Royal Academy of Cambodia
នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពនៃ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមប៉ូឡូញ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំបាឋកថាមួយ ស្តីពី «ការតម្រង់តួនាទីវប្បធម៌មូលធន ចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ»
នៅក្នុងខ្លឹមសារនៃ បាឋកថា លោកសាស្ត្រចារ្យ Rafal Smoczynski ជាវាគ្មិនដែលបានអញ្ជើញពី វិទ្យាស្ថានទស្សនវិជ្ជា និងសង្គមវិជ្ជា នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម ប៉ូឡូញ បានឱ្យដឹងថា ប្រទេសនីមួយៗគឺមានលក្ខណៈប្លែកៗគ្នា បើទោះជាមានការចែករំលែកវប្បធម៌ ការផ្លាស់ប្ដូរកម្លាំងពលករ ពីប្រទេសមួយទៅប្រទេសមួយ មិនថា ពីសហភាពអឺរ៉ុប ទៅតំបន់ផ្សេង ឬក៏ពីតំបន់ផ្សេងមកសហភាពអឺរ៉ុប គឺវាមានលក្ខណៈមិនដូចគ្នាឡើយ។
សូមទាញយកខ្លឹមសារទាំងស្រុងនៃបទបង្ហាញក្នុងបាឋកថាដូចខាងក្រោម...
RAC Media | ស៊ាង រ៉ូហ្សាត
ក្រុមការងារសាងសង់អគារ ឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមអគ្គលេខាធិការ យង់ ពៅ នៅរសៀលថ្ងៃចន្ទ១៣ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ នេះ បានទទួលជួបពិភាក្សា លើកិច្ចការមួយចំនួន ជាមួយក្រុមការងារ បច្ចេកទេសវិស្វកម្ម ដែលដឹកនាំដោយ លោក លឹម សុក្រាត ជាស្ថាបត្យករ និងជាមន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជា។
គោលបំណងនៃជំនួបនេះ គឺដើម្បី សិក្សា ពិនិត្យ លើការរៀបចំប្លង់ ទឹក ភ្លើង និងម៉ាស៊ីនត្រជាក់ ដែលនឹងត្រូវបំពាក់នៅពេលនាពេលឆាប់ៗនេះ។
«អាគារឥន្ទ្រទេវី»នេះ ជាចំណែកមួយនៃកិច្ចប្រឹងប្រែងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការគាំទ្រនិងសាងសង់ដោយក្រុមការងាររបស់អ្នកឧកញ៉ា ពុង ខៀវសែ ហើយក៏ជាអាគារទី២ ដែលរាជបណ្ឌិត្យសភាកម្ពុជាទទួលបាន បន្ទាប់ពីកាដូអាគារខេមរវិទូ ដែលជាកាដូដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
RAC Media | ស៊ាង រ៉ូហ្សាត
កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវាគ្មិនទី៥ សម្រាប់កម្មវិធីសិក្ខាសាលា ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» នៅខេត្តសៀមរាប នាថ្ងៃ ចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
