Royal Academy of Cambodia
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថាកម្ពុជា ត្រូវការរៀបចំ និងដោះស្រាយ បញ្ហា ៥ គឺ៖ ១. ការដឹកជញ្ជូន, ២. ការិយាល័យធិបតេយ្យ, ៣. បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:, ៤. តម្លៃអគ្គិសនី។
បើថ្លៃដើមផលិតថ្លៃ ការដឹកជញ្ជូនចំណាយច្រើន បូកជាមួយការចាយវាយលើការិយាល័យធិបតេយ្យ នោះផលិតផលមិនអាចលក់បានថោកជាងគេទេ។ ដូច្នេះហើយ ចាំបាច់ណាស់ដែលថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ ត្រូវជជែកពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយរួម លើកទឹកចិត្តដល់វិស័យឯកជនបង្កើនវិនិយោគនិងផលិតកម្មក្នុងស្រុក។
បញ្ជាក់នៅក្នុងកិច្ចពិភាក្សាតុមូល ពីសារប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាពកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានសង្កត់ធ្ងន់ថា បើសិនតម្លៃថ្លៃដើមកាន់តែទាប ឱកាសប្រកួតប្រជែង មានកាន់តែខ្ពស់។
ចំណែកលោកបណ្ឌិត គឺ សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញថា ផលិតផលបន្លែចិន មានតម្លៃថោកជាងផលិតផលក្នុងស្រុក ដូច្នេះកម្ពុជាអាចក្លាយជាកន្លែងបង្ហូរផលិតផលកសិកម្មបន្លែពីចិន ដូច្នេះត្រូវការឱ្យកម្ពុជា រៀបចំយុទ្ធសាស្ត្រត្រៀមខ្លួនទប់ស្ថានការណ៍នេះ។
ប្រសិនបើការរៀបចំខ្លួនឆ្លើយតបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន មិនគ្រប់គ្រាន់ទេនោះ នឹងធ្វើឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបាត់តុល្យភាព ហើយលំហូរពាណិជ្ជកម្មនឹងធ្ងន់ទៅខាងចិន។ លំហូរទំនិញពីចិននឹងហូរចូលមកទីផ្សារកម្ពុជា ហើយកម្ពុជា ត្រូវការរៀបចំខ្លួនជាចាំបាច់សម្រាប់ទប់លំហូរទំនិញរបស់ចិន ដើម្បីឱ្យកម្ពុជា អាចបង្កើនវិនិយោគនិងផលិតកម្មដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ឬក៏សម្រាប់នាំចេញផលិតកសិកម្មទៅកាន់ទីផ្សារចិនវិញ។
បើសង្កេតពីសភាពនៃការធ្វើពាណិជ្ជកម្ម ឬតម្រូវការសម្រាប់ការនាំចេញទៅបរទេស តម្រូវការនៃផលិតផលត្រូវមានបរិមាណច្រើន ដែលត្រូវការឱ្យមានផលិតកម្មក្នុងទ្រង់ទ្រាយធំដូចគ្នា។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់បន្ថែមថា ការជំរុញផលិតកម្មតាមរយៈសហគមន៍កសិកម្ម ជារឿងចាំបាច់ ហើយនេះ ក៏មានន័យថាបានផ្ដល់ឱកាសដល់កសិករ ក៏ដូចជាផលិតករកម្ពុជា ឱ្យចូលរួមក្នុងផលិតកម្ម ជាពិសេសផលិតកម្មក្នុងវិស័យកសិកម្ម។
វាគ្មិនកិត្តិយស៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច (រូបស្ដាំ) និងលោកបណ្ឌិត គី សេរីវឌ្ឍន៍ (រូបឆ្វេង)
ឯកឧត្តម សុខ សុភ័ក្រ្ត (រូបស្ដាំ) និងក្រុមការងារក្រសួងពាណិជ្ជកម្ម (រូបជួរក្រោយ) និងឯកឧត្ដមបណ្ឌិត គិន ភា (រូបឆ្វេង)
ទិដ្ឋភាពទូទៅក្នុងកិច្ចប្រជុំពិភាក្សាតុមូលនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Media
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា
ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ ផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្ដម ងួន ញ៉ិល ជា «កិត្តិនីតិកោសលបណ្ឌិត»។
រហូតមកទល់ពេលនេះ ឥស្សរជនជាន់ខ្ពស់ ដែលទទួលបានគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជាកិត្តិនីតិកោសលបណ្ឌិត មានសរុបចំនួន ៧រូប។
RAC Media
ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៦ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ ផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្ដម ទេព ងន ជា «កិត្តិសង្គហបណ្ឌិត»។
រហូតមកទល់ពេលនេះ ឥស្សរជនជាន់ខ្ពស់ ដែលទទួលបានគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជាកិត្តិសង្គហបណ្ឌិត មានសរុបចំនួន ៣រូប។
RAC Media
ឯកឧត្ដម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា
ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៥ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ ផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្ដម ស៊ឹម កា ជា «កិត្តិនីតិកោសលបណ្ឌិត»។
រហូតមកទល់ពេលនេះ ឥស្សរជនជាន់ខ្ពស់ ដែលទទួលបានគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជាកិត្តិនីតិកោសលបណ្ឌិត មានសរុបចំនួន ៦រូប ហើយ។
ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៩ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការតែងតាំងសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ តែងតាំងឥស្សរជនជាតិ ចំនួន ៥រូប ជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា «បណ្ឌិតសភាចារ្យ» ដូចមានរាយនាមខាងក្រោម៖
១. លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
២. ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
៣. ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤. ឯកឧត្ដមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
៥. ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ។
សូមរំឭកដែរថា រហូតមកទល់នឹងពេញបច្ចុប្បន្ននេះ សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានចំនួនសរុប ២៦នាក់ គិតត្រឹម ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នេះ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូបថត អាជ្ញាធរអប្សារា)
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ (រូបថតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)
ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (រូបថតអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា)
ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ
RAC Media
ដោយមានកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម រាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីតុមូលមួយនៅរសៀលម៉ោង១៥:០០នាទី ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលមរតកសិល្បៈខ្មែរ ក្រោមប្រធានបទ៖
«តើអ្វីជាសារប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន?»
អាស្រ័យហេតុនេះ សូមលោក-លោកស្រីជាអ្នកសារព័ត៌មាន និង សាធារណជនដែលចាប់អារម្មណ៍ចូលរួមកម្មវិធី ទំនាក់ទំនងមករាជបណ្ឌិត្យសភាកម្ពុជា។ (សូមអានសេចក្ដីប្រកាសលម្អិតខាងក្រោម)
ថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាគ្នា ដើម្បីសិក្សាពីលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអ្នកស្រាវជ្រាវនៃប្រទេសទាំងពីរ។
នៅក្នុងជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តទៅក្នុងស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានឯកភាពលើការជំរុញកិច្ចសហប្រតិបត្តិការរវាងអ្នកស្រាវជ្រាវនៃប្រទេសទាំងពីរ។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌
- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
RAC Media| រឿន ភារុន
កាលពីរសៀលថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន៣ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
កាលពីរសៀលថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ: កម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន៥ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM