ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជាបង្ហាញ «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។

«ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក» ដែលត្រូវបានលើកយកមកធ្វើបទបង្ហាញនាព្រឹកនេះ មានចំនួន៣ភាគ ស្មើនឹង១ ១៧០ទំព័រ ដែលក្នុងនោះរួមមាន៖

+ ភាគទី១៖ «ស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការទប់ស្កាត់ជំងឺនៅកម្ពុជា និងជុំវិញពិភពលោក» ស្រាវជ្រាវ និងចងក្រងនៅឆ្នាំ២០២០ ចំនួន៥៩៦ទំព័រ និងមានការចូលរួមស្រាវជ្រាវ និងចងក្រងពីសមាជិកគម្រោងចំនួន២៤រូប

+ ភាគទី២៖ «វិបត្តិសង្គម សេដ្ឋកិច្ច និងនយោបាយនៃបណ្ដាទ្វីបនិងតំបន់នានាក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩» ស្រាវជ្រាវ និងចងក្រងនៅឆ្នាំ២០២១ ចំនួន៣៥៣ទំព័រ ដោយមានការចូលរួមស្រាវជ្រាវ និងចងក្រងពីសមាជិកគម្រោងចំនួន១៤រូប

+ ភាគទី៣៖ «ការវិវត្តនៃវីរុសកូវីដ-១៩ បន្ទាប់ពីពិភពលោកបានបង្កើតវ៉ាក់សាំងទប់ស្កាត់» ស្រាវជ្រាវ និងចងក្រងនៅឆ្នាំ២០២២ ចំនួន២២១ទំព័រ ដោយនិងមានការចូលរួមស្រាវជ្រាវ និងចងក្រងពីសមាជិកគម្រោងចំនួន៩រូប

នៅក្នុងកម្មវិធីបទបង្ហាញនាព្រឹកនេះ មានការអញ្ជើញចូលរួមជាវាគ្មិនចំនួន៣រូបគឺ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម និងជាប្រធានគម្រោងស្រាវជ្រាវ លោកវេជ្ជបណ្ឌិត អាន យ៉ុម និងលោក ព្រំ ចន្ទន៍រដ្ឋា ជាសមាជិកគម្រោងស្រាវជ្រាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពឧបសម្ព័ន្ធ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូបទៀតផងដែរ៕

RAC Media | លឹម​សុវណ្ណរិទ្ធ

2022-12-08 08:31:58   ថ្ងៃព្រហស្បតិ៍, 08 ធ្នូ 2022 ម៉ោង 03:31 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពាវនាវឱ្យសប្បុរសជនដែលមានលទ្ធភាព ចូលរួមចំណែកនៅក្នុងការបោះពុម្ពសៀវភៅ ដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក»។

ក្នុងឱកាសអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបិទកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគ លើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក»នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជន ពិសេសសប្បុរសជនដែលមានលទ្ធភាព ចូលរួមនៅក្នុងការបោះពុម្ពសៀវភៅ ដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងជំរុញវឌ្ឍនភាពនៃប្រទេសជាតិ។ ឯកឧត្ដមបណ្ឌិត សភាចារ្យបានគូសបញ្ជាក់ថា ការចូលរួមចំណែកឧបត្ថម្ភការបោះពុម្ពសៀវភៅដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជានេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការរីកចម្រើននៅក្នុងសង្គមជាតិ ដោយ សារការអភិវឌ្ឍប្រទេសជាតិមួយ គឺអាស្រ័យទៅលើធនធានមនុស្សនៃប្រទេសនោះ ហើយការចូលរួមបោះពុម្ពសៀវភៅ គឺជាការបន្សល់មរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ ដែលត្រូវការការសិក្សាស្រាវជ្រាវជាសំខាន់ដើម្បីឈានក្លាយទៅជាធនធានមិនចេះរីងស្ងួតរបស់ជាតិ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមទៀតថា ការសិក្សាស្រាវជ្រាវនេះ គឺជាការកសាងឯកសារសម្រាប់​អ្នកជំនាន់ក្រោយ ដោយរាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នសិក្សាស្រាវជ្រាវ ហើយដែលខុសពីស្ថាប័នមួយចំនួនដែលយកហេតុផលការរីករាលដាលកូវីដ-១៩ធ្វើជាលេសដើម្បីផ្អាកដំណើរការអង្គភាព/ស្ថាប័ន រាជបណ្ឌិត្យសភាកម្ពុជានៅតែបន្តបំពេញការងារ ហើយកសាងឯកសារជាមូលដ្ឋាន សម្រាប់ផលប្រយោជន៍សង្គមជាតិទាំងមូល និងជាសមិទ្ធផលសម្រាប់អ្នកជំនាន់ក្រោយយកជាឯកសារយោង និងបន្តការសិក្សាស្រាវជ្រាវ។

បើតាមប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោកនេះ គឺជាសមិទ្ធផលមួយទៀតរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការកសាងឯកសារសម្រាប់ជាមូលដ្ឋានសិក្សាស្វែងយល់អំពីជំងឺរាតត្បាត ផលប៉ះពាល់ និងវិធានការដែលត្រូវបានដាក់ចេញនិងអនុវត្ត ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល និងដោះស្រាយផលវិបាកនានាដែលបង្កឡើងដោយជំងឺរាតត្បាតជាសាកល។ បន្ថែមពីនេះ ក្នុងករណីដែលមានការរីករាលដាលនូវជំងឺរាតត្បាតផ្សេងទៀត ឯកសារនេះនឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការពិចារណាចាត់វិធានការដែលកាន់មានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យក្នុងកម្រិតខ្ពស់៕

RAC Media

2022-12-08 07:07:22   ថ្ងៃព្រហស្បតិ៍, 08 ធ្នូ 2022 ម៉ោង 02:07 PM
ការអប់រំ និងឧក្រិដ្ឋកម្ម (Education and Crime) ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, រាជបណ្ឌិត្យសភាកម្ពុជា

ឧក្រិដ្ឋកម្ម ឬបទល្មើសព្រហ្មទណ្ឌ ជាអំពើ ដែលបង្កគ្រោះថ្នាក់ មិនត្រឹមតែចំពោះបុគ្គលមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដល់សហគមន៍ សង្គម ឬប្រទេសផងដែរ។

គំនិតដែលធ្វើសកម្មភាព ដូចជា ឃាតកម្ម ការចាប់រំលោភ និងចោរកម្ម ត្រូវបានហាមឃាត់នៅទូទាំងពិភពលោក។ អ្វីដែលជាបទល្មើសព្រហ្មទណ្ឌ ត្រូវបានកំណត់ដោយច្បាប់ ព្រហ្មទណ្ឌនៃយុត្តាធិការពាក់ព័ន្ធ នីមួយៗ។ ខណៈពេលដែលមនុស្សជាច្រើន មានកាតាឡុកឬបញ្ជីរាយឈ្មោះ(Catalogue)នៃឧក្រិដ្ឋកម្ម ដែលហៅថា ក្រមព្រហ្មទណ្ឌ នៅក្នុងប្រទេស ច្បាប់ទូទៅមួយចំនួន មិនមានលក្ខន្តិកៈទូលំទូលាយបែបនេះទេ។

ប្រទេសដែលមានការអប់រំកម្រិតខ្ពស់តែងទទួលអត្រាឧក្រិដ្ឋកម្មទាបជាងមធ្យមភាគកម្រិតជាតិផងដែរ។ ប្រទេសដែលមានអត្រាចុះឈ្មោះចូលរៀន នៅមហាវិទ្យាល័យខ្ពស់ មាន អត្រាឧក្រិដ្ឋកម្មហិង្សាទាបជាងប្រទេស ដែលមានអត្រាចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ ទាបជាង។

សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/9/researchs?page=3

2022-12-07 02:37:39   ថ្ងៃពុធ, 07 ធ្នូ 2022 ម៉ោង 09:37 AM
ប្រភពនៃការអប់រំក្នុងពិភពលោកចាប់ពីមជ្ឈិមសម័យ ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, រាជបណ្ឌិត្យសភាកម្ពុជា

ប្រវត្ដិវិទូ បានកំណត់យកសហសវត្ស នៅចន្លោះឱនភាពនៃក្រុងរ៉ូម និងបុនសម័យ (៥០០-១៤០០គ.ស.) ថាជាមជ្ឈិមសម័យ (Middle Ages or midieval period)។ សករាជនៃវប្បធម៌ និងការអប់រំលោកខាងលិចនេះ បានលាតសន្ធឹងពីចុងបញ្ចប់នៃសករាជក្លាស៊ីករ៉ូម៉ាំង-ក្រិក និងការចាប់ផ្ដើមនៃអ្វីដែលយើងហៅថា នវសម័យ។ វាត្រូវបានកំណត់​ជាលើកដំបូងដោយឱនភាពក្នុងការសិក្សា ហើយបន្ទាប់មក ដោយការនិយមឡើងវិញនៃពួកអ្នកអប់រំដែលមានវិជ្ជាជ្រៅជ្រះ។

សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/9/researchs?page=3



2022-12-07 02:34:44   ថ្ងៃពុធ, 07 ធ្នូ 2022 ម៉ោង 09:34 AM
ចរាចរណ៍ក្នុងរាជធានីភ្នំពេញ និង ផលប៉ះពាល់ Phnom Penh Traffic Issue and Its Impact ដោយ៖ លោក ហៃ សុគន្ធា មន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្មនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ភ្នំពេញ គឺជារាជាធានីប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុប្រមាណជាង៥០០ឆ្នាំ មានទីតាំងស្ថិតនៅចំចំណុចប្រសព្វនៃទន្លេបួនមុន រូមមានមេគង្គលើនិងក្រោម ទន្លេសាប និងទន្លេបាសាក់។ វាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌នៃព្រះរាជណាចក្រកម្ពុជា ដែលមានប្រជាជនរស់នៅកុះករ ប្រមាណជាង ២,២ លាននាក់ ពោលគឺប្រមាណជា១៤% នៃប្រជាជនទូទាំងប្រទេស។ រាជធានីភ្នំពេញ គឺជាតំបន់ដែលមានសក្តានុពលទាក់ទាញច្រើន រាប់បញ្ចូលទាំងទម្រង់នៃការរៀបចំទីក្រុង ផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្រ្តរបស់ប្រទេស និងអគារ វប្បធម៌ប្រវត្តិសាស្រ្ត ជាច្រើនទៀត ។

ផ្ទុយទៅវិញ ព្រះរាជាណាចក្រកម្ពុជាបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលជិត៣ទសវត្ស ជាពិសេសរបបប្រល័យពូជសាសន៍ពី ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ បានធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារធនធាន​មនុស្សដ៏សំខាន់របស់ប្រទេស ត្រូវបានបាត់បង់យ៉ាងច្រើនលើសលប់។ មិនត្រឹមតែធនធានមនុស្សទេ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ក៏ត្រូវបានបំផ្លាញផងដែរ ដូចជារោងចក្រឧស្សាហកម្មជាច្រើន ទទួលរងនូវការបំផ្លិចបំផ្លាញ ឬស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ដែលពុំអាចនឹកស្មានដល់។ ការស្តារនិងស្ថាបនារាជធានីភ្នំពេញឡើងវិញ ក្រោយរបបខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺចាប់ផ្តើមចេញពីចំណុចសូន្យ ពោលគឺចាប់ផ្តើមពីដំណាក់កាលអភិវឌ្ឍន៍តាមរយៈជំនួយផ្នែកមនុស្សធម៌ ពីសហគមន៍អន្តរជាតិ រហូតដល់ដំណាក់កាលសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាលប្រទេសសង្គមនិយមមួយចំនួន។ ដោយឡែកកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំ គឺទើបតែចាប់ផ្តើមក្រោយការបោះឆ្នោតសកលនាឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ (UNTAC)។

ជាក់ស្តែងរាជធានីភ្នំពេញត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឱ្យក្លាយទៅជាមជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម វប្បធម៌ នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងសេវាកម្មផ្សេងៗទៀត សម្រាប់ប្រទេសទាំងមូល ពោលគឺធ្វើឱ្យល្បឿនអភិវឌ្ឍន៍ នៅក្នុងរាជធានីភ្នំពេញមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺក្នុងរយៈពេលប្រមាណជាងមួយទសវត្សចុងក្រោយនេះ។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/1/researchs?page=7




2022-12-05 08:48:00   ថ្ងៃចន្ទ, 05 ធ្នូ 2022 ម៉ោង 03:48 PM
ប្រភពនៃការអប់រំក្នុងពិភពលោកសម័យបុរាណ The World Roots of Ancient Education ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

និទានកថា នៅទីនេះ បានចាប់ផ្ដើមពីសម័យដែលមនុស្សមិនទាន់ចេះអាន និងសរសេរ មុនពេលមានការបង្កើតថ្មីនៃការអាន និងការសរសេរ នៅពេលដែលបុព្វបុរស ផ្ទេរវប្បធម៌ដោយផ្ទាល់មាត់របស់គេ ពីជំនាន់មួយទៅជំនាន់មួយទៀត។ គេអាចស្វែងរកឃើញប្រភពដើមកំណើតនៃការសិក្សាមិនផ្លូវការតាមគ្រួសារ និងវាយតម្លៃថា តើមូលហេតុអ្វីបានជាវានៅតែមានឥទ្ធិពល រហូតមកដល់សព្វថ្ងៃនេះ។ ថ្វីបើយើងរស់នៅក្នុងសម័យកាលមួយ ដែលព័ត៌មានត្រូវបានផ្ទុកក្នុងប្រព័ន្ធអេឡិកត្រូនិក និងរក្សាទុកក្នុងកុំព្យូទ័រក៏ដោយ ក៏ការពិនិត្យមើលការអប់រំនៅសម័យដែលមនុស្ស មិនទាន់ចេះអាន និងសរសេរ អាចជួយឱ្យយើងយល់ដឹងពីមូលហេតុដែលសាលារៀន ជាញឹកញាប់ មិនព្រមផ្លាស់ប្ដូរនៅពេល ដែលគេបណ្ដុះបណ្ដាលយុវវ័យនូវបំណិនគង់នៅដ៏សំខាន់(Essential survival skills)។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/9/researchs?page=2


2022-12-05 08:23:26   ថ្ងៃចន្ទ, 05 ធ្នូ 2022 ម៉ោង 03:23 PM
សិក្ខាសាលាស្តីពី «ទេសចរណ៍កម្ពុជា ៖ ការបង្កើតវេប និងអេប ទេសចរណ៍»

រាជបណ្ឌិត្យសភាកម្ពុជា៖ កាលពីព្រឹកថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២នៅសាល «ទន្លេសាប» នៃអគារខេមរៈវិទូមានរៀបចំអង្គសិក្ខាសាលាស្តីពី «ទេសចរណ៍កម្ពុជា ៖ ការបង្កើតវេប និងអេប ទេសចរណ៍» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត្យសភាចារ្យប្រធានរាជបណ្ឌិតសភាកម្ពុជា។ អង្គសិក្ខាសាលាមានការអញ្ជើញចូលរួមដោយគណៈវាគ្មិនចំនួន០២នាក់ រួមមាន៖
១- ឯកឧត្តមបណ្ឌិត ឈិត វណ្ណឫទ្ធិ ៖ បានលើកបង្ហាញពី ទេសចរណ៍កម្ពុជាលើវេប និងអេប និង
២- លោកបណ្ឌិត លឹម សេងឌី បានលើកបង្ហាញពី៖ វេបសាយទេសចរណ៍កម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។
អង្គសិក្ខាសាលាបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ហើយក្នុងនោះមានសំណួរជាច្រើនបានរំលេចឡើង ដោយថ្នាក់ដឹកនាំ អ្នកសិក្សាស្រាវជ្រាវ និស្សិត និងក្រុមអ្នកសារព័តមាន។

ជាលទ្ធផល៖
- ឯកឧត្តមបណ្ឌិត ឈិត វណ្ណឫទ្ធិ បានបង្ហាញខ្លឹមសារសំខាន់ៗ និងមានចំណុចជាច្រើនដែលបានកត់សម្គាល់ រួមមាន៖ (១)ចំណុចលម្អិតអំពីទីតាំងនីមួយៗ ឧទាហរណ៍ ប្រាសាទគក់ទ្រូង និងឈ្មោះរបស់ប្រាសាទដែលអាចមានលើសពីមួយខុសៗគ្នា យើងនឹងបង្កើត ជា keyword ឬ index ដែលយើង search រកមើលបាន។ ចំពោះភាសាបារាំង យើងមានរួចហើយ នៅតែភាសាអេស្ប៉ាញ ពិបាករកអ្នកបកប្រែ យើងនឹងព្យាយាមស្វែងរក ។ (២)ជាទ្រឹស្តី យើងអាចបំបែកទីតាំងផ្ទះតាម៉ុក គួរបំបែកចេញពី ទីតាំងប្រល័យពូជសាសន៍។ ប៉ុន្តែជាយោបល់ផ្ទាល់ មិនគួរបែងចែកទេ ព្រោះចំនួនមានតិចពេក (ត្រឹម ៤ទីតាំង) ។(៣) ចំពោះគោលការណ៍បង់វិភាគទានក្នុងការដាក់បញ្ចូលរីសតដែលជាទីតាំងឯកជន ពុំមែនជាសមត្ថកិច្ចរបស់ក្រុមការងារគម្រោងនេះទេ។ (៤)ចំពោះការសហការណ៍ជាមួយក្រសួងទេសចរណ៍ មុននឹងចាប់ផ្តើមគម្រោងនេះ យើងក៏បានចុះ MoU មួយជាមួយក្រសួងទេសចរណ៍ដែរ។ (៥)ទាក់ទងនឹងការកំណត់និងជ្រើសរើសវត្តទេសចរណ៍គម្រូ ក្រសួងវប្បធម៌មានឯកសារជាលាយលក្ខណ៍អក្សរអំពីលក្ខណៈវិនិច្ឆ័យជ្រើសរើសវត្តទេសចរណ៍គម្រូ។

- បណ្ឌិត លឹម សេងឌី ក៏បានកត់សម្គាល់ផងដែរចំពោះដំណោះស្រាយពេលដែលគ្មានសេវាអ៊ីនធឺណិត ក្នុងនោះលោកបណ្ឌិតបានបង្ហាញថា៖ (១) យើងត្រូវដោនឡូត Offline Google Maps ទុកជាមុន ហើយសូមបើកម្មវិធី Google Maps ជាប្រចាំ រហូតដល់គោលដៅនិងត្រឡប់មកវិញ។(២)យើងមិនប្រើប្រាស់កម្មវិធី Google Maps បានទេ ដូចនេះ យើងគួរត្រូវបើកកម្មវិធីនេះជាមុនអំឡុងពេលមានសេវាអ៊ីនធឺណិត។


បន្ថែមលើសពីនោះទៀត ឯកឧត្តមបណ្ឌិត ផុន កសិកា បានកត់សម្គាល់ថា៖ (១)ចំពោះការកំណត់និយមន័យប្រាសាទ យើងរើសយកតែប្រាសាទនៅសល់ជញ្ជាំង ពុំមានខុសគ្នាអ្វីនឹងការកំណត់របស់ក្រសួងវប្បធម៌ទេ។ នៅក្រសួងទេសចរណ៍ គេមានបញ្ជីនិងផែនទីស្ថានីយ៍បុរាណវត្ថុ ដែលមានជាង ៤០០០ ដែលមានបែងចែកជាប្រភេទ ៖ ប្រាសាទ , ត្រពាំង ជាដើម ។ ចំពោះប្រាសាទ ក៏គេរាប់តែប្រាសាទដែលមានជញ្ជាំងដែរ ។ ប្រាសាទ គឺជាទីសក្ការៈបូជារបស់ប្រជាជនយើងពីសម័យមុនដែលគោរព ព្រហ្មញ្ញសាសនា មិនខុសអ្វីពីវត្ត ដែលជាទីសក្ការៈបូជាព្រះពុទ្ធសាសនារបស់ប្រជាជនយើងសម័យ នេះផងដែរ ។ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកជាអនុសាសន៍ចំនួន ៥ ចំណុច ដែលបានពីការចោទសួរថា យើងបានព្យាយាមស្វែងយល់ថាតើទេសចរណ៍មកកម្ពុជាទទួលបានអ្វីខ្លះ? និងជួបបញ្ហាអ្វីខ្លះ? អនុសាសន៍នោះរួមមាន៖ ១) ការដឹកជញ្ជូនបង្វៀងផ្លូវខុសទីតាំង ២) ការនាំទិញទំនិញគ្មាន គុណភាពនិងតម្លៃខ្ពស់ ៣) ការផ្តល់ព័ត៌មានមិនត្រឹមត្រូវអំពីទីតាំងទេសចរណ៍នីមួយៗ ៤) ការចំណាយច្រើន និង ៥) សេវាកម្ម សណ្ឋាគារ និងផ្ទះសំណាក់មិនល្អ ។

ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន ក៏លើកឡើងបញ្ជាក់ពីបញ្ហាលំបាកនានាក្នុងការស្រាវជ្រាវ ដូចជាបញ្ហារដ្ឋបាល ឬបញ្ហាស្ថានភាពផ្លូវ។ ក្នុងនាមយើងជាអ្នកស្រាវជ្រាវ មិនត្រូវឱ្យប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដី ដោយសារតែការធ្វេសប្រហែស ការទៅមិនដល់ទីតាំងជាក់ស្តែងរបស់ដូនតាយើង កើតឡើងជាថ្មីម្តងទៀតឡើយ។ 

RAC Media


2022-12-05 07:59:21   ថ្ងៃចន្ទ, 05 ធ្នូ 2022 ម៉ោង 02:59 PM
«ជំនួបពិភាក្សាការងាររវាង ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប និងអ្នកតំណាងអង្គការ GIZ»

រាជបណ្ឌិត្យសភាកម្ពុជា៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានសហការជាមួយអង្គការ GIZ និងអ្នកជំនាញជាជនជាតិអូស្ត្រាលីដើម្បីរៀបចំបង្កើតឱ្យមានដំណើរការផលិតទឹកដោះក្របីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

នៅក្នុងជំនួបពិភាក្សាការងារនោះ ភាគីទាំងពីរបានសហការគ្នាចំនួន៤ចំណុច៖

១-បណ្តុះបណ្តាលពីជំនាញថែរក្សាក្របី និងបច្ចេកទេសក្នុងការយកទឹកដោះក្របីនិងការកែច្នៃ

២-បណ្តុះបណ្តាលជំនាញដល់ពេទ្យសត្វនៅកសិដ្ឋានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

៣- ពេលបណ្តុះបណ្តាលចប់ ភាគីខាងGIZ និងផ្តល់នូវវ៉ាក់សាំង និងស្ពែមក្របី

៤- បណ្តុះបណ្តាលជូនដល់ប្រជាពលរដ្ឋអំពីបច្ចេកទេស និងការថែទាំសត្វក្របី នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

RAC Media


2022-11-28 07:59:40   ថ្ងៃចន្ទ, 28 វិច្ឆិកា 2022 ម៉ោង 02:59 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយអ្នកស្រាវជ្រាវជនជាតិជប៉ុន

នៅថ្ងៃទី២១ ខែវិច្ឆិកា ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួល​ជួបពិភាក្សាការងារជាមួយអ្នកសិក្សាស្រាវជ្រាវជនជាតិជប៉ុន លោក ហិរ៉ូមិ យ៉ាណុ (HIROMI YANO) ដើម្បីសិក្សាលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តការរួមគ្នាក្នុងពេលខាងមុខ។ ថ្លែងនៅក្នុងជំនួបនោះលោក ហិរ៉ូមិ យ៉ាណុ មាននភាពរីករាយ នូវអ្វីដែលរាជបណ្ឌិត្យសភាកម្ពុជាកំពុងរៀបចំ ជាពិសេសលើកិច្ចការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញចុងភៅ និងភេសជ្ជៈ ដោយលោកបានលើកឡើងថា នៅក្យូតូលោកឃើញមានភោជនីយដ្ឋានអាស៊ីអាគ្នេយ៍ជាច្រើន តែមិនឃើញមានភោជនីយដ្ឋានខ្មែរ នៅទីនោះទេ ហើយលោកនឹងគាំទ្របើមានការបើកភោជនីយដ្ឋានខ្មែរនៅទីនោះ។

RAC Media

2022-11-28 07:54:30   ថ្ងៃចន្ទ, 28 វិច្ឆិកា 2022 ម៉ោង 02:54 PM
បទបង្ហាញស្នាដៃរបស់វិទ្យាស្ថានជាតិភាសាខ្មែរ

រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំធ្វើបទបង្ហាញស្នាដៃរបស់វិទ្យាស្ថានជាតិភាសាខ្មែរ នៅសាលមករតកសិល្បខ្មែរ អគារឥន្ទ្រទេវី នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩: ០០ នាទីព្រឹក ដែលមានស្នាដៃ ដូចខាងក្រោម៖

១- វចនានុក្រមខ្មែរបុរាណ(តាមរយៈសិលាចារឹកសតវត្សទី៦-៨), បណ្ឌិតសភាចារ្យ ឡុង សៀម, ឆ្នាំ២០០០, មានចំនួន ៦៤១ទំព័រ។

២- វចនានុក្រមភាសាខ្មែរបុរាណសម័យអង្គរតាមរយៈសិលាចារឹកសតវត្សទី៩-១៤ ជាស្នាដៃចង ក្រងដែលមានចំនួន២១៤៧០ទំព័រ, (ទំហំA4), ឆ្នាំ២០២២, ភាគ១+ភាគ២ (ស្នាដៃចង)។

៣- សទ្ទានុក្រមពាក្យថ្មីមានចំនួន ១៣០ទំព័រ, ឆ្នាំ២០១៨ (ស្នាដៃចងក្រង)។

៤- សំនួនវោហារសព្ទនៃភាសាខ្មែរ (ភាគ២) មានចំនួន១៤៣ទំព័រ , ឆ្នាំ២០១៨ (ស្នាដៃចងក្រង)។

៥- កម្រងអត្ថបទស្រាវជ្រាវ ភាសា វប្បធម៌ និង អក្សរសាស្ត្រខ្មែរ, ឆ្នាំ២០១៩ មានចំនួន ២៥៦

ទំព័រ (ខ្នាតសៀវភៅ A5, បោះពុម្ពផ្សាយ)។

៦- ការបង្កើតកម្មវិធីសិក្សាភាសាខ្មែរសម្រាប់ជនបរទេស មានចំនួន១៥៤ទំព័រ, ឆ្នាំ២០១៩ (ខ្នាតសៀវភៅ A5,ស្នាដៃចងក្រង)។

៧- សំនួនវោហារសព្ទនៃភាសាខ្មែរ (ភាគ៣) មានចំនួន ២៧៧ទំព័រ ជួរ គារី , ឆ្នាំ២០១៩

(ស្នាដៃចងក្រង)។

៨- វចនានុក្រមអក្ខរាវិរុទ្ធភាសាខ្មែរ(បន្ថែមពាក្យត្រៀមបោះពុម្ពលើកទី៣) មានចំនួន៤១ ០០០ពាក្យ មានចំនួន ១០៤៩ទំព័រ, ឆ្នាំ២០២០។

៩- សម្រង់ឈ្មោះភូមិ ឃុំ/ សង្កាត់/ ស្រុក/ខណ្ឌ និងរាជធានី/ខេត្ត នៅក្នុងប្រទេសកម្ពុជា មានចំនួន៦១២ទំព័រ ,លោកស្រីបណ្ឌិត ហង់ ថាវី, ឆ្នាំ២០២១ (ស្នាដៃចងក្រង)។

១០- វេយ្យាករណ៍ភាសាខ្មែរ មានចំនួន ១១១ទំព័រ (វង្ស មេង), ឆ្នាំ២០២០ (បោះពុម្ពផ្សាយ)។

១១- ភាសាវប្បធម៌ និង សង្គមខ្មែរ មានចំនួន ១៩២ទំព័រ (វង្ស មេង), ឆ្នាំ២០២០ (បោះពុម្ពផ្សាយ)។

១២- វេយ្យាករណ៍ភាសាខ្មែរ មានចំនួន ១១៣ទំព័រ (វង្ស មេង) , ឆ្នាំ២០២១ (បោះពុម្ពផ្សាយ)។

១៣- «ពាក្យប្រើប្រាស់ក្នុងវិស័យរដ្ឋបាលនិងសេដ្ឋកិច្ច» មានចំនួន ៧៦ទំព័រ, ឆ្នាំ២០២១ ដោយលោក វ៉ាត សុផាន។

១៤- «មេរៀនក្នុងភាសាវិទ្យាទូទៅ, ហ៊្វែរ ឌីណង់ ដឺ សូសៀរ» មានចំនួន ៤៩ទំព័រ, ឆ្នាំ២០២១ ដោយលោក ជាង រ៉ាវី។

១៥- សម្រង់ឈ្មោះភូមិ ឃុំ/ សង្កាត់/ ស្រុក/ខណ្ឌ និងរាជធានី/ខេត្ត នៅក្នុងប្រទេសកម្ពុជា

មានចំនួន ៦៣ទំព័រ លោកស្រីបណ្ឌិត ហង់ ថាវី, ឆ្នាំ២០២២ (ស្នាដៃចង)។

១៦ - «ឈ្នាប់នៃភាសាខ្មែរទំនើប» មានចំនួន ១០៧ទំព័រ, ឆ្នាំ២០២២ ដោយលោក ជាង រ៉ាវី (ស្នាដៃចងក្រង)។

១៧ - «សុភាសិតក្នុងសង្គមខ្មែរ» មានចំនួន ២២០ទំព័រ, ឆ្នាំ២០២២ ដោយលោក ជាង រ៉ាវី (ស្នាដៃចងក្រង)។

១៨- «សំយោគសញ្ញានៃមេពាក្យក្នុងវចនានុក្រមខ្មែរ» មានចំនួន ១១៣ទំព័រ, ឆ្នាំ២០២២ ដោយលោក ជាង រ៉ាវី (ស្នាដៃចងក្រង)។

១៩- «ពាក្យនិងសំនួនក្នុងសិលាចារឹកនគរវត្ត» មានចំនួន ៤១៦ទំព័រ, ឆ្នាំ២០២២ ដោយលោក កែវ លីណែត និង លោក ស្រី អ៊ឹង ម៉ាល័យ (ស្នាដៃចងក្រង)។


RAC Media 

2022-11-28 07:46:19   ថ្ងៃចន្ទ, 28 វិច្ឆិកា 2022 ម៉ោង 02:46 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក