អំពីយើង
១. រាជបណ្ឌិត្យសភាកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជាមានបេសកកម្មចម្បង ដើរតួក្នុងការសិក្សាស្រាវជ្រាវទាំងវិទ្យាសាស្ត្រសង្គមនិងវិទ្យាសាស្ត្រពិត ដើម្បីរកធាតុចូលជូនរាជរដ្ឋាភិបាលនិងដើរតួក្នុងការបណ្ដុះបណ្ដាលនិងស្រាវជ្រាវពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់ថ្នាក់បណ្ឌិត ដើម្បីពង្រឹងការអភិវឌ្ឍប្រទេសជាតិ ដោយផ្អែកលើចំណេះដឹង រៀបចំចក្ខុវិស័យ ដោយមិនយកទម្លាប់ជាធំ ពោលគឺត្រូវផ្អែកលើកិច្ចការស្រាវជ្រាវ ដូចពាក្យមួយឃ្លាដែលខ្ញុំតែងតែនិយាយថា «ស្ពានសម័យអង្គរ ទ្រខ្មែរគ្រប់សម័យកាល»។ ដូច្នេះតួនាទីឬតំណែងមិនមែនជាគ្រឿងលម្អ ឬយកមកធ្វើជាទីសក្ការៈនោះទេចំពោះខ្ញុំ តែវាជាអំរែក ដែលតម្រូវឱ្យខ្ញុំខិតខំធ្វើយ៉ាងណា ដើម្បីឱ្យស្ថាប័ននេះប្រព្រឹត្តទៅតាមបែបវិទ្យាសាស្ត្រ។ ខ្ញុំនឹងធ្វើឱ្យស្ថាប័នមួយនេះក្លាយជាកន្លែងផ្ដល់គំនិតដ៏ល្អសម្រាប់អភិវឌ្ឍប្រទេសជាតិ ហើយកែប្រែស្ថាប័ននេះទៅជាស្ថាប័នជាន់ខ្ពស់របស់ជាតិ ដែលប្រមូលផ្ដុំទៅដោយធនធានមនុស្សកម្រិតខ្ពស់ទាំងថ្នាក់ជាតិនិងអន្តរជាតិ។ ខ្ញុំសូមបញ្ជាក់ថា «ទ្វាររបស់រាជបណ្ឌិត្យសភាកម្ពុជា បើកចំហជានិច្ច ចំពោះបញ្ញវន្តដែលមានជំហរនិងទិសដៅដូចគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិ។»
ក. ប្រវត្តិសង្ខេប
នៅឆ្នាំ១៩៦៥ រាជបណ្ឌិត្យសភាកម្ពុជាបានចាប់បដិសន្ធិឡើងតាមព្រះរាជក្រមលេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ដែមិនទាន់ប្រព្រឹត្តទៅនៅឡើយដោយសារសង្គ្រាមស៊ីវិលចាប់ពីឆ្នាំ១៩៧០ ក៏បានកាត់ផ្ដាច់ការខិតខំទាំងនោះទៅ។ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៩ រាជបណ្ឌិត្យសភាកម្ពុជាបានបង្កើតឡើងវិញដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥៩៩/៩៧ គឺនៅដើមអាណត្ដិទី២នៃរាជរដ្ឋាភិបាល។
ខ. ចក្ខុវិស័យ
កែប្រែរាជបណ្ឌិត្យសភាកម្ពុជាឱ្យទៅជាស្ថាប័នឈានមុខគេរបស់ប្រទេសកម្ពុជាសម្រាប់អភិវឌ្ឍកម្លាំងបញ្ញាញាណនៃប្រជាជាតិ ពង្រឹងនិងពង្រីកការសិក្សាស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស រៀបចំវេទិកាវិទ្យាសាស្ត្រ និងបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវដើម្បីឱ្យមានការទទួលស្គាល់ជាអន្តរជាតិ។
គ. បេសកកម្ម
- គ្រប់គ្រង និងពង្រីកការស្រាវជ្រាវខេមរវិទ្យា និងគ្រប់មុខជំនាញ
- រៀបចំវេទិកាវិទ្យាសាស្ដ្រនិងអប់រំ ដើម្បីជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ
- បោះពុម្ពឯកសារស្នាដៃស្រាវជ្រាវនិងរបកគំហើញជាភាសាជាតិឱ្យបានទូលំទូលាយដល់មហាជននៅក្នុងប្រទេស និងភាសាបរទេសដើម្បីផ្សព្វផ្សាយខេមរវិទ្យានៅលើវេទិកាអន្ដរជាតិ
- ប្រមូលនិងតម្កល់ឯកសារស្រាវជ្រាវអំពីប្រទេសកម្ពុជាពីបណ្ដាប្រទេសនៅក្នុងតំបន់និងលើពិភពលោក
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្ដ្រ
- ពិនិត្យនិងវាយតម្លៃការវិវត្ដសង្គមនិងរួមវិភាគទានជំរុញការអភិវឌ្ឍជាតិ។
ឃ. យុទ្ធសាស្ដ្រ
- ពង្រឹងការគ្រប់គ្រងទូទៅ
- ពង្រឹងបេសកកម្មស្រាវជ្រាវ វេទិកាវិទ្យាសាស្ដ្រនិងការបោះពុម្ពផ្សាយ
- កិច្ចសហប្រតិបត្ដិការជាមួយដៃគូជាតិនិងអន្ដរជាតិដើម្បីពង្រីកជំនាញបចេ្ចកទេសនិងថវិកាស្រាវជ្រាវ
- ជំរុញនិងពង្រីកបេសកកម្មបណ្ដុះបណ្ដាលកម្រិតថ្នាក់ក្រោយបរិញ្ញាបត្រ
- កែលម្អនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ។
២. អំពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា៖
១. ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង (១៩៩៩-២០០៩)
២. លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា (២០០៩-២០១៧)
៣. ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច (២០១៧-បច្ចុប្បន្ន)
នាយកខុទ្ទកាល័យ : ឯកឧត្តមបណ្ឌិត ខែក វីរៈ
៣. អគ្គលេខាធិការដ្ឋាន
- ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ
- ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរង
ក. អង្គភាពចំណុះ
១. នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ (ប្រធាន៖ លោក ប៊ុត សុម៉េត; អនុប្រធាន៖ លោក គឺម វុទ្ធី; លោក ហួត រ៉ា; និងលោកស្រី រ័ត្ន ធីតា។
២. មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវ (ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរងនៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលបន្ទុកការងារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវ; លោក សាន សុរ៉ាវនិត ជាប្រធានស្ដីទី)
៣. នាយកដ្ឋានបោះពុម្ពផ្សាយ និងបណ្ណាល័យ (ប្រធាន៖ លោកស្រី កែវ ខេមរា)
៤. នាយកដ្ឋានទំនាក់ទំនងសាធារណៈ។
៥. មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី (Asia Research Center)
៦. ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជា (RAC Media) មានប្រព័ន្ធផ្សព្វផ្សាយ៖
- គេហទំព័រផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជា (https://www.rac.gov.kh/)
- គេហទំព័រហ្វេសប៊ុកផ្លូវការ : រាជបណ្ឌិត្យសភាកម្ពុជា - Royal Academy of Cambodia (https://www.facebook.com/rac.gov.kh/)
- តេឡេក្រាម : RAC Media (https://t.me/racnews)
- យូធូប : ក្រុមការងារព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជា (https://www.youtube.com/@racmedia9)
ខ. អំពីវិទ្យាស្ថាន និង អង្គភាពឧបសម្ព័ន្ធ
ខ.១. វិទ្យាស្ថាន (ចំនួន៩)
- វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ (ប្រធាន៖ ឯកឧត្តមបណ្ឌិត នូ ចាន់ សុភី; អនុប្រធាន៖ លោកបណ្ឌិត ធុយ ចាន់ធួន)
- វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (ប្រធាន៖ ឯកឧត្តមបណ្ឌិត ផុន កសិកា; អនុប្រធាន៖ លោកស្រីបណ្ឌិត ព្រុំ ទេវី, ឯកឧត្ដមបណ្ឌិតសភាចារ្យ ឆេង វណ្ណារិទ្ធ)
- វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម (ប្រធាន៖ ឯកឧត្តមបណ្ឌិត នុត សម្បតិ្ត)
- វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ប្រធាន៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ាប បុណ្ណា; អនុប្រធាន៖ លោកជំទាវបណ្ឌិតសភាចារ្យ ចេក សុថា)
- វិទ្យាស្ថានភាសាជាតិ (ប្រធាន៖ ឯកឧត្តមបណ្ឌិត មាឃ បូរ៉ា; អនុប្រធាន៖ លោកបណ្ឌិត វង្ស មេង)
- វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (ប្រធាន៖ ឯកឧត្តមបណ្ឌិត គិន ភា)
- វិទ្យាស្ថានសិក្សាចិន (ប្រធាន៖ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍)
- វិទ្យាស្ថានខុងជឺ (ប្រធាន៖ លោក តាំង ម៉េងឆុង)
- វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ នៃរាជបណ្ឌិត្យសភាកម្ពុជា (ប្រធាន៖ កញ្ញា វុធ សុភ័ក្រណា)
ខ.២. អង្គភាពឧបសម្ព័ន្ធ
- ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប (ប្រធាន៖ ឯកឧត្តម សូត្រ សំណាង; អនុប្រធាន៖ លោកបណ្ឌិត ឈឹម សុខាន់ដារ៉ា, លោកបណ្ឌិត ជា ចន្ថា, លោក ជា សម្បត្តិ)
- ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា (ប្រធាន៖ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម; អនុប្រធាន៖ ឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង, ឯកឧត្តមបណ្ឌិត សន ពៅ, ឯកឧត្តមបណ្ឌិត ប៊ី សុខគង់)
គ. ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា
ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នជាន់ខ្ពស់មួយ ដែលប្រមូលផ្ដុំនូវបញ្ញវន្ត បញ្ញាញាណរបស់ជាតិ។
១. សមាសភាពថ្នាក់ដឹកនាំ មានប្រធានកិត្តិយស ១រូប, ប្រធាន ១រូប និងអនុប្រធាន ២រូប ដូចខាងក្រោម៖
- សម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ប្រធានកិត្តិយស
- ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធាន
- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន អនុប្រធាន និង
- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការ។
២. សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា (មានគោរមងារជាបណ្ឌិតសភាចារ្យ) មានចំនួន ៣០រូប (គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣)។
៣. សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា មានចំនួន ២៦រូប (គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣)។
៤. លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ជាសេនាធិការរបស់ក្រុមបណ្ឌិតសភាចារ្យ សម្របសម្រួលការងារជូនក្រុមបណ្ឌិតសភាចារ្យ ដឹកនាំដោយលោក ហេង វី រិទ្ធិ ជាប្រធាន; លោកស្រីបណ្ឌិត សុង ឧស្សាហ៍, លោក ចាន់ វណ្ឌី ជាអនុប្រធាន និងមានមន្ត្រីបម្រើការងារ សរុបចំនួន១៥រូប។
(បច្ចុប្បន្នភាពចុងក្រោយ៖ ២៨ /០៩/២០២៣)