Royal Academy of Cambodia
នាថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាមួយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និង ZhenZou Municipal Education Bureau៖
កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តពន្លឿនអភិវឌ្ឍន៍កម្រិតខ្ពស់ និង ការលើកកម្ពស់ភាពបើកចំហរបស់ស្ថាប័ន សម្រាប់ធនាគារខួរក្បាលចឹងចូវ-កម្ពុជា «Promoting Institutional Openness and Accelerating High-Quality Development Strategic Cooperation Framework Agreement for Zhengzhou-Cambodia High-end Think Tanks» រវាង Zhengzhou Academy of Macroeconomics Research, ZhenZou Municipal Education Bureau និង រាជបណ្ឌិត្យសភាកម្ពុជា នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណៈរដ្ឋប្រជាមានិតចិន។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីជាការចូលរួមកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រុមធនាគារខួរក្បាលរបស់ភាគីទាំង២ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការកសាងផ្លូវសូត្រផ្លូវអាកាសថ្មី «ចឹងចូវ-កម្ពុជា-អាស៊ាន»។
វិស័យផ្សេងៗសម្រាប់កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់ទៅលើ ការងារបណ្តុះបណ្តាល និងស្រាវជ្រាវ ដោយស្ថាប័នទាំងពីរមានឧប្បនិស្ស័យដូចគ្នា ក្នុងការជំរុញការសិក្សាស្រាវជ្រាវ និងទំនាក់ទំនងកម្ពុជា-ចិន។
RAC Media
ប្រភពជំនឿទៅលើវត្ថុដើមសន្តតិ វង្ស ឬជំនឿថូថឹមនិយម (ហៅតាមអ្នក ស្រាវជ្រាវខ្លះ) ពាក្យថា ថូថឹមនិយម (totemism) គឺជាប្រព័ន្ធជំនឿដែលគេ និយាយថា មនុស្សមានញាតិសន្តាន (kinship) ឬទំនាក់ទំនងអាថ៌កំបាំង (mystical relationship) ជាមួយនឹង វិញ្ញាណ (spiritbeing) ដូចជាសត្វឬរុក្ខជាតិ នៅក្នុងនោះ។ គេគិត ថា អង្គ (entity) ឬ ថូថឹម (totem) ធ្វើអន្តរកម្មជាមួយក្រុម ញាតិសន្តានដែលគេបានផ្តល់ឱ្យ ឬបុគ្គល ណាមួយ និងដើម្បីបម្រើជានិមិត្តសញ្ញា (emblem) ឬ ជានិមិត្តរូប (symbol) របស់ពួកគេ ។
ចំពោះបញ្ហាជំជឿ “ថូថឹម” របស់ ជនជាតិ ខ្មែរនៅក្នុងគ្រាបឋម ខ្មែរជឿថា ពួកគេតពូជពង្ស ចេញមកពីដូនតាដែលជា សត្វ, ជា ដើមឈើ ឬក៏ ជា ទេវតា។ ឧទាហរណ៍ តាមគន្លងសម័យគោកធ្លក ខ្មែរបូ រាណជឿថា បុព្វបុរស របស់ពួកគេ គឺជាសត្វនាគ ដែលនាំឱ្យពួកគេគោរព បូជា ស្តេចភុជង្គនាគ (ស្តេចនាគ) ដែលជា ម្ចាស់នគរគោកធ្លក។ ដោយសារតែ ឥទ្ធិពលអំណាចដ៏ស័ក្ដិសិទ្ធិរបស់ សត្វ ដើមសន្ដតិវង្ស ដែលនាំមកនូវ ភាពសុខ សប្បាយ វឌ្ឍនភាពដល់មនុស្ស នេះ ហើយទើបអ្នកស្រុកតែងគោរពបូជា “តូតឹម” ឬ “និមិត្ដរូប” ទាំងនោះ។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=8
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស ដែលបានអញ្ជើញមកស្វែងយល់អំពីតួនាទីរាជបណ្ឌិត្យសភាកម្ពុជា និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម Li Jie អនុប្រធានវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស នាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានជម្រាបជូនប្រតិភូអំពីបេសកកម្ម រចនាសម្ព័ន្ធ និងដំណើរការទូទៅនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសមិទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនទៀត ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន និងដែលបានផ្ដល់ធាតុចូលជាច្រើនជូនដល់ថ្នាក់ដឹកនាំ និងក្រសួងស្ថាប័ននានានាពេលកន្លងមក។
ជាមួយគ្នានេះដែរ ភាគីទាំងពីរបានយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសិក្សាស្រាវជ្រាវ និងការជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់មួយ ដើម្បីពង្រឹងនូវទំនាក់ទំនងមិត្តភាពដែកថែប និងឈានសម្រេចបាននូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលដាក់ចេញដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
បន្ថែមពីនេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស ពាក់ព័ន្ធនឹងការវិវត្តស្ថានការណ៍ក្នុងតំបន់និងពិភពលោក ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការក៏បានគូសបញ្ជាក់ពីទស្សនៈយល់ឃើញផ្ទាល់ថា កម្ពុជានិងចិនត្រូវតែធ្វើឱ្យទំនាក់ទំនងទ្វេភាគី ក្លាយជាទំនាក់ទំនងដែកថែបពិតប្រាកដ ដូច្នេះហើយទាំងកម្ពុជានិងចិន ត្រូវតែជាដែកថែបទាំងពីរ មិនមែនដែកថែបតែចិន ចំណែកកម្ពុជាជាសំឡីនោះទេ។ ត្រង់ចំណុចនេះគឺផ្អែកលើភូមិសាស្ត្រនយោបាយ ដោយកម្ពុជាគឺជាចំណុចដែលចិនត្រូវយកចិត្តទុកដាក់បំផុត ព្រោះបើកម្ពុជាក្លាយជាប្រទេសដែកថែប នោះចិននឹងកាន់តែមានទម្ងន់យុទ្ធសាស្ត្រខ្លាំងថែមទៀតនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។
ជាលទ្ធផលនៃជំនួបពិភាក្សានាព្រឹកនេះ ភាគីទាំងពីរបានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការលើ៣ចំណុច៖
១- ការជំរុញដំណើរទស្សនកិច្ចប្រតិភូ និងអ្នកស្រាវជ្រាវនៃស្ថាប័នទាំងពីរ។
២- ការផ្លាស់ប្ដូរសមិទ្ធផលគ្នាទៅវិញទៅមក។
៣- រៀបចំវេទិកាវិទ្យាសាស្ត្រ ដែលមានលក្ខណៈទ្វេភាគី និងពហុភាគី៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍លោក Jigar Bhatt មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្នុងឱកាសដែលលោក Jigar Bhatt អញ្ជើញមកធ្វើទស្សនកិច្ច និងជួបពិភាក្សាការងារនៅរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ និងលោក Jigar Bhatt ក៏បានជជែកពិភាក្សា និងដោះដូរទស្សនៈយល់ឃើញ ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ទំនាក់ទំនរវាងមហាអំណាច និងបញ្ហាតំបន់មួយចំនួនផងដែរ។
RAC Media
តំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតសភាចារ្យ YANG Wei ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ និងសហការី៤រូប ដោយមានការសម្របសម្រួលពីលោក WANG Feng នាយកភាគីចិនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
គោលបំណងនៃកិច្ចសន្ទនា គឺដើម្បីស្វែងយល់ពីដំណើរការបណ្តុះបណ្តាលភាសាចិន នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងលើកទិសដៅការងារកិច្ចសហប្រតិបត្តិការបន្ត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាចារ្យកម្ពុជា បានសម្ដែងនូវគារវកិច្ចយ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកបណ្ឌិតសភាចារ្យ និងសហការី ហើយចាត់ទុកថា ដំណើរទស្សនកិច្ចនេះ ជាចំណែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជាតាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងភាគីមិត្តចិន។ ឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថា វឌ្ឍនភាពសហប្រតិបត្តិការកម្ពុជា ចិន បានឈានកម្រិតមិត្តភាពត្បូងពេជ្រ ហើយកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរបាននិងកំពុងប្រែក្លាយជាច្រកនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ជំនួបនេះ រៀបចំឡើងនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នាវេលារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយក្នុងនោះសមាសភាពភាគីចិនដែលអញ្ជើញមកទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា រួមមាន៖
១. លោកបណ្ឌិតសភាចារ្យ YANG Wei ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ
២. លោក ZHAO Lingshan អនុប្រធាន និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ
៣. លោក NIE Tingjie ប្រធានផ្នែករដ្ឋបាលនៃមូលនិធិអប់រំភាសាចិនអន្តរជាតិ
៤. លោក WU Tong ប្រធានគម្រោងជាន់ខ្ពស់ ផ្នែកគោលនយោបាយ អភិវឌ្ឍន៍ ឧបត្ថម្ភគម្រោង នៃមូលនិធិអប់រំភាសាចិនអន្តរជាតិ
៥. លោកស្រី NIE Tingjie មន្រ្តីគម្រោង ផ្នែកគោលនយោបាយ អភិវឌ្ឍន៍ នៃមូលនិធិអប់រំភាសាចិនអន្តរជាតិ
បន្ទាប់ពីជំនួប ប្រតិភូចិនបានអញ្ជើញទស្សនកិច្ចនៅអគារខេមរវិទូ អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមបញ្ជាក់ថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា (CIRAC) បានបើកសម្ពោធដំបូងនាថ្ងៃទី២២ ធ្នូ ឆ្នាំ២០០៩ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ជីនពីង និង សម្តេចវិបុលបញ្ញាសុខអាន។ ភារកិច្ចចម្បងរបស់ CIRAC គឺ៖
១). បណ្តុះបណ្តាលភាសាចិនអន្តរជាតិ
២). ផ្លាស់ប្តូរវប្បធម៌ កម្ពុជា-ចិន និង
៣).បណ្តុះបណ្តាលធនធានភាសាចិនសម្រាប់ជំនួញ។
គិតមកទល់បច្ចុប្បន្ននេះ CIRAC បានបណ្តុះបណ្តាលភាសាចិន ដល់សិក្ខាកាមបានជាង១១ម៉ឺននាក់ហើយ៕
មនុស្សគ្រប់គ្នា តែងធ្លាប់មានអារម្មណ៍ អស់សង្ឈឹម ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តក្នុងជីវិតរបស់ខ្លួន ប៉ុន្តែសភាពទាំងនេះនឹងប្រសើរមកវិញដោយខ្លួនឯង។ ទាំងនេះគឺជាប្រតិកម្មផ្លូវចិត្តធម្មតារបស់យើង នៅពេលដែលមានការបាត់បង់វត្ថុឬមនុស្សជាទីស្រឡាញ់ណាមួយ។ ផ្ទុយទៅវិញ ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺផ្លូវចិត្តនិងខួរក្បាល និងអាចនិយាយបានថា ជាជំងឺដែលផ្តោតតែលើភាពអវិជ្ជមានពីអតីតកាល (រស់ក្នុងអតីតកាល)។ រោគសញ្ញាវាមានរយៈពេលលើសពី២អាទិត្យនិងប៉ះពាល់ដល់អារម្មណ៍ ការគិត អាកប្បកិរិយា ការងារនិងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។
ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺអារម្មណ៍ដែលមនុស្សជាច្រើនទទួលរងពីចំណុចណាមួយនៅក្នុងជីវិតរបស់ពួកគេ។ វាចាំបាច់ក្នុងការរកឱ្យឃើញកាលៈទេសៈដែលបណ្តាលឱ្យមានអារម្មណ៍ធ្លាក់ទឹកចិត្តនេះ។ ដោយដឹងពីមូលហេតុ វាអាចចាប់ផ្តើមការព្យាបាលឬអនុវត្តតាមការណែនាំខាងផ្លូវចិត្តជាបន្តបន្ទាប់ដើម្បីចេញពីស្ថានភាពមិនល្អ។មានពេលខ្លះ ការចំណាយពេលច្រើនម៉ោងក្នុងបរិយាកាសការងារ ដូច្នេះអ្វីៗដែលកើតឡើងក្នុងបរិបទនោះអាចជះ ឥទ្ធិពលដល់របៀបដែលយើងឱ្យតម្លៃខ្លួនឯង ហើយដែលអាចបណ្តាលឱ្យធ្លាក់ទឹកចិត្តក្នុងករណីធ្ងន់ធ្ងរ។
១. តើជំងឺធ្លាក់ទឹកចិត្តនេះគួរឱ្យព្រួយបារម្ភដែរឬទេ?
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=8
ជនជាតិខ្មែរជាអ្នកនិយមព្រះពុទ្ធសាសនាតាំងតែពីសាសនានេះមានវត្តមាននៅក្នុងសង្គមខ្មែរយើងមកម៉្លេះ។ ពុទ្ធសាសនិកខ្មែរ តែងមានជំនឿអំពីបុណ្យ បាប កម្ម ផល ទាំងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតកាលផងដែរ។ គេជឿថា ជីវិតមិនសាបសូន្យឡើយ។ ពេលដែលមនុស្សស្លាប់ ព្រលឹងរបស់មនុស្សមិនស្លាប់ទេ។ ព្រលឹងនឹងទៅចាប់កំណើតនៅភពថ្មីទៀតដោយត្រូវទទួលកម្មផលទៅតាមអំពើដែលគេបានធ្វើក្នុងកាលដែលគេនៅរស់។
ដូច្នេះ ដើម្បីទទួលបាននូវផលល្អនៅអនាគត មនុស្សត្រូវធ្វើអំពើល្អ ត្រូវចូលរួមធ្វើបុណ្យទានផ្សេងៗទៅតាមសទ្ធា និងលទ្ធភាពដែលខ្លួនមាន។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=8
ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗនៃព្រះរាជពិធីទា្វរទសមាស។ ប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពេលណាច្បាស់លាស់) តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមាន រយៈពេល១៥ថៃ្ង។ ក្នុងរយៈពេល១៥ថ្ងៃនេះ យើងហៅថាបិណ្ឌទី១ បិណ្ឌទី២... រហូតដល់ថៃ្ងបញ្ចប់ គឺជាថៃ្ង"ភ្ជុំបិណ្ឌ"។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់វេលាដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនកូនចៅជាសាច់ញាតិសន្ដានទាំងអស់ទោះនៅទីជិតឬទីឆ្ងាយក្តី តែង តែធ្វើដំណើរទៅជួបជុំគ្នាជាមួយឪពុកម្ដាយដើម្បីរៀបចំម្ហូបអាហារ ផ្កាភ្ញី យកទៅប្រគេនព្រះសង្ឃដែលគង់នៅតាមទីវត្តអារាម។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=8
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
Pali: Namo Tassa Bhagavato Arahato Samma Sambuddhasa .
Honour to the Exalted One! The Arahant, the Supremely Awakened One!
ប្រែថា៖រីកិរិយានមស្ការថ្វាយបង្គំនៃយើងខ្ញុំព្រះករុណាចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គ ជាព្រះអរហន្ដដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ ។
កំណើតនមោ៖
អ្នកពោលបទ នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្សជាដំបូង មានឈ្មោះ ដូចតទៅនេះ៖
1-នមោសាតាគីរីយក្ស ពោលនមស្ការ
2-តស្ស អសុរិន្ទរាហូ ពោលនមស្ការ
3-ភគវតោ ស្ដេចចាតុមហារាជ ពោល នមស្ការ
4-អរហតោ សម្ដេចទេវរាជ ពោលនម ស្ការ។
5-សម្មាសម្ពុទ្ធស្ស មហាព្រហ្មពោល នមស្ការ
ទេវតាទាំង៥ព្រះអង្គនេះ ជាអ្នកបាន ពោលនមស្ការមួយអង្គមួយបទៗរៀងខ្លួន ។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=8
ចាប់តាំងពីសម័យដើមនៃប្រវត្តិសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ ឥទ្ធិពលនៃព្រលឹងមាតាធិបតេយ្យ បានរស់រវើកនៅក្នុងសង្គមខ្មែរ ទោះបីកាលៈទេសៈខ្លះបានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនក៏ដោយ។ ព្រលឹងមាតាធិបតេយ្យដែលមានក្នុង វប្បធម៌ខ្មែរនឹងបន្តអនុវត្តទស្សនៈយេនឌ័រ ដែលតែងតែអប់រំបុរសស្រ្តី ទទួលយកតួនាទីភារកិច្ចជាគ្រួសារល្អ ញាតិមិត្តល្អ និងពលរដ្ឋល្អ។ ស្ត្រីខ្លួនត្រូវដឹងពង្រីកពង្រឹងគុណភាពធនធានមនុស្សរបស់ខ្លួនឲ្យកាន់តែប្រសើរ។ ស្ត្រីគួរតែឆ្លងកាត់ការអប់រំសីលធម៌និងវិជ្ជាមេផ្ទះពីគ្រួសារនិងមុខវិជ្ជាសង្គមផ្សេងៗដើម្បីសក្ដិសមជាមាតា ជាដៃគូដ៏ល្អរបស់ប្ដី និងសង្គមជាតិ។
ប្រជារាស្ត្រខ្មែរ ចាត់ទុកព្រលឹងមាតាធិបតេយ្យជារបៀបរៀបរយមួយនាំឲ្យសុខចម្រើន ព្រមទាំងនាំគ្នាខំជួយថែរក្សាការពារ ដោយប្រតិបត្តិតាមជំនឿទំនៀមទម្លាប់ប្រពៃណី អក្សរសាស្ត្រ វប្បធម៌ និងសង្គមធម៌ ជាដើម។ ទន្ទឹមនេះដែរ របបបិតាតេយ្យនិងទស្សនៈយេនឌ័រ ក៏បាននឹងកំពុងផ្សព្វផ្សាយយ៉ាងសកម្ម ក្នុងជីវភាពរស់នៅក្នុងសង្គមខ្មែរតាំងពីអតីកាលរហូតដល់បច្ចុប្បន្នដែរដោយទស្សនៈជំនឿនៃជនអន្តោប្រវេសន៍ និងឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយនានា។ លទ្ធិទាំងពីរ ក្រោយនេះបានត្រូវប្រត្តិប្រតិបត្តិដោយជនបរទេសដែលមានវប្បធម៌ផ្អែកលើគំនិតសាសនាខុសពីវប្បធម៌ខ្មែរដែលប្រកាន់របបមាតាធិបតេយ្យ តាំងពីយូរយាណាស់មកហើយដែរ។ ប្រឈមនឹងឥទ្ធិពលបិតាធិបតេយ្យ និងយេនឌ័រ តើរបបមាតាធិបតេយ្យមានជំហរដូចម្ដេច? អត្ថបទនេះនឹងបង្ហាញអំពី អត្ថន័យ, ប្រវត្តិ, និង ឥទ្ធិពល នៃរបបមាតាធិបតយ្យខ្មែរ តាមរយៈវប្យធម៌ និងសង្គមធម៌ខ្មែរ ដូចតទៅ៖
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=7
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM