថ្ងៃព្រហស្បតិ៍, 12 ឧសភា 2022 ម៉ោង 08:29 AM
ជំនួបគោរមវន្តកិត្តិយស កសាងគុណកថា កិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី

លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តាមការចាត់តាំងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចូលជួបសម្ដែងការគួរសម និងរៀបចំធ្វើគុណកថា សម្រាប់គោរមវន្តកិតិ្តយសនៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមជម្រាបជូនថា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឺទ្ធសភា បានទទួលការប្រោសប្រទាន តាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដល់នូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិនីតិកោសលប​ណ្ឌិត» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២២/២៨៥ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។


2022-05-10 14:52:10   ថ្ងៃអង្គារ, 10 ឧសភា 2022 ម៉ោង 09:52 PM
ជំនួបគោរមវន្តកិត្តិយស កសាងគុណកថា កិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តាមការចាត់តាំងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចូលជួបសម្ដែងការគួរសម និងរៀបចំធ្វើគុណកថា សម្រាប់គោរមវន្តកិតិ្តយសនៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមជម្រាបជូនថា ឯកឧត្ដម ជា ជេដ្ឋ ប្រធានគណៈកម្មការទី៧ នៃព្រឺទ្ធសភា បានទទួលការប្រោសប្រទាន តាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដល់នូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិសេដ្ឋាប​ណ្ឌិត» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២២/២៨៤ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។


2022-05-10 14:45:48   ថ្ងៃអង្គារ, 10 ឧសភា 2022 ម៉ោង 09:45 PM
រាជបណ្ឌិត្យសភាកម្ពុជា បង្កើនកិច្ចសហការជាមួយទីម័រឡេស្តេ

នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្ដមានឯកឧត្ដម Agio Pereira ទេសរដ្ឋមន្ត្រីទីម័រឡេស្តេ និងបានពិភាក្សាការងារលើចំណុចសំខាន់ៗ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងស្ថាប័នទាំងពីរ។

ជាមួយគ្នា ដើម្បីជាសក្ខីភាពនៃសហប្រតិបត្តិការជិតស្និទ្ធ រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើការសហការជាមួយសាកលវិទ្យាល័យជាតិទីម័រ ដោយផ្តល់អាហារូបករណ៍ដល់សិស្សមកពីទីម័រ ដែលមានបំណងមកបន្តការសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅរាជបណ្ឌិត្យសភាកម្ពុជា។


2022-05-10 14:37:35   ថ្ងៃអង្គារ, 10 ឧសភា 2022 ម៉ោង 09:37 PM
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក និងផលប្រយោជន៍ជាយុទ្ធសាស្ត្រ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១២-១៣ ឧសភាខាងមុខនេះ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ជាការជួបមុខគ្នាដោយផ្ទាល់ រវាងប្រមុខមេដឹក នាំអាស៊ាន ជាមួយនឹងលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន នាយប់ថ្ងៃអាទិត្យ ទី១៦ ខែមេសា កន្លងទៅ។ ពេលវេលាប្រជុំលើកនេះ គឺជាការកំណត់ឡើងជាលើកទី២ បន្ទាប់ពីត្រូវបានខកខាន កាលពីខែមីនាកន្លងទៅដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយសារតែភាគីឥណ្ឌូនេស៊ី ដែលជាអ្នកសម្របសម្រួល មិនអាចសម្របសម្រួល ពេលវេលាជាមួយមេដឹកនាំនៃបណ្តាប្រទេសក្នុងអាស៊ានបាន។

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន បានបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេស រវាង អាស៊ាន និង សហរដ្ឋអាម៉េរិក នេះប្រារពឡើងដើម្បីអបអរសាទរទំនាក់ទំនងភាពដៃគូសន្ទនាអាស៊ាន សហរដ្ឋអាម៉េរិក ដែលមានវ័យ ៤៥ឆ្នាំទៅ ហើយនេះគឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ ២០១៦ និងជាការជួបប្រជុំ គ្នាដោយផ្ទាល់មុខលើកទី១សម្រាប់ថ្នាក់ដឹកនាំអាស៊ាន គិតចាប់តាំងពី ឆ្នាំ២០១៧ មក។

តើកិច្ចប្រជុំកំពូលពិសេសលើកទី២ និងដោយផ្ទាល់មុខជាលើកទី១សម្រាប់ថ្នាក់ដឹកនាំអាស៊ាន ជាមួយសហរដ្ឋអាម៉េរិក ចាប់តាំងពីឆ្នាំ២០១៧មកនេះ ភាគីទាំងសងខាងរំពឹងថានឹងទទួលបាលលទ្ធផល អ្វីជាផ្លែផ្កា? ចំណែកកម្ពុជាដែលពេលនេះជាប្រធានអាស៊ាន រំពឹងថានឹងទទួលផលវិជ្ជមានអ្វីជាដុំកំភួន?

បើយោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ប្រធានអាស៊ាន បានប្រកាសថា ថ្នាក់ដឹកនាំ អាស៊ាន និងប្រធាននាធិបតី Joe Biden នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រ នានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺ កូវីដ១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយ​ចីរភាព កិច្ចសហ ប្រតិបត្តិការ លំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និង ប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាម៉េរិកក៏នឹង ធ្វើការ ផ្លាស់ប្តូ
យោ​បល់​គ្នាផងដែរ អំពីបញ្ហាតំន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និង សហរដ្ឋ អាម៉េរិកនឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាម៉េរិក ហើយនឹង លើកកម្ពស់ភាពជាដៃគូយុទ្ឋសាស្ត្រសម្រាប់​ផលប្រយោជន៍រួមទៅវិញទៅមកនៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាម៉េរិក។

កិច្ចប្រជុំកំពូលពិសេសនេះ ក៏នឹងបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាព និងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក៏ដូចជាដើម្បីបង្កើនជំនឿ និង ទំនុកចិត្តគ្នាទៅវិញទៅមកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននាពេលនេះ ធ្វើឡើងបន្ទាប់ពី សេតវិមាន បានបញ្ជាក់ពី ពេលវេលាជាក់លាក់នៃកិច្ចប្រជុំកំពូលពិសេសនេះដូចគ្នា កាលពីថ្ងៃទី១៦។ នៅក្នុងសេចក្តីថ្លែងការណ៍ របស់លោកស្រី Jen Psaki អ្នកនាំពាក្យ​សេតវិមាន បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងពង្រឹងការចូលរួម របស់ លោក Joe Biden នៅក្នុងកិច្ចប្រជុំកាលពីខែតុលាឆ្នាំ២០២១ ដែលធ្លាប់បានប្រកាសពីការ ផ្តល់ទឹកប្រាក់ ចំនួន១០២លានដុល្លារ ដើម្បីជួយស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ចំណែកក្នុងងសេចក្តីប្រកាសព័ត៌មានមួយកាលពីចុងខែកុម្ភៈ កន្លងទៅ អ្នកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក នឹងស្វាគមន៍មេដឹកនាំអាស៊ាននៅ រដ្ឋធានី វ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក នៅថ្ងៃទី២៨ និង២៩ ខែមីនា។ ហើយលិខិតនោះក៏បាន បញ្ជាក់ថា អាម៉េរិក នឹងគោរពតាមការសម្រេចរបស់អាស៊ាន ដែលថា កិច្ចប្រជុំនេះនឹងមិនអញ្ជើញ មេដឹកនាំ របបយោធា មីយ៉ាន់ម៉ាឬលោក មីន អ៊ុងឡាំង ឱ្យចូលរួមឡើយ។

សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាននាឆ្នាំ២០២២នេះ ក៏បានដាក់ក្តីសង្ឃឹមថា ទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងអាម៉េរិក កាន់តែមានភាពរីកចម្រើនបន្ថែមទៀត បន្ទាប់ពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ធ្វើឡើងរួចរាល់។ សម្តេចបានបញ្ជាក់ថា «ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹង ចំពោះសហរដ្ឋអាម៉េរិក ក្នុងការរៀបចំ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន»។ នេះបើយោងតាមការបញ្ជាក់របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាការឆ្លើយតបទៅនឹងលិខិតរបស់ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ លិខិតបានប្រកាសពីការ ទន្ទឹងរង់ចាំពេលវេលាធ្វើការជាមួយកម្ពុជា ក្នុងរបត់ជាប្រធានអាស៊ានឆ្នាំនេះ។ លោក Joe Biden បញ្ជាក់ ជំហររបស់អាម៉េរិកថា «ខ្លួនសង្ឃឹមថាទំនាក់ទំនងអាស៊ាន-អាម៉េរិកកាន់តែរីកចម្រើន និងសម្រេចបាន គោលដៅរួមនៅក្នុងតំបន់»។

សូមរំលឹកថា នៅឆ្នាំ២០១៥ ក្នុងរដ្ឋបាលរបស់លោក Obama ទំនាក់ទំនងរវាង អាស៊ាន និងសហរដ្ឋអាម៉េរិក មានភាពល្អប្រសើរ ដែលផ្អែកលើយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកឆ្ពោះមកកាន់អាស៊ី (Pivot to Asia Strategy) ដោយពឹងផ្អែក​លើចំណុចសំខាន់ចំនួនពីរ៖ ទីមួយ គឺគោលនយោបាយ យុទ្ធសាស្ត្រប្រទាក់ក្រឡា គ្នារវាងសេដ្ឋកិច្ចនិងនយោបាយ និងទីពីរ គឺការខិតខំប្រឹងប្រែងរួម និងជា សាធារណៈ របស់សហរដ្ឋអាម៉េរិក ដើម្បីបង្ហាញឱ្យឃើញថា អាស៊ានគឺជាដៃគូសហប្រតិបត្តិការ ដ៏សំខាន់ មួយនៅក្នុងតំបន់។ ការគោរពរបស់សហរដ្ឋអាម៉េរិកចំពោះមជ្ឈភាពអាស៊ាន គឺជាការទទួល ស្គាល់ គុណតម្លៃ ដែលទ្រទ្រង់ដល់ចក្ខុវិស័យ មជ្ឈភាពអាស៊ាន រួមមាន នីតិរដ្ឋ ការទូត សេរីភាពក្នុង ការធ្វើ នាវាចរណ៍ និងការ​អត់ធ្មត់ ដែលនឹងជួយដល់ទីក្រុងវ៉ាស៊ីនតោនក្នុងការសម្រេចគោលដៅយុទ្ធសាស្ត្រ របស់ខ្លួន។ ចាប់តាំងពីឆ្នាំ២០១៦មក អ្វីៗបានប្រែទៅជាអាក្រក់បំផុត។ ទីមួយ៖ ការសម្រេច ចិត្តរបស់ លោកប្រធានាធិបតីអាម៉េរិក Donald Trump ក្នុងការដកខ្លួនចេញពីភាពជាដៃ គូនៃអន្តរ ប៉ាស៊ីហ្វិក បានកាត់ផ្តាច់គោលនយោបាយយុទ្ធសាស្ត្រដែលមានភាពប្រទាក់ក្រឡាគ្នា ដែលបានបង្កើត ឡើងក្នុង សម័យលោក Obama។ លោក Trump បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋ អាម៉េរិក លើកទី៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១៧ និងបានផ្សព្វផ្សាយពីទស្សនវិស័យថ្មីរបស់ លោកស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ ប៉ុន្តែគោលនយោបាយនេះ នៅមាន ភាពខ្វះខាតនៅឡើយ។ ទីពីរ៖ នៅពេលដែល​ក្របខណ្ឌគោលនយោបាយសម្រាប់ការ ចូលរួមរបស់ អាម៉េរិក ជាមួយអាស៊ានបាន បែកបាក់គ្នាបណ្តាលឱ្យកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់មជ្ឈភាពអាស៊ាន និងការបង្ហាញពីសារៈសំខាន់ របស់អាស៊ានចំពោះ សហរដ្ឋអាម៉េរិកក៏ត្រូវបានបញ្ចប់ផងដែរ។

សម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១២-១៣ ឧសភា ឆ្នាំ២០២២ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ខាងមុខនេះ និងដោយយោងទៅតាម សេចក្តី ថ្លែងការណ៍របស់ប្រធានអាស៊ានកាលពីថ្ងៃ​ទី១៦ ខែមេសា កន្លងទៅនេះ គឺជាការបង្ហាញជាថ្មីថា អាស៊ាន គឺជាដៃគូ សហប្រតិបត្តិការដ៏សំខាន់មួយនៅក្នុងតំបន់របស់រដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិក ទទួលស្គាល់នូវ គុណតម្លៃ ដែលទ្រទ្រង់ដល់ចក្ខុវិស័យនៃមជ្ឈភាពអាស៊ាន។

ផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក នៅតំបន់អាស៊ាន រួមមានការជំរុញការអភិវឌ្ឍពាណិជ្ជកម្ម ការវិនិយោគ បញ្ហាសន្តិសុខក្នុងតំបន់ ការពង្រឹងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាពិសេស គឺផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយ ដែលសហរដ្ឋអាម៉េរិកកំពុងប្រកួត ប្រជែងយ៉ាងស្រួចស្រាល់ ជាមួយប្រទេសចិន។ ការធ្វើឱ្យមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ពីសំណាក់ សហរដ្ឋអាម៉េរិក មិនត្រឹមតែ សម្រេច បាននូវផលប្រយោជន៍ និងគុណតម្លៃរបស់សហរដ្ឋអាម៉េរិក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាច ទប់ទល់នឹង ឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍ទៀតផង។

បើយោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន រហូតមកទល់ពេកបច្ចុប្បន្ន ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន គឺជាអ្នកដឹកនាំក្នុងការពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរវាង សហរដ្ឋអាម៉េរិក និងអាស៊ីអាគ្នេយ៍។ ពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចម្រើន និងការអភិវឌ្ឍឥត ឈប់ឈរ នៅក្នុងតំបន់។

ក្នុងទស្សវត្សរ៍ចុងក្រោយនេះ ប្រទេសសមាជិកអាស៊ានបានបង្កើនការវិនិយោគ របស់ពួក គេទៅ ក្នុងសហរដ្ឋអាម៉េរិកជាង ២៥០% ពី ៧.៣ ពាន់លានដុល្លារ ដល់ជាង ២៧ ពាន់លានដុល្លារ។ ការវិនិយោគ ផ្ទាល់របស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់​អាស៊ាន បានកើនឡើងដោយអត្រាប្រចាំឆ្នាំជាមធ្យម ១០% ក្នុងរយៈពេលដូចគ្នា ដែលធ្វើឱ្យអាស៊ានក្លាយជាទិសដៅធំបំផុតសម្រាប់ការវិនិយោគផ្ទាល់ របស់ សហរដ្ឋអាម៉េរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អាស៊ានគឺជាទីផ្សារធំទីបួន សម្រាប់ការនាំចេញរបស់ សហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិក គឺជាដៃគូពាណិជ្ជកម្មធំទីបួនរបស់អាស៊ានផងដែរ។ ទំនាក់ទំនងដែលមាន អត្ថប្រយោជន៍ទៅវិញទៅមកនេះ ពិតមានសារៈសំខាន់សម្រាប់សហរដ្ឋអាម៉េរិក ដោយគាំទ្រដល់ក្រុមហ៊ុនអាម៉េរិកជិត ៤២ 000 និងជួយរកទីផ្សារការងារប្រមាណ ៥៩0 000 នាក់។

ទោះបីជាទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងសហរដ្ឋអាម៉េរិក និងអាស៊ាន នៅតែ ស្ថិតស្ថេរយូរអង្វែង និងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមកក្តី តែផលប៉ះពាល់ជាសកលនៃ Covid-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិនិយោគ​រយៈពេលខ្លី។ ទោះបីជាFDI នៅអាស៊ីអាគ្នេយ៍បានធ្លាក់ចុះ ៣១% មកត្រឹម១០៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០​ក៏​ដោយ ក៏តំបន់អាស៊ីអាគ្នេយ៍នេះ នៅតែ មានកម្រិតផលផ៉ះពាល់ទាបជាង FDI សកល ដែលធ្លាក់ចុះរហូត ៤៥%។

ទោះបីជាពេលបច្ចុប្បន្ននេះបញ្ហាប្រឈមជាច្រើន ចំពោះការវិនិយោគជាសកលក្តី ក៏នៅមានកត្តា ជាច្រើន ដែលជាចំណុចវិជ្ជមានសម្រាប់ការវិនិយោគរបស់សហរដ្ឋអាម៉េរិក នៅអាស៊ាន នៅក្នុងប៉ុន្មាន ឆ្នាំខាងមុខ។ បច្ចុប្បន្នអាស៊ានមានកម្លាំង​ពលកម្មធំជាងគេទីបី របស់ពិភពលោក ហើយវ័យកណ្តាល ត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដង ពី ១៣៥ លានទៅ ៣៣៤ លាននាក់ នៅឆ្នាំ ២០៣០ ដែលធ្វើឱ្យអាស៊ាន ក្លាយជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពលសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង។ ការវិវឌ្ឍ នៃគោលនយោ បាយពាណិជ្ជកម្មឆ្លាតវៃ (Smart trade policies) បានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់ វិនិយោគិនរបស់អាម៉េរិកនៅក្នុងតំបន់ ហើយមិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP និង CPTPP ដ៏ធំទូលាយនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ក្រុមហ៊ុនអាម៉េរិកដែលកំពុង ប្រតិបត្តិការ ក្នុងតំបន់អាស៊ាន។

កត្តាប្រជាសាស្រ្តអំណោយផល កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី និងសេដ្ឋកិច្ចដែលមានការ រីកចម្រើនទៅមុខ នេះហើយ គឺជាកត្តា ជួយសម្រួលដល់ការវិនិយោគ របស់អាម៉េរិកនៅ តំបន់អាស៊ាន ឱ្យកាន់តែកើនឡើង។

ទាំងនេះសបញ្ជាក់ឱ្យឃើញថា រដ្ឋបាលរបស់លោក Joe Biden មិនបានបោះបង់អាស៊ាន ឬ សម្ព័ន្ធមិត្តរបស់ខ្លួន ដូចកាលពីរដ្ឋបាលលោក Donald Trump នោះទេ។ អាម៉េរិកបានយកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង៦៨០លាននាក់ ដែលកំពុងតែមាន សក្តានុពលទាំងលើផ្នែកភូមិសាស្ត្រនយោបាយ និងវិនិយោគ ក្រោយពេលដែលប្រទេសចិន បានរះឡើង យ៉ាងលឿនក្នុងតំបន់ ដើម្បីប្រជែងយកមកវិញនូវតុល្យភាពអំណាច និងទីផ្សារក្នុងពីប្រទេសចិន បើមិន ដូច្នោះ អាស៊ាននឹងក្លាយជាទីផ្សារផ្តាច់មុខ ដែលក្រោមឥទ្ធិពល របស់ចិនមិនខាន។ ដោយសហរដ្ឋ អាម៉េរិកបាន ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះតំបន់អស៊ាន គាំទ្រដល់មជ្ឈភាពអាស៊ាន និងការ បង្ហាញពីសារៈសំខាន់ របស់អាស៊ានចំពោះសហរដ្ឋអាម៉េរិក ដោយគោរពតាមការសម្រេចចិត្តខ្ពស់ និងជា ឯកច្ឆ័ន្តរបស់អាស៊ាន ជាពិសេសធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានអាស៊ាន ដែលពេលនេះគឺកម្ពុជា៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


2022-04-28 08:31:36   ថ្ងៃព្រហស្បតិ៍, 28 មេសា 2022 ម៉ោង 03:31 PM
កម្ពុជានិងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងចិន-សហរដ្ឋអាម៉េរិក ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


2022-04-21 14:03:58   ថ្ងៃព្រហស្បតិ៍, 21 មេសា 2022 ម៉ោង 09:03 PM
សមិទ្ធផលថ្មី ៖ “កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម” (Cambodia Journal of Humanities and Social Sciences)

ថ្មីៗនេះ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតនូវសមិទ្ធផលថ្មីមួយ ដែលជាចំណែកមួយនៃការលើកកម្ពស់វិស័យស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ បើតាមការបង្ហាញរបស់ឯកឧត្ដមបណ្ឌិត ផុន កសិកា បានបញ្ជាក់ថា វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានចងក្រងនូវស្នាដៃស្រាវជ្រាវ និងបានបង្កើតឡើង កាលិកបត្រនេះឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការស្រាវជ្រាវលើជំនាញ មនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម ស្ថិតក្រោមនាយកដ្ឋាននីមួយៗចំណុះឱ្យវិទ្យាស្ថាន។

អត្ថបទដែលទទួលបោះពុម្ពក្នុងកាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម មានពីរប្រភេទគឺ៖ (១) អត្ថបទស្រាវជ្រាវបែបវិភាគ (Review Paper) និង (២) អត្ថបទស្រាវជ្រាវ (Research Paper ឬ Research Article)។

សម្រាប់លោក លោកស្រីអ្នកស្រាវជ្រាវ សិស្ស និស្សិត ចាប់អារម្មណ៍ស្វែងយល់៖

https://www.rac.gov.kh/royal-academy/research/attachments/original/167.pdf?1649304620

RAC WEBSITE | TELEGRAM | FACEBOOK | LIBRARY | YOUTUBE | មជ្ឈមណ្ឌលបណ្ដុះបណ្តាលនិងស្រាវជ្រាវក្រុមប្រឹក្សាជាតិភាសាខ្មែរ | វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ | ចុះឈ្មោះជាសមាជិកបណ្ណាល័យ  

2022-04-07 05:03:14   ថ្ងៃព្រហស្បតិ៍, 07 មេសា 2022 ម៉ោង 12:03 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក