Royal Academy of Cambodia
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកបណ្ឌិត Rafal Smoczynski ដែលជាអ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រប៉ូឡូញ ដើម្បីពិភាក្សាអំពីការបង្កើតកិច្ចសហការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រប៉ូឡូញ។
បើសិនជាមានពេលវេលាសមស្រប ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញក្នុងខែតុលាឆ្នាំ២០១៩ ហើយភាគីទាំងពីរនឹងរៀបចំសិក្ខាសាលារួមគ្នានៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០២០ ផងដែរ។
សូមបញ្ជាក់ដែរថា នៅវេលាម៉ោង២ រសៀលថ្ងៃចន្ទនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានអញ្ជើញលោកបណ្ឌិត Rafal Smoczynski ជាវាគ្មិនក្នុងកម្មវិធីបាឋកថា មួយស្តីពី«ការតម្រង់ទិសវប្បធម៌មូលធនចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ» នៅរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media | ស៊ឺន សម
ការអភិរក្សដីសើមនៅក្នុងប្រទេសឥណ្ឌូណេស៊ី គឺជាប្រធានបទមួយដែលមានការលើកឡើងនៅក្នុងកម្មវិធីអង្គសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» នាថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។
កញ្ញា Nurul Pertiwi ជាវាគ្មិនមកពីប្រទេសឥណ្ឌូណេស៊ី បានបង្ហាញពីការអភិរក្សដីសើមនៅក្នុងប្រទេសរបស់កញ្ញា ដោយបានចាប់ផ្តើមពីប្រវត្តិនៃគម្រោង ការបញ្ចេញកាបូននៅក្នុងប្រទេសឥណ្ឌូណេស៊ី និងបានលើកពីដីសើមនិងសារៈសំខាន់របស់វា ពីប្រព័ន្ធអេកូដែលមានរុក្ខជាតិពុករលួយ។ ការផ្លាស់ប្តូនៃដីសើមនៅក្នុងប្រទេសឥណ្ឌូណេស៊ី ការហូររបស់ដីសើម ដូចជាការកាប់ឈើ ការផ្លាស់ប្តូទៅកាន់តំបន់ឧស្សាហកម្មជាដើម។
កញ្ញាបានថ្លែងថា ទាក់ទងនឹងការរៀបចំផែនការស្តារឡើងវិញនៃដីសើមនៅក្នុងប្រទេសឥណ្ឌូណេស៊ីមានដូចជា(១)ការធ្វើឱ្យសើមឡើងវិញ (២)ការដាំដំណាំឡើងវិញ (៣)ការធ្វើឱ្យរស់រានឡើងវិញ។ កញ្ញាក៏បានបញ្ចាក់បន្ថែមថា ដីសើមដែលខូចខាតអាចនាំទៅការស្តុកកាបូនថយចុះផងដែរ ដូច្នេះវាត្រូវការទាមទារអភិរក្សដីសើមដូចអ្វីដែលកញ្ញាបានលើក។
RAC Media
កញ្ញា Pinyarat Chayaporn ជាវាគ្មិនមួយរូបដែលបានអញ្ជើញពីប្រទេសថៃ ដោយកញ្ញាបានបង្ហាញពីសារៈសំខាន់នៃដើមម៉ៃសាក់ ស្តុកកាបូនមាននៅក្នុង៤ផ្នែក ។
កញ្ញា Pinyarat Chayaporn បានលើកជាសំណួថា «ហេតុអ្វីត្រូវការសិក្សាពីការប៉ាន់ប្រមាណការស្តុកកាបូន?» កម្មវត្ថុចម្បងគឺប៉ាន់ស្មានស្តុកកាបូននៅក្នុងចំការម៉ៃសាក់ «ថោងផាភុង»រយៈពេល៣៥ឆ្នាំជាមួយកម្មវត្ថុពីរទៀត។ ការគ្រប់គ្រងដើមម៉ៃសាក់៖ ការដាំ ការបោចស្មៅ ការដាក់ជី ការកាត់មែក ការនិងប្រមូលផលជាដើម។ សម្រាប់វិធីសាស្រ្តស្រាវជ្រាវបានប្រើការប្រមូលទិន្នន័យផ្សេងគ្នាទៅតាមកម្មវត្ថុទាំងចំនួន៣។
កញ្ញា Pinyarat Chayaporn ក៏បានបង្ហាញពីព័ត៌មានលម្អិតនៃវិធីសាស្រ្តស្រាវជ្រាវ ទីតាំងរបស់ចំការម៉ៃសាក់ ការវាស់កម្ពស់ដើមឈើ ឧបករណ៍សម្រាប់ការវាស់វែង ការវិភាគអាងស្តុកកាបូននៅក្នុងវដ្តគ្រប់គ្រងតែមួយ ពេលពាក់កណ្តាលជីវិតនៃផលិតផលឈើនិមួយៗ ហើយលទ្ធផលនីមួយៗ ទំនោរស្តុកកាបូននៅក្នុងវដ្តគ្រប់គ្រងតែមួយ ស្តុកកាបូនសរុបនៅក្រោមវដ្តនៃការកាប់នីមួយៗក្រោម៣៥ឆ្នាំ។ ហើយកញ្ញា ក៏បាននិយាយពីការពិភាក្សាស្តីពីគោលនយោបាយសម្រាប់ចំការម៉ៃសាក់ និងកំហុសដែលអាចមាននៅក្នុងការសិក្សាគឺប្រភពមិនច្បាស់លាស់នៃទិន្នន័យ វិធីសាស្រ្តគណនា និងអត្រាពុកផុយជាដើម។
នៅចុងបញ្ចប់ កញ្ញា Pinyarat Chayaporn បានបង្ហាញពីស្តុកកាបូនជាមធ្យមនៅក្នុងចំការម៉ៃសាក់ថោងផាភុង ព្រមជាមួយការលើកទឹកចិត្តរបស់ប្រទេសថៃទៅលើការអភិវឌ្ឍបច្ចេកវិទ្យា ការផ្តល់អនុសាសន៍លើការស្រាវជ្រាវ និងអនុសាសន៍លើគោលនយោបាយ។
សៀមរាប នាថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ សិក្ខាសាលាអន្ដរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» ។
RAC Media
កញ្ញា Sutida Rumphoei ជាវាគ្មិនមួយរូបដែលបានអញ្ជើញមកពីប្រទេសថៃ បានធ្វើបទបង្ហាញពីការអភិរក្សព្រៃកោងកាងសម្រាប់ការទូទាត់កាបូនពីរោងចក្រថាមពល។ កញ្ញាបានចាប់ផ្តើមដោយបង្ហាញពីការជ្រើសរើសប្រធានបទនេះដោយសារតំបន់គាត់សម្បូរព្រៃកោងកាង។
នៅក្នងខ្លឹមសារបទបង្ហាញនៃកម្មវិធីសិក្ខាសាលាអន្ដរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» ដែលបានរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ កញ្ញា Sutida Rumphoei កញ្ញាបានបង្ហាញពី កម្មវត្ថុស្រាវជ្រាវចំនួន៤ និងក្របខណ្ឌស្រាវជ្រាវ ក្នុងនោះរួមមាន៖
១- វិធីសាស្រ្តស្រាវជ្រាវនៃកម្មវត្ថុទី១ គឺការវាស់វែងព្រៃកោងកាង
២- កម្មវត្ថុទី២ ស្តុកកាបូនសរុបក្នុងខេត្តក្រាប៊ី។ បន្ទាប់កញ្ញា ក៏បានបង្ហាញពី លទ្ធផលដោយផ្អែកលើដីគម្រូចំនួន២០ និយាយពីកម្ពស់ព្រៃកោងកាង ស្តុកកាបូនលើដី គម្របព្រៃកោងកាងនៅក្នុងខេត្តក្រាប៊ី ការកាប់បំផ្លាញនិងការបញ្ចេញកាបូនដែលប្រសិនមានការគ្រប់គ្រងបានល្អអាចកាត់បន្ថយការបញ្ចេញកាបូនដែរ។
៣- កម្មវត្ថុទី៣ ការបញ្ចេញឧស្ម័នកាបូនិចពីរោងចក្រថាមពល ដែលលទ្ធផលបានបង្ហាញថាតំបន់ដែលត្រូវការអភិរក្សដើម្បីទូទាត់កាបូន សកម្មភាពអភិរក្សនិងការចំណាយប្រមាណ២០០ដុល្លារក្នុងមួយហិចតា និងតម្លៃទីផ្សារកាបូននៅប្រទេសថៃ។
៤- កម្មវត្ថុទី៤ តម្លៃសរុបសម្រាប់ការអភិរក្សព្រៃកោងកាង ដែលប្រហែល៥ប៊ីលានដុល្លារដើម្បីអភិរក្សព្រៃកោងកាង។
RAC Media
សិក្ខាសាលាអន្ដរជាតិមួយស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» ដែលបានរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ នោះ លោក បណ្ឌិត Takuji Tsusaka ជាវាគ្មិន មួយរូបបានបង្ហាញពីសេដ្ឋកិច្ចនៃផលិតករឈើបន្ទះខ្នាតតូច។លោកបានលើកឡើងពីការសម្រេចចិត្តនៃការប្រមូលផលព្រៃឈើដោយលើកឡើងពីការគណនាតាមកត្តាសេដ្ឋកិច្ចនានាតាមរូបមន្តសេដ្ឋកិច្ចដោយការកំណត់ប្រភេទផ្សេងៗគ្នា និងការចំណាយទៅលើការប្រមូលផលដូចជា ចំណាយការហិរញ្ញវត្ថុទៅលើការផ្តួលដើមឈើជាដើម។
លោកបណ្ឌិត Takuji Tsusakaថា «ប្រសិនបើការប្រមូលផលដើមឈើធ្វើនៅឆ្នាំនេះ នៅឆ្នាំក្រោយ ដើមឈើនៅខ្ចីពេលដើមឈើចាស់ គឺមានរូបមន្តគណនាផ្សេងៗគ្នា ដែលការរង់ចាំក្នុងការប្រមូលផលមានលទ្ធផលផ្សេងគ្នា«។ លោកក៏បង្ហាញបានបន្ត ដោយលើកសំណួរតើមានកត្តាអ្វីខ្លះនឹងប៉ះពាល់លើរយៈពេលរង្វិលជុំប្រកបដោយប្រសិទ្ធិផល? លោកបានបង្ហាញពីការកើនឡើងនៅក្នុងការចំណាយប្រមូលផល... ដោយលោក បានលើកពីការចំណាយក្នុងការប្រមូលផលប៉ះពាល់ដល់ថ្លៃដើមនៃការរង់ចាំ ហើយប្រសិនអត្រាការប្រាក់មានការប្រែប្រួលតើនឹងមានអ្វីកើតឡើង?
ផ្នែកមួយនៃសេវាកម្មប្រព័ន្ធអេកូនឹងប៉ះពាល់លើរឿងនេះដែរ នោះគឺ៖
រយៈពេលរង្វិលជុំប្រកបដោយប្រសិទ្ធិផលអាចសម្រេចបាន វិធីសាស្រ្តរបស់វិស័យឯកជន៖ការដោះស្រាយវិស័យសាធារណៈ៖
- កូតាផលិតកម្ម
-គោលនយោបាយតម្លៃ
ថ្លៃងនៅក្នុងបទបង្ហានៅ ថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដែលជា ថ្ងៃទី២នៃកម្មិវិធីសិក្ខាសាលាអន្ដរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» លោក Bikash Kumar Sinha បានធ្វើបទបង្ហាញពីសារៈសំខាន់នៃការទ្រទ្រង់ការដាំដុះនៃព្រៃកសិដ្ឋានលើដីដែលសឹករិចរិល ការប្រើប្រាស់ព្រៃឈើប្រកបដោយប្រសិទ្ធិភាពសម្រាប់សេដ្ឋកិច្ចបៃតង ដោយលោកបានផ្តើមពីវិស័យដែលគាត់បានចូលរួម និងវិស័យឧស្សាហកម្មសំណង់ ដែលត្រូវការធ្វើឱ្យមាននិរន្តរភាព មានការអនុលោមតាមបរិស្ថាន។
លោក Bikash Numar Sinha បានបង្ហាញពីចំណែកនៃការបញ្ចេញកាបូនពាក់ព័ន្ធនឹងថាមពលសកលលោកតាមវិស័យនៅក្នុងឆ្នាំ២០១៥ ដោយផ្តោតលើឧស្សាហកម្មសំណង់ដែលមានតាមលក្ខណៈផ្ទាល់ និងមិនផ្ទាល់ តាមរយៈតម្រូវការសាងសង់និងតាមការប្រតិបត្តិដំណើរការ សម្រាប់រស់នៅនិងមិនសម្រាប់រស់នៅជាដើម។ តើវាមានទំនាក់ទំនងយ៉ាងណា រវាងធម្មជាតិ និងសំណង់ដើម្បីកែប្រែរឿងនេះបាន? មានឈើជាច្រើនដែលត្រូវបានយកមកប្រើធ្វើសំណង់មិនប្រកបដោយចរីភាព ដោយសារមានការសាងសង់នឹងមានការកាប់ឈើបន្តទៀត ហើយ តើធ្វើយ៉ាងដូចម្តេច អាចប្រើប្រាស់ឈើពេញមួយវដ្តជីវិតរបស់វាក្នុងការសាងសង់? «នេះជាសំណួរដែលលោកបានលើក»។លោក លើកឡើងពីដំណើរការនៃការសាងសង់ដោយចេញពីការដាំដុះព្រៃកសិដ្ឋានជាច្រើននៅបណ្តាប្រទេសជាច្រើនដូចជានៅសហរដ្ឋអាមេរិក ដែលពួកគេដាំឈើទន់រយៈពេល១៥ឆ្នាំដែលវាអាចធំដើម្បីកាប់បាន ហើយឈើទាំងនោះអាចផ្ទុកកាបូនបានរហូតដល់៥០ឆ្នាំនៅក្នុងអាគារ។ សំណួរសួរថាតើវាអាចធន់នឹងសំណង់អាគារបានយូរទេ? ចម្លើយ យើងប្រើបច្ចេកវិទ្យាដើម្បីដោះស្រាយរឿងនេះ យើងអាចរកមើលដីដែលសឹករិចរិលនិងប្រើបច្ចេកវិទ្យាដើម្បីដាំដុះឈើដែលចំណាយពេលពី១៥ទៅ២០ឆ្នាំដើម្បធំអាចកាប់បាន។ សម្ភារៈទាំងអស់បានដំណើរការនៅក្នុងរោងចក្រដែលធ្វើឱ្យមានលក្ខណៈងាយស្រួលយកទៅបំពាក់ក្នុងអាគារតែម្តង។
បើនិយាយពីការសាងសង់សំណង់ពីឈើ វិស្វកម្មលក្ខណៈធំសម្បើម គឺប្រើបច្ចេកវិទ្យាដើម្បីធ្វើឈើទន់បានធ្វើពីឈើមានស្រទាប់ជាច្រើនភ្ជាប់បញ្ចូលគ្នា គឺមានភាពរឹងមាំ និងមានសុវត្ថិភាពក្នុងការសាងសង់ ដែលការធ្វើបែបនេះអាចកាត់បន្ថយពេលវេលាសាងសង់ កាត់បន្ថយកម្លាំងពលកម្មរហូតដល់៥០% ដែលយើងមិនចាំបាច់ពឹងលើពលកម្មដែលនាំចូលពីប្រទេសផ្សេង មាននិរន្តរភាពផ្នែកបរិស្ថាន មានលក្ខណៈងាយស្រួលធ្វើអ្វីផ្សេងជាមួយឈើ មិនដូចដែលពិបាកពត់ កាត់និងមានគ្រោះថ្នាក់ច្រើន អាចការពារអគ្គិភ័យបាន នៅពេលមានអគ្គិភ័យ តើអ្នកពន្លត់អគ្គិភ័យនឹងជួយមនុស្ស ហើយឈើមានការស្រួលរុះរើដែលអាចជួយមនុស្សចេញពីអាគារបានលឿន ហើយមិនខ្លាចរលំដូចអាគារបេតុងទេ ដោយសារវាឆេះតែផ្នែកខាងក្រៅប៉ុន្មានមីលីម៉ែត្រប៉ុណ្ណោះ។
រីឯការការពារកណ្តៀរ ដោយប្រើបច្ចេកវិទ្យាឱ្យមានជាតិស្ករនៅក្នុងឈើនោះ កណ្តៀរនឹងមិនចូលស៊ីឈើនោះទេ។ មានភាពធន់និងបត់បែនបាន។នៅក្នុងបទបង្ហាញរបស់លោក ក៏បានពីផលប្រយោជន៍សម្រាប់ការប្រើឈើបន្ទះដើម្បីសាងសង់អាគារខ្ពស់ៗ ដូចជា៖(១)បំបែកកាបូន (២)ផ្ទុកកាបូន (៣)មានទម្ងន់ស្រាលជាង (៤)ឆាប់រហ័សជាង (៥)មានតម្លៃថោកជាង (៦)ផ្តល់ប្រព័ន្ធសម្លេងល្អប្រសើរជាង (៧)មានការបិទជិតល្អជាងអាចសន្សំសំចៃថាមពលបានច្រើន(៨)បំពេញតាមតម្រូវការរបស់ប្រជាជន និង(៩) បញ្ឈប់ការសឹករិចរិលនៃព្រៃឈើ។
នៅចុងបញ្ចប់នៃខ្លឹមសារ នៅក្នុងបបទបង្ហាញ លោកបង្ហាញពីបទពិសោធន៍ជាក់ស្តែង តាមរយៈខ្សែវីដេអូទាក់ទងនឹងការសាងសង់អាគារមួយនៅប្រទេសអូស្រ្តាលីដែលធ្វើពីឈើ វាបង្ហាញពីដំណាក់សាងសង់ជាក់ស្តែងនិមួយៗ ដោយប្រើកម្លាំងមនុស្សតិចត្រឹម៥នាក់ពីព្រោះសម្ភារៈទាំងអស់បានធ្វើនៅក្នុងរោងចក្ររួចស្រេចហើយ ហើយសម្ភារៈទំាងអស់ផ្សំពីល្បាយជាច្រើនចូលគ្នាដើម្បីធ្វើឱ្យមានភាពរឹងមាំ សំណង់មានទម្ងន់ស្រាល និងសាងសង់បានក្នុងរយៈពេលខ្លីផងដែរ។
RAC Media
បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖
- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី ក្នុងនោះមាន៖ ១. មូលបញ្ហារឿង ២. ឧត្តមគតិរឿង ៣. អត្ថរូប
-បច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន២២ បានអនុម័ត កាលពី ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ក្នុងនោះមាន៖ ១. លីចូម ២. បរ ៣. កាបូន ៤. អាហ្សូត ៥. អុកស៊ីហ្សែន ៦. ភ្លុយអរ ៧. នេអុង ៨. សូដ្យូម ៩. ម៉ាញេស្យូម ១០. អាលុយមីញ៉ូម ១១. ស៊ីលីស្យូម ១២. ហ្វូស្វរ ១៣. ស្ពាន់ធ័រ ១៤. ក្លរ ១៥. អាហ្កុង ១៦. ប៉ូតាស្យូម ១៧. កាលស្យូម ១៨. ស្តង់ដ្យូម ១៩. ទីតាន ២០. វ៉ាណាដ្យូម ២១. ក្រូម ២២. ម៉ង់ហ្កាណែស។
សទិសន័យ៖
១. មូលបញ្ហារឿង អ. fundamental probem បារ. Probleme fundamental ៖ បញ្ហាចម្បងដែលជាមូលបញ្ហាទ្រទ្រង់ដំណើររឿងនៃរឿងទុំទាវ មានដូចជា៖
- ការតស៊ូដើម្បីបានសិទ្ធិសេរីភាព
- ការដាក់ទោសរបស់ព្រះបាទរាមាទៅលើអរជូននិងបក្ខពួក
- ...។
២. ឧត្តមគតិរឿង អ. literary idea បារ. Ideal literaire ៖ តម្លៃអប់រំនៃស្នាដៃជាគំនិត ទស្សនៈ ជំហរ សតិអារម្មណ៍របស់់អ្នកនិពន្ធ ដែលស្តែងឡើងតាមរយៈសកម្មភាពតួអង្គ ដំណើររឿង ឬ វគ្គណាមួយនៃស្នាដៃ។ ឧទាហរណ៍ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ បណ្តុះស្មារតីអ្នកអាន អ្នកសិក្សាឱ្យ ស្អប់ខ្ពើមអាណាព្យាបាលបារាំងនិងស្រលាញ់គោលនយោបាយរបនសង្គមនិយម។
៣. អត្ថរូប អ. form បារ. forme(f.) ៖ ទ្រង់រូប រចនាសម្ព័ន្ធ រចនាបថ ឃ្លា ល្បៈ ពាក្យពេចន៍អត្ថបទដែលមានសារៈសំខាន់ក្នុងការតែងនិពន្ធ។
អត្ថរូបនៃអត្ថបទមានដូចជា ការផ្តើមរឿង ដំណើររឿង ការបញ្វប់រឿងជាដើម។
៤. លីចូម អ. lithium បារ. Lithium(m.)៖ ធាតតុគីមីទី៣ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Li ជាអលោហៈ មានម៉ាសអាតូម 6.941.ខ.អ។
៥. បរ អ. boron បារ. bore(m.) ៖ ធាតុគីមីទី៥ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា B ជា អលោហៈ មានម៉ាសអាតូម10.811.ខ.អ។
៦. កាបូន អ. carbon បារ.cabone ៖ ធាតុគីមីទី៦ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា C ជា លោហៈ មានម៉ាសអាតូម 12.011.ខ.អ។
៧. អាហ្សូត អ. nitrogen បារ. Azote(m.)៖ ធាតុគីមីទី៧ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា N ជា អលោហៈ មានម៉ាសអាតូម4.00674 ខ.អ។
៨. អុកស៊ីហ្សែន អ. oxygen បារ. oxygen(m.)៖ ធាតុគីមីទី៨ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា 0 ជាអលោហៈ មានម៉ាសអាតូម 15.9994.ខ.អ។
៩. ភ្លុយអរ អ.fluorine បារ. flour(m.)៖ ធាតុគីមីទី៩ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា F ជាធាតុក្រុមអាឡូសែន 18.9984032 ខ.អ។
១០. នេអុង អ. neon បារ. néon(m.) ៖ ធាតុគីមីទី១០ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Ne ជាឧស្ម័ន កម្រ មានម៉ាសអាតូម 20.1797 ខ.អ ។
១១. សូដ្យូម អ. sodium បារ. sodium(m.) ៖ ធាតុគីមីទី ១១ ក្នុងតារាង ដែលមាននិមិត្តសញ្ញា Na ជាលោហៈ អាល់កាឡាំង មានម៉ាសអាតូម 22989768 ខ.អ។
១២. ម៉ាញេស្យូម អ.magnesium បារ. Magnesium(m.)៖ ធាតុគីមីទី១២ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Mg ជាលោហៈអាល់កាឡាំងដី/អាល់កាលីណូទែរ៉ឺ មានម៉ាសអាតូម 24.305 ខ.អ ។
១៣. អាលុយមីញ៉ូម អ.aluminium បារ.alumium(m.)៖ ធាតុគីមីទី១៣ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Al ជាលោហៈ មានលក្ខណៈអំផូទែ មានម៉ាសអាតូម 26.981539 ខ.អ ។
១៤. ស៊ីលីស្យូម អ. silicon បារ. silicium(m.)៖ ធាតុគីមីទី១៤ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Si ជាអលោ ហៈ មានម៉ាសអាតូម 28.0855 ខ.អ ។
១៥. ហ្វូស្វរ អ. phosphorous បារ. phospjore(m.) ៖ ធាតុគីមីទី១៥ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា P ជាអ លោហៈ មានម៉ាសអាតូម 30.066 ខ.អ ។
១៦. ស្ពាន់ធ័រ អ. sulphur បារ. Soufre(m.)៖ ធាតុគីមីទី១៦ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា S ជាអលោហៈ មានម៉ាសអាតូម 32.066 ខ.អ ។
១៧. ក្លរ អ. chlorine បារ. chlore(m.) ៖ ធាតុគីមីទី១៧ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Cl ជាធាតុក្រុមអាឡូហ្សែន មានម៉ាសអាតូម 35.4527 ខ.អ ។
១៨. អាហ្កុង អ. argon បារ.argon(m.) ៖ ធាតុគីមីទី១៨ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Ar ជាឧស្ម័នកម្រ មានម៉ាសអាតូម 39.948 ខ.អ ។
១៩. ប៉ូតាស្យូម អ.potassium បារ. potassium(m.) ៖ ធាតុគីមីទី១៩ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា K ជាលោ ហៈអាល់កាឡាំង មានម៉ាសអាតូម 39.0983ខ.អ។
២០. កាលស្យូម អ. calcium បារ.calcium(m.) ៖ ធាតុគីមីទី២០ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Ca ជាលោហៈ អាល់កាឡាំងដី/អាល់កាលីណូទែរ៉ឺ មានម៉ាសអាតូម 40. 078 ខ.អ ។
២១. ស្តង់ដ្យូម អ. scandium បារ. scandium ៖ ធាតុគីមីទី២១ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Sc ជាលោហៈឆ្លង មានម៉ាសអាតូម 44.95591 ខ.អ។
២២. ទីតាន អ. titanium បារ. Titane(m.) ៖ ធាតុគីមីទី២២ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Ti ជាលោហៈឆ្លង មានម៉ាសអាតូម 47.88 ខ.អ ។
២៣. វ៉ាណាដ្យូម អ. vanadium បារ. vanadium ៖ ធាតុគីមីទី២៣ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា V ជាលោហៈឆ្លង មានម៉ាសអាតូម 50.9015 ខ.អ ។
២៤. ក្រូម អ. Chromium បារ. Chrome(m.) ៖ ធាតុគីមីទី២៤ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Cr ជាលោហៈឆ្លង មានម៉ាសអាតូម 51.9961 ខ.អ ។
២៥. ម៉ង់ហ្កាណែស អ. manganese បារ. manganese(m.) ៖ ធាតុគីមីទី២៥ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Mn ជាលោហៈឆ្លង មានម៉ាសអាតូម 54.93805 ខ.អ ។
RAC Media
សិក្ខាសាលាអន្តរជាតិមួយស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ - Training Workshop on Low Carbon Development Opportunities created by Forestry Carbon Project» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
សិក្ខាសាលានេះ ត្រូវរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់នូវការកសាងសមត្ថភាពក្នុងការកំណត់កាលានុវត្តភាពក្នុងការអភិវឌ្ឍការបញ្ចេញកាបូនទាបកើតចេញពីការអនុវត្តសកម្មភាពគម្រោង REDD+ ដែលត្រូវគេដាក់បញ្ចូលដើម្បីកាត់បន្ថយប្រភព និងភ្នាក់ងារនៃការបំផ្លាញព្រៃឈើ និងការសឹករិចរិលព្រៃឈើនៅក្នុង និងជុំវិញតំបន់អនុវត្តគម្រោង REDD+។ ប្រធានបទសំខាន់ៗធំចំនួន ៤ នឹងលើកយកមកពិភាក្សាក្នុងចំណោមវាគ្មិនពីបណ្តាប្រទេសអាស៊ាននានា ដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹងសំខាន់ៗដោយផ្តោតលើ ទី១. ការកាត់បន្ថយនិងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ទី២. វិធីសាស្ត្រក្នុងការគ្រប់គ្រងគម្រោងព្រៃឈើ ទី៣. ការគ្រប់គ្រងតំបន់បម្រុងសម្រាប់កសិកម្មឆ្លាត ថាមពលកកើតឡើងវិញ និងទេសចរណ៍ធម្មជាតិ និងទី៤. ការលើកទឹកចិត្តរបស់អន្តរជាតិចំពោះគម្រោងបញ្ចេញកាបូនទាបក្នុងប្រទេសកំពុងអភិវឌ្ឍ។
សូមបញ្ជាក់ដែរថា អង្គសិក្ខាសាលាអន្តរជាតិនេះ បានអញ្ជើញអ្នកជំនាញ វាគ្មិន អ្នកចូលរួម ជាតិនិងអន្តរជាតិ ក្នុងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន-ជប៉ុន ចំនួន៦៥នាក់ ដែលសិក្ខាសាលាប្រារព្ធធ្វើចំនួន៨ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប ក្រោមជំនួយឧបត្ថម្ភគម្រោងដោយ Japan-ASEAN Integration Fund (JAIF) សហការជាមួយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា។
ខាងក្រោមនេះ ជាទិដ្ឋភាពមួយចំនួនពីកម្មវិធីសិក្ខាសាលាអន្តរជាតិ ពីខេត្តសៀមរាប៖
RAC Media
ព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលនាង នួន អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ សិក្ខាសាលាស្តីពី «បញ្ហាយុគលពិន្ទុប្រើក្នុងពាក្យកម្ចីពីភាសាបាលី-សំស្រ្កឹត»។ កម្មវិធីនៃអង្គសិក្ខាសាលាមានរៀបចំបទសំខាន់ចំនួន២៖
១- បទបង្ហាញស្តីពី «បញ្ហាយុគលពិន្ទុប្រើក្នុងពាក្យកម្ចីពីភាសាបាលី-សំស្រ្កឹត»ដោយឯកឧត្តម សូ មុយឃៀង ប្រធានគណៈកម្មការអក្ខរាវិរុទ្ធនិងអំណាន
២-បទបង្ហាញស្តីពី «បញ្ហាសូរ[អាក់]និង[អ៊ាក់]ក្នុងភាសាបាលី-សំស្រ្កឹត»ដោយ ព្រះភិក្ខុ ផល សុភឿន, ព្រះភិក្ខុ ស៊ឹម សោន, ព្រះភិក្ខុ ណុំ វីរ៍។
កម្មវិធីក៏បានរៀបចំការពិភាក្សារបស់សិក្ខាកាម ជា ព្រះសង្ឃ បណ្ឌិត សាស្ត្រាចារ្យ សិស្ស - និស្សិត ដើម្បីផ្តល់ការកែលម្អនិងកំណត់ជាគោលការណ៍សំណេរទាក់ទងនឹងការប្រើយុគលពិន្ទុក្នុងភាសាខ្មែរផងដែរ។
RAC Media
នៅវេលាព្រឹកថ្ងៃទី១៥ ខែមីនា នេះ ស្ថាប័នស្រាវជ្រាវធំទាំងពីររបស់កម្ពុជា-កូរ៉េ គឺ ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) និង រាជបណ្ឌិត្យសភាកម្ពុជា (RAC) នឹងចុះអនុស្សរណៈយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ នៅឯវិមានសន្តិភាព ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និង សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) គឺជាស្ថាប័នស្រាវជ្រាវធំជាងគេ ដែលមានស្ថាប័នស្រាវជ្រាវចំនួន ២៦ ដែលស្ថិតនៅការិយាល័យផ្ទាល់របស់ប្រធានាធិបតី ហើយរាជបណ្ឌិត្យសភាកម្ពុជា បានទទួលសិទ្ធិប្រទានពេញសមត្ថភាពពីរាជរដ្ឋាភិបាលក្នុងការចុះអនុស្សរណៈយោគយល់គ្នា លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រជាមួយ NRC នៃសាធារណៈរដ្ឋកូរ៉េ។
ខាងក្រោមនេះ ជាទិដ្ឋភាពមួយចំនួនអំពីវត្តមានរបស់សាស្ត្រាចារ្យ Kyoung Ryung Seong និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក៏ដូចជាក្រុមប្រតិភូនៃ NRC និង RAC នៅវិមានសន្តិភាពមុនពេលចាប់ផ្តើមពិធីចុះអនុស្សរណៈរវាងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់កម្ពុជា-កូរ៉េ៖
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM