Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានសហការជាមួយអង្គការ GIZ និងអ្នកជំនាញជាជនជាតិអូស្ត្រាលីដើម្បីរៀបចំបង្កើតឱ្យមានដំណើរការផលិតទឹកដោះក្របីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
នៅក្នុងជំនួបពិភាក្សាការងារនោះ ភាគីទាំងពីរបានសហការគ្នាចំនួន៤ចំណុច៖
១-បណ្តុះបណ្តាលពីជំនាញថែរក្សាក្របី និងបច្ចេកទេសក្នុងការយកទឹកដោះក្របីនិងការកែច្នៃ
២-បណ្តុះបណ្តាលជំនាញដល់ពេទ្យសត្វនៅកសិដ្ឋានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
៣- ពេលបណ្តុះបណ្តាលចប់ ភាគីខាងGIZ និងផ្តល់នូវវ៉ាក់សាំង និងស្ពែមក្របី
៤- បណ្តុះបណ្តាលជូនដល់ប្រជាពលរដ្ឋអំពីបច្ចេកទេស និងការថែទាំសត្វក្របី នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
RAC Media
នៅថ្ងៃទី២១ ខែវិច្ឆិកា ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយអ្នកសិក្សាស្រាវជ្រាវជនជាតិជប៉ុន លោក ហិរ៉ូមិ យ៉ាណុ (HIROMI YANO) ដើម្បីសិក្សាលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តការរួមគ្នាក្នុងពេលខាងមុខ។ ថ្លែងនៅក្នុងជំនួបនោះលោក ហិរ៉ូមិ យ៉ាណុ មាននភាពរីករាយ នូវអ្វីដែលរាជបណ្ឌិត្យសភាកម្ពុជាកំពុងរៀបចំ ជាពិសេសលើកិច្ចការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញចុងភៅ និងភេសជ្ជៈ ដោយលោកបានលើកឡើងថា នៅក្យូតូលោកឃើញមានភោជនីយដ្ឋានអាស៊ីអាគ្នេយ៍ជាច្រើន តែមិនឃើញមានភោជនីយដ្ឋានខ្មែរ នៅទីនោះទេ ហើយលោកនឹងគាំទ្របើមានការបើកភោជនីយដ្ឋានខ្មែរនៅទីនោះ។
RAC Media
រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំធ្វើបទបង្ហាញស្នាដៃរបស់វិទ្យាស្ថានជាតិភាសាខ្មែរ នៅសាលមករតកសិល្បខ្មែរ អគារឥន្ទ្រទេវី នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩: ០០ នាទីព្រឹក ដែលមានស្នាដៃ ដូចខាងក្រោម៖
១- វចនានុក្រមខ្មែរបុរាណ(តាមរយៈសិលាចារឹកសតវត្សទី៦-៨), បណ្ឌិតសភាចារ្យ ឡុង សៀម, ឆ្នាំ២០០០, មានចំនួន ៦៤១ទំព័រ។
២- វចនានុក្រមភាសាខ្មែរបុរាណសម័យអង្គរតាមរយៈសិលាចារឹកសតវត្សទី៩-១៤ ជាស្នាដៃចង ក្រងដែលមានចំនួន២១៤៧០ទំព័រ, (ទំហំA4), ឆ្នាំ២០២២, ភាគ១+ភាគ២ (ស្នាដៃចង)។
៣- សទ្ទានុក្រមពាក្យថ្មីមានចំនួន ១៣០ទំព័រ, ឆ្នាំ២០១៨ (ស្នាដៃចងក្រង)។
៤- សំនួនវោហារសព្ទនៃភាសាខ្មែរ (ភាគ២) មានចំនួន១៤៣ទំព័រ , ឆ្នាំ២០១៨ (ស្នាដៃចងក្រង)។
៥- កម្រងអត្ថបទស្រាវជ្រាវ ភាសា វប្បធម៌ និង អក្សរសាស្ត្រខ្មែរ, ឆ្នាំ២០១៩ មានចំនួន ២៥៦
ទំព័រ (ខ្នាតសៀវភៅ A5, បោះពុម្ពផ្សាយ)។
៦- ការបង្កើតកម្មវិធីសិក្សាភាសាខ្មែរសម្រាប់ជនបរទេស មានចំនួន១៥៤ទំព័រ, ឆ្នាំ២០១៩ (ខ្នាតសៀវភៅ A5,ស្នាដៃចងក្រង)។
៧- សំនួនវោហារសព្ទនៃភាសាខ្មែរ (ភាគ៣) មានចំនួន ២៧៧ទំព័រ ជួរ គារី , ឆ្នាំ២០១៩
(ស្នាដៃចងក្រង)។
៨- វចនានុក្រមអក្ខរាវិរុទ្ធភាសាខ្មែរ(បន្ថែមពាក្យត្រៀមបោះពុម្ពលើកទី៣) មានចំនួន៤១ ០០០ពាក្យ មានចំនួន ១០៤៩ទំព័រ, ឆ្នាំ២០២០។
៩- សម្រង់ឈ្មោះភូមិ ឃុំ/ សង្កាត់/ ស្រុក/ខណ្ឌ និងរាជធានី/ខេត្ត នៅក្នុងប្រទេសកម្ពុជា មានចំនួន៦១២ទំព័រ ,លោកស្រីបណ្ឌិត ហង់ ថាវី, ឆ្នាំ២០២១ (ស្នាដៃចងក្រង)។
១០- វេយ្យាករណ៍ភាសាខ្មែរ មានចំនួន ១១១ទំព័រ (វង្ស មេង), ឆ្នាំ២០២០ (បោះពុម្ពផ្សាយ)។
១១- ភាសាវប្បធម៌ និង សង្គមខ្មែរ មានចំនួន ១៩២ទំព័រ (វង្ស មេង), ឆ្នាំ២០២០ (បោះពុម្ពផ្សាយ)។
១២- វេយ្យាករណ៍ភាសាខ្មែរ មានចំនួន ១១៣ទំព័រ (វង្ស មេង) , ឆ្នាំ២០២១ (បោះពុម្ពផ្សាយ)។
១៣- «ពាក្យប្រើប្រាស់ក្នុងវិស័យរដ្ឋបាលនិងសេដ្ឋកិច្ច» មានចំនួន ៧៦ទំព័រ, ឆ្នាំ២០២១ ដោយលោក វ៉ាត សុផាន។
១៤- «មេរៀនក្នុងភាសាវិទ្យាទូទៅ, ហ៊្វែរ ឌីណង់ ដឺ សូសៀរ» មានចំនួន ៤៩ទំព័រ, ឆ្នាំ២០២១ ដោយលោក ជាង រ៉ាវី។
១៥- សម្រង់ឈ្មោះភូមិ ឃុំ/ សង្កាត់/ ស្រុក/ខណ្ឌ និងរាជធានី/ខេត្ត នៅក្នុងប្រទេសកម្ពុជា
មានចំនួន ៦៣ទំព័រ លោកស្រីបណ្ឌិត ហង់ ថាវី, ឆ្នាំ២០២២ (ស្នាដៃចង)។
១៦ - «ឈ្នាប់នៃភាសាខ្មែរទំនើប» មានចំនួន ១០៧ទំព័រ, ឆ្នាំ២០២២ ដោយលោក ជាង រ៉ាវី (ស្នាដៃចងក្រង)។
១៧ - «សុភាសិតក្នុងសង្គមខ្មែរ» មានចំនួន ២២០ទំព័រ, ឆ្នាំ២០២២ ដោយលោក ជាង រ៉ាវី (ស្នាដៃចងក្រង)។
១៨- «សំយោគសញ្ញានៃមេពាក្យក្នុងវចនានុក្រមខ្មែរ» មានចំនួន ១១៣ទំព័រ, ឆ្នាំ២០២២ ដោយលោក ជាង រ៉ាវី (ស្នាដៃចងក្រង)។
១៩- «ពាក្យនិងសំនួនក្នុងសិលាចារឹកនគរវត្ត» មានចំនួន ៤១៦ទំព័រ, ឆ្នាំ២០២២ ដោយលោក កែវ លីណែត និង លោក ស្រី អ៊ឹង ម៉ាល័យ (ស្នាដៃចងក្រង)។
RAC Media
ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ មូលបទនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតីអាស៊ាន ជាគ្រួសាររួបរួមគ្នាតែមួយ ដែលមានសមាជិកដប់ប្រទេស ប្រកបដោយស្មារតីរឹងមាំ «ទាំងអស់រួមគ្នា» ធ្វើ សកម្មភាពរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីរួមចំណែកក្នុងការស្ថាបនាបន្ថែមទៀត ក្នុងការ ថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។ បើទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការធ្វើជាប្រធានអាស៊ាន កម្ពុជាបានមើលឃើញពីចង្កោម ចំនួន៤ នៃបញ្ហា ប្រឈម រួមមាន៖ តម្រូវការចាំបាច់និងជាបន្ទាន់ ដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ ឱ្យបានឆាប់រហ័ស ពីផលប៉ះពាល់នៃជំងឺរាតត្បាតដោយកូវីដ-១៩, សម្ពាធដ៏ធ្ងន់ធ្ងរដែលកើតចេញ ពីការប្រកួត ប្រជែងភូមិសាស្ត្រ នយោបាយ, បញ្ហាប្រឈមផ្នែកសន្តិសុខ ទាំងជាប្រពៃណីនិងមិនមែនជាប្រពៃណី ដែលមានស្រាប់, និងបញ្ហា ប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័នរបស់អាស៊ាន។ អាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២នេះ ត្រូវបានកំណត់ ឡើងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ នៅក្នុងន័យនេះ អាទិភាពសំខាន់ៗ ក្រោមសសរស្តម្ភ សហគមន៍ សន្តិសុខ-នយោបាយអាស៊ានសម្រាប់អាស៊ានសម្រាប់ឆ្នាំ២០២២ ដែលរួមមានការថែរក្សានិងពង្រឹង មជ្ឈភាព អាស៊ាន សម្រាប់សន្តិភាពនិងវិបុលភាព ការលើកកម្ពស់ការចូលរួមចំណែករបស់ តំបន់ចំពោះសន្តិភាពពិភពលោក ដោយបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ។
សម្រាប់កិច្ចការតំបន់
នៅក្នុងសេចក្តីរាយការណ៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានគូសបញ្ជាក់ថា អ្វីដែលកម្ពុជាបានធ្វើប៉ុន្មានថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីតួនាទីនាំមុខរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងកិច្ចការតំបន់និងសាកល ក៏ដូចជាលទ្ធភាព និងសមត្ថភាពក្នុងការរៀបចំ ព្រឹត្តិការណ៍ដ៏សំខាន់របស់ពិភពលោក ដូចជាកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” កម្ពុជាក្នុងនាមជាប្រធានអាស៊ាន អាចអញ្ជើញ និងទទួលថ្នាក់ដឹកនាំកំពូលមកពីបណ្ដា ប្រទេស និងស្ថាប័ន អន្តរជាតិនានាចំនួន ២៩ ក៏ដូចជាបានអនុម័ត និងកត់សម្គាល់ឯកសារលទ្ធផលចំនួន១០១ ស្តីពីអាទិភាពចម្បងនានា នៅក្នុងសសរស្ដម្ភសហគមន៍ទាំងបីរបស់ អាស៊ាន ក្នុងនោះមាន (ទី១)- សេចក្តីថ្លែងការណ៍ស្តីពីទស្សនវិស័យ របស់ប្រមុខដឹកនាំអាស៊ានលើមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា” (ទី២)- សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីខួបទី៥៥នៃអាស៊ាន និង (ទី៣)- សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីរបៀបវារៈ តភ្ជាប់អាស៊ាន ក្រោយឆ្នាំ២០២៥។
ក្នុងរយៈពេលបួនថ្ងៃចុងក្រោយនេះ អាស៊ាននិងដៃគូខាងក្រៅ បានពិភាក្សាយ៉ាងទូលំទូលាយ និងប្រកប ដោយន័យស្ថាបនា ទៅលើបញ្ហាដ៏សំខាន់បំផុតជាច្រើន ដែលតំបន់របស់យើង និង សាកលលោកកំពុងប្រឈម ដូចជាស្ថានការណ៍សន្តិសុខដ៏គួរឱ្យព្រួយបារម្ភ ការធ្លាក់ចុះសេដ្ឋកិច្ច ជំងឺរាតត្បាតជាសាកល ការប្រែប្រួល អាកាសធាតុ វិបត្តិស្បៀងអាហារនិងថាមពល ជាដើម ហើយស្របពេលគ្នានេះដែរ យើងក៏បានពិភាក្សាពីវិស័យ សក្តានុពលនិងជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការ ដែល យើងអាចរួមគ្នាធ្វើ ដើម្បីឆ្ពោះទៅមុខជាមួយគ្នា។
ថ្នាក់ដឹកនាំអាស៊ានពេញចិត្តចំពោះភាពជឿនលឿន នៃសសរស្តម្ភសហគមន៍អាស៊ានទាំងបី ក្នុងការជំរុញ ផែនការលម្អិត និងផែនការសកម្មភាពតាមវិស័យរៀងៗខ្លួន នៅក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើន និងត្រួតស៊ីគ្នា ជាពិសេសផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ ទៅលើអាយុជីវិតនិង ជីវភាពរស់នៅរបស់ប្រជាជនទូទៅ។ លើសពីនេះ ថ្នាក់ដឹកនាំអាស៊ានក៏បានជួបដាច់ដោយឡែក ជាមួយអន្តរសភាអាស៊ាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងយុវជនអាស៊ាន ដើម្បីស្តាប់ពីទស្សនៈ និងកង្វល់ដែលកើតមាន និងស្វែងយល់ពីលទ្ធភាព ដែលអាច ចូលរួម ចំណែកក្នុងរបៀបវារៈរបស់តំបន់។
អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi ក៏បានគូសបញ្ជាក់ អំពីវឌ្ឍនភាពនៃការអនុវត្ត ចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ លើសសរស្តម្ភទាំងបី ជាមួយនឹងលទ្ធផលវិជ្ជមានជាច្រើន។ ក្នុងនោះ អាស៊ានអនុវត្ត បាន៩៨% លើសកម្មភាពក្នុងផែនការមេរបស់ សសរស្តម្ភនយោបាយ-សន្តិសុខ ៨៨.៣% លើសសរស្តម្ភ សេដ្ឋកិច្ច ៧២% លើសសរស្តម្ភសង្គម-វប្បធម៌ និងអនុវត្តបាន ១៤/១៥ លើងវិស័យយុទ្ធសាស្ត្រចំនួន៥ នៃផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ (Master Plan on ASEAN Connectivity 2025-MPAC 2025)។
សមិទ្ធផលលេចធ្លោដែលគួរឱ្យកត់សម្គាល់ ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ គឺការបានក្លាយ ជាសមាជិកអាស៊ានទី១១ របស់ប្រទេសទីម័រខាងកើត បន្ទាប់ពីការប្រឹងប្រែងក្រោមការជួយ ជ្រោមជ្រែងយ៉ាងខ្លាំង ពីកម្ពុជាអស់រយៈពេល១១ឆ្នាំ និងផ្ដល់ឋានៈជា ប្រទេសសង្កេតការណ៍ ដែលអនុញ្ញាតឱ្យទីម័រឡេស្តេ អាចចូលរួម ក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមទាំងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលផងដែរ។ សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានបានបញ្ជាក់ថា ការឯកភាពនេះធ្វើឡើងបន្ទាប់ពីប្រមុខដឹកនាំអាស៊ាន បានពិចារណាលើលទ្ធផលនៃបេសកកម្ម ស្វែងរកការពិតរបស់សសរស្តម្ភសហគមន៍នយោបាយនិងសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន។ ប្រមុខដឹកនាំអាស៊ានបានឯកភាពគ្នា «បង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណវិនិច្ឆ័យអព្យាក្រឹត សម្រាប់ការចូលជាសមាជិកពេញសិទ្ធិ របស់ទីម័រឡេស្ត រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំង ៣សសរស្តម្ភរបស់អាស៊ាន»។ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានត្រូវបានប្រគល់ភារកិច្ចក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះទីម័រខាងកើត ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត។ ជាការឆ្លើយតប ទីម័រឡេស្ត បានចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្ត ដែលបានប្រកាសទទួលយកទីម័រឡេស្តជាសមាជិកទី១១ របស់អាស៊ាន ហើយខ្លួនទន្ទឹងរង់ចាំធ្វើកិច្ចសហការជាមួយប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ ទីម័រឡេស្ត បានស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ផ្ដល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធិ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល ១១ឆ្នាំ និងការអនុម័តនូវផែនទីចង្អុលបង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
ទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា៖ អាស៊ានជំរុញឱ្យប្រទេសមួយនេះ អនុវត្តកិច្ចព្រមព្រៀង ៥ចំណុចឱ្យបានទាំងស្រុង។ បើតាមសេចក្តីសម្រេច និងការវាយតម្លៃមួយរបស់មេដឹកនាំអាស៊ាន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២៖ អាស៊ានបានបញ្ជាក់ជាថ្មីថា មីយ៉ាន់ម៉ា នៅតែជាផ្នែកសំខាន់របស់អាស៊ាន និងថាបើទោះបីជាមានភាពជឿនលឿនតិចតួច នៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច តែកិច្ចព្រមព្រៀងនេះនៅតែជាឯកសារយោងដ៏សំខាន់ និងនៅមានសុពលភាពរបស់អាស៊ាន ហើយថា កិច្ចព្រមព្រៀង៥ចំណុច គួរតែត្រូវបានអនុវត្តឱ្យបានពេញលេញ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ ថ្នាក់ដឹកនាំទាំង៩របស់អាស៊ាន បានក៏ធ្វើការវាយតម្លៃនិងសម្រេចឱ្យ ប្រទេសមីយ៉ាន់ម៉ា អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលបាន ឯកភាព នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១។
តាមរយៈសេចក្តីសម្រេច និងវាយម្លៃរបស់មេដឹកនាំអាស៊ាន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមាន១៥ចំណុច បានបញ្ជាក់ទៀតថា ស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយ នឹងការ កើនឡើងនៃអំពើហិង្សា ដែលជាកង្វល់ចម្បង ប៉ះពាល់មិនត្រឹមតែ មីយ៉ាន់ម៉ា ប៉ុណ្ណោះទេ ថែមទាំងដល់ កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរ។ អាស៊ានប្ដេជ្ញាចិត្តជួយ មីយ៉ាន់ម៉ា ក្នុងការស្វែងរក ដំណោះស្រាយ ដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។ ជាមួយនឹងភាពជឿនលឿនតិចតួច ដែល សម្រេចបានក្នុងការ អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច កងទ័ពមីយ៉ាន់ម៉ា មានតួនាទីក្នុងការអនុវត្តតាមការ ប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំអាស៊ាន។ ចំណុចសំខាន់មួយទៀតនៅក្នុងចំណោមសេចក្តីសម្រេចនិងវាយម្លៃ ដែលមាន១៥ចំណុចនោះគឺអាស៊ានត្រូវពិចារណារិះរកវិធីសាស្ត្រផ្សេងទៀត ដែលអាចគាំទ្រដល់ការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ។ សូមបញ្ជាក់ថា វត្តមានរបស់មីយ៉ាន់ម៉ា ត្រូវបានដកចេញពីកិច្ចប្រជុំរបស់ អាស៊ាន ជាបន្តបន្ទាប់ នៅក្រោយរបបយោធាឡើងកាន់អំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១។ សម្រាប់កិច្ច ប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងក្នុង ក្រុង ភ្នំពេញ នាខែវិច្ឆិកានេះ កៅអីមីយ៉ាន់ម៉ាគឺត្រូវបានទុកឱ្យទំនេរ។
សម្រាប់កិច្ចការទំនាក់ទំនងខាងក្រៅ
ដើម្បីបន្តនិងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ាន បានយល់ព្រមបញ្ចូល អ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១នេះ។ ដូចគ្នានេះដែរ ប្រទេស៦ទៀត រួមមាន ដាណឺម៉ាក ក្រិក ណេតដឺឡង់ (ហូឡង់) អូម៉ង់ កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះ ហត្ថលេខាចូលជា សមាជិកក្នុងសន្ធិសញ្ញា មិត្តភាពនិងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ នាកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធនៅខែសីហា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញា នេះបានកើន ឡើងដល់៥០ប្រទេស។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ ប្រទេស អ៊ុយក្រែន បានចុះហត្ថលេខាលើលិខិតូបករណ៍ ចូលជា សមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)។ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានថ្លែងថា៖ «យើងពិតជារីករាយដែលបាន ចុះហត្ថលេខាចូល TAC នេះ ស្ថិតក្នុង អំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ការចុះហត្ថលេខានេះ បានក្លាយជាការពិត និងមានការឯកភាព គ្នាសម្រាប់យើង ហើយការឯកភាពនេះត្រូវបានធានា។ យើងចាត់ទុកការចុះហត្ថលេខា TAC ជាសារគាំទ្រ ផ្នែកនយោបាយ ពីសំណាក់បណ្តាប្រទេសអាស៊ានចំពោះអ៊ុយក្រែន»។ លោកថ្លែងថា ចំពោះបញ្ហា អ៊ុយក្រែន ចូល រួមជាមួយ TAC បានស្ថិតនៅក្នុងរបៀបវារៈជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែទីបំផុតវាបានសម្រេចហើយ ហើយវាបាននាំ ទំនាក់ទំនងរវាង អ៊ុយក្រែន ជាមួយប្រទេសអាស៊ានទៅកាន់កម្រិតថ្មីមួយ។ លោក Dmytro ក៏បានថ្លែងថា៖ «យើងនឹងស្វែងរក និងប្រើប្រាស់ រាល់ឱកាសនៃការកសាងទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយបណ្តាប្រទេស អាស៊ានក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម អាជីវកម្ម និងសន្តិសុខស្បៀង។ ទាំងនេះគឺជាអាទិភាព ទាំងអស់ សម្រាប់ទាំងយើង និងប្រទេសអាស៊ាន»។
កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២ បានស្វាគមន៍វិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ហើយទន្ទឹងរង់ចាំការចាប់ផ្ដើមគំនិតផ្តួចផ្តើមអូស្ត្រាលី សម្រាប់អនាគតអាស៊ាន។ ជាងនេះ ទៅទៀត អាស៊ាន និងកាណាដា ក៏បានរៀបចំនូវកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនង កិច្ចសន្ទនារបស់ខ្លួន ហើយបាន ប្តេជ្ញាដំឡើងទំនាក់ទំនងអាស៊ាននិងកាណាដា ក្នុងកម្រិតដៃគូ យុទ្ធសាស្ត្រ។
សូមរំលឹកថា កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ ភាគីទាំង២ បានផ្លាស់ប្តូរទស្សនៈគ្នា ដើម្បីលើក កម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយត្រូវឈរ លើមូលដ្ឋានគ្រឹះ ដ៏រឹងមាំនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ និងស្វាគមន៍គំនិត ផ្តួចផ្តើមថ្មីដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍ និងពេញលេញ ក្នុងភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់ឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៥ព្រមទាំងសម្រេចឱ្យបាននូវរាល់គោលដៅនៃកិច្ចព្រមព្រៀងមួយនេះ។ ក្នុងនោះអាស៊ាននិងចិន បានអនុម័តនូវ ឯកសារសំខាន់ៗចំនួន ៣ គឺសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ខួបលើកទី២០ នៃសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់បណ្តាភាគីនៅ សមុទ្រ ចិនខាងត្បូង, សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការពង្រឹងការ អភិវឌ្ឍរួម និងប្រកបដោយចីរភាព, និង សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការសហប្រតិបត្តិការសន្តិសុខ ស្បៀង។
ជោគជ័យមួយទៀតនោះ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំនេះគឺ ប្រទេសដៃគូសន្ទនារបស់អាស៊ាន ចំនួនពីរ គឺឥណ្ឌានិងអាម៉េរិក បានដំឡើងកម្រិត ទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចំណែក ប្រទេសជប៉ុន ក៏ផ្តល់សញ្ញាណល្អ ក្នុងការយល់ព្រមលើកកម្ពស់កម្រិតទំនាក់ទំនង «ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ» ជាមួយអាស៊ានផងដែរ ហើយគ្រោងនឹងប្រកាសនៅឆ្នាំ ២០២៣ ក្នុងជំនួបប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ប្រមុខដឹកនាំអាស៊ាន និងអាម៉េរិក បានឯកភាពគ្នាដំឡើងកិច្ចសហប្រតិបត្តិការពីភាពជាដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនកិច្ចសហការលើគ្រប់វិស័យ និងដោះស្រាយបញ្ហាប្រឈមរួមគ្នានៅក្នុងតំបន់។ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូល អាស៊ាន បានថ្លែងថា កិច្ចសហការអាស៊ាន និងអាម៉េរិក ត្រូវបានឈានដល់មួយកម្រិតទៀត ដោយក្នុងនោះប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន។ ដូច្នេះបន្ទាប់ពីមានការប្រកាសបែបនេះ វាមានភាពចាំបាច់ សម្រាប់ប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ដើម្បីធ្វើការស្វែងរក ថាតើផ្នែកណាខ្លះដែលជាអាទិភាពត្រូវបញ្ចូលទៅក្នុងភាពជាដៃគូ។ បើសិនជាយើងមើលពីទំនាក់ទំនងអាម៉េរិក និងអាស៊ានគឺមានភាពគ្រប់ជ្រុងជ្រោយរួចទៅហើយ បានន័យថា សហរដ្ឋអាម៉េរិក និងសមាជិកអាស៊ាន បានសហការយ៉ាងច្រើនទាំងផ្នែកសេដ្ឋកិច្ច សន្តិសុខ សង្គម វប្បធម៌។ ដូច្នេះ យើងសង្ឃឹមថា បន្ទាប់ពីការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយនេះ សហរដ្ឋអាម៉េរិក និងសមាជិកអាស៊ាន នឹងពង្រឹងភាពជាដៃគូនេះឱ្យកាន់តែស៊ីជម្រៅ ជាពិសេសទៅលើផ្នែកទាំងឡាយដែលជាអាទិភាព ដូចជា សេដ្ឋកិច្ចឌីជីថល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលបានឡើងនារយៈពេលចុងក្រោយនេះ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា តាមរយៈកិច្ចប្រជុំកំពូលនេះ អាស៊ាន-ឥណ្ឌា ក៏ឯកភាពគ្នាបន្តលើកកម្ពស់ ទំនាក់ទំនងបន្ថែមទៀត តាមរយៈការបន្តជំរុញលើវិស័យដែលមានស្រាប់ និងបង្កើនការយកចិត្តទុកដាក់លើទំនាក់ទំនងរវាងប្រជាជន និងប្រជាជនលើវិស័យពាណិជ្ជកម្ម និងវិស័យដទៃទៀត ដែលមានសក្តានុពលរបស់ប្រទេសទាំង២។ នៅកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមក ទោះបីជាជួបនូវបញ្ហាប្រឈមនានា អាស៊ាននិងឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ដែលបានក្លាយជាប៉ូលសង្គមសេដ្ឋកិច្ចយ៉ាងសំខាន់នៅលើពិភពលោក។ សម្តេច ក៏បានគូសបញ្ជាក់ថា ជាមួយនឹងលទ្ធផលនៃការអភិវឌ្ឍនេះ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ក៏កាន់តែរីកចម្រើនបន្ថែម និងមានមូលដ្ឋានកាន់តែទូលំទូលាយជាលំដាប់។ សម្តេច ក៏បានបន្តថា៖ «ដោយសារការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការពង្រឹងភាពជាដៃគូ ដើម្បីឱ្យអាស៊ាន-ឥណ្ឌា មានទំនាក់ទំនងកាន់តែស្អិតល្មួត និងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការធានា និងនាំមកនូវសន្តិភាព និងវិបុលភាពជូនប្រជាជនរបស់យើងបច្ចុប្បន្ន និងអនាគត»។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ភាគីទាំងពីរបានប្រកាសស្វាគមន៍ ផែនការភាពជាដៃគូសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាពក្នុងឆ្នាំ ២០២៣ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្ពោះទៅរកការស្តារឡើងវិញនូវខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ រឹងមាំ ចីរភាព និងនវានុវត្តន៍។ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលបាននាំមកនូវភាពជោគជ័យយ៉ាងធំធេង និងត្រចះត្រចង់លើគ្រប់វិស័យ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសអាស៊ាន និងជប៉ុន។ កិច្ចប្រជុំនេះក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាក់ស្ដែងនៃការអនុវត្ត ការកែសម្រួលការអនុវត្តសេចក្តីប្រកាស ចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងអនាគតមួយ។
កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៣ មានសេចក្តីរីករាយចំពោះភាពជឿនលឿន ដ៏ល្អនៅ ក្នុងការអនុវត្តចក្ខុវិស័យរួមរបស់ ហើយបានស្វាគមន៍បំណងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការសម្រេចបានភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-សាធារណរដ្ឋកូរ៉េ។
ឆ្នាំប្រធានអាស៊ាន កម្ពុជាបានស្វាគមន៍ការប្រារព្ធខួបលើកទី២៥ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) និងបានកោតសរសើរ ចំពោះការរួមចំណែករបស់ក្របខ័ណ្ឌនេះទៅដល់វិស័យអាទិភាពក្នុងតំបន់។ កិច្ចប្រជុំ កំពូលអាស៊ីបូព៌ាលើកទី១៧ (EAS) បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗ ដែល បាន អនុម័ត ក្រោមផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ ទីក្រុងភ្នំពេញ ស្ដីពីគំនិត ផ្តួចផ្តើម អភិវឌ្ឍន៍ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០១៨-២០២២)។ ជាងនេះទៅទៀត កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះ រៀបចំ កិច្ចសន្ទនា សាកលអាស៊ានលើកទី២ ក្រោមប្រធានបទ “ការស្ដារឡើងវិញយ៉ាង ទូលំទូលាយក្រោយកូវីដ-១៩- ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ាន ដៃគូ ខាងក្រៅ និងប្រធាន ស្ថាប័នអន្តរជាតិនានា។ ជាចុងក្រោយ យើងក៏បានឆ្លៀត ឱកាសប្រកាសនូវការ បញ្ចប់ជាដុំកំភួននៃការ ដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់។
អាស៊ាន បានស្វាគមន៍រាល់គំនិតផ្តួចផ្តើមពីដៃគូខាងក្រៅ ដែលមានគោលបំណងរួមចំណែក ដល់ សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ជាងនេះទៅទៀត គំនិតផ្តួចផ្តើមទាំងនោះ ត្រូវតែស្របតាម ធម្មនុញ្ញ អាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយមិនត្រូវប្រើប្រឆាំងនឹងភាគីផ្សេងទៀត ឬប្រើជាឧបករណ៍សម្រាប់ការ ប្រកួតប្រជែងរវាងប្រទេស មហាអំណាចនោះទេ។ ថ្នាក់ដឹកនាំអាស៊ាន ក៏បានអនុម័ត (១) សេចក្តីប្រកាស របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការ បញ្ជ្រាបវិស័យអាទិភាពទាំងបួន នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងយន្តការដឹកនាំដោយអាស៊ាន និង (២) ឯកសារទស្សនទាន ស្តីពីផែនទីចង្អុលផ្លូវអាស៊ាន សម្រាប់ការលើកកម្ពស់ទស្សនវិស័យ អាស៊ានស្តី ពីឥណ្ឌូ- ប៉ាស៊ីហ្វិក ដែលជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា។
បញ្ហាប្រឈមនានា
បញ្ហាសមុទ្រចិនខាងត្បូង លែងជារឿងក្តៅដូចមុន សម្រាប់កិច្ចប្រជុំអាស៊ាន ដោយសារប៉ុន្មានឆ្នាំមកនេះ បញ្ហាសមុទ្រចិនខាងត្បូង មានសភាពស្ងប់ស្ងាត់ នេះបើយោងតាម លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំ កំពូលអាស៊ាន។ ភាគីពាក់ព័ន្ធបានព្យាយាមសហការគ្នា ទៅលើអ្វីដែលអាចសហការគ្នាបាន។ ភាគីពាក់ព័ន្ធ ទាំងអស់ ក៏បានយល់ថា បញ្ហាសមុទ្រចិនខាងត្បូង ត្រូវការពេលវេលាដើម្បីដោះស្រាយ។ ដើម្បីដោះស្រាយ បញ្ហាសមុទ្រចិនខាងត្បូង កាលពីឆ្នាំ២០០២ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានជាលើកដំបូង អាស៊ាននិងចិន បានចេញសេចក្តីថ្លែងការណ៍ ស្តីពីក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC)។ កម្ពុជាក៏បាន ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងពន្លឿន ដើម្បីធ្វើយ៉ាងណាឱ្យការចរចាររបស់ភាគីពាក់ព័ន្ធ បានចប់ សព្វគ្រប់ ឱ្យបានឆាប់នៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដែលមានប្រសិទ្ធភាព និងខ្លឹមសារសំខាន់ៗ អនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។ សេចក្តីពង្រាង ក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូតមក ទល់ពេលនេះ ប្រទេសទាំងអស់កំពុងខិតខំជំរុញឱ្យមានសេចក្តីថ្លែងការណ៍រួម ស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិន ខាងត្បូង (COC) មួយ ដែលអាចទទួលយកបានដើម្បីបញ្ចប់ជម្លោះទាំងស្រុង។
ចំពោះស្ថានភាពនៅអ៊ុយក្រែន យើងអាចនិយាយបានថា ជាការកាន់ថ្មក្តៅបំផុត របស់កម្ពុជា ក្នុងឆ្នាំប្រធាន អាស៊ាន តែយើងអាច មើលឃើញថា មានជំហរផ្សេងគ្នា ជាពិសេសក្នុងអំឡុង កិច្ចប្រជុំកំពូល អាស៊ីបូព៌ា។ កម្ពុជា ពិតជារីករាយណាស់ ដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ដែលភាគីនានាមានគោលជំហរផ្សេងគ្នា អាចផ្លាស់ប្តូរទស្សនៈដោយស្មោះត្រង់លើបញ្ហានេះ។ យើងបានបញ្ជាក់ឡើងវិញ នូវការ គោរពចំពោះអធិបតេយ្យ ឯករាជ្យនយោបាយ និងបូរណភាពទឹកដី។ យើងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការ បញ្ឈប់ជា បន្ទាន់នូវអរិភាព និងការបង្កើត បរិយាកាសអំណោយផល សម្រាប់ការដោះស្រាយជម្លោះដោយ សន្តិវិធី។ យើងក៏បានអំពាវនាវ ឱ្យមានការជួយ សម្រួល ដល់ការទទួលបាននូវ ជំនួយមនុស្សធម៌យ៉ាង ឆាប់រហ័ស សុវត្ថិភាព និងគ្មានការរារាំង ទៅដល់ប្រជាជន ដែលត្រូវការជំនួយនៅក្នុងប្រទេសអ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ក៏បានបង្ហាញការព្រួយបារម្ភ ចំពោះសង្គ្រាមដែល កើតមាននៅអ៊ុយក្រែន បានប៉ះពាល់យ៉ាងខ្លាំងដល់ វិបត្តិស្បៀងអាហារ ថាមពល សម្រាប់ប្រទេសជាច្រើន ហើយថ្នាក់ដឹកនាំអាស៊ាន បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការស្វែងរក ដំណោះស្រាយដោយសន្តិវិធី។
ជាមួយគ្នានេះដែរ ចំពោះបញ្ហាឧបទ្វីបកូរ៉ បានបង្កឱ្យមានការព្រួយបារម្ភចំពោះការបាញ់មីស៊ីលបាលីស្ទីករំលងប្រទេសជប៉ុន ហើយអាស៊ានបានចាត់ទុកសកម្មភាពបែបនេះ ជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ និងក៏មានការអំពាវនាវឱ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េគោរពតាមសេចក្ដីសម្រេចពាក់ព័ន្ធនានារបស់ក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជៀសវាងការសាកល្បងនុយក្លេអ៊ែរបន្ថែមទៀត ក៏ដូចជា ទទូចឱ្យភាគីពាក់ព័ន្ធ ទាំងអស់ជៀសវាងការធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងបន្តអត់ធ្មត់បំផុត ដើម្បីបង្កើត បរិយាកាស អំណោយផលដល់កិច្ចសន្ទនាដោយសន្តិវិធី។ អាស៊ានបានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង អន្តរជាតិ និង មធ្យោបាយការទូតដើម្បីសម្រេចបាន នូវការលុបបំបាត់នុយក្លេអ៊ែរដោយសន្តិវិធី ពេញលេញ ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចក្រលាស់បាននៅក្នុងឧបទ្វីបកូរ៉េ។
អាស៊ាននិងភាពបត់បែន
ក្នុងឆ្នាំ២០២២ ជាលើកទី៣ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន និងទទួលភារកិច្ច រៀបចំកិច្ច ប្រជុំកំពូលនានា បន្ទាប់ពីបានចូលជាសមាជិកអស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាប្រធានប្តូរវេនកម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ កម្ពុជាប្រឈមនឹងបញ្ហាក្តៅជាច្រើន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ របស់អាស៊ាន ដែលបញ្ហាទាំងនោះរួម មាន៖ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហា សង្គ្រាមនៅប្រទេស អ៊ុយក្រែនជាដើម។
ក្នុងឆ្នាំប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ កម្ពុជាបានបេ្តជ្ញាចិត្តដឹកនាំអាស៊ាឱ្យនបោះជំហានទៅមុខក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together)» ដើម្បីភាពសុខដុមរមនា, សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល។ កម្ពុជាបាន ដឹកនាំអាស៊ានឈានទៅសម្រេចបាន នូវសមិទ្ធផលសំខាន់ៗ ថែមទៀត ជាពិសេសជំរុញសម្ទុះនៃ ដំណើរការ កសាងសហគមន៍អាស៊ានប្រកបដោយសមធម៌រឹងមាំនិងបរិយាបន្នស្របតាមស្មារតីស្នូលរបស់ អាស៊ាន គឺ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។
កម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេនជាលើកទី៣ បានព្យាយាមដើរតួនាទី ជាអ្នកសម្របសម្រួលឬជួយតាមលទ្ធភាពដែលអាចធ្វើបាន ដោយសារអាស៊ានមិនមានកំលាំងឬអំណាចអ្វី ដូចជាអង្គការសហប្រជាជាតិ នោះ ឡើយ។ អាស៊ានមាន កម្លាំងដែលជាផ្នែកមួយនៃនយោបាយ ដូចជា៖ សេចក្តីថ្លែងការណ៍ សេចក្តីប្រកាស ការថ្កោលទោស ឬមួយដើរតួក្នុងការជួយសម្របសម្រួល ក៏ដូចជាការផ្តល់ទីតាំងដល់សមភាគីជម្លោះ សម្រាប់ធ្វើ ការសម្របស្រួល ចរចា ដើម្បីបន្ថយភាពតានតឹង ដែលកំពុងកើតមាន។ តួយ៉ាង ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជាបានព្យាយាមសម្របសម្រួល ប្រទេសដែលពាក់ព័ន្ធ។ ដូចជា ប្រទេសអ៊ុយក្រែន ក៏បានមកទស្សនកិច្ច និងមកចូលរួមចុះហត្ថលេខា លើសន្ធិសញ្ញមិត្តភាព និង សហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍-TAC នៅកម្ពុជា។ នេះគឺដោយសារ កម្ពុជាមានបំណង ចង់ឱ្យ អ៊ុយក្រែន មានលទ្ធភាពជួបជាមួយភាគីរុស្ស៊ី ធ្វើយ៉ាងណាដើម្បី ឱ្យមានការយល់គ្នា ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែមិន មានជំនួបណាមួយត្រូវបានកើតឡើង។ ចំណែកបញ្ហាឧបទ្វីបកូរ៉េ ដែលកំពុងកើនឡើងកំដៅ ដោយការ បន្តបាញ់ មីស៊ីលជាបន្តបន្ទាប់ពីសំណាក់ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងបានធ្វើឱ្យ ប្រទេសជប៉ុន កូរ៉េខាងត្បូង ដែលជាប្រទេសជាប់ភូមិផងរបងជាមួយមានការបារម្ភ ហើយបានធ្វើការទំនាក់ទំនង ជាប្រចាំជាមួយ សហរដ្ឋអាម៉េរិក និងបានឯកភាពគ្នាជួបប្រជុំទ្វេភាគីរវាង ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីជប៉ុន និងបន្តជួយប្រជុំទ្វេភាគីជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង និងបន្តជួបប្រជុំត្រីភាគីនៅកម្ពុជា ដែលពេលនេះកម្ពុជាជាប្រធានអាស៊ានប្តូរវេន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដើម្បីស្វែងរកដំណោះ ស្រាយប្រកបដោយសន្តិវិធី។
អាស៊ានជួបប្រទះការលំបាកជាច្រើន ជាពិសេស នៅឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានលើកទី៤០ និង ៤១ នេះ គឺចំពេលដែលសភាពការណ៍ដ្តៅៗ កើតឡើងជាបន្តបន្ទាប់ ក្រៅពី ព្រឹត្តិការមួយចំនួននៅតែបន្តអូសបន្លាយតាំងពីមុនមក។ បញ្ហាចាស់ៗរបស់អាស៊ាន នៅពេលប្រជុំកំពូល ម្តងៗ នោះ គឺមានមានពីរដែលបាន អូសបន្លាយស្ទើររាប់ទស្សវត្សរ៍មកហើយ។ ទី១-គឺបញ្ហានៅសមុទ្រចិនខាងត្បូង ឬ សមុទ្រខាងកើត និង ទី២-គឺបញ្ហានៅឧបទ្វីបកូរ៉េ ដែលជាបញ្ហារបស់កូរ៉េខាងជើង។ ចំណែកឆ្នាំ២០២២នេះ បញ្ហានៅ សមុទ្រចិនខាងត្បូង ហាក់ដូចជាមានការថយកម្តៅប៉ុន្តែនៅមិនទាន់បញ្ចប់ ប៉ុន្តែបញ្ហានៅកូរ៉េខាងជើង គឺនៅតែឡើង កម្តៅដដែល ហើយថែមទាំងបានបន្តែមរឿងក្តៅ៣បន្ថែមទៀតគឺ បញ្ហានៅមីយ៉ាន់ម៉ា បញ្ហាច្រក សមុទ្រតៃវ៉ាន់ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ រឿង៣នេះបានធ្វើឱ្យអាស៊ានមានការលំបាក ដែលថា តើអាស៊ាន គួរដើរទៅតាមផ្លូវណា? ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងឃើញថាអាស៊ានបានព្យាយាមដោះស្រាយ ដោយ ស្ងាត់ស្ងៀម ដោយសន្តិវិធី ហើយជាពិសេសបញ្ហានៅមីយ៉ាន់ម៉ា បើសិនអាស៊ានដោះស្រាយដោយមិនមាន ជំហរ ច្បាស់លាស់ នោះនឹងនាំឱ្យផ្ទៃក្នុងគ្រួសារអាស៊ានមានការប្រេះឆា នាំឱ្យបែកបាក់ផ្ទៃក្នុងរង្វង់គ្រួសារអាស៊ាន ប៉ុន្តែ រហូតមកដល់ ពេលនេះកម្ពុជាក្នុងនាមប្រធានអាស៊ានប្តូរវេនក៏ដូចជាសមាជិកអាស៊ាន៨ទៀត បានព្យាយាម ថ្នាក់ថ្នមមីយ៉ាន់ម៉ា ធ្វើយ៉ាងណាដើម្បីឱ្យនៅបន្តជាក្រុមគ្រួសារ ១០ដដែល។ ជាលទ្ធផលចុងបញ្ចប់ អាស៊ានធ្វើយ៉ាង ណាទុកឱ្យ មីយ៉ាន់ម៉ាបន្តនៅជាមួយគ្នា ហើយវិធានការក្តៅយើងទុកមួយឡែកសិន ដោយបន្តជំរុញ ឱ្យមីយ៉ាន់ម៉ា ព្យាយាម អនុវត្តន៍ឱ្យបាននូវចំណុចជាឯកច្ឆ័ន្ទទាំង៥ ដែលបានដាក់ចេញដោយអាស៊ានកាលពីឆ្នាំ២០២១ ហើយ ចំណែក សេចក្តីសម្រេច និងវាយម្លៃរបស់មេដឹកនាំអាស៊ាន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមាន ១៥ចំណុច ក៏បានបញ្ជាក់ផងដែរថា អាស៊ានត្រូវពិចារណារិះរកវិធីសាស្ត្រផ្សេងទៀត ដែលអាចគាំទ្រដល់ការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ហើយប្រទេសឥណ្ឌូនេស៊ីនឹងអនុវត្តន៍បន្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ ហើយទន្ទឹមនឹងនេះដែរ បញ្ហាសង្គ្រាមរថាង រុស្ស៊ី និងអ៊ុយក្រែន ក៏អាស៊ានបានព្យាយាម អំពាវនាវម្តង ហើយម្តងទៀត ឱ្យមានការសម្របសម្រួល និងឈានទៅរកការចរចាគ្នារកដំណោះស្រាយដោយសន្តិវិធី។
ដូច្នេះ តួនាទីរបស់អាស៊ានជារួម និងប្រធានប្តូរវេនរបស់កម្ពុជាដោយឡែក តែងតែដើរតួនាទីជាអ្នកសម្របសម្រួល ប្រកបដោយ ភាពបត់បែន ភាពច្នៃប្រឌិត និងរួសរវើកក្នុងអំឡុងពេលមានបញ្ហាធំៗកើតមានឡើង ទាំងនៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីថែរក្សានិងពង្រឹង មជ្ឈភាពអាស៊ានសម្រាប់សន្តិភាពនិងវិបុលភាព ភាពសុខដុមរមនា លើកកម្ពស់ការចូលរួមចំណែករបស់តំបន់ ចំពោះ សន្តិភាពពិភពលោក ដោយបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅក្នុងភូមិភាគអាស៊ីប៉ែកអាគ្នេយ៍ និងមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការ៉េ។ ភ្នំពេញ ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ភាសា និងអក្សរ ដែលប្រើជាផ្លូវការ គឺភាសា និងអក្សរ ខ្មែរ។ បច្ចុប្បន្ន ប្រទេសកម្ពុជា មានរាជធានី១ ខេត្ត២៤ ក្រុង២៨ ស្រុក១៦២ ខណ្ឌ១៤ ឃុំ១.៤០៦ សង្កាត់២៤៦ ភូមិ១៤.៣៩៤ និងមានប្រជាជនសរុប១៥.៥៥២.២១១នាក់(ជំរឿនទូទៅប្រជាជននៅព្រះរាណាចក្រកម្ពុជា ឆ្នាំ២០១៩)។
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ហើយអំណាចបែងចែងដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
សូមចូលអានអត្ថបទបន្ថែម និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/9/researchs?page=2
ការរៀបចំរដ្ឋបាលដែនដីគឺជាភារកិច្ចដ៏ចម្បង និងមានសារៈសំខាន់បំផុតដែលថ្នាក់ដឹកនាំរដ្ឋទូទាំងពិភពលោក ត្រូវតែផ្ដោតការយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការអភិវឌ្ឍមួយប្រកបដោយសមភាព យុត្តិធម៌ និរន្តរភាព និងភាពសុខដុមរមនា។
ការរៀបចំរដ្ឋបាលដែនដីនៃព្រះរាជាណាចក្រកម្ពុជាមានប្រវត្តិវែងឆ្ងាយនិងលំបាកស្មុគស្មាញដោយហេតុថា ប្រទេសកម្ពុជាយើងបានឆ្លងកាត់នូវប្រវត្តិសាស្ត្រនៃសង្គ្រាម និងបដិវត្តន៍ផ្ទៃក្នុងជាច្រើនលើកច្រើនសា ច្រើនតំណមកហើយ។ យោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ខ្មែរយើងបានឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាបន្តបន្ទាប់ដូចជា នគរភ្នំ ចេនឡា អង្គរ ចតុម្មុខ លង្វែក ឧត្តុង្គ អាណានិគមនិយមបារាំង សង្គមរាស្ត្រនិយម សាធារណរដ្ឋខ្មែរ កម្ពុជាប្រជាធិបតេយ្យសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា និងចុងក្រោយនេះគឺ ព្រះរាជាណាចក្រកម្ពុជា។
ពីសម័យកាលមួយទៅសម័យកាលមួយ របៀបរបបនៃការរៀបចំរដ្ឋបាលដែនដីមានការប្រែប្រួលជានិច្ច អាស្រ័យដោយកត្តាសំខាន់ពីរគឺ អំណាច និងសិទ្ធិនៃការគ្រប់គ្រងទឹកដី។
សូមទាញយកអត្ថបទលម្អិត និងអត្ថបទស្រាវជ្រាវជាច្រើនទៀត ដោយមកអានពីតំណភ្ជាប់៖
https://www.rac.gov.kh/researchs-categories/9/researchs#main-container
នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង៩៖៣០នាទីព្រឹក មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ»នៅសាលមរតកសិល្បៈខ្មែរនៃអគារឥន្រ្ទទេវី ក្រោមអធិបតីភាពឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរងទទួលបន្ទុកមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងពិធីសិក្ខាសាលានេះមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសមកពីក្រសួងស្ថាប័នពាក់ព័ន្ធដូចជា៖
-លោក ស្រី ឃុន លក្ខិណា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើបទបង្ហាញស្តីពី«ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា»
-លោកស្រី អ៊ូច ដាច័ន្ទមល្លិកា អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ ធ្វើបទបង្ហាញស្តីពី«តម្រូវការនិងការផ្គត់ផ្គង់ធនធានមនុស្សទៅលើជំនាញវិជ្ជាជីវៈនៅកម្ពុជា»
-លោកស្រី ចៅ ប្រត្យក្សរតនៈ នាយរងការិយាល័យតាមដានវាយតម្លៃអភិបាលកិច្ចល្អ និងជាប្រធានផ្នែកអភិវឌ្ឍយែនឌ័ររបស់គម្រោងលាភនៃក្រសួងមហាផ្ទៃ ធ្វើបទបង្ហាញស្តីពី«ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនិងឱកាសការងារ»
-លោក សាន សុរាវនិត ប្រធានស្តីទីមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវវនៃអគ្គលេខាដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើបទបង្ហាញស្តីពី«ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅរាជបណ្ឌិត្យសភាកម្ពុជា»
គួរឱ្យកត់សម្គាល់ផងដែរថា បើទោះបីជាវាគ្មិនកិត្តិយសទាំងអស់បានលើកឡើងពីប្រធានបទផ្សេងៗគ្នាស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងណាក្តី ក៏វាគ្មិនទាំងអស់មានគោលបំណងតែមួយគឺឆ្លុះបញ្ជាំងពីសក្តានុពលនៃវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា និងបង្ហាញឱ្យអង្គសិក្ខាសាលាយល់កាន់តែច្បាស់ពីភាពចាំបាច់នៅក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសកាងារល្អ និងលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។
នៅក្នុងកម្មវិធីបិទអង្គសិក្ខាសាលា ឯកឧត្តម សូត្រ សំណាង ក៏បានលើកឡើងថា «...ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVETនេះ បានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ តាមរយៈការផ្តល់ជំនាញដល់ប្រជាជនដែលមិនទទួលបានការអប់រំ សិស្សអនុវិទ្យាល័យ/វិទ្យាល័យដែលបោះបង់ការសិក្សា ស្ត្រីមេផ្ទះ ហើយសូម្បីតែមនុស្សវ័យចំណាស់ ក៏មានលទ្ធភាពរកចំណូលបានដូចគ្នា...» លើសពីនេះទៅទៀត ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា «...រាជបណ្ឌិត្យសភាកម្ពុជា បានទទួលភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជាក្នុង បណ្តុះបណ្តាលគ្រប់កម្រិត ទាំងកម្រិតវិជ្ជាជីវៈ និងទាំងកម្រិតឧត្តមសិក្សា ដែលបច្ចុប្បន្ននេះ កំពុងធ្វើការបណ្តុះបណ្តាលថ្នាក់បរិញបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត។ ឯការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈវិញ យើងបាននឹងកំពុងបណ្តុះបណ្តាលជំនាញ ចុងភៅ និង ភេសជ្ជៈ ហើយនឹងឈានទៅបណ្តុះបណ្តាលជំនាញដទៃទៀត ពិសេសជំនាញដែលបម្រើឱ្យវិស័យទេសចរណ៍ថែមទៀត បន្ទាប់ពីយើងរៀបចំបន្ទប់អនុវត្តបានរួចរាល់នៅពេលខាងមុខឆាប់ៗនេះ...»
ជាចុងក្រោយ អង្គសិក្ខាសាលាបានបញ្ចប់ទៅដោយភាពជោគជ័យ សោមនស្សរីករាយ និងភាតរភាពក្រោមការចូលរួមពីសិស្សនិស្សិតនិងមហាជនចំនួន៥២នាក់។
---------
RAC Media
Phrases such as “most trusted friend”, “a friend in need is a friend indeed”, “ironclad friendship”, “comprehensive strategic partnership”, and “China-Cambodia community of shared future” are often used to describe Cambodia-China relations and cooperation.
Historically, China-Cambodia relations date back to the 13th century. In the modern era, official diplomatic relations between the two sides were established on July 19, 1958. Since then, as close neighbours, Cambodia and China have forged and nurtured an unbreakable, “ironclad” friendship that has weathered many storms and overcome many difficulties.
Cambodian Prime Minister Hun Sen, on many occasions, has publicly reiterated that China is the country’s “most trusted friend”. The friendship between the two countries is rooted in the five principles of peaceful coexistence: mutual respect for each other’s territorial integrity and sovereignty, mutual non-aggression, mutual non-interference in each other’s internal affairs, equality and mutual benefit, and peaceful co-existence.
Politically, Cambodia is one of China’s oldest and closest partner countries, with the two sides exchanging regular state- and other high-level visits. Cambodia has also been one of the strongest supporters of the one-China policy. As Hun Sen has emphasized, Cambodia will never change its one-China policy, which former king and prime minister Norodom Sihanouk always adhered to, and “as the inheritor of the policy, I will continue to pursue it.”
Economically, China is Cambodia’s top foreign investor, a major donor and an increasingly important trading partner. China’s vision for global development and ever-closer relations with Cambodia are seen in its investment track record. According to the Council for the Development of Cambodia data, Chinese investment made up the largest share (21.81 percent) of the total foreign direct investment approved by Cambodia from 1994 to 2019.
In the early years, China invested extensively in infrastructure, energy and resources development sectors. In 2021, China topped the list of investors with a total investment of $2.32 billion, up 67 percent year-on-year. And by 2017, Cambodia had received about $4.2 billion in official development assistance, in the form of grants and soft loans, from China.
Culturally, Chinese values are deeply embedded in many aspects of Cambodian society. And strong people-to-people ties and social relations form a solid base for the continuous growth of friendly cooperation between Cambodia and China.
In fact, Sino-Cambodian cooperation has deepened in all fields in recent years, facilitating the development of high-level bilateral relations. In 2006, the two countries raised their bilateral relations to the “comprehensive partnership of cooperation” level, upgrading it to “comprehensive strategic partnership” in 2010.
Besides, Cambodia was among the first countries to endorse and embrace the Belt and Road Initiative proposed by China in 2013, acknowledging that the initiative would create significant economic opportunities.
In 2016, the two sides signed a memorandum of understanding on the formulation of a cooperation plan to jointly build the Silk Road Economic Belt and the 21st Century Maritime Silk Road, which together make up the Belt and Road Initiative. A year later, the two countries signed the “Outline of Bilateral Cooperation Plan to Jointly Build the SREB and the MSR”, which prioritized seven areas for deepening cooperation: infrastructure; agriculture; capacity building; industrial cluster; culture and tourism; finance; and eco-environmental protection.
In April 2019, Cambodia and China signed the Action Plan 2019-23 for Building a China-Cambodia community of shared future, under which the two countries would take 31 measures in the fields of politics, security, economics, people-to-people relations, and multilateral cooperation. More recently, in October 2020, the two sides signed a free trade agreement, which marked the beginning of a new era of comprehensive strategic cooperation between them.
Cambodia’s key role in the Belt and Road Initiative and strong partnership with China in trade and investment is manifested in the China-Cambodia free trade agreement and reflected in Cambodia’s support for China’s Global Development Initiative and Global Security Initiative and efforts to help build a community with a shared future for humankind.
COVID-19 has tested global solidarity and countries’ resiliency against and capability to respond to medical emergencies. When Cambodia faced the severest health challenge, China did its best to help contain the novel coronavirus spread. On the other hand, Hun Sen’s visit to China in February 2020, when the pandemic situation in China was still grave, demonstrated Cambodia’s strong support for China.
China’s support in Cambodia’s battle against the pandemic, which includes millions of doses of vaccines, proves Hun Sen made the right decision by choosing China as the main source of COVID-19 vaccines and strategic vaccine supplier. China has also played an important role in Cambodia’s post-pandemic economic recovery.
As for the South China Sea issue, Cambodia has exhorted all parties to settle their differences peacefully and continue using the ASEAN-China mechanism for the full implementation of the Declaration on the Conduct of Parties in the South China Sea and for China and ASEAN to keep working together to finalize the “Code of Conduct” for the South China Sea.
Notably, Cambodia’s neutral and fair stance on the South China Sea issue contributes to maintaining peace, security and stability in the region, promoting cooperative relations and bolsters the mutually beneficial strategic partnership between ASEAN and China.
Cambodia also has good relations with China at the multilateral level under the ASEAN+1, ASEAN+3, and Lancang-Mekong cooperation frameworks. The two sides firmly uphold multilateralism in trade, too, under the framework of the World Trade Organization.
Cambodia’s “ironclad friendship” with China strengthens and broadens China-ASEAN cooperation, which will help protect the rights and interests of developing countries, increase mutual understanding and trust, and maintain regional peace and stability.
More importantly, despite the pandemic, ASEAN and China remain each other’s largest trading partners and maintain their growth momentum.
Cambodia-China ties continue to diversify, both on the bilateral and multilateral levels while gaining in strength in all areas of common interest. The two countries are jointly addressing common and global challenges, strengthening contacts at all levels and across platforms, and deepening mutual understanding will ensure they make greater achievements at the national and global levels. After all, China-ASEAN relations have entered a new stage of comprehensive strategic partnership from where their cooperation can only deepen and mutual benefit only increase.
The author is the director general of the International Relations Institute of Cambodia, Royal Academy of Cambodia.
The views don’t necessarily reflect those of the Royal Academy of Cambodia.
The article was first published in China Daily.
------
RAC Media
Opinion
Cambodia and Vietnam's bilateral ties can be described as love-hate in nature. The two nations have a long history of interaction, cooperation, and hostility as close neighbors and have had both friends and adversaries. After the Khmer Empire was overthrown in the 15th century, the relations between Cambodia and Vietnam have gone through many different aspects.
The Socialist Republic of Vietnam and the Kingdom of Cambodia began formal diplomatic relations on June 24, 1967. However, the alliance faced numerous difficulties on both the domestic and global fronts. Despite their relationship's ups and downs, particularly in the 1970s and 1980s, Cambodia and Vietnam have been able to maintain cordial ties for the past 40 years. Notably, while describing their current relationships, both nations frequently utilize phrases like "excellent neighborliness, traditional friendliness, comprehensive cooperation, and long-lasting stability.
According to the General Department of Customs and Excise of Cambodia, the two countries' bilateral trade in commodities reached $4.634 billion in the first nine months of 2022, up 22.02 percent from the same period in the previous year. Imports into the Kingdom accounted for 66.33 percent of the total, up 6.17 percentage points year over year (GDCE).
Cambodia's commodities exports to Vietnam in the January–September period totaled $1.560 billion, up 3.13 percent year over year, and imports totaled $3.074 billion, up 34.53 percent. The trade gap between the Kingdom and its neighbor for the nine-month span increased by 96.05% annually to $1.514 billion.
At $7.901 billion, Vietnam was the second-largest exporter to Cambodia for the time period, trailing only mainland China. Singapore ($2.979 billion), Thailand ($2.972 billion), and Switzerland ($1.407 billion) were the next-largest exporters.
In 1999, when Vietnam was the ASEAN Chair, Cambodia was welcomed as the last member of the organization. Vietnam is credited with saving Cambodia from the Khmer Rouge Regime, which had killed nearly 2 million Cambodian residents. Since joining ASEAN, Cambodia has cooperated with Vietnam and the other ASEAN nations to advance regional peace and stability.
Although Vietnam contributed to Cambodia's liberation from the Khmer Rouge dictatorship, it occupied the country for ten years, leading many Western academics to label the involvement an "invasion. This historical fact should not be discounted, misrepresented, or politicized and should not be let to foster a climate of hostility and prejudice between Vietnamese and Cambodians.
Since Cambodia and Vietnam are neighbors who must always be close to one another, there are many advantages to their cooperation in fostering prosperity and peace in both nations. In contrast, there will always be some dispute amongst neighbors who live close to one another since that is just how people are. Even husbands and wives, who are meant to be together forever, occasionally bargain with one another for any reason.
The continuous border conflict between the two nations stems from the incomplete delineation of their land border, which is one of the main points of contention. The undefined border regions continue to be a point of concern. For instance, the Cambodian embassy in Hanoi demanded that the Vietnamese side remove 31 military tents or shelters that had been erected by Vietnamese officials in an unmarked region along the border in April 2020. Vietnam said that the shelters were constructed for its troops to protect the region from unauthorized immigrants who would spread COVID-19. Vietnam decided to take down the tents once the pandemic was gone after some diplomatic discussions.
Despite the above-mentioned relationship difficulties, Vietnam has openly said that it will assist Cambodia during its ASEAN Chairmanship. Vietnamese officials traveled to the Kingdom of Cambodia to show their support for Cambodia when it holds the ASEAN Chair.
The governments of the two nations continue to have excellent connections; numerous Cambodian students have obtained scholarships to study in Vietnam in a variety of professions, and numerous Vietnamese citizens work in Cambodia. Although we occasionally have issues, they can be resolved since we are unable to remove the border and live apart from one another, exactly like the tongue and teeth that must coexist for one another's prosperity and development.
Finding a means to coexist peacefully among our inhabitants at all levels is crucial for Cambodia and Vietnam since nature has made them neighbors who must live close to one another.
All in all, Cambodia and Vietnam should take action to speed up the border demarcation procedure in order to address the aforementioned difficulties. The Cambodian government should also simultaneously identify measures to resolve the issue of Vietnamese immigrants and appease divergent viewpoints in the Cambodian populace over historical matters pertaining to Vietnam. The two governments should also create more mechanisms to let Cambodian and Vietnamese citizens to get the opportunities to further understand each other since it is very important for the living peacefully and retain peace and stability between the two countries.
(Dr. Seun Sam is a Policy Analyst bases at the Royal Academy of Cambodia. All views in this article are his own.)
--------------
RAC Media
Opinion
The 22nd ASEAN-Republic of Korea (ROK) Summit was held virtually on October 26, 2021, last year. His Majesty Sultan Haji Hassanal Bolkiah, the Sultan and Yang Di-Pertuan of Brunei Darussalam, presided over the summit. Since Cambodia and ROK have excellent relations and a large number of Cambodian students and employees are now residing in and working in ROK, Cambodia is honored to host this significant ASEAN-ROK event this year.
As this year's ASEAN Chair, the Royal Government of Cambodia has issued a number of statements denouncing North Korea for its repeated missile tests, which are seen as provocative activities that endanger regional security, and has consistently urged North Korea to abide by international law.
On October 4, 2022, North Korea conducted a ballistic missile test launch over Japan. According to Prime Minister Hun Sen, this provocative action could intensify the already sensitive situation on the Korean Peninsula and lead to instability in the area. In a news statement from the Ministry of Foreign Affairs and International Cooperation, he was reported as saying, "The move was risky and constituted another breach of the UN Security Council Resolutions."
This is a regrettable act in the area. Since it is not just a launch into the sea but also across the land, this is not a joke but rather a threat to regional security. Cambodia must adopt a definite position on this, prime minister Hun Sen said.
So far the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia calls on the DPRK to fully comply with all pertinent UNSC Resolutions and its international obligations and calls on all concerned parties to exercise self-restraint and create an environment conducive to the early resumption of the Six-Party Talks to bring about a complete, verifiable, irreversible, and peaceful denuclearization of the Korean Peninsula.
As a small nation that has experienced numerous wars throughout its history, Cambodia is aware of how challenging it is to live under the threat of others. As ASEAN's chair this year, Cambodia made every effort to address problems in the region as well as those within the ASEAN association, particularly those that affect its allies and allies of ASEAN. Cambodia is a little nation, but it has a big heart, and it wants to cooperate with everyone who is affected to find a solution to the situation. However, Cambodia was unable to guarantee the success of its efforts because several problems exceeded not just Cambodia's, but the entire ASEAN's capabilities.
Sectoral dialogue contacts between ASEAN and the Republic of Korea (ROK) were established in November 1989. In July 1991 in Kuala Lumpur, at the 24th ASEAN Ministerial Meeting (AMM), ASEAN granted the ROK full Dialogue Partner status. In 1997 in Kuala Lumpur, the collaboration was upgraded to a Summit level. In 2004, the Republic of Korea (ROK) joined the Treaty of Amity and Cooperation in Southeast Asia (TAC).
Through already-established channels like the ASEAN-ROK Summit and Ministerial Meetings, ASEAN-ROK cooperation has improved in the political and security spheres as of 23 September 2022.
South Korea, through the New Southern Policy (NSP Plus) and its seven (7) core areas of cooperation, the ROK has pledged to strengthen its Strategic Partnership with ASEAN. In order to strengthen the joint efforts in addressing shared challenges like the COVID-19 pandemic and creating a more resilient and sustainable future, ASEAN and Korea decided to adopt the Joint Statement of the 22nd ASEAN-Republic of Korea Summit on Advancing ASEAN-Republic of Korea Cooperation for People-centered Community of Peace and Prosperity.
During the 22nd of the ASEAN-ROK Summit, the ASEAN and ROK also voiced worry over the situation in Myanmar, including allegations of fatalities and violence, and addressed events in Myanmar. The liberation of political prisoners, including those who were foreign nationals, was also demanded. They urged Myanmar to adhere to the Five-Point Consensus of the ASEAN Leaders' Meeting on April 24, 2021, and accept for the Five-Point Consensus' prompt and full implementation, specifically.
People-to-people exchange is prioritized by ASEAN and the ROK in an effort to strengthen ties and increase mutual understanding between their peoples. To boost people-to-people contacts between the two sides, a number of initiatives and activities have been carried out, including annual programs like the ASEAN-ROK Media People Exchanges Programme and the ASEAN-ROK Film Leaders Incubator (FLY), both of which have been put into place since 2012. The ROK and ASEAN are currently looking for ways to expand their collaboration in organizing and developing films.
Currently, there are numerous Indo-Pacific strategies and policies in use around the globe. As ASEAN could not implement all strategies of the Indo-Pacific Policy proposed by the US or EU countries, there are a few items of the Indo-Pacific Policy that ASEAN may love the most, so Korea needs to understand each item of the Indo-Pacific Policy that ASEAN has or each item of the Indo-Pacific Policy that ASEAN would like to implement in their countries in order to increase cooperation with ASEAN nations.
Korea should only briefly touch on a few aspects of its Indo-Pacific Strategy with each ASEAN nation. For instance, if you visit Cambodia and want to have a good working relationship with Cambodia, you must look into each component of the Indo-Pacific Policy that Cambodia requires, you must comprehend Cambodia's needs, and you must then continue to discuss your ability to assist Cambodia in filling in any gaps. Your embassies in the ASEAN nations must comprehend and put this into practice in this way.
Dr. Seun Sam is a Policy Analyst bases in the Royal Academy of Cambodia.
----------------
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM