ព័ត៌មាន
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលានៃការបោះជំរំសាលារៀនទឹកភ្លៀងអន្តរជាតិ និងការប្រកួតប្រជែកកម្មវិធីទឹកភ្លៀង ក្រោមគម្រោងស្ដីពី «ការកសាងសាលារៀនទឹកភ្លៀងប្រកបដោយភាពធន់នឹងអាកាសធាតុនៅតំបន់ទន្លេមេគង្គ»
ការបាញ់ប្រហារលើជនស៊ីវិលកម្ពុជា ជាសេនារីយ៉ូមួយនៃផែនការសង្គ្រាមឈ្លានពានជាលើកទីពីរ មកលើប្រទេសកម្ពុជា?
ដោយ៖ លឹម សុវណ្ណរិទ្ធ គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ ក្រោយពីការប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានការចូលរួមជាសាក្សីពីសំណាក់ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានចុះហត្ថលេខាជាមួយនឹងកម្ពុជា សព្វាវុធធុនធ្ងន់ជាច្រើន រាប់ទាំងយន្តហោះចម្បាំង F-16...
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានទទួលជួបប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Jing Yang ប្រធានវិទ្យាស្ថានសង្គមវិជ្ជា នៃសាធារណរដ្ឋប្រជាមានិតចិន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៦រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Jing Yang ប្រធានវិទ្យាស្ថានសង្គមវិជ្ជា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមយូណាន នៃសាធារណរដ្ឋប្...
បណ្ឌិត យង់ ពៅ ៖ កម្ពុជាមិនអាចដើរតាមសេនារីយ៉ូរបស់ថៃ លើករណីអនុវត្តសេចក្ដីប្រកាសរួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាសព្យួរកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ ឬហៅថា សេចក្ដីប្រកាសរួមស្ដីពីសន្តិភាព ដែលមានលោក ដូណាល់ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សីដោយផ្ទាល់។ ការប្រកាសនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា នេះគឺជាការប្រកាសដោយឯកតោភាគីរបស់ថៃ និងជានយោបាយទាល់ច្...
រាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយស្ថានទូតចិន និងសមាគមការទូតសាធារណៈចិន រៀបចំ វេទិកាស្ដីពី «ធនាគារខួរក្បាលនិងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន៖ បន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០ នាទីព្រឹក រាជបណ្ឌិត្យសភាកម្ពុជា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសមាគមការទូតសាធារណៈចិន បានសហការគ្នារៀបចំវេទិកាស្ដីពី៖ «ធនាគារខួរក្បាលនិងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន៖ បន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវា...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបនិងពិភាក្សាការងារជាមួយឯកឧត្ដម Vanlalvawna Bawitlung, ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ១០ កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង ឯកឧត្ដម Vanlalvawna Bawitlung, ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅបន្ទប់ទន្លេមេគង្គ នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងភាគីទ...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យ មីងជូ ដឹកនាំដោយលោក Ruan Chaoqi លេខាបក្សសាកលវិទ្យាល័យ មីងជូ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូលេខាបក្សសាកលវិទ្យាល័យ មីងជូ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Ruan Chaoqi លេខាបក្សសាកលវិទ្យាល័យ មីងជូ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ ថ្លែងក្នុងឱកាសធ្...
ការយល់ឃើញអំពីប្រទេសជប៉ុន
បណ្ឌិត ស៊ឺន សំ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥ ខ្ញុំបានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន តាមការអញ្ជើញរបស់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ ទស្សនកិច្ចនេះមិនត្រឹមតែជាឱកាសដើម្បីស្វែងយល់អំពីប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវបទពិសោធន៍ និងមេរៀនជាច្រើនដែលបានធ្វើឱ្យខ្ញុំមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ ការទូត និងការអភិវឌ្ឍសង្គមរបស់ប្រទេសនេះ។ កា...
ថៃបានបំផ្លាញកេរិ៍្តឈ្មោះរបស់ចិន ខណៈពេលដែលថៃឈ្លានពានកម្ពុជា
ដោយ៖ ផាញ់ សារឿន ថៃបានបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសចិនជាច្រើនករណី ចាប់តាំងពីមានការបោកប្រាស់នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាមក ដោយមានការនិយាយអំពី “ប្រទេសថៃជាចំណតកណ្តាលនៃការបោកប្រាស់នៅមីយ៉ាន់ម៉ា” និងជា “កប៉ាល់ពេទ្យវះកាត់តម្រងនោមនៅសមុទ្រអន្តរជាតិ”។ ហេតុអ្វីបានជាថៃអាចបញ្ជូនជនរងគ្រោះចេញពីទឹកដីថៃទៅកាន់ប្រទេសមីយ៉ាន់ម៉ាបាន? តើថៃជាអ្នកប្រព្រឹត្ត ហើយបន្ទាប់មកបង្ខូ...
បណ្ឌិត យង់ ពៅ៖ កម្ពុជាប្រកាន់ឥរិយាបថមិនងាករេពីជំហរអព្យាក្រឹត្យ និងសន្តិសហវិជ្ជមាន ប្រយោជន៍ចូលរួមរក្សាតុល្យភាពភូមិសាស្ត្រនយោបាយ
ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបើកវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ស្ដីពី «គោលនយោបាយការបរទេសរបស់រដ្ឋតូច : ការទូតសន្តិភាពនិងការទូតបង្ការ» លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានថ្លែងជម្រាបជូនតំណាងស្ថានទូតបរទេសដែលបានចូលរួមក្នុងវេទិកាទំនាក់ទំនងអន្តរជាតិនាព្រឹកនេះថា ភាគីជាមិត្តបរទេសរបស់កម្ពុជាទាំងអស់ ពុំគួរមានការព្រួយបារម្ភចំពោះការដែលកម្ពុជាអាចនឹងងាករេចេញពីជំហរដែលខ្លួនបានប្រកាស ដែលអ...