ប្រទេសឥណ្ឌូណេស៊ីបានប្តេជ្ញាចិត្តដើម្បីកាត់បន្ថយការបញ្ចេញកាបូនឱ្យបាន២៩%ស្ថិតនៅក្រោមពាណិជ្ជកម្មជាធម្មតានៅក្នុងឆ្នាំ២០៣០ និងឡើង៤១%ជាមួយការគាំទ្រពីអន្តរជាតិ។ វាមានវិស័យ៥ដូចជា ថាមពល កាកសំណល់ ឧស្សាហកម្ម កសិកម្ម និងរុក្ខាប្រមាញ់ដែលត្រូវគិតគូ។ ព្រៃកោងកាងរបស់ប្រទេសឥណ្ឌូណេស៊ីមាន៤១៧. ០០០ ហិចតានៅស៊ូម៉ាត្រា ១៦៥,០០០ហិចតានៅកាលីម៉ាន់ត្រា ៥៣,០០០ហិចតានៅស៊ូឡាវេស៊ី ២,៩៤៣,០០០ហិចតានៅប៉ាពួខាងលិច ៣,៧០០ហិចតានៅបាលីនិងថេងហ្គារ៉ា ៣៤,៤០០ហិចតានៅជ្វា ហើយតំបន់ត្រូវសិក្សាគឺព្រៃកោង កាង Segara Anakan ក្នុងតំបន់ជ្វានេះដែលមានទំហំ៦,៧១៦ហិចតា។
ប្រទេសឥណ្ឌូណេស៊ីបានរងប៉ះពាល់ពៅកម្រិតខ្ពស់នៃដំណើរកករងបន្តិចម្តងៗដែលអាចប៉ះពាល់៖ ការតាំងលំនៅដ្ឋាននៅព្រៃកោងកាង របាយ និងស្តុកកាបូន ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនៅចន្លោះឆ្នាំ២០០៣ដល់២០១៤ មាន១៩៩.៥ហិចតាក្នុងមួយឆ្នាំ។
ស្តុកកាបូនព្រៃកោងកាងសរុបគឺ៥១៥.៧២មីលីក្រាមក្នុងមួយហិចតា ដែលលើ ដី៨៦.៥៩មីលីក្រាម/ហិចតា កាបូនដី៣៨៦មីលីក្រាម/ហិចតា ក្រោមដី៤២.៤៣មីលីក្រាម/ហិចតា និងណេក្រូម៉ាស ០.៧មីលីក្រាម/ហិចតា។ ហើយកម្មវត្ថុនៃការប៉ាន់ប្រមាណស្តុកកាបូនព្រៃកោងកាងនៅក្នុងSegara Anakanគឺដើម្បីវាយតម្លៃស្តុកកាបូននៅក្នុងព្រៃកោងកាងSegara Anakan ចំពោះវិធីសាស្រ្តគឺទាក់ទងនឹងអាងកាបូនទាំង៥ដូចជាលើដី ក្រោមដី ណេក្រូម៉ាស និងកាបូនសរីរាង្គដីដោយប្រើរូបមន្តផ្សេងៗគ្នា។
កញ្ញា Shahnaz Nur Firdausi ក៏បានបង្ហាញពីដំណើរជ្រើសរើសគម្រូ ការប្រៀបធៀបថ្នាក់ទី១និងទី៣។ ចំពោះការពិភាក្សាការវាស់ស្តុកកាបូនសរុបពីថ្នាក់ទី៣គឺទាបជាងថ្នាក់ទី១សម្រាប់លើដី និងក្រោមដី និងខ្ពស់ជាងសម្រាប់ណេក្រូម៉ាសនិងកាបូនដី។ ចំនួនទាបជាងពីថ្នាក់ទី៣អាចកើតឡើងដោយសារការគ្របដណ្តប់នៃកូនដើមឈើ។ ដង់ស៊ីតេនៃព្រៃកោងកាងអាចចាត់ថ្នាក់ថាខ្ពស់និងប្រភេទផ្សេងគ្នាគឺល្មម។ ក្នុងការគណនាស្តុកកាបូននៅSegara Anakan កញ្ញា បានបង្ហាញទិន្នន័យដូចខាងក្រោម៖
ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី ជាប្រធានបទមួយត្រូវបានលើកមកបង្ហាញ ដោយលោក Mohamad Fairoz Bin Mohamed នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ»។ លោកបានចាប់ផ្តើមពីការដាក់ជូនតាមសន្និបាតក្របខណ្ឌអង្គការសហប្រជាជាតិលើបម្រែបម្រួលអាកាសធាតុ(UNFCCC) និងប្រព័ន្ធត្រួតពិនិត្យឧស្ម័នផ្ទះកញ្ចក់ ការធ្វើរបាយការនិងការបញ្ជាក់(MRV) ដែលគម្រោងនេះមានរយៈពេល៥ឆ្នាំពីឆ្នាំ២០១៣ដល់២០១៨។
លោក Mohamad Fairoz Bin Mohamed បានលើកថា គេបែងចែកការប្រើប្រាស់ដីនៅសិង្ហបុរីមាន៦ដូចជា(១)ដីព្រៃ (២)ដីដំណាំ (៣)ដីស្មៅបានលុបចោល (៤)ដីសើម (៥)ការតាំងលំនៅដ្នាន និង(៦)ដីផ្សេងៗក៏បានលុបចោលដែរ។ ទិន្នន័យបានពីសកម្មភាព ការបែងចែកបណ្តុំជាប្រព័ន្ធសម្រាប់ការជ្រើសរើសទីតាំង ប្លង់ទីកន្លែង។ គឺវាមានកត្តានៃការបញ្ចេញពីអាងកាបូន៥ដូចជា (១)ជីវឧស្ម័នលើដី (២)ជីវឧស្ម័នក្រោមដី (៣)ឈើងាប់ (៤)សំរាម និង(៥)ដី។
លោកក៏បានលើកពីលំហូរការងារចែកជា៥ ដូចជា(១)ការប្រមូលទិន្នន័យនៅទីកន្លែង (២)ការបញ្ចូលទិន្នន័យតាមកម្មវិធីអិចសែល (៣)ការរក្សាទិន្នន័យនិងការទុកជាឯកសារកាលប្បវត្តិ (៤)ការរៀបចំប្រព័ន្ធទិន្នន័យមូលដ្ឋាននិងការបញ្ចូលទិន្នន័យ និង(៥)ការបញ្ជាក់ពីទិន្នន័យ។
បើនិយាយពីការទាញចេញពីកត្តាការបញ្ចេញកាបូន សម្រាប់ដីដំណាំ តម្លៃរបស់IPCCត្រូវបានប្រើប្រាស់ដើម្បីកំណត់ស្តុកកាបូន ការចំណេញនិងការខាតបង់។ សម្រាប់ព្រៃកោងកាងដែលស្ថិតនៅក្នុងដីព្រៃ ឯកសារស្រាវជ្រាវពីសកលវិទ្យាល័យក្នុងស្រុកនិងការបំពេញដីសើមIPCCត្រូវបានយកមកប្រើប្រាស់ដើម្បីកំណត់ស្តុកកាបូន ការចំណេញនិងការខាតបង់។ការទាញចេញ/ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបានគណនាសម្រាប់៖ តំបន់សឹង្ហបុរីទាំងមូល សម្រាប់ការប្រើប្រាស់ដីទាំងអស់ ការផ្លាស់ប្តូរការប្រើប្រាស់ដីនិងប្រភេទរងនៃការផ្លាស់ប្តូរ និងអាងកាបូនទាំង៥ជាដើម។
ខេត្តសៀមរាប ថ្ងៃ ចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
RAC Media
អ្នកស្រី ជាតិ មារតី អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាបអគ្គនាយកដ្ឋានអភិរក្សនិងការពារធម្មជាតិ ក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពីអេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់ការពារឧទ្យានជាតិវីរៈជ័យ នៅក្នុងកម្មវិធីសិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» នៅខេត្តសៀមរាប នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
អ្នកស្រី ជាតិ មារតី បានផ្តើមពីការអភិវឌ្ឍនិងការអនុវត្តគម្រោងREDD+ ជាជម្រើសមួយដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ពីវិស័យព្រៃឈើ ប៉ុន្តែក៏ត្រូវការការគាំទ្រពីភ្ញៀវទេសចរណ៍ដែរ។ លោកស្រី បានលើកឡើងថា «ឧទ្យានវីរៈជ័យមានទំហំ ៣៣២ ៥០០ហិចតា ជាឧទ្យានជាតិធំបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយតំបន់ការពារស្ថិតនៅស្របជាមួយប្រទេសឡាវនិងវៀតណាមដែលបានបង្កើតរួមគ្នាក្លាយជាតំបន់មួយក្នុងចំណោមតំបន់ព្រៃការពារដ៏ធំបំផុតនៅក្នុងទ្វីបអាស៊ី»។
ព្រៃដ៏ធំសម្បើម វាលស្មៅ ភ្នំ និងជ្រលងភ្នំរបស់ឧទ្យានជាតិវីរៈជ័យដែលមិនមានការរុករកនិងរំខានដោយការតាំងលំនៅដ្នានរបស់មនុស្សនិងនៅតែមានប្រភេទសត្វព្រៃដែលថ្មីនិងមិនទាន់រកឃើញនៅឡើយ។ ឧទ្យាននេះជាជម្រកសំខាន់ដល់សត្វព្រៃដូចជាខ្លា ដំរី គោព្រៃនិងប្រភេទវានរជាតិនិងបស្សីដែលកំពុងរងការគម្រាមកំហែងនៅលើសកលលោក។ នៅភាគឥសានប្រទេសកម្ពុជាគឺជាជម្រកនៃប្រជាជនកុលសម្ព័ន្ធជនជាតិដើមតំបន់ភ្នំជាច្រើនសតវត្សនិងនៅតែជាមជ្ឍមណ្ឌលសម្រាប់វប្បធម៌ចម្រុះនៅក្នុងតំបន់។
ឧទ្យានជាតិវីរៈជ័យ ត្រូវបានកំណត់ជាឧទ្យានកេរ្តិ៍ដំណែលអាស៊ាននៅក្នុងឆ្នាំ២០០៣ ដែលជាការទទួលស្គាល់ពីការចូលរួមចំណែករបស់ឧទ្យានទៅកាន់ការអភិរក្សជីវចម្រុះថ្នាក់អន្តរជាតិនិងតំបន់។ ចំពោះអេកូទេសចរណ៍ផ្អែកលើតំបន់ការពារនេះមានការដើរឡើងភ្នំវាលភ្នំយក្សគង់គ្រៀវ និងការដើរនៅតំបន់ទីវាលភ្នំវាលធំ។ បើតាមរូបថតដែលបានយកពីកាមេរ៉ាចាប់នៅក្នុងឧទ្យានបានអះអាងពីវត្តមាននៃប្រភេទសត្វព្រៃជាច្រើនដោយរួមទាំងប្រភេទថនិកសត្វដែលកំពុងរកគ្រោះថ្នាក់ខ្លាំងផងដែរ។ ដោយសារនៅក្នុងឧទ្យានមានសត្វជាច្រើនវាសមតម្លៃចំពោះការវិនិយោគអភិរក្ស។ ប៉ុន្តែនៅក្នុងឧទ្យាននៅមានការគម្រាមកំហែងដូចជាការប្រមាញ់ និងការកាប់ឈើខុសច្បាប់ជាដើម។
នៅចុងបញ្ចប់ក្នុងបទបង្ហាញ អ្នកស្រី ជាតិ មារតី បានសង្កត់ន័យថា «ឧទ្យានជាតិវីរៈជ័យជាតំបន់អភិរក្សព្រំដែនត្រីកោណរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមានតំបន់ព្រៃនៅភាគខាងជើងក្នុងប្រទេសឡាវហៅថា ណាមហ្គុង»។
ដូច្នេះឧទ្យាននេះជាតំបន់ឆ្លងព្រំដែនដែលមានសត្វជាច្រើនពីប្រទេសទាំងបីអាចរកបាន ហើយវាមិនគ្រាន់តែជាតំបន់ការពារប៉ុណ្ណោះទេប៉ុន្តែក៏ជាកន្លែងប្រកបដោយសក្តានុពលដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ជាការផ្តល់យោបល់ប្រសិនយើងទទួលបានការគាំទ្របន្ថែមពីគម្រោង REDD+ យើងអាចបង្កើតកម្មវិធីអេកូទេសចរណ៍អស្ចារ្យមួយដែលនឹងចូលរួមចំណែកចំពោះជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
RAC Media
លោក កើត វិទ្យា ជាវាគ្មិនដែលអញ្ជើញមកពីអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរអប្សរា លោកបានធ្វើបទបង្ហាញពី «គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»។
ខ្លឹមសារនៃបទបង្ហាញ លោកបានធ្វើការចាប់ផ្តើម ពីបដិវត្តន៍ឧស្សាហកម្មទៅកាន់ បដិវត្តន៍ព័ត៌មាននិងបដិវត្តន៍អេកូឡូស៊ីនៅឆ្នាំ២០២០។ ដោយលោកបានបញ្ជាក់ថា «អេកូទេសចរណ៍បានកំណត់ជាទម្រង់មួយនៃទេសចរណ៍ផ្អែកលើធម្មជាតិប៉ុន្តែវាបានបង្កើតជាឧបករណ៍អភិវឌ្ឍប្រកបដោយចីរភាព» ហើយការរៀបចំផែនការ គោលការណ៍និងគោលនយោបាយសម្រាប់និរន្តរភាពសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍គួរពឹងផ្អែកលើនិរន្តរភាពបរិស្ថាន សង្គម វប្បធម៌និងក្រុមហ៊ុន។
ចំពោះគោលនយោបាយបរិស្ថានមានការផ្តល់មតិនិងការគ្រប់គ្រង បទបញ្ញាត្តិផ្អែកលើការលើកទឹកចិត្ត បទបញ្ញាត្តិមានភាពបត់បែននិងដោយស្ម័គ្រចិត្ត។ ការអនុវត្តរបស់អាជ្ញាធរអប្សរាមានក្របខណ្ឌគ្រប់គ្រងកេរ្តិ័ដំណែលអង្គរ មានគោលការណ៍៦ ព្រមទាំងមានក្រមសីល ធម៌ មានប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងបទបញ្ញត្តិផ្សេងៗ។
លោក កើត វិទ្យាក៏បាននិយាយពីវិធីសាស្រ្តសិក្សាស្រាវជ្រាវ ដោយបានប្រើវិធីសាស្រ្តបែបបរិមាណ លោកបានធ្វើនៅឆ្នាំ២០១៧ ដោយវិភាគបណ្តាញសង្គម។ លោកក៏បានបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ អកប្បកិរិយាអ្នកអនុវត្តវិស័យ ទេសចរណ៍ ដែលនិរន្តរភាពក្រុមហ៊ុនមានការជាប់ពាក់ព័ន្ធវិជ្ជមានជាមួយនឹងអាកប្បកិរិយាអ្នកអនុវត្តវិស័យទេសចរណ៍ ដូច្នេះការសិក្សានេះបង្ហាញថាគោលនយោបាយដោយស្ម័គ្រចិត្តផ្សេងៗអាចអនុវត្តប្រកបដោយប្រសិទ្ធិភាពនៅក្នុងបរិ បទកម្ពុជា។
ចុងក្រោយក្នុងខ្លឹមសារក្នុងបទបង្ហាញ លោក ក៏បានផ្តល់អនុសាសន៍ថា វិធានការណ៍ស្ម័គ្រចិត្តអាចលើកទឹកចិត្តយ៉ាងខ្លាំងនូវការប្តេជ្ញាចិត្តដោយស្វ័យតនៃអ្នកចូលរួមមិនមែនជារដ្ឋនិងសម្រួលការទទួលស្គាល់ពីបញ្ហាបរិស្ថានក្នុងតំបន់ ដូច្នេះទម្រង់ផ្សេងៗនៃគោលនយោបាយស្ម័គ្រចិត្តគួរត្រូវណែនាំ/អនុវត្តដូចជាអេកូសេដ្ឋកិច្ច គម្រោងសវនកម្ម និងស្តង់ដារISOផ្សេងៗទៀត ហើយលោកបានបន្តថា ក្របខណ្ឌប្រព័ន្ធអភិបាលកិច្ចបរិស្ថានដែលពាក់ព័ន្ធនឹងវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិលផងដែរ។
សិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ»
ខេត្តសៀមរាប នាថ្ងៃ ចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
RAC Media
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កញ្ញា គ្រី សុខណា វាគ្មិនកិត្តិយសវ័យក្មេងមួយរូប បានអញ្ជើញមកធ្វើបទបង្ហាញមួយនៅកម្មវិធីសិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» ដែលបានសម្របសម្រួលដោយអ្នកស្រីបណ្ឌិត Elizabeth Carig នាខេត្តសៀមរាប នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
សូមបញ្ជាក់ដែរថា ទេសចរណ៍គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មដែលធំបំផុតនៅលើពិភពលោកនិងរកបាន១,៣៩៣ទ្រីលាននៅក្នុងឆ្នាំ២០១៦។ ទំនោរវិស័យទេសចរណ៍កម្ពុជាបានកើនឡើងយ៉ាងខ្លាំងសម្បើមជាមួយអត្រាជាមធ្យមប្រចាំឆ្នាំ១៨,៨%ជាពិសេសនៅក្នុងខេត្តសៀមរាប។
អេកូទេសចរណ៍អាចប្រើប្រាស់ជាឧបករណ៍មួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយការចូលរួមរបស់សហគមន៍ត្រូវបានចាត់ទុកថាជារឿងសំខាន់សម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយចីរភាព។ ការយល់ដឹងពីទស្សនទានក្នុងតំបន់ទៅលើការអភិវឌ្ឍអេកូទេសចរណ៍គឺអាចរក្សាការអភិវឌ្ឍប្រកបដោយចីរភាព។
ទស្សនទានវិជ្ជមានធ្វើឱ្យអ្នកស្រុកមានបំណងចូលរួមនិងគាំទ្រ មិនទាន់មានការសិក្សាស្រាវជ្រាវលើការវាយតម្លៃការអភិវឌ្ឍទេសចរណ៍នៅក្នុងកំពង់ភ្លុកនៅឡើយទេ ដូច្នេះការសិក្សានេះជារឿងចាំបាច់សម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។ ការអភិវឌ្ឍអេកូទេសចរណ៍បានចាប់ផ្តើមក្នុងឆ្នាំ២០០៦ ដោយមានភ្ញៀវទេសចរណ៍តិចតួចនិងមានទូកអុំនិងអូប័រ នៅឆ្នាំ២០០៩ មានសេវាអូប័រ និងការធ្វើអាជីវកម្មផ្តាច់មុខនៅក្នុងការផ្តល់សេវាកម្មអូប័រ និងមានការលក់សំបុត្រចូលដែរ ហើយសហគមន៍កក្នុងស្រុកមិនអនុញ្ញាតទេ។
នៅឆ្នាំ២០១៣ មានសមាគមន៍អេកូទេសចរណ៍ផ្អែកលើសហគមន៍ ដែលមានផ្តល់សេវាទូកអុំ ដឹកនាំដោយសហគមន៍និងទទួលបានសិទ្ធិស្របច្បាប់ក្នុងឆ្នាំនេះដែរ នៅឆ្នាំ២០១៥ សហគមន៍គ្រប់គ្រងសេវាកម្មទាំងមូល។ ចំពោះការអភិវឌ្ឍអេកូទេសចរណ៍ក្នុងតំបន់កំពង់ភ្លុក កម្មវត្ថុចម្បងគឺដើម្បីលើកកម្ពស់ជីវភាពរស់នៅអ្នកស្រុកតាមរយៈការអនុវត្តអេកូទេសចរណ៍ប្រកបដោយចីរភាព ផ្តល់អំណាចដល់ការចូលរួមរបស់ស្រ្តី និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។ កម្មវត្ថុចម្បងនៅក្នុងការសិក្សាស្រាវជ្រាវនេះគឺដើម្បីវាយតម្លៃការអភិវឌ្ឍអេកូទេសចរណ៍នៅសហគមន៍កំពង់ភ្លុកដែលអាចជាមូលដ្ឋានសម្រាប់ការស្នើឱ្យមានការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយប្រសិទ្ធភាពនៅក្នុងកម្ពុជា។
ចំពោះក្របខណ្ឌទស្សនទាន ចាប់ផ្តើមពីការអភិវឌ្ឍសហគមន៍ ទៅអេកូទេសចរណ៍ផ្អែកលើសហគមន៍ ដោយពឹងផ្អែកទ្រព្យជាទុនសម្រាប់ជីវភាពរស់នៅ អភិបាលកិច្ចអេកូទេសចរណ៍ ដែលធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅក្នុងតំបន់ ដូច្នេះត្រូវការស្នើឱ្យមានយុទ្ធសាស្រ្តសមស្របសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយប្រសិទ្ធិភាព។
ពាក់ព័ន្ធនឹងបញ្ហាផលប៉ះពាល់អភិវឌ្ឍអេកូទេសចរណ៍ មានច្រើន ក្នុងនោះមានដូចជា ដើមទុនសង្គម ដើមទុនធម្មជាតិ ដើមទុនហិរញ្ញវត្ថុ ដើមទុនមនុស្ស និងដើមទុនរូបវន្ត។ ចំពោះការវាយតម្លៃអភិបាលកិច្ចអូស្រូមដែលមានសូចនករណ៍ចំនួន៥។ ចំពោះវិធីសាស្រ្តស្រាវជ្រាវគឺបានចុះសិក្សានៅក្នុងតំបន់កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបដែលមានគ្រួសារចំនួន៧១៨ មានព្រៃលិចទឹក៩៧៩ហិចតា ហើយមុខរបររបស់ពួកគាត់គឺនេសាទដែលមានដល់៩៦%។
នៅក្នុងខ្លឹមសារនៃបទបង្ហាញនោះ ក៏បានបង្ហាញពីទំនាក់ទំនងរវាងអភិបាលកិច្ចនិងទ្រព្យសកម្មជាដើមទុនសំខាន់ ព្រោះដើម្បីធ្វើឱ្យប្រសើរឡើងទ្រព្យសកម្មជាដើមទុន ត្រូវការការលើកកម្ពស់អភិបាលកិច្ចដែរ។ ការរៀបចំគោលនយោបាយសម្រាប់ការសិក្សាស្រាវជ្រាវបន្តទៀត គួរមានការលើកទឹកចិត្តឱ្យបានច្រើន។
RAC Media
តាមការវិវឌ្ឍនៃមនុស្សនៅមុនគ្រឹះសករាជ មនុស្សដើមទាក់ទងគ្នាដោយកាយវិការ ឬ ប្រើសញ្ញា ដើម្បីសម្គាល់អ្វីមួយជាបន្តបន្ទាប់ រហូតដល់ប្រើសញ្ញាតំណាងជាលេខ ចំនួន ដូចជាពួកស៊ូមៀរ (Sumerians) បង្កើតប្រព័ន្ធរាប់។ តែនៅក្រោយគ្រឹះសករាជ តាមឯកសារនានាថា លេខសូន្យ (០) កើតមានឡើងក្រោយគេ គឺក្រោយពីលេខ 1, 2, 3, 4, 5, 6, 7, 8, 9 តើវាពិតដែរឬទេ? តើជនជាតិខ្មែរបុរាណបង្កើតសូន្យឬទេ? យើងនឹងពិពណ៌នានូវប្រវត្តិខ្លះៗនៃលេខសូន្យដូចខាងក្រោម។
ទាញយកឯកសារជា pdf ៖ http://rac.apppeppers.com/royal-academy/research/attachments/original/87.pdf?1552885724
នៅក្នុងអត្ថបទភាគទី៥នេះ យើងនឹងបង្ហាញអំពីពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ដែលបានប្រព្រឹត្តទៅនៅក្រុងភ្នំពេញ រយៈពេល៣ថ្ងៃ គឺពីថ្ងៃសុក្រទី២៧ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យទី១ ខែមីនា ឆ្នាំ១៩២៥។
ទាញយកអត្ថបទនេះជា pdf ពី៖ http://rac.apppeppers.com/royal-academy/research/attachments/original/59.pdf?1550292374
RAC Media
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកបណ្ឌិត Rafal Smoczynski ដែលជាអ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រប៉ូឡូញ ដើម្បីពិភាក្សាអំពីការបង្កើតកិច្ចសហការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រប៉ូឡូញ។
បើសិនជាមានពេលវេលាសមស្រប ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញក្នុងខែតុលាឆ្នាំ២០១៩ ហើយភាគីទាំងពីរនឹងរៀបចំសិក្ខាសាលារួមគ្នានៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០២០ ផងដែរ។
សូមបញ្ជាក់ដែរថា នៅវេលាម៉ោង២ រសៀលថ្ងៃចន្ទនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានអញ្ជើញលោកបណ្ឌិត Rafal Smoczynski ជាវាគ្មិនក្នុងកម្មវិធីបាឋកថា មួយស្តីពី«ការតម្រង់ទិសវប្បធម៌មូលធនចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ» នៅរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media | ស៊ឺន សម
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM