ព័ត៌មាន

អ្នកនយោបាយថៃ និងបញ្ញវន្តថៃ គួរឈប់ពង្វក់ពលរដ្ឋថៃខ្លួនឯង ឱ្យក្បត់នឹងសច្ចភាពប្រវត្តិសាស្ត្រ អសីលធម៌ចំពោះច្បាប់អន្តរជាតិ និងប្រមាថរើសអើងជាតិសាសន៍ក្បែរខាង

ខ្ញុំ, យង់ ពៅ យល់ឃើញថា លោក ម៉ានូអែល ម៉ាក្រុង (Manuel Marcron) ប្រធានាធិបតីបារាំង មិនអាចយល់ព្រមសម្រួលជាមួយថៃ ដោយប្រាសចាកពីការទទួលស្គាល់សន្ធិសញ្ញានិងផែនទីបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ ដែលជាប់ពាក់ព័ន្ធនឹងការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម បានបន្សល់នូវសន្ធិសញ្ញា កិច្ចព្រមព្រៀង ផែនទីកំណត់ព្រំដែនបារាំង(ក្នុងនាមកម្ពុជា)-សៀម ដែលមានមាត្រដ្ឋាន ១/២០០.០០០ ចំនួន៧ផ្ទាំង ធ្វើឡើងដោយគណៈកម្មការចម្រុះ បារាំង-សៀម ឆ្នាំ១៩០៧-១៩០៨ (Secteur 1, 3, 4, 5) និងឆ្នាំ១៩០៨-១៩០៩ (Secteur 2) និងផ្ទាំងដងរែក (Dangrek), ផ្ទាំងខូង (Khong) និងបានបោះបង្គោលព្រំដែន ចំនួន៧៤បង្គោល (១៩១៩-១៩២០)។

ក្រោយពីបញ្ចប់សម័យកាលអាណានិគម បណ្ដារដ្ឋទាំងអស់ ត្រូវគោរពនូវគោលការណ៍ច្បាប់អន្តរជាតិមួយពាក់ព័ន្ធនឹងព្រំដែនគឺ «គោលការណ៍ខ្សែព្រំដែនមិនកែប្រែ» ដែលភាសាឡាតាំងសរសេរថា «Uti Possidetis» មានន័យថាបន្តទទួលស្គាល់និងគោរពនូវព្រំដែនដែលបានកំណត់ដោយម្ចាស់អាណានិគម ដែលរួមមាន៖ សន្ធិសញ្ញា អនុសញ្ញា ផែនទី និងឯកសារពាក់ព័ន្ធនានា (ក្នុងនោះមានសន្ធិសញ្ញាឆ្នាំ១៩០៧ផងដែរ)។

ក្នុងន័យនេះប្រសិនបើភាគីថៃពឹងពាក់បារាំងឱ្យសម្របសម្រួលវិវាទព្រំដែន កម្ពុជា-ថៃ ដែលភាគីថៃខ្លួនឯងប្រើផែនទីឯកតោភាគី (សម្តេចតេជោ ហ៊ុន សែន ហៅថា ផែនទីចោរ) នោះបានបង្ហាញថា ថៃពិតជាជាតិសាសន៍មិនដឹងអី មិនស្គាល់ច្បាប់អន្តរជាតិ មិនស្គាល់ប្រវត្តិសាស្ត្រ មិនស្គាល់បុព្វបុរសខ្លួន ហើយបែរជាទៅហៅបារាំងដែលជាមហាអំណាច ឱ្យធ្វើតាមមហិច្ឆតាមិនដឹងអីរបស់ខ្លួន (ថៃ) ម្តេចនឹងកើត? 

បើមិនកែប្រែឥរិយាបថ ថៃនឹងក្លាយជាជាតិសាសន៍ដែលបែកបាក់ ហើយអាចនឹងឈានទៅពុះចែកសង្គមកាន់តែជ្រៅ ឬហៅថាផលជះអាក្រក់និងរងបណ្ដាសារប្រវត្តិសាស្ត្រ។

ថ្ងៃចន្ទ ៣០ មិថុនា ២០២៥

 

Thai politicians and intellectuals should stop deceiving their own Thai citizens into betraying historical truth, disrespecting international law, and insulting neighboring nations.

I, Yang Peou, believe that French President Manuel Macron cannot agree to compromise with Thailand by abandoning the recognition of the Franco-Siamese treaties and maps of 1904 and 1907, which concern the delimitation of the Indochina-Siam border, leaving behind the treaty, agreement, the French (on behalf of Cambodia)-Siam border map with a scale of 1/200,000, seven maps drawn by the Franco-Siamese Joint Commission in 1907-1908 (Sector 1, 3, 4, 5) and 1908-1909 (Sector 2), and the Dangrek map, the Khong map, and 74 border posts (1919-1920).

After the end of the colonial era, all states must respect an international law principle regarding borders, namely the “principle of immutability of borders,” of “Uti Possidetis” in Latin, meaning to continue to recognize and respect the borders determined by the colonizer, including treaties, conventions, maps, and related documents (including the 1907 treaty).

In this regard, if Thailand relies on France to mediate the Cambodia-Thailand border dispute, where the Thailand itself uses a unilateral map (Samdech Techo Hun Sen calls the thief’s map), then it shows that Thailand is truly a nation that knows nothing, does not know international law, neither its history, nor its ancestors. How can it then call on France, a superpower, to follow its ignorant ambitions?

If it does not change its behavior, Thailand will become a divided nation and may lead to a deeper division of society, or it may suffer the bad consequences and curse of history.

Monday, June 30, 2025

2025-06-30 04:13:27   ថ្ងៃចន្ទ, 30 មិថុនា 2025 ម៉ោង 11:13 AM
ករណីព្រំដែនកម្ពុជា-ថៃ ឆ្លុះបញ្ចាំងពីភាពដឹកនាំប្រាកដនិយមប្រកបដោយចក្ខុវិស័យ និងបានបង្ហាញថា នរណាជាអ្នកនយោបាយជាតិនិយម ហើយនរណាជាអ្នកនយោបាយស្រេកឃ្លានតែអំណាច

ដោយ៖ លឹម សុវណ្ណរិទ្ធ

វិវាទព្រំដែនកម្ពុជា-ថៃ ដែលបានឆាបឆេះអស់រយៈពេល១ខែកន្លងទៅ ចាប់តាំង​ពី​ព្រឹត្តិការណ៍​ឈ្លាន​ពានរបស់កងទ័ពថៃ ដែលវាយប្រហារទាំងកម្រោលមកលើកងទ័ពកម្ពុជា ក្នុង​ដែន​អធិបតេយ្យភាពកម្ពុជា ​កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បាន​ដុតបញ្ឆេះ​ស្ថាន​ការណ៍​នៅ​តាមព្រំដែនកាន់តែតានតឹងខ្លាំងឡើងៗ រហូតរាលដាល​ដល់​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ការបិទច្រកព្រំដែន និងឈានដល់ការ​ប្រឈមនឹង​ការផ្ទុះ​សង្គ្រាម​រវាងកង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ កម្ពុជា​ដែលជាប្រទេសប្រកាន់ជំហរសន្តិភាពនិយម និងការដោះ​ស្រាយ​​បញ្ហា​ដោយ​សន្តិវិធី ត្រូវ​ប្រឈមមុខនឹងសកម្មភាពដ៏គឃ្លើនពីថៃជា​ប្រទេសជិត​ខាង​ខ្លួន ដែល​សម្អាងទៅលើ​ទំហំ​សេដ្ឋកិច្ច និងអំណាចយោធារបស់ខ្លួន ព្យាយាមរំលោភ​បំពាន​ចង់បាន​ទឹក​ដីប្រទេសជិតខាង ដោយមិនខ្វល់ខ្វាយនឹងច្បាប់អន្តរជាតិសោះឡើយ។ កាយ​វិការ​របស់​ប្រទេសថៃនេះ មិនមែនកើតឡើងជាលើកទីមួយនោះទេ ពោលគឺចាប់តាមពី​ដើម​កំណើតនៃ​រដ្ឋសៀម ក្នុងសតវត្សរ៍ទី១៣ (ក្នុងឆ្នាំ១២៣៨ នៅសុខោទ័យ ដែលជាអតីត​ទឹក​ដី​អាណា​ចក្រ​ខ្មែរ) មកម្ល៉េះ ដោយជនជាតិនេះបានអនុវត្ត​នយោបាយ​វាតទីទឹកដីលើរដ្ឋជុំវិញ​ខ្លួនជា​រៀង​ដរាប​រហូតមក។

ទោះបីជាពិភពលោកសម័យទំនើប បណ្ដារដ្ឋស៊ីវិល័យទាំងអស់ បានផ្ដល់​តម្លៃ​ជា​សំខាន់ដល់​ការគោរពច្បាប់អន្តរជាតិ និងការកំណត់ព្រំដែនរដ្ឋដោយយោងតាមច្បាប់និង​លិខិតបទ​ដ្ឋាន​គតិយុត្តិជាអន្តរជាតិក្ដី ក៏ជាតិសាសន៍ថៃដែលបានប្ដូរ​ឈ្មោះពីសៀម​ក្នុង​សតវត្សរ៍ទី២០ នៅតែ​មាន​ផ្នត់គំនិតចាស់គំរឹល ដែលចង់វាតទីទឹកដី​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព​​រំលោភ​បំពានលើប្រទេសជិតខាងដដែលដែរ។ ក្រៅតែពីការព្យាយាមរំលោភ​បំពាន​ទឹក​ដី​ប្រទេសជិតខាង អ្នកនយោបាយនិងកងទ័ពថៃ តែងតែបានព្យាយាមប្រើប្រាស់បញ្ហា​ព្រំដែនជាមួយប្រទេសជិតខាង ពិសេសជាមួយនឹង​កម្ពុជា ដើម្បីបញ្ឆេះចរន្តជាតិនិយមជ្រុល និងទាក់ទាញការគាំទ្រពីប្រជាជនថៃ ដើម្បីជា​ឈ្នាន់នៅក្នុងការឈោងក្រសោបអំណាច ឬរក្សាអំណាចជាដើម។ គេដឹងច្បាស់ណាស់ថា នយោបាយផ្ទៃក្នុងរបស់ថៃ មានការ​បែក​បាក់​​គ្នា​ជា​រៀងដរាប ដោយជាទូទៅ នៅក្នុងសង្គម​នយោបាយ​ថៃ​មានចំនួន៣ក្រុមសំខាន់គឺ រដ្ឋាភិបាល​ស៊ីវិលដែលកើតចេញពីការបោះឆ្នោត ក្រុមឧត្ដមសេនីយ៍យោធា និងក្រុមរាជ​វាំង​ដែល​ប្រើប្រាស់អំណាចមហាក្សត្រ ហេតុ​នេះ​ហើយ ទំនាស់ផលប្រយោជន៍​និងអំណាច​រវាង​ក្រុម​ទាំង៣ តែងតែកើតមានឡើងឥតឈប់​ឈរ។ ព្រឹត្តិការណ៍ចូលឈ្លានពាននិង​វាយ​ប្រហារ​លើកងទ័ពកម្ពុជានៅតំបន់មុំបី ដែល​បណ្ដាលឱ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិត គឺជាសេនារីយ៉ូនយោបាយមួយរបស់ថៃ ដើម្បី​រុញច្រានសភាពការណ៍នៅតាម​ព្រំដែន​កម្ពុជា-ថៃ ឱ្យផ្ទុះឡើងជាវិបត្តិព្រំដែននិងការប្រឈម​មុខគ្នារវាងកងទ័ពប្រទេសទាំងពីរ ដើម្បី​ដុតបញ្ឆេះកំហឹងជាតិនិយមថៃ ក្នុងគោល​បំណង​ទទួល​បាន​ប្រជាប្រិយភាព​និង​ការ​គាំទ្រ​ពីប្រជាជនថៃ។

          ការវាយតម្លៃនិងគ្រប់គ្រងស្ថានការណ៍

ដោយមើលឃើញពីចេតនាទុច្ចរឹតខាងលើរបស់ភាគីថៃ និងដោយបន្តប្រកាន់​ជំហរ​សន្តិភាព​និយមនិងការដោះស្រាយ​បញ្ហាដោយសន្តិវិធីដែលជាគោលការណ៍សាកល ថ្នាក់​ដឹក​នាំ​កម្ពុជាមិនបានប្រើប្រាស់មធ្យោបាយយោធា ដើម្បីឆ្លើយតបទៅកាន់ភាគីថៃនោះទេ តែ​មេដឹកនាំកម្ពុជាបានប្រកាសថ្កោលទោសទៅលើការវាយឆ្មក់ឈ្លានពានរបស់ថៃ ហើយ​ក្រសួងការបរទេសកម្ពុជាបានសម្ដែងការតវ៉ាខាងការទូត និងទាមទារឱ្យ​មានការ​ស៊ើប​អង្កេត​ជា​បន្ទាន់និងដោយហ្មត់ចត់ចំពោះបញ្ហានេះ ដោយត្រូវនាំយកបុគ្គលដែលបាញ់ប្រហារ​មក​លើ​កងទ័ពកម្ពុជាទៅផ្តន្ទាទោសតាមច្បាប់។ បន្ថែមពីនេះ មួយថ្ងៃបន្ទាប់ពីមានការឈ្លាន​ពាននិងបាញ់ប្រហារ ជំនួបរវាងមេទ័ព​ជើង​គោកនៃ​ប្រទេស​ទាំង​ពីរក៏ត្រូវបានរៀបចំឡើង​ដើម្បីរក្សាស្ថានការណ៍ព្រំដែនឱ្យមានការស្ងប់ស្ងាត់ និងបញ្ចៀសឱ្យបានសភាពការណ៍កាន់​តែធ្ងន់ធ្ងរទៅតាមសេនារីយ៉ូដែលភាគីថៃចង់បាននោះឡើយ។

          យន្តការតុលាការអន្តរជាតិ

ក្រៅតែពីការតវ៉ាការទូត និង​ការសម្របសម្រួលយោធា ដើម្បីធានាបាននូវ​ដំណោះ​ស្រាយ​ដោយសន្តិភាព បញ្ចៀសនូវ​ការប៉ះទង្គិចរវាងកងទ័ពប្រទេសទាំងពីរ និងបញ្ចប់​ការ​ឈ្លាន​ពានខាងលើរបស់ថៃ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយក​សំណុំ​រឿង​តំបន់​មុំ​៣ ប្រាសាទតាមាន់តូច ប្រាសាទ​តាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការ​យុត្តិ​ធម៌​អន្តរជាតិ (ICJ) ដោយបានប្រកាស​បបួលថៃទៅជាមួយ។ លើសពីនេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជាបានអះអាងថា ទោះបីជាថៃ​បដិសេធ ក៏កម្ពុជានៅតែលើក​សំណុំរឿងនេះ​ទៅកាន់​តុលាការ ដើម្បីសម្រេចសេចក្ដី ឈាន​ទៅបញ្ចប់មហិច្ឆតាឈ្លានពានរបស់ភាគីថៃផងដែរ។ ត្រង់ចំណុចនេះ បានបង្ហាញអំពី​សិល្បៈ​នៃការដោះស្រាយបញ្ហាប្រកបដោយភាពម៉ឺងម៉ាត់ ប្រាកដនិយម និងប្រកបដោយ​ចក្ខុ​វិស័យ ព្រោះការលើកយកសំណុំរឿងខាងលើ ទៅ​កាន់​តុលាការ​​យុត្តិ​ធម៌​អន្តរជាតិ ដោយ​ទាត់​ចោលការចរចា​ទាំងឡាយណាលើករណីតំបន់​ទាំង​នេះ រាជរដ្ឋាភិបាល​បាន​ប្រមើល​ឃើញ​ថាការចរចាទ្វេភាគីជាមួយថៃ មិនអាចរារាំង​នូវ​ចេតនា​ទុច្ចរឹតរបស់ថៃ​ដែល​តែង​តែ​ចិញ្ចឹម​ចិត្តលេបយកទឹកដីកម្ពុជានោះទេ ដោយព្រឹត្តិការណ៍​ថ្ងៃទី២៨ ខែឧសភា បង្ហាញ​យ៉ាង​​ច្បាស់​ថា ថៃមិនបានគោរពអនុស្សរណៈ​យោគ​យល់​គ្នា​ឆ្នាំ២០០០ឡើយ។ ហេតុនេះ ការ​ប្រើ​ប្រាស់​យន្តការតុលាការយុត្តិធម៌ ទើបជាការបញ្ចប់​វិវាទនិង​បង្ការ​ការ​ឈ្លាន​ពាន​ពីភាគីថៃ​មកលើតំបន់ខាងលើនេះ ព្រោះនៅពេល​ដែល​តុលាការយុត្តិធម៌អន្តរជាតិ​កាត់​សេចក្ដីជាស្ថាពរ ទោះបីជាថៃចាញ់ក៏ដោយក្ដី ក៏​រដ្ឋាភិបាល​ថៃ អាចមានហេតុផល​បក​ស្រាយ​ប្រាប់ទៅប្រជាពលរដ្ឋខ្លួនបានផងដែរ។ មានន័យថា សភាពការណ៍ព្រំដែននៅតំបន់កំពុងតានតឹង នឹងលែងជាប្រធានបទក្ដៅដែលក្រុម​ឱកាស​និយមថៃលើកយកមកដុតបញ្ឆេះកំហឹងជាតិនិយមបានទៀតហើយ។ បន្ថែមពីនេះ ជំហរ​ខាងលើ​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា​ ក៏បានស​បញ្ជាក់ពីការ​បន្ត​ផ្ដល់​តម្លៃ​លើ​ច្បាប់អន្តរជាតិ និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធីរបស់​កម្ពុជាដែលជាប្រជាជាតិ​ថ្លៃថ្នូរ (យល់ដឹង និងគោរព​ច្បាប់​អន្តរ​ជាតិ) និងមានបេះដូង​សន្តិ​ភាព​និយមផងដែរ។

          ការវាយតម្លៃស្ថានការណ៍ និងត្រៀមលក្ខណៈទុកជាមុន

ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមសម្របសម្រួលជាមួយយោធាថៃ ដើម្បី​រក្សាស្ថានភាពដើមនៅតាម​ព្រំដែន និងជ្រើសយកយន្តការតុលាការអន្តរជាតិ​ដើម្បីដោះ​ស្រាយ​បញ្ចប់​វិវាទ ចៀសវាងការប៉ះទង្គិចខាងយោធាក្នុងរូបភាពណាមួយនាពេលខាងមុខក្ដី ប៉ុន្តែដោយបានមើលឃើញពីមហិច្ឆតាធ្វើសង្គ្រាមបំពានទឹកដីពីភាគីយោធាថៃ រាជ​រដ្ឋាភិបាល​កម្ពុជាក៏​បាន​ត្រៀមលក្ខណៈរួចជាស្រេច នៅក្នុងធានាឱ្យ​បាន​នូវ​សុខសុវត្ថិ​ភាព​របស់​ប្រជាពលរដ្ឋនៅតាមព្រំដែន (តាមរយៈការជម្លៀសប្រជាជន​និងរៀប​ចំ​ទីតាំង​សុវត្ថិ​ភាព​សម្រាប់ជនភៀសខ្លួន) ការត្រៀមលក្ខណៈទទួលពលរដ្ឋខ្មែរ​ដែល​វិល​ត្រឡប់ពីថៃចូល​មក​មាតុ​ភូមិវិញ ការសម្របសម្រួលផ្ដល់ការងារជូនពលករ​ចំណាក​ស្រុក​ដើម្បីសម្រួលបន្ទុក​និងឆ្លើយតបនឹងតម្រូវការការងារ​ក្នុងស្រុក ការសហការ​ជាមួយគ្រឹះស្ថាន​ហិរញ្ញវត្ថុដើម្បីបន្ធូរបន្ថយ​លក្ខខណ្ឌសងប្រាក់​បំណុល​របស់​ពលករចំណាកស្រុក និងការ​ដោះ​ស្រាយមធ្យោបាយ​ធ្វើដំណើរ​សម្រាប់ពលករ​និង​ពល​រដ្ឋ ដែលនឹងវិលចូលប្រទេសហើយ​បន្តដំណើរទៅកាន់​ស្រុក​កំណើត​ជាដើម។ នេះជាការ​វាយ​តម្លៃបានវែងឆ្ងាយ និង​ត្រៀម​លក្ខណៈ​សម្បត្តិគ្រប់ជ្រុង​ជ្រោយក្នុងការបង្ការទុកជាមុនរបស់រាជរដ្ឋាភិបាល ដែលបាន​យក​ចិត្ត​ទុកដាក់​លើ​អាយុ​ជីវិត សុខ​សុវត្ថិ​ភាព ផលប៉ះពាល់ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលនឹងត្រូវប្រឈម​មុខ ខណៈ​ដែល​ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកាន់តែ​តាន​តឹង​ខ្លាំង​ឡើងជាបន្តបន្ទាប់ ដែល​អាចមានការផ្ទុះអាវុធបង្កហេតុពីសំណាក់ភាគីថៃគ្រប់ពេល​វេលា។

          ការឆ្លើយតបរហ័ស និងជាក់លាក់

ឆ្លើយតបទៅនឹងទង្វើវិទ្ធង្សនាសេដ្ឋកិច្ចកម្ពុជា​ពីសំណាក់​ភាគី​ថៃ ​ដែលមានដូចជា ការបិទព្រំដែនជាឯកតោភាគី ការគម្រាមកាត់ផ្ដាច់អគ្គិសនីនិងអ៊ីន​ធឺ​ណិត ការគម្រាម​បញ្ឈប់​ការនាំចូលប្រេងចូលមកប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបាន​ប្រកាន់ជំហរ​យ៉ាង​មោះ​មុត និងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារកិត្តិយស​ប្រជាជាតិ និង​បញ្ចៀសមិនឱ្យភាគីថៃប្រើប្រាស់វិស័យពាណិជ្ជកម្មជាចំណាប់​ខ្មាំង​គម្រាម​កំហែង និងដាក់​សម្ពាធ ដើម្បីឱ្យ​កម្ពុជាចុះញមឬបន្ទន់ឥរិយាបថ​នៅ​ចំពោះមុខការ​​បំពាន​ដែនអធិបតេយ្យ​ភាពជាតិខ្លួន។ រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់វិធានការជាបន្ត​បន្ទាប់ដែល​មាន​ដូចជា ការ​កាត់​ផ្ដាច់ការតភ្ជាប់អគ្គិសនី និង​​អ៊ីនធឺណិតពីប្រទេសថៃ ហាម​ឃាត់​ការ​ចាក់​ផ្សាយ​ភាព​យន្តថៃនៅ​តាម​ស្ថានីយ៍​ទូរទស្សន៍ ការសម្រេចបិទច្រកព្រំដែន​ទាំង​ស្រុង ការដោះ​ស្រាយ​បញ្ហា​ផលិត​ផលកសិកម្មខ្មែរ​នៅតាម​ព្រំដែន​ជិតប្រទេសថៃដែល​កន្លង​មក​ត្រូវនាំ​ចេញ​ទៅ​ថៃ ការ​ប្រកាស​បិទការនាំចូលប្រេងឥន្ធនៈពីថៃ ការហាមឃាត់នាំ​ចូល​ទំនិញ​ផ្សេងៗ​ពី​ថៃ និង​ការ​បដិសេធយន្តការពិភាក្សាទ្វេភាគីគ្រប់កម្រិត ដរាបណាភាគីថៃនៅតែបន្តបិទ​ច្រក​ព្រំដែន​ជាដើម។ ត្រង់ចំណុចនេះ យើងមើលឃើញថា ទាំងរដ្ឋាភិបាលនិងក្រុម​យោធា​ថៃ មិន​ត្រឹម​តែមិនអាចវាយតម្លៃស្ថានភាពសេដ្ឋកិច្ចនិងទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​បានគ្រប់​ជ្រុង​ជ្រោយប៉ុណ្ណោះទេ ប៉ុន្តែថៃថែមទាំងមានភាពខ្សោយខាងយុទ្ធសាស្ត្រ​នយោបាយ នៅ​ក្នុង​ការប្រឈមមុខនឹងកម្ពុជាថែមទៀតផង។ ថៃហាក់បានលង់លក់ក្នុង​សុបិននាអតីតកាល​ដ៏យូរលង់ ដែលយល់ថាកម្ពុជាពឹងផ្អែកទាំងស្រុង​លើពាណិជ្ជកម្ម​តាម​ព្រំដែនជាមួយថៃ និង​ការដោះដូរផលិតផលផ្សេងៗ ពិសេសការនាំចូលប្រេងពី​ប្រទេសថៃ។ កង្វះសមត្ថភាពវាយ​តម្លៃ​ស្ថានការណ៍ និងភាពខ្សោយនៅក្នុងយុទ្ធសាស្ត្រនយោបាយនេះ បានបន្តផ្ដល់ភាព​អាម៉ាស​ជាខ្លាំងបន្ថែមទៀតដល់ថៃ បន្ទាប់ពីភាពអាម៉ាសដែលខ្លួន​បាន​ចោទថាកម្ពុជា​ឈ្លាន​ពាន ប៉ុន្តែមិនហ៊ានទៅតតាំងនៅតុលាការយុត្តិធម៌អន្តរជាតិ។ មិនត្រឹម​តែប៉ុណ្ណោះ ការបិទ​ច្រក​ព្រំដែនជាឯកតោភាគី បានបង្កនូវផលវិបាកធ្ងន់ធ្ងរសម្រាប់​អ្នក​ជំនួញថៃ និងពលរដ្ឋ​ថៃនៅតាមព្រំដែន ដែលរស់នៅពឹងផ្អែកនិងទទួលផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើន​សន្ធឹក​សន្ធាប់​ពីពាណិជ្ជកម្ម​ទ្វេ​ភាគីនេះ ហើយទាំងរដ្ឋាភិបាលនិងក្រុមយោធាថៃ ត្រូវ​ប្រឈម​មុខ​នឹងការខឹងសម្បារ​ពី​សំណាក់អ្នកជំនាញ កសិករ និងផលិតករថៃថែមទៀត​ផង។ ដោយសារ​តែ​ការបង្កភាពតានតឹងនៅតាមបណ្ដោយព្រំដែនជាមួយនឹងកម្ពុជានេះ ថៃនឹង​អាច​ខាត​បង់​ពី​កិច្ចពាណិជ្ជកម្មក្នុងរង្វង់ប្រមាណ១៦លានដុល្លារក្នុង១ថ្ងៃ ឬ៥ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​ក្នុង១ឆ្នាំ ដែលតួលេខនេះនៅមិនទាន់របស់បញ្ចូលនូវ​ចំណូលបាន​មក​ពី​ភ្ញៀវ​ទេសចរ និងអ្នកជំងឺពីកម្ពុជានៅឡើយនោះទេ។

        ទិដ្ឋភាពការទូត

ជោគជ័យមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ នៅក្នុងទិដ្ឋភាពការទូត ពោលរាជរដ្ឋាភិបាលកម្ពុជាដែលឈរនៅលើគោលការណ៍សន្តិភាពនិយម (ជំហរ​ដោះ​ស្រាយ​បញ្ហាដោយ​សន្តិវិធី) និងការគោរពច្បាប់អន្តរជាតិ ដែលជាគោលការណ៍​គ្រឹះនៅ​ក្នុង​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ ក៏ដូចជាធម្មនុញ្ញអាស៊ាន កម្ពុជាទទួលបានការគាំទ្រ​យ៉ាង​ចំហរពីសំណាក់បណ្ដាប្រទេសទាំងឡាយ រាប់ទាំងមហាអំណាចពិភពលោក និងមហា​អំណាចតំបន់។ ជាមួយគ្នានេះ តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី​ទៅកាន់សាធារណរដ្ឋបារាំង និងនៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំងនាពេលថ្មីៗ​កន្លង​ទៅនេះ បារាំងបាន​បង្ហាញជំហរគាំទ្រកម្ពុជាទាំងនៅផ្នែកស្មារតី និងការផ្ដល់ឯកសារនានា​ពាក់​ព័ន្ធនឹង​ព្រំដែន​កម្ពុជា-ថៃ ព្រោះបារាំងគឺជាអ្នកតំណាងកម្ពុជា (ក្នុងសម័យអាណានិគម) ចុះ​ហត្ថ​លេខា​លើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងផែនទីព្រំដែនរវាង​ប្រទេស​កម្ពុជា​និងថៃ។ ហេតុនេះ បារាំងពិតជាមានភាពចាំបាច់នៅក្នុងការធានាឱ្យមានការ​គោរពនិងអនុវត្តឱ្យខាងតែបាននូវលិខិតបទដ្ឋានមានតម្លៃជាច្បាប់អន្តរជាតិនេះ ហើយមាន​តែ​បារាំងទេដែលបានដឹងប្រាកដ និងអាចបកស្រាយបានច្បាស់លាស់ជាងគេនូវខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ។ នៅក្នុងទិដ្ឋភាពការទូតនេះដែរ កាលពីថ្ងៃទី១៧ មិថុនា រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា បានជួបប្រជុំជាមួយបណ្តាអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន២៧ប្រទេស ដើម្បីធ្វើការពន្យល់ អំពីការវិវត្តថ្មី នៃស្ថានការណ៍ ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលនេះគឺជាការបើកសមរភូមិការទូតមួយបន្ថែមទៀតរបស់កម្ពុជា ប្រឈមនឹងការបំភ្លៃ​ហេតុការណ៍ និងបង្វែងសាច់រឿងពីសំណាក់រដ្ឋាភិបាលនិងអ្នកសារព័ត៌មាននៃប្រទេសថៃ ពាក់ព័ន្ធនឹងសំណុំរឿងវិវាទព្រំដែនកម្ពុជា-ថៃ។ បន្ថែមពីលើនេះ ស្របពេលដែលស្ថាន​ការណ៍ព្រំដែនកម្ពុជា-ថៃ កំពុងតែតានតឹង ក្នុងរយៈពេលចុងក្រោយនេះ គេឃើញមាន​វត្ត​មាននៃមន្ត្រីជាន់ខ្ពស់ក៏ដូចជាថ្នាក់ដឹកនាំបណ្ដាប្រទេសមួយចំនួន បានអញ្ជើញនិងគ្រោង​អញ្ជើញ​បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ ដែលក្នុងនោះរួមមាន ប្រធានាធិបតី​បារាំង នាយករដ្ឋមន្ត្រីសិង្ហបុរី រដ្ឋមន្រ្តីការពារជាតិអាម៉េរិក មេបញ្ជាការ​កង​ស្វ័យ​ការ​ពារ​ជើង​គោកជប៉ុន និងឧបការីរងរដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាម៉េរិកជាដើម។ ចំណុចទាំងនេះ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រទេសកម្ពុជានៅ​ក្នុងភូមិសាស្ត្រនយោបាយតំបន់ ក៏ដូចជាអំណាចការទូតរបស់ប្រទេសកម្ពុជាផងដែរ ដែល​បានទាក់ទាញចំណាប់អារម្មណ៍បណ្ដាប្រទេសនានា ឱ្យយកចិត្តទុកដាក់ចំពោះសំណុំ​រឿង​ព្រំដែនកម្ពុជា-ថៃ។

          ការពង្រឹងសាមគ្គីភាព និងបង្រួបបង្រួមស្មារតីជាតិនិយម

ប្រឈមមុខនឹងសកម្មភាពឈ្លានពានដ៏គឃ្លើន និងការបង្កហេតុជាច្រើន ធ្វើឡើង​ដោយយោធាថៃ និងដើម្បីបំផុសស្មារតីជាតិនិយមនិងបង្ហាញពីសាមគ្គីភាពជាតិខ្មែរ ថ្នាក់​ដឹកនាំកម្ពុជាបានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ និងវិស័យឯកជន​ទាំងអស់​នៅ​កម្ពុជា ចូលរួមចលនាឧបត្ថម្ភគាំទ្រដល់កងទ័ពកម្ពុជាដែលឈរជើងនៅតាម​បណ្ដោយព្រំដែន​កម្ពុជា-ថៃ ដែលសកម្មភាពនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបង្រួបបង្រួម​ស្មារតីជាតិនិយម និងបង្ហាញពីមនសិកាជាតិរួមគ្នាជាធ្លុងមួយរបស់ប្រជាជាតិខ្មែរ។ ជា​លទ្ធ​ផល មហាជនគ្រប់ស្រទាប់វណ្ណៈបានចូលរួមយ៉ាងផុសផុលទៅតាមការអំពាវនាវរបស់ថ្នាក់​ដឹកនាំកម្ពុជា ដែលការណ៍នេះ​បាន​បង្ហាញពីស្មារតីជាតិនិយម និងឆន្ទៈសាមគ្គីជាតិ​យ៉ាង​មុត​មាំ​ ព្រមទាំងឆ្លុះបញ្ចាំងពីមនសិកានិងឯកភាពជាតិរួមតែមួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលជឿជាក់ទៅលើមេដឹកនាំ​របស់​ខ្លួន ដែលខុស​គ្នាទាំង​ស្រុង​ពី​ទិដ្ឋភាពនៅក្នុង​សង្គមថៃ​នា​ពេល​បច្ចុប្បន្ន។ ការរួបរួមគ្នា​ជាធ្លុងមួយ ពិតជាមានគុណតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះ​នៅ​ពេល​ដែលមេដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានសាមគ្គីភាព ឯកភាពជាតិ និង​ឆន្ទៈរួមគ្នាតែមួយ គោលបំណងដែលគេប្រាថ្នារួមគ្នា ពិតជាងាយស្រួលនឹងសម្រេចជោគ​ជ័យទៅបាន ដូចពាក្យមួយឃ្លាដែលលើកឡើងថា “ប្រជាជនជាខឿនការពារជាតិដ៏រឹងមាំ” និងសុភាសិតខ្មែរមួយឃ្លាចារថា “ចង្កឹះមួយបាច់ កាច់មិនបាក់”។

          វត្តមាននៃនយោបាយគ្រោះថ្នាក់ចំពោះជាតិ

ទោះបីជាទង្វើឈ្លានពានរបស់ថៃ បានជំរុញឱ្យខ្មែរគ្រប់និន្នាការនិងគ្រប់​ស្រទាប់​វណ្ណៈរួបរួមសាមគ្គីភាពនិងមានស្មារតីជាតិនិយមជាធ្លុងតែមួយក្ដី ក៏មជ្ឈដ្ឋាននយោបាយ​ប្រឆាំង​មួយចំនួន ពិសេសអតីតប្រធាន​គណបក្សប្រឆាំងដែលនៅក្រៅប្រទេស ហាក់ដូច​ជា​មិន​បានសាទរចំពោះការបំផុសស្មារតី​ជាតិនិយម និងការឯកភាពគ្នាជាធ្លុងមួយរបស់ខ្មែរនៅ​ចំពោះមុខការឈ្លានពានពីសំណាក់​ប្រទេសជិតខាងឡើយ។ លើសពីនេះ សកម្មជន​ និងអ្នកនយោបាយប្រឆាំងមួយចំនួន មិនតែមិនបានគាំទ្រ លើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្ត​ដល់កងទ័ពនៅសមរភូមិមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានថតវីដេអូ និងបង្កើតមាតិកា ក៏​ដូច​ជាព័ត៌មានក្លែងក្លាយ ដើម្បីបំបាក់ទឹកចិត្តកងទ័ព និងបំផ្លាញសាមគ្គីភាពនិងស្មារតី​ចូល​រួម​ជាធ្លុង​មួយ​រវាង​ប្រជា​ពលរដ្ឋ រដ្ឋាភិបាល និងកងទ័ពទៅវិញ។

ជាដរាបរហូតមក អ្នក​នយោបាយប្រឆាំង ពិសេសអតីតប្រធានគណបក្ស​ប្រឆាំង​ តែង​តែ​ព្យាយាមចោទប្រកាន់ ​បន្ទុច​បង្អាក់ និងដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល និង​គណ​បក្ស​​កាន់​អំណាច នៅគ្រប់បញ្ហា គ្រប់ទិដ្ឋភាពនិងកាលៈទេសៈទាំងអស់ ដោយ​ធ្វើ​យ៉ាង​ណា ញុះញង់ឬបំភ័ន្តមតិប្រជាជនឱ្យខឹងស្អប់ ឬលែងមានទំនុកចិត្តលើ​រដ្ឋាភិបាល ដើម្បី​ប្រយោជន៍នយោបាយផ្ទាល់របស់ខ្លួននិងក្រុម។ ជាការពិតណាស់ អ្នកនយោបាយ​ច្រើនតែ​ប្រើ​ប្រាស់ឧបាយនិងវោហារសាស្ត្រវាយប្រហារ ឬចោទប្រកាន់​ទៅ​គូ​ភាគី ដើម្បីខ្លួន​យក​ប្រៀប​ឬទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋ ប៉ុន្តែនៅករណី​ប្រទេស​ជាតិកំពុងជួប​ប្រទះ​នឹងសត្រូវខាងក្រៅ គេមិនគួរយកផលប្រយោជន៍​នយោបាយ​សួន​តួ​មក​ដឹក​មុខ ហើយ​ប្រតិដ្ឋរឿងវាយប្រហារគូភាគី ដោយមិនគិតអំពី​គ្រោះថ្នាក់របស់​ជាតិ​នៅចំពោះមុខ​ដូច្នេះ​ឡើយ។ តើ​គេ​អាចចាត់ទុកថានេះគឺជាទង្វើក្បត់​ជាតិដែរឬយ៉ាងណា? ឬមួយក៏អ្នក​នយោបាយ​ប្រឆាំង​ទាំង​នោះ​ពិតជា​បំភ្លេច​ចោលឧត្ដម​ប្រយោជន៍ជាតិ ហើយនៅតែបន្ត​ប្រកាន់​ជំហរមានះថា ប្រជាប្រិយ​ភាព​​របស់​គណបក្សកាន់អំណាច គឺជា​ផ្នូរ​កប់​ជីវិត​នយោបាយ​របស់អ្នកនយោបាយប្រឆាំង?

អ្នកនយោបាយដែលបាត់បង់មនសិកាជាតិ និងគ្មានស្មារតីជាតិនិយម ហ៊ានធ្វើអ្វីៗ​គ្រប់យ៉ាងដើម្បីតែប្រយោជន៍នយោបាយសួនតួ គឺជាអ្នកនយោបាយ​ដែលគ្រោះ​ថ្នាក់​បំផុត​សម្រាប់ប្រជាជាតិមួយ ហើយប្រជាពលរដ្ឋពិត​ជា​ពុំត្រូវការនយោបាយអត្តឃាត​ជាតិ​សាសន៍​ឯងដូច្នេះឡើយ។ នៅចំពោះមុខការឈ្លានពាន​របស់បរទេស អ្នកនយោបាយទាំង​អស់ គួរតែប្រកាន់ជំហរជាតិនិយម សាមគ្គីភាព និងការរួបរួមគ្នាជាធ្លុងតែមួយ ហើយ​រួម​ចំណែកទៅតាមលទ្ធភាពនិងនៅគ្រប់ទិដ្ឋភាព ប្រឆាំងនឹងការរំលោភបំពានពីបរទេស។ បទ​ពិសោធន៍ប្រវត្តិសាស្ត្រខ្មែរ និងប្រវត្តិសាស្ត្រសាកលលោក បានបង្រៀនយើងយ៉ាង​ច្បាស់ថា មានតែការរួបរួមនិងសាមគ្គីជាតិជាធ្លុងមួយទេ ទើបយើងអាចយកឈ្នះសត្រូវ​ពីខាង​ក្រៅ​បាន តួយ៉ាងដូចជា ការបង្រួបបង្រួមជាតិរបស់ព្រះបាទជ័យវរ្ម័នទី២ នៅក្នុងបុព្វ​ហេតុ​រំដោះ​ប្រទេស​ចេញពីការត្រួតត្រារបស់បរទេស និងការរួបរួម​គ្នារវាងកង​ទ័ព​ជាតិ​និយម​និងកង​ទ័ព​កុម្មុយ​នីស្តចិន ប្រឆាំងនឹងកងទ័ពជប៉ុននៅក្នុងសង្គ្រាមលោកលើកទីមួយជាដើម សុទ្ធសឹងតែបាននាំមក​នូវ​ជោគ​ជ័យសម្រាប់ប្រជាជាតិ និងមនុស្សជំនាន់ក្រោយ ហើយទាំងនេះ​ជាមេរៀន​ដ៏​សំខាន់​ដែល​អ្នក​នយោបាយ និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរៀនសូត្រ និងយក​គម្រូអនុវត្តតាម៕

2025-06-28 11:02:46   ថ្ងៃសៅរ៍, 28 មិថុនា 2025 ម៉ោង 06:02 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញទទួលជួបសំណេះសំណាលជាមួយប្រតិភូអ្នកគ្រូបង្រៀនរបាំព្រះរាជទ្រព្យ ដឹកនាំដោយលោកជំទាវ សុទ្ធ សុម៉ាលី

នៅព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយនឹងក្រុមអ្នកគ្រូបង្រៀនរបាំព្រះរាជាទ្រព្យ ដឹកនាំដោយលោកជំទាវ សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ថ្លែងក្នុងជំនួបសំណេះសំណាលនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីទស្សនៈយល់ឃើញសំខាន់ៗរបស់ឯកឧត្ដមអំពី​មរតកសិល្បៈនិងវប្បធម៌ខ្មែរ កេរដំណែលពីបុព្វបុរស ស្ថានភាពនៃការអភិរក្សនិងថែរក្សាវប្បធម៌ខ្មែរ ការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីសិល្បៈខ្មែរនៅក្នុងប្រទេសកម្ពុជា និងទស្សនៈរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យចំពោះការអភិរក្សនិងអភិវឌ្ឍវិស័យវប្បធម៌និងសិល្បៈដ៏ផូរផង់របស់ខ្មែរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងថា ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ជនបរទេសចំពោះវប្បធម៌និងសិល្បៈខ្មែរ គឺត្រូវតែមានការបង្ហាញ និងពន្យល់បកស្រាយឱ្យបានពិស្ដារ ទាំងប្រវត្តិសាស្ត្រនិងដំណើរការវិវត្ត។ 

 

លោកជំទាវ សុទ្ធ សុម៉ាលី បានជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យថា កន្លងមកនេះ ក្រុមការងារបានរៀបចំចងក្រងសៀវភៅមួយចំនួនពាក់ព័ន្ធនឹងរបាំបុរាណខ្មែរ ពិសេសរបាំព្រះរាជទ្រព្យ ដែលក្នុងនោះក៏មានការដកស្រង់ខ្លឹមសារចេញពីឯកសារផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជាផងដែរ ដើម្បីបញ្ជ្រាបចំណេះដឹង និងបន្សល់នូវឯកសារសម្រាប់មនុស្សជំនាន់ក្រោយ។ ក្នុងឱកាសជំនួបនាព្រឹកនេះ លោកជំទាវក៏បាននាំយកនូវសៀវភៅចងក្រងអំពីរបាំរាជទ្រព្យជូនឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវនិងចងក្រងឯកសារនានារបស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំរ​បស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ពិសេសឯកសារពាក់ព័ន្ធនឹងកិច្ចការងារអភិរក្ស និងថែរក្សាវប្បធម៌និងសិល្បៈបន្សល់ទុកដោយដូនតាខ្មែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ជំនួបនាឱកាសនេះគឺជាជំនួបដ៏មានសារៈសំខាន់មួយ ដែលឯកឧត្ដមបានជួបជជែក និងសំណេះសំណាលនេះជាការជួបអ្នកសិល្បៈជើងចាស់ ផ្លាស់គំនិតគ្នាទៅវិញទៅមក ដើម្បីជំរុញការបង្កើនពូនផ្ដុំវប្បធម៌សិល្បៈខ្មែរ បង្ហាញទៅកាន់មហាជន និងភ្ញៀវទេសចរ។ជាមួយអ្នកគ្រូៗដែលជាអ្នកសិល្បៈជើងចាស់ប្រកបដោយបទពិសោធអនុវត្ត ហើយបានផ្លាស់គំនិតគ្នាទៅវិញទៅមក ដើម្បីជំរុញការបង្កើនពូនផ្ដុំវប្បធម៌សិល្បៈខ្មែរ បង្ហាញទៅកាន់មហាជន និងភ្ញៀវទេសចរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានប្រគល់ជូនប្រតិភូក្រុមអ្នកគ្រូបង្រៀនរបាំព្រះរាជទ្រព្យនូវសៀវភៅសម្លៀកបំពាក់ខ្មែរទាំង៥សម័យកាល ចំនួន២ក្បាល ដែលជាស្នាដៃចងក្រងរបស់រាជបណ្ឌិត្យសភាកម្ពុជាផងដែរ ដើម្បីជាការសិក្សាស្វែងយល់ និងបញ្ជ្រាបការយល់ដឹងដល់សិស្ស និស្សិតទាំងឡាយ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការ

2025-06-27 08:54:16   ថ្ងៃសុក្រ, 27 មិថុនា 2025 ម៉ោង 03:54 PM
បណ្ឌិត យង់ ពៅ៖ បញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ កាន់តែឡើងក្ដៅ ក៏ព្រោះតែរដ្ឋាភិបាលថៃទន់ខ្សោយ ទើបត្រូវបង្វែរបញ្ហាមកកាន់ព្រំដែនជាមួយកម្ពុជា

មកដល់ថ្ងៃនេះ ស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ កាន់តែមានភាពតានតឹងខ្លាំងឡើងៗ​ ពោលគឺ ភាគីថៃបានឈានដល់ការប្រកាសបិទព្រំដែនទាំងស្រុងជាមួយប្រទេសកម្ពុជា។ ភាព​តានតឹងនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយវាយ​តម្លៃថា ពិតជាពិបាកនៅក្នុងការបន្ធូរបន្ថយស្ថានការណ៍ណាស់ ប្រសិនបើស្ថានភាពនយោបាយផ្ទៃក្នុងថៃនៅតែបន្តកើនកំដៅ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែន រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ កើតចេញពីការណ៍ដែលរដ្ឋាភិបាលថៃ មិនមែនជារដ្ឋាភិបាលឯកភាពជាធ្លុងមួយ ពិសេសភាពទន់ខ្សោយនៃក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលថៃ ពោលគឺស្ថានភាពនយោបាយផ្ទៃក្នុងរបស់ថៃ មានភាពច្របូកច្របល់ ដោយសារតែការប្រជែងអំណាចគ្នារវាងរដ្ឋាភិបាលស៊ីវិល យោធា និងក្រុមមានអំណាចផ្សេងទៀតដូចជាក្រុមរាជវាំងជាដើម។

លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ទៀតថា ការមិនឯកភាពគ្នារវាងរដ្ឋាភិបាល អ្នកនយោបាយ និងក្រុមឧត្ដមសេនីយ៍យោធាថៃ បានស្ដែងឱ្យឃើញតាមរយៈការប្រកាស​មិនស៊ីសង្វាក់គ្នារវាងរដ្ឋាភិបាលនិងក្រុមមេទ័ពថៃ ទៅលើការបិទនិងបើកច្រកព្រំដែនទ្វេភាគី ក៏ដូចជា​ការសម្រេចចិត្តនៅក្នុងទំនាក់ទំនងរវាងថៃនិងកម្ពុជាផងដែរ។ ភាពទន់ខ្សោយនៃអំណាចរបស់រដ្ឋាភិបាលថៃ នៅចំពោះមុខក្រុមយោធា មិនត្រឹមតែឆ្លុះបញ្ចាំងអំពីការបែកបាក់គ្នានៅក្នុងសង្គមថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលហេតុដែលធ្វើឱ្យរដ្ឋាភិបាលថៃ ពិបាកនៅក្នុងការជជែកពិភាក្សា ចរចា និងមិនអាចសូម្បីតែអនុវត្តមុខងារទំនាក់ទំនងអន្តរជាតិរបស់ខ្លួនជាមួយនឹងប្រទេសជាដៃគូជាប្រក្រតីនោះទេ ដូចជាករណីទំនាក់ទំនងជាមួយប្រទេសកម្ពុជាជាដើម​។ លោកបណ្ឌិតបានបន្ថែមទៀតថា ប្រទេសថៃដែលលង់ខ្លួននៅក្នុងវិបត្តិនយោបាយស្រាប់ (ដូចជាករណីក្ដីក្ដាំរបស់លោកថាក់ស៊ីន និងកូនស្រីជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ការបែកបាក់នៅក្នុងរដ្ឋាភិបាលចម្រុះ) ក្រៅតែពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងជួបប្រទះនឹងវិបត្តិធ្ងន់ធ្ងរស្រាប់នោះ ថៃក៏ប្រឈមនឹងការដាក់បន្ទុកពីសំណាក់អង្គការសហប្រជាជាតិ ឱ្យថៃបំភ្លឺអំពីករណីដែលប្រទេសនេះបានក្លាយជាទីតាំងដ៏ធំនៃសកម្មភាពឧក្រិដ្ឋកម្ម ការជួញដូរគ្រឿងញៀននិងឆបោកឆ្លងដែននៅក្នុងតំបន់នោះផងដែរ។ បញ្ហាប្រឈមទាំងអស់នេះ សុទ្ធសឹង​ជាករណីដែលកំពុងរួមរឹតនិងដាក់សម្ពាធដល់រដ្ឋាភិបាលថៃ ដូច្នេះហើយ រដ្ឋាភិបាលថៃដ៏ទន់ខ្សោយនេះ ពិតជាមិនមានជម្រើសអ្វីក្រៅតែពីការបង្វែរ​បញ្ហាផ្ទៃក្នុងរបស់ខ្លួន មកកាន់តំបន់ព្រំដែនជាមួយប្រទេសជិតខាង ដើម្បីបិទបាំងភាពអាម៉ាសរបស់ខ្លួនឡើយ។ ការបង្វែរស្ថានការណ៍ផ្ទៃក្នុងនោះ បានក្លាយទៅជាមូលហេតុដែលអូសបន្លាយនូវវិបត្តិព្រំដែនកម្ពុជា-ថៃ ដែលប្រទេសកម្ពុជា មិនអាចទទួលយក ឬទ្រាំទ្រនឹងការប្រមាថមាក់ងាយពីសំណាក់ភាគីថៃ ដែលចង់បង្វែរវិបត្តិរបស់ខ្លួន ហើយដាក់បន្ទុកមក​លើកម្ពុជាជាប្រទេសជិតខាងបានជាដាច់ខាត។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បាន​ថ្លែងសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-ថៃ នៅតែស្ថិតក្នុងភាពតានតឹងជាលំដាប់បន្តទៅទៀត ប្រសិនបើស្ថានការណ៍នយោបាយផ្ទៃក្នុងថៃ មិនទាន់បានធូរស្រាលនោះទេ។

បន្ថែមពីលើនេះ ភាពតានតឹងរវាងកម្ពុជានិងថៃ កើតឡើងដោយសារតែការបង្កហេតុពីភាគីមជ្ឈដ្ឋានអ្នកនយោបាយនិងយោធាថៃសុទ្ធសាធ ពោលគឺ ហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ដែលទាហានឈ្លានពានរបស់ថៃ បានចូលមកបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅក្នុងតំបន់មុំបី ដែលបណ្ដាលឱ្យយោធិនកម្ពុជា​មួយរូបស្លាប់បាត់បង់ជីវិត។ លើសពីនេះ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ថៃបានបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី លុះមកដល់ថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២៥ ច្រកព្រំដែនទាំងអស់រវាងប្រទេសកម្ពុជានិងថៃ ត្រូវបានប្រកាសបិទទាំងស្រុងដោយក្រុមយោធាថៃ។ ស្ថានការណ៍នេះ បានបង្ខំឱ្យកម្ពុជាចាត់វិធានការឆ្លើយតបដូចគ្នាវិញ ព្រោះកម្ពុជាបន្តនៅស្ងៀម និងរក្សាភាពស្ងៀមស្ងាត់នៅចំពោះមុខទង្វើយ៉ាងគឃ្លើនរបស់ភាគីថៃបានឡើយ។ លោកបណ្ឌិត យង់ ពៅ បានអះអាងថា ចេតនារបស់ភាគីថៃនៅក្នុងពេលថ្មីៗកន្លងទៅនេះដូចជាការលើកឡើងអំពីការបិទព្រំដែន ការគម្រាមផ្ដាច់អគ្គិសនី អ៊ីនធឺណិត ការលើកឡើងពីលទ្ធភាពផ្ដាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការបិទមិនឱ្យពលករនិងអាជីវករខ្មែរទៅធ្វើការនិងលក់ដូរនៅក្នុងប្រទេសថៃជាដើម សុទ្ធសឹងតែធ្វើឡើងក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ចកម្ពុជា ឱ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ ដើម្បីដាក់សម្ពាធឱ្យមេដឹកនាំកម្ពុជាបន្ទន់ឥរិយាបថជាមួយខ្លួននិងដើរតាមសេនារីយ៉ូរបស់ខ្លួន ពោលគឺមិនចង់ឱ្យកម្ពុជាលើកសំណុំរឿងព្រំដែនកម្ពុជា-ថៃ (ករណីតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី) ទៅកាន់តុលាការអន្តរជាតិដែលខ្លួនគ្មានសង្ឃឹមយកឈ្នះកម្ពុជានោះឡើយ។ ទោះ​ជា​យ៉ាងណា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ចេតនារបស់ភាគីថៃនេះ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាទាត់ចោល និងចាត់ទុកថាជារឿងមិនអាចទទួលយកបានឡើយ ព្រោះចាប់តាំងពីមានអនុស្សរណៈយោគយល់គ្នារវាងកម្ពុជានិងថៃ ឆ្នាំ២០០០មក ភាគីថៃតែងតែបានបំពានមកលើកិច្ចព្រមព្រៀងជាទ្វេភាគីនេះជាដរាបមក ព្រមទាំងបានបំពានលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ជាដើម ដែលជាលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់ព្រំដែនរវាងរដ្ឋទាំងពីរ​ថែមទៀតផង។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតផងដែរថា ដើម្បីកាត់បន្ថយភាពតានតឹងនិងការប្រឈមរវាងប្រទេសទាំងពីរបាន រដ្ឋាភិបាលថៃគប្បីជាអ្នកចាប់ផ្ដើមរកច្រកចេញ ដូច​ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ថៃដែលជាអ្នកបិទព្រំដែនឯកតោភាគី ត្រូវតែជាអ្នកបើកព្រំដែនជាឯកតោភាគីមុន ដែលកម្ពុជានឹងធ្វើការសម្រេចចិត្តបើកនៅពេលក្រោយ។ ជាមួយគ្នានេះ លោកបណ្ឌិតបានកត់សម្គាល់ថា ថៃនៅមិនទាន់ឆ្លើយតបនឹងការតវ៉ាការទូតរប់សកម្ពុជា ទៅលើករណីដែលកងទ័ពឈ្លានពានរបស់ថៃ បានចូលបាញ់ប្រហារទាំងកម្រោលមកលើមូលដ្ឋានយោធាកម្ពុជា ដែលបណ្ដាលកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិតនៅឡើយទេ។ ត្រង់ចំណុច​នេះ លោកបណ្ឌិត បានលើកឡើងថា ថៃនៅតែបង្ហាញឥរិយាបថគឃ្លើន និងមិនឆ្លើយតបនឹងការតវ៉ាការទូតរបស់កម្ពុជានោះឡើយ ហើយមិនតែប៉ុណ្ណោះ ថែមទាំងបានបង្កើនភានតឹងជាបន្តបន្ទាប់ឥតឈប់ឈរថែមទៀតផង ដែលផលប៉ះពាល់​បណ្ដាលមកពីភាពតានតឹងនិងការប្រឈមតាមព្រំដែននេះ គឺភាគីថៃជាអ្នកខាតបង់ដ៏ច្រើនលើសលប់ បើធៀបនឹងផលប៉ះពាល់របស់កម្ពុជា។ លោកបណ្ឌិតបានសង្កត់ធ្ងន់ជាថ្មីទៀតថា ដើម្បីបន្ថូរបន្ថយភាពតានតឹងនិងការប្រឈម គឺមានតែថៃដែលជាភាគីបង្កទេ ជាអ្នកថយជំហរ និងបន្ទន់ឥរិយាបថរបស់ខ្លួនឡើងវិញ ព្រោះកម្ពុជាមិនអាចថមថយជំហរនោះទេ ដោយរាជរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្លួន ក្នុងនាមជារដ្ឋឯករាជ្យនិងអធិបតេយ្យភាពមួយ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2025-06-25 10:25:34   ថ្ងៃពុធ, 25 មិថុនា 2025 ម៉ោង 05:25 PM
បណ្ឌិត ខែក វីរៈ : តើសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ស្រដៀងគ្នាទៅនឹងសង្គ្រាមលោកលើកទី១ឬទេ ?

 

             ឆ្នាំ២០២៥ទោះបច្ចេកវិទ្យាទំនើបនិងមានភាពរីកចម្រើនខ្លាំងក៏ប៉ុន្តែស្ថានភាពនយោបាយអន្តរជាតិនិងភូមិសាស្ត្រនយោបាយវិញហាក់ដើរថយក្រោយវិលទៅរកកាលពីដើមសវត្សរ៍ទី២០ដែលកាលនោះពិភពលោកទាំងមូលបានស្គាល់នូវអ្វីដែលគេហៅថាសង្គ្រាមលោកលើកទី១ដែលបានកើតឡើងពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨[1]។ កាលនោះដើមឡើយជាជម្លោះតែរវាងពីរប្រទេសទេ គឺប្រទេសស៊ែប៊ីនិងប្រទេសអូទ្រីសហុងគ្រីតែវាក៏បានរីករាលដាលទៅជាសង្គ្រាមលោកក្រោយពេលបងធំនៅពីខាងក្រោយនិងសម្ព័ន្ធមិត្តនាំគ្នាលូកដៃចូលទៅក្នុងជម្លោះនោះ។

ការណ៍នេះ គឺហាក់មានភាពស្រដៀងគ្នាច្រើនលើទិដ្ឋភាពនៃវិបត្តសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលដែលកំពុងតែបាញ់គ្នាយ៉ាងខ្លាំងក្នុងរយៈពេលជាង១សប្តាហ៍មកនេះ បើយើងគិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ គឺសង្គ្រាមបានអូសបន្លាយពេលជាង៨ថ្ងៃមកហើយ[2]។ បើទោះបីជាសង្គ្រាមត្រឹមតែ៨ថ្ងៃក៏ពិតមែន ប៉ុន្តែផលប៉ះពាល់វិញ គឺពិបាកប៉ានស្មាននិងពិបាកវាយតម្លៃខ្លាំងណាស់ ដ្បិតប្រទេសទាំងពីរនេះមានសមត្ថភាពយោធានិងយុទ្ធោបករណ៍ខ្លាំងដូចគ្នា ដូចជាប្រព័ន្ធកាពរដែនអាកាស, មីស៊ីលរយៈចម្ងាយឆ្ងាយនិងប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនិងជឿនលឿន។

          អ្វីដែលយើងមានការចាប់អារម្មណ៍ច្រើននោះ គឺថាបងធំៗក្នុងលោកនាឆ្នាំ២០២៥នេះ តួយ៉ាងមានដូចជា សហរដ្ឋអាម៉េរិក, រុស្ស៊ី, អាមល្លឺម៉ង់, ប៉ាគីស្ថាននិងបារាំង អង់គ្លេសជាដើមហាក់កំពុងប្រើសំនួនវោហារសាសន៍ដាក់គ្នាសម្បើមណាស់ទៅលើភាគីម្ខាងៗ។ ខ្លះគាំទ្រផ្នែកស្មារតី ខ្លះលើទិដ្ឋភាពការទូត ហើយមានប្រទេសខ្លះទៀតក៏ត្រៀមខ្លួនដើម្បីប្រើប្រាស់កំលាងយោធានិងបញ្ជូនសម្ភារៈសឹកទៅឱ្យភាគីម្ខាងៗថែមទៀតផង។ ដូចនេះ ដើម្បីមានមូលដ្ឋានក្នុងការវាយតម្លៃសភាពការណ៍នយោបាយអន្តរជាតិក្នុងឆ្នាំ២០២៥ ក៏ដូចជានៅមជ្ឈិមបូព៌ា      យើងនឹងពិនិត្យមើលធាតុផ្សំនានាដែលជំរុញឱ្យកើតមានសង្គ្រាមលោកលើកទី១ដើម្បីយកមកធ្វើការប្រៀបធៀបជុំវិញព្រឹត្តិការណ៍ដែលកំពុងកើតមាននៅមជ្ឈិមបូព៌ាក្នុងពាក់កណ្តាលឆ្នាំ២០២៥នេះ មុននឹងទាញសេចក្តីសន្និដ្ឋានវាយតម្លៃពីសភាពការបច្ចុប្បន្នដែលមានជាអាទ៌ : មូលហេតុនៃសង្គ្រាមលោកលើកទី១, ទិដ្ឋភាពទូទៅនៃជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ឆ្នាំ២០២៥, រីឯទី៣ យើងនឹងទាញចេញសេចក្តីសន្និដ្ឋានថាតើយើងកំពុងឈានចូលដល់រយៈពេលគ្រោះថ្នាក់ស្រដៀងគ្នានឹងមាត់ជ្រោះនៃសង្គ្រាមលោកលើកទី៣ដែរឬមួយយ៉ាងណា?

 

. ពិភពលោកមុននិងកំឡុងសង្គ្រាមលោកលើកទី១: ឫសគល់នៃជម្លោះ

            .. មហាអំណាចនិងសម្ព័ន្ធមិត្ត

          បើទោះបីជាសង្គ្រាមលោកលើកទីផ្ទុះឡើងនៅឆ្នាំ១៩១៤ និងបិទបញ្ចប់នៅឆ្នាំ១៩១៨ក៏ពិតមែនប៉ុន្តែធាតុផ្សំនានានិងឫសគល់វាបានកើតឡើងតាំងពីចុងសតវត្សរ៍ទី១៩មកម៉្លេះ។ អំឡុងពេលនោះសណ្តាប់ធ្នាប់ពិភពលោកហាក់មានភាពរប៉ាក់រប៉ើកដែលពោរពេញដោយការប្រកួតរបស់ចក្រពត្តិ,ការបង្កើននិងទំនើបកម្មសព្វាវុធ, និងការបញ្ហាជាតិនិយមទាមទាឯករាជ្យ។ កាលនោះមហាអំណាចដែលមានភាពដើរលឿនជាងគេ គឺចក្រភពអង់គ្លេសនិងបារាំង ព្រោះប្រទេសទាំងពីរនេះបានដាក់អាណានិគមច្រើនកន្លែងទាំងនៅទ្វីបអាស៊ីនិងទ្វីបអាហ្វ្រិក[3]។ ក្រោយមក ក៏មានការរះឡើងនូវមហាអំណាចថ្មី មានចក្រភពអាល្លឺម៉ង់, អូទ្រីសហុងគ្រីនិងអ៊ីតាលីជាដើម។ យើងអាចនិយាយបានថា ក្រុមប្រទេសដែលជាបងធំពិភពសម័យនោះ មានមួយចំនួនដែលភាគច្រើនគឺនៅអឺរ៉ុប ដែលមានដូចជា ចក្រភពអង់គ្លេស,ប្រទេសបារាំង,ចក្រភពអូតូម៉ង់ (ប្រទេសតួគីបច្ចុប្បន្ន), ចក្រភពអូទ្រីស-ហុងគ្រី (កាលនោះអូទ្រីសហុងគ្រីគឺជាប្រទេសតែមួយទេ), និងចក្រភពរុស្ស៊ី។

          បរិយាកាសនយោបាយអន្តរជាតិនៅតំបន់អឺរ៉ុបនាមុនឆ្នាំ១៩១៤ គឺមិនមានស្ថេរភាពប៉ុន្មានទេ ព្រោះថានាពេលនោះហាក់មានការវិវត្តន៍ថ្មីនិងមានភាពស្មុគ្រស្មាញច្រើន ជុំវិញតុល្យភាពអំណាច ដោយគេមើលឃើញថា តំបន់អឺរ៉ុបបានបែងចែកចេញជា២ប្លុកធំៗ២គឺ ប្លុកទី១ The Triple Entente ដែលមានចក្រភពអង់គ្លេស បារាំង និងរុស្ស៊ី  ទល់នឹងប្លុកសម្ព័ន្ធភាពបី អាល្លឺម៉ង់ អូទ្រីស-ហុងគ្រី និងអ៊ីតាលី។ក្រោយមកក្នុងអំឡុងសង្រ្កាមចក្រភពអូតូម៉ង់បានចូលរួមជាមួយមហាអំណាចកណ្តាល រីឯអ៊ីតាលីនៅទីបំផុតបានប្តូរភាគីទៅចូលរួមជាមួយ Entente ក្នុងឆ្នាំ១៩១៥ [4]។ គួរកត់សម្គាល់ថា ចក្រភពរុស្ស៊ីមាននៅពេលនេះ(មិនមែនសហភាពសូវៀតដែលត្រូវបានបង្កើតឡើងបន្ទាប់ពីបដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧)

          ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗនៅក្នុងសង្គ្រាម គឺការប្រកួតប្រជែងលើអាណានិគមដែលជាដែនដីយុទ្ធសាស្ត្រនិងផ្លូវដឹកជញ្ជូនជាពិសេសនៅអាហ្វ្រិកខាងជើងនិងសមុទ្រក្រហម។ ជាក់ស្តែង ការប៉ុនប៉ងរបស់អាឡឺម៉ង់ដើម្បីប្រជែងនឹងការត្រួតត្រារបស់បារាំងនិងអង់គ្លេសក្នុងអំឡុងពេលវិបត្តិម៉ារ៉ុកដំបូង(១៩០៥-១៩០៦) និងវិបត្តិម៉ារ៉ុកទីពីរ(១៩១១) បានបង្កើនភាពតានតឹងខ្លាំងក្នុងរង្វង់ពួកមហាអំណាច និងជាសញ្ញាណនៃការប្រជែងនិងហាក់បានជះឥទ្វិពលពេញពិភពលោក។ ពិតណាស់ ម៉ារ៉ុកជាដែនដីយុទ្ធសាស្ត្រសំខាន់ណាស់ បើអ្នកណាកាន់កាប់ប្រទេសនេះបាន គឺអាចពិនិត្យរាល់ការចរាចរណ៍ទំនិញចេញចូលពីអាហ្វ្រិកនិងអាស៊ីចូលមកទឹកដីអឺរ៉ុប។

          ទន្ទឹមនឹងនេះដែរតំបន់បាល់កង់ក៏មានបញ្ហាតានតឹងនិងស្ថានភាពក្តៅនិងអស្ថិរភាពផងដែរ។ បាល់កង់មានទីតាំងនៅភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប តំបន់នេះគឺជាចំណុចស្នូលនៃភាពតានតឹងដែលផ្តើមចេញពីទាមទារផ្តាច់ទឹកដី។ ម្យ៉ាងវិញទៀត ដោយសារការធ្លាក់ចុះនៃឥទ្ធិពលចក្រភពអូតូម៉ង់បានបន្សល់ទុកនូវភាពប្រភពបញ្ហាជាច្រើនដែលជំរុញឱ្យមានការប្រកួតប្រជែងច្រើនរវាងប្រទេសស៊ែប៊ី, អូទ្រីស-ហុងគ្រីនិងរដ្ឋបាល់កង់ផ្សេងទៀត។ សង្គ្រាមបាល់កង់ (១៩១២-១៩១៣) គឺជាប្រយុទ្ធដណ្តើមទឹកដីគ្នាដែលជាអតីតទឹកដីដែលនៅសេសសល់នៃចក្រភពអូតូម៉ង់។ មួយវិញទៀត កំដៅនៃតំបន់នេះ ហាក់មានការកើនឡើងបន្ថែមទៀត ព្រោះតែជាការភ័យខ្លាចរបស់ប្រទេសអូទ្រីស-ហុងគ្រីចំពោះការកើនឡើងនៃជាតិនិយមស្លាវី ជាពិសេសភាពច្របូកច្របល់របស់ស៊ែប៊ី បានក្លាយជាកត្តាលីករយ៉ាងសំខាន់នាំទៅដល់សង្គ្រាមលោកលើកទីមួយ។      នៅឆ្នាំ១៩១៤ ស្ថានការណ៍បានផ្ទុះឡើងនូវសង្គ្រាមលោកលើកទី១តែម្តង ព្រោះថាទ្វីបមួយដែលមានកំដៅច្រើនរឿងរួចស្រេចបាត់ទៅហើយ ដូចជាការមានកងទ័ពឈរជើងនិងសព្វាវុធចងដោយសម្ព័ន្ធភាពដ៏ស្រួចស្រាល និងការដណ្តើមឥទ្ធពលរបស់ចក្រភពត្តិជាដើម។ ម្យ៉ាងការធ្វើឃាត Archduke Franz Ferdinand នៅ Sarajevo ដែលជារាជទាយាទគ្រោងនឹងសោយរាជ្យនៅចក្រភពអូទ្រីស-ហុងគ្រី គឺវាគ្រាន់តែជាឈើគូសដែលធ្លាក់ចូលសាំងបង្កជាភ្លើងសង្គ្រាមប៉ុណ្ណោះ ដែលតាមពិតវាបានកើតមានឡើងជាច្រើនឆ្នាំរួចទៅហើយ។ ការធ្វើឃាតនោះ បានកើតជាសេរ៊ីនៃព្រឹត្តិការណ៍៖

          - ព្រះអង្គម្ចាស់ Archduke Franz Ferdinand ត្រូវបានគេធ្វើឃាតដោយសារតែក្រុមអ្នកជាតិនិយមស៊ែប៊ីមួយក្រុមដែលមានទំនាក់ទំនងជាមួយ Black Hand ក្នុងគោលបំណងរំដោះបូស្នៀ និងហឺហ្សេហ្គោវីណាពីការគ្រប់គ្រងរបស់អូទ្រីស-ហុងគ្រី ហើយបង្រួបបង្រួមជា​​មួយស៊ែប៊ី។ ការធ្វើឃាតនេះមានបំណងដើម្បីបះបោរប្រឆាំងនឹងអូទ្រីស-ហុងគ្រី និងបង្កើតរដ្ឋបង្រួបបង្រួម Slavic ខាងត្បូង។

          - ពេលនោះ អូទ្រីស-ហុងគ្រី ទុកពេល២៤ម៉ោងដើម្បីទាមទារឱ្យប្រទេសស៊ែប៊ី ត្រូវប្រគល់អ្នកសំលាប់ព្រះអង្គម្ចាស់ Archduke Franz Ferdinan បើមិនចឹងទេ អូទ្រីស-ហុងគ្រីនឹងវាយលើប្រទេសស៊ែប៊ី។ ពេលនោះប្រទេសស៊ែប៊ីមានចក្រភពរុស្ស៊ីជាខ្នងបង្អែក។ ដល់ពេលកំណត់ ស៊ែប៊ីមិនប្រគល់អ្នកបាញ់សម្លាប់រជ្ជទាយាទទេ ពេលនោះអូទ្រីស-ហុងគ្រីក៏បានប្រកាសសង្គ្រាមលើស៊ែប៊ី នាថ្ងៃទី២៨ ខែកក្កដា ១៩១៤[5]

          ជាការឆ្លើយតប រុស្ស៊ីប្រកាសវាយប្រហារលើអូទ្រីស-ហុងគ្រីជាការសងសឹង បន្ទាប់មកចក្រភពអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្តអូទ្រីសហុង-គ្រីក៏បានប្រកាសសង្គ្រាមលើរុស្ស៊ី នាថ្ងៃទី១ ខែសីហា ១៩១៤ ហើយបារាំងប្រកាសគាំទ្ររុស្ស៊ី អាល្លឺម៉ង់ក៏បានប្រកាសសង្គ្រាមជាមួយបារាំងនៅថ្ងៃទី៣ សីហា ១៩១៤ បន្ទាប់មកចក្រភពអង់គ្លេសដែលជាសម្ព័ន្ធមិត្ត ក៏បានប្រកាសសង្គ្រាមលើអាល្លឺម៉ង់តបវិញនាថ្ងៃទី៤ ខែសីហា ១៩១៤ ពេលនោះហើយ សង្គ្រាមលោកលើកទី១ ក៏បានឆេះឡើងជាផ្លូវការ[6]

 

. ទិដ្ឋភាពសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ឆ្នាំ២០២៥

          ..ទិដ្ឋភាពសង្គ្រាមនិងសម្ព័ន្ធមិត្ត

          ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលអ៊ីស្រាអែលបានបាញ់មីស៊ីយៈចម្ងាយឆ្ងាយចូលទៅទឹកដីអ៊ីរ៉ងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ហើយជាការឆ្លើយតបមកវិញអ៊ីរ៉ង់បានបាញ់មីស៊ីលមកលើអ៊ីស្រាអែលអស់រយៈពេលជា១សប្តាហ៍មកហើយ[7]។ សង្គ្រាមរវាងប្រទេសទាំងពីរនេះ បានបណ្តាលឱ្យមានផលប៉ះពាល់និងខូចខាតយ៉ាងដំណំទាំងសងខាង ហើយមានសេចក្តីរាយការណ៍មកថា អ៊ីស្រាអែលបានសម្លាប់មេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់និងអ្នកជំនាញខាងគ្រាប់បែកនុយក្លេអ៊ែរអ៊ឺរ៉ង់ជាច្រើនរូបថែមទៀត ហើយគោលដៅនៃការវាយប្រហារគឺស្ថានីយសាងសង់អាវុធ​នុយក្លេអែ​​​ររបស់អ៊ីរ៉ង់។

          កាលពីអត្ថបទកន្លងទៅដែលមានចំណងជើងថា «តើអ៊ីស្រាអែលដកពុកមាត់ឆ្មាឬពុកមាត់ខ្លា»ខ្ញុំបានលើកយកហេតុផល១៣ដែលជាមូលហេតុនៅពីខាងក្រោយខ្នងនៃការវាយប្រហារនេះ ។ តទៅនេះ ខ្ញុំសូមលើកយកចំណុចទាំងនោះមកបញ្ជាក់ឡើងវិញ។ អ៊ីស្រាអែលបាញ់មីស៊ីលមកលើទឹកដីអ៊ីរ៉ង់ជាយុទ្ធសាស្ត្រព្រួ្ញញមួយបាញ់បានសត្វ១៣ ក្នុងនោះ៖

1-សត្វទី១.ដើម្បីរារាំងអ៊ីរ៉ង់កុំឱ្យមានមត្ថភាពផលិតអាវុធនុយក្លេអ៊ែរបាន ដែលបង្កហានិភ័យទៅថ្ងៃក្រោយទាំងចំពោះអ៊ីស្រាអែល សម្ព័ន្ធមិត្តខ្លួនក៏ដូចជាតំបន់ទាំងមូល,

2-សត្វទី២.ជាយុទ្ធសាស្ត្រវាយ បកមុនសត្រូវដើម្បីកំណត់ប្រៀបឈ្នះទាំងលើសមរភូមិប្រយុទ្ធនិងការទូត,

3-សត្វទី៣.ផ្តល់ភាពកក់ក្តៅដល់សម្ព័ន្ធមិត្តរបស់ខ្លួនដែលបានប្រឆាំងនឹងសកម្មភាពអ៊ឺរ៉ង់ដូចជាអារ៉ាប៊ីសោអ៊ូឌីត,អេស៊ីបនិងអារ៉ាប់រួម,

4-សត្វទី៤.ទាញឱ្យសហរដ្ឋអាម៉េរិកបន្តដាក់សម្ពាធលើអ៊ឺរ៉ង់ដើម្បីការពារសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ា,

5-សត្វទី៥.រៀបចំសណ្តាប់ធ្នាប់ក្នុងតំបន់និងរារាំងសកម្មភាពរបស់ក្រុមឧទ្ទាមស្និទ្ធនឹងអ៊ីរ៉ង់កុំឱ្យពង្រីកការវាយប្រហារខ្លាំងពេក,

6-សត្វទី៦.យុទ្ធសាស្ត្របង្វែការចាប់អារម្មណ៍កុំឱ្យពិភពលោកផ្តោតលើបញ្ហាGazaនិងដាក់បន្ទុកមកលើខ្លួនខ្លាំងពេក,

7-សត្វទី៧.បង្វែពីវិបត្តផ្ទៃក្នុងខ្លួនឱ្យពលរដ្ឋខ្លួនងាកមកចាប់អារម្មណ៍ពីបញ្ហាជាតិនិយមជាជាងចុះផ្លូវតវ៉ា ក្នុងប្រទេសរបស់ខ្លួនខ្លាំងពេក,

8-សត្វទី៨.អ៊ីស្រាអែលបង្ហាញសាច់ដុំក្នុងនាមជាបងធំក្នុងតំបន់ដោយចង់ប្រាប់ក្នុងថាខ្លួនមានសមត្ថភាពខ្លាំងអាចវាយអ៊រ៉ីង់ដោយផ្ទាល់តែម្តងគឺមិនមែនត្រឹមកូនឧទ្ទាមដែលអ៊ីរ៉ង់ចិញ្ចឹមនោះឡើយ,

9-សត្វទី៩.ទាញចំណាប់អារម្មណ៍ពីបញ្ហាផ្ទៃក្នុងប្រទេសអាម៉េរិកលើទិដ្ឋភាពនេះដូចជាបង្វែរវិបត្តផ្ទៃក្នុងអាម៉េរិកមកផ្តោតលើបញ្ហាតំបន់ព្រោះអ៊ីស្រាអែលជាមិត្តដ៏សំខាន់ណាស់របស់អាម៉េរិកពិសេសក្នុងរដ្ឋបាលលោកដូណាលត្រាំនេះ,

10-សត្វទី១០.សង្កត់និងពង្រឹងឥទ្ធិពលខ្លួនក្នុងតំបន់បន្ថែមព្រោះបទពិសោធក្រោយដកទ័ពចេញពីអាហ្វកានីស្ថានមក គឺអាម៉េរិកនឹងមិនចូលលូកដៃដោយផ្ទាល់ទៀតឡើយគឺនឹងផ្តល់ការគាំទ្រដោយប្រយោល,

11-សត្វទី១១.ឱ្យពិភពលោកងាកចេញកុំផ្តោតលើរឿងពីករណីអ៊ុយក្រែននិងមានចេតនាជួយអាម៉េរិកឱ្យដើរឆ្ងាយពីវិបត្តិរុស្ស៊ីអ៊ុយក្រែន, ងាកចេញពីវិបត្តពន្ធគយរវាងអាម៉េរិកនិងពិភពលោកដើម។

12-ចំពោះសត្វទី១២ វិញអាចជាសេនារីយោរបស់អ៊ីស្រាអែលដើម្បីបញ្ឆេះកំហឹងឱ្យអ៊ីរ៉ង់ខឹង ដើម្បីរុញឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ ហើយខ្លួនយកលេសនេះផលិតដែរ ក្រោមរូបភាពសម្រាប់ការពារខ្លួនទល់នឹងការវាយប្រហារពីអ៊ីរ៉ងក្នុងពេលអនាគត ព្រោះប្រទេសទាំងពីរនេះហាក់មានចរិតមិនសូវគោរពច្បាប់អន្តរជាតិដូចគ្នា។

13-កត្តាធំមួយទៀតដែលនៅពីខាងក្រោយនេះ  ជាសេនារីយោរបស់អាម៉េរិក ព្រោះអាម៉េរិកហាក់ចង់បំបាក់ឥទ្ធិពលរុស្ស៊ីនៅតំបន់មជ្ឈឹមបូព៌ា ដ្បិតរុស្ស៊ីកំពុងតែមានប្រៀបលើសមរភូមិប្រយុទ្ធនៅអឺរ៉ុប ហើយបើបណ្តោយឱ្យរុស្ស៊ីពង្រឹងខ្លាំងរវាងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ានេះ មួយទៀត វាហាក់បីដូចជាគ្រោះធំណាស់សម្រាប់អាម៉េរិក ក៏ដូចជាក្រុមអង្គការណាតូទាំងមូល។

          ទោះបីជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រនេះ ក៏មិនងាយស្រួលលេងពេកដែរ ថ្វីដ្បិតអ៊ីស្រាអែលមានប្រៀបច្រើននៅក្នុងសមរភូមិទាំងការទូត សម្ព័ន្ធមិត្តនិងយោទ្ធូបករណ៍យ៉ាងណាក្តីអាយុជីវិតជនស្លូតត្រង់និងពីទិដ្ឋភាពមនុស្សធម៌ជារឿងដែលនឹងជះឥទ្ធិពលអាក្រក់មកលើអ៊ីស្រាអែលវិញមិនខាន មិនត្រឹមប៉ុណ្ណោះ កំហឹងរបស់ពួកមូស្លីមលើពិភពលោកនឹងទៅជាយ៉ាងណាចំពោះអ៊ីស្រាអែលនិងពលរដ្ឋអ៊ីស្រាអែល?

៣.តើពិភពលោកវិលទៅស្ថានភាពនៃ សង្គ្រាមលោកលើកទី១ឬ?

          ស្ថានការណ៍ដែលពិភពលោកហាក់ឈានទៅរកកាលៈទេសៈមួយដែលគួរឱ្យព្រួយបារម្ភបំផុតមួយនៃសង្រ្គាមបច្ចុប្បន្ន ដ្បិតទម្រង់នៃសម្ព័ន្ធភាពដ៏ស្មុគស្មាញដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពដូចគ្នាអំពីបរិយាកាសនយោបាយអន្តរជាតិកាលពីមុនសង្គ្រាមលោកលើកទី១។ ជាការពិតណាស់ ទាំងអ៊ីស្រាអែលនិងអ៊ីរ៉ង់មិនមែនជាតួរអង្គតែ២ប្រទេសនោះទេ ព្រោះថាស្ថានការណ៍ពេលនេះ វាបានបង្ហាញឱ្យឃើញកាន់តែច្បាស់នៃចំណងសម្ព័ន្ធមិត្តទាំងក្នុងកម្រិតតំបន់ និងសកលនៃសម្ព័ន្ធមិត្ត រដ្ឋ និងមិនមែនរដ្ឋដូចគ្នា។        

៣.១. សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល

-       មហាអំណាចលោកខាងលិចបែបប្រពៃណី : សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង។

-       ដៃគូយុទ្ធសាស្ត្រមជ្ឈិមបូព៌ាមាន៖ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា និងអេហ្ស៊ីប។

          ៣.២. សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់

-       មហាអំណាចសកលលោក៖ រុស្ស៊ី ចិន ប៉ាគីស្ថាន តួកគី និងកូរ៉េខាងជើង។

-       សម្ព័ន្ធមិត្តរដ្ឋក្នុងតំបន់៖ ស៊ីរី អ៊ីរ៉ាក់ លីបង់ និងអាចជាហ្ស៊កដានី។

-       តួអង្គមិនមែនរដ្ឋ៖ ហេសបូឡាហ៍ (លីបង់) ហាម៉ាស (ទឹកដីប៉ាឡេស្ទីន) និងក្រុមឧទ្ទាម Houthi (យេម៉ែន)

 

          សម្ព័ន្ធមិត្តយុទ្ធសាស្ត្រដែលហាក់មានភាពច្របូកច្របល់នេះបង្កើតឥទ្ធិពលដូមីណូដែលងាយនឹងបង្កជាភ្លើងសង្គ្រាមជាយថាហេតុ។ ប្រសិនបើអ៊ីរ៉ង់ស្ថិតក្រោមការវាយប្រហារ ហើយបណ្តាញសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ដូចជា ហេសបូឡានៅលីបង់ ឬក្រុមហ៊ូធីនៅយេម៉ែន អ៊ីស្រាអែលអាចត្រូវបានរងនូវការវាយប្រហារជាច្រើនទិសគឺវាដូចជាសង្គ្រាមលោកលើកទី១ដែរ។ ទន្ទឹមនឹងនេះ ករណីប្រសិនបើសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ដោយផ្ទាល់ នោះ ថាតើ រុស្ស៊ី និងចិនអាចនឹងឆ្លើយតបតាមលក្ខណៈការទូតឬយោធានៅចំពោះមុខស្ថានការណ៍តំបន់មជ្ឈិមបូព៌ា?

សេចក្តីសន្និដ្ឋាន

ការវិវត្តថ្មីនេះ ហាក់ស្រដៀងគ្នាទៅនឹងឆ្នាំ១៩១៤ នៅតំបន់អឺរ៉ុប ដែលជាប្លុកគូប្រជែងរវាងសម្ព័ន្ធភាពដែលមានភាពស្រួចស្រាលខ្លាំងនិងផ្កាភ្លើងសង្គ្រាមក្នុងតំបន់ និងបានជះឥទ្ធិពលដល់ពិភពលោកទាំងមូល។
          ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ឆ្នាំ ២០២៥ ហាក់បានបង្ហាញឱ្យឃើញពីភាពមិនចុះសម្រុងគ្នាខ្លាំងដែលការណ៍នេះមានលំនាំដូចគ្នាទៅនឹងការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី១អញ្ចឹងដែរ។ ការកើនឡើងនៃការប្រកួតប្រជែងឥទ្ធិពលអំណាចក្នុងតំបន់ កត្តាសម្ព័ន្ធភាពដើម្បីទប់ឥទ្ធិពលគ្នាក្នុងសភាពមួយដ៏តានតឹង កត្តាការប្រណាំងអាវុធ និងការបែងចែកមនោគមវិជ្ជា ហាក់ បានកើតមានឡើងវិញនៅក្នុងពិភពលោកយើងនេះដោយភាពដ៏ស្មុគស្មាញ គ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបាន។

          បើយើងប្រៀបធៀបទៅនឹងពេលអតីតកាលសង្គ្រាមថ្មីនេះ គឺមិនដូចសង្រ្គាមឆ្នាំ១៩១៤ ទេ ព្រោះសង្គ្រាមសព្វថ្ងៃនេះកំពុងឆាបឆេះនៅតំបន់២ឆ្ងាយពីគ្នា គឺនៅមជ្ឈិមបូព៌ានិងអឺរ៉ុបខាងកើតត្រូវបានបញ្ឆេះក្នុងពេលដំណាលគ្នានៅក្នុងជម្លោះ។ ម្យ៉ាងវិញទៀត ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅខែមិថុនា ឆ្នាំ ២០២៥ អាចនឹងត្រូវបានគេមើលឃើញថា យុទ្ធសាស្ត្រចាស់ផងដែរគឺ   «ប្រើសង្រ្គាមដើម្បីបញ្ចប់សង្រ្គាម»  ដែលអាម៉េរិកធ្លាប់ប្រើ គឺទម្លាក់គ្រាប់បែកបរមាណូនៃសង្គ្រាមលោកលើកទីពីរនៅជប៉ុន។ ប៉ុន្តែលើកនេះហាក់មានភាពខុសគ្នានិងប្រថុយប្រថានច្រើនទង្វើនេះអាចនាំឱ្យមានតថភាពនានាដូចជា តម្លៃប្រេងអាចកើនឡើងព្រោះតំបន់មជ្ឈិមបូព៌ា ជាអាងស្តុកប្រេងពិភព, ទីតាំងយុទ្ធសាស្ត្រនៃដែនសមុទ្រ ដូចជាសមុទ្រក្រហមនិងឈូងសមុទ្រអូម៉ង់ អាចងាយរងការរំខានដោយក្រុមអ៊ីរ៉ង់ឬសម្ពន្ធ័មិត្ត ព្រោះវាជាលំហរផ្លូវដឹកជញ្ជូនទាំងទំនិញនិងប្រេងពីអាស៊ីទៅកាន់អឺរ៉ុប,អ៊ីរ៉ង់អាចដំណើរសង្គ្រាមខ្ចីដៃឬសង្គ្រាមការប្រូកស៊ីក្នុងតំបន់កាន់តែខ្លាំង,មហាអំណាចសំខាន់ៗក្នុងតំបន់អាចកើនឡើង។

          នៅចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់បែបនេះ ប្រសិនបើមិនមានការសម្របសម្រួលដោយយន្តការច្បាស់លាស់ណាមួយទេនោះ  ព្រឹត្តិការណ៍នេះអាចនាំទៅដល់អស្ថិរភាពពិភពលោក។ នាំឱ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់ ឈ្នាន់សង្គ្រាមនៅតំបន់នានា អាចនឹងកើតមានឡើងបន្តបន្ទាប់ដូចជា ជម្លោះចិន-តៃវ៉ាន់, កូរ៉េ, ឥណ្ឌា-ប៉ាគីស្ថាន និងជម្លោះអឺរ៉ុបអាចកើនឡើងខ្លាំង។ ដូច្នេះពិភពលោកត្រូវតែសិក្សាពីបញ្ហាប្រវត្តិសាស្ត្រពិសេសពីព្រឹត្តិការណ៍ឆ្នាំ១៩១៤ ដើម្បីការពារកុំឱ្យទ្វីបលោកនេះ ពើបប្រទះនឹងភ្លើងសង្គ្រាមលោកកើតឡើងជាថ្មីម្តងទៀត ប្រសិនបើសង្គ្រាមលោកកើតឡើងម្តងទៀតនោះនឹងនាំឱ្យមានគ្រោះថ្នាក់ធំដល់សាកលលោក ព្រោះជាយុគ្គសម័យអាវុធនុយក្លេអ៊ែរ។

 

ឯកសារពិគ្រោះ

1.     Clark, Christopher. The Sleepwalkers: How Europe Went to War in 1914. New York: Harper, 2013.

2.     Fromkin, David. Europe’s Last Summer: Who Started the Great War in 1914? New York: Image, 2005.

3.     Stevenson, David. Cataclysm: The First World War as Political Tragedy. New York: Basic Books, 2004.

4.     Keegan, John. The First World War. New York: Vintage, 1998.

5.     Associated Press. “Israel Attacks Iran’s Nuclear and Missile Sites and Kills Top Military Officials.” AP News, June 13, 2025. https://apnews.com/article/iran-explosions-israel-tehran-00234a06e5128a8aceb406b140297299.

6.     Reuters. “World Entering New Era as Nuclear Powers Build Up Arsenals, SIPRI Think Tank Says.” Reuters, June 15, 2025. https://www.reuters.com/business/aerospace-defense/world-entering-new-era-nuclear-powers-build-up-arsenals-sipri-think-tank-says-2025-06-15/.

7.     Al Jazeera. “Iran Vows Retaliation After Israeli Strike Kills Nuclear Scientists.” Al Jazeera, June 15, 2025. https://www.aljazeera.com/news/2025/6/15/iran-vows-retaliation-after-israeli-strike-kills-nuclear-scientists. Accessed June 22, 2025.

8.     Library of Congress. “Stars and Stripes: The American Soldiers' Newspaper of World War I, 1918 to 1919.” Library of Congress. https://www.loc.gov/collections/stars-and-stripes/articles-and-essays/a-world-at-war/timeline-1914-1921/#:~:text=July%2028%2C%201914,Serbia%2C%20beginning%20World%20War%20I. Accessed June 22, 2025.

9.     Little, Becky. “How Imperialism Set the Stage for World War I.” History.com. https://www.history.com/articles/imperialism-causes-world-war-i. Accessed June 22, 2025.

10.  National WWI Museum and Memorial. Italy Enters World War I. Theworldwar.org. https://www.theworldwar.org/learn/about-wwi/italy-enters-world-war-i#:~:text=On%20April%2026%2C%201915%2C%20Italy,at%20midnight%20on%20May%2023. Accessed June 22, 2025.

11.  Imperial War Museums. “How the World Went to War in 1914.” IWM.org.uk. https://www.iwm.org.uk/history/how-the-world-went-to-war-in-1914#:~:text=On%2028%20June%201914%2C%20Archduke,the%20war%20on%204%20August. Accessed June 22, 2025.

 

 

2025-06-24 11:50:28   ថ្ងៃអង្គារ, 24 មិថុនា 2025 ម៉ោង 06:50 PM
ឯកឧត្ដមបណ្ឌិត យ៉ង់ ពៅ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសាស្ត្រាចារ្យបណ្ឌិតជំនាញវិស្វកម្មបរិស្ថាន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសហការី បានដឹកនាំកិច្ចប្រជុំជាមួយសាស្ត្រាចារ្យបណ្ឌិតជំនាញវិស្វកម្មបរិស្ថាន។

កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍកម្មវិធីសិក្សាលើមុខវិជ្ជាវិស្វកម្មបរិស្ថានសម្រាប់ថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា រួមទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគួរអភិវឌ្ឍ និងបោះពុម្ពផ្សាយ។

ឯកឧត្ដមបណ្ឌិត មានប្រសាសន៍ថា គោលបំណងក្នុងការបណ្តោះបណ្តាលធនធានមនុស្សឱ្យមានគុណភាព និងឆ្លើយតបជាមួយតម្រូវការទីផ្សារ ហើយវិស័យវិស្វកម្មបរិស្ថានកំពុងពេញនិយមលើពិភពលោក ។ រីឯការសិក្សាចាំបាច់ត្រូវការពិសោធន៍ជាក់ស្តែង (មន្ទីរសោធន៍) និងការអនុវត្តផ្ទាល់ជាមួយគម្រោងកំពុងមានស្រាប់។ ការបញ្ចប់និក្ខេបទ គឺនិស្សិតម្នាក់ៗត្រូវចេះរៀបចំវិធីសាស្រ្តស្រាវជ្រាវច្បាស់លាស់ និងទិន្នន័យជាក់ស្តែង( Primary Data)។ ឯកឧត្តមបណ្ឌិត បានស្នើរមកលោកបណ្ឌិតជំនាញវិស្វកម្មបរិស្ថានទាំងអស់ដែលមានបទពិសោធន៍ក្នុងការបោះពុម្ពផ្សាយស្នាដៃ រួមទាំងការអភិវឌ្ឍគម្រោងនានា សូមងាកមកជួយចូលរួមអភិវឌ្ឍធនធានសមនុស្ស របស់យើងទាំងអស់គ្នា។  ឯកឧត្តមបានគួសបញ្ជាក់ យើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យយុវជនរបស់យើងផ្តល់នូវទទួលបាននូវគុណភាពលើមុខវិជ្ជាវិស្វកម្មបរិស្ថាន និងសេដ្ឋកិច្ចផងដែរ។ ការសហការជាមួយដៃគួរអភិវឌ្ឍគម្រោងសិក្សាស្រាវជ្រាវ រួមទាំងការបោះពុម្ពផ្សាយជាអន្តរជាតិគឺជារឿងចាំបាច់ដើម្បីស្ថេរភាពនូវកម្មវិធីសិក្សារបស់និស្សិតសម្រាប់ពេលអនាគតរបស់យើង។

គួរបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជាបានធ្វើកិច្ចសហប្រត្តិបត្តិការជាច្រើន ជាមួយស្ថានស្រាវជ្រាវជាតិ​និងអន្តរជាតិ និងវិស័យឯកជន គោលបំណងគឺពង្រីកដែននៃការសិក្សាស្រាវជ្រាវឱ្យមានគុណភាព លើមុខវិទ្យាសាស្រ្តពិត និងសង្គម ឱ្យស្របចក្ខុវិស័យប្រមុខរាជរដ្ឋាភិបាលអណត្តិទី៧នេះ។ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល រាជបណ្ឌិត្យសភាកម្ពុជា បានបើកបណ្តុះបណ្តាលពីកម្រិតថ្នាក់បរិញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត៕

RAC Media

2025-06-21 10:42:03   ថ្ងៃសៅរ៍, 21 មិថុនា 2025 ម៉ោង 05:42 PM
ហេតុអ្វីបានជាកម្ពុជាគួរពង្រឹងទំនាក់ទំនងជាមួយបារាំង?

បណ្ឌិត ស៊ឺន សំ

បណ្ឌិត ភី វាសនា

លោក លឹម សុវណ្ណរិទ្ធ

នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

រាជបណ្ឌិត្យសភាកម្ពុជា

 

១. សេចក្តីផ្តើម

ក្នុងយុគសម័យនៃការវិវត្តការទូតសាកល និងការប្រជែងឥទ្ធិពលរបស់មហាអំណាច កម្ពុជាត្រូវតែធ្វើពិពិធកម្មការទូតជាមួយនឹងដៃគូអន្តរជាតិរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព ពង្រឹងអធិបតេយ្យភាពរបស់ខ្លួន និងលើកកម្ពស់ជំហររបស់ខ្លួននៅក្នុងឆាកពិភពលោក និងតំបន់។ ភាពជាដៃគូយុទ្ធសាស្ត្រ និងជាប្រវត្តិសាស្ត្រដ៏សម្បូរបែបបំផុតមួយ ដែលកម្ពុជាគួរថែរក្សានិងលើកកម្ពស់គឺទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយសាធារណរដ្ឋបារាំង។

ប្រទេសបារាំង ដែលជាក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់នៃសហភាពអឺរ៉ុប(EU) ជាប្រទេសស្ថាបនិកនៃក្រុមប្រទេសប្រើប្រាស់ភាសាបារាំង (Francophonie) និងជាមហាអំណាចដែលគាំទ្រយន្តការពហុភាគីនិយម ដែលអាចផ្តល់​ឱ្យកម្ពុជានូវកិច្ចសហប្រតិបត្តិនិងជំនួយអភិវឌ្ឍន៍ជាច្រើន។ ទំនាក់ទំនងបារាំង-កម្ពុជា ដែលមានឫសគល់នៅក្នុងប្រវត្តិសាស្ត្រអាណានិគម បានវិវត្តទៅជាភាពជាដៃគូនៅក្នុងវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខភាព វប្បធម៌ និងការទូត។ ខាងក្រោមនេះគឺជាហេតុផលដែលកម្ពុជាមានភាពចាំបាច់ក្នុងការពង្រឹងចំណងមិត្តភាពជាមួយនឹងសាធារណរដ្ឋបារាំង ស្របតាមគោលដៅរបស់ខ្លួន នៅក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិរក្សវប្បធម៌ ការពង្រឹងឯករាជ្យភាពនិងស្វ័យភាពជាយុទ្ធសាស្ត្រ និងសមាហរណកម្មអន្តរជាតិ។

២. បរិបទប្រវត្តិសាស្ត្រ

ទំនាក់ទំនងរបស់កម្ពុជាជាមួយបារាំងមានតាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩ នៅពេលដែលព្រះបាទនរោត្តម បានស្វែងរកការការពារពីបារាំង ដើម្បីការពារប្រទេសកម្ពុជាពីមហិច្ឆតាឈ្លានពានទឹកដីពីសំណាក់សៀម(ថៃ) និងវៀតណាម។

តាមរយៈកិច្ចខិតខំប្រឹងប្រែងភ្ជាប់ទំនាក់ទំនង និងស្វែងរកការគាំទ្ររបស់បារាំងមកលើប្រទេសកម្ពុជា បារាំងបានដាក់អាណាព្យាបាលមកលើប្រទេសកម្ពុជានៅក្នុងឆ្នាំ១៨៦៣ និងដែលក្រោយមកបានដាក់អាណានិគមនៅឆ្នាំ១៨៨៤ ដែលក្នុងដំណាក់កាលនោះ បារាំងបានក្លាយជាមហាអំណាចដែលការពារអធិបតេយ្យភាពរបស់កម្ពុជាពីមហិច្ឆតាកាន់កាប់ពីសំណាក់ប្រទេសជិតខាង​។ រយៈពេលប្រមាណ ៩០ឆ្នាំក្រោយមក កម្ពុជាបានទាមទារឯករាជ្យពីបារាំង និងទទួលបានឯករាជ្យជារដ្ឋអធិបតេយ្យឡើងវិញនៅឆ្នាំ២៩៥៣។ ខណៈពេលដែលការគ្រប់គ្រងអាណានិគមបានធ្វើឱ្យមានការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់ របបអាណានិគមបារាំងក៏បានផ្ដល់ឱ្យកម្ពុជានូវមូលដ្ឋានគ្រឹះនៃទម្រង់រដ្ឋទំនើប ស្ថាប័នអនុវត្តច្បាប់ និងប្រព័ន្ធអប់រំបែបទំនើបផងដែរ។

ប្រទេសបារាំងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារឡើងវិញក្រោយជម្លោះរបស់កម្ពុជាផងដែរ។ គួរកត់សម្គាល់ថា សន្និសីទអន្តរជាតិទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបារាំងបានធ្វើជាសហប្រធានជាមួយប្រទេសឥណ្ឌូណេស៊ី ដែលពេលនោះគឺជាប្រធានអាស៊ាន បានបញ្ចប់សង្គ្រាមស៊ីវិលដែលមានរយៈពេលប្រមាណ៣ទស​វត្សរ៍នៅកម្ពុជា ហើយបានផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់ការផ្សះផ្សាជាតិ ការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ និងការកសាងប្រទេសជាតិកម្ពុជាឡើងវិញ។ កិច្ចព្រមព្រៀងទាំងនេះ ដែលជារឿយៗត្រូវបានសាទរថាជាការរួមចំណែកផ្នែកការទូតដ៏សំខាន់បំផុតមួយរបស់បារាំងចំពោះអាស៊ីអាគ្នេយ៍ ហើយបានបង្ហាញឱ្យឃើញពីតួនាទីយូរអង្វែង ដែលបារាំងអាចដើរតួក្នុងការគាំទ្រអធិបតេយ្យភាព និងស្ថិរភាពកម្ពុជា (Chandler, 2008)

សព្វថ្ងៃនេះ កេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រ និងស្ថាប័នរដ្ឋបាលសាធារណៈដែលជាមរតកបន្សល់ដោយយកគម្រូតាមប្រព័ន្ធច្បាប់បារាំងនៅតែមានអត្ថិភាព ទាំងនៅក្នុងក្រមច្បាប់ ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសិក្សារបស់កម្ពុជា។ ការបន្តប្រើប្រាស់ភាសាបារាំងក្នុងការគ្រប់គ្រង ក្នុងវិស័យច្បាប់ និងការអប់រំ រួមជាមួយនឹងការចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ក្រុមប្រទេសនិយាយភាសាបារាំង (Francophone) បានគូសបញ្ជាក់អំពីទំនាក់ទំនងវប្បធម៌ និងការទូតដ៏យូរអង្វែងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង។

៣. អត្ថប្រយោជន៍សេដ្ឋកិច្ច និងការវិនិយោគ

បច្ចុប្បន្ន យើងកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់នៃសន្តិសុខនិងសណ្ដាប់ធ្នាប់ពិភពលោក ជាមួយនឹងអត្រាអតិផរណា អត្រាការប្រាក់ដែលកើនឡើង ខ្សែសង្វាក់ផលិតកម្មដែលជាញឹកញាប់មានការរាំងស្ទះ និងភាពមិនច្បាស់លាស់នៃនយោបាយអន្តរជាតិ។ ហេតុនេះហើយ នេះគឺជាពេលដែលសហភាពអឺរ៉ុប និងអាស៊ាន ជាពិសេសបារាំងនិងកម្ពុជា ត្រូវពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យស្ថាបនា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ អាស៊ាន គឺជាតំបន់មួយដែលត្រូវបានគេប្រមើលមើលថា មានដំណើរការវិវឌ្ឍល្អប្រសើរ ដោយសារអាស៊ានគឺជាមូលដ្ឋានមួយប្រកបដោយលក្ខណៈប្រកួតប្រជែង សម្រាប់ការនាំចេញក្នុងពិភពលោកទាំងមូល ហើយគេឃើញថា ក្នុងតំបន់នេះ ប្រជាជនដែលមានកម្រិតជីវភាពមធ្យម កំពុងមានការកើនឡើង ខណៈតម្រូវការនៃតំបន់នេះក៏កំពុងមានកំណើនជាបន្តបន្ទាប់ផងដែរ។ ជាងនេះទៅទៀត ប្រទេសជាសមាជិកអាស៊ាន សុទ្ធសឹងជាប្រទេសមានសក្តានុពលនៅក្នុងខ្សែសង្វាក់ផលិតកម្មពិភពលោកក៏ដូចជានៅក្នុងតំបន់អាស៊ី។ ក្នុងន័យនេះ តម្រូវការថ្មីៗមានការកើនឡើងនៅអាស៊ាន ដូចជាតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងតម្រូវការសម្រាប់គ្រួសារ ដែលមានជីវភាពមធ្យម។ (Fresh News ឆ្នាំ2022)

វិមាត្រសេដ្ឋកិច្ចនៃទំនាក់ទំនងកម្ពុជា-បារាំងមានការរីកចម្រើនជាលំដាប់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ យោងតាមទិន្នន័យពីក្រសួងបារាំងសម្រាប់អឺរ៉ុប និងកិច្ចការបរទេស (២០២៤) ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ប្រមាណ ១,៤៨ ប៊ីលានអឺរ៉ូ នៅក្នុងឆ្នាំ២០២៣ កើនឡើង ៨,៣% ធៀបនឹងឆ្នាំមុន។ ប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់កម្ពុជា បើធៀបនឹងបណ្ដាប្រទេសជាសមាជិកអឺរ៉ុបផ្សេងទៀត ជាមួយនឹងការនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ប្រទេសបារាំង មានដូចជា វិស័យវាយនភ័ណ្ឌ ស្បែកជើង ផលិតផលកសិកម្ម និងកង់ជាដើម ខណៈដែលផលិតផលនាំចូលពីបារាំងមកកាន់កម្ពុជារួមមាន គ្រឿងម៉ាស៊ីន ឧបករណ៍វេជ្ជសាស្ត្រ និងទំនិញប្រណីតៗជាដើម។

ក្រុមហ៊ុនចម្រុះជាតិសាសន៍របស់បារាំងជាច្រើនបានបង្កើនវត្តមាននៅកម្ពុជា។ ឧទាហរណ៍ ក្រុមហ៊ុន TotalEnergies ប្រតិបត្តិការបណ្តាញចែកចាយឥន្ធនៈ ក្រុមហ៊ុន VINCI ដែល0បានចូលរួមក្នុងការអភិវឌ្ឍ     ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ហើយក្រុមហ៊ុនបារាំង Accor បានចូលរួមដំណើរការខ្សែសង្វាក់នៃសណ្ឋាគារប្រណីត និងមធ្យម ដែលគាំទ្រដល់ឧស្សាហកម្មទេសចរណ៍កម្ពុជាផងដែរ​។ ការវិនិយោគទាំងនេះមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្ទេរជំនាញ និងបច្ចេកវិទ្យាថែមទៀតផង។

លើសពីនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្តេជ្ញាផ្តល់មូលនិធិយ៉ាងច្រើនដល់គម្រោងអភិវឌ្ឍន៍នានាក្នុងប្រទេសកម្ពុជា។ គិតត្រឹមឆ្នាំ២០២៤ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្ដល់មូលនិធិជាង២៣៥ លានដុល្លារអាម៉េរិកលើវិស័យជាច្រើនដូចជា ការគ្រប់គ្រងធនធានទឹក ថាមពលស្អាត ភាពធន់នឹងអាកាសធាតុ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ ឧទាហរណ៍គួរឱ្យកត់សម្គាល់រួមមាន ការពង្រីកប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតនៅរាជធានីភ្នំពេញ និងការផ្តួចផ្តើមថាមពលពន្លឺព្រះអាទិត្យនៅតាមទីជនបទដាច់ស្រយាលក្នុងខេត្តនានារបស់កម្ពុជា (AFD, 2024)

យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា (២០២១-២០២៣) ទទួលស្គាល់ប្រទេសបារាំងជាដៃគូសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្មរបស់ខ្លួន។ តាមរយៈការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសបារាំង កម្ពុជាអាចកាត់បន្ថយការពឹងផ្អែកហួសហេតុរបស់ខ្លួនលើទីផ្សារតូចចង្អៀត ជាពិសេសដោយសារការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ក៏ដូចជាការផ្លាស់ប្តូរសម្ព័ន្ធភាពនៃភូមិសាស្ត្រនយោបាយផងដែរ។

៤. តម្លៃយុទ្ធសាស្ត្រនយោបាយ និងភូមិសាស្ត្រនយោបាយ

វត្តមានយុទ្ធសាស្ត្ររបស់ប្រទេសបារាំងនៅអាស៊ីអាគ្នេយ៍ ដែលផ្អែកលើយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ពារាំងគឺជាដៃគូភូមិសាស្ត្រនយោបាយដ៏មានតម្លៃសម្រាប់កម្ពុជា។ ខុសប្លែកពីបណ្ដាមហាអំណាចក្នុងតំបន់ដែលជាប់ពាក់ព័ន្ធនិងប្រកាន់ជំហរដោយភ្ជាប់ជាមួយនឹងនយោបាយរបស់មហាអំណាច បារាំងបានជំរុញឱ្យមានសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ គោរពអធិបតេយ្យភាពរដ្ឋនីមួយៗ និងសង្កត់ធ្ងន់លើសិទ្ធិមនុស្ស និងគោលការណ៍ពហុភាគីនិយម។

គោលការណ៍ទាំងនេះស្របនឹងបំណងប្រាថ្នារបស់កម្ពុជានៅក្នុងការជំរុញការទូតប្រកបដោយតុល្យភាព ចំពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាម៉េរិកនិងចិនកាន់តែខ្លាំង។

ការគាំទ្ររបស់ប្រទេសបារាំងអាចដើរតួនាទីជាច្រកការទូតដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅកាន់ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយសហភាពអឺរ៉ុប។ ក្នុងនាមជាម្ចាស់ជំនួយធំទីពីរសម្រាប់ប្រទេសកម្ពុជា នៅក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប បារាំងមានឥទ្ធិពលខ្លាំងនៅក្នុងការរៀបចំគោលនយោបាយការបរទេស និងសន្តិសុខរួមរបស់សហភាពអឺរ៉ុប រួមទាំងការអនុគ្រោះពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ការពង្រឹងទំនាក់ទំនងជាមួយប្រទេសបារាំង អាចជួយដល់ប្រទេសកម្ពុជា ទទួលបានការយកចិត្តទុកដាក់ពីសំណាក់សហភាពអឺរ៉ុប ទៅលើវិស័យអភិបាលកិច្ច និងសិទ្ធិមនុស្ស តាមរយៈការកសាងទំនុកចិត្ត និងជំរុញកិច្ចសន្ទនាដោយស្មើមុខស្មើមាត់។

ជាងនេះទៅទៀត ជំនួបនាពេលថ្មីៗនេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយប្រធានាធិបតីបារាំង ឯកឧត្ដម Emmanuel Macron ក្នុងសន្និសីទមហាសមុទ្រឆ្នាំ២០២៥ របស់អង្គការសហប្រជាជាតិ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមនៃការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ មេដឹកនាំទាំងពីរបានពិភាក្សាអំពីផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជា បម្រែបម្រួលអាកាសធាតុ សន្តិសុខដែនសមុទ្រ ការអប់រំ និងវប្បធម៌ ជាមួយនឹងគោលដៅនៃការបង្កើតភាពជាដៃគូនេះជាផ្លូវការនៅឆ្នាំ២០២៦ (ភ្នំពេញប៉ុស្តិ៍ ឆ្នាំ២០២៥)

សម្លេងរបស់ប្រទេសបារាំងនៅក្នុងវេទិកាអន្តរជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្រុមប្រទេសឧស្សាហកម្មឈានមុខទាំង៧ (G7) ក៏បានផ្តល់ឱ្យកម្ពុជានូវមូលធនការទូតដ៏មានតម្លៃ ដើម្បីលើកកម្ពស់របៀបវារៈនៃការអភិវឌ្ឍ និងការពារផលប្រយោជន៍របស់ខ្លួននៅលើឆាកអន្តរជាតិ។

៥. កិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ

កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងសាធារណរដ្ឋបារាំង និងព្រះរាជាណាចក្រកម្ពុជា ទោះបីជាមិនសូវលេចធ្លោជាងទំនាក់ទំនងសេដ្ឋកិច្ច ឬវប្បធម៌ក៏ដោយ ប៉ុន្តែក៏បានបង្ហាញសញ្ញានៃការពង្រីកបន្ថែមផងដែរ។ រដ្ឋាភិបាលបារាំងបានគាំទ្រកម្មវិធីហ្វឹកហ្វឺនកងរក្សាសន្តិភាពដល់បុគ្គលិកយោធាកម្ពុជា ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃបេសកកម្មរបស់អង្គការសហប្រជាជាតិ។ លើសពីនេះទៅទៀត ការហ្វឹកហ្វឺនជាភាសាបារាំងត្រូវបានផ្តល់ជូនសិក្ខាកាមដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការរបស់កងទ័ពកម្ពុជា នៅក្នុងបរិបទអន្តរជាតិ។

ប្រទេសបារាំងក៏បានបង្ហាញពីឆន្ទៈក្នុងការគាំទ្រដល់ការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងផ្នែកសន្តិសុខដែនសមុទ្រ ជាពិសេសចំពោះការព្រួយបារម្ភរួមគ្នាអំពីការនេសាទខុសច្បាប់ ការជួញដូរ និងអស្ថិរភាពក្នុងតំបន់សមុទ្រចិនខាងត្បូងផងដែរ។ ជាផ្នែកនៃរបៀបវារៈសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិករបស់បារាំង កម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីសមយុទ្ធកងទ័ពជើងទឹករួមគ្នា ការសន្ទនាលើវិស័យការពារជាតិ ជាមួយនិងការផ្លាស់ប្តូរទស្សនកិច្ចនៃមន្ត្រីប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹងវិជ្ជាជីវៈយោធារបស់ខ្លួន ស្របជាមួយនឹងផលប្រយោជន៍នៃការពង្រឹងអធិបតេយ្យភាពរបស់កម្ពុជា។

ទម្រង់នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនេះ មិនមានការរំខាន និងបំពេញបន្ថែមដល់ភាពជាដៃគូយោធាជាប្រពៃណីរបស់កម្ពុជា។ វាផ្តល់នូវផ្លូវមួយដើម្បីពង្រីកជម្រើសយុទ្ធសាស្ត្រដោយមិនប៉ះពាល់ដល់ឯករាជ្យជាតិ។

៦. កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ការអប់រំ និងភាសា

ប្រទេសបារាំងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់វិស័យបេតិកភណ្ឌវប្បធម៌ និងការរីកចម្រើនផ្នែកអប់រំរបស់កម្ពុជា។ ភាសាបារាំង ដែលធ្លាប់ជាភាសារដ្ឋបាលក្នុងសម័យអាណានិគម នៅតែជានិមិត្តសញ្ញានៃការអប់រំវរជន និងការប្រើប្រាស់ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ។ សព្វថ្ងៃនេះ ប្រជាជនកម្ពុជាប្រមាណ៣% អាចប្រើប្រាស់និយាយភាសាបារាំង ហើយភាសានេះត្រូវបានបង្រៀននៅសាលារដ្ឋ សាកលវិទ្យាល័យ និងនៅវិទ្យាស្ថានបារាំងក្នុងទីក្រុងភ្នំពេញ។ សមាជិកភាពរបស់កម្ពុជានៅក្នុងក្រុមប្រទេសនិយាយភាសាបារាំង (OIF) បង្កើនភាពមើលឃើញខាងវប្បធម៌ និងការចូលរួមការទូត។ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃក្រុមប្រទេសនិយាយភាសាបារាំង នៅឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលនឹងទាក់ទាញថ្នាក់ដឹកនាំ បញ្ញវន្ត និងអ្នកវិនិយោគមកពីជុំវិញពិភពលោក។

កម្មវិធីផ្លាស់ប្តូរការសិក្សាមានការរីកចម្រើនជាលំដាប់ ដោយក្នុងនោះ មានសាកលវិទ្យាល័យបារាំងមួយចំនួនបាន​ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងបានសម្របសម្រួលកម្មវិធីផ្ដល់សញ្ញាបត្ររួមគ្នា។ ជាការកត់សម្គាល់ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានសហការជាមួយស្ថាប័នបារាំង ដើម្បីផ្តល់កម្មវិធីបណ្ដុះបណ្ដាលជំនាញច្បាប់ និងធុរកិច្ចជាភាសាបារាំងដល់និស្សិត​កម្ពុជា។

បន្ថែមពីនេះ ប្រទេសបារាំងក៏បានផ្តល់ថវិកា និងជំនាញសម្រាប់គាំទ្រដល់ការអភិរក្សសម្បត្តិវប្បធម៌ខ្មែរផងដែរ។ សារមន្ទីរ Guimet នៅទីក្រុងប៉ារីស មានកន្លែងប្រមូលផ្ដុំសិល្បៈខ្មែរដ៏ធំបំផុតមួយនៅក្រៅប្រទេសកម្ពុជា ហើយប្រទេសបារាំងបានគាំទ្រលើការងារអភិរក្សនិងជួសជុលប្រាសាទអង្គរវត្ត និងតំបន់បេតិកភណ្ឌផ្សេងៗទៀត​ថែមទៀតផង។

៧. សុខភាព ការស្រាវជ្រាវ និងការផ្លាស់ប្តូរការច្នៃប្រតិដ្ឋ

បារាំងជាដៃគូដ៏យូរអង្វែងមួយរបស់កម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៣ នៅតែជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់ការស្រាវ​ជ្រាវវេជ្ជសាស្ត្រ និងបានជួយរួមចំណែកដល់គោលនយោបាយសុខភាពសាធារណៈ ការបង្ការជំងឺ និងការឆ្លើយតបនឹងជំងឺរាតត្បាតនានាផងដែរ។

ជំនួយរបស់បារាំងបានដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានាដូចជា ជំងឺរបេង ជំងឺគ្រុនចាញ់ និងមេរោគអេដស៍/ជំងឺអេដស៍។ រវាងឆ្នាំ២០២២ និងឆ្នាំ២០២៤ ប្រទេសបារាំងបានសន្យាផ្តល់ប្រាក់ចំនួន ៧លានដុល្លារសហរដ្ឋអាម៉េរិក តាមរយៈបណ្តាញទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា បណ្តុះបណ្តាលបុគ្គលិកពេទ្យ និងកែលម្អសូចនាករសុខភាពមាតា និងទារក។

កិច្ចសហការស្រាវជ្រាវបានពង្រីកលើសពីវិស័យសុខាភិបាលទៅក្នុងវិស័យផ្សេងៗដូចជា វិទ្យាសាស្ត្រអាកាសធាតុ កសិកម្ម និងបច្ចេកវិទ្យាឌីជីថល។ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងសមាគមសាកលវិទ្យាល័យ នៃក្រុមប្រទេសនិយាយភាសាបារាំង (AUF) បានគាំទ្របណ្តាញសិក្សាដែលភ្ជាប់សាកលវិទ្យាល័យកម្ពុជាជាមួយមជ្ឈមណ្ឌលស្រាវជ្រាវបារាំង និងសកលផងដែរ។

៨. បញ្ហាប្រឈម និងការពិចារណាយ៉ាងសំខាន់

ខណៈពេលដែលទំនាក់ទំនងកម្ពុជា-បារាំង រក្សាការសន្យា វាមិនមែនដោយគ្មានបញ្ហាប្រឈមនោះទេ។ ការថយចុះនៃនិន្នាការសិក្សានិងប្រើប្រាស់ភាសាបារាំងនៅកម្ពុជា គឺជាបញ្ហាដ៏សំខាន់មួយ ដោយសារភាសាអង់គ្លេសបានបន្តគ្របដណ្ដប់លើការអប់រំ និងអាជីវកម្មជាសកល។ ការរក្សាចំណាប់អារម្មណ៍លើភាសាបារាំងក្នុងចំណោមយុវជនកម្ពុជា ទាមទារការលើកទឹកចិត្តផ្នែកគោលនយោបាយ អាហារូបករណ៍ និងទំនើបកម្មនៃកម្មវិធីសិក្សា។

ជាទូទៅ ប្រទេសបារាំង និងសហភាពអឺរ៉ុប បានលើកឡើងពីការព្រួយបារម្ភអំពីការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ សេរីភាពសារព័ត៌មាន និងកំណត់ត្រាសិទ្ធិមនុស្សរបស់កម្ពុជា។ បញ្ហាទាំងនេះ ប្រសិនបើមិនត្រូវបានកំណត់ដោយការគោរពនិងផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក ជាមួយនឹងការសន្ទនាដោយបើកចំហទេ នោះអាចនឹងរារាំងដល់ការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

លើសពីនេះ ការបង្កើនការពឹងផ្អែកលើសេដ្ឋកិច្ច និងសន្តិសុខរបស់កម្ពុជាលើប្រទេសចិន អាចបង្កើតការយល់ឃើញអំពីអតុល្យភាព។ គោលនយោបាយការបរទេសដែលបានកែតម្រូវឡើងវិញ ដែលរួមបញ្ចូលការចូលរួមកាន់តែច្រើនជាមួយប្រទេសបារាំង អាចជួយកម្ពុជាឱ្យមានតុល្យភាពទំនាក់ទំនងខាងក្រៅ និងការពារបាននូវឯករាជ្យភាពនិងស្វ័យភាពរបស់ខ្លួន។

៩. អនុសាសន៍គោលនយោបាយ

ភាគីទាំងពីរ កម្ពុជានិងបារាំង គួរតែបង្កើនទំនាក់ទំនងការទូត ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៦ ដោយសង្កត់ធ្ងន់លើផលប្រយោជន៍រួមក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដូចជា វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការអប់រំ និងការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

បន្ថែមពីនេះ ភាគីទាំងពីរក៏គួរតែពង្រឹងការអប់រំភាសាបារាំង តាមរយៈការពង្រីកការបណ្តុះបណ្តាលគ្រូភាសាបារាំង អាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរភាសាបារាំង ដើម្បីរក្សាទំនាក់ទំនងវប្បធម៌ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្ដោតលើការជំរុញការវិនិយោគលើបច្ចេកវិទ្យាបៃតង ការផ្លាស់ប្តូរឌីជីថល កសិឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដោយបង្កើតបរិយាកាសវិនិយោគអំណោយផលសម្រាប់ក្រុមហ៊ុនបារាំង។

ជាមួយគ្នានេះ កម្ពុជា-បារាំង ក៏គួរតែពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយផ្ដោតសំខាន់ទៅលើការពង្រឹងសន្តិសុខដែនសមុទ្រ និងកម្មវិធីបណ្តុះបណ្តាលរក្សាសន្តិភាពឱ្យកាន់តែស៊ីជម្រៅ ស្របតាមយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់បារាំង។ ការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ និងបេតិកភណ្ឌ ក៏គួរតែត្រូវបានយកចិត្តទុកដាក់ផងដែរ ដោយត្រូវបង្កើនមូលនិធិសម្រាប់ការអភិរក្សវប្បធម៌ កិច្ចសហប្រតិបត្តិការសារមន្ទីរ និងការផ្លាស់ប្តូរឧស្សាហកម្មច្នៃប្រតិដ្ឋជាដើម។

ជាងនេះទៅទៀត ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងការស្រាវជ្រាវរួមគ្នា ក៏នឹងរួមចំណែកដល់ការពង្រីកទំនាក់ទំនងកាន់តែប្រសើររវាងកម្ពុជានិងបារាំងផងដែរ។ ត្រង់ចំណុចនេះ ភាគីទាំងពីរគួរតែបន្តពង្រីកការស្រាវជ្រាវរួមគ្នាលើជំងឺដែលកំពុងកើតមាន វិភាគ វាយតម្លៃ និងចូលរួមជំរុញវិស័យសុខភាពសាធារណៈ ការការពារបរិស្ថាននិងជីវចម្រុៈ និងកសាងឱ្យបាននូវធន់នឹងអាកាសធាតុសម្រាប់ប្រទេសកម្ពុជាផងដែរ។

បន្ថែមពីលើនេះ ការផ្ដោតការយកចិត្តទុកដាក់លើជនអន្តោប្រវេសសន៍កម្ពុជា ដែលទៅតាំងទីលំនៅនិងរស់នៅក្នុងប្រទេសបារាំង ក៏ជាប្រធានបទមួយគួរត្រូវយកចិត្តទុកដាក់ផងដែរ ដើម្បីចូលរួមជំរុញកសាងសហគមន៍រួម កម្ពុជា-បារាំង ដែលនឹងក្លាយទៅជាជាស្ពានសម្រាប់ការពង្រីកចំណេះដឹងអំពីគ្នាទៅវិញទៅមក ការជំរុញការវិនិយោគ និងជាផ្នែកមួយនៃការអនុវត្តការទូតវប្បធម៌ផងដែរ។

១០. សេចក្តីសន្និដ្ឋាន

ទំនាក់ទំនងរវាងកម្ពុជានិងបារាំង ដែលជាទំនាក់ទំនងមានលក្ខណៈជាប្រវត្តិសាស្ត្រ និងពោរពេញទៅដោយគុណតម្លៃរួមគ្នា និងផ្ដល់នូវផលប្រយោជន៍ឱ្យគូភាគីទៅវិញទៅមក ជាទំនាក់ទំនងប្រកបដោយសក្តានុពលដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន។ តាមរយៈការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយបារាំង កម្ពុជាអាចបើកទំព័រប្រវត្តិសាស្ត្រថ្មី ដើម្បីទទួលបាននូវឱកាសថ្មីៗក្នុងវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យ​អប់រំ បច្ចេកវិទ្យា និងវប្បធម៌ជាដើម ខណៈពង្រឹងជំហរការទូតរបស់កម្ពុជានៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ គឺជាបច្ច័យដ៏សំខាន់ ដើម្បីធានានូវវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមកម្ពុជា នៅក្នុងសម័យសាកលភាវូបនីយកម្ម និងក្នុងដំណាក់កាលមិនច្បាស់លាស់នៃសន្តិសុខ និងសណ្ដាប់ធ្នាប់អន្តរជាតិ។

ក្នុងពេលដែលកម្ពុជា កំពុងខិតខំប្រឹងប្រែងដើម្បីទទួលបាននូវកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយបណ្ដាប្រទេសជាដៃគូនានា នាដំណាក់កាលវិវត្តិថ្មីនៃភូមិសាស្ត្រនយោបាយពិភពលោក បារាំងគឺជាដៃគូដ៏ល្អមួយ ដែលអាចផ្ដល់នូវស្ថិរភាពនៃទំនាក់ទំនង និងជាច្រកការទូតដ៏សំខាន់សម្រាប់កម្ពុជា នៅក្នុងការចូលរួមកាន់តែទូលំទូលាយជាមួយពិភពលោក ក្រុមប្រទេសនិយាយភាសាបារាំង (Francophone) និងជាមួយសហភាពអឺរ៉ុប។ កិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង នាឆ្នាំ២០២៦ខាងមុខនេះ និងការសន្ទនាជាយុទ្ធសាស្រ្តដែលកំពុងបន្តផ្តល់សម្ទុះ និងក្របខ័ណ្ឌដើម្បីលើកកម្ពស់ភាពជាដៃគូនេះទៅក្នុងកម្រិតថ្មីមួយ ដែលជាឫសគល់នៃការគោរពគ្នាទៅវិញទៅមក ការអភិវឌ្ឍរួមគ្នា និងចក្ខុវិស័យជាយុទ្ធសាស្ត្ររយៈពេលវែង៕

 

 

References

1. General Foreign Policy & France-Cambodia Relations

  • Ministry for Europe and Foreign Affairs (France). (2024). France and Cambodia – Bilateral Relations Overview. Retrieved from: https://www.diplomatie.gouv.fr
  • OECD (2022). France’s Development Co-operation Profile. Retrieved from: https://www.oecd.org/development/

2. Historical Context

  • Chandler, D. (2008). A History of Cambodia. 4th ed., Westview Press.
  • Osborne, M. (1994). Sihanouk: Prince of Light, Prince of Darkness. University of Hawaii Press.
  • Paris Peace Agreements (1991). Full Text available at: https://peaceaccords.nd.edu/accord/paris-agreements

3. Economic and Investment Benefits

  • French Ministry for Europe and Foreign Affairs. (2024). Economic Relations between France and Cambodia. https://www.diplomatie.gouv.fr
  • Agence Française de Développement (AFD). (2024). Projects in Cambodia. https://www.afd.fr/en
  • European Commission. (2023). European Union Trade in Goods with Cambodia. Retrieved from: https://trade.ec.europa.eu

4. Political and Geopolitical Strategic Value

  • French Ministry of the Armed Forces. (2023). France's Indo-Pacific Strategy. Retrieved from: https://www.defense.gouv.fr
  • Phnom Penh Post. (2025, March). Hun Manet Meets Macron to Deepen Cambodia-France Ties. [Print or online article – URL if available]
  • European Union External Action Service. (2022). EU Strategic Partnership with ASEAN and Cambodia. https://www.eeas.europa.eu

5. Security and Defense Cooperation

  • French Embassy in Cambodia. (2023). Defense Cooperation and Peacekeeping Training. Retrieved from: https://kh.ambafrance.org
  • SIPRI. (2022). French Military Engagements in Southeast Asia. https://www.sipri.org

6. Cultural, Educational, and Linguistic Collaboration

7. Health, Research, and Innovation Exchange

  • Institut Pasteur du Cambodge. (2023). Annual Report. Retrieved from: https://www.pasteur-kh.org
  • French Development Agency (AFD). (2024). Support for Health and Research in Cambodia. https://www.afd.fr/en
  • AUF – Agence Universitaire de la Francophonie. (2024). Cambodia Research and Innovation Partnerships. https://www.auf.org

8. Challenges and Considerations

  • Human Rights Watch. (2023). Cambodia Country Report. https://www.hrw.org
  • Reporters Without Borders (RSF). (2024). Cambodia: Press Freedom Index. https://rsf.org
  • Cambodian Ministry of Foreign Affairs and International Cooperation (MFAIC). (2023). Economic Diplomacy Strategy 2021–2023. https://www.mfaic.gov.kh

9. Policy Recommendations & Strategic Roadmap

  • Francophonie Summit 2026 Preparation Committee. (2024). Strategic Vision for Cambodia’s Role. [Internal gov’t document or briefing; cite when available]

Cambodia Development Resource Institute (CDRI). (2022). Diversification Strategies and Diplomacy. https://cdri.org.kh

2025-06-20 09:17:17   ថ្ងៃសុក្រ, 20 មិថុនា 2025 ម៉ោង 04:17 PM
បណ្ឌិត ខែក វីរៈ : តើនយោបាយគ្រួសារថាក់ស៊ីនចាញ់បារមីកម្ពុជាឬ?

លោកថាក់ស៊ីនស៊ីណាវ៉ាត្រា គឺជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសថៃលោកបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃកាលពីឆ្នាំ២០០១ ក្រោយពីទទួលបានសំលេងគាំទ្រយ៉ាងច្រើន។ក្នុងរយៈពេល៤ឆ្នាំនៃអាណត្តិរបស់ខ្លួនលោកថាក់ស៊ីនបាននាំសង្គមថៃឱ្យរីកត្រដែតឡើងក្នុងឆាកអន្តរជាតិ និងបន្តទទួលបានការសាទរពីពលរដ្ឋថៃពេញប្រទេស។ ភស្តុតាងមួយដែលមិនអាចប្រកែកបានគឺលោកបានជាប់ឆ្នោត២អាណត្តិជាប់គ្នាតែម្តងពោលគឺនៅឆ្នាំ២០០១ដល់២០០៤ហើយជាប់ឆ្នោតបន្តដឹកនាំប្រទេសថៃក្នុងអាណត្តិបន្ទាប់ដោយទទួលលទ្ធផលយ៉ាងភ្លូកទឹកភ្លូកដីនៅអាណត្តិទី២នៅឆ្នាំ២០០៥។ គេមើលឃើញថាក្នុងសង្គមថៃលោកថាក់ស៊ីនជានាយករដ្ឋមន្ត្រីដែលជាប់ឆ្នោតទី១ ដែលបានកាន់តំណែងពេញអាណត្តិ៤ឆ្នាំ ព្រោះថាកន្លងមកនៅប្រទេសថៃនាយករដ្ខមន្ត្រីភាគច្រើនដែលឡើងកាន់តំណែងដោយរដ្ឋប្រហារ។ 

ក៏ប៉ុន្តែនៅក្នុងអាណត្តិទី២លោកកាន់តំណែងបានតែជាង១ឆ្នាំប៉ុណ្ណោះលោកក៏ត្រូវបានគេធ្វើរដ្ឋប្រហារទំលាក់លោកចេញពីតំណែងស្របពេលលោកកំពុងបំពេញបេសកម្មនៅក្រៅប្រទេស។ បើយើងសរុបទាំងពីរអាណត្តិលោកកាន់តំណែងបាន៥ឆ្នាំ៧ខែនិង១០ថ្ងៃគត់([1]) 

បើទោះបីលោកថាក់ស៊ីនត្រូវបានគេធ្វើរដ្ឋប្រហារក្តី ក៏ស្រមោលរបស់លោកហាក់នៅបន្តចាក់ជ្រៅក្នុងនយោបាយថៃដដែល។ការណ៍នេះរំលេចឱ្យឃើញតាមរយៈការឈានជើងចូលក្នុនយោបាយរបស់សមាជិកគ្រួសារលោកថាក់ស៊ីនជាបន្តបន្ទាប់ រួមានមប្អូនស្រី,ប្អូនថ្លៃ,កូនស្រី និងមនុស្សជំនិតៗរបស់គាត់ជាដើម។ 

ជាក់ស្តែងប្អូនស្រីករបស់លោកថាក់ស៊ីន គឺលោកស្រីយីងឡាក់បានក្លាយជានាយរដ្ឋមន្ត្រីក្នុងឆ្នាំ២០១១-២០១៤ រីឯពេលបច្ចុប្បន្ននេះ(២០២៥)កូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី ផៃ ថងថាន កំពុងមានតំណែងជានាយករដ្ឋមន្ត្រីផងដែរ។  ភស្តុតាងទាំងនេះហើយដែលយើងអាចនិយាយបានថា គ្រួសារលោកថាក់ស៊ីនគឺជាគ្រួសារដែលមានឥទ្ធិពលនៅក្នុងសង្គមថៃនារយៈពេល២៥ឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះអ្វីដែលជាការកត់សម្គាល់នោះគឺថាអំឡុងពេលដែលសាច់ញាតិគ្រួសារលោកថាក់ស៊ីនកាន់តំណែងជានាយករដ្ឋមន្ត្រី គឺគេតែងសង្កេតឃើញមានការឡើងកំដៅលើបញ្ហាទំនាក់ទំនងកម្ពុជាថៃជានិច្ច ដែលក្នុងនោះគេសង្កេតឃើញមានភាពប្រទាក់ក្រឡាគ្នាម្តងហើយម្តងទៀតជាមួយនឹងបញ្ហារសើបនៃទំនាក់ទំនងកម្ពុជា-ថៃក្នុងអាណត្តិសំខាន់ៗចំនួនបីដង ដែលបានបង្កឱ្យមានភាពតានតឹងផ្នែកនយោបាយទាំងអំឡុងពេលលោកថាក់ស៊ីននិងគ្រួសាររបស់គាត់ មានដូចជា ទី១.ពេលលោកថាក់ស៊ីនជានាយករដ្ឋមន្ត្រី មានចលនាជាតិនិយមមួយនៅឆ្នាំ២០០៣ដែលកាលនោះនាំឱ្យមានកុបកម្មនៅទីក្រុងភ្នំពេញដុតស្ថានទូតថៃ,   ទី២.ជុំវិញបញ្ហាជម្លោះប្រាសាទព្រះវិហារក្រោមការដឹកនាំរបស់លោកស្រីយីងឡាក់ដែលជាប្អូនស្រី ហើយវិបត្តិព្រំដែនដែលកំពុងបន្តនៅឆ្នាំ២០២៥នេះ ដែលជាការកាន់តំណែងរបស់លោកស្រី Paetongtarn ជាកូនរបស់លោកថាក់ស៊ីន។ 

ក្នុងន័យដដែលនេះ យើងនឹងពិនិត្យមើលស្ថានការណ៍នយោបាយនិងការវិវត្តនានាជុំវិញទំនាក់ទំនងកម្ពុជាថៃពីឆ្នាំ២០០៣ដល់ឆ្នាំ២០២៥ ដោយរំលេចតែក្នុងអំឡុងពេលកាន់តំណែងដោយគ្រួសារលោកថាក់ស៊ីនស៊ីណាវ៉ាត្រា ដើម្បីយកមកបង្ហាញជាកម្មវត្ថុសិក្សាតែប៉ុណ្ណោះ,ជាមួយគ្នានេះ យើងនឹងផ្តោតលើទិដ្ឋភាពពីបៀបដែលនយោបាយរាជានិយមនិងជាតិនិយមនៃនយោបាយផ្ទៃក្នុងថៃ ថាតើហេតុអ្វីបានជារាល់ពេលដែលគ្រួសារលោកថាក់ស៊ីនដឹកនាំសង្គមថៃ ម្តេចបានជាមានកំហឹងជាតិនិយមជ្រុលខ្លាំងម៉្លេះរវាងកម្ពុជានឹងប្រទេសថៃ?ហើយរាល់ពេលដែលប៉ះទង្គិចជាមួយកម្ពុជារួច តើជោគវាសនានាយករដ្ឋមន្ត្រីរបស់ថៃនឹងទៅជាយ៉ាងណា

១.    នយោបាយជាតិនិយមរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត្រានិងវិបត្តិជាមួយកម្ពុជាឆ្នាំ២០០៣

នៅខែមករាឆ្នាំ២០០៣ទីក្រុងភ្នំពេញបានផ្ទុះឡើងក្នុងកុប្បកម្មបន្ទាប់ពីកាសែតនៅកម្ពុជាមួយបានរាយការណ៍ដោយស្រង់សម្តីតារាសម្តែងថៃនាង ស៊ូវ៉ាណាន់ (Suvanant Kongying, ដែលពលរដ្ឋខ្មែរភាគច្រើនបានស្គាល់ថានាងផ្កាយព្រឹក)បានអះអាងថា ប្រាសាទអង្គរវត្តជារបស់ប្រទេសថៃ ហើយកម្ពុជាបានយកប្រាសាទអង្គរវត្តពីថៃ ([2])

ក្នុងនោះកាសែតដេលីលីនិងវិទ្យុបានរាយការណ៍ថា ស៊ូវ៉ាណាន់ បាននិយាយក្នុងបទសម្ភាសមិនជាក់លាក់មួយថា «ប្រសិនបើអ្នកឧបត្ថម្ភ ឬអ្នកផ្សព្វផ្សាយណាមួយអញ្ជើញខ្ញុំមកលេងឬសម្តែងនៅកម្ពុជា ប្រជាជនកម្ពុជាត្រូវតែយល់ព្រមប្រគល់ប្រាសាទអង្គរមកខ្ញុំវិញ»(2)។នេះជាដើមចមដែលនាំឱ្យស្ថានភាពនៃទំនាក់ទំនងកម្ពុជាថៃនាពេលនោះមានភាពតានតឹងខ្លាំងដែលហាក់ជារបត់ថ្មីមួយក្នុងរង្វង់ទំនាក់ទំនងកម្ពុជាថៃ។ កំហឹងជាតិនិយមបានផ្ទុះឡើងខ្លាំងនៅកម្ពុជា ដោយរាប់តាំងពីមហាជនទូទៅរហូតរហូតដល់កម្រិតថ្នាក់ដឹកនាំ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ជាតិនិយមធ្ងន់ៗតបទៅនឹងពាក្យសម្តីរបស់នាងផ្កាយព្រឹកវិញថា«តម្លៃខ្លួនរបស់នាងមិនបានស្មើនឹងស្មៅមួយទងនៅអង្គរវត្តផង....([3]) »។ កំហឹងជាតិនិយមកាន់តែពុះកញ្ជ្រោលឡើងៗពិសេសក្រោយពេលមានព័ត៌មានចចាមអារាមមកថាស្ថានទូខ្មែរនៅក្រុងបាំងកកត្រូវបានដុតបំផ្លាញ([4])

ដំណឹងនេះបានរុញកំហឹងនេះបានជំរុញឱ្យមហាជននៅភ្នំពេញផ្ទុះកំហឹងឡើងខ្លាំង ហើយក៏ឈានដល់កុប្បមកម្មបំផ្លិចបំផ្លាញ​អាជីវកម្ម​ថៃមួយចំនួនទៀតរួមទាំង Royal Phnom Penh Hotel និង​ដុត​ស្ថានទូត​ថៃប្រចាំទីក្រុងភ្នំពេញថែមទៀតផងនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣។ ក្រោយហេតុការណ៍នោះបានបណ្តាលឱ្យទំនាក់ទំនងប្រទេសទាំងពីរហាក់ដើរដល់ផ្លូវទល់ច្រក ដោយទំនាក់ទំនងការទូតកម្ពុជា-ថៃឈានដល់ភាពតានតឹងបំផុត ទំនាក់ទំនងការទូតត្រូវបានផ្អាកនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០០៣ ។ ទាំងផ្លូវចរាចរណ៍ អាកាសចរណ៍ ​ទេសចរណ៍និង​ពាណិជ្ជកម្ម​នានាត្រូវបានបាន​បញ្ឈប់ ហើយអាជ្ញាធរថៃបានប្រាប់ពលរដ្ឋ​ថៃ​ត្រូវ​បាន​ណែនាំ​ឲ្យ​ចៀសវាង​ការ​ធ្វើ​ដំណើរ​មក​កម្ពុជា ទន្ទឹមនឹងនេះអាជ្ញាធរ​កម្ពុជា​បាន​រឹត​បន្តឹង​ការ​ចូល​របស់​ថៃ​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា​ខេត្ត​សៀមរាបនិង​បន្ទាយ​មាន​ជ័យផងដែរ។ ថៃបានបណ្តេញទូតខ្មែរប្រចាំបាំងកកហើយជាការឆ្លើយតបមកវិញកម្ពុជាក៏បានបណ្តេញទូតថៃប្រចាំទីក្រុងភ្នំពេញដូចគ្នាដែរ ([5])  ក្រៅពីសកម្មភាព ការទូត និងពាណិជ្ជកម្ម ភាគីថៃក៏បានបញ្ជូននាវាចម្បាំងមួយគ្រឿងនិងនាវាល្បាតបួនគ្រឿងមកគៀកនិងដែនទឹកកម្ពុជាហើយភាគីថៃបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅតាមច្រកព្រំដែនកម្ពុជា-ថៃ។ កងកម្លាំងថៃដែលបានដាក់ពង្រាយនៅតាមច្រកព្រំដែនគឺមកពីក្រុម (Thai-110 Special forces) ដូចនេះភាគីកម្ពុជាបានប្រកាសបិទព្រំដែនកម្ពុជា-ថៃ។ ការបិទព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យផលិតផលថៃជាង ១ពាន់មុខមិនអាចចូលមកកម្ពុជាបាននោះទេ ដូចនេះការជួញដូរមុខទំនិញរវាងកម្ពុជា-ថៃ បានរាំងស្ទះកកកុញពេញច្រកព្រំដែន ។ សេនារីយោនយោបាយជាតិនិយមនេះ ហាក់ត្រូវបានពលរដ្ឋប្រទេសទាំងសងខាងគាំទ្រជំហររដ្ឋាភិបាលរៀងៗខ្លួន និងស្របតាមសភាពការណ៍នេះ គេសង្កេតឃើញថា ជាយុទ្ធសាស្ត្ររបស់អ្នកនយោបាយកំពូលប្រទេសទាំងពីរដើម្បីទាញចំណេញខាងទិដ្ឋភាពនយោបាយរៀងៗខ្លួន ។ 

 ក្នុងឆ្នាំ២០០៣កម្ពុជានឹងនាមានការបោះឆ្នោតថ្នាក់ជាតិមួយនៅខែកក្កដា វាស្របពេលដែលនយោបាយផ្ទៃក្នុងកម្ពុជានាពេលនោះហាក់មានភាពមិនសូវរលូនប៉ុន្មានដែរ រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វុនស៊ិនប៉ិច ([6])  ការណ៍នេះនាំឱ្យគេយល់ថាសេនារីយោជាតិនិយមក៏ជាការទាក់ទាញចំណេញខាងទិដ្ឋភាពនយោបាយខ្លះផងដែរ។ ចំពោះប្រទេសថៃវិញ ក្នុងឆ្នាំ២០០៣ជាពេលដែលលោកថាក់ស៊ីនដឹកនាំប្រទេសថៃបានពាក់កណ្តាលអាណត្តិ (២០០១-២០០៥) ព្រោះនៅសង្គមថៃអាណត្តិនាយករដ្ឋមន្ត្រី គឺមានតែ៤ឆ្នាំប៉ុណ្ណោះ។ ការណ៍នេះដើម្បីទាញយកប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតនៅអាណត្តិបន្ទាប់លោកថាក់ស៊ីនបានប្រើគោលនយោបាយទាក់ទាញយ៉ាងច្រើនដែលយើងអាចមើលឃើញដូចខាងក្រោម៖

ទី១. បរិយាកាសនយោបាយនិងនិន្នាការសង្គមថៃនៅឆ្នាំ២០០៣

គេមើឃើញថា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រាបានទាក់ទាញអ្នកគាំទ្រដើម្បីរក្សាអំណាចខ្លួនដោយអនុវត្តគោលនយោបាយប្រជានិយមដែលមានដូចជា គោលនយោបាយថែទាំសុខភាពសកល៣០បាត,មូលនិធិអភិវឌ្ឍន៍ភូមិ,បន្ធូរបន្ថយបំណុលសម្រាប់កសិករ។ គោលនយោបាយទាំងនេះទទួលបានការគាំទ្រយ៉ាងច្រើនពីសហគមន៍ជនបទនិងបានពង្រឹងមូលដ្ឋានអំណាចរបស់លោកថាក់ស៊ីន។ គោលនយោបាយដឹកនាំភាពជាបុរសខ្លាំងលោកថាក់ស៊ីនបានសង្កត់ធ្ងន់ទៅលើអភិបាលកិច្ចកណ្តាលនិង  «ការគ្រប់គ្រងតាមទម្រង់បែបជានាយកកប្រតិបត្តិជារបៀបក្រុមហ៊ុន(CEO)([7])។ ទន្ទឹមនឹងមានការសាទរលោក ក៏មានដែរការតិះទៀតដោយអ្នករិះគន់បានចោទប្រកាន់គាត់ពីទំនោរផ្តាច់ការនិងធ្វើឱ្យប៉ះពាល់ដល់ការត្រួតពិនិត្យនិងតុល្យភាពនៃការដឹកនាំ។   ជាមួយគ្នានេះលោកថាក់ស៊ីនក៏បានបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយនិងក្រុមប្រឆាំងនឹងគណបក្សក៏ដូចជារួបលោកផ្ទាល់។ចំណុចនេះក៏ត្រូវបានគេកត់សម្គាល់ និងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការចាប់ពិរុទ្ធប្រព័ន្ធផ្សព្វផ្សាយ។ រីឯសំឡេងឯករាជ្យប្រឈមមុខនឹងសម្ពាធកើនឡើងខណៈដែលរដ្ឋាភិបាលរបស់លោកថាក់ស៊ីនត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ថវិកាផ្សាយពាណិជ្ជកម្មនិងឧបករណ៍និយតកម្មដើម្បីបំបិទមាត់អ្នករិះគន់។

ទី២. សង្គ្រាមគ្រឿងញៀន

សង្គ្រាមគ្រឿងញៀនរបស់លោកថាក់ស៊ីនហាក់បានបង្ហាញពីទិដ្ឋភាពដ៏ចម្រូងចម្រាសបំផុតមួយនៃគោលនយោបាយក្នុងស្រុករបស់ថាក់ស៊ីនក្នុងឆ្នាំ ២០០៣ផងដែរ។ យុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ខ្លាំងក្លារបស់គាត់ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០០៣ ក្នុងនោះមនុស្សជាង២,៨០០នាក់ត្រូវបានរាយការណ៍ថាបានសម្លាប់ក្នុងរយៈពេលបីខែដំបូងដែលជាការសម្លាប់ក្រៅប្រព័ន្ធតុលាការ([8])។ ប្រឈមនឹងការរិះគន់រដ្ឋាភិបាលបានអះអាងថា អ្នកទាំងនេះភាគច្រើនជាអ្នកជួញដូរគ្រឿងញៀនដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារក៏ដោយក៏ក្រុមសិទ្ធិមនុស្សនិងអ្នកសង្កេតការណ៍អន្តរជាតិបានចង្អុលបង្ហាញពីការរំលោភបំពានយ៉ាងទូលំទូលាយនិងកង្វះដំណើរការត្រឹមត្រូវឬប្រើឡេសនេះដើម្បីកំតេចអ្នកប្រឆាំងនឹងលោក។យុទ្ធនាការ​ដំបូង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សាធារណជនប៉ុន្តែ​ការ​រិះគន់​អន្តរជាតិ​កាន់​តែ​ខ្លាំងជា​ពិសេស​ពី​អង្គការ​សហប្រជាជាតិ និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ។

ទី៣. ជាតិនិយមថៃ និងកុប្បកម្មកម្ពុជា

ក្រោយ​កុប្បកម្ម​នៅ​ខែ​មករា ឆ្នាំ​២០០៣ ចលនាជាតិ​និយមនៅថៃ​បាន​កើន​ឡើង​ក្នុង​ប្រទេស​ថៃ។គេមើលឃើញថាលោកថាក់ស៊ីនបាន​ប្រើ​ឧប្បត្តិហេតុ​នេះ​ដើម្បី​បញ្ចាំង​រូបភាព​អ្នក​ការពារដោយ​ទាមទារ​ការ​សុំទោសនិង​សំណងពីខាងកម្ពុជាដើម្បីកេងចំណេញលើទិដ្ឋភាពនយោបាយនិងជាតិនិយម។ ម្យ៉ាងវិញទៀតកុបកម្ម​ក៏​បាន​ជួយ​បង្វែរ​ពី​ភាព​ចលាចល​ក្នុង​ស្រុក​ដែល​កំពុង​កើន​ឡើង​ជុំវិញ​សេរីភាព​សារព័ត៌មាន និង​ការ​រំលោភ​បំពាន​របស់​ពលរដ្ឋថៃផងដែរ។

ជារួមមកការកាន់តំណែងរបស់លោកថាក់ស៊ីនមិនបានយូរឡើយដោយលោកត្រូវបានយោធាធ្វើរដ្ឋប្រហារផ្តួលរំលំរូបលោកនៅឆ្នាំ២០០៦ក្រោមរូបភាពអស្ថេរភាពក្នុងថៃ ព្រោះម្យ៉ាងទៀតប្រជាប្រិយភាពរបស់លោកជាការបារម្ភមួយជាការគំរាមកំហែងដល់អំណាចយោធានិងរាជវាំងថៃទន្ទឹមនឹងនេះក៏មានគេមើលឃើញថាក្រោយពីការប្រមាថដល់បុព្វបុរសខ្មែរនៅប្រាសាទអង្គរវត្តដែលជាកន្លែងសក្តិសិទ្ធិនិងជានិមិតរូបរបស់កម្ពុជាមិនអាចមើលស្រាលឬលេងសើចបាននោះឡើយ។ 

២.   លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា និងជម្លោះប្រាសាទព្រះវិហារ (២០១១-២០១៤)

ក្រោយពេលលោកថាក់ស៊ីន ត្រូវបានគេបណ្តេញចេញពីតំណែងឥទ្ធិពលរបស់លោកថាក់ស៊ីនបានវិលមកវិញសាជាថ្មី គ្រាន់តែលើកនេះជាសាច់ឈាមរបស់គាត់វិញម្តង គឺប្អូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ ជាការពិតណាស់ ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាស្រប​ពេល​សភាពការនៅទល់ដែនកម្ពុជា-ថៃមាន​ការ​ប្រែប្រួល​ខ្លាំង​បំផុត​ជុំវិញជម្លោះ​ប្រាសាទ​ព្រះវិហារ។កាលពីសម័យបងប្រុសរបស់លោកស្រីក៏មានបញ្ហាជាតិនិយមជាមួយកម្ពុជាដែរ គឺជុំវិញប្រាសាទអង្គរវត្ត ប៉ុន្តែនៅក្នុងសម័យរបស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រាគឺមានបញ្ហាជុំវិញប្រាសាទព្រហវិហារវិញម្តង។  ដ្បិតតែតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចនៅឆ្នាំ១៩៦២ថាប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាក៏ដោយក៏ជម្លោះជុំវិញទឹកដីនៅតែកើតមានដដែល។

ក្នុងពេលចូលកាន់តំណែងរបស់លោកស្រីយីងឡាក់ ចលនាជាតិនិយមនិងផ្ទៃក្នុងថៃនៅតែបន្តមានភាពរំជើបរំជួលហើយ បញ្ហាជាតិនិយមក៏នៅតែជាប្រធានបទក្តៅសម្រាប់អ្នកនយោបាយថៃប្រើដដែលគឺក្នុងចេតនាដើម្បីបង្វែស្ថានការណ៍ផ្ទៃក្នុងខ្លួន,និងដើម្បីទាញចំណាប់អារម្មណ៍ពីពលរដ្ឋឱ្យងាកមករួមចំណែកជាមួយរដ្ឋាភិបាលខ្លួនក្នុងការការពារទឹកដី។ពេលនោះក្នុងឆ្នាំ២០១១ តុលាការយុតតិធម៌អន្តរជាតិ(ICJ)បានយល់ព្រមបកស្រាយឡើងវិញនូវសេចក្តីសម្រេចដើមដែលបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាថ្មីនៅតាមព្រំដែនរវាងកម្ពុជានិងថៃ។ មិនខុសពីលើកមុនដែរគឺថៃរងភាពអាម៉ាសសារជាថ្មីម្តងទៀតលើឆាកអន្តរជាតិចំពោះបញ្ហាព្រះសាទព្រះវិហារ។ ស្ថានភាពនោះជាហេតុនាំលោកស្រីយីងឡាក់បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជិតស្និទ្ធរបស់លោកស្រីជាមួយនឹងកម្ពុជា។ ដោយក្រុមប្រឆាំងរដ្ឋាភិបាលលោកស្រីយីងឡាក់ចោទថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលនៅពេលនោះត្រូវបានកាត់ទោសនិងរស់នៅនិរទេសត្រូវបានកម្ពុជាតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចពិសេសរបស់កម្ពុជា។ សកម្មភាពនេះនាំឱ្យផ្ទៃក្នុងថៃមានភាពចម្រូងចម្រាសដែលនាំឱ្យមានការចោទប្រកាន់ថាលោកស្រីយីងឡាក់កំពុងបំពានអធិបតេយ្យភាពជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងសេដ្ឋកិច្ចរបស់បងប្រុសលោកស្រី។ 

ម្យ៉ាងវិញទៀត រដ្ឋបាល​របស់​លោកស្រី​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ខ្សោយ​ក្នុងការដឹកនាំពិសេសចំពោះ​ការ​ការពារ​ទឹកដី([9])។ ភាពតានតឹងទាំងនេះត្រូវបានពង្រីកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃដោយផ្តល់នូវការនិទានរឿងជាតិនិយមដែលបានធ្វើឱ្យខូចដល់ភាពស្របច្បាប់របស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា។ នៅទីបំផុតទៅរដ្ឋាភិបាលោក្សរីយីងឡាក់ក៏មានវាសនាដូចគ្នានឹងបងប្រុសរបស់គាត់ដែរ។ លទ្ធផលចុងក្រោយ គឺត្រូវបានយោធាធ្វើរដ្ឋប្រហារដែលដឹកនាំដោយលោកប្រាយុទ្ធច័ន្ធអូចានៅឆ្នាំ២០១៤។ ដូច្នេះបញ្ហាជាតិនិយមនៅថៃជារឿងផ្ទៃក្នុងនៅនយោបាយរបស់ខ្លួនហើយការទាញកម្ពុជាឱ្យចូលក្នុងវិបត្តខ្លួនតាមរយៈជម្លោះព្រំដែននិងប្រាសាទបុរាណកម្ពុជាគឺជាទ្វេរគ្រោះខ្លួនឯង ចុងក្រោយគឺរដ្ឋាភិបាលថៃខ្លួនឯង ត្រូវបានជាអ្នកទទួលផលអវិជ្ជមានដោយត្រូវគេធ្វើរសដ្ឋប្រហារ។  

៣.     រដ្ឋាភិបាលលោកស្រីផៃថោងថាន (កូនស្រីលោកថាក់ស៊ីន) និងភាពតានតឹងព្រំដែនឆ្នាំកម្ពុជា-ថៃ ២០២៥

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ អ្នកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់លោកថាក់ស៊ីននិងជាមេដឹកនាំបច្ចុប្បន្ននៃគណបក្សភឿថៃ ប្រឈមមុខនឹងស្ថានភាពថ្មីលើសំណុំរឿងចាស់ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឧបទ្ទវហេតុ​នៃការ​បាញ់​ប្រហារ​កាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥ត្រូវ​បាន​គេ​រាយការណ៍​នៅ​ជិត​តំបន់​ប្រទាញប្រទង់នៅតាម​ព្រំដែន​តាម​ជួរ​ភ្នំ​ដងរែកដែល​ជំរុញ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​នៃ​ជម្លោះ​បន្ត​ទៀត។ 

ស្ថានភាពនេះ ក៏ជាសញ្ញាណនៃការបែកបាក់ផ្ទៃក្នុង ព្រោះថារដ្ឋាភិបាលចម្រុះថៃហាក់ដល់ផ្លូវបំបែករវាងគណបក្សភឿថៃរបស់លោកស្រីផែថោងថាននិងក្រុមយោធា។ ពិសេសការលូកដៃចូលជ្រៅរបស់លោកថាក់ស៊ីននៅក្នុងនយោបាយថៃក៏ជាហេតុផលមួយនៅក្រោយបញ្ហានេះដែរ។ 

ជាមួយគ្នានេះដែរ អ្នកនយោបាយជាតិនយមថៃបានទាញបញ្ហាផ្ទៃក្នុងខ្លួនមកជំពាក់ជំពិនជាមួយកម្ពុជាដោយរំលេចឱ្យឃើញពីចេតនាមិនល្អរបស់ខ្លួនជុំវិញអធិបតេយ្យភាពកម្ពុជានៅតំបន់មុំបី,ប្រាសាទតាមាន់តូច,ប្រាសាទតាមាន់ធំនិងប្រាសាទតាក្របី។ ជាសេនារីយោដដែលៗរបស់ថៃ ពេលនេះក៏ដូចគ្នាទៅនឹងកាលពីការដឹកនាំរបស់លោកថាក់ស៊ីន និងលោកស្រីយីងឡាក់អញ្ចឹងដែរ។ 

ជាការឆ្លើយតបរបស់កម្ពុជាពីជំហររបស់ខ្លួនកម្ពុជាបានចេញសេនារីយោចំនួន៣គឺទី១.បញ្ជូនកងទ័ពនិងគ្រឿងយុទ្ធោបករណ៍ជាច្រើនទៅកាន់តំបន់ជម្លោះនិងតាមខ្សែបន្ទាត់ព្រំដែន,ទី២.នយោបាយការទូតកម្ពុជាបានកោះប្រជុំវត្តមានអង្គទូតទាំង២៧ដែលមានវត្តមាននៅកម្ពុជាដើម្បីពន្យល់ពីស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ([10]) ហើយកម្ពុជារក្សាជំហរការជយបប្រជុំរបស់ក្រុមការងារកិច្ចការព្រំដែនរវាងប្រទេសទាំងពីរ ([11]) និងទី៣.កម្ពុជាបានប្តឹងករណីនេះទៅកាន់តុការលាការយុត្តិធម៌អន្តរជាតិ([12])។ ក្រៅពីនេះកម្ពុជាក៏មានផងដែរការប្រកាសពហិការឈប់ប្រើទំនិញថៃ, បិទការនាំចូលបន្ថែនិងផ្លែឈើរបស់ថៃនិងបានរឹតបន្តឹងតាមច្រកព្រំដែនរវាងប្រទេសទាំងពីរថែមទៀតផង។ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាបានពេលនេះត្រូវបានការសាទរពីប្រជាពលរដ្ឋកម្ពុជាពេញផ្ទៃប្រទស។ 

នៅចំពោះមុខស្ថានការណ៍ដ៏តានតឹងនៅពេលនេះយើងរង់ចាំមើលបន្តទៀតថាតើនោយបាយជាតិនិយមដែលថៃកំពុងអនុវត្តនាពេលនេះ នឹងប្រប្រួលទៅជាយ៉ាងណាក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ?តើពលរដ្ឋថៃនិងអ្នកនយោបាយជ្រុលនិយមរបស់ថៃនឹងរុញសភាពការណ៍ទៅជាអ្វីថ្មីទៀតតើពួកគេបន្តជំរុញឱ្យមានការប៉ះទង្គិចដោយយោធាសារជាថ្មីទៀតឬរុញសភាពការណ៍ដើម្បីធ្វើរដ្ឋប្រហារទំលាក់លោកស្រីផែថោងថាន

សេចក្តីសន្និដ្ឋាន

ជារួមមក ចាប់តាំងពីឆ្នាំ២០០៣ដល់២០២៥នេះ អ្នកនយោបាយជាតិនិយមជ្រុលរបស់ថៃតែងប្រើប្រាស់សេនារីយោជាតិនិយមដើម្បីបង្វែរស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ខ្លួន មកលើបញ្ហាព្រំដែនរវាងកម្ពុជានឹងថៃ ដើម្បីជាចេតនាដុតរោលជាតិនិយមផង,និងដើម្បីដាក់បន្ទុកទំលាក់កំហុសមកលើរដ្ឋាភិបាលថៃខ្លួនឯងផងដើម្បីបន្តសេនារីយោបន្ទាប់គឺប្រើប្រាស់កម្លាំងយោធាក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយភាគច្រើនគឺនៅក្រោមការដឹកនាំរបស់គ្រួសារត្រកូលថាក់ស៊ីន ដែលមានដូចជា សម័យថាក់ស៊ីន ស៊ីណាវ៉ាត្រា, បន្តដោយយីងឡាក់ស៊ីណាវ៉ាត្រា ហើយបច្ចុប្បន្ននេះកូនស្រីលោកថាក់ស៊ីមគឺលោកស្រី ផែថោងថាន់ ក៏មានបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាផងដែរគិតត្រឹមថ្ងៃទី១៧ មិថុនា ២០២៥។ 

តាមរយៈបទពិសោធនាពេលកន្លងមកគឺជំហររាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងប្រើប្រាស់នយោបាយដែលមានភាពចាស់ទុំច្រើនជាងប្រទេសថៃ ដោយប្រើទាំងវិធីសាស្ត្ររឹងនិងទន់ មានន័យថាកម្ពុជាប្រើនយោបាយការទូត,យន្តការច្បាប់អន្តរជាតិ,និងកម្លាំងយោធាដើម្បីរក្សាការពារនូវអធិបតេយ្យភាពរបស់ខ្លួនទល់នឹងជម្លោះព្រំដែនកម្ពុជាថៃហើយកម្ពុជាតែងទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋខ្លួននិងលើឆាកអន្តរជាតិ ។ 

យើងឃើញថាអ្នកដែលប៉ុនប៉ងចង់បានប្រាសាទកម្ពុជាតែងទទួលផលកម្មមកលើខ្លួនឯងជានិច្ច, ចុះនៅពេលខាងមុខនេះវិញតើជោគវាសនានៃរដ្ឋាភិបាលកូនស្រីលោកថាក់ស៊ីននឹងទៅជាយ៉ាងណានៅចំពោះចំណាត់ការតបតររបស់កម្ពុជាជុំវិញបញ្ហាព្រំដែនជាមួយកម្ពុជាក្នុងឆ្នាំ២០២៥នេះ? តើលោកអ្នកអានយល់ថាបារមីបុព្វបុរសខ្មែរនៅតែមានឬទេដែលកំពុងតាមថែរក្សារាជរដ្ឋាភិបាលកម្ពុជា,ថែរក្សាទឹកដីកម្ពុជានិងប្រជាជនកម្ពុជាឬទេយើងតាមដានការវិវត្តថ្មីៗបន្តទៅទៀត... !!!!

ឯកសារពិគ្រោះ

1-   Aglionby, John. “Thais Cut Links with Cambodia after Riots.” The Guardian, January 31, 2003. https://www.theguardian.com/world/2003/jan/31/cambodia. Accessed June 17, 2025.

2-   DAWN. “Cambodians Attack Thai Embassy.” DAWN, January 30, 2003.https://www.dawn.com/news/79958/cambodians-attack-thai-embassy. Accessed June 17, 2025.

3-   Human Rights Watch. Thailand’s “War on Drugs.” New York: Human Rights Watch, 2004.https://www.hrw.org/report/2004/06/07/thailands-war-drugs. Accessed June 17, 2025.

4-   Hughes, Caroline. “Cambodia and Thailand: Diplomacy, Nationalism and the Border Conflict.” Contemporary Southeast Asia 25, no. 3 (2003): 460–478.

5-   LinkedIn. “13 Years Have Passed: My Escape From Phnom Penh.” By Daniel Malloy. LinkedIn, December 14, 2016.https://www.linkedin.com/pulse/13-years-have-passed-my-escape-from-phnom-penh-pavin-chachavalpongpun. Accessed June 17, 2025.

6-   McCargo, Duncan. “Toxic Thaksin? Thailand’s Troublesome Ex-Premier.” Representation 47, no. 3 (2011): 295–306.

7-   Paddock, Richard C. “Rumor of Thai Actress’ Words Salted a Wound.” Los Angeles Times, February 3, 2003.https://www.latimes.com/archives/la-xpm-2003-feb-03-fg-cambo3-story.html. Accessed June 17, 2025.

8-   Pathmanand, Ukrist. “The Thai-Cambodian Temple Dispute: The Domestic Politics of Border Demarcation.” Asian Survey 51, no. 6 (2011): 1019–1042.

9-   The diplomat. “The Actress, the Temple, and the Alleged Remark That Brought Two Nations to the Brink of War.” The Independent, January 31, 2003.https://www.independent.co.uk/news/world/asia/the-actress-the-temple-and-the-alleged-remark-that-brought-two-nations-to-the-brink-of-war-5352428.html. Accessed June 16, 2025.

10- Sam Uddom. “ជម្លោះព្រំដែនកម្ពុជា-ថៃ៖ រដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការរៀបចំបណ្តឹងដើម្បីប្តឹងថៃទៅ ICJ.” RFI Khmer, June 11, 2025. https://www.rfi.fr/km/20250611-ជម្លោះព្រំដែនកម្ពុជា-ថៃ-រដ្ឋាភិបាលកម្ពុជាប្តឹងថៃ-ICJ. Accessed June 17, 2025.

11- Sim Chansamnang. “ប្រមុខការទូតកម្ពុជាជួបជាមួយអង្គទូតបរទេសចំនួន ២៧ ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ.” RFI Khmer, June 17, 2025.https://www.rfi.fr/km/20250617-ប្រមុខការទូតកម្ពុជាជួបជាមួយអង្គទូតបរទេសចំនួន២៧-ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ. Accessed June 17, 2025.

12- អង្គភាពប្រតិកម្មរហ័ស. “សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធនៅតំបន់មុំបីក្នុងទឹកដីកម្ពុជា.” Office of the Council of Ministers (Cambodia), June 3, 2025.https://pressocm.gov.kh/archives/111004. Accessed June 17, 2025.



[1] Hughes, Caroline. “Cambodia and Thailand: Diplomacy, Nationalism and the Border Conflict.” Contemporary Southeast Asia, vol. 25, no. 3, 2003, pp. 456–478.

[2] DAWN. “Cambodians Attack Thai Embassy.” DAWN, January 30, 2003. https://www.dawn.com/news/79958/cambodians-attack-thai-embassy. Accessed June 17, 2025.

[3] Paddock, Richard C. “Rumor of Thai Actress’ Words Salted a Wound.” Los Angeles Times, February 3, 2003. https://www.latimes.com/archives/la-xpm-2003-feb-03-fg-cambo3-story.html. Accessed June 17, 2025.

[4] Daniel Malloy.“13 Years Have Passed: My Escape From Phnom Penh.”Linkedin, December 14, 2016. https://www.linkedin.com/pulse/13-years-have-passed-my-escape-from-phnom-penh-pavin-chachavalpongpun. Accessed June 17, 2025. 

[5] Aglionby, John. “Thais Cut Links with Cambodia after Riots.” The Guardian, January 31, 2003. https://www.theguardian.com/world/2003/jan/31/cambodia. Accessed June 17, 2025.

[6] Hughes, Caroline. “Cambodia and Thailand: Diplomacy, Nationalism and the Border Conflict.” Contemporary Southeast Asia 25, no. 3 (2003): 460–478.

[7] Duncan McCargo, ‘Toxic Thaksin? Thailand’s troublesome ex-premier’, Representation, 47, 3, 2011: 295–306. 

[8] Human Rights Watch. Thailand’s “War on Drugs”. New York: Human Rights Watch, 2004.

[9] Pathmanand, Ukrist. “The Thai-Cambodian Temple Dispute: The Domestic Politics of Border Demarcation.” Asian Survey 51, no. 6 (2011): 1019–1042. 

[10]         Sim Chansamnang. “ប្រមុខការទូតកម្ពុជាជួបជាមួយអង្គទូតបរទេសចំនួន ២៧ ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ.” RFI Khmer, June 17, 2025. https://www.rfi.fr/km/20250617-ប្រមុខការទូតកម្ពុជាជួបជាមួយអង្គទូតបរទេសចំនួន២៧-ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ. Accessed June 17, 2025.

[11] អង្គភាពប្រតិកម្មរហ័ស. «សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធនៅតំបន់មុំបីក្នុងទឹកដីកម្ពុជា.» Office of the Council of Ministers (Cambodia), June 3, 2025. https://pressocm.gov.kh/archives/111004. Accessed June 17, 2025.

[12]           Sam Uddom. “ជម្លោះព្រំដែនកម្ពុជា-ថៃ៖ រដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការរៀបចំបណ្តឹងដើម្បីប្តឹងថៃទៅ ICJ.” RFI Khmer, June 11, 2025. https://www.rfi.fr/km/.... Accessed June 17, 2025.

2025-06-19 02:22:24   ថ្ងៃព្រហស្បតិ៍, 19 មិថុនា 2025 ម៉ោង 09:22 AM
បណ្ឌិត យង់ ពៅ៖ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយកចិត្តទុកដាក់ចំពោះសេចក្ដីថ្លៃថ្នូរ និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ

ស្របពេលដែលទំនាស់ព្រំដែនកម្ពុជា-ថៃ កាន់តែតានតឹងខ្លាំងឡើងៗដែលចុងក្រោយនេះវិវត្តដល់ការបិទព្រំដែន និងការនាំចេញនាំចូល ភាពមិនច្បាស់លាស់នៃការប្រឈមគ្នាតាមព្រំដែន ព្រមទាំងមានការរើសអើងជាបន្តបន្ទាប់ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៃប្រទេសថៃ មកលើពលរដ្ឋក៏ដូចជាពលករកម្ពុជា​ ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញានៅតាមព្រំដែនកម្ពុជា-ថៃ ត្រៀមលក្ខណៈទុកជាមុនដើម្បីសម្របសម្រួលនិងទទួលយកពលករដែលធ្វើមាតុភូមិនិវត្តពីប្រទេសថៃ ការធ្វើដំណើរពីតំបន់ព្រំដែនទៅកាន់ស្រុកកំណើត ព្រមទាំងការផ្សព្វ​ផ្សាយ​ផ្ដល់ព័ត៌មាននិងការសម្របសម្រួលស្វែងរកឱកាសការងារនៅក្នុងស្រុកជាដើម។ ទាំងអស់នេះគឺជាការយកចិត្តទុកដាក់ប្រកបដោយភាពទទួលខុសត្រូវ និងបានឆ្លុះបញ្ចាំងអំពីការគិតគូរអំពីសេចក្ដីថ្លៃថ្នូរ និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ពីសំណាក់រាជរដ្ឋាភិបាល​កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានគូសបញ្ជាក់ថា ដូចដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ក្នុងករណីដែលពលករកម្ពុជាបំពេញការងារនៅប្រទេសថៃទទួលរងការធ្វើទុក្ខបុកម្នេញ និងប្រមាថមាក់ងាយដោយសារតែបញ្ហាទំនាស់ព្រំដែននាពេលចុងក្រោយនេះ ពលរដ្ឋកម្ពុជាទាំងអស់​អាចវិលត្រឡប់មកកាន់មាតុភូមិវិញ ទាំងក្នុងរូបភាពវិលត្រឡប់មករស់នៅមួយរយៈពេលខ្លី ឬស្វែងរកឱកាសការងារនៅក្នុងស្រុកជាច្រើន ដែលកំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ទៅតាមស្ថានការណ៍តម្រូវជាក់ស្ដែង ជាមួយនឹងការសម្របសម្រួលពីក្រសួង​ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។ លោកបណ្ឌិត បានលើកឡើងថា ពលករឬពលរដ្ឋខ្មែរដែលប្រឈមនឹងការរងការប្រមាថពីពលរដ្ឋឬថៅកែថៃមួយចំនួន ឬក្រុមអ្នកជាតិនិយមជ្រុលរបស់ថៃមួយចំនួនតូច គួរតែពិចារណាអំពីការវិល​ត្រឡប់មកប្រទេសកម្ពុជាវិញ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រោះ​ក្រសួងស្ថាប័ន អាជ្ញាមានសមត្ថកិច្ច និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃប្រទេសកម្ពុជា បានត្រៀម​លក្ខណៈរួចជាស្រេចហើយ នៅក្នុងការទទួលស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនប្រជា​ពលរដ្ឋខ្មែរទាំងអស់។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ចំពោះការចាកចេញរបស់ពលរដ្ឋខ្មែរពីប្រទេសថៃមកកាន់មាតុភូមិកំណើត រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ច្បាស់ជាបានថ្លឹងថ្លែងអំពីផលវិបាកជាវិជ្ជមាន និងអវិជ្ជមាន ព្រមទាំងបានត្រៀមលក្ខណៈទុកជាមុនជាមួយនឹងផែនការដែលមានលក្ខណៈបុរេសកម្ម ពិសេសការវាយតម្លៃទៅលើ​ផលជះសេដ្ឋកិច្ចដែលនឹងកើតមានឡើងពីស្ថានការណ៍វិលត្រឡប់របស់ប្រជាពលករខ្មែរ​នៅប្រទេសថៃ មុននឹងប្រកាសនិងអំពាវនាវដល់អ្នកដែលជួបប្រទះបញ្ហាប្រឈមក្នុងប្រទេសថៃ អាចពិចារណានិងសម្រេចចិត្តវិលមករស់នៅ និងបំពេញការងារក្នុងប្រទេសកំណើតវិញបាន​។ លោក​បណ្ឌិត បានបន្ថែមទៀតថា ការប្រកាសដោយទំនុកចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាការបង្ហាញពីសមត្ថភាពនៅក្នុងការគ្រប់គ្រង​ស្ថានការណ៍ និងថាមភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ប្រឈមនឹងការដាក់សម្ពាធ គម្រាមកំហែង ឬការប្រមាថប្រជាពលរដ្ឋខ្មែរពីសំណាក់ប្រទេសជិតខាង ទាំងក្នុងទិដ្ឋភាពនយោបាយ យោធា សកម្មភាពអសីលធម៌ឬការរើសអើងជាតិសាសន៍ជ្រុលនិយមជាដើម​។

បើតាមលោកបណ្ឌិត យង់ ពៅ ការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ គឺជាការថ្លឹងថ្លែងទាំងយុទ្ធសាស្ត្រជាមួយនឹងប្រទេសជិតខាង និងជាការគិតគូរយកចិត្តទុកដាក់ចំពោះសេចក្ដីថ្លៃថ្នូរ សុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរនៅឯបរទេសផង និងជាការគិតគូរគ្រប់ជ្រុងជ្រោយចំពោះ​ផលលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលបំពេញការងារនៅក្រៅប្រទេសផង តាមរយៈដាក់ចេញនូវវិធានការគាំទ្រដល់ការវិលត្រឡប់ដោយសុវត្ថិភាពនៅតាមបណ្ដោយព្រំដែន ការរៀបចំមធ្យោបាយធ្វើដំណើរទៅកាន់ស្រុកកំណើត និងការកាត់បន្ថយផលលំបាកខាងហិរញ្ញវត្ថុរបស់ប្រជាពលករខ្មែរ ដែលមួយចំនួនបានជំពាក់គ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈការសម្របសម្រួលជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបន្ធូរបន្ថយលក្ខខណ្ឌ និងរយៈពេលនៃការបង់សងជាដើម។ បន្ថែមពីលើនេះ ការប្រកាសផ្ដល់ឱកាស​ការងារនៅតាមតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសជាដើម គឺជាការផ្ដល់ជម្រើសបន្ថែមទៀត សម្រាប់ប្រជាពលករខ្មែរ នៅក្នុងការសម្រេចចិត្តវិលត្រឡប់ទៅបំពេញការងារនៅបរទេសនៅពេលស្ថានការណ៍ធូរស្រាលវិញ ឬជ្រើសរើសបំពេញការងារនៅក្នុងស្រុកដែលមានទាំងការគាំពារសង្គម និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀត ខណៈតម្រូវ​ការកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា នៅពេលនេះ ប្រជាពលករ​ចំណាក​ស្រុកទាំងអស់ មានជម្រើសកាន់តែប្រសើរឡើង ទាំងការចាប់យកមុខរបរថ្មីនៅក្នុងស្រុកដែលផ្ដល់នូវលក្ខខណ្ឌការងារជាច្រើន អត្ថប្រយោជន៍ដែលគាំទ្រដោយច្បាប់ការងារកម្ពុជា លក្ខខណ្ឌសុវត្ថិភាព និងការធ្វើដំណើរទៅមកកាន់តែប្រសើរ។ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ពិតជាបានវាយតម្លៃគ្រប់ជ្រុងជ្រោយចំពោះការវិវត្តស្ថានការណ៍ជាក់ស្ដែង ទាំងនៅតាមបណ្ដោយព្រំដែន ទាំងនៅក្នុងប្រទេស និងតម្រូវការកម្លាំងពលកម្មនៅក្នុងស្រុកដែលមានការកើនឡើងជាបន្តបន្ទាប់៕

RAC Media | លឹម សុវណ្ណរិទ្ធ

2025-06-17 06:11:44   ថ្ងៃអង្គារ, 17 មិថុនា 2025 ម៉ោង 01:11 PM
បណ្ឌិត ខែក វីរៈ : តើអ៊ីស្រាអែលកំពុងដកពុកមាត់ខ្លាឬដកពុកមាត់ឆ្មា ?

ស្វែងយល់ពីហេតុផលនៅពីក្រោយខ្នងដែលអ៊ីស្រាអែលបាញ់មីស៊ីលចូលទឹកដីអ៊ីរ៉ង់(១៣ មិថុនា ២០២៥)

ការវិវត្តថ្មីនៅតំបន់មជ្ឈិមបូព៌ា ហាក់កាន់តែក្តៅគគុកនិងពុះកញ្ជ្រោលខ្លាំងជាងពេលណាណាទាំងអស់  ដ្បិតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ អ៊ីស្រាអែលបានបាញ់ដោយប្រើមីស៊ីលចម្ងាយឆ្ងាយចូលជ្រៅដល់ទឹកដីអ៊ីរ៉ង់ក្នុងគោលបំណងគំទិចចោលទាំងស្រុងនូវទីតាំងផលិតអាវុធនុក្លេអ៊ែរនិងអាវុធមីស៊ីលរយៈចំងាយឆ្ងាយរបស់អ៊ីរ៉ង់ ព្រមទាំងក្នុងចេតនាសម្លាប់មេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវសំខាន់ៗរបស់អ៊ឺរ៉ង់ថែមទៀតផង [1] ។ ទន្ទឹមនឹងនោះ ដែនអាកាសលើប្រទេសទាំងពីរត្រូវបានបិទយ៉ាងឆាប់រហ័ស ហើយអ៊ីស្រាអែលខ្លួនឯងក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដែរព្រោះអ៊ឺស្រាអែលមានការភ័យខ្លាចចំពោះកាំជ្រួចសងសឹកឬយន្តហោះគ្មានមនុស្សបើករបស់អឺរ៉ង់វាយបកមកលើប្រទេសខ្លួនវិញ។       

ជាការឆ្លើយតបមកវិញភ្លាមៗ «សេចក្តីប្រកាសសង្គ្រាម » និងបណ្តឹងឧទ្ធរណ៍របស់ក្រុមប្រឹក្សាសន្តិសុខរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោសជាផ្លូវការចំពោះការវាយប្រហារនេះថាជា« ការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ អំពើឈ្លានពាន និងឧក្រិដ្ឋកម្មសង្គ្រាម »  ហើយបានដាក់សំណើជាបន្ទាន់មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអះអាងថា អ៊ីរ៉ង់នឹងអនុវត្តសិទ្ធិការពារស្វ័យការពាររបស់ខ្លួនតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ [2]

បន្ទាប់មក អ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកជាង១០០ គ្រឿងទៅកាន់ទឹកដីអ៊ីស្រាអែលក៏ប៉ុន្តែត្រូវប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលស្ទាក់ចាប់មុនចូលទៅក្នុងដែនអាកាសអ៊ីស្រាអែល [3] ។ ទីក្រុងតេអេរ៉ង់បានពណ៌នាការវាយលុករបស់អ៊ីស្រាអែលដំបូងថាជាការប្រកាសសង្រ្គាមហើយមេដឹកនាំកំពូលអ៊ឺរ៉ង់ គឺលោកAyatollah Khamenei បានព្រមានអំពី «ការដាក់ទណ្ឌកម្មនិងសងសឹកយ៉ាងធ្ងន់ធ្ងរ»

នៅចំពោះប្រតិកម្មការទូតនិងប្រតិកម្មយោធារបស់អ៊ឺរ៉ង់តទល់នឹងការបាញ់ប្រហាររបស់អ៊ីស្រាអែលនេះសហគមន៍អន្តរជាតិនិងអ្នកតាមដាននានាហាក់មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងចំពោះព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ។ គេនាំគ្នាដាក់ជាចម្ងល់ថា តើអ៊ីស្រាអែលកំពុងដកពុកមាត់ខ្លាឬដកពុកមាត់ឆ្មា ?

ក្នុងន័យនេះដើម្បីមានមូលដ្ឋានក្នុងវាយតម្លៃសភាពការណ៍និងជាជំនួយស្មារតីមួយជ្រុងជូនដល់អ្នកអាន,ខ្ញុំសូមទាញអារម្មណ៍មកមើលទិដ្ឋភាពចំនួន៥ជាមុនសិនគឺ៖

            ទី១. ទិដ្ឋភាពនៃប្រវត្តិទំនាក់ទំនងអ៊ីរ៉ង់និងអ៊ីស្រាអែល,

            ទី២. ទិដ្ឋភាពទិដ្ឋភាពនៃ ជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់,

            ទី៣. ទិដ្ឋភាពកម្លាំងយោធារវាងប្រទេសអ៊ីរ៉ងនិងអ៊ីស្រាអែល,  

            ទី៤. វិបត្តិផ្ទៃក្នុងអ៊ីស្រាអែល,និង

            ទី៥. បច្ចុប្បន្នភាពនៃវិបត្តិភូមិសាស្ត្រនយោបាយបច្ចុប្បន្ននៅមជ្ឈិមបូព៌ាឯ ចំណុច ទី៦. សេចក្តីសន្និដ្ឋាន

១. ទិដ្ឋភាពនៃប្រវត្តិទំនាក់ទំនងអ៊ីរ៉ង់និងអ៊ីស្រាអែល

នៅមុនឆ្នាំ១៩៧៩ប្រទេសក្បែរខាងគ្នាទាំងពីរគឺអ៊ីស្រាអែលនិងអ៊ីរ៉ង់បានរក្សាទំនាក់ទំនងយ៉ាងល្អក្នុងនាមជាដែគូយុទ្ធសាស្ត្រដែលកាលនោះអ៊ីរ៉ង់នៅក្រោមរបបគ្រប់គ្រងរបស់ព្រះចៅ Shah បានធ្វើឱ្យអ៊ីរ៉ង់មានទំនាក់ទំនងមិត្តភាពជាមួយអ៊ីស្រាអែលយ៉ាងល្អូកល្អឿននឹងគ្នា។ ពេលនោះដែរអ៊ីរ៉ង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសមូស្លីមតែពីរប៉ុណ្ណោះដែលរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយអ៊ីស្រាអែលដោយចូលរួមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច,យោធានិងចារកម្ម  ប៉ុន្តែទំនាក់ទំនងនេះចាប់ផ្តើមមានភាពល្អកករនឹងគ្នាវិញក្រោយបដិវត្តអ៊ិស្លាមក្រោយឆ្នាំ១៩៧៩ ដោយអ៊ីរ៉ង់បានប្តូររបបគ្រប់គ្រងមកជា សាធារណរដ្ឋអ៊ិស្លាមក្រោមការដឹកនាំរបស់ប្រមុខដឹកនាំសាសនាគឺលោក Ayatollah Khomeini [4] និងបានប្រកាសជារដ្ឋអ៊ីស្រាអែលថាជារដ្ឋមិនស្របច្បាប់ព្រមទាំងបានចាត់ទុកអ៊ឺស្រាអែលជាសត្រូវរបស់សាសនាអ៊ិស្លាមទៀតផង។ មានហេតុផលមួយចំនួនដែលនាំឱ្យប្រទេសទាំងពីរនេះ ដើរដល់ផ្លូវបំបែកនៃចំណងមេត្រីភាពនិងបានចាត់ទុកគ្នាជាសត្រូវរហូតមកដល់បច្ចុប្បន្ននេះ។ មានកត្តាមួយចំនួនដែលបានជំរុញឱ្យប្រទេសទាំងពីរនៅឆ្ងាយពីគ្នានិងមិនអាចត្រូវគ្នា ដែលក្នុងនោះរួមមាន៖

ទី១. កត្តាមនោគមន៍វិជ្ជានយោបាយ : ដូចបានរៀបរាប់ខាងលើអ៊ីរ៉ង់​បាន​ប្រកាសថា​អ៊ីស្រាអែល​ជា​សត្រូវ​បន្ទាប់​ពី​បដិវត្តន៍​អ៊ិស្លាម​ឆ្នាំ១៩៧៩ ក្រោម​ការ​រួម​បញ្ចូល​គ្នា​នៃ​ហេតុផល​មនោគមន៍វិជ្ជា សាសនា នយោបាយ និង​យុទ្ធសាស្ត្រ។ បន្ទាប់ពីការផ្តួលរំលំ Shah រួចមក លោក Ayatollah Ruhollah Khomeini បានបង្កើតសាធារណរដ្ឋអ៊ិស្លាមមួយដោយដើរតាមមនោគមន៍វិជ្ជា អ៊ីស្លាម Shi’a

មនោគមន៍វិជ្ជានេះ បានចាត់ទុកអ៊ីស្រាអែល​ជា«របប​ស៊ីយ៉ូនីស» ដែលមានន័យថាជារដ្ឋខុសច្បាប់ព្រោះបាន​កាន់កាប់​ទឹកដី​អ៊ិស្លាម(ប៉ាឡេស្ទីន)។ជារឿយៗ សាធារណរដ្ឋអ៊ិស្លាមបានប្រកាន់ភ្ជាប់នូវពាក្យស្លោកថា «កំចាត់អាមេរិក,កំទិចអ៊ីស្រាអែល»[5]។ ម្យ៉ាងវិញទៀតលោក Khomeini បានចាត់ទុកអ៊ីស្រាអែលថា ជាផ្នែកមួយនៃពួកចក្រពត្តិនិយមលោកខាងលិច ស្របតាមសហរដ្ឋអាមេរិក អាណានិគមនិយម និងការគៀបសង្កត់លើប្រជាជនម៉ូស្លីម។

កត្តាទី២.ការប្រឆាំងចក្រពត្តិនិយមនិងអត្តសញ្ញាណ(និមិត្តរូបនៃ)ការតស៊ូ : អ៊ីរ៉ង់​បានចាត់ទុក​ខ្លួន​ឯង​ថា​ជា​មេដឹកនាំបង្គោលក្នុងចលនាប្រឆាំង​នឹង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិកនិង​អ៊ីស្រាអែល​នៅ​មជ្ឈិមបូព៌ា។ មិនត្រឹមតែប៉ុណ្ណោះ អ៊ីរ៉ង់ថែមទាំងបានប្តេជ្ញានិងគាំទ្រដល់ចលនាការរំដោះប៉ាឡេស្ទីន ពោលគឺក្រោយពេលទស្សនកិច្ចរបស់លោកយ៉ាសាអារ៉ាហ្វាតដែលជាមេដឹកនាំចលនារំដោះប៉ាលីស្ទីនបានទស្សនកិច្ចនៅអ៊ីរ៉ង់ ហើយមេដឹកនាំអ៊ីរ៉ង់បានកំណត់ជំហរនេះជាមូលដ្ឋានចំបងមួយក្នុងគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ផងដែរ ទន្ទឹមនឹងនេះអ៊ីរ៉ង់ថែមទាំងបានតាំងខ្លួនឯងជាអ្នកការពារមូស្លីមជាសកលព្រមទាំងការប្រឆាំងអ៊ីស្រាអែលទៀតផង។

កត្តាទី៣. ការប្រកួតប្រជែងថ្នាក់តំបន់ : អ៊ីស្រាអែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទជាមួយ​សហរដ្ឋ​អាមេរិកនិងបណ្តា​រដ្ឋ​អារ៉ាប់ដែលប្រកាន់យក​និកាយ​ស៊ុននី ជាក់ស្តែងមានប្រទេសអារ៉ាប៊ីសាអូឌីត តំណាង​ឱ្យប្លុក​អំណាច​គូប្រជែងរបស់ខ្លួន[6]។ដើម្បីទប់ទល់នឹងស្ថានភាពនេះអ៊ីរ៉ង់បានពង្រីកឥទ្ធិពលតាមរយៈក្រុមស៊ីឈ្នួលសង្គ្រាម(ប្រូកស៊ី,Proxyដែលមានដូចជាពួកឧទ្ទាមហេសបូឡា,ហាម៉ាសនិងកងជីវពលមួយចំនួនទៀត)ក្នុងការប្រជែងអនុត្តរភាពរវាងអាមេរិកនិងអ៊ីស្រាអែលនៅក្នុងប្រទេសលីបង់, ស៊ីរី, អ៊ីរ៉ាក់ និងឈូងសមុទ្រជាច្រកសំខាន់ៗក្នុងការដឹកនាំប្រេងដូចជា ឈូងសមុទ្រអរម៉ូសនិងនៅសមុទ្រក្រហមជាដើម។

កត្តាទី៤. ការបដិសេធនៃដំណើរការសន្តិភាព  :  ត្រង់ចំណុចនេះ គឺអ៊ីរ៉ង់បានបដិសេធដំណោះស្រាយរដ្ឋពីរនិងការធ្វើឱ្យមានទំនាក់ទំនងល្អប្រសើរជាមួយអ៊ីស្រាអែល ព្រមទាំងបានអំពាវនាវឱ្យមានការរំដោះប៉ាឡេស្ទីនពេញលេញប្រឆាំងនឹងអ៊ីស្រាអែល។ អ៊ីរ៉ង់ ក៏បានបដិសេដលើកិច្ចព្រមព្រៀងអេហ្ស៊ីប (Egypt’s Camp David Accords,ECDA),  និងកិច្ចព្រមព្រៀង អាប្រាហាម រវាងអារ៉ាប់រួម-អ៊ីស្រាអែល ( UAE-Israel normalization , Abraham Accorrds) ព្រោះអ៊ីរ៉ង់យល់ឃើញថា ទាំងនោះជាការក្បត់នៃការរួបរួមមូស្លីម។

កត្តាទី៥. ប្តូរជំហរគោលនយោបាយការបរទេសរបស់ព្រះចៅ Shah : នៅក្នុងសម័យកាលគ្រប់គ្រងរបស់ Shah (មុនឆ្នាំ១៩៧៩) អ៊ីរ៉ង់មានទំនាក់ទំនងយោធា និងស៊ើបការណ៍សម្ងាត់ជាមួយអ៊ីស្រាអែល។ប៉ុន្តែអ្វីៗមានការប្រែប្រួល បដិវត្តន៍ថ្មីមានគោលបំណងលុបបំបាត់ទំនាក់ទំនងទាំងនោះ ដើម្បីដើរចេញពីលោកខាងលិច និងដាក់ឈ្មោះអ៊ីរ៉ង់ឡើងវិញថាជា «រដ្ឋ បដិវត្តន៍ អ៊ិស្លាម» [7] ប្រឆាំងនឹងអ៊ីស្រាអែល និងអាមេរិក។

សរុបសេចក្តីមក អ៊ីរ៉ង់នឹងអ៊ឺស្រាអែលក្លាយជាសត្រូវនឹងគ្នាដោយសារកត្តាមនោគមន៍វិជ្ជានយោបាយនិងសាសនា, កត្តាបដិវត្តន៍ប្រឆាំង, កត្តាប្រឆាំងនឹងសម្ព័ន្ធមិត្តចក្រពត្តិនិយមរបស់លោកខាងលិច,កត្តាការប្រកួតប្រជែងឥទ្ធិពលនយោបាយក្នុងតំបន់, និងកត្តាជំហររួបរួមបង្កើតរដ្ឋប៉ាលីស្ទីនជាដើម។

២. ទិដ្ឋភាពជម្លោះរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល

របួសនៃទំនាក់ទំនងប្រទេសទាំងពីរបន្តមានភាពល្អក់កករនឹងគ្នាកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃហើយបានឈានដល់ការបាញ់ប្រហារកាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥នេះ ក្រោមធាតុផ្សំនានាមានដូចខាងក្រោម៖

ធាតុផ្សំទី១. សមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ : ក្នុងរយៈពេលចុងក្រោយនេះ អ៊ីរ៉ងបានធ្វើទំនើបកម្មសមត្ថភាព និងបានបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់៩០%។ ការណ៍នេះ បានធ្វើឱ្យអ៊ីស្រាអែលមានកង្វល់ជាខ្លាំង និងត្រូវធ្វើអ្វីម្យ៉ាង​ដើម្បី​រារាំងសកម្មភាពរបស់​អ៊ីរ៉ង់​មិន​ឱ្យ​ឆ្លង​ផុត​កម្រិត​នៃ​ការ​ផលិត​សព្វាវុធ ដែល​ជាហានិភ័យខ្ពស់សម្រាប់ខ្លួនស្របពេលលការចរចាការទូត​បាន​បរាជ័យ​ក្នុង​ការ​បញ្ឈប់មហ្ឆិតារបស់អ៊ីរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ ភាព​ជាប់គាំងលើវិបត្តិការទូត​ហើយការ​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់នៅប្រទេស​អូម៉ង់​បាន​បរាជ័យផងនោះ​, បានជំរុញឱ្យមានការឡើងកំដៅនិងការបង្កើនស្ថានភាពយោធាកាន់តែផុលផុសឡើង។

ធាតុផ្សំទី២. ការគំរាមកំហែងអនុត្តរភាពក្នុងតំបន់ : ស្របពេលដែលសម្ព័ន្ធភាពកំពុងកើនឡើងខ្លាំងរវាង អ៊ីរ៉ង់ជាមួយរុស្ស៊ី ចិន និងសកម្មភាពទើបប្រយុទ្ធគ្នាក្នុងតំបន់ (ហេសបូឡាហ៍ ហ៊ូទី កងជីវពលនៅអ៊ីរ៉ាក់ និងស៊ីរី) ។ ទង្វើនេះ ហាក់ត្រូវបានគេមើលឃើញថា វាជាការកើនឡើងនូវទម្ងន់ប្រឆាំងនឹងឥទ្ធិពលអាមេរិក-អ៊ីស្រាអែល-ឈូងសមុទ្រដែលជាច្រកយុទ្ធសាស្ត្រនាវាចរណ៍ដ៏សំខាន់ក្នុងការដឹកប្រេងទាំងក្នុងតំបន់និងពិភពលោក។

ធាតុផ្សំទី៣. សំនួនវោហាសាស្ត្រអរិភាពនិងការផ្តួលរលំ : កន្លងមកអ៊ីរ៉ង់បាន​ប្រកាសប្តេជ្ញា​សងសឹក​ជា​សាធារណៈ​ចំពោះ​ការ​សម្លាប់ ឧត្តមសេនីយ៍ Qassem Soleimani ឬ​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែររបស់ខ្លួនពីសំណាក់យន្តហោះគ្មានមនុស្សបើករបស់អាម៉េរិក ដែលបានបាញ់សម្លាប់លោក Qassem Soleimaniនៅលើទឹកដីអ៊ឺរ៉ាក់កាលពីឆ្នាំ២០២០។ ទីក្រុងតេអេរ៉ង់ក៏បានគំរាមកំហែងដល់មូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ ស៊ីរី និងបារ៉ែន ដោយបញ្ជាក់ថាការសងសឹកដែលជិតមកដល់ [8]

កត្តាទាំងអស់នេះហើយ ដែលនាំឱ្យប្រទេសទាំងពីរនេះ ឈានដល់ការបាញ់មីស៊ីលរយៈចំងាយឆ្ងាយដាក់គ្នា ហើយប្រហែលមិនយូរទេអ៊ីរ៉ង់ច្បាស់ជានឹងមិនឱ្យអ៊ីស្រាអែលរួចខ្លួនឡើយ ដ្បិតអី អ៊ីរ៉ងនៅមានកូនអុកបង្កភាពឈឺក្បាលដល់អ៊ីស្រាអែល ក៏ដូចជាអាម៉េរិក រួមមានពួកឧទ្ទាមហ៊ូទី និងហេសប៊ូឡា នៅលីបង់ដែលជារឿយៗពួកនេះបានបាញ់នាវាដឹកទំនិញ, នាវាដឹកប្រេងអ៊ីស្រាអែលនៅសមុទ្រក្រហម , ពួកហាម៉ាសនៅ Gaza និងចលនាកងទ័ពនៅស៊ីរី អ៊ីរ៉ាក់ជាដើម។ ម្យ៉ាង អ៊ីរ៉ង់ក៏អាចនឹងបាញ់ចូលទឹកដីអ៊សីស្រាអែលវិញ ដើម្បីជាឧត្តមភាព និងជាបងធំនៅក្នុងតំបន់ទៀតផង។

៣. សមត្ថភាពយោធាប្រទេសអ៊ីរ៉ង់និងអ៊ីស្រាអែល

         អ៊ីរ៉ង់និងអ៊ីស្រាអែលគឺជាប្រទេឧស្សាហ៍កម្មអាវុធដូចគ្នា ពួកគេពិតជាមានសមត្ថភាពខ្ពស់ក្នុងការផលិតអាវុធ ប្រកបដោយអានុភាពខ្លាំងខ្លា និងបច្ចេកទេសខ្ពស់ ទៀតផង។ ខាងក្រោមនេះ ជាតារាងទិន្នន័យមួយចំនួនអំពីយុទ្ធោបករណ៍ប្រទេសទាំងពីរ។

៣.១. ចំនួនកងទ័ព[9]

បរិយាយ

អ៊ីរ៉ង់

អ៊ីស្រាអែល

ថវិការយោធាប្រចាំឆ្នាំ

~$30 billion USD

~$24 billion USD

ចំនួនទ័ពសកម្ម

~610,000 (including IRGC)

~170,000

ទព័បម្រុង

~350,000

~450,000

Paramilitary

~200,000 (Basij)

~8,000 (border police, special reserve)

         ៣.២. ទ័ពអាកាស [10]

 បរិយាយ

អ៊ីរ៉ង់

អ៊ីស្រាអែល

យន្តហោះប្រយុទ្ធ

~300 (mostly aging F-14s, MiG-29s, Su-24s)

~600 modern aircraft (F-35I Adir, F-15I, F-16I)

យន្តហោះគ្មានមនុស្សបើក (Drones)

Shahed-129, Mohajer, Ababil; kamikaze drones (Shahed-136)

Heron, Eitan, Harop loitering munitions, suicide drones

ប្រពន្ធ័ការពារដែនអាកាស (Air Defense)

Bavar-373, Khordad-15 (Iranian S-300 variants)

Iron Dome, David’s Sling, Arrow-2/3—U.S.-funded multi-tier system

         ៣.៣. សមត្ថភាពកាំជ្រួច និងរ៉ុក្កែត [11]

បរិយាយ

អ៊ីរ៉ង់

អ៊ីស្រាអែល

មីស៊ីលអន្តរទ្វីប/ Ballistic Missiles

3,000+ short to medium-range (Shahab-3, Emad, Khorramshahr)

Jericho III (ICBM range), battlefield missiles

កាំជ្រួច Cruise / Cruise Missiles

Soumar, Hoveyzeh (1,000+ km range)

Delilah air-launched precision cruise missiles

Precision Strike Ability

Limited but improving

High—real-time GPS, satellite targetin

         ៣.៤. សមត្ថភាពនុយក្លេអ៊ែរ [12]

បរិយាយ

អ៊ីរ៉ង់

អ៊ីស្រាអែល

Declared Nuclear State

No (but uranium enriched ~90%)

No (undeclared, but widely accepted as nuclear-armed)

Warheads

0 (threshold capability)

Estimated 80–100 warheads

Delivery Systems

Shahab/Khorramshahr missiles, possibly soon

Jericho III, submarine-based cruise missiles

         ៣. ៥.សមត្ថភាពសាយប៊ើ និងប្រូកស៊ី [13]


បរិយាយ

អ៊ីរ៉ង់

អ៊ីស្រាអែល

Cyberwarfare

Advanced offensive ops; attacks on U.S. & Israeli infrastructure

Elite global cyber ops (e.g., Stuxnet), AI-led defenses

Intelligence Agencies

MOIS, IRGC Intelligence

Mossad, Shin Bet, Aman

Proxies

Hezbollah, Houthis, Hamas, Iraqi militias

No formal proxies; allied with U.S., Gulf powers

សរុបមក ប្រទេសទាំងពីរនេះ ពិតជាសម្ថភាព និងមានលទ្ធភាពអាចប្រយុទ្ធតាតាំងនឹងគ្នាបានគ្រប់ទិដ្ឋភាព។

៤.ស្ថានភាពនយោបាយផ្ទៃក្នុងប្រទេសអ៊ីស្រាអែល

សង្គមអ៊ីស្រាអែលក៏បានញាំញីនូវបិត្តនយោបាយនិងសង្គមផងដែរដោយបានកើតមានឡើងជាច្រើនករណីដែលក្នុងនោះមានជាអាទ៍៖

ទី១. ការរុះរើប្រព័ន្ធតុលាការ និងការប៉ះទង្គិចរដ្ឋធម្មនុញ្ញ : ការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់អំណាចរបស់តុលាការកំពូល ជាពិសេសការត្រួតពិនិត្យប្រព័ន្ធតុលាការនិងការជ្រើសរើសចៅក្រមបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ។ មនុស្សរាប់ម៉ឺននាក់បានដង្ហែរក្បួនរៀងរាល់សប្តាហ៍ ដោយព្រមានអំពីវិបត្តិរដ្ឋធម្មនុញ្ញ និងការលុបបំបាត់ការត្រួតពិនិត្យ និងតុល្យភាពលទ្ធិប្រជាធិបតេយ្យ។

ទី២. សង្រ្គាម Gaza និងការតវ៉ាកិច្ចព្រមព្រៀងចំណាប់ខ្មាំង ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក សង្គមអ៊ីស្រាអែលបានបែកបាក់គ្នាយ៉ាងខ្លាំងពិសេសជុំវិញយុទ្ធនាការGaza។គ្រួសារ​ចំណាប់ខ្មាំងនិង​ពលរដ្ឋ​ប្រឆាំង​សង្គ្រាម​បាន​ដឹកនាំ​បាតុកម្ម​ជា​បន្តបន្ទាប់ ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់និង​ដោះដូរ​អ្នកទោស។

ទី៣. រឿងអាស្រូវពុករលួយ Qatargate  : រលកនៃវិវរណៈដែលគេស្គាល់ថាជា "កាតាហ្គេត" បានជាប់ពាក់ព័ន្ធរង្វង់ខាងក្នុងរបស់លោកនេតាន់យ៉ាហ៊ូ ចំពោះការចោទប្រកាន់ថាបានសហការជាមួយកាតាដែលការណ៍នេះ ជាការគំរាមកំហែងដល់សន្តិសុខអ៊ីស្រាអែល។ រឿងអាស្រូវនេះបានជំរុញឱ្យមានការស៊ើបអង្កេត ការទាមទារឱ្យលាលែងពីតំណែង និងបង្កើនសម្ពាធលើនាយករដ្ឋមន្ត្រី។

ទី៤. ការបែកបាក់សម្ព័ន្ធភាពនយោបាយ : ភាពតានតឹងជ្រុលរវាង-គ្រិស្តអូស្សូដក់និងសម្ព័ន្ធរបស់លោកប្រធានាធិបតី Netanyahu លើសេចក្តីព្រាងយោធាសម្រាប់ជនជាតិយូដាជ្រុលនិយមបានលេចជារូបរាងកាន់តែខ្លាំងឡើងៗ ភាពចម្រូងចម្រាស់នេះកើតមានតាំងពីពេលមុនបោះឆ្នោត ប៉ុន្តែបញ្ហានេះនៅតែជាគ្រាប់បែកកំណត់ពេលវេលាសម្រាប់ស្ថិរភាពរបស់រដ្ឋាភិបាលលោកNetanyah

ទី៥. ការកាត់ក្តីពុករលួយ : លោក Netanyahu ក៏ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយដែលអូសបន្លាយពេលយូរលើបទចោទការស៊ីសំណូក ការក្លែងបន្លំ ការរំលោភលើទំនុកចិត្តជាដើម ដែលធ្វើឱ្យខូចដល់ភាពស្របច្បាប់របស់គាត់ថែមទៀត។ការកាត់ក្តីរបស់គាត់នៅតែបន្តពន្យារពេល ការណ៍នេះ នាំឱ្យមហាជនព្រួយបារម្ភថាវាជាឧបាយកលនយោបាយរបស់គាត់ ដើម្បីស្វែងរកការការពារគាត់ពីការកាត់ទោស។

ជារួមមក បញ្ហាផ្ទៃក្នុងអ៊ីស្រាអែលបានញាំញីដោយសារ​ស្ថាប័នប្រជាធិបតេយ្យព្រោះ ភាពតានតឹងលើកំណែទម្រង់អភ័យឯកសិទ្ធិតុលាការ គំរាមកំហែងដល់នីតិរដ្ឋ, កំហឹងមហាជន ការតវ៉ាដែលកំពុងបន្ត ទាំងការប្រឆាំងសង្គ្រាមនិងការគាំទ្រចំណាប់ខ្មាំងបង្ហាញពីការបាក់បែកសង្គម, រឿងអាស្រូវនយោបាយដែលការចោទប្រកាន់«Qatargate»បញ្ឆេះការចោទប្រកាន់ពីអំពើពុករលួយ និងការជ្រៀតជ្រែកពីបរទេស, ការបែកបាក់សម្ព័ន្ធភាពនយោបាយ ក្រោមរូបភាព ជម្លោះលើសេចក្តីព្រាងច្បាប់ Haredim ប្រឈមនឹងការដួលរលំរដ្ឋាភិបាល។

៥. បច្ចុប្បន្នភាពនៃវិបត្តិភូមិសាស្ត្រនយោបាយបច្ចុប្បន្ននៅមជ្ឈិមបូព៌ា

តំបន់មជ្ឈិមបូព៌ាជាជង្រុកនៃប្រេងនិងឧស្មន័របស់ពិភពលោកមិនត្រឹមប៉ុណ្ណោះទីតាំងភូមិសាស្ត្រតំបន់នេះក៏ជាទីតាំងអំណោយផលមួយ ដ្បិតជាកន្លែងដែលត្រូវដឹកទំនិញឆ្លងកាត់ទៅមកពីទ្វីបអាស៊ីទៅកាន់អឺរ៉ុប។បន្ថែមពិលើនេះទៀតមជ្ឈិមបូព៌ាជាចំណុចពិសេសមួយដែលបានចងភ្ជាប់ទ្វីប៣គឺ អឺរ៉ុប, អាស៊ី និងទ្វីបអាហ្វ្រិកភាគខាងជើង។សក្តានុពលនៃធនធានធម្មជាតិនិងទីតាំងភូមិសាស្ត្រដ៏ល្អនេះហើយដែលជាដើមចមនាំឱ្យតំបន់មួយនេះហាក់ត្រូវបានមហាអំណាចពីខាងក្រៅហែកចែកជាជម្រៀកៗ,មិនត្រឹមប៉ុណ្ណោះប្រទេសក្នុងតំបន់នេះទៀតសោតក៏មានជម្លោះគ្នាឯងផងដែរ រាប់ទាំងជម្លោះបញ្ហាព្រំដែន,បញ្ហានិកាយសាសនានិងទំនោរនយោបាយជាដើម ។  យើងអាចសង្ខេបនៃវិបត្តក្នុងតំបន់មានដូចខាងក្រោម៖

ទី១. អ៊ីរ៉ង់ទល់នឹងអ៊ីស្រាអែលដែលផ្តោតលើនុយក្លេអ៊ែរ សង្គ្រាមប្រូកស៊ី និងការគ្រប់គ្រងលើប្រទេសស៊ីរី អ៊ីរ៉ាក់ និងលីបង់។

ទី២.សង្រ្គាម Gazaនិងវិបត្តិប៉ាឡេស្ទីន អរិភាព​ដែល​កំពុង​បន្ត​ធ្វើ​ឱ្យ​ខូច​មុខមាត់​របស់​អ៊ីស្រាអែលលើឆាកអន្តរជាតិ។ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ (Hamas, Hezbollah) ប្រើប្រាស់ជម្លោះ Gaza ដើម្បីពង្រីកក្រុមចម្រុះប្រឆាំងអ៊ីស្រាអែល។  អ៊ីរ៉ង់គាំទ្រក្រុមហេសបូឡាហ៍នៅលីបង់ ក្រុមហាម៉ាស់នៅហ្គាហ្សា និងក្រុមជីវពលស៊ីអ៊ីតនៅអ៊ីរ៉ាក់ និងស៊ីរី ដែលជាក្រុមប្រឆាំងនឹងអ៊ីស្រាអែល។

ទី៣. ឥទ្ធិពលរបស់សហរដ្ឋអាមេរិក សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជា​ការ​ដក​ថយ​នៅ​ក្នុង​សម័យ​ក្រោយ​អាហ្វហ្គានីស្ថាននិង​ចៀសវាង​ជម្លោះ​ផ្ទាល់ក្នុងតំបន់នេះ ដើម្បីទប់ការងើបឡើងខ្លាំងរបស់ អ៊ីរ៉ង់ ទួរគី និងរុស្ស៊ី ។

ទី៤. សង្គ្រាមពិភពអារ៉ាប់ទល់នឹងអ៊ីស្រាអែល ឥឡូវនេះមជ្ឈឹមបូព៌ាត្រូវបានបែងចែកទៅជា ២ប្លុក គឺប្លុកគាំទ្រលោកខាងលិចរួមមាន អ៊ីស្រាអែល អារ៉ាប់រួម អេហ្ស៊ីប ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត   ហើយប្លុកម្ខាងទៀតជាប្លុកប្រឆាំងមាន អ៊ីរ៉ង់ ស៊ីរី ហេសបូឡា ហ៊ូទី កងជីវពលនៅអ៊ីរ៉ាក់។  

ទី៥. បញ្ហាថាមពល និងសមុទ្រក្រហម ក្រុម Houthis បានកំណត់គោលដៅដឹកជញ្ជូននៅក្នុងសមុទ្រក្រហម ដែលបណ្តាលឱ្យមានការរំខានដល់ការដឹកទំនិញជាសកល។  ម្យ៉ាងវិញទៀត អ៊ឺរ៉ង់ក៏មានឥទ្ធិពលខ្លាំង ទាំងលើច្រករបៀងសមុទ្រ និងថាមពលទៀតផង។

សរុបមក នេះ​មិន​មែន​គ្រាន់​តែ​ជា​ជម្លោះ​រវាង​អ៊ីស្រាអែលនិង​អ៊ីរ៉ង់​ទេ តែវាជាវិបត្តិជាប្រព័ន្ធចាក់ស្រែះយ៉ាងជ្រៅនៅក្នុងភូមិសាស្ត្រនយោបាយមជ្ឈិមបូព៌ាទាំងមូល។ វិបត្តិការទូត ផលប្រយោជន៍យោបាយ និងការកើនឡើងនៃប្លុកអំណាចប្រកួតប្រជែង ធ្វើឱ្យមានការប្រឈមមុខដាក់គ្នាក្នុងតំបន់យ៉ាងផុយស្រួយគ្រោះថ្នាក់បំផុតនៅក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូល។ អញ្ចឹង តើអ៊ីស្រាអែលចង់បង្ហាញអ្អ្វីខ្លះប្រាប់ទៅអ៊ីរ៉ង់ក៏ដូចជាពិភពលោក?

សេចក្តីសន្និដ្ឋាន

សរុបមកអ៊ីស្រាអែល បាញ់មីស៊ីលមកលើទឹកដីអ៊ីរ៉ង់ ជាយុទ្ធសាស្ត្រព្រួ្ញមួយបាញ់បានសត្វ១២ ក្នុងនោះ សត្វទី១.ដើម្បីរារាំងអ៊ីរ៉ង់កុំឱ្យមានមត្ថភាពផលិតអាវុធនុយក្លេអ៊ែរបាន ដែលបង្កហានិភ័យទៅថ្ងៃក្រោយទាំងចំពោះអ៊ីស្រាអែលសម្ព័ន្ធមិត្តខ្លួនក៏ដូចជាតំបន់ទាំងមូល,សត្វទី២.ជាយុទ្ធសាស្ត្រវាយបបកមុនសត្រូវដើម្បីកំណត់ប្រៀបឈ្នះទាំងលើសមរភូមិប្រយុទ្ធនិងការទូត,សត្វទី៣.ផ្តល់ភាពកក់ក្តៅដល់សម្ព័ន្ធមិត្តរបស់ខ្លួនដែលបានប្រឆាំងនឹងសកម្មភាពអ៊ីរ៉ង់ដូចជាអារ៉ាប៊ីសោអ៊ូឌីត,អេស៊ីបនិងអារ៉ាប់រួម,សត្វទី៤.ទាញឱ្យសហរដ្ឋអាម៉េរិកបន្តដាក់សម្ពាធលើអ៊ីរ៉ង់ដើម្បីការពារសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ា,សត្វទី៥.រៀបចំសណ្តាប់ធ្នាប់ក្នុងតំបន់និងរារាំងសកម្មភាពរបស់ក្រុមឧទ្ទាមស្និទ្ធនឹងអ៊ីរ៉ង់កុំឱ្យពង្រីកការវាយប្រហារខ្លាំងពេក,សត្វទី៦.យុទ្ធសាស្ត្របង្វែរការចាប់អារម្មណ៍កុំឱ្យពិភពលោកផ្តោតលើបញ្ហាGazaនិងដាក់បន្ទុកមកលើខ្លួនខ្លាំងពេកសត្វទី៧.បង្វែពីវិបត្តផ្ទៃក្នុងខ្លួនឱ្យពលរដ្ឋខ្លួនងាកមកចាប់អារម្មណ៍ពីបញ្ហាជាតិនិយមជាជាងចុះផ្លូវតវ៉ាក្នុងប្រទេសរបស់ខ្លួនខ្លាំងពេក សត្វទី៨.អ៊ីស្រាអែលបង្ហាញសាច់ដុំក្នុងនាមជាបងធំក្នុងតំបន់ដោយចង់ប្រាប់ក្នុងថាខ្លួនមានសមត្ថភាពខ្លាំងអាចវាយអ៊ីរ៉ង់ដោយផ្ទាល់តែម្តងគឺមិនមែនត្រឹមកូនឧទ្ទាមដែលអ៊ីរ៉ង់ចិញ្ចឹមនោះឡើយ,សត្វទី៩.ទាញចំណាប់អារម្មណ៍ពីបញ្ហាផ្ទៃក្នុងប្រទេសអាម៉េរិកលើទិដ្ឋភាពនេះដូចជាបង្វែរវិបត្តផ្ទៃក្នុងអាម៉េរិកមកផ្តោតលើបញ្ហាតំបន់ព្រោះអ៊ីស្រាអែលជាមិត្តដ៏សំខាន់ណាស់របស់អាម៉េរិកពិសេសក្នុងរដ្ឋបាលលោកដូណាលត្រាំនេះ,សត្វទី១០.សង្កត់និងពង្រឹងឥទ្ធិពលខ្លួនក្នុងតំបន់បន្ថែម​ព្រោះបទពិសោធក្រោយដកទ័ពចេញពីអាហ្វកានីស្ថានមក គឺអាម៉េរិកនឹងមិនចូលលូកដៃដោយផ្ទាល់ទៀតឡើយគឺនឹងផ្តល់ការគាំទ្រដោយប្រយោល,សត្វទី១១.ឱ្យពិភពលោកងាកចេញកុំផ្តោតលើរឿងពីករណីអ៊ុយក្រែននិងមានចេតនាជួយអាម៉េរិកឱ្យដើរឆ្ងាយពីវិបត្តិរុស្ស៊ីអ៊ុយក្រែន,ងាកចេញពីវិបត្តពន្ធគយរវាងអាម៉េរិកនិងពិភពលោកដើម។ ចំពោះសត្វទី១២ វិញអាចជាសេនារីយោរបស់អ៊ីស្រាអែលដើម្បីបញ្ឆេះកំហឹងឱ្យអ៊ីរ៉ង់ខឹង ដើម្បីរុញឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ ហើយខ្លួនយកឡេសនេះ ផលិតដែរក្រោមរូបភាពសម្រាប់ការពារខ្លួនទល់នឹងការវាយប្រហារពីអ៊ីរ៉ងក្នុងពេលអនាគត ព្រោះប្រទេសទាំងពីរនេះហាក់មានចរិតមិនសូវគោរពច្បាប់អន្តរជាតិដូចគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រនេះ ក៏មិនងាយស្រួលលេងពេកដែរ ថ្វីដ្បិតអ៊ីស្រាអែលមានប្រៀបច្រើននៅក្នុងសមរភូមិទាំងការទូត សម្ព័ន្ធមិត្តនិងយុទ្ធោបករណ៍យ៉ាងណាក្តីអាយុជីវិតជនស្លូតត្រង់និងពីទិដ្ឋភាពមនុស្សធម៌ជារឿងដែលនឹងជះឥទ្ធិពលអាក្រក់មកលើអ៊ីស្រាអែលវិញមិនខាន មិនត្រឹមប៉ុណ្ណោះ កំហឹងរបស់ពួកមូស្លីមលើពិភពលោកនឹងទៅជាយ៉ាងណាចំពោះអ៊ីស្រាអែលនិងពលរដ្ឋអ៊ីស្រាអែល? បើអ៊ីរ៉ង់ វាយសម្រុកព្រមគា្នជាមួយកូនចិញ្ចឹមរបស់ខ្លួន(ពួកឧទ្ទាមនៅតាមប្រទេសនានាដូចជា ពួក ហ៊ូទី, ហាម៉ាស, ជីវពលនៅស៊ីរី) នៅតាមប្រទេសជុំវិញអ៊ីស្រាអែល វាយសម្រុកមកតើនឹងទៅជាយ៉ាងណា? ករណីអាម៉េរិកជួយនិងលូកដៃ តើសង្គ្រាមនេះ និងរាលដាលពេញតំបន់មជ្ឈិមបូព៌ា ឬអាចទៅជាសង្គ្រាមលោកឬយ៉ាងណា, ព្រោះទម្រង់នេះ សង្គ្រាមវាយតាមគ្នាដូចដូមីណូ ដូចពេលផ្ទុះសង្គ្រាមលោកលើកទី១ យ៉ាងដូច្នោះដែរ។

ដូច្នេះ តើនៅថ្ងៃខាងមុខតំបន់នេះនឹងទៅជាយ៉ាងណា? កិច្ចការបន្តទៀត តើ អ៊ីរ៉ង់នឹងវាយបកយ៉ាងណាលើអ៊ីស្រាអែលតើស្ថានភាពតម្លៃប្រេងមានការរង្គើរឬទេ? ហើយព្រឹត្តិការណ៍នេះនឹងជះឥទ្ធិពលយ៉ាងណាខ្លះដល់ស្ថានភាពសេដ្ឋកិច្ចពិភពលោកតើអឺរ៉ុបនិងរក្សាជំហរយ៉ាងណា ក្រោយខ្លួនមិនគាំទ្រអ៊ីស្រាអែលជំវិញបញ្ហា Gaza ស្រាប់ផង ? តើអ្នកគិតថា ចិននិងរុស្ស៊ី នឹងពង្រីកឥទ្ធិពលខ្លួនតាមវិធីណានៅក្នុងតំបន់? តើអ៊ីរ៉ង់អាចបំពេញមហច្ឆតាបង្កើតអាវុធនុយក្លេអែរបស់ខ្លួនបានដែរឬយ៉ាងណា ?

ឯកសារពិគ្រោះ

1.     Broad, William J., John Markoff, and David E. Sanger. “Israeli Test on Worm Called Crucial in Iran Nuclear Delay.” The New York Times, January 15, 2011, https://www.nytimes.com/2011/01/16/world/middleeast/16stuxnet.html. Accessed June 13, 2025.

2.     Fulton, Jonathan, Gal Luft, and David Koranyi. The Gulf and the Eastern Mediterranean: A New Front in the Middle East? Atlantic Council, 2020.

3.     International Crisis Group. The Iran Nuclear Deal at Six: Now or Never. 2021, https://www.crisisgroup.org/middle-east-north-africa/gulf-and-arabian-peninsula/iran/iran-nuclear-deal-six-now-or-never. Accessed June 13, 2025.

4.     International Institute for Strategic Studies (IISS). The Military Balance 2024. IISS, 2024.

5.     Jane’s Defence Weekly. Middle East Defense Review 2025. Jane’s Group, 2025.

6.     Katz, Yaakov. Shadow Strike: Inside Israel’s Secret Mission to Eliminate Syrian Nuclear Power. St. Martin’s Press, 2018.

7.     Keddie, Nikki R. Modern Iran: Roots and Results of Revolution. Yale University Press, 2006.

8.     Nichols, Michelle. “UN Security Council to Meet on Iran on Friday.” Reuters, June 13, 2025, https://www.reuters.com/world/middle-east/un-security-council-meet-iran-friday-2025-06-13. Accessed June 13, 2025.

9.     “Operation Rising Lion: Why Israel Is Attacking Iran.” The Times, June 13, 2025, https://www.thetimes.co.uk/article/operation-rising-lion-iran-israel-attack-k65l3knqw. Accessed June 13, 2025.

10.  Parsi, Trita. Treacherous Alliance: The Secret Dealings of Israel, Iran, and the United States. Yale University Press, 2007.

11.   Pardo, Sharon. Israel and the Islamic Republic of Iran: From War of Words to Words of War. Routledge, 2015.

12.  Sanger, David E., et al. The Perfect Weapon: War, Sabotage, and Fear in the Cyber Age. Crown, 2018.

13.  “Israel Attacks Iran’s Nuclear and Missile Sites and Kills Top Military Officials.” Associated Press, June 13, 2025, https://apnews.com/article/iran-explosions-israel-tehran-00234a06e5128a8aceb406b140297299. Accessed June 13, 2025.

14.  Takeyh, Ray. Guardians of the Revolution: Iran and the World in the Age of the Ayatollahs. Oxford University Press, 2009.

15.  Walsh, Joe, Haley Ott, and Tucker Reals. “Iran Launches Drones at Israel as Israel Attacks Iranian Nuclear Sites and Top Commanders, IDF Says.” CBS News, June 13, 2025, https://www.cbsnews.com/news/iran-israel-drone-attack-retaliation-strikes-on-nuclear-sites-and-commanders/. Accessed June 13, 2025.


[1]. Gambrell, Jon, and Josef Federman. “Israel Attacks Iran’s Nuclear and Missile Sites and Kills Top Military Officials.” Associated Press, June 13, 2025, https://apnews.com/article/iran-explosions-israel-tehran-00234a06e5128a8aceb406b140297299. Accessed June 13, 2025.

[2]. Nichols, Michelle. “UN Security Council to Meet on Iran on Friday.” Reuters, June 13, 2025, https://www.reuters.com/world/middle-east/un-security-council-meet-iran-friday-2025-06-13. Accessed June 13, 2025.

[3].  Walsh, Joe, Haley Ott, and Tucker Reals. “Iran Launches Drones at Israel as Israel Attacks Iranian Nuclear Sites and Top Commanders, IDF Says.” CBS News, June 13, 2025, https://www.cbsnews.com/news/iran-israel-drone-attack-retaliation-strikes-on-nuclear-sites-and-commanders/. Accessed June 13, 2025.

[4]. Pardo, Sharon. Israel and the Islamic Republic of Iran: From War of Words to Words of War. Routledge, 2015.

[5]           Parsi, Trita. Treacherous Alliance: The Secret Dealings of Israel, Iran, and the United States. Yale University Press, 2007.

[6]           Keddie, Nikki R. Modern Iran: Roots and Results of Revolution. Yale University Press, 2006.

[7]           Takeyh, Ray. Guardians of the Revolution: Iran and the World in the Age of the Ayatollahs. Oxford University Press, 2009.

[8]           Ted Regencia, Erin Hale, Tim Hume, and Umut Uras (June 13, 2025). Israel launches ‘major strike’ on Iran’s military, nuclear sites. Al Jazeera. Available at: https://surl.lt/nnbwqo. Accessed on June 13, 2025, at 17:00 p.m.

[9]           IISS “The Military Balance 2024”; Global Firepower, 2025.

[10]         Jane’s Defence Weekly; Katz, “Shadow Strike”; AP News, 2025.

[11]         Center for Strategic and International Studies (CSIS), “Missile Threat”, 2024.

[12]         International Atomic Energy Agency (IAEA), 2025; Parsi, 2007; Pardo, 2015.

[13]         Sanger et al., “The Perfect Weapon”; Fulton et al., “Gulf and Eastern Mediterranean,” 2020.

 

 

2025-06-15 13:50:19   ថ្ងៃអាទិត្យ, 15 មិថុនា 2025 ម៉ោង 08:50 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក