ព័ត៌មាន

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)

មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។

តាមរយៈមេរៀនពីសង្គ្រាមនៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖

១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្មនៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំនិងការសម្រេចចិត្តរបស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនាដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម និងជាគ្រឹះនៃឯកភាព សាមគ្គីភាព និងមោទនភាពជាតិ។ អ្វីដែលខ្មែរត្រូវការបំផុត គឺខ្មែរត្រូវពួតដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យលឿនទៅមុខដោយប្រើប្រាស់បញ្ញាញាណរបស់ខ្មែរគ្រប់គ្នា។

២. បន្តគោលនយោបាយការបរទេសដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។

៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវស្ថិតក្រោមការបង្គាប់បញ្ជាឬឥទ្ធិពលរបស់ប្រទេសជិតខាងណាមួយនោះដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គោរពអធិបតេយ្យនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។ ប្រទេសណាក៏ដោយដែលឈ្លានពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសារបស់ពួកគេ។

៤. ក្នុងចន្លោះរវាងខ្លានិងក្រពើ និងក្នុងបរិបទនៃការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ទៅកាន់សណ្តាប់ធ្នាប់មួយដែលអ្នកខ្លាំងរំលោភអ្នកខ្សោយ ថ្វីបើយើងស្រឡាញ់សន្តិភាព តែយើងក៏មិនត្រូវភ្លេចខ្លួនត្រៀមលក្ខណៈសម្រាប់សង្គ្រាមនោះដែរ។

៥. ល្មមដល់ពេលអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយ ដើម្បីឱ្យយុវជនយើងស្គាល់ពីយុទ្ធសាស្ត្រសង្គ្រាម ត្រៀមលក្ខណៈដើម្បីជាតិ ជាកម្លាំងស្នូលរបស់ជាតិ ជាខឿនការពារជាតិ, កុំឱ្យយុវជនចេះតែស្នេហាជាតិត្រឹមតែនៅលើហ្វេសប៊ុក។ ទន្ទឹមនឹងនោះ វាជាពេលវេលាមួយដែលកម្ពុជាចាំបាច់ពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មយោធា ពង្រឹងសមត្ថភាព វិន័យ សុខភាព និងបណ្ដុះមនសិការស្នេហាជាតិមោះមុតដល់កងកម្លាំងរបស់យើងគ្រប់ផ្នែក បង្កើនថវិកាការពារជាតិ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសន្តិសុខ។

ត្រូវចងចាំថា បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត៕


2022-02-28 04:14:32   ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
សៀវភៅ តក្កវិទ្យា (Logic) ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា- វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យផ្សេងៗ ជាពិសេសវិស័យវិទ្យា សាស្រ្ត និង វាជាចំណែកមួយដែលមិនអាចខ្វះបានក្នុងការចូល រួមអភិវឌ្ឍន៍បច្ចេកវិទ្យានិងភាពរីក​ចម្រើន​នៃប្រទេសជាតិ។ តក្កវិទ្យា ជាផ្នែកមួយនៃគណិតវិទ្យា ដែលជាមូលដ្ឋាននៃការវិភាគសមហេតុផល ហើយប្រើវាក្នុងការធ្វើការសម្រេចចិត្តតាមតក្កៈសម្រាប់បញ្ហាអ្វីមួយឱ្យបានល្អ។ ដោយកត្តានេះហើយទើបធ្វើឱ្យខ្ញុំបាទចូលចិត្តសិក្សាស្រាវជ្រាវគណិតវិទ្យា ហើយបាននិពន្ធសៀវភៅ តក្កវិទ្យា (Logic)នេះឡើង ក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍន៍ បំណិននិងការពិចារណារបស់សិស្ស និង និស្សិតក៏ដូចជាមិត្តអ្នកអានទាំងអស់ដែរ។

សៀវភៅនេះរៀបចំឡើងដើម្បីបំពេញនូវសំណូមពររបស់សិស្ស និស្សិត អ្នកស្រាវជ្រាវ និង មិត្តអ្នកអានទាំងអស់ដែលខ្វះឯកសារសិក្សានិងស្រាវជ្រាវ ជាពិសេសអ្នកដែលបានរៀនឯកទេស គណិតវិទ្យា ត្រូវតែសិក្សាពីតក្កវិទ្យានេះ ពីព្រោះវាជាមេរៀនមូលដ្ឋានដែលទាក់ទងនឹងវិធីសម្រាយបញ្ជាក់ ទ្រឹស្ដីសំណុំ ពីជគណិត ប៊ូល ពីជគណិតអរូបី និង គណិតវិទ្យាសម្រាប់កុំព្យូទ័រ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សិស្ស និស្សិត អ្នកស្រាវជ្រាវ និង មិត្តអ្នកអានទាំងអស់ ដែលគាំទ្រដល់ សៀវភៅស្ដីអំពី តក្កវិទ្យា នេះ ហើយសូមស្វាគមន៍ជានិច្ចរាល់ការ រិះគន់ស្ថាបនា ដើម្បីឱ្យសៀវភៅនេះកាន់តែសុក្រឹតថែមទៀត។

------

RAC Media 

2022-02-25 11:56:21   ថ្ងៃសុក្រ, 25 កុម្ភៈ 2022 ម៉ោង 06:56 PM
''ការអប់រំ និងសុខភាព'' ដោយ៖ បណ្ឌិត សូ សុធីរ-មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម-(២៤-២-២០២២)

RAC Media

ប្រភព៖ វិទ្យាស្ថានមនុស្សាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម


2022-02-24 05:38:16   ថ្ងៃព្រហស្បតិ៍, 24 កុម្ភៈ 2022 ម៉ោង 12:38 PM
បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

ប្រភព៖ វិទ្យាស្ថានសិក្សាចិន


2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

RAC Media

ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម


2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

ប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)

តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទន្លេសាប គឺស្ថិតនៅក្រោមបាតសមុទ្រ បន្ទាប់មកបឹងទន្លេសាប ក៏បានចាប់កំណើតឡើងនៅប្រហែល ៤០០០ឆ្នាំមកហើយ (១)។

បច្ចុប្បន្ននេះ អ្នកណាក៏គេស្គាល់ថា បឹងទឹកសាបដ៏ធំ ជាងគេមួយក្នុងតំបន់អាស៊ីអគ្នេយ៍នេះ មានឈ្មោះថា បឹងទន្លេសាប (Tonle Sap Lake) ដែលស្ថិតនៅចំកណ្តាលនៃប្រទេសកម្ពុជា។ ប៉ុន្តែមុននឹងយើងហៅបឹងនេះថា បឹងទន្លេសាប ឈ្មោះដើមរបស់ស្ថាននាមបឹងនេះគេហៅត្រឹមទន្លេសាប ប៉ុណ្ណោះ។ ហេតុនេះយើងនឹងធ្វើការសិក្សាលើប្រវត្តិស្ថាននាមទាំងពីរនេះថា តើវាក៏កើតឡើងតាំងពីពេលណាមក? ពាក្យបឹង ទន្លេ ស្ទឹង និងសមុទ្រ ប្រជាជាតិខ្មែរបានប្រើតាំងពីសម័យមុនអង្គរ ប៉ុន្តែគេមិនឃើញមានសម្ព័ន្ធពាក្យ ទន្លេសាប, បឹងទន្លេសាប, ទន្លេប្រៃ, ឬសមុទ្រសាប ដែលប្រើក្នុងសិលាចារឹក ឬឯកសារខ្មែរបុរាណណាមួយទេ ប៉ុន្តែគេឃើញមានសម្ព័ន្ធពាក្យ ទន្លេក្រៅ តាំងពីមុនសម័យអង្គរ ដែលទន្លេនេះគឺជាខ្សែទឹកមួយដែលបែកចេញពីទន្លេមេគង្គ ហើយយើងមិនអាចធ្វើសន្និដ្ឋានបានថា វាជាឈ្មោះដើមនៃទន្លេសាបបានដែរ (២)។

នៅសម័យចតុមុខ(១៤៣២-១៥២៧) គឺនៅពេលដែលកើតមានជម្លោះរវាងព្រះបាទ ច័ន្ទរាជា ដែលតាំងបន្ទាយនៅអម្រិន្ទបូរណ៍ (ស្រុកបរិបូរណ៍ ខេត្តពោធិសាត់) ដើម្បីធ្វើសង្រ្គាមជាមួយព្រះស្រីជេដ្ឋា (ស្តេចកន) គេឃើញមានប្រើពាក្យ ទន្លេសាប ក្នុងឆ្នាំ១៥១៦ (៣)។

ហេតុអ្វីបានខ្មែរហៅបឹងដ៏ធំនេះថាជា ទន្លេទៅវិញ បើធ្នារទឹកនេះធំដូចបឹង ឬសមុទ្រទៅហើយនោះ? ម្យ៉ាងទៀតម្តេចដាក់ឈ្មោះថា ទន្លេសាប បើពាក្យថា ទន្លេ ជាទូទៅមានន័យថា ទីធ្នារទឹកសាប ទៅហើយនោះ?

តាមរយៈវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គមានការសង្ស័យ និងសាកល្បងពន្យល់ថា ទន្លេសាប អាចមកពីពាក្យពីរបូកចូលគ្នា គឺពាក្យ ទន្លេ ដែលអាចក្លាយពាក្យសៀមថា ទះល៉េ(ทะเล) មានន័យថាសមុទ្រ (ព្រោះធ្នារទឹកធំណាស់មិនគួរប្រើត្រឹមពាក្យ ទន្លេទេ វាគួរហៅបឹង ឬសមុទ្រ ម្យ៉ាងទៀតអ្នកនៅជុំវិញបឹងទន្លេសាបមួយចំនួនក៏បានហៅត្រាប់តាមភាសាសៀមថា ទះល៉េសាបផងដែរ)។ ចំណែកពាក្យ មួយទៀតគឺ សាប ជាពាក្យខ្មែរមានន័យថា មិនប្រៃ ដូច្នេះបើផ្គុំពាក្យពីរនេះចូលគ្នា ទន្លេសាប មានន័យថា សមុទ្រទឹកសាប។ យ៉ាងណាសម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គក៏នៅមានការសង្ស័យបន្តទៀតថាបើពាក្យ ទន្លេ មកពីពាក្យសៀមថា ទះល៉េ(ทะเล) ម្តេចក៏សៀមមិនថា ទះល៉េចឺត(ทะเลจืด) ដែលមានន័យថា សមុទ្រសាប តាមភាសាសៀមម្តងទៅ ម្តេចក៏មានប្រើលាយឡំជាមួយពាក្យខ្មែរថា សាប។ ព្រះអង្គពន្យល់ទៀតថា បើសិនពាក្យ ទន្លេ មិនមែនក្លាយពីពាក្យទះល៉េ(ทะเล) របស់សៀមទេ បើខ្មែរប្រើពាក្យថា ទន្លេសាប វាគួរតែមានពាក្យ ទន្លេប្រៃ ទើបមានពាក្យ ទន្លេសាប។

ជាចុងក្រោយព្រះអង្គមិនបានកំណត់ថាពាក្យ ទន្លេសាប ជាពាក្យខ្មែរហៅ ឬមានឥទ្ធិពលពីសៀមឱ្យប្រាកដឡើយ ហើយព្រះអង្គក៏មិនបានបញ្ជាក់ថា ពាក្យនេះប្រើពីពេលណាមកដែរ។ ហេតុនេះតើមានការបកស្រាយថ្មីណាមួយទាក់ទងនឹងពាក្យ ទន្លេសាប នេះឬទេ?

គួរបញ្ជាក់ថា ទោះបីខ្មែរយើងរកស្ថាននាម ទន្លេប្រៃ មិនទាន់ឃើញ ប៉ុន្តែខ្មែរក៏ធ្លាប់បានប្រើស្ថាននាម ស្ទឹងប្រៃ ផងដែរ នេះបើយោងលើសឹលាចារឹកK.966 ដែលបានចារឡើងនាឆ្នាំ១១៦៧ នៃគ.ស. ។ ខ្មែរយើងធ្លាប់មានស្ថាននាម ស្ទឹងប្រៃ តែបច្ចុប្បន្ន មិនដឹងនៅទីណា? ទឹកដីសម័យអង្គរធំធេង ហើយស្ទឹងដែលនៅតាមឆ្នេរសមុទ្រ មានច្រើនហើយអាចនិយាយថា ស្ទឹងប្រៃ ដែលខ្មែរធ្លាប់ហៅ បានបាត់ឈ្មោះក្នុងពេលណាមួយ ។

សំណួរសួរថា បើខ្មែរធ្លាប់ប្រើពាក្យ ស្ទឹងប្រៃ អញ្ចឹងវាគួរមាន ស្ទឹងសាប នៅទីណាមួយ ។ នៅលើផែនទីខេត្តកំពតសម័យដើមគេឃើញមានប្រើពាក្យ ព្រែកទឹកសាប (ពលរដ្ឋមួយចំនួននៅតំបន់នោះហៅព្រែកនេះថា ស្ទឹងទឹកសាប) ដែលស្ថាននាមនេះ គឺមានប្រើរហូតដល់បច្ចុប្បន្ន។

ផ្នែកមួយនៃផែនទីខេត្តកំពត (ដើមទសវត្សរ៍ឆ្នាំ១៨៩០) និងផែនទី google map បច្ចុប្បន្ន៖

ទាញតាមហេតុផលខាងលើ យើងអាចសន្និដ្ឋានថា ការប្រើស្ថាននាម ទន្លេសាប គឺជាសម្ព័ន្ធពាក្យភាសាខ្មែរ ហើយក្នុងអតីតកាលខ្មែរប្រាកដជាធ្លាប់មានប្រើស្ថាននាម ទន្លេប្រៃ នៅទីណាមួយ ជាក់ជាពុំខាន(តាមការសន្និដ្ឋាន ទន្លេប្រៃ អាចស្ថិតក្នុងតំបន់អតីតទឹកដីកម្ពុជាក្រោម ហើយយើងលែងប្រើស្ថាននាមទន្លេប្រៃ ចាប់តាំងពីដែនដីទាំងនេះបានរបូតចេញពីការគ្រប់គ្រងរបស់ខ្មែរ)។ យើងហាក់មានជំនឿថានៅពេលវេលាណាមួយក្នុងអតីតកាល ទន្លេបាសាក់ អាចមានទីធ្នារទឹកប្រៃនៅផ្នែកណាមួយ ក្នុងទឹកដីវៀតណាមខាងត្បូងសព្វថ្ងៃ។ តាមការសិក្សាលើស្ថាននាមតាមដងទន្លេបាសាក់ មានស្ថាននាមមួយឈ្មោះថា ព្រែកអំបិល ។ ស្ថាននាមនេះធ្វើឱ្យយើងដាក់ជាសំណួរថា ទន្លេបាសាក់មានធ្នារទឹកសាបសព្វថ្ងៃ ម្តេចក៏មានស្ថាននាម ព្រែកអំបិល(ទឹកប្រៃ)នៅតាមដងទន្លេនេះ?

ផែនទី google map បច្ចុប្បន្នបង្ហាញពីឈ្មោះព្រែកអំបិល៖

យើងមានភស្តុតាងមួយទៀត ដែលយើងយល់ថា មិនមានឥទ្ធិពលពីភាសាសៀមនោះគឺ ក្នុងរជ្ជកាលព្រះបាទ ច័ន្ទរាជា នាសម័យលង្វែកគឺក្នុងកំឡុងពាក់កណ្តាលស.វ.ទី១៦ ពេលព្រះអង្គយាងទៅជួសជុលប្រាសាទតំបន់អង្គ ព្រះអង្គបានចារសិលាចារឹកនៅអង្គរវត្ត ដែលមានប្រើពាក្យថា ទនលេហសាប្ប (ទន្លេសាប)  (៤)។

អត្ថបទនៃសិលាចារឹកនគរវត្ត៖

តាមសម្ព័ន្ធពាក្យ ទនលេហសាប្ប បញ្ជាក់ថា សម្លេងប្រកបក្នុងសម្ព័ន្ធពាក្យនេះ ខ្មែរមិនមានទំនោរចម្លងសម្លេងភាសាសៀម ทะเล(ទះល៉េ) នោះទេ។ ហេតុនេះពាក្យ ទន្លេសាប គឺជាពាក្យភាសាខ្មែរ ដែលពាក្យ ទន្លេ(River) មិនមានន័យថា សមុទ្រសាប ឬសមុទ្រទឹកសាបទេ។ យើងមានការទទួលស្គាល់ថា បឹងទឹកសាបនេះ មានពលរដ្ឋខ្មែរមួយចំនួន បានហៅ ទន្លេសាប ស្រដៀងនឹងភាសាសៀមថា ថះលេសាប ឬទះលេសាប ។ ការហៅនេះទំនងជាកើតឡើងចាប់ ពីរជ្ជកាលក្សត្រសៀម ព្រះនាមពញាតាក(ពញាតាស៊ីន) បានប្រើប្រាស់ទ័ពជើងទឹកឆ្លងកាត់ទន្លេសាបជាលើកដំបូងដើម្បីធ្វើសង្រ្គាមជាមួយខ្មែរនា ឆ្នាំ១៧៦៩ (៥) និងឆ្នាំជាបន្តបន្ទាប់មកទៀត។

ក្រោយមកទៀតក្នុងកំឡុងពេលដែលខេត្តបាត់ដំបង សៀមរាប និងសិរីសោភ័ណ្ឌ (បន្ទាយមានជ័យ) បានស្ថិតនៅក្រោមការគ្រប់របស់សៀមពីឆ្នាំ១៨៦៧ ដល់ឆ្នាំ១៩០៧ និងនៅរវាងឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៦ (៦) គឺជាដំណាក់កាលដែលព្រំដែនសៀមនៅជាប់នឹងបឹងទឹកសាបដ៏ធំនេះ ហេតុនេះ ពលរដ្ឋខ្មែរដែលរស់នៅក្រោមការគ្រប់គ្រងរបស់សៀមក៏បានហៅ ទន្លេសាប ថា ទះលេសាប តាមសម្លេងភាសាសៀមផងដែរ។

ផែនទីខ្មែរ-សៀមចន្លោះឆ្នាំ១៨៦៧ ដល់ឆ្នាំ១៩០៧៖

នៅក្នុងការចងចាំភូមិសាស្រ្ត ឬកំណត់ត្រារបស់ប្រជាជាតិខ្មែរពាក្យថា ទន្លេសាប ដែលខ្មែរប្រើនៅសម័យក្រោយអង្គរនោះ គឺសម្គាល់ហៅទាំងបឹងទឹកសាបដ៏ធំនេះផង រួមគ្នាជាមួយនឹងទន្លេសាបបច្ចុប្បន្ននេះផង ។

ផែនទីបឹងទន្លេសាប និងទន្លេសាប ដែលខ្មែរហៅរួមគ្នាថា ទន្លេសាប៖

មុននេះយើងសិក្សាលើស្ថាននាម ទន្លេសាប ឥឡូវយើងងាកមកស្វែងយល់ពីការប្រើស្ថាននាម បឹងទន្លេសាប ម្តងវិញ តើបឹងទន្លេសាប (ធ្នារទឹកគិតពីឆ្នុកទ្រូ ទៅដល់ទល់នឹងស្ទឹងមង្គលបុរី) ត្រូវបានគេហៅថាបឹងទន្លេសាបពីពេលណាមក?

នៅក្នុងភាសាបរទេសបានហៅ ទន្លេសាប ថាជា បឹង ដែលយើងរកឃើញដំបូងបំផុតនៅលើផែនទីរបស់លោក ជេរ៉ា ឌឺ ហ្សូដ៍ Gerard de Jode( ជាជនជាតិហូឡង់) ដែលបានគូសនៅឆ្នាំ១៥៥៩ និងបោះពុម្ពនៅទីក្រុងអែនថ្វេប Antwerp ប្រទេសបែលហ្ស៊ីក នាឆ្នាំ១៥៩៨ ។

ផែនទី Gerard de Jode/Antwerp / 1593 (ប្រភព ៖ Antique map of Southeast Asia)

នៅលើផែនទីនោះក្នុងដែនដីកម្ពុជា គេសរសេរថា Regno de Campoia ដែលមានន័យថា ដែនដីកម្ពុជា។ នៅលើដែនដីនោះក៏បានបង្ហាញពីបឹងមួយដ៏ធំ ដែលនៅលើបឹងនោះគេសរសេរថា Lago de Çã(Cã?) baio។ លោក ជេរ៉ា ឌឺ ហ្សូដ៍ (Gerard de Jode) មិនបានហៅបឹងនេះថា សមុទ្រ ឬទន្លេ ទេ គឺ ហៅថា បឹង(Lago)ដែលមានឈ្មោះថា Çã baio ។

ផែនទី Gerard de Jodeបង្ហាញពីដែនដីកម្ពុជា និងបឹងធំមួយឈ្មោះ Çã(Cã?) baio

(ប្រភព ៖ Antique map of Southeast Asia)

ចាប់ពីពេលនោះកន្លងមករាប់រយឆ្នាំមកទៀតផែនទីពួកអឺរ៉ុបជាច្រើនបានគូស និងបោះពុម្ពផ្សាយជាបន្តបន្ទាប់ ប៉ុន្តែមិនបានបង្ហាញអំពីរូបភាពបឹងទន្លេសាបទេ មានន័យថា ពួកគេមិនបានចូលជ្រៅដល់តំបន់ផ្ទៃក្នុងកម្ពុជានោះឡើយ។ ខាងក្រោមជាផែនទីខ្លះៗសម្រាប់លើកជាឧទាហរណ៍ដែល បង្ហាញថា ផែនទីពួកគេមិនមានគូសអំពីបឹងទន្លេសាបទេ។

(ប្រភព ៖ Antique map of Southeast Asia)

រហូតដល់ឆ្នាំ១៨៣៨ ទើបយើងឃើញមានផែនទីរបស់លោក ហ្សង់ ល្វី តាបឺដ Jean-Louis Taberd ជាជនជាតិបារាំង ដែលបានគូសបង្ហាញរូបរាងបឹងទន្លេសាបនៅក្នុងស្នាដៃរបស់គាត់ស្តីពីវចនានុក្រម ឡាតាំង-វៀតណាម (Latin-Vietnamese dictionary) ដែលបានបោះពុម្ពនាឆ្នាំ ១៨៣៨ ។

ផែនទីអណ្ណាមឆ្នាំ១៨៣៨៖

(ប្រភព ៖ Jean-Louis Taberd, Latin-Vietnamese dictionary, 1838)

ផែនទីនេះ ធ្វើឡើងក្នុងកំឡុងពេលដែលអណ្ណាម មានឥទ្ធិពលអំណាចលើប្រទេសកម្ពុជា ហេតុនេះនៅលើបឹងទឹកសាបនោះ លោកបានសរសេរជាភាសាបារាំងថា Magnus Lacus និងបកជាភាសាវៀតណាមថា Biển hồ ដែលមានន័យជាភាសាខ្មែរថា បឹងសមុទ្រ ។

ផែនទីបឹងទឹកសាបនៅកណ្តាលប្រទេសកម្ពុជា បង្ហាញរូបរាងកាន់តែច្បាស់ជាងមុននិងការហៅឈ្មោះត្រាប់តាមភាសាខ្មែរបានល្អជាងមុន គឺតាមរយៈផែនទីរបស់ ហង់រី មូហូត( Henri Mouhod) ដែលលោកបានឆ្លងកាត់ប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ១៨៥៩-១៨៦០។ នៅលើបឹងទឹកសាបដ៏ធំនេះលោកបានសរសេរថា L. Tonle ou Tonli Sap ដែលមានន័យថា បឹងទន្លេ ឬ ទន្លេសាប។

ផ្នែកមួយនៃផែនទីរបស់លោក ហង់រី មូហូត( Henri Mouhod)៖

(ប្រភព ៖ Erhard and Bonaparte, publ. on le Tour du Monde, Paris, 1863)

នៅក្នុងឆ្នាំ១៨៨១ តាមរយៈផែនទី Carte de L’indo-chin Oriental បានបង្ហាញអំពីផែនទីបឹងទឹកសាប ដោយចែកជាពីរតំបន់គឺ Grand Lac ou Tonlé Sap និង Petit Lac (បឹងតូច)។ ជាចំណុចចាប់អារម្មណ៍នោះ បារាំងព្យាយាមសរសេរឈ្មោះបឹងទឹកសាបនេះថា Tonlé Sap (ទន្លេសាប) គឺហៅតាមខ្មែរ មានន័យថា ខ្មែរមិនហៅបឹងទឹកសាបនេះថា បឹងទន្លេសាប ទេ ទោះបីបារាំងព្យាយាមហៅ ទន្លេសាប ថាជាបឹង(Lac) ក៏ដោយ។

ផែនទី Carte de L’indo-chin Oriental, 1881៖

តាមការសិក្សាលើប្រវត្តិសាស្រ្តកម្ពុជា ក្នុងរបបអាណាព្យាបាលបារាំង ក្នុងដំណាក់កាលដំបូង ពួកគេនៅមិនទាន់ស្គាល់ភូមិសាស្រ្តខ្មែរឱ្យបានល្អិតល្អន់ទេ ហេតុនេះបារាំងបានចាប់ផ្តើមឱ្យជនម្ចាស់ស្រុកធ្វើជំរឿនផែនទីជាភាសាខ្មែរនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៨៨០ បន្ទាប់ពីនោះមក បារាំងអាចកំណត់ស្ថាននាមនានានៃភូមិសាស្រ្តកម្ពុជា ដោយសរសេរជាអក្សរបារាំង និងបានចាប់ផ្តើមរៀបចំគ្រប់គ្រងរដ្ឋបាលដែនដីនៅទូទាំងប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩០០ (៧)។

ឧទាហរណ៍ ផែនទីតំបន់ខេត្តខ្សាច់កណ្តាល៖

(ប្រភព៖ http://ltocambodia.blogspot.com/2011/08/old-maps-kampot.html)

ទោះបីយើងមិនទាន់មានផែនទីគូសដោយជនម្ចាស់ស្រុក យកមកបង្ហាញក្នុងតំបន់បឹងទន្លេសាប នាទសវត្សរ៍ឆ្នាំ១៨៨០នោះ ក៏យើងអាចបញ្ជាក់ថា ជនម្ចាស់ស្រុកនៅតែហៅស្ថាននាមបឹងទឹកសាបនោះថា ទន្លេសាប គឺមិនហៅតាមបារាំងថា បឹងទន្លេសាប ទេ។ ហេតុនេះហើយ នៅលើផែនទីដែលបង្កើតឡើងដោយរបបអាណាព្យាបាលបារាំង គឺតែងតែបញ្ជាក់ស្ថាននាមបឹងទឹកសាបនេះជាពីរប្រភេទគឺ បឹងធំ(Grand Lac) ឬ ទន្លេសាប (Tonlé Sap)។ 

ផែនទីសម័យអាណាព្យាបាលបារាំងនៅកម្ពុជា បង្ហាញពីបឹងធំ(Grand Lac) ឬ ទន្លេសាប (Tonlé Sap)៖

នៅឆ្នាំ១៩១៥ បារាំងចេញច្បាប់ចាត់តាំងឱ្យមេឃុំនីមួយៗ ទារពន្ធនៅក្នុងឃុំដែលខ្លួនគ្រប់គ្រង ម្យ៉ាងទៀតតាមព្រះរាជប្រកាសចុះថ្ងៃទី១៦ ខែមករា ឆ្នាំ ១៩១៥ បារាំងក៏បានចេញច្បាបស្តីពីការទារពន្ធនេសាទក្នុងទន្លេ និង សមុទ្រទូទាំងប្រទេសកម្ពុជា (៨) អាជ្ញាធរបារាំងបានធ្វើការកំណត់ដែនដីយកពន្ធ និងបានបែងចែកតំបន់យកពន្ធទៅតាមផែនទីរបស់ខ្លួន។ ការអនុវត្តពន្ធនេះចាប់ផ្តើមនៅឆ្នាំ១៩១៧ (៩)។

ចាប់ពីឆ្នាំ១៩១៧ បើទោះបីនៅលើផែនទីមិនទាន់មានប្រើពាក្យ បឹងទន្លេសាប ជាភាសាខ្មែរ ប៉ុន្តែការអនុវត្តការងារគ្រប់គ្រងដែនដីរដ្ឋបាល និងការអនុវត្តពន្ធតាមការចង្អុលបង្ហាញពីពួកបារាំង អាជ្ញាធរខ្មែរមួយចំនួនចាប់ផ្តើមហៅ ទន្លេសាប ថា បឹងទន្លេសាប តាមរបបរាយការណ៍របស់ខ្លួនជូនទៅអាជ្ញាធរបារាំង ក្នុងខណៈដែលប្រជារាស្រ្តខ្មែរសាមញ្ញ ភាគច្រើននៅតែបន្តហៅបឹងទឹកសាបដ៏ធំនេះត្រឹមថា ទន្លេសាប រហូតមកដល់សព្វថ្ងៃ។

គួរបញ្ជាក់ថា ផែនទីផ្លូវការរបស់ប្រទេសកម្ពុជាទាំងអស់គឺផលិតឡើងដោយពួកបារាំងដែលមានជំនាញខាងផែនទី ហេតុនេះបើយើងពិនិត្យលើផែនទីបោន (BONNE) ដែលធ្វើឡើងតាំងពីឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៤ ការប្រើស្ថាននាមតាមភាសាខ្មែរនៅលើផែនទី តែសរសេរជាអក្សរឡាតាំងទាំងអស់ មិនមានប្រើអក្សរខ្មែរទេ (៩)។ អ្នកជំនាញខាងផែនទីភូមិសាស្រ្តលើកឡើងទៀតថា ក្នុងសម័យសង្គមរាស្រ្តនិយមផែនទីផ្លូវការក៏នៅតែប្រើផែនទីបោនដដែល។

ក្រោយឯករាជ្យផែនទីប្រើប្រាស់ផ្ទៃក្នុងចាប់ផ្តើមដាក់ស្ថាននាមជាអក្សរ និងភាសាខ្មែរ បន្ថែមពីលើផែនទី ដែលប្រើស្ថាននាមអក្សរឡាតាំង ហើយកិច្ចការនេះត្រូវបានធ្វើឱ្យប្រសើរថែមទៀតតាមរយៈជំនួយសហរដ្ឋអាម៉េរិកក្នុងការធ្វើជំរឿនស្ថាននាមនៅលើផែនទីបោនឱ្យទៅជាភាសា និងអក្សរខ្មែរចាប់ពីឆ្នាំ១៩៦២ (១០)។ ក្រោយមកទៀត នាឆ្នាំ១៩៧១ សហរដ្ឋអាម៉េរិកបានបោះពុម្ពផែនទីយូធីអឹម (UTM) 1/500 000ដែលបំលែងពីផែនទីបោន (BONNE) 1/100 000។ នៅលើផែនទីយូធីអឹមនេះ គឺមានប្រើទាំងអក្សរខ្មែរ និងអក្សរឡាតាំងនៅលើផែនទី ដែលសព្វថ្ងៃកម្ពុជា ប្រើជាផែនទីនេះផ្លូវការ។

ការពន្យល់ខាងលើនេះចង់បង្ហាញថា តាមរយៈផែនទីយូធីអឹម ដែលបោះពុម្ពឆ្នាំ១៩៧១ ការប្រើស្ថាននាម បឹងទន្លេសាប ជាអក្សរខ្មែរនៅលើផែនទីត្រូវបានកំណត់ជាផ្លូវការ។

ផែនទីយូធីអឹម (UTM) របស់សហរដ្ឋអាម៉េរិកបង្ហាញពីតំបន់ឆ្នុកទ្រូ និងបឹងទន្លេសាប៖

យ៉ាងណាក៏ដោយមកដល់សព្វថ្ងៃនេះ បឹងទឹកសាបដ៏ធំនេះក្នុងភាសានិយាយធម្មតា ប្រជាជនខ្មែរនៅជុំវិញបឹងនេះនៅតែហៅថា ទន្លេសាប ក្នុងខណៈស្ថាននាមផ្លូវការគឺ បឹងទន្លេសាប៕

ឯកសារយោង
(១) https://www.e-education.psu.edu/earth107/node/1496, Sea Level in the Past 200,000 Years
(២) បណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។
(៣) អេង សុត មហាបុរសខ្មែរ ភាគ១ បោះពុម្ពឆ្នាំ១៩៩១ ទំព័រ ១២៩។
(៤) Mahā Bidūr Krassem, សិលាចារឹកនគរវត្ត, មជ្ឈមណ្ឌលឯកសារស្រាវជ្រាវអារ្យធម៌ខ្មែរ, ១៩៨៣។
(៥), (៦), (៧), (៨) រាជបណ្ឌិត្យសភាកម្ពុជា, កាលប្រវត្តិសាស្រ្តកម្ពុជា ពីការកកើតអរិយធម៌ដល់ឆ្នាំ១៩៩៣, ឆ្នាំ២០២១។
(៩)  ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា។
(១០) តឹក មេង, ជិន សុជាតិ, ប្រវត្តិសេដ្ឋកិច្ចកម្ពុជា, រាជបណ្ឌិត្យសភាកម្ពុជា, ឆ្នាំ២០១៧។

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

ប្រភព៖ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម


2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC Media 

ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម


2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក