ព័ត៌មាន

ទស្សនៈស្ដីពីជីវិតរបស់ព្រះពុទ្ធសមណគោតម ដោយ៖ លោក ឈុន ផាវ៉េង, មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យានៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ព្រះសិទ្ធត្ថកុមារ ដែលក្រោយមកមនុស្សជាច្រើនស្គាល់ថា ព្រះពុទ្ធ គឺជាបុត្រានៃមហាក្សត្រនៃប្រទេសឥណ្ឌាបុរាណ ដែលត្រូវស្នងរាជ្យសម្បត្តិបន្តពីព្រះវរបិតា។ ទោះបី បិតាខំប្រឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីរៀបចំជីវិតបុត្រារូបនេះ ឲ្យពេញចិត្តនិងរាជសម្បត្តិដ៏ស្ដុកស្ដម្ភយ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនទទួលយកជីវិតបែបនេះឡើយ។ ព្រះអង្គបានចាកចេញពីរាជវាំង ប្រពន្ធកូន ស្រីស្នំ និងទ្រព្យទាំងឡាយ ទៅបួសជាសមណ ដើម្បីសិក្សាស្វែងរកការពិតនៃជីវិត។ ព្រះអង្គបានរកឃើញទស្សនៈស្ដីពីជីវិតតាមរយៈ ចតុរារិយសច្ចៈ។ ធម៌ដែលព្រះពុទ្ធបានត្រាស់ដឹង អាចជួយមនុស្សទាំងឡាយយកទៅប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃបានល្អប្រសើរយ៉ាងពិតប្រាកដ នៅគ្រប់សម័យកាល។ 


សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/1/researchs?page=6 

2023-05-25 08:05:24   ថ្ងៃព្រហស្បតិ៍, 25 ឧសភា 2023 ម៉ោង 03:05 PM
ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សាផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សា និងផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងឱកាសជំនួបដ៏មានសារៈសំខាន់នាឱកាសនេះ ឯកឧត្ដមអគ្គរាជទូតអូស្ត្រាលី និងឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្លាស់ប្ដូរទស្សនៈជាមួយគ្នាជុំវិញទំនាក់ទំនងកម្ពុជា-ចិន ទំនាក់ទំនងកម្ពុជា-អូស្ត្រាលី និងបញ្ហាក្នុងតំបន់ជាដើម។

ថ្លែងនៅក្នុងជំនួបនារសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-អូស្ត្រាលីថា ក្នុងប្រវត្តិទំនាក់ទំនងក្នុងសម័យទំនើប សម្រាប់ប្រទេសកម្ពុជា អូស្ត្រាលីពិតជាមានតួនាទីសំខាន់ណាស់រាប់ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងដល់ការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។ អូស្ត្រាលីជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយអូស្ត្រាលីបានចូលរួមជួយដល់ការអភិវឌ្ឍកម្ពុជាទាំងជំនួយជាហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្ដមបណ្ឌិតបន្តថា អូស្ត្រាលីនៅក្នុងផ្នត់គំនិតរបស់ប្រជាជនកម្ពុជា សុទ្ធតែមានរូបភាពវិជ្ជមាននៅគ្រប់ចំណុច។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់អំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារខួរក្បាលប្រទេសទាំងពីរ ដែលវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរអាចរួមគ្នាគិតគូរនិងសិក្សាស្រាវជ្រាវរួមគ្នាអំពីបញ្ហានានា ឬការផ្លាស់ប្ដូរណាមួយនៅក្នុងតំបន់នាពេលអនាគតបាន។

ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងយល់ស្របជាមួយនឹងប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ និងបានជម្រាបជូនឯកឧត្ដមបណ្ឌិត យង់ ពៅ ថា ឯកឧត្ដមបានស្វែងយល់អំពីតួនាទី បេសកកម្ម និងរចនាសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជាដោយផ្ទាល់។ បន្ថែមពីនេះ នៅក្នុងឱកាសអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជានារសៀលនេះ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានអញ្ជើញធ្វើទស្សនកិច្ចពិនិត្យស្ថានភាពបំពេញការងារនៅតាមវិទ្យាស្ថាននានា ព្រមទាំងបានផ្ដោតចាប់អារម្មណ៍ទៅលើវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ដោយឯកឧត្ដមមានបំណងស្វែងរកកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្ដូរទស្សនៈគ្នាបន្ថែមទៀត នាពេលអនាគតជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងវិស័យកសិកម្ម និងសុខាភិបាល។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងសេចក្ដីសោមនស្សចំពោះបំណងនេះ និងឆន្ទៈដែលស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ចង់បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតក៏បានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូតផងដែរអំពី លទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវ និងការរៀបចំកិច្ចពិភាក្សាតុមូលរួមគ្នាបន្តទៀត ព្រមទាំងបានគូសបញ្ជាក់អំពីសក្ដានុពលដែលស្ថានទូតអូស្ត្រាលីអាចធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មជាមួយរាជបណ្ឌិត្យសភាកម្ពុជា នៅឯឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលស្ថិតនៅក្នុងឃុំឆែប១ ឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ដែលបច្ចុប្បន្នកំពុងអនុវត្តគម្រោងចិញ្ចឹមគោទឹកដោះ គោសាច់ ក្របី ចៀម និងពពែជាដើម-ល-៕



RAC Media | លឹម សុវណ្ណរិទ្ធ

2023-05-23 13:14:03   ថ្ងៃអង្គារ, 23 ឧសភា 2023 ម៉ោង 08:14 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាពុំមានភាពចាំបាច់ត្រូវបើកច្រកចូលត្រង់មកប្រាសាទព្រះវិហារពីក្នុងទឹកដីថៃនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពី ព្រំដែននៅ តំបន់ ប្រាសាទ វិហារ ត្រូវបាន បិទអស់រយៈ ពេល ១៥ ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០០៨ ដែល កងទ័ព នៃប្រទេសទាំងពីរបាន ប៉ះទង្គិចគ្នា ដោយអាវុធរួចមក ច្រកចូលត្រង់ពីខាងទឹកដីថៃមកកាន់ប្រាសាទព្រះវិហារត្រូវបានបិទទាំងស្រុង។

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលព័ត៌មានពីកាសែតបាងកកប៉ុស្តិ៍ ដែលបានលើកឡើងពីបំណងដែលថៃស្នើសុំបើកច្រកចូលត្រង់មកប្រាសាទព្រះវិហារ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញទស្សនៈយល់ឃើញផ្ទាល់របស់ឯកឧត្ដមថា កម្ពុជាពុំមានភាពចាំបាច់ត្រូវបើកច្រកចូលត្រង់មកប្រាសាទព្រះវិហារពីក្នុងទឹកដីថៃនោះឡើយ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ហេតុផលសំខាន់ៗចំនួន៣។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ហេតុផលទីមួយនោះគឺ ករណីប្រាសាទព្រះវិហារ គឺជាការជាន់ដានប្រវត្តិសាស្ត្រដដែលៗ ដែលភាគីថៃតែងតែចិញ្ចឹមចិត្តថា ប្រាសាទព្រះវិហារជារបស់ខ្លួន ដោយកន្លងមក ថៃធ្លាប់បានបង្វែរបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនទៅជាចរន្តជាតិនិយម ដោយយកបញ្ហាប្រាសាទព្រះវិហារជាគោលដៅរួចមកហើយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា «ជាក់ស្ដែង ខ្ញុំបានចងចាំព្រឹត្តិការណ៍ឆ្នាំ២០០៨យ៉ាងច្បាស់ ដែលកាលណោះ ខ្ញុំបានឱ្យមន្ត្រីរបស់ខ្ញុំឡើងចងបដា ប៉ុន្តែគ្មាននរណាហ៊ានឡើងចងឡើយ ចុងក្រោយខ្ញុំបានសម្រេចចិត្តឡើងចងបដាដោយខ្លួន ឯងផ្ទាល់»។

ចំណែកហេតុផលទីពីរ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ពន្យល់ថា ការធ្វើដូចនេះ(ការបើកច្រកចូលប្រាសាទព្រះវិហារពីខាងថៃ) កម្ពុជានឹងអាចបាត់បង់ភ្ញៀវទេសចរដែលគេត្រូវមកស្នាក់អាស្រ័យនៅក្នុងប្រទេស កម្ពុជា ព្រោះប្រសិនបើកម្ពុជាឯកភាពក្នុងការបើកច្រកនេះ ភ្ញៀវទេសចរនឹងទៅស្នាក់អាស្រ័យនៅក្នុងប្រទេសថៃ ដែលធ្វើឱ្យកម្ពុជាបាត់បង់ចំណូលមួយផ្នែករបស់ខ្លួន ពីភ្ញៀវទេសចរដែលមានបំណងមកទស្សនាប្រាសាទព្រះវិហារ។

រីឯហេតុផលសំខាន់ទីបីនោះគឺ ក្នុងពេលដែលភ្ញៀវទេសចរបរទេសសម្រេចចិត្តទៅស្នាក់នៅក្នុងប្រទេសថៃ ក្នុងគោល ដៅធ្វើដំណើរមកទស្សនាប្រាសាទព្រះវិហារ គេនឹងបរិភោគតែផលិតផលផលិតនៅក្នុងស្រុកថៃ។ ត្រង់ចំណុចនេះ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាពន្យល់ថា កាលណាភ្ញៀវទេសចរស្នាក់នៅក្នុងប្រទេសថៃ គេបរិភោគតែអាហារនិងផលិតផលរបស់ថៃ នោះកម្ពុជានឹងខាតបង់នូវអត្ថប្រយោជន៍មួយបន្ថែមទៀតគឺ ឱកាសដែលកម្ពុជាអាចបង្ហាញនូវផលិតផលរបស់ខ្លួនដល់ភ្ញៀវទេសចរ៕

RAC Media

2023-05-23 08:11:01   ថ្ងៃអង្គារ, 23 ឧសភា 2023 ម៉ោង 03:11 PM
ការសិក្សាទ្រឹស្តីដេរីវេនៃអនុគមន៍ Study of Derivative Theory of Functions ភាគ១ ឆ្នាំ២០២៣ ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា (Mr. Yim Ayuvathanak Vichea) តំណាងប្រធាននាយកដ្ឋានគណិតវិទ្យានិងស្ថិតិនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា

សៀវភៅ ស្តីអំពី ការសិក្សាទ្រឹស្តីដេរីវេនៃអនុគមន៍ Study of Derivative Theory of Functions ភាគ១  ឆ្នាំ២០២៣ នេះ នឹងសិក្សាអំពីសេចក្តីផ្តើម និងបញ្ញត្តិមូលដ្ឋាននៃដេរីវេដូចជា លីមីតនៃអនុគមន៍ ដេរីវេនៃអនុគមន៍ និងរូបមន្តដេរីវេ។...

សូមចូលអានសៀវភៅ និងមានអត្ថបទស្រាវជ្រាវច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/16/researchs?page=2

2023-05-21 07:36:54   ថ្ងៃអាទិត្យ, 21 ឧសភា 2023 ម៉ោង 02:36 PM
«ស្នាដៃគំនូររបស់និស្សិតមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា»

(គំនូរខ្វៀកខាងលើគូរដោយ Chan Samphors)

ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ឬស៊ីហ្គេម (SEA GAMES) គឺជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងពិភពលោកដែលទទួលការចាប់អារម្មណ៍ពីបណ្តាមនុស្សជាតិគ្រប់ស្រទាប់ គ្រប់វ័យ រាប់លាននាក់ទូទាំងពិភពលោក។ ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ មានការចូលរួមពីអត្តពលិកដែលពោរពេញដោយសមត្ថភាពជាច្រើនរូបមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១១។ ជាសក្ខីភាព នៅក្នុងឆ្នាំ២០២៣នេះ ក្រោមម្លប់សន្តិភាពនិងការរីកចម្រើន ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏អាស្ចារ្យមួយនេះ ក្នុងទិដ្ឋភាពមួយ គឺ «កីឡារស់នៅក្នុងសន្តិភាព (Sports live in peace)»។

ជាការពិតណាស់ ដើម្បីចូលរួមលើកទឹកចិត្តដល់អត្តពលិកកម្ពុជាទាំងអស់ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ និស្សិត ដែលកំពុងសិក្សាស្រាវជ្រាវលើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូរខ្វៀករបស់កីឡាការិនីពីររូប គឺកីឡាការិនីអត្តពលកម្ម ប៊ួ សំណាង និង អ្នកនាង ស្រួង ភាវី ម្ចាស់មេដាយមាសប៊ីយ៉ាការ៉ុប។

គួររំលឹកផងដែរថា ក្នុងការប្រកួតវិញ្ញាសារត់ចំងាយ ៥០០០ម៉ែត្រ កីឡាការិនីអត្តពលកម្ម ប៊ួ សំណាង បានខិតខំប្រឹងប្រែងរត់ក្រោមដំណក់ទឹកភ្លៀង ក្នុងស្មារតីមិនបោះបង់រហូតមកដល់ទីព្រ័ត្រដោយជោគជ័យ បើទោះបីជាអត្តពលិករូបនេះមិនទទួលបានមេដាយក៏ដោយ រីឯអ្នកនាង ស្រួង ភាវី ម្ចាស់ជើងឯកលើផ្នែកកីឡាស្នូកឃ័រ ឬប៊ីយ៉ាការ៉ុប នៅប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ក៏បានសាងស្នាដៃថ្មីមួយទៀតជូនព្រះរាជាណាចក្រកម្ពុជា ដោយបានឈ្នះមេដាយមាសលើវិញ្ញាសាកីឡាស្នូកឃ័រឬប៊ីយ៉ាការ៉ុប។


2023-05-16 09:26:12   ថ្ងៃអង្គារ, 16 ឧសភា 2023 ម៉ោង 04:26 PM
វីរៈការិនី ស៊ន សៀវម៉ី ជាអត្តពលិកដ៏ឆ្នើមមួយរូបរបស់កម្ពុជានិងជាម្ចាស់មេដាយមាសលើផ្នែកវិញ្ញាសាតៃក្វាន់ដូ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣

(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម សួង ភក្តី នៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងអបអរសាទរ និងកោតសរសើរ ដល់វីរៈការិនី ស៊ន សៀវម៉ី ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)

តាមកំណត់ត្រាជាប្រវត្តិសាស្រ្តកន្លងមក វីរៈការិនីដែលពោរពេញដោយសមត្ថភាពរូបនេះបានសាងស្នាដៃជាច្រើនជូនដល់ព្រះរាជាណាចក្រកម្ពុជា មានដូចជា៖

(១) មេដាយសំរឹទ្ធនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី

(២) មេដាយមាសនៅឆ្នាំ២០១៣ក្នុងប្រទេសមីយ៉ាន់ម៉ា

(៣) មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ី២០១៤ នៅទីក្រុងអ៊ីនឆុននៃសាធារណរដ្ឋកូរ៉េ

(៤) មេដាយមាសក្នុងការប្រកួតជម្រុះកីឡាតៃក្វាន់ដូនៅខែមេសា ឆ្នាំ២០១៦ នៅប្រទេសហ្វីលីពីនដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល

(៥) មេដាយប្រាក់ក្នុងការប្រកួតកីឡាតៃក្វាន់ដូទ្វីបអាស៊ីនៅ ខែមេសា ឆ្នាំ២០១៦ ប្រទេសហ្វីលីពីន និង

(៦) នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានេះ វីរៈការិនី ស៊ន សៀវម៉ី បានទទួលមេដាយមាសមួយគ្រឿងទៀតជូនជាតិមាតុភូមិ។


2023-05-16 09:11:52   ថ្ងៃអង្គារ, 16 ឧសភា 2023 ម៉ោង 04:11 PM
កញ្ញា ខាន់ ចេសា (Khan Jessa) ជាកីឡាការិនីកូនកាត់ ខ្មែរ ម៉ិកស៊ិក និងអាម៉េរិកាំង តំណាងឱ្យព្រះរាជាណាចក្រកម្ពុជាលើវិញ្ញាសាជឺជិតស៊ូ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងបាននាំកិត្តិយសជូនជាតិមាតុភូមិ តាមរយៈការឈ្នះមេដាយមាស

(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់កីឡាការិនី ខាន់ ចេសា ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)

តាមកំណត់ត្រាកន្លងមក ចេសា បានប្រកួតតំណាងឱ្យ កម្ពុជាក្នុងការប្រកួតកីឡាអាស៊ីឆ្នាំ២០១៨ ហើយដណ្តើមបានមេដាយមាសក្នុង វិញ្ញាសានេវ៉ាហ្សាទម្ងន់៤៩គីឡូផ្នែកនារី ។ ជាការពិតណាស់ មេដាយមាសដែល ចេសា ទទួលបាននៅពេលនោះ គឺជាមេដាយមាសដំបូងគេដែល ព្រះរាជាណាចក្រកម្ពុជា អាចទទួលបាននៅក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ (Asian Games 2018) ។

គួររំលឹកផងដែរថា កីឡាការិនី ចេសា ក៏បានទទួលជោគជ័យក្នុងការដណ្តើមយកមេដាយមាសទីពីរនៅក្នុងប្រវត្តិសាស្ត្រកីឡា Asian Games របស់កម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍ Taekwondo Gold 2014។ ក្រៅពីនេះ ចេសា ក៏បានសាងសមិទ្ធផលផ្សេងទៀតផងដែរសម្រាប់ប្រជាជាតិកម្ពុជាផងដែរ។


2023-05-16 09:05:17   ថ្ងៃអង្គារ, 16 ឧសភា 2023 ម៉ោង 04:05 PM
អត្តពលិកឆ្នើម ឈុន ប៊ុនថន ដណ្ដើមយកមេដាយមាសលើវិញ្ញាសាកីឡារត់ប្រណាំង ៨០០ម៉ែត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡារត់ប្រណាំងដល់កម្ពុជា

(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់អត្តពលិកឆ្នើម ឈុន ប៊ុនថន ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)

អត្តពលិកឆ្នើម ឈុន ប៊ុនថន ឈរលើគោលការណ៍តស៊ូគង់បានសម្រេច និងមិនបោះបង់ក្តីស្រមៃដរ៉ាបណាលោកនៅមានដង្ហើម បានធ្វើឱ្យប្រជាជាតិកម្ពុជាទាំងមូលមានមោទកភាពលើលោក តាមរយៈការឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ ហើយការដណ្តើមបានមេដាយមាសនេះ ពិតជាបានចារឈ្មោះលោកនៅក្នុងប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា អត្តពលិក ឈុន ប៊ុនថន រូបនេះជាម្ចាស់ជើងឯកលេខ ១ លើវិញ្ញាសារត់ចម្ងាយ ៨០០ ម៉ែត្រ និង ១៥០០ ម៉ែត្រ ផ្នែកបុរស ក្នុងការប្រកួតកីឡាជាតិលើកទី១ នៅកម្ពុជាកន្លងមក។

តាមរយៈការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់លោក ឈុន ប៊ុនថន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ បានបង្ហាញឱ្យក្មេងជំនាន់ក្រោយ និងពិភពលោកបានឃើញថា កម្ពុជាកំពុងតែមានការវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ជាពិសេសគឺវិស័យកីឡា។ 

2023-05-16 08:58:55   ថ្ងៃអង្គារ, 16 ឧសភា 2023 ម៉ោង 03:58 PM
«គំនូរលោក Keisuke Honda ជាមួយឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា »

កាលពីពេលថ្មីៗនេះ លោកគ្រូ ហេង មុនីផល ដែលបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូររបស់លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិកម្ពុជា ជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយប្រើពណ៌ប្រេង (Oil color) ជាមួយបច្ចេកទេសគូរខ្វៀក (Quick sketch) ទំហំ៦០សង់ទីម៉ែត្រគុណ៨០សង់ទីម៉ែត្រ។ 

សូមបញ្ជាក់ផងដែរថា វត្ថុបំណងដ៏សំខាន់នៃការគូរគំនូរមួយផ្ទាំងនេះឡើង គឺដើម្បីបង្ហាញអំពីការថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Keisuke Honda និងឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា សម្រាប់ការលះបង់ ការខិតខំ និងការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជានាពេលកន្លងមក។ 

បើទោះបីជាលទ្ធផលនៃការប្រកួតបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២នេះ យ៉ាងណាក៏ដោយ ក៏យុវជនកម្ពុជាទាំងអស់មិនអាចបំភ្លេចនូវការខិតខំព្យាយាមពុះពារទាំងកម្លាំងចិត្ត ទាំងកម្លាំងកាយរបស់លោកទាំងពីរបានឡើយ ក្នុងការលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជា ឱ្យមានភាពស្មើមុខស្មើមាត់ និងរីកចម្រើនលើឆាកអន្តរជាតិ។


(រូបដើម)

ស្នាដៃគំនូរ របស់និស្សិតសិក្សាជំនាញវិចិត្រកម្ម នៅរាជបណ្ឌិត្យសភាកម្ពុជា កន្លងមក៖

(លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិកម្ពុជា គូរដោយ៖ ព្រហ្ម ពុធវិសាល)

(លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិកម្ពុជា គូរដោយ៖ ចាន់ សម្ផស្ស)


2023-05-16 08:43:55   ថ្ងៃអង្គារ, 16 ឧសភា 2023 ម៉ោង 03:43 PM
ការវិនិយោគរបស់ម៉ាឡេស៊ី

ដោយ៖ ហៃ សាវង្ស វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា 

អាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (Malaysian Investment Development Authority ឬ MIDA) គឺជាទីភ្នាក់ងារជំរុញនិងអភិវឌ្ឍន៍ការវិនិយោគចម្បងរបស់រដ្ឋាភិបាល ក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ(MITI) ដើម្បីត្រួតពិនិត្យនិងជំរុញការវិនិយោគនៅក្នុងវិស័យផលិតកម្មនិងសេវាកម្មក្នុងប្រទេសម៉ាឡេស៊ី និងមានទីស្នាក់ការកណ្តាលនៅទីក្រុងគូឡាឡាំពួរ។ MIDA មានការិយាល័យក្នុងតំបន់ចំនួន១២ និងការិយាល័យនៅក្រៅប្រទេសចំនួន២០។ MIDA បន្តជាដៃគូយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម ក្នុងការចាប់យកឱកាស ដែលកើតចេញពីបដិវត្តន៍បច្ចេកវិទ្យានៃសម័យនេះ។

ម៉ាឡេស៊ី បន្តជាទីតាំងប្រកួតប្រជែងសម្រាប់គម្រោងផលិតកម្ម ដោយមានការចូលរួមពីប្រទេសចិន ហើយប្រទេសចិន គឺជាដៃគូវិនិយោគធំទី១ក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះ។ នៅក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២០ គម្រោងផលិតកម្មសរុបចំនួន៧៤០ ជាមួយនឹងការវិនិយោគដែលមានតម្លៃ ៦៥,៣ពាន់លានរីងហ្គីត ត្រូវបានអនុម័ត។ ក្នុងនោះ ប្រទេសចិនបានកត់ត្រាសរុបចំនួន១៦,៨ពាន់លានរីងហ្គីត (២៥,៧%) ក្នុង ៥៨គម្រោង។

ស្ថិតិផ្លូវការរបស់ប្រទេសចិន បានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២0២២ ពាណិជ្ជកម្មទ្វេភាគី ចិន-ម៉ាឡេស៊ី បានកើនឡើង ១៨,៥% ធៀបនឹងឆ្នាំមុន នឹងឈានដល់ ១៨៤,៧៥ពាន់លានដុល្លារអាម៉េរិក (៨១៣,៥៥ពាន់លានរីងហ្គីត) ។ យោងតាមស្ថិតិផ្លូវការរបស់ប្រទេសម៉ាឡេស៊ី ការវិនិយោគរបស់ចិនជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ឈានដល់ ១១ពាន់លានដុល្លារអាម៉េរិកដែលស្មើនឹង ៥៥,៦% នៃការវិនិយោគផ្ទាល់ពីបរទេស(FDI) នៅក្នុងប្រទេសម៉ាឡេស៊ី ដែលធ្វើឱ្យសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់ម៉ាឡេស៊ី។ "ទំនាក់ទំនងចិន-ម៉ាឡេស៊ី បានឈានមុខគេក្នុងទំនាក់ទំនងចិន-អាស៊ាន។ ប្រទេសចិននឹងបន្តលើកទឹកចិត្តសហគ្រាសចិនបន្ថែមទៀត ដើម្បីបង្កើនការវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ី"...

អានឯកសារលម្អិត៖ ហៃ សាវង្ស ៖ ការវិនិយោគនៅម៉ាឡេស៊ី រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២៣

2023-05-15 03:38:22   ថ្ងៃចន្ទ, 15 ឧសភា 2023 ម៉ោង 10:38 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក