Royal Academy of Cambodia
ថ្លែងបញ្ជាក់នៅក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតបានលើកឡើងថា គោលដៅចាស់គឺការគ្រប់គ្រងពិភពលោកផ្ដាច់មុខ ចំណែកយុទ្ធសាស្ត្រថ្មី រួមមាន QUAD BRI Indo-Pacific RCEP និង AUKUS ជាដើម។ យុទ្ធសាស្ត្រចាស់ សំដៅដល់បណ្ដាប្រទេសមហាអំណាចដែលបាននិងកំពុងពុំចែកពិភពលោក តាមរយៈការប្រជែងសព្វាវុធ និងមនោគមវិជ្ជានយោបាយ។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា សម្រាប់យុទ្ធសាស្ត្រថ្មី(IDID) រួមមានការធ្វើឱ្យឯកា ពុះបំបែក រួបរួម និងការពារ សំដៅសម្រេចឱ្យបាននូវផលប្រយោជន៍របស់ខ្លួន។ តួយ៉ាង ជាបន្តបន្ទាប់មកនេះ លោក ចូ បៃដិន បានវិនិយោគលើផ្នែកហេដ្ឋរចនាសម្ព័ន្ធ ដូចដែលបានសន្យានៅក្នុងគម្រោងកសាងពិភពលោកជាថ្មីឱ្យប្រសើរ (B3W)។ សម្រាប់សហរដ្ឋអាម៉េរិក អាទិភាពសន្តិសុខរតំបន់ដំបូងកេគឺ ការធានាថា សហរដ្ឋអាម៉េរិកនៅតែមានការប្ដេជ្ញាចិត្តចំពោះតំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីទប់ស្កាត់ភាពឈ្លានពានរបស់ចិន។ ឯកឧត្ដមបណ្ឌិតបានសង្កត់ធ្ងន់ថា ការរក្សាតុល្យភាពអំណាចបែបចាញ់-ឈ្នះដាច់ខាត និងដើម្បីឈានឆ្ពោះទៅរកពិភពលោកពហុប៉ូល ដែលមានរួមបញ្ចូលនូវការចូលរួមជាមួយគ្នាក្នុងលក្ខណៈវិជ្ជមាន។
លោក SHI Weiwei ប្រធានការិយាល័យនយោបាយ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងឯកភាពទៅនឹងទស្សនៈរបស់ឯកឧត្ដមបណ្ឌិត យង់ ពៅ ដែលមហាអំណាចគួរតែអនុញ្ញាតឱ្យប្រទេសតូចៗរីកចម្រើន រុងរឿងជាមួយគ្នា ហើយប្រទេសចិនជាប្រទេសធំមួយពិតមែន ប៉ុន្តែសុទ្ធតែត្រូវបានគេឈ្លានពានកាលពីអតីតកាល។ នៅក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ ពិតជាមានគោលបំណងធំដូចគ្នានេះដែរ គឺការអភិវឌ្ឍ និងរីកចម្រើនជាមួយគ្នា ដោយចិននិងប្រទេសចំនួន១៤៥ប្រទេស និងអង្គការ៣២ បានចុះហត្ថលេខាឯកភាពគ្នាលើគម្រោងខ្សែក្រវាត់ និងផ្លូវ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងអស់ និងតភ្ជាប់បេះដូងរវាងប្រទេសទាំងនេះ ដើម្បីក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបានការគាំទ្រ និងសាទរពីប្រទេសជាប់ពាក់ព័ន្ធ។
ជាមួយគ្នានេះ ឯកឧត្ដមអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងបញ្ហាប្រឈមចម្បងរបស់ពិភពលោកក៏ដូចជាមហាអំណាច ចំនួន៤គឺ ការកំណត់អត្ថន័យខុសគ្នាចំពោះគោលនយោបាយចិនតែមួយ ខ្សែបន្ទាត់ខុសគ្នានៃសមុទ្រចិនខាងត្បូង ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន និងវិបត្តិនៅមីយ៉ាន់ម៉ា។ នាពេលបច្ចុប្បន្ន មហាសមុទ្រប៉ាស៊ីហ្វិកជាជង្រុកនៃការប្រជែងយុទ្ធសាស្ត្រ ដែលជាទីតាំងសម្រាប់នាវាចរណ៍ ពាណិជ្ជកម្ម យុទ្ធសាស្ត្រ និងយុទ្ធភូមិសាស្ត្រនៅក្នុងតំបន់និងពិភពលោក។
ឯកឧត្ដមបណ្ឌិត បានបង្ហាញនូវទស្សនវិស័យចំនួន៤ចំណុច នៅកាលៈទេសៈប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងមហាអំណាចសហរដ្ឋអាម៉េរិក និង ចិនគឺ៖
១-ឥណ្ឌូប៉ាស៊ីហ្វិក និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ អាណាចក្រកយុទ្ធភូមិសាស្ត្រ (Geostrategic Realm) ដឹកនាំដោយមហាអំណាចពីរ និងមានរបៀបវារៈល្អរៀងខ្លួន គប្បីជាគុណប្រយោជន៍ដល់ពិភពលោក ជាជាងការពុះចែក;
២-បញ្ចៀសឱ្យផុតសង្គ្រាមត្រជាក់ថ្មី (អាចចេញពីការបង្ខំឱ្យរដ្ឋទន់ខ្សោយជ្រើសរើស)
៣- ពង្រឹងគោលការណ៍ «ចក្ខុវិស័យអាស៊ានលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (ASEAN Outlook on the Indo-Pacific [AOIP]) និងមជ្ឈភាពអាស៊ាន
៤- កម្ពុជាគប្បីប្រកាន់យកទស្សនៈ៥ចំណុច៖
- នយោបាយការបរទេសផ្កាចម្រុះពណ៌
- ត្រី១កន្ត្រកស្អុយ១ ត្រីផ្សេងល្អទាំងអស់
- គោលការណ៍ច្បាប់អន្តរជាតិ
- តួនាទីសកម្មដំណោះស្រាយនយោបាយតំបន់
- បញ្ហាសមុទ្រចិនខាងត្បូង ជាបញ្ហាចិន និងរដ្ឋភាគីជម្លោះ៕
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រោយពេលរដ្ឋាភិបាលចិន ដាក់ចេញគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ មានការបង្កើតបក្សសម្ព័ន្ធជាបន្តបន្ទាប់ស្ថិតនៅក្រោមពាក្យថា ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាព ពង្រឹងសន្តិសុខតំបន់ តែធាតុពិតនៅពីក្រោយខ្នងនៃបក្សសម្ព័ន្ធថ្មីៗនេះ ហាក់បង្ហាញការទប់ទល់នូវឥទ្ធិពលគ្នាដោយប្រយោលរបស់មហាអំណាចរវាងចិន និងសហរដ្ឋអាម៉េរិក ដូចជាយុទ្ធសាស្ត្រ AUKUS, QUAD, RCEP និង IPEF ជាដើម។
ការលើកឡើងបែបនេះ របស់ឯកឧត្ដមបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្រោមការឧបត្ថម្ភពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ បានយល់ឃើញថា ការឡើងកំដៅរវាងចិន និងសហរដ្ឋអាម៉េរិក ក្រោយដំណើរទស្សនកិច្ចជាបន្ទាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកនៅលើទឹកដីតៃវ៉ាន់ ក៏ជាធាតុផ្សំមួយនៃការវិវត្តស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ព្រមទាំងជាការជះឥទ្ធិពលគ្នារវាងចិន និងសហរដ្ឋអាម៉េរិក ព្រោះថា អាម៉េរិកហាក់កំពុងអូសចិនឱ្យចូលក្នុងសង្គ្រាមរវាងចិន និងតៃវ៉ាន់តាមរយៈដំណើរទស្សនកិច្ចនោះ ត្បិតចិនបានបង្ហាញសាច់ដុំយោធាយ៉ាងខ្លាំងសម្បើមណាស់ ថែមទាំងបានធ្វើសមយុទ្ធបាញ់មីស៊ីលរំលងទឹកដីតៃវ៉ាន់ថែមទៀតផង ជាការមើលឃើញរបស់យើងគឺថា អាម៉េរិកចង់ទប់ល្បឿនសេដ្ឋកិច្ចចិន កុំឱ្យហាក់ដើរលឿនទៅមុនខ្លាំងពេក។
ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងឃើញថា នៅតំបន់អាស៊ីរបស់យើង ក្រោយពេលដែលរដ្ឋាភិបាលលោកស៊ីជីនពីង បានដាក់ចេញនូវគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ឬផ្លូវមួយខ្សែក្រវាត់មួយមក មានរៀបបង្កើតឡើងនូវបក្សសម្ព័ន្ធជាបន្តបន្ទាប់ ក្រោមរូបភាពផ្សេងៗទាំងក្រមខ័ណ្ឌសេដ្ឋកិច្ច និងក្របខណ្ឌបក្សសម្ព័ន្ធយោធា។ ពិតណាស់ ការបង្កើតបក្សស័ម្ពន្ធទាំងនោះ ស្ថិតនៅក្រោមពាក្យថា ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាព ពង្រឹងសន្តិសុខតំបន់ តែធាតុពិតនៅពីក្រោយខ្នងនៃបក្សសម្ព័ន្ធថ្មីៗនេះ ហាក់បង្ហាញការទប់តល់នូវឥទ្ធិពលគ្នាដោយប្រយោលរបស់មហាអំណាចរវាងចិន និងសហរដ្ឋអាម៉េរិក ដូចជាយុទ្ធសាស្ត្រ AUKUS, QUAD, RCEP និង IPEF ជាដើម»។
ត្រង់ចំណុចនេះ លោកបណ្ឌិត បានចោទជាសំណួរថា យើងពិតជាដឹងហើយថា អាម៉េរិកគាំទ្រគោលនយោបាយចិនតែមួយ ចុះហេតុអ្វីពេលថ្នាក់ដឹកនាំនិងមន្ត្រីអាម៉េរិកទៅតៃវ៉ាន់ បែជាមិនជូនដំណឹងមកប៉េកាំង តើនេះជាចេតនាអ្វីទៅ? ជាការបញ្ឆេះសង្គ្រាមដែរឬយ៉ាងណា? ព្រោះថាបើចិន រអិលចូលភ្លើងសង្គ្រាមនោះ គឺស្មើនឹងចិនហែកថវិកាជាតិចោលយ៉ាងសន្ធឹកសន្ធាប់ជាក់ជាមិនខានឡើយ។ ពិតណាស់ ការស្ទុះឡើងរបស់មហាយក្សចិន និងការពង្រីកឥទ្ធិពលខ្លួនឡើងវិញរបស់សហព័ន្ធរុស្ស៉ី ព្រមទាំងការងើបឡើងនៃប្រទេសអំណាចកណ្តាល និងអង្គការតំបន់នានា បានធ្វើឱ្យពិភពលោកវិលត្រឡប់ពីប្រព័ន្ធឯកប៉ូលមកកាន់ប្រព័ន្ធពហុប៉ូលវិញកាន់តែជាក់ច្បាស់។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ក្រៅពីមហាអំណាចពហុប៉ូលដែលបានបង្ហាញនូវអានុភាពខាងលើនេះ ក៏នៅមានបណ្តារដ្ឋអំណាចកណ្តាលមួយចំនួនដែលមានសេដ្ឋកិច្ច និងបច្ចេកវិទ្យានាំមុខគេមួយចំនួនដូចជា៖ ប្រទេសជប៉ុន ឥណ្ឌា ប្រេស៊ីល កាណាដា ជាដើម ដែលមានសកម្មភាពខាងសេដ្ឋកិច្ចនាំមុខ និងចូលរួមដោះស្រាយបញ្ហា និងថែរក្សាស្ថិរភាព និងសន្តិភាពក្នុងក្របខណ្ឌពិភពលោកដែលគួរឱ្យសរសើរ។ ប៉ុន្តែ បណ្តារដ្ឋទាំងនេះនៅមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការរក្សា និងបង្កឱ្យមានការប្រែប្រួលក្នុងពិភពលោកនៅឡើយទេ៕
សន្និសីទអន្តរជាតិនេះ ដើរតួជាមជ្ឈមណ្ឌលជួបជុំគ្នាសម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នករៀប ចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ និងអ្នកចូលរួមផ្សេងៗទៀត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ក៏ដូចជាការរៀនសូត្រពីគ្នាទៅវិញ ទៅមក។ យោងតាមប្រសាសន៍ ឯកឧត្ដមណ្ឌិត ខែក វីរៈ ប្រធានវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការរៀបចំសន្និសីទអន្តរជាតិលើកទី១៧នេះ ក្នុងគោលបំណងសំខាន់៣ គឺ ទី១) ដើម្បីពិនិត្យមើលសក្ដានុពលក៏ដូច ជាការវិវត្តថ្មីៗនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសណ្តាប់ ធ្នាប់ពិភពលោកថ្មី; ទី២)ដើម្បីជាការស្វែងយល់បន្ថែមលើទិដ្ឋភាព នៃបាតុភូតភូមិសាស្ត្រសកលលោកថ្មី ដោយផ្តោតលើភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងក្របខ័ណ្ឌសេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក (IPEF); និងទី៣)វិភាគមូលហេតុឫសគល់នៃ វិបត្តិថាមពលនិងសន្តិសុខស្បៀង ព្រមទាំងផលប៉ះពាល់របស់ វាទៅលើ សេដ្ឋកិច្ចពិភពលោក។
កិច្ចពិភាក្សាលើប្រធានបទសំខាន់ចំនួន៣វគ្គ មានការចូលរួមពីវាគ្មិនកិត្តិយស ជាតិ អន្តរជាតិ ចំនួន ១២រូប នៅក្នុងសន្និសីទអន្តរជាតនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ គឺ៖
១-កិច្ចពិភាក្សាវគ្គ១៖ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក៖ ការវិវត្តថ្មីនៃការប្រកួត ប្រជែងភូមិសាស្ត្រនយោបាយ
២-កិច្ចពិភាក្សាវគ្គ២៖ ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)និងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) បាតុភូតភូមិសាស្ត្រសេដ្ឋកិច្ចថ្មី
៣-កិច្ចពិភាក្សាវគ្គ៣៖ ស្តីពី វិបត្តថាមពល និងសន្តិសុខស្បៀង
សូមបញ្ជាក់ដែរថា ដោយអនុលោមទៅតាមកិច្ចព្រមព្រៀង បានចុះហត្ថលេខា រវាងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ (ដែលកាលនោះមាន ឈ្មោះថា វិទ្យាស្ថានកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់) ជាមួយរាជ បណ្ឌិត្យសភាកម្ពុជានាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៤ គឺមជ្ឈមណ្ឌល ស្រាវជ្រាវអាស៊ីត្រូវបានបង្កើត ឡើងនៅក្នុងប្រទេសកម្ពុជា ដោយមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ជានាយកមជ្ឈមណ្ឌល ស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជាពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២០។ រយៈពេល១៨ឆ្នាំមកនេះ ពោលគឺពីឆ្នាំ២០០៤ដល់ឆ្នាំ២០២២ ក្រោមការឧបត្ថម្ភរបស់វិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន នូវសមទ្ធិផលជាច្រើន រួមមាន៖ គម្រោងស្រាវជ្រាវ ចំនួន១៤៤គម្រោង ការរៀបចំសន្និសីទអន្តរជាតិនិងសិក្ខាសាលាចំនួន ៥០លើក ការបោះពុម្ពផ្សាយបានចំនួន៣២ស្នាដៃ និងបានផ្ដល់អាហារូបករណ៍ដល់និស្សិតចំនួន៣៣នាក់ តាមរយៈកម្មវិធីផ្លាស់ប្តូរអាហារូបករណ៍អន្តរជាតិ។
សន្និសីទអន្តរជាតិនេះ រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា (ARC) ឧបត្ថម្ភគាំទ្រដោយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ នៅរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
នយោបាយសេដ្ឋកិច្ច គឺសំដៅដល់ការគ្រប់គ្រង និងត្រួតពិនិត្យរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធសេដ្ឋកិច្ច ដោយសិក្សាពីការកំណត់លើអត្រាពន្ធ ការកំណត់ច្បាប់ថវិកាជាតិ ការគ្រប់គ្រងរូបិយវត្ថុ ការត្រួតពិនិត្យអត្រាការប្រាក់ និងបូករួមទាំងទីផ្សារពលកម្ម និងការគ្រប់គ្រងលើទ្រព្យសម្បត្ដិជាតិប្រកបដោយប្រសិទ្ធភាពជាដើម។ នៅក្នុងខ្លឹមសារនៃទស្សនៈ ជុំវិញបញ្ហានយោបាយសេដ្ឋកិច្ច គឺសិក្សាទៅលើចំណុច សំខាន់ៗចំនួន ៤ គឺ៖ (ទី១) គោលការណ៍ទ្រឹស្តីសេដ្ឋកិច្ច (ទី២) ទំនាក់ទំនងនយោបាយសេដ្ឋកិច្ច (ទី៣) សញ្ញាណនៃភស្តុភារ និងហិរញ្ញវត្ថុ (ទី៤) គោលការណ៍គ្រប់គ្រងភស្តុភារ និងហិរញ្ញវត្ថុ ដែលសំដៅការធ្វើឲ្យមានការកើនឡើងនៃសមត្ថភាពផលិតកម្មនៅក្នុងសេដ្ឋកិច្ច ។
សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs?page=15
ការអប់រំ ចាប់បដិសន្ធិតាំងពីកូនៗនៅក្នុងផ្ទៃម្ដាយដោយម្ដាយឪពុកតែងនិទានរឿងអានអក្សរនេះនោះដែលបង្កប់នូវន័យល្អៗពោរពេញដោយខ្លឹមសារអប់រំដល់កូនៗរបស់ខ្លួន។ ម្ដាយនិងកូនមានសមានចិត្តឆ្លងគ្នា ពីព្រោះម្ដាយជាអ្នកពរពោះ។ពេលចម្រើនវ័យ ការអប់រំក៏ត្រូវឆ្លើយតបតាមអាយុកាលដែរ។ កុមារតូចដែលកើតមកដល់អាយុក្រោម៦ឆ្នាំ តែងមានការអភិវឌ្ឍលើផ្នែករាងកាយនិងស្មារតីដែលជាតម្រូវការចាំបាច់សម្រាប់កុមារ។ ការលូតលាស់ទាំងនេះ តែងមានឥទ្ធិពលគ្នាទៅវិញទៅមក។ កុមារគ្រប់រូបមានសិទ្ធិទទួលបានការគាំទ្រពីឪពុកម្ដាយនិងសហគមន៍របស់ពួកគេ ដើម្បីទទួលបានការរីកលូតលាស់រូបរាងកាយ ទទួលបានការសិក្សា និងមានការអភិវឌ្ឍបញ្ញាស្មារតីមុនដល់អាយុចូលសាលា ហើយពេលពួកគេដល់អាយុចូលរៀន ពួកគេត្រូវទទួលបានការសិក្សាតាមរយ´:គ្រូបង្រៀននិងមិត្តរួមថ្នាក់។ នេះ មានន័យថា វាជាការអប់រំរួមបញ្ចូលដោយសិស្សឬកុមារមាន ស្ថានភាពជីវិត និងលក្ខណៈខុសៗគ្នាទាំងជីវភាពរស់នៅ ទាំងការទំនុកបម្រុងផ្សេងៗ រៀនថ្នាក់ជាមួយគ្នា។
សូមអានអត្ថបទបន្ថែម និងមានអត្ថបទច្រើនតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/1/researchs?page=7
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ (២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងក្រើនរំឭកជាថ្មីថា «មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាជាមន្ត្រីស្រាវជ្រាវ ត្រូវតែមានស្នាដៃស្រាវជ្រាវជាប្រចាំ ពុំមែនរង់ចាំប្រាក់ឧបត្ថម្ភគម្រោង ទើបចាប់ផ្ដើមសិក្សាស្រាវជ្រាវនោះទេ»។
ជាកិច្ចចាប់ផ្ដើមនៃការថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញ ស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ(២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានភាសាជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏ដូចជាថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជានាពេលកន្លងមក នៅក្នុងវិស័យអក្សរសាស្ត្រខ្មែរ និងគូសរំលេចអំពីប្រវត្តិនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ដែលសមិទ្ធផលទាំងនេះ កើតឡើងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាន់មុន ដើម្បីទទួលបាននូវវឌ្ឍនភាពសម្រាប់ស្ថាប័ន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានក្រើនរំឭកជាថ្មីដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ថា មានមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាមួយចំនួនហាក់បីដូចជាបានភ្លេច ឬហាក់ពុំចាប់ភ្លឹកអំពីការបំពេញតួនាទីរបស់ខ្លួននៅក្នុងស្ថាប័នស្រាវជ្រាវរបស់ជាតិមួយនេះនោះទេ ដោយមន្ត្រីទាំងនោះហាក់នៅបន្តភាពអសកម្មនៅក្នុងការសិក្សាស្រាវជ្រាវលើជំនាញដែលខ្លួនមាន និងវិស័យដែលខ្លួនទទួលខុសត្រូវក្នុងតួនាទីដែលថ្នាក់ដឹកនាំបានប្រគល់ជូន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា មន្ត្រីទាំងនោះបានបន្តដេកលង់លក់នៅក្នុងភាពស្ពឹកស្រពន់ក្នុងនាមខ្លួនជាមន្ត្រីនៅក្នុងស្ថាប័នស្រាវជ្រាវ ប៉ុន្តែបែរជារង់ចាំប្រាក់ឧបត្ថម្ភពីគម្រោងស្រាវជ្រាវនានា ទើបរួសរាន់យកចិត្តទុកដាក់កសាងឯកសារស្រាវជ្រាវទៅវិញ។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីរាជការទទួលបានប្រាក់បៀវត្សរ៍ដែលជាប្រាក់បង់ពន្ធពីប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់គួរតែមានការរអៀសចិត្ត នៅពេលទទួលប្រាក់បៀវត្សរ៍ជារៀងរាល់ខែ ប៉ុន្តែពុំបានបំពេញការងារដែលខ្លួនទទួលខុសត្រូវ ឱ្យស័ក្តិសមទៅនឹងទំហំទឹកប្រាក់ដែលខ្លួនទទួលបាន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមទៀតថា មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវមានមនសិការភ្ញាក់រឭក ហើយចាប់ផ្ដើមពង្រឹងការសិក្សាស្រាវជ្រាវ តាមជំនាញដែលខ្លួនមាន និងវិស័យដែលខ្លួនទទួលខុសត្រូវក្នុងមុខនាទីរបស់ខ្លួននៅក្នុងស្ថាប័ន ធ្វើយ៉ាងណាចូលរួមជំរុញវឌ្ឍនភាពវិស័យសិក្សាស្រាវជ្រាវរបស់ស្ថាប័ន ដើម្បីឈានទៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចាត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាជាមួលោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY ។
ក្នុងឱកាសជួបពិភាក្សាគ្នានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ជូនលោកឧកញ៉ា សំ សុខនឿន អំពីសមិទ្ធផលការងារ និងស្នាដៃស្រាវជ្រាវជាច្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននាពេលកន្លងមក។ ជាការឆ្លើយតប លោកឧកញ៉ាបានបង្ហាញអំពីចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងថា ដោយសាររាជបណ្ឌិត្យភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវ ដូច្នេះ ភារកិច្ចចម្បងរបស់រាជបណ្ឌិត្យសភាកម្ពុជាគឺការសិក្សាស្រាវជ្រាវលើវិស័យ និងប្រធានបទដែលជាគន្លឹះ ក៏ដូចជាចំណុចស្នូលនៅក្នុងដំណើរការវិវឌ្ឍនៅក្នុងសង្គមជាតិ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម ការអភិវឌ្ឍធនធានមនុស្ស និងយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍប្រទេសជាដើម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រោយការសិក្សាស្រាវជ្រាវបញ្ចប់ រាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់ធាតុចូលជាច្រើនទៅកាន់ក្រសួង/ស្ថាប័នពាក់ព័ន្ធ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានគូសបញ្ជាក់ផងដែរថា ក្រៅពីស្នាដៃដែលមានគោលដៅផ្ដល់ធាតុចូលជូនក្រសួង/ស្ថាប័ន រាជបណ្ឌិត្យសភាកម្ពុជាក៏កសាងឯកសារ និងអត្ថបទស្រាវជ្រាវជាច្រើនផ្សេងទៀត ដែលត្រូវការបោះពុម្ព និងផ្សព្វផ្សាយ ប៉ុន្តែដោយសារថវិកាមានកំណត់ ដូច្នេះកម្រិតនៃការបោះពុម្ពផ្សព្វផ្សាយទៅកាន់សាធារណជនក៏ពុំអាចមានវិសាលភាពទូលំទូលាយនោះដែរ ដែលវាជាបញ្ហាចោទសម្រាប់ស្ថាប័នសិក្សាស្រាវជ្រាវ។
ដោយមានក្ដីសោមនស្សចំពោះសមិទ្ធផល និងស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងដោយមានសមានចិត្តក្នុងការចូលរួមចំណែកផ្សព្វផ្សាយចំណេះដឹង និងជំនាញថ្មីៗជូនដល់យុវជន និងសាធារណជនទូទៅ លោកឧកញ៉ា សំ សុខនឿន បានចូលរួមវិភាគទានជាថវិកា ចំនួន ៥ ពាន់ដុល្លារសហរដ្ឋអាម៉េរិក ដើម្បីរួមចំណែកក្នុងការបោះពុម្ព សៀវភៅ ស្តីពី «ការផលិតសាច់ច្រក (សាច់ក្រក)» នៅលើពិភពលោក។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY ដែលបានផ្ដល់ការគាំទ្រដល់ការផ្សព្វផ្សាយនូវស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាការចូលរួមជាចំណែកក្នុងការជំរុញការផ្ដល់ចំណេះដឹង និងជំនាញថ្មីៗដល់សាធារណជន ពិសេសយុវជនកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជូនបេក្ខជន និងបេក្ខនារី ចំនួន៣រូប ក្នុងចំណោមបេក្ខជន បេក្ខនារីជាច្រើនដែល បានឆ្លងកាត់ការប្រឡងនិងសម្ភាសន៍ ទៅសិក្សាបន្តនៅវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ដែលជាដៃគូសហការជាមួយ NRC។ បេក្ខជន បេក្ខនារី ទាំង៣រូប ដែលបានជាប់ជាស្ថាពរមាន៖
១- គិន ទេពមុនីនាថ ភេទស្រី ជាប់ស្ថាពរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគោលនយោបាយអភិវឌ្ឍន៍
២- ថោង ពៅពិសា ភេទស្រី ជាប់ស្ថាពរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគោលនយោបាយសាធារណៈ
៣- ផល្លា លៀងហៃ ភេទប្រុស ជាប់ស្ថាពរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ គោលនយោបាយសាធារណៈ
រាជបណ្ឌិត្យសភាកម្ពុជាសូមចូលរួមអបអរសាទរជាមួយប្អូនៗដែលបានជាប់ជាស្ថាពរ និងលើកទឹកចិត្តឱ្យប្អូនៗខិតខំប្រឹងប្រែងបន្តទៀត។
សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC) លើការបណ្តុះបណ្តាសមត្ថភាពធនធានមនុស្ស និងអ្នកសិក្សាស្រាវជ្រាវវ័យក្មេង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
នៅឆ្នាំ២០២៣ ខាងមុខ រាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់អាហារូបករណ៍ ដល់មន្រ្តី និង និស្សិត ដែលមានបំណងចង់សិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋកូរ៉េ៕
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយលោក KAWAGUCHI អគ្គកុងស៊ុលស្ថានទូតជប៉ុនប្រចាំខេត្តសៀមរាប។
ក្នុងឱកាសជំនួបពិភាក្សការងារនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានជម្រាបជូនលោកអគ្គកុងស៊ុលស្ថានទូតជប៉ុនប្រចាំខេត្តសៀមរាប អំពីតួនាទី បេសកកម្ម សមិទ្ធផល ព្រមទាំងដំណើរការជាទូទៅនៃរាជបណ្ឌិត្យសភាកម្ពុជា។ ជាការឆ្លើយ តប លោក KAWAGUCHI បានគូសបញ្ជាក់ថា លោកបានទទួលព័ត៌មានពីប្រភពផ្សេងៗអំពីសមិទ្ធផលជាច្រើនដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបានសម្រាប់សង្គមជាតិ និងមនុស្សជំនាន់ក្រោយ ហើយបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ លោកកាន់តែយល់ច្បាស់បន្ថែមទៀតអំពី គោលបំណង និងគោលដៅសំខាន់ៗជាច្រើនដែលរាជបណ្ឌិត្យសភាកម្ពុជាបានកំណត់។ លោកបានសម្ដែងក្ដីសោមនស្ស និងការសាទរចំពោះសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននាពេលកន្លងមក និងចង់ស្វែងរកចំណុចរួមមួយចំនួនរវាងភាគីទាំងពីរដើម្បីចូលរួមចំណែកជំរុញ និងពង្រឹងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនឱកាន់តែជិតស្និទ្ធ និងរីកចម្រើនទៅមុខបន្ថែមទៀត។
បន្ថែមពីនេះ លោក KAWAGUCHI អគ្គកុងស៊ុលស្ថានទូតជប៉ុនប្រចាំខេត្តសៀមរាប ក៏បានបង្ហាញពីចំណាប់អារម្មណ៍ និងគោលបំណងស្វែងយល់បន្ថែមរបស់លោក អំពីការបណ្តុះបណ្តាលធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ប្រទេសក្នុងប្រព័ន្ធសេដ្ឋកិច្ចសកលលោកពឹងផ្អែកលើគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍនិងរីកចម្រើនទៅមុខ។ មានសំណួរជុំវិញការអភិវឌ្ឍរបស់ប្រទេសតតិយលោក ដែលក្នុងនោះមានក្រុមប្រទេសនៅទ្វីបអាម៉េរិកឡាទីន និង អាហ្វ្រ៊ិកជាអាទិ៍ត្រូវបានលើកឡើង ជាពិសេសនៅក្រោយសង្រ្គាមលោកលើកទីពីរ។ គោលនយោបាយជំនួសដោយការនាំចូល ដែលត្រូវបានផ្តួចផ្តើមឡើងនៅក្នុងប្រទេសជាច្រើននៅទ្វីបអាហ្រ្វ៊ិកក្នុងអំឡុងពេលអាណានិគម នាំឱ្យមានការពឹងផ្អែកកាន់តែច្រើនលើការនាំចូលធនធាន គ្រឿងចក្រ ទំនិញឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប ព្រមទាំង ធន ធានមនុស្សសំខាន់ដែរ (Chukwuemeka, Anazodo, & Nzewi, 2011)។ តើការពឹងផ្អែករបស់ប្រទេសរណបសេដ្ឋកិច្ចលើមជ្ឈមណ្ឌលស្នូលនៃអំណាចសេដ្ឋកិច្ចរបស់បស្ចិមលោកនាំឱ្យមានការអភិវឌ្ឍមិនបានឬយ៉ាងណា?
សូមអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/1/researchs?page=7
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM