ព័ត៌មាន

តួនាទីសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់អាស៊ាន-ចិន ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន ត្រូវបានផ្តួចផ្តើមធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ (ដែលកម្ពុជាជាប្រធានអាស៊ាន) ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។ ដោយមើលឃើញទីផ្សារនៃប្រទេស និងអាស៊ាន មានទំហំធំទាំងប្រជាជន(ប្រជាជនចិន ១៣០០លាននាក់ និង អាស៊ាន ៦០០លាននាក់) និង ផលិតផលក្នុងស្រុកសរុប បានធ្វើឱ្យអាស៊ាន និង ចិន សម្រេចបាននូវការបង្កើតកិច្ចព្រមព្រៀងចំនួន បី ដើម្បីបង្ហូរទំនិញ សេវា និងវិនិយោគ។

កិច្ចព្រមព្រៀងនេះ ត្រូវបានបែងចែកជា៣ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានចិនលើទំនិញកិច្ចព្រមព្រៀងពាណិជ្ជកម្មលើសេវាកម្ម និងកិច្ចព្រមព្រៀងវិនិយោគ។ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានចិនលើទំនិញត្រូវបានកាត់បន្ថយអត្រាពន្ធគយបន្តិចម្តងៗរហូតដល់កាត់បន្ថយអស់ ៩០%នៅឆ្នាំ២០១០ សម្រាប់ប្រទេសអាស៊ាន ៦ លើកលែងប្រទេស កម្ពុជា វៀតណាម ឡាវ និង ភូមា ដែលត្រូវកាត់បន្ថយអត្រាពន្ធនាំចូលអស់៩០% នៅឆ្នាំ២០១៥។

តំបន់ពាណិជ្ជកម្មសេរីអាស៊ានចិន បានបង្កើតឱ្យមានទីផ្សាររហូតដល់ ១,៩៤ពាន់លាន និងមាន ផលិតផលក្នុងស្រុកសរុបរហូតដល់ទៅ៩,៥ ទ្រីលានដុល្លារនៅឆ្នាំ២០១១ ហើយឈានដល់ជិត២០ពាន់លាននៅឆ្នាំ២០២១នេះ។[1]ទំហំពាណិជ្ជ កម្មរវាងអាស៊ាននិងចិនបានកើនឡើង ដែលមិនគួរឱ្យជឿ ពី៨,៣៦ពាន់លានដុល្លារនៅឆ្នាំ ១៩៩១ ដល់ ៦៨៥,២៨ ពាន់ លានដុល្លារនៅឆ្នាំ២០២០ ដែលមានអត្រាកំណើនយ៉ាងខ្ពស់ប្រមាណ ១៦,៥%ជាមធ្យមក្នុងមួយឆ្នាំ។ [2]នៅក្នុងឆ្នាំ ២០២០នេះ បើទោះមានវិបត្តិ ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ចិនអាចជំរុញពាណិជ្ជកម្មជាមួយអាស៊ាន បានច្រើនជាការធ្វើពាណិជ្ជកម្មរបស់ចិនជាមួយនឹងបរទេសរហូតដល់ ៣,៤%ឯណោះ។ ទាំងនេះ បង្ហាញថាទីផ្សារអាស៊ាននៅតែមានសារសំខាន់សម្រាប់ចិន។

នៅចុងឆ្នាំ២០២០ ក្រុមហ៊ុនចិនបានទទួលផលប្រយោជន៍យ៉ាងច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជាចិនតាម រយៈការនាំចូលរហូតដល់ ៥១១ពាន់លានដុល្លារនៅឆ្នាំ២០២០ ដោយជា៩០%នៃមុខទំនិញគឺនាំចូលដោយអត្រាពន្ធស្មើសូន្យ ក្នុងទឹកប្រាក់បន្ថយពន្ធរហូតដល់ប្រមាណ ៥០ពាន់លានដុល្លារ។

កិច្ចសហប្រតិបត្តិការធំធេងនេះ អាចផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់បណ្តាសមាជិកប្រទេសអាស៊ាន ផង និងប្រទេសចិន ផង បន្ទាប់ពីចិនកា្លយជាដៃគូគ្រប់ជ្រុងជ្រោយរបស់កម្ពុជា និង កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន។ ទាំងនេះ បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានដើរតួនាទីស្នូលទាំងក្នុងអាស៊ាន និង ភាព ជាដៃគូគ្រប់ជ្រុងជ្រោយជាមួយចិនផង។

ក្នុងឋានៈជាដៃគូគ្រប់ជ្រុងជ្រោយ និង មិត្តដែកថែប កម្ពុជា បានជួយចិន បើកច្រកទីផ្សារដ៏ធំសម្រាប់ បង្ហូរទំនិញរបស់ ចិនផង និង នាំចូលទំនិញពីអាស៊ានទៅវិញ ជាពិសេសវត្ថុធាតុដើម្បីជាប់អត្រាពន្ធនាំចូល សូន្យភាគរយលើទំនិញជាង ៩០%នៃទំនិញនាំចូល។ ជាមួយគ្នានេះដែរ ក្នុងឋានៈជាប្រធាន អាស៊ាន កម្ពុជាបានដើរតួនាទីសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើកច្រកទីផ្សារសម្រាប់អាស៊ានទាំងមូល ហើយប្រទេសអាស៊ាន៦ ទទួលបានផលប្រយោជន៍មុនគេ ខណៈពេលកម្ពុជា ទើបតែទទួលបានផ្លែផ្កា។

ដើម្បីឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា កិច្ចសហប្រតិបត្តិការ ចិន-អាស៊ាន គួរតែបង្កើត ឱ្យមជ្ឈមណ្ឌល បែង ចែងមួយនៅកម្ពុជា (Trade Hub) សម្រាប់ពាណិជ្ជកម្មកម្ពុជាអាស៊ាន តាមរយៈការតភ្ជាប់ផ្លូវដែកពីទីក្រុងគួនមីង ខេត្តយូណាន មកកាន់ប្រទេសកម្ពុជា។ ការបង្កើតមជ្ឈមណ្ឌលបែងចែកទំនិញពាណិជ្ជកម្មចិន-អាស៊ាននេះមានសារ សំខាន់ក្នុងនយោបាយការបរទេស ដែលបង្ហាញពីតួនាទី របស់ចិនក្នុងទសវត្សចុងក្រោយនេះ ក្លាយជាប្រទេសដែលគួររាប់អាន និង ផ្តល់ការអភិវឌ្ឍប្រកបដោយ បរិយាប័ន្នសម្រាប់បណ្តាប្រទេសជាដៃគូជាមួយចិន និង បង្ហាញពិភពលោកថា ចិនបច្ចុប្បន្នមិនមែនដូច ចិនកាលពី៣ទសវត្សមុនទេ។

.................................................................................................................................................................

{1}  https://www.statista.com/statistics/796245/gdp-of-the-asean-countries/ និង tradingeconomics.com/china.

[2} https://www.ciie.org/zbh/en/news/exhibition/news/20210913/29410.html

----------------

RAC Media

ប្រភព៖ វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា


2021-10-27 13:55:27   ថ្ងៃពុធ, 27 តុលា 2021 ម៉ោង 08:55 PM
ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកនិងការប្រកួតប្រជែងឥទ្ធិពលរវាង ចិន-អាម៉េរិក នៅអាស៊ីអាគ្នេយ៍ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

គិតរហូតមកទល់ពេលនេះ ក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពល រវាងសហរដ្ឋអេម៉េរិក និងចិន ដែលកំពុងតែមានភាពក្តៅគគុកនៅ តំបន់អាស៊ីអាគ្នេយ៍ មានបុគ្គល ក្រុមហ៊ុន និងប្រទេសមួយចំនួន កំពុងជាប់ និងត្រៀមនឹងជាប់ទណ្ឌកម្មសេដ្ឋកិច្ច របស់សហរដ្ឋអាម៉េរិកនៅក្រោមហេតុផលថាស្ដារប្រជាធិបតេយ្យ និងកែលម្អលក្ខខណ្ឌសិទ្ធិមនុស្ស។ ការដាក់ ទណ្ឌកម្មនេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនៃនយោបាយការបរទេស របស់ អាម៉េរិក ប៉ុន្តែទន្ទឹមនឹងគ្នានេះដែរ វាក៏បានបង្ក ឱ្យមានផលប៉ះពាល់យ៉ាងច្រើន ដល់សេដ្ឋកិច្ច របស់បណ្តាប្រទេសពាក់ព័ន្ធ ទាំងនោះផងដែរ។ នយោបាយដាក់ទណ្ឌកម្ម ជាធម្មតា ត្រូវបាន អនុវត្តទៅលើបុគ្គល ក្រុមហ៊ុន ឬប្រទេសណា ដែលអាម៉េរិកចាត់ទុកថាបានបំផ្លាញនូវគុណតម្លៃ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

សូមរំលឹកថា ទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយដែលបានប្រារព្ធធ្វើឡើង នៅរាល់ឆ្នាំ នៅថ្ងៃទី៩ ខែធ្នូ នេះ គឺចាប់ផ្តើមធ្វើឡើង តាំងពីមហាសន្និបាតនៃអង្គការសហប្រជាជាតិ បាន អនុម័តលើអនុសញ្ញានៃអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ(UNCAC)កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៣ មកម្លេះ។ ដែលពេលនោះ មានភាគីរដ្ឋចំនួន១៨៧ចូលរួម នៅក្នុង អនុសញ្ញានេះ។ នៅក្នុងទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស(OFAC)នៃក្រសួងរតនាគាររបស់ សហរដ្ឋអាម៉េរិក បានដៅទៅលើបុគ្គលប្រព្រឹត្ត អំពើពុករលួយ និងបណ្តាញរបស់គេ នៅក្នុង ប្រទេសជាច្រើន នៅទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី ដោយអនុលោមតាម ច្បាប់ស្តីពី គណនេយ្យភាពផ្នែកសិទ្ធិមនុស្ស Global Magnitski Act។

ជាលទ្ធផលនៃចំណាត់ការនៃការដាក់ទណ្ឌកម្មគឺ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ ទាំងអស់របស់អ្នក ដែលត្រូវបានជាប់ទណ្ឌកម្ម ដែលមាននៅក្នុងសហរដ្ឋអាម៉េរិក ស្ថិតនៅក្នុងដៃ ឬគ្រប់គ្រង ដោយស្ថាប័នអាម៉េរិកត្រូវបានបង្កក ហើយត្រូវបានជូនដំណឹងទៅ OFAC។ ក្រៅពីនេះទៀត អ្វីដែលជាកម្មសិទ្ធិ ដោយផ្ទាល់ឬដោយប្រយោល ក្នុងចំនួនចាប់ពី ៥០% ទៅរបស់ក្រុមមួយឬច្រើន ដែលត្រូវបានបង្កក ក៏រងការបង្កកផងដែរ។ បើគ្មានការអនុញ្ញាតដោយ អាជ្ញាប័ណ្ណទូទៅឬពិសេសណាមួយដែលចេញដោយ OFAC ឬត្រូវបានលើកលែងក្នុង រូបភាព ណាមួយនោះ បទបញ្ជារបស់ OFAC ជាទូទៅ នឹងហាមទៅលើការប្រតិបត្តិការទាំងអស់ ដោយក្រុម ដែលស្ថិតនៅក្នុងសហរដ្ឋអាម៉េរិក ឬនៅក្នុងរង្វង់ប្រទេសអាម៉េរិកដែលមានការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ ឬផលប្រយោជន៍ក្នុងទ្រព្យសម្បត្តិរបស់ក្រុមដែលរងការបង្កក។ ការហាម ប្រាមរួមមានការរួមចំណែកឬការផ្តល់ជាប្រាក់ ទំនិញឬសេវា ដល់ឬសម្រាប់ ជាប្រយោជន៍ ដល់ក្រុមដែលរងការបង្កក ឬការទទួលនៃការរួមចំណែកឬការផ្តល់ថវិកា ទំនិញ ឬសេវាពីក្រុមនោះ។

យោងតាមសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ស្ថានទូតសហរដ្ឋអាម៉េរិកនៅកម្ពុជា ដែលមានចំណងជើងថា ទណ្ឌកម្មរបស់ក្រសួងរតនាគារប្រឆាំងនឹងបុគ្គលពុករលួយនៅអាហ្វ្រិក និងអាស៊ីបានឱ្យដឹងថា៖ លោក Wan Kuok Koi ដែលគេច្រើនហៅថា Broken Tooth (ធ្មេញបាក់) គឺជាសមាជិកម្នាក់នៃសន្និសីទពិគ្រោះយោបល់នយោបាយរបស់ប្រជាជនចិន នៃគណបក្សកុម្មុនិស្តចិន (CCP) ហើយដឹកនាំក្រុម 14K ដែលជាក្រុមមួយក្នុងចំណោមក្រុមសង្គមងងឹត ដែលមានការចាត់តាំង របស់ចិន នៅក្នុងពិភពលោក ហើយដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀន បើកល្បែងស៊ីសងខុសច្បាប់ ធ្វើជំនួញខុសច្បាប់ ប្រព្រឹត្តការជួញដូរមនុស្ស និងសកម្មភាពខុសច្បាប់ដទៃ ជាច្រើនទៀត។ ក្រុម 14K ក្រៅពីធ្វើការសូកប៉ាន់ និងប្រព្រឹត្តអំពើពុករលួយ បានប្រព្រឹត្ត សកម្មភាពខុសច្បាប់បែបនេះនៅ Palau ។

Broken Tooth ត្រូវបានចាត់ទុកថាជាជនបរទេស ជាមេដឹកនាំឬជាមន្រ្តីនៃអង្គការ ស្ថាប័នមួយ ដែលរួមទាំងជាអង្គការស្ថាប័នរដ្ឋាភិបាល ដែលបានចូលរួម ឬដែលមានសមាជិក បានចូលរួមក្នុងអំពើពុករលួយ ដូចជាការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋដកហូតយកទ្រព្យសម្បត្តិ ឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្ម លើធនធានធម្មជាតិ ឬការសូកប៉ាន់។

OFAC ថែមទាំងបានធ្វើការដៅទៅលើអង្គការ/ស្ថាប័នចំនួន ៣ ដែលមាន Broken Tooth ជាម្ចាស់ ឬគ្រប់គ្រងដោយ Broken Tooth៖ ទី១-សមាគម World Hongmen History and Culture Association ដែលមាន មូលដ្ឋាននៅកម្ពុជា ហើយត្រូវបានបង្កើតឡើងដោយ Broken Tooth នៅឆ្នាំ ២០១៨។ ទី២- Dongmei Group ដែលមានមូលដ្ឋាននៅហុងកុង និង ទី៣- សមាគម Palau China Hung-Mun Cultural Association មានមូលដ្ឋាននៅ Palau។

នៅឆ្នាំ២០១៨ Broken Tooth បានបង្កើតទីស្នាក់ការកណ្តាលរបស់សមាគម World Hongmen History and Culture Association នៅកម្ពុជា។ Hongmen (ឬ Hung Mun) គឺជាអង្គការ សាកលរបស់បងប្អូនចិន ដែលត្រូវបានបង្កើតឡើងនៅពាក់កណ្តាលទសវត្សរ៍ ១៦០០ ហើយមានលក្ខណៈដូច “ក្រុមសង្គមងងឹត” នៅហុងកុង និងម៉ាកាវ។ ក្រុមសង្គមងងឹត 14K កំពុងតែប្រើ សមាគម World Hongmen History and Culture Association របស់ Broken Tooth ដើម្បី ធ្វើឱ្យខ្លួនមានភាពស្របច្បាប់។

នៅក្រោមការដឹកនាំរបស់ Broken Tooth សមាគម World Hongmen History and Culture Association បានជ្រើសរើសបាននូវសមាជិកសំខាន់ៗ នៅប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។ ការបង្កើតសមាគម World Hongmen History and Culture Association នេះដោយ Koi បន្តបែបផែននៃក្រុមរបស់ប្រទេសចិនដែលខិតខំលាក់បាំងសកម្មភាពល្មើសច្បាប់ ដោយបង្ហាញ សកម្មភាពរបស់គេថាស្ថិតនៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេស ចិន (BRI) សុបិនចិន(Chinese Dream) ឬគំនិតផ្តួចផ្តើមសំខាន់ៗដទៃទៀតរបស់គណបក្ស កុម្មុយនិស្តចិន។ សមាគម World Hongmen History and Culture Association កំពុងរីកធំនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយបង្កើតជាបណ្តាញរកស៊ីដ៏មានឥទ្ធិពល ដែលមានការ ពាក់ព័ន្ធនឹងការបង្កើត និងចេញរូបិយវត្ថុ crypto អចលនទ្រព្យ ហើយក្នុងពេលថ្មីៗនេះបង្កើតក្រុមហ៊ុនសន្តិសុខដែលមានជំនាញខាងការពារវិនិយោគ BRI ។

សហគ្រាសរបស់ចិន ដែលនៅពីក្រោយគម្រោង BRI មានលក្ខណៈដូចគ្នាជាច្រើន ពោលគឺថា វាមានអ្នកដឹកនាំដែលមានការទាក់ទងជាមួយនឹងបណ្តាញឧក្រិដ្ឋជន ឬក្រុមដែល មានការពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ នៅកន្លែងដទៃទៀតនៅអាស៊ីអាគ្នេយ៍ ព្រមទាំងនៅ ប្រទេសចិន។ សហគ្រាសទាំងនោះមានអង្គការរបស់វាជាស្រេច ដែលមានបើកកាស៊ីណូ និង ចេញលុយ Crypto ។ គេប្រកាសខ្លួនគេនៅតាមអ៊ិនធឺណិតថា មានទាក់ទងនឹងគម្រោង BRI របស់ប្រទេសចិន ហើយបានអួតពីការទាក់ទងជាមួយនឹងទីភ្នាក់ងារសំខាន់ៗនៃរដ្ឋាភិបាលចិន ហើយសហគ្រាសទាំងអស់នោះ បានបង្កើតសមាគមដែលធ្វើសកម្មភាពជួយដល់ជនជាតិចិន។

ក្រៅពីជួយជំរុញដល់គម្រោង BRI របស់គណបក្សកុម្មុយនិស្តចិន តាមរយៈសមាគម World Hongmen History and Culture Association, Broken Tooth ថែមទាំងដឹកនាំក្រុម Dongmei Group ថែមទៀតផង។ ក្រុមនេះគឺជាវិនិយោគិនសំខាន់នៅតំបន់ Saixigang Zone នៃប្រទេសភូមា។

ដោយឡែក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការទំនាក់ទំនង ការបរទេសព្រឹទ្ធសភា អាម៉េរិកបានអនុម័តច្បាប់ ដើម្បីដាក់ទណ្ឌកម្មបុគ្គល និងស្ថាប័ន្តចិន ដែលពាក់ព័ន្ធ នឹង ជម្លោះនៅសមុទ្រចិនខាងត្បូង និងខាងកើត។ ហើយបើយោងសេចក្តីប្រកាសរបស់ SRFC ចុះថ្ងៃទី១៩ ខែ១០ នៅលើបណ្តាញសង្គម Twitterបានលើកឡើងថា“នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា (SFRC)បានអនុម័ត ច្បាប់ ស្តីពីការដាក់ទណ្ឌកម្មនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើតឆ្នាំ២០២១។ ច្បាប់ នេះត្រូវបានអនុម័ត ដោយ(SFRC)ក្នុងបំណងដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័ន្ត ចិនដែល ចូលរួមក្នុងសកម្មភាព ទាក់ទងនឹងជម្លោះនៅសមុទ្រចិនខាងត្បូង និងខាងត្បូង។ បន្ទាប់ពីត្រូវ បានអនុម័តនៅ SRFC ច្បាប់នេះនឹងត្រូវពិភាក្សានិងបោះឆ្នោតនៅព្រឹទ្ធសភាអាម៉េរិក។ នៅក្នុង សេចក្តីថ្លែងការណ៍នាថ្ងៃ ទី១៩ ខែតុលា របស់សមាជិកព្រឹទ្ធសភា Rubio និង Cardin បាន ស្វាគមន៍ការអនុម័ត ច្បាប់នេះដោយ(SFRC)។

តាមការលើកឡើងរបស់លោក Rubio សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការទំនាក់ទំនង ការបរទេសព្រឹទ្ធសភាបានឱ្យដឹងថា “គ្មានការគំរាមកំហែងធំជាងមុនចំពោះតំបន់ ឥណ្ឌូ ប៉ាស៊ីហ្វិកសេរី និងបើក ចំហជាងចិននិងកងកម្លាំងប្រដាប់អាវុធទេ។ ទឹកដីនៅសមុទ្រចិន ខាងកើតនិងខាងត្បូង” ។ លោក Rubio បានហៅការអនុម័តច្បាប់របស់គណៈកម្មាធិការ នេះ ថាជាជំហានដំបូង ដ៏សំខាន់ ហើយលោកបានអំពាវនាវឱ្យព្រឹទ្ធសភា ទាំងមូលអនុម័តសេចក្តី ព្រាងច្បាប់នេះឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះសមាជិកព្រឹទ្ធសភា Cardin បានលើកឡងថា “អាកប្បកិរិយាឈ្លានពានរបស់ចិន ទាំងនៅសមុទ្រ​ចិន​ខាងត្បូង និងខាងកើត ត្រូវតែគ្រប់គ្រង”។ “ច្បាប់របស់យើង ជាការផ្ញើសារថា សហរដ្ឋអាម៉េរិកនឹងការពារលំហូរពាណិជ្ជកម្ម​​ដោយសេរី និងសេរីភាព នាវាចរណ៍ការពារ អធិបតេយ្យភាពរបស់សម្ព័ន្ធមិត្តរបស់យើង និងលើកកម្ពស់ ដំណោះ​ស្រាយការទូតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ”។ ប្រសិនបើអនុម័តជាផ្លូវការ ច្បាប់ស្តីពីទណ្ឌកម្មលើ តំបន់សមុទ្រចិន ខាងត្បូង និងសមុទ្រចិនខាងកើត នឹងអនុញ្ញាត ឱ្យរដ្ឋាភិបាលអាម៉េរិក រឹបអូសទ្រព្យសម្បត្តិ ហិរញ្ញវត្ថុនៅអាម៉េរិក ដកហូតឬលុបចោល ទិដ្ឋាការអាម៉េរិក សម្រាប់ជនជាប់ចោទណា ដែលពាក់ព័ន្ធនឹងសកម្មភាព ឬគោលនយោ​បាយដែលគំរាមកំហែងដល់សន្តិភាពសន្តិសុខ និងស្ថិរភាព” នៅសមុទ្រចិនខាងត្បូង និងខាងកើត។

ច្បាប់ថ្មីនេះ ក៏តម្រូវឱ្យរដ្ឋលេខាធិការបញ្ជូនរបាយការណ៍ទៅសភារៀងរាល់ ៦ខែម្តងដើម្បីកំណត់អត្តសញ្ញាណបុគ្គលឬក្រុមហ៊ុនចិន ដែលពាក់ព័ន្ធនឹងការសាងសង់ឬការអភិវឌ្ឍន៍ គម្រោងខុសច្បាប់ ដែលគ្មានការអនុញ្ញាត នៅសមុទ្រចិនខាងត្បូង។ សកម្មភាពខុសច្បាប់ដែល គ្របដណ្តប់ដោយច្បាប់ អាម៉េរិករួមមាន ការរុះរើសំណង់កោះសិប្បនិម្មិត ការសាងសង់​បង្គោល ភ្លើងហ្វារនិងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ចល័ត។ បុគ្គលឬស្ថាប័ន្ត ដែលមានការចូលរួម ដោយផ្ទាល់នៅក្នុងសកម្មភាពដែលគំរាមកំហែងដល់ “សន្តិភាពសន្តិសុខឬស្ថិរភាព” នៅក្នុង តំបន់ដែលគ្រប់គ្រង ដោយជប៉ុនឬកូរ៉េខាងត្បូង នៅសមុទ្រចិនខាងកើត ក៏ត្រូវបាន ដាក់ គោលដៅដាក់ទណ្ឌកម្មក្រោមច្បាប់ថ្មីនេះដែរ។ សូមបញ្ជាក់ថា នៅសមុទ្រចិនខាងកើត ជប៉ុន និងចិន មានជម្លោះជុំវិញប្រជុំកោះសេនកាគូ (ដែលចិនហៅថា ដាយយូ)។

សូមរំលឹកផងដែរថា ច្បាច់ស្តីពីការដាក់ទណ្ឌកម្មនៅសមុទ្រចិនខាងត្បូង និងខាងកើតនេះធ្លាប់បានដាក់ស្នើទៅព្រឹទ្ធសភាជាលើកដំបូងក្នុងខែឧសភា ឆ្នាំ២០១៩ រួចម្តងទៅហើយ ហើយក៏បានដាក់ស្នើជាថ្មីម្តងទៀតនៅក្នុងខែឧសភា ឆ្នាំ២០២១​នេះ។

ជាសរុបមក យើងសង្កេតឃើញថាការព្យាយាមដាក់ចេញនូវច្បាប់​ ស្តីពីការដាក់ទណ្ឌកម្មទៅលើបុគ្គល ស្ថាប័នពាក់ព័ន្ធដែលជាទូទៅយើងមើលឃើញថា មកពីប្រទេសចិន ដែលពាក់ព័ន្ធនិងគម្រោង BRI របស់ចិន ដែលកំពុងប្រកួតប្រជែងជាមួយ Free and Open Indo-Pasific របស់សហរដ្ឋអាម៉េរិក និងការប្រកួតជែងឥទ្ធិពលនៅតំបន់សមុទ្រចិនខាងត្បូង និង ខាងកើត ដែលកំពុងតែមានភាពតានតឹងដាក់គ្នា គឺជាការព្យាយាមស្វែងរក និងរក្សាឱ្យបាន នូវតុល្យភាពនៃអំណាច និងឥទ្ធិពលរបស់ប្រទេសមហាអំណាច ជាពិសេសសហរដ្ឋអាម៉េរិកនៅក្នុងតំបន់អាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ ដែលត្រូវបានសហគមន៍អន្តរជាតិ មើលឃើញថា កំពុងតែត្រូវបានគ្របដណ្តប់ដោយការរះឡើង យ៉ាងឆាប់រហ័សរបស់ប្រទេសចិន ក្រោយពីមិនសូវបានអើពើនៅអំឡុងដើម និងពាក់កណ្តាលអាណត្តិរបស់លោកប្រធានាធិបតីត្រាំ ហើយបានជះឥទ្ធិពលមកលើប្រទេសមួយចំនួនក្នុងតំបន់ ដែលមានទំនាក់ទំនងជាមួយបុគ្គល ឬសហគ្រាសដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាម៉េរិក៕

RAC Media

ប្រភព៖វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2021-10-27 11:17:03   ថ្ងៃពុធ, 27 តុលា 2021 ម៉ោង 06:17 PM
Was UNTAC's mission in Cambodia a success or a failure?

Cambodia will celebrate the 30th anniversary of the Paris Peace Agreement (PPA) on October 23, 2021. Many foreign embassies in Cambodia are enthusiastic about commemorating the 30th anniversary of the PPA. The Cambodian government will also commemorate the 30th anniversary of the Paris Peace Agreement, despite the fact that it was removed from the government's list of national holidays.

As a matter of face the treaty has been in force for thirty years, scholars around the world and the Cambodian government continue to interpret it differently. The Cambodian government believes that the main meaning of the PPA has already been incorporated into Cambodia's constitution, and that it is no longer necessary to follow everything in the PPA except the constitution.

In this case, a question that has been raised frequently in Cambodia is whether UNTAC succeeded or failed in its mission in Cambodia.

In terms of its mandate, the resources allotted to it, and the challenges it faced, UNTAC can be considered a qualified success. The organization and conduct of the election (which was free and fair, though the election campaign was not), the refugee repatriation program, and the promotion (but not protection) of human rights were all clear victories. Special mention should be made of UNTAC's Electoral Component and UNHCR as examples of what the UN can accomplish with adequate resources and planning. In particular, the Electoral Component should serve as a model for future UN electoral missions.

The majority of UNTAC's other responsibilities were successfully completed. It confirmed the Vietnamese withdrawal, assuaging Chinese and American concerns. It cantoned and disarmed the military forces it was granted access to. It started the rebuilding of Cambodia's infrastructure, administration, and economy. It employed 50 000 Cambodians, who gained valuable skills that can be put to use in the reconstruction and development of the country.

On a more fundamental level, UNTAC established the foundations of a civil society, leaving Cambodia with a more open political process, a freer press, and a more politically aware population than when it arrived. It left a democratically elected legislature and a coalition government of the country's three most popular political parties in place of an unelected regime imposed on the country by a foreign power.

In terms of UNTAC's overall performance, key elements of the operation demonstrated creativity and flexibility at critical times, demonstrating the positive side of the improvisation that has characterized UN peacekeeping operations since their inception. When problems arose, the UNHCR changed its repatriation plan. With the approval of the Security Council, UNTAC effectively amended the Paris Accords by holding the election without the required 70% disarmament and cantonment. When cantonment and disarmament did not occur, the pattern of military deployments was changed to allow the Military Component to protect the electoral process and enhance security throughout the country. UNTAC also avoided some of the previous and concurrent peacekeeping operations' failures. It largely maintained its impartiality, suffered no catastrophic administrative disasters, and came in under budget by avoiding a shooting war with a recalcitrant party, using force only in self-defense and even then with great restraint.

The de-internationalization of the Cambodian conflict, another unspoken strategic goal of the Paris Accords, was also achieved. Chinese disengagement was aided in part by UNTAC’s refusal to engage in armed conflict with the Khmer Rouge and because it acted impartially enough to maintain and even increase Chinese support for the peace process. Cambodia's neighbors, including China, will continue to be interested in its internal affairs, and some, like Thailand and Vietnam, will continue to interfere, but UNTAC successfully resolved a long-standing international dispute over Cambodia's UN seat. For the first time since the 1970s, it aided in the installation of an internationally recognized and recognizable Cambodian government, paving the way for Cambodia to reclaim its rightful place in a number of international organizations, including ASEAN and the newly established ASEAN Regional Forum (ARF).

The Paris Accords, on the other hand, were undeniably unsuccessful in bringing peace to Cambodia. The responsibility for this situation falls squarely on UNTAC's shoulders. Its major failures in implementing the Accords were:

1. Its inability to control and supervise the State of Cambodia (SOC) Administration;

2. Its unwillingness to deal forcefully with human rights violations, particularly because it has refused to establish a system of justice to deal with the most egregious of these;

3. Its management failures, including poor inter-component coordination and cooperation.

The following aspects of UNTAC's performance were not entirely within its control but could have been improved: (1) the lateness of its deployment and installation; (2) its strategic planning; (3) the poor performance of its Civilian Police (CivPols); (4) the initial neglect of the adverse economic effects of its own presence; and (4) the slowness of its rehabilitation and de-mining programs. It's worth noting that UNTAC's greatest successes came in areas where it had the most independent control and latitude, i.e., areas where it didn't need the full cooperation of all factions to be effective. Its major setbacks occurred in areas where it was subjected to the whims of its Cambodian peace partners.

……………………………….

( Dr. Seun Sam is a researcher at the Royal Academy of Cambodia). 

2021-10-20 13:48:00   ថ្ងៃពុធ, 20 តុលា 2021 ម៉ោង 08:48 PM
ចិននិងអាម៉េរិកនៅអង្គការសហប្រជាជាតិឆ្នាំ២០២១ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន

RAC  Media

ប្រភព៖ វិទ្យាស្ថានសិក្សាចិន


2021-10-02 05:38:51   ថ្ងៃសៅរ៍, 02 តុលា 2021 ម៉ោង 12:38 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបសួរសុខទុក្ខឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

(រាជធានីភ្នំពេញ)៖ ដើម្បីបង្ហាញអំពីវប្បធម៌ដឹងគុណ ការបន្តវេន និងថ្លែងអំណរគុណដល់អ្នកប្រាជ្ញាខ្មែរដែលបានខិតខំស្រាវជ្រាវបម្រើផលប្រយោជន៍ជាតិខ្មែរទាំងមូល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញ សួរសុខទុក្ខឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាជំនាន់ទីមួយ (១៩៩៩- ២០០៩) នៅរសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ក្នុងគេហដ្ឋានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង។

នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានរំឭកអំពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជានាគ្រាដំបូងនិងការដំណើរការនៃការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលមានការវិវត្តនិងមានការរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ជាពិសេស ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់អំពីបេសក កម្មស្នូលរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលផ្តោតជាសំខាន់លើការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដើម្បីផ្តល់ជាធាតុចូលជូនដល់ស្ថាប័នដែលពាក់ព័ន្ធ។ «ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ» ជាផែនទីចង្អុលផ្លូវដែលរាជបណ្ឌិត្យសភាកម្ពុជាកំពុងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួនបំផុត។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យទាំងពីររូបបានបង្ហាញអំពីវប្បធម៌ដឹងគុណ ការបន្តវេន និងថ្លែងអំណរគុណដល់អ្នកប្រាជ្ញខ្មែរដែលបានខិតខំស្រាវជ្រាវបម្រើផលប្រយោជន៍ជាតិខ្មែរទាំងមូល ដើម្បីរមឹ្លកគុណនិងជំរុញបេសកកម្មការងាររបស់រាជបណ្ឌិត្យសភាកម្ពុជាសម្រាប់អភិវឌ្ឍកម្លាំងបញ្ញាញាណនៃប្រជាជាតិ ពង្រឹងនិងពង្រីកការសិក្សា ស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស រៀបចំវេទិកាវិទ្យាសាស្ត្រ និង បោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវប្រកបដោយចីរភាពបន្ថែមទៀត។

សូមបញ្ជាក់ជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាជំនាន់ទីមួយ (១៩៩៩-២០០៩)។ ឯកឧត្តមបណ្ឌិតសភាចារ្យជាស្ថាបនិកមួយរូបដែលបានជួយជំរុញរៀបចំដំណើរការការងារនិងការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជាឱ្យកកើតឡើងវិញក្រោយអាក់ខានអស់រយៈពេលជាច្រើនឆ្នាំដោយសារសង្គ្រាមស៊ីវិល។

នៅឆ្នាំ១៩៦៥ រាជបណ្ឌិត្យសភាកម្ពុជាបានចាប់បដិសន្ធិឡើងតាមព្រះរាជក្រមលេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃ ទី ២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ដែមិនទាន់ប្រព្រឹត្តទៅនៅឡើយដោយសារសង្គ្រាមស៊ីវិលចាប់ពីឆ្នាំ ១៩៧០ ក៏បានកាត់ផ្ដាច់ការខិតខំទាំងនោះទៅ។ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ១៩៩៩ រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងវិញដោយព្រះរាជក្រឹត្យលេខនស/រកត/០៥៩៩/៩៧ គឺ នៅដើមអាណត្ដិទី២នៃរាជរដ្ឋាភិបាល។

ចំណែកអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាបន្តពីឯកឧត្តមបណ្ឌិតសភាចារ្យស៊ន សំណាង គឺលោកជំទាវបណ្ឌិត សភាចារ្យ ខ្លូត ធីតា ដែលបានធ្វើជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាពីឆ្នាំ២០០៩ - ២០១៧។

បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច រាជបណ្ឌិត្យសភាកម្ពុជាបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលរដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩៕

.............

"H.E. Academician Sok Touch Paid a Courtesy Visit to H.E. Academician Sorn Somnang, Former President of Royal Academy of Cambodia."

(Phnom Penh): To express the culture of gratitude, succession, and thankfulness to the Cambodian scholars who have wholeheartedly researched for the sake of the whole Khmer nation, H.E. Academician Sok Touch, President of the Royal Academy of Cambodia, paid a courtesy visit to H.E. Academician Sorn Samnang, Advisor of Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia and the former President of the Royal Academy of Cambodia (the first term: 1999-2009) on Wednesday afternoon, 22nd September 2021 in the resident of H.E. Academician Sorn Samnang.

On that occasion, H.E. Academician Sok Touch and H.E. Academician Sorn Samnang recalled the establishment of the Royal Academy of Cambodia and significant and subsequent progress of the function of the Royal Academy of Cambodia. In particular, the two leaders highlighted the core mission of the Royal Academy of Cambodia, which aims at research, training, and dissemination to provide further input to the relevant institutions. "Inseparable link between theory and practice leads to results with professional ethics" is the sole roadmap strictly adhered to by the Royal Academy of Cambodia.

The two academicians expressed a culture of gratitude, succession, and thankfulness to the Cambodian scholars who have endeavored to research for the whole Khmer nation. These also promote the Royal Academy of Cambodia's mission, which aims to develop national intellect, strengthen and expand national multi-disciplinary research, organize scientific forums, and publish more research articles.

It is confirmed that H.E. Academician Sorn Samnang is currently the Advisor of Samdech Akka Moha Sena Padei Techo Hun Sen, the Prime Minister of the Kingdom of Cambodia and the former President of the Royal Academy of Cambodia (the first term: 1999-2009). H.E. Academician is a founder who has helped promote establishing an operational organization of the Royal Academy of Cambodia following many years of postponement due to the civil war.

In 1965 the Royal Academy of Cambodia had been initially established by the Royal Proclamation No. 261 B.R. and Royal Decree No. 499 B.C. issued on 25th August 1965. Nevertheless, somehow, it had been postponed due to the legacy of the civil war from 1970. On 11th June 1999, at the commencement of the second mandate of the royal government of Cambodia, the Royal Academy of Cambodia was re-established by the Royal Decree No. NS/RKOT/0599/97.

The former president of the Royal Academy of Cambodia who succeeded H.E. Academician Sorn Samnang, Lok Chumteav Academician Khlot Thida was the president of the Royal Academy of Cambodia from 2009-2017.

Under the leadership of H.E. Academician Sok Touch, the Royal Academy of Cambodia has become a public administrative institution devolved administrative control by the Office of the Council of Ministers and financial control by the Ministry of Economy and Finance under the Royal Decree No. NS/RKOT/1219/1962 issued on Thursday 26th December 2019.

RAC MEDIA

2021-09-22 14:11:37   ថ្ងៃពុធ, 22 កញ្ញា 2021 ម៉ោង 09:11 PM
គោលដៅរបស់ចិនបន្ទាប់ពីអាម៉េរិកដកខ្លួនចេញពីអាហ្វហ្គានីស្ថាន China’s Goals after the U.S. Withdrawal from Afghanistan

AUGUST 27, 2021

ដោយ៖ Bonnie S. Glaser និងAndrew Small

ប្រែសម្រួលដោយ៖ លោកបណ្ឌិត ចាន់ ប៊ុន្នី នាយកដ្ឋានសិក្សានយោបាយសន្តិសុខចិន, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

អ្នកវិភាគប្រចាំតំបន់អាស៊ីរបស់ GMF លោក Bonnie Glaser និង Andrew Small ឆ្លើយសំណួរសំខាន់មួយចំនួន អំពីគោលដៅរបស់ចិននៅអាហ្វហ្កានីស្ថាន និងរបៀបដែលការដកទ័ពរបស់អាម៉េរិកប៉ះពាល់ដល់ការប្រកួតប្រជែងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង។

មានការផ្ទុះឡើងយ៉ាងខ្លាំងនៃការទូតពីប្រទេសចិនលើអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ តើប៉េកាំងកំពុងសម្លឹងរកអ្វីដើម្បីសម្រេចបាននៅពេលនេះ?

Andrew Small: ប្រទេសចិនមានគោលដៅបន្ទាន់ៗជាច្រើន។ គេចង់ឃើញរដ្ឋាភិបាលមួយ កើតឡើងនៅអាហ្វហ្គានីស្ថាន ដែលអាចពង្រឹងជំហររបស់ខ្លួនទាំងក្នុងនិងក្រៅប្រទេស។ នេះមានន័យថាតាលីបង់យ៉ាងហោចណាស់ផ្តល់នូវភាពប្រហាក់ប្រហែលនៃរដ្ឋា​ភិបាល ដែលរួមបញ្ចូលទាំងនយោបាយនិងធ្វើឱ្យមានភាពរឹងមាំបំផុតចំពោះអាកប្បកិរិយារបស់ពួកគេ។ ជាពិសេស នៅ​ពេលដែលមានការយកចិត្តទុកដាក់ពីពួកគេ។ ទីក្រុងប៉េកាំងមិនចង់បានរដ្ឋ ដែលមានការដាក់ទណ្ឌកម្មនៅក្នុងប្រទេសជិតខាងខ្លួនទេ ហើយក៏មិនចង់បានរដ្ឋាភិបាល ដែលនឹងផ្តល់នូវការបំភាន់នៃការគ្រប់គ្រងទាំងស្រុងសម្រាប់តែរឿង ដែលអាច​ឈានទៅរកជម្លោះជុំវិញនៅចំណុចក្រោយ។ បង្អួចរវាងជ័យជំនះរបស់តាលីបង់និងការទទួលស្គាល់ផ្នែកការទូតក៏ជាកន្លែង​​​មួយ ដែលចិនអាចពឹងផ្អែកយ៉ាងខ្លាំងលើតម្រូវការដ៏សំខាន់បំផុតរបស់ខ្លួន ដែលថាតាលីបង់មានទំនាក់ទំនងជាមួយក្រុមភេរវកម្មឆ្លងដែន។ តាមទស្សនៈរបស់ទីក្រុងប៉េកាំង ដែលសំដៅលើក្រុមជនជាតិអ៊ុយហ្គួ ដែលផ្តោតគោលដៅប្រទេស​ចិនជាពិសេសគណបក្សអ៊ីស្លាមទួគីស្ថាន (TIP) និងក្រុមដែលអាចបង្កអស្ថិរភាពដល់ប្រទេស​ជិតខាង និងដែលមានសារៈ​សំខាន់ចំពោះប្រទេសចិន ជាពិសេសក្រុម Tehrik-i-Taliban Pakistan (TTP)។ ប្រទេសចិនកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប៉ាគីស្ថាន ដែលខ្លួននឹងពឹងផ្អែកលើការធ្វើដំណើរនៅក្នុងតំបន់តាលីបង់ និងជាមួយប្រទេស​រុស្ស៊ី ដែលប្រទេសនេះចង់ធ្វើការនៅក្នុងការបិទផ្លូវការទូត។ ប៉ុន្តែទីក្រុងប៉េកាំងក៏មានទំនាក់ទំនងជាមួយមហាអំណាចលោកខាងលិចផងដែរ ដែលនឹងមានឥទ្ធិពលយ៉ាងសំខាន់ទៅលើហិរញ្ញវត្ថុរបស់រដ្ឋា​ភិបាលថ្មី។

កម្រិតថាមពលការទូតនេះទំនងជាបន្តផងដែរ។ ថ្វីបើចិននឹងប្រយ័ត្នប្រយែងអំពីការចូលរួមផ្នែកសេដ្ឋកិច្ចរបស់ខ្លួននៅអាហ្វហ្គានីស្ថាន ហើយនឹងបញ្ជៀសឱ្យបានច្បាស់ពីទម្រង់ទាំងអស់នៃការចូលរួមផ្នែកសន្តិសុខក៏ដោយ ប៉ុន្តែវាដឹងថាខ្លួនត្រូវការតួនាទីនយោបាយសកម្មជាងនៅទីនោះដើម្បីធានាផលប្រយោជន៍របស់ខ្លួន។ ទីក្រុងប៉េកាំងនឹងក្លាយជាប្រទេសធំមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាងកាលពីប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាទីក្រុងប៉េកាំង នៅតែមានការប្រុងប្រយ័ត្នក៏ដោយ។ តួនាទីលេចធ្លោលើសលប់ គឺជាតួនាទីមួយ ដែលវាពោរពេញទៅដោយហានិភ័យ។

តើការដកអាម៉េរិក/ណាតូនិងការវិវត្តនៃសប្តាហ៍មុនមានន័យយ៉ាងដូចម្តេចចំពោះទំនាក់ទំនងអាម៉េរិក-ចិន? តើមានសក្តានុពលសម្រាប់ទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ដើម្បីធ្វើការរួមគ្នាក្នុងការលើកកម្ពស់ផលប្រយោជន៍រួម ដើម្បីស្ថិរភាពនៅអាហ្វហ្កានីស្ថានដែរឬទេ?

Bonnie Glaser៖ រដ្ឋបាលបៃដិន ច្បាស់ជាមានការព្រួយបារម្ភខ្លះៗ អំពីអនាគតគោលនយោបាយរបស់ចិននៅអាហ្វហ្គានីស្ថាន។ វ៉ាស៊ីនតោននឹងស្វាគមន៍ទីក្រុងប៉េកាំង ដោយប្រើឥទ្ធិពលរបស់ខ្លួនដើម្បីលើកទឹកចិត្តដល់ការបង្កើតរដ្ឋាភិបាល រួមបញ្ចូលនិងការពាររបបថ្មីមិនឱ្យមានភេរវករ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាទំនងជាព្រួយបារម្ភអំពីសិទ្ធិមនុស្ស ជាពិសេសការព្យាបាលស្ត្រីនិងកុមារដែលទំនងជាអាទិភាពទាបសម្រាប់ចិន។ ទោះបីជាសហរដ្ឋអាម៉េរិក និងចិនមានចំណាប់អារម្មណ៍លើ ស្ថិរភាពនៅអាហ្វហ្គានីស្ថាន ហើយពួកគេបានរក្សាបណ្តាញយូរអង្វែង ដើម្បីសម្របសម្រួលលើបញ្ហានេះក្តី ក៏ប៉ុន្តែអនាគតនៃកិច្ចសហប្រតិបត្តិការគឺស្រពិចស្រពិល ដោយសារកម្រិតនៃការមិនទុកចិត្តគ្នាទៅវិញទៅមក។ ថ្លែងជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken នៅថ្ងៃទី១៧ ខែសីហា រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីបានទទូចថាសហរដ្ឋអាម៉េរិកមិនគួររំពឹងថានឹងមានការគាំទ្រនិងកិច្ចសហប្រតិបត្តិការពីប្រទេសចិនឡើយ ខណៈដែលខ្លួនកំពុងចាត់វិធានការដើម្បី “រារាំងនិងបង្ក្រាបចិនដោយចេតនា ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ចិន” ។

ប្រសិនបើរដ្ឋាភិបាល ដែលដឹកនាំដោយតាលីបង់ត្រូវបង្កើតឡើងមក ដែលអាចបង្ខំឱ្យមានភាពស្របច្បាប់អន្តរជាតិតើអ្នករំពឹងថានឹងមានជំហានអ្វីខ្លះពីប្រទេសចិន?

Andrew Small៖ ប្រសិនបើទីក្រុងប៉េកាំងឆ្លងកាត់ដំណាក់កាលនេះជាមួយរដ្ឋាភិបាលដឹកនាំដោយ តាលីបង់ ដែលហាក់ដូចជាធ្វើនិងនិយាយអ្វីដែលត្រឹមត្រូវ វាស្ទើរតែនឹងមានឆន្ទៈក្នុងការគាំទ្រដោយមានការគាំទ្រផ្នែកសេដ្ឋកិច្ចភ្លាមៗ។ នេះនឹងមិនមានអ្វីអាចប្រៀបបានពីចម្ងាយទៅនឹងកម្រិតនៃជំនួយដែលរដ្ឋាភិបាលមុនទទួលបានពីបស្ចិមប្រទេសទេ ប៉ុន្តែ​ហិរញ្ញប្បទានផ្ទាល់និងគម្រោងសេដ្ឋកិច្ចតិចតួចខ្លះអាចទទួលបានដោយអំណោយរបស់ចិន។ ប៉េកាំងនឹងចង់បង្ហាញ​ពីអារម្មណ៍ថាការវិនិយោគធំជាងនេះ គឺអាចធ្វើទៅបាន ប្រសិនបើលក្ខខណ្ឌជាក់លាក់ត្រូវបានបំពេញ។ វាត្រូវបានផ្តល់ការធានារួចទៅហើយ ដោយពួកតាលីបង់ថា ពួកគេនឹងមិនអនុញ្ញាតឱ្យមានការវាយប្រហារចេញពីទឹកដីអាហ្វហ្គានីស្ថានឡើយ ហើយពួកគេនឹងចាត់ទុក ស៊ីនជាំងថាជាកិច្ចការផ្ទៃក្នុងរបស់ ចិន។ ប៉ុន្តែទីក្រុងប៉េកាំងបានទទួលការបកស្រាយពីការសន្យាទាំងនេះអស់រយៈពេលពីរទសវត្សរ៍មកហើយ ហើយវានៅតែមិនស្របគ្នាជាមួយលទ្ធផល។ TIP ប្រហែលជាមិនសូវលេចធ្លោនៅអាហ្វហ្គានីស្ថានជាងនៅស៊ីរីទេ ប៉ុន្តែនៅតែមានសមាជិកនៃក្រុមនៅទីនោះ ប្រយុទ្ធប្រឆាំងនឹងការគាំទ្រក្រុម តាលីបង់ ដែលពួកគេបានប្តេជ្ញាចិត្តស្មោះត្រង់ ហើយក្រុមយុទ្ធជនអ៊ុយហ្គួរ ត្រូវបានផ្តល់ជម្រកសុវត្ថិភាពនៅក្នុងទឹកដី ដែល​​គ្រប់គ្រងដោយតាលីបង់ជាច្រើនឆ្នាំមកហើយ។ ទីក្រុងប៉េកាំងនឹងចង់មើលថាតើនេះអាចត្រូវបានគេលុបចោល ជាលទ្ធផលនៃតម្រូវការក្នុងសម័យសង្គ្រាម សម្រាប់ពួកតាលីបង់ ដើម្បីគ្រប់គ្រងកងកម្លាំងប្រយុទ្ធរបស់ពួកគេទាំងអស់ ឬប្រសិនបើការការពារនេះនៅតែបន្ត នៅពេលពួកគេកាន់អំណាច។ ប្រទេសចិនដឹងថាបណ្តាញទំនាក់ទំនងរវាង TIP និងទាំងតាលីបង់ និង អាល់កៃដា មិនល្ងង់ជាងពួកគេកាលពីទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលចលនាអ៊ីស្លាមតួកគីស្ថានខាងកើតគឺជាអ្នកសំដែងពីខាងក្រៅ។

សំនួរដដែលនេះ អនុវត្តចំពោះការធានាសន្តិសុខរបស់តាលីបង់។ ប៉េកាំងពីមុនគិតថា ខ្លួនមានការធានានៅតាមបណ្តាខេត្ត ដែលតាលីបង់គ្រប់គ្រង ប៉ុន្តែនៅតែមានការវាយប្រហារលើកម្មករចិន។ ប្រទេសចិនមិនមានហេតុផលគ្រប់គ្រាន់ក្នុងការគិតថា តាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថានបានផ្លាស់ប្តូរប្រទេស ដែលមានសង្គ្រាមជាច្រើនទសវត្សរ៍ មកជាកន្លែងដែលពួកគេអាចធ្វើអាជីវកម្មប្រកបដោយផាសុកភាព។ ការវិនិយោគរបស់ពួកគេនៅតែអាចត្រូវបានគំរាមកំហែង ដោយការត្អូញ​ត្អែរក្នុងតំបន់របស់ក្រុមជីហាដ ភ្នាក់ងារស៊ើបការណ៍បរទេសកាំភ្លើងសម្រាប់ជួលការបែងចែកបក្សពួកនិងកត្តាផ្សេងៗជាច្រើន​ទៀត ទោះបីនៅក្នុងកាលៈទេសៈ ដែលក្រុមតាលីបង់ភាគច្រើនអាចរក្សាសណ្តាប់ធ្នាប់ក៏ដោយ។ ការវាយប្រហារនាពេលថ្មីៗនេះ នៅក្នុងប្រទេសប៉ាគីស្ថានបានត្រឹមតែពង្រីកការព្រួយបារម្ភប៉ុណ្ណោះ។ ចំពោះការវិនិយោគធំ ៗ ដែលនឹងផ្តល់​ផលចំណេញមកវិញបន្ទាប់ពីច្រើនឆ្នាំពួកគេក៏ចង់មានទំនុកចិត្តថារដ្ឋាភិបាលតាលីបង់ មានស្ថិរភាពគ្រប់គ្រាន់ ដើម្បីទទួលបាន​ការភ្នាល់រយៈពេលវែងទាំងនេះ។ ដូច្នេះ នៅលើការរាប់ទាំងបី គឺបញ្ហាជនជាតិអ៊ុយហ្គួ បញ្ហាសន្តិសុខនិងបញ្ហាស្ថិរភាពនយោបាយ ចិននឹងចង់ទុកពេលវេលារបស់ខ្លួនមុនពេលដែលវាមានទំនុកចិត្តគ្រប់គ្រាន់សម្រាប់សហគ្រាសរដ្ឋធំៗ ក្នុងការ​ឈានទៅរកភាពធ្ងន់ធ្ងរលើអ្វីក៏ដោយយល់ព្រមលើក្រដាស។

តើចិនមានអំណាចបែបណាលើតាលីបង់? តើតាលីបង់ចង់បានអ្វីពីជនជាតិចិន?

Andrew Small៖ ប្រទេសចិនមានរបស់ខ្លះដែលត្រូវផ្តល់ជូន។ នៅពេលដែលពួកគេស្ថិតនៅក្នុងអំណាចចុងក្រោយ តាលីបង់ចង់បានការគាំទ្រផ្នែកសេដ្ឋកិច្ចពីប្រទេសចិន និងការការពារខ្លះពីការដាក់ទណ្ឌកម្មនៅក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ។ កត្តាទាំងនោះមិនបានផ្លាស់ប្តូរទេ ថ្វីត្បិតតែ ទីក្រុងប៉េកាំងមានធនធានកាន់តែច្រើនក្នុងការដាក់ពង្រាយនិងមានភាពងាយស្រួលក្នុងការគំរាមកំហែងសិទ្ធិវេតូរបស់ខ្លួនជាងវានៅចុងសហស្សវត្សរ៍ក៏ដោយ។ នៅក្នុងបរិបទ ដែលតាលីបង់ដឹងថាពួកគេនឹងមិនទទួលបានការគាំទ្រ ផ្នែកសេដ្ឋកិច្ចពិតប្រាកដពីប្រទេសលោកខាងលិចនោះទេយ៉ាងហោចណាស់​​បើគ្មានលក្ខខណ្ឌពួកគេនឹងមិនអាចទទួលយកបានទេ ប្រទេសចិនគឺជាកន្លែងមួយក្នុងចំណោមកន្លែងដែលពួកគេអាចងាកទៅរក។ ទីក្រុងប៉េកាំងបានផ្តល់ប្រាក់និងអាវុធដល់ពួកតាលីបង់នៅពេលដែលពួកគេកំពុងនិរទេសខ្លួន ហើយបាន​ធ្វើការវិនិយោគក្នុងអំឡុងពេលចុងក្រោយនៃការគ្រប់គ្រងរបស់ពួកគេដូច្នេះមានសំណល់នៃសុឆន្ទៈ។ តាលីបង់គ្រាន់​តែត្រូវការមើលការការពារផ្នែកការទូត ដែលចិនផ្តល់ឱ្យប៉ាគីស្ថាននិងការសន្យាសេដ្ឋកិច្ច ដែលទីក្រុងប៉េកាំងបានធ្វើនៅក្នុងប្រទេសជិតខាង ដើម្បីមើលថាតើមានអ្វីអាចផ្តល់ជូន។ ប្រទេសចិនអាចផ្តល់ការបញ្ចុះបញ្ចូលទាំងនេះដល់រដ្ឋាភិបាល ដែល​ទំនងជាស្ថិតក្នុងស្ថានភាពលំបាកទាំងផ្នែកសេដ្ឋកិច្ចនិងការទូត។

ទីក្រុងប៉េកាំងក៏មានទំនាក់ទំនងរបស់ខ្លួនជាមួយប៉ាគីស្ថានដើម្បីពឹងផ្អែកលើ។ តក្កវិជ្ជាដែលនិយាយថាចិនអាចឱ្យប៉ាគីស្ថាន​ធ្វើអ្វីតាមដែលខ្លួនចង់បាន ហើយថាប៉ាគីស្ថានអាចឱ្យតាលីបង់ធ្វើអ្វីតាមដែលខ្លួនចង់បានចិនអាចឱ្យតាលីបង់ធ្វើអ្វីតាមដែលខ្លួនចង់បានគឺមិនពិតទេ។ បទពិសោធន៍ដែលទីក្រុងប៉េកាំងទទួលបានក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ជាពិសេសជាមួយកិច្ចចរចារផ្សះផ្សាអាហ្វហ្គានីស្ថានបានធ្វើឱ្យវាដឹងកាន់តែច្បាស់អំពីដែនកំណត់ផ្ទាល់ខ្លួន និងដែនកំណត់នៃអ្វីដែលប៉ាគីស្ថានមានឆន្ទៈនិងអាចផ្តល់ជូន។ ប៉ុន្តែគ្មានអ្វីដែលគួរឱ្យឆ្ងល់ឡើយដែលថានេះនឹងក្លាយជារយៈពេលមួយដែល​ទីក្រុងប៉េកាំងរំពឹងថាមិត្តភក្តិប៉ាគីស្ថានរបស់ខ្លួននឹងខិតខំ ដើម្បីធានាថាចលនាសកម្មប្រយុទ្ធអ៊ីស្លាមដែលពួកគេបានធ្វើជាម្ចាស់ផ្ទះនិងគាំទ្រអំពីអ្វី ដែលចិនតែងតែធ្វើការបម្រុងទុកយ៉ាងច្បាស់ មិនប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍​ចិន​ទេ ឥឡូវនេះវាបានឡើងកាន់អំណាចហើយ។

យើងបានឃើញមិនត្រឹមតែការទូតប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានការឃោសនាជំរុញពីទីក្រុងប៉េកាំងទៀតផង។ តើនិទាន​ក​ថា​អ្វីដែលវាចង់ឃើញលេចចេញមក?

Bonnie Glaser៖ ម៉ាស៊ីនឃោសនារបស់ប្រទេសចិនបាននិងកំពុងនិយាយរឿងរ៉ាវអំពីការដកទ័ពអាម៉េរិកចេញពីអាហ្វហ្កានីស្ថានយ៉ាងឆាប់រហ័ស ដើម្បីជាភស្តុតាងថាសហរដ្ឋអាម៉េរិកគឺជាសម្ព័ន្ធមិត្តដែលមិនគួរទុកចិត្តនិងជាអំណាចធ្លាក់ចុះ។ ការដកថយយ៉ាងឆាប់រហ័សរបស់យោធាអាម៉េរិកពីអាហ្វហ្គានីស្ថានត្រូវបានបង្ហាញថាជាសញ្ញាទីបីនៃការធ្លាក់ចុះនៃរបបផ្តាច់ការរបស់អាម៉េរិក បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោកនិងជំងឺរាតត្បាត Covid-19 ។ រដ្ឋាភិបាលទីក្រុង​ប៉េកាំង​ក៏បានឆ្លៀតឱកាសដើម្បីបង្អាក់ការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាម៉េរិកនៅក្រៅប្រទេស ដោយស៊ីនហួជាទីភ្នាក់​ងារព័ត៌មានផ្លូវការរបស់ប្រទេសចិនដោយហៅវាថាជា “ប្រទេសនាំចេញនូវភាពចលាចលធំបំផុតរបស់ពិភពលោក”។ អវត្តមានពីប្រព័ន្ធផ្សព្វផ្សាយចិន គឺជាការលើកឡើងអំពីការពិត ដែលថាក្នុងករណីអាហ្វហ្គានីស្ថាន ចិនទទួលបានអត្ថប្រយោជន៍ពីវត្តមានយោធាអាម៉េរិក/ណាតូ ដែលផ្តល់នូវស្ថិរភាពតិចតួច។

តាមរយៈការលើកកម្ពស់ការនិទានកថានេះទីក្រុងប៉េកាំងសង្ឃឹមថានឹងស្រាយមន្ទិលសង្ស័យនៅក្នុងរដ្ឋធានីនៃសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកថា វាអាចពឹងផ្អែកលើការផ្តល់ការការពារដល់ពួកគេក្នុងវិបត្តិដោយធ្វើឱ្យបណ្តាញសម្ព័ន្ធមិត្តអាម៉េរិកនៅអឺរ៉ុបនិងអាស៊ីចុះខ្សោយ។ តាមរយៈការប្រកាន់ខ្ជាប់នូវគោលនយោបាយមិនជ្រៀតជ្រែករបស់ប្រទេសចិននៅក្នុងប្រទេស​ដទៃ ចិនព្យាយាមធ្វើឱ្យមានភាពខុសប្លែកពីគោលនយោបាយការបរទេសរបស់ខ្លួនពីសហរដ្ឋអាម៉េរិកនិងណាតូ និង​ដើម្បីលើកកម្ពស់មុខមាត់របស់ចិននៅទូទាំងពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ខ្លួនទីក្រុងប៉េកាំងកំពុងផ្តល់សារផ្ទុយគ្នាខ្លះថាសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តមិនគួរកាត់បន្ថយនិងរត់នៅទីនោះទេ ផ្ទុយទៅវិញគួរតែចាត់វិធានការដើម្បីធានាសន្តិសុខនិងស្ថិរភាពនៅអាហ្វហ្គានីស្ថាន។

ចំពោះបញ្ហានេះ មានភាពតានតឹងជាបន្តពីប្រទេសចិនលើ“ កោះតៃវ៉ាន់” ។ តើនេះគួរឱ្យទុកចិត្តទេ? តើមានប្រតិកម្មអ្វីចំពោះ​ភាគីតៃវ៉ាន់និងពីសម្ព័ន្ធមិត្តអាម៉េរិកនៅអាស៊ី?

Bonnie Glaser៖ ការផ្តោតអារម្មណ៍ពិសេសមួយនៃការឃោសនានិងព័ត៌មានមិនពិតរបស់ចិនត្រូវបានគេផ្តោត​លើ​តៃវ៉ាន់ ដោយព្រមានថាកោះនេះអាចត្រូវបានគេបោះបង់ចោលក្នុងករណីមានជម្លោះជាមួយចិនដូចសហរដ្ឋអាម៉េរិកបានបោះបង់អាហ្វហ្គានីស្ថានដែរ។ កាសែត Global Times ដែលជាកាសែតជាតិនិយមបានព្យាករណ៍ថាក្នុងករណីមានសង្រ្គាមនៅច្រកសមុទ្រការការពាររបស់តៃវ៉ាន់នឹង“ ដួលរលំក្នុងរយៈពេលប៉ុន្មានម៉ោងហើយយោធាអាម៉េរិកនឹងមិន​មក​ជួយ​ទេ” ។ ទីក្រុងប៉េកាំងមិនអាចចៀសផុតពីការល្បួង ដើម្បីទាញយកភាពវឹកវរនៅអាហ្វហ្គានីស្ថានដើម្បីព្យាយាមកាត់បន្ថយទំនុកចិត្តរបស់ប្រជាជនតៃវ៉ាន់នៅក្នុងស្ថាប័នសាធារណៈរបស់ពួកគេ។ រដ្ឋបាលប៊ីដិនបានច្រានចោលយ៉ាងឆាប់រហ័ស​នូវភាពស្រដៀងគ្នាណាមួយរវាងអាហ្វហ្គានីស្ថាននិងតៃវ៉ាន់ហើយវាបានផ្តល់ការធានាដល់ទីក្រុងតៃប៉ិថាការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះតៃប៉ិនៅតែរឹងមាំ។

គណបក្សជាតិនិយម (KMT) ដែលជាគណបក្សប្រឆាំងឈានមុខគេនៅក្នុងកោះតៃវ៉ាន់បានរិះគន់គណបក្សកំពុងអភិវឌ្ឍន៍​ប្រជាធិបតេយ្យដែលកំពុងកាន់អំណាចដោយរាប់បញ្ចូលសហរដ្ឋអាម៉េរិកខ្លាំងពេកដែលនៅទីបញ្ចប់អាចបង្ហាញ​ថាមិនគួរទុកចិត្តបាន។ ក្រុម KMT ដែលនឹងត្រូវប្រឈមមុខនៅខែក្រោយក្នុងការបោះឆ្នោតសម្រាប់ការធ្វើជាប្រធានគណបក្ស ដែលអាចជាវេទិកាដើម្បីក្លាយជាបេក្ខជន KMT ក្នុងការបោះឆ្នោតប្រធានាធិបតីខែមករា ឆ្នាំ២០២៤ កំពុងស្វែងរកបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថាវិធីល្អបំផុតដើម្បីការពារកោះតៃវ៉ាន់គឺដើម្បីស្តារឡើងវិញ។ គណបក្សកាន់អំណាចនិងកែលម្អទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងនាយករដ្ឋមន្រ្តី Su Tseng-chang បានព្យាយាមធ្វើឱ្យ​សាធារ​ណ​ជន​​​​ជឿជាក់អំពីភាពរឹងមាំនៃចំណងមិត្តភាពអាម៉េរិក-តៃវ៉ាន់ ស្របពេលជាមួយគ្នានេះដែរបានសង្កត់ធ្ងន់ថាតៃវ៉ាន់ត្រូវតែពឹងផ្អែកលើខ្លួនឯងនិងត្រៀមខ្លួនការពារខ្លួន ប្រសិនបើត្រូវបានវាយប្រហារ។ សម្ព័ន្ធមិត្តអាម៉េរិកភាគច្រើននៅស្ងៀមអំពីផល​ប៉ះ​ពាល់ណាមួយនៃការដកកងទ័ពអាម៉េរិកនិងណាតូចេញពីអាហ្វហ្គានីស្ថានដើម្បីសន្តិសុខរបស់ពួកគេ ទោះបីជាការចាកចេញដ៏រញ៉េរញ៉ៃនេះបានបង្កឱ្យមានការជជែកវែកញែកនៅក្នុងរដ្ឋាភិបាលនិងគណបក្សនយោបាយមួយចំនួន ថាតើចាំបាច់ត្រូវពឹងផ្អែកលើសមត្ថភាពជនជាតិដើមតទៅទៀតដែរឬអត់ ៕

....................

RAC Media

ប្រភព៖ វិទ្យាស្ថានសិក្សាចិន





2021-09-22 04:20:21   ថ្ងៃពុធ, 22 កញ្ញា 2021 ម៉ោង 11:20 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ដើម្បីបង្ហាញអំពីវប្បធម៌ដឹងគុណនិងបន្តវេនក៏ដូចជាលើកទឹកចិត្តដល់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ»

(រាជធានីភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជួបឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងប្រធានក្រុមការងារគម្រោងនៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរព្រមទាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីបង្ហាញអំពីវប្បធម៌ដឹងគុណ បន្តវេន និងលើកទឹកចិត្តដល់អ្នកប្រាជ្ញខ្មែរដែលបានចំណាយអស់កម្លាំងកាយចិត្តសិក្សាស្រាវជ្រាវសម្រាប់បម្រើដល់ផលប្រយោជន៍ជាតិខ្មែរទាំងមូល។

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យទាំងពីរបានប្រព្រឹត្តឡើងនៅក្នុងគេហដ្ឋានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ប្រធានក្រុមការងារគម្រោងនៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនិងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានគោរពថ្លែងអំណរគុណឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ដែលបានស្រាវជ្រាវចងក្រងវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី១ (ក-ន) បោះពុម្ពលើកទី១ ជាផ្លូវការ ដើម្បីលើកកម្ពស់ការអភិរក្សនិងអភិវឌ្ឍអក្សរសាស្រ្តជាតិនៅពេលបច្ចុប្បន្ន។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ប្រធានក្រុមការងារគម្រោងនៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនិងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ក្រុមការងារនឹងបន្តការខិតខំស្រាវជ្រាវយកគំនិតថ្មីៗបង្គ្រប់បន្ថែមទៀត ដើម្បីធ្វើឱ្យវចនានុក្រមខ្មែរមានចំនួនសម្បូរបែប។

សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ក៏សហស្ថាបនិកសំខាន់មួយដែលជួយជំរុញការងារប្រើប្រាស់ភាសាខ្មែរ និងជំរុញឱ្យក្រុមប្រឹក្សាជាតិភាសាខ្មែរមានដំណើរការក្នុងចំណោមឯកឧត្តមបណ្ឌិតសភាចារ្យចំនួនបីរូបទៀតរួមមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ានិត។ ក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវបានបង្កើតឡើងដំបូងបំផុតក្រោមការផ្តួចផ្តើមគំនិតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឡុង សៀម៕

........

“H.E Academician Sok Touch Paid a Courtesy Visit to H.E Academician Prum Moal to Express Culture of Gratitude and Succession as well as Encourage Scholars of Khmer Literature”

(Phnom Penh): H.E Academician Sok Touch, President of the Royal Academy of Cambodia, paid a courtesy visit to H.E Academician Prum Moal, former Chairman of National Council of Khmer Language, Chairman of the Khmer Dictionary Update Project Team, as well as a full member of the Royal Academy of Cambodia, to express culture of gratitude and succession as well as encourage Khmer scholars who have wholeheartedly devoted to study and research to serve for the whole Khmer nation.

The meeting between both academicians was conducted on September 21, 2021, in H.E Academician Prum Moal’s residence, the chairman of Khmer Dictionary Update Project Team and full member of the Royal Academy of Cambodia.

In that occasion, H.E Academician Sok Touch showed his profound thanks to H.E Academician Prum Moal, who has researched and compiled Current Khmer Dictionary Part 1 (Kor-Nor: Khmer alphabetical order), which has been officially published for the first edition in order to promote the preservation and development of the present national literature.

Meanwhile, H.E Academician Prum Moal said that the project team will further make great effort to research to obtain new additional ideas in order to enable a diverse Khmer dictionary.

It should be informed that H.E Academician Prum Moal is also a key co-founder, who has helped promote Khmer usage and enable the proceeding of the National Council of Khmer Language, along with two other academicians, including H.E Academician Sok Touch, and H.E Dr. Sum Panith. The National Council of Khmer Language was first founded under the initiative of H.E Academician Long Seam.

RAC MEDIA

2021-09-21 04:40:29   ថ្ងៃអង្គារ, 21 កញ្ញា 2021 ម៉ោង 11:40 AM
ពិធីបុណ្យសែនព្រះខែ ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

ប្រភព៖ វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា


2021-09-20 13:29:58   ថ្ងៃចន្ទ, 20 កញ្ញា 2021 ម៉ោង 08:29 PM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ផ្ដល់ភ្លើងជូនដំណើរជូនសពឯកឧត្តម មន់ សម្បត្តិ

នៅវេលាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា គោរពវិញ្ញាណក្ខន្ធ និងផ្ដល់ភ្លើងបូជាសពឯកឧត្តម មន់ សម្បត្តិ ឧត្តមស្វាមីរបស់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា នៅឯវត្តនន្ទមុនី (ស្ទឹងមានជ័យ)។

ការចូលរួមគោរពវិញ្ញាណក្ខន្ធនិងផ្ដល់ភ្លើងរបស់សពឯកឧត្តម មន់ សម្បត្តិ ដែលបានទទួលអនិច្ចកម្ម នាថ្ងៃអង្គារទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ បានបង្ហាញពីការគោរពចុងក្រោយដល់សព ឯកឧត្តម ដែលបានជ្រោមជ្រែងទាំងកម្លាំងកាយចិត្តដល់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា បំពេញភារកិច្ចជូនជាតិរហូតមក។

ក្រោមការដឹកនាំរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបច្ចុប្បន្ន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច តែងក្រើនរំឭក និងត្រូវបន្តយកចិត្តទុកដាក់ពីវប្បធម៌បន្តវេននេះ។

សូមបញ្ជាក់ថា លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជំនាន់ទី២ បន្តវេនពីឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ប្រធានជំនាន់ទី១៕

RAC Media 

2021-09-09 12:37:44   ថ្ងៃព្រហស្បតិ៍, 09 កញ្ញា 2021 ម៉ោង 07:37 PM
Should An Academician be Independent?

An academician is a member of an academy, which is an organization dedicated to preserving and developing a particular art, science, or language, or a school that teaches a specific subject or prepares people for a specific job.

Independence refers to the freedom from being governed or ruled by another country, as well as the ability to live your life without the assistance or influence of others. Independence, on the other hand, is a state in which a person, nation, country, or state's residents and population, or a portion of it, exercise self-government and, in most cases, sovereignty over its territory. The status of a dependent territory is the polar opposite of independence.

Many questions have been raised about an academic's decision-making process and stance in society. Many people have asked whether an academic should get involved in politics or join a political party.

In June of 2019, there was a discussion forum at the Penang Institute in Malaysia. During the discussion, one speaker mentioned his work as a government advisor for one political party, as well as his status as an academician in his home country, prompting a few participants to question the morality and stance of academicians. Is it necessary for an academic to be self-sufficient? What should be the moral stance of an academician?

Citizens of Cambodia, as well as some citizens around the world, want academicians to be self-sufficient. We might ask, in which circumstances should an academic be considered independent?

Since they were born, everyone's dream has been to get a good job or to be wealthy when they grow up. Depending on their skills and careers, people will work in various positions. Diplomats, teachers, professors, researchers, workers, waiters, farmers, advisors, and others are among the professions represented.

Other jobs' responsibilities may not be a problem for some people or Cambodians, but Advisors' roles and responsibilities are always a problem. What is an advisor's role and responsibilities? An adviser is typically someone who has more and deeper knowledge in a specific area, as well as cross-functional and multidisciplinary expertise. The role of an adviser is that of a mentor or guide, as opposed to that of a task-specific consultant.

Because it is their role to make money to support their lives, people with high knowledge or specific skill will advise their group members on strategies or how to defeat their enemies. We can't expect one advisor to be impartial, because advisors are always biased in favor of the person who pays their salary or modern materials in society. Nature's reality on this planet is as follows.

Everyone is biased in favor of their own advantages! Only permanent interests exist; there are no permanent enemies or friends.

People will gossip about others whether it is true or not, they will talk if it benefits them, and some will criticize everything they see. We can't find specific situations in which to judge a person's morality. Buddhist monks who are worshiped as gods by Buddhists have committed bad karma, lied about their discipline, and even cheated in their preaching in order to profit from their followers. Some people with a Ph. D., the highest academic title, lie or are unable to open their minds in order to spread good ideologies in their society.

To themselves, everyone is biased. Every country is biased in favor of its own interests.

What is the issue with Cambodian academics?

Many Cambodian students received scholarships to study abroad after the Khmer Rouge regime fell apart, including in the United States, Japan, Australia, Canada, and ASEAN countries. After graduating from universities, some Cambodian students return home, while others remain abroad until now.

Some scholars who graduated from universities outside of Cambodia work very effectively in Cambodia, while others are unable to work in harmony in Cambodia because they believe their foreign certificate is superior to that of Cambodian students. There is significant discrimination between those who graduated from universities outside of Cambodia and those who study in Cambodia. One university in Phnom Penh announced a few years ago that they were looking for lecturers to teach at their institution, with the following acceptance criteria: Master from Cambodia are not accepted.

Those with a foreign degree can sometimes become snobbish, unwilling to work cooperatively with Cambodian graduates. In fact, some Cambodian students who graduated from universities with poor quality, but not all Cambodian students who graduated with poor quality. Graduates from abroad typically speak fluent English, Russian, and French, among other languages. We should, however, respect those who work hard to obtain an academic certificate from anywhere in the world.

Cambodia is one of the countries where students or researchers can easily access the internet to learn about a variety of topics related to their classes or homework if they can read English or a foreign language. However, there are some skills that Cambodian students cannot compare to students who study abroad, such as subjects related to technology.

Overall, we cannot expect independence from academicians or high-ranking officials, morality or perfection from Buddhist monks or priests, or those with a Ph. D. degree, because everyone will be and always be biased in favor of their families or nations. People should be aware of themselves, understand their circumstances, and work to overcome obstacles that they face.

-------------------------

( Dr. Seun Sam is a researcher at the Royal Academy of Cambodia. All views in this article are his own). 

2021-09-08 11:14:09   ថ្ងៃពុធ, 08 កញ្ញា 2021 ម៉ោង 06:14 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក