ព័ត៌មាន

តើវប្បធម៌មានតែចំពោះមនុស្សឬ? ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

ប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ


2020-08-06 07:47:46   ថ្ងៃព្រហស្បតិ៍, 06 សីហា 2020 ម៉ោង 02:47 PM
កិច្ចប្រជំុក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទី១ លេីកទី២

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានបេីកកិច្ចប្រជំុក្រុមប្រឹក្សាភិបាលអាណត្តិទី១ លេីកទី២ ក្រោមអធិប តីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចប្រជំុក្រុមប្រឹក្សាភិបាលបានប្រព្រឹត្តទៅនៅក្នុងបន្ទប់ប្រជំុស្លឹករឹត អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា។

កិច្ចប្រជំុនេះបានពិភាក្សាទៅលេីសកម្មភាពការងារសិក្សាស្រាវជ្រាវសំខាន់ៗដែលរាជបណ្ឌិត្យសភាកម្ពុជាបានអនុវត្ត និងសម្រេចបាន ស្របតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាភិបាល កាលពីអាណត្តិទី១ លេីកទី១ កន្លងទៅ ។

នៅក្នុងកិច្ចប្រជំុនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានរាយការណ៍អំពី របាយការណ៍នៃការអនុវត្តការងារ ផែនការអនាគត និងបញ្ហាប្រឈមនានា ដេីម្បីជូនក្រុមប្រឹក្សាភិបាលពិនិត្យពិភាក្សា និងសម្រេច៕

RAC Media| រឿន ភារុន


2020-08-06 03:29:22   ថ្ងៃព្រហស្បតិ៍, 06 សីហា 2020 ម៉ោង 10:29 AM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា

នៅព្រឹកនិងរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន៩ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

RAC Media 

ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ




2020-08-05 09:33:35   ថ្ងៃពុធ, 05 សីហា 2020 ម៉ោង 04:33 PM
សេចក្តីអញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ឆមាសទី២ ឆ្នាំ២០២០

រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ឆមាសទី២ ឆ្នាំ២០២០។

រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់ពា​ក្យចូលរួមដេញថ្លៃ នៅអង្គភាពលទ្ធកម្មរាជបណ្ឌិត្យសភាកម្ពុជា ដែលមានអសយដ្ឋាន​នៅ​មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អគារF ជាន់ទី២) ចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ រៀងរាល់ម៉ោងធ្វើការ។

កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៥ៈ០០ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅ អង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១៥ៈ០០រសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់។

ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយ អង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការដេញថ្លៃនេះ តាមទូរសព្ទលេខៈ ០១២ ៧៨៣ ៦៤៦៕

2020-08-05 03:39:19   ថ្ងៃពុធ, 05 សីហា 2020 ម៉ោង 10:39 AM
«ជំនួបជាមួយគោរមវន្តកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ទទួលការអនុញ្ញាតចូលជួបសំណេះសំណាល និងធ្វើបទសម្ភាសដោយផ្ទាល់់ជាមួយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីរសៀលថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២០។

គោលបំណងសំខាន់នៅក្នុងជំនួបនេះ គឺចងក្រងនូវឯកសារអំពីជីវប្រវត្តិជីវិតការងារ ​បទ​ពិសោធន៍ និងអនុសាសន៍ល្អៗរបស់ឯកឧត្ដមកិតិ្តនីតិកោសលបណ្ឌិត ក្នុងនាមឯកឧត្តមជាប្រធានអង្គភាពដ៏សំខាន់មួយរបស់ជាតិ។

សូមបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទទួលការប្រោសប្រទានពីព្រះមហាក្សត្រនូវគោរមងារជា «កិត្តិនីតិកោសលបណ្ឌិត» កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ហើយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏ជាឥស្សរជនជាតិជាន់ខ្ពស់ទី៥ ដែលទទួលបានគោរមងារកិតិ្តយសនេះ៕


2020-08-03 15:38:00   ថ្ងៃចន្ទ, 03 សីហា 2020 ម៉ោង 10:38 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាគ្រប់រូបៗសុទ្ធតែជាបញ្ញាជនឆ្នើមរបស់ជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំស្តីពី តើសមាជិកបម្រុងត្រូវត្រៀមខ្លួននិងធ្វើអ្វីខ្លះនៅពេលបន្ទាប់? ដើម្បីផ្តល់ឱកាសជូនដល់សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាជួបប្រជុំពិភាក្សារួមគ្នា ដើម្បីស្វែងរកគំនិតដោះស្រាយបញ្ហាប្រឈមនានារបស់ជាតិជូនរាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។

នៅក្នុងកិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនាសាលប្រជុំសម្តេចសង្ឃរាជ ជួន ណាត នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានមាន ប្រសាសន៍ថា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាគ្រប់រូបៗសុទ្ធតែជាបញ្ញាជនឆ្នើមរបស់ជាតិដែលមានចំណេះជំនាញ សញ្ញាបត្រថ្នាក់បណ្ឌិត បទពិសោធន៍ជ្រៅជ្រះលើការងារជាក់ស្តែង និងមានស្នាដៃឯកសារសៀវភៅបោះពុម្ពផ្សាយច្បាស់លាស់របស់ខ្លួន។ តាមរយៈចំណេះជំនាញ និងបទពិសោធន៍ការងារភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជឿជាក់យ៉ាងមុតមាំថា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់នឹងក្លាយជាធនធានដ៏ចំណាន មានគំនិតដ៏ប្រពៃដែលអាចប្រមើមើលធ្លុះពីស្ថានភាពរបស់សង្គមជាតិ អន្តរជាតិនៅពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដើម្បីចូលរួមផ្តល់គំនិត រកដំណោះស្រាយបញ្ហាប្រឈមលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍសង្គមជាតិឱ្យកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តរភាពសម្រាប់មនុស្សបន្តវេនជំនាន់បន្តបន្ទាប់ទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា សមាជិកបម្រុងទាំង ១៣នាក់បន្ថែមទៀតដែលទើបត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំ២០២០ តាមរយៈអនុក្រឹត្យលេខ ៦៥៧ អនក្រ.តត ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នឹងផ្តល់គំនិតជាធាតុចូលពីការសិក្សាស្រាវជ្រាវលើវិស័យអាទិភាពនានាតាមបែបវិទ្យាសាស្រ្ត ដើម្បីរួមចំណែកអភិវឌ្ឍសង្គមប្រកបដោយនិរន្តិរភាពឱ្យស្របនឹងបេសកកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលមានភារកិច្ចដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាបើកបេះដូងទូលាយចំពោះអ្នកមានសមត្ថភាពពីគ្រប់ទិសទី ហើយអ្នកប្រាជ្ញរបស់កម្ពុជាត្រូវតែរួមគ្នាគិត និងស្រាវជ្រាវ ដើម្បីស្វែងរកធាតុចូលជូនដល់រាជរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ ក្នុងការកំណត់ចក្ខុវិស័យ និងរៀបចំផែនទីសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព។ ហើយក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ក្រើនរម្លឹកបញ្ជាក់ថា៖ «រាជបណ្ឌិត្យសភាកម្ពុជាមានទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្តចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»។

សរុបរហូតមកដល់ពេលបច្ចុប្បន្ននេះ សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា មានចំនួន សរុប ២៨នាក់ (សមាជិកបម្រុង ទទួលបានការតែងតាំងឆ្នាំ២០១៦ ចំនួន ៦រូប, ឆ្នាំ២០១៨ ចំនួន ៩រូប និងនៅឆ្នាំ២០២០ ចំនួន ១៣រូប)។ បញ្ញាជនដែលសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាត្រូវមានសញ្ញាបត្រថ្នាក់បណ្ឌិត រយៈពេលលើសពី១០ឆ្នាំ មានស្នាដៃឆ្នើមក្នុងការងារសិក្សាស្រាវជ្រាវ មានក្រមសីលធម៌វីជ្ជាជីវៈល្អ និងកំពុងធ្វើការងារលើជំនាញរបស់ខ្លួន(ចាប់ពី១០ឆ្នាំឡើង) អាចស្នើសុំដាក់ពាក្យស្នើសុំចូលជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ដូចតទៅ៖

- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា

- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ

- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌

- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់

- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕

RAC Media| រឿន ភារុន


2020-07-31 05:57:28   ថ្ងៃសុក្រ, 31 កក្កដា 2020 ម៉ោង 12:57 PM
រាជរដ្ឋាភិបាលអនុញ្ញាតឱ្យមន្ត្រីថ្មី ១៧នាក់នៃរាបណ្ឌិត្យសភាកម្ពុជាអនុវត្តកម្មសិក្សា

រាជរដ្ឋាភិបាលតាមរយ:ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុញ្ញាតមន្ត្រីថ្មីទាំង ១៧ នាក់នៃរាជបណ្ឌិត្យសភាកម្ពុជាដែល​បានប្រឡងជាប់ជាស្ថាពរចូល​បម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុង​ក្របខណ្ឌ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី តាមរយៈប្រកាសលេខ ៥០ ប្រក.បល ចុះថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

យោងតាមប្រកាសរបស់ទីស្តីគណៈរដ្ឋមន្ត្រីដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី មន្ត្រីកម្មសិក្សាថ្មីទាំង ១៧នាក់មានឋានន្តរស័ក្តិ ក្របខណ្ឌ ក.៣.៤ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ តទៅ។


2020-07-30 06:14:46   ថ្ងៃព្រហស្បតិ៍, 30 កក្កដា 2020 ម៉ោង 01:14 PM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម

កាលពីរសៀលថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន៤ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

RAC Media

ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ



2020-07-30 05:03:38   ថ្ងៃព្រហស្បតិ៍, 30 កក្កដា 2020 ម៉ោង 12:03 PM
«ប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួងជាច្រើនអញ្ជើញចូលទស្សនានៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ដឹកនាំប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក, សាលា​ខេត្តព្រះវិហារ និង សាលាស្រុកឆែប ដើម្បីចូលទស្សនាឈ្វេងយល់អំពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលមានទីតាំស្ថិតនៅក្នុងឃុំឆែបមួយនិងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឱកាសនៃការចូលទស្សនាឈ្វេងយល់របស់គណៈប្រតិភូ ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យ​ស​ភាកម្ពុជា តេជោសែន ឫស្សីត្រឹបបានដឹកនាំក្រុមការងាឧទ្យានររៀបចំធ្វើបទបង្ហាញជូនដល់គណៈប្រតិភូ ដើម្បីឈ្វេង​​យល់បន្ថែម ដោយបានផ្តោតទៅលើខ្លឹមសារសំខាន់ៗចំនួនបី រួមមាន៖

១)- ការបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ និងកសិដ្ឋានចិញ្ចឹមសត្វពពែ និងចៀម ដើម្បីជំរុញផលិតកម្មគោទឹកដោះនៅប្រទេសកម្ពុជា, លើកស្ទួយជីវភាពប្រជាកសិករនៅជនបទតាមរយៈការចិញ្ចឹមគោទឹកដោះ និងចិញ្ចឹមពពែ ដោយ​កែប្រែឥរិយាបទប្រជាសហគមន៍ជុំវិញឧទ្យានកុំឱ្យកាប់ព្រៃឈើ, ចងក្រងឯកសារនិងបង្រៀនអំពីរបៀបចិញ្ចឹមគោទឹកដោះ និង បង្កើនផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស

២)- ធនធានធានធម្មជាតិដូចជាព្រៃឈើ ផ្កាព្រៃ និងសត្វព្រៃជាច្រើនប្រភេទ ដោយបានសហការជាមួយក្រុមថតរូបវត្តមានសត្វមានសត្វស្លាបនៅកម្ពុជា និងបានរកឃើញសត្វស្លាបចំនួន ១២៩ប្រភេទ ហើយក្រុមការងារបានចុះអប់រំផ្សព្វ​​ផ្សាយដល់ប្រជាជនឱ្យចូលរួមអភិរក្សថែរក្សា និង ការចូលរួមបោះជំរំរបស់សិស្សនិស្សិតនៅតាមសាកលវិទ្យា​ល័យ។

៣)-ធនធានវប្បធម៌ដូចជាឡស្លដែកបុរាណ ដែលឧទ្យានបានធ្វើកំណាយ ស្រាវជ្រាវឃើញឡស្លដែកចំនួន ៤បណ្តុំធំៗ ដែលទួលឡចំនួន ៦៤ទួល និងបានបង្កើតសារមន្ទីរនៅនឹងកន្លែង និងជនជាតិកួយដែលជាជាតិពន្ទុវិទ្យា។

បន្ទាប់ពីបទបង្ហាញដែលបានរៀចំឡើងដោយក្រុមការងាររបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ដែលដឹកនាំ ដោយ ឯកឧត្តម ឡូយ សុផាត រួមទាំងថ្នាក់ដឹកនាំដែលបានអញ្ជើញ​មកពីក្រសួងនានាផងនោះក៏បានអញ្ជើញទស្សនាផ្ទាល់ដល់កសិដ្ឋានចិញ្ចឹមគោ​ ពពែ និងចៀមផងដែរ។

RAC Media

ប្រភព៖ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប


2020-07-29 10:25:50   ថ្ងៃពុធ, 29 កក្កដា 2020 ម៉ោង 05:25 PM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ : កម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន៤ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

RAC Media

ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ



2020-07-29 07:42:04   ថ្ងៃពុធ, 29 កក្កដា 2020 ម៉ោង 02:42 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក