Royal Academy of Cambodia
នៅកម្ពុជា នៅពេលគេលើកឡើងអំពីសាសនិកគោរពប្រតិបត្តិសាសនាអ៊ិស្លាម គឺគេតែងគិតសំដៅដល់ជនជាតិចាមដែលមានប្រភពកំណើតនៅប្រទេសចម្ប៉ា ហើយដែលបានធ្វើអន្តោប្រវេសន៍មករស់នៅក្នុងដែនរដ្ឋកម្ពុជានៅអំឡុងសតវត្សរ៍ទី១៥ បន្ទាប់ពីប្រទេសនេះត្រូវវាយយកគ្រប់គ្រងដោយវៀតណាម។ ប៉ុន្តែ វាពុំមែនបែបនេះឡើយ។ នៅមានជនជាតិទីទៃពីជនជាតិចាមដែលគោរពប្រតិបត្តិសាសនាអ៊ិស្លាម ហើយដែលបានមករស់នៅក្នុងដែនរដ្ឋកម្ពុជាដែរ នោះគឺជាជនជាតិជ្វាដែលបានធ្វើអន្តោប្រវេសន៍ពីកោះជ្វា ប្រទេសឥណ្ឌូនេស៊ី មករស់នៅកម្ពុជាតាមតំបន់មាត់សមុទ្រ ជាពិសេសនៅខេត្តកំពត។ មានឯកសារបញ្ជាក់ថា ជ្វា ប្រហែលមករស់នៅក្នុងកម្ពុជានៅតាំងពីសតវត្សទី១៣។
អត្ថបទនេះនឹងព្យាយាមបកស្រាយបញ្ជាក់លើអំណះអំណាងខាងលើ តាមរយៈការសិក្សាស្រាវជ្រាវលើសហគមន៍សាសនិកអ៊ិស្លាម នៅឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដែលជាឃុំមានសាសនិកអ៊ិស្លាមរស់នៅច្រើនជាងគេក្នុងខេត្តកំពត ហើយការសិក្សាស្រាវជ្រាវនេះ គឺផ្តោតលើប្រវត្តិ ទំនៀមទម្លាប់ប្រពៃណី និងការប្រតិបត្តិសាសនាអ៊ិស្លាមរបស់សហគមន៍នេះ។
លោក-លោកស្រី ចាប់អារម្មណ៍ពីខ្លឹមសារនៃអត្ថបទស្រាវជ្រាវ និងចង់ដឹងបន្ថែមពីសាសនិកអ៊ិស្លាមនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត សូមចូលទៅគេហទំព័រនៃរាជបណ្ឌិត្យសភាកម្ពុជា ឬ ទាញយកអត្ថបទទាំងស្រុង ពី៖ http://rac.apppeppers.com/royal-academy/research/attachments/original/56.pdf?1549621087
RAC Media
ភ្នំពេញ៖ Crown Holdings Inc ជាក្រុមហ៊ុនផលិតផលសម្រាប់ការវេចខ្ចប់ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ហើយនៅខែមករា បានដាក់ដំណើរការខ្សែចង្វាក់ផលិតផលសម្បកកំប៉ុងទី៣របស់ខ្លួននៅរាជធានីភ្នំពេញ ប៉ុន្តែក្រុមហ៊ុនមិនទាន់បញ្ជាក់លម្អិតពីចង្វាក់ផលិតកម្មថ្មីនៅឡើយទេ ថាមាន សមត្ថភាពផលិតកម្ម ដើមទុនវិនិយោគ ឬទីតាំងជាក់លាក់នោះទេ។ នេះបើយោងតាមការផ្សាយព័ត៌មាននៅគេហទំព័រភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមប្រភពដដែល បានបញ្ជាក់ថា ក្រុមហ៊ុន Crown បានចូលមកកម្ពុជាដំបូងកាលពីឆ្នាំ២០០៧ ជាមួយនឹងចង្វាក់ផលិតតែមួយគត់នៅក្រុងព្រះសីហនុ ហើយដល់ពាក់កណ្ដាលឆ្នាំ២០១៦ Crown ប្រតិបត្តិការរោងចក្រផលិត៣នៅកម្ពុជា ២ នៅរាជធានីភ្នំពេញ និង១ នៅខេត្តព្រះសីហនុ។
RAC Media | ផាញ់ សារឿន
សូមជម្រាបជូនអ្នកស្រាវជ្រាវ និងសាធារណជនទាំងអស់មេត្តាជ្រាបថា,
មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី (Asia Research Center) នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយទទួលបានការឧបត្ថម្ភពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ (មូលនិធីកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់) ដល់មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីឆ្នាំ២០០៤ដល់បច្ចុប្បន្ន។ មជ្ឍមណ្ឌលស្រាវជ្រាវអាស៊ី សូមជម្រាបជូនអ្នកស្រាវជ្រាវជាតិ និងសាធារណៈជនទូទៅនូវ «កម្មវិធីអាហាររូបករណ៍សិក្សាជាន់ខ្ពស់អន្តរជាតិឆ្នាំ២០១៩-២០២០» នៅសាធារណរដ្ឋកូរ៉េ ដែលមានរយៈពេលដូចខាងក្រោម ៖
១. សម្រាប់រយៈពេល ១ឆ្នាំ៖
សម្រាប់រយៈពេល ៦ខែ៖
លក្ខខណ្ឌកម្រិតវប្បធម៌៖ សញ្ញាបត្រថ្នាក់បណ្ឌិត (PhD)
ប្រកាសលទ្ធផល៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩
សម្រាប់ការចាប់អារម្មណ៍ សូមទាក់ទងព័ត៌មាន ខាងក្រោម៖អាស្រ័យហេតុនេះ សូមអ្នកស្រាវជ្រាវ និងសាធារណៈជនទាំងអស់ រួសរាន់ទំនាក់ទំនាក់ ដើម្បីទទួលបានព៍ត៌មានបន្ថែមអំពីអាហាររូករណ៍នេះ។
សូមអរគុណ
បច្ចេកសព្ទចំនួន ៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖
- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត នាថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ មានដូចជា ១. វត្ថុវិស័យ ២. វត្ថុវិស័យនិយម ៣. ប្រធានអារម្មណ៍។
- បច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន០៤ ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សានិងអនុម័ត នាថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ មានដូចជា ១. ការបំបែក ២. ដំណកអំបិល ៣. ស៊ីនេទិកគីមី ៤. គីមីជីវៈ/ជីវគីមីវិទ្យា។
សទិសន័យ៖
១-វត្ថុវិស័យ អ.objective បារ. Objectif ៖ វត្ថុ បញ្ហា បាតុភូត ព្រឹត្តិការណ៍សត្យានុមតិ ដែលមានអត្ថិភាពនៅក្រៅខ្លួនអ្នកនិពន្ធ ហើយត្រូវបានឆ្លុះបញ្ចាំងតាមរយៈស្នាដៃអក្សរសិល្ប៍ សិល្បៈ។
ឧទាហរណ៍ -ព្រឹត្តិការណ៍ក្នុងរឿងភូមិតិរច្ឆាន -ព្រឹត្តិការណ៍ក្នុងរឿងទុំទាវ
២-វត្ថុវិស័យនិយម អ.objectivism បារ. Objectivisme៖ ទស្សនៈដែលផ្ដល់តម្លៃទៅលើវត្ថុវិស័យក្នុងការបង្កើតស្នាដៃអក្សរសិល្ប៍ សិល្បៈ ដោយអ្នកនិពន្ធពុំបានបង្ហាញពីជំហរ ទស្សនៈរបស់ខ្លួនក្នុងការពន្យល់អំពីបុព្វហេតុនៃវត្ថុវិស័យនោះឡើយ។
ករណីដូចជាក្នុងដំណើររឿងមួយ អ្នកនិពន្ធរៀបរាប់អំពីទុក្ខវេទនារបស់ប្រជាជន តែគាត់ពុំបានបង្ហាញទស្សនៈឬជំហរផ្ទាល់ខ្លួនអំពីមូលហេតុដែលនាំឱ្យប្រជាជនរងទុក្ខនោះទេ។
៣-ប្រធានអារម្មណ៍៖ គំនិត ទស្សនៈ ជំហរ អារម្មណ៍របស់អ្នកអាន អ្នកស្ដាប់ អ្នកទស្សនា ដែលកើតឡើងក្នុងពេលទទួលរូបភាព ហេតុការណ៍ រឿងរ៉ាវផ្សេងៗក្នុងស្នាដៃអក្សរសិល្ប៍ សិល្បៈ។
៤- ការបំបែក អ. dissociation បារ.dissociation (f.)៖ លំនាំទូទៅមួយដែលក្នុងនោះ សមាសធាតុមួយត្រូវបាន ញែកឬបែកជាភាគល្អិតតូចៗជាង (ដូចជា ម៉លេគុល តូចជាង អាតូម អ៊ីយ៉ុងឬរ៉ាឌីកាល់) ជាធម្មតាវាអាចជាលំនាំត្រឡប់វិញបាន។
ឧទាហរណ៍ ពេលរលាយក្នុងទឹកអំបិល NaCl ត្រូវបានបំបែកជាអ៊ីយ៉ុងវិជ្ជមាន Na+និងអ៊ីយ៉ុងអវិជ្ជមាន Cl’ ។
NaCl ⇋ Na+Cl’
៥- ដំណកអំបិល អ. desalination បារ. Dessalement(m.) / désalinisation(f.)៖ លំនាំនៃការដកបរិមាណអំបិលនៃបណ្តាសារធាតុរ៉ែ ចេញពីទឹកសមុទ្រ ទឹកប្រៃឬសារធាតុណាមួយ។
៦- ស៊ីនេទិកគីមី អ. Chemical kinetics បារ. Cinétique Chimiques (f.)៖ ការសិក្សាពីកម្រិតល្បឿន និងចលនាការនៃប្រតិកម្មគីមី។
៧- គីមីជីវៈ/ ជីវគីមីវិទ្យា អ. biochemistry បារ. Biochemie (f.)៖ វិទ្យាសាស្រ្តសិក្សាអំពីសមាសធាតុ និងលំនាំគីមីក្នុងភាវៈរស់។
RAC Media
- សកម្មភាព ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី
- សកម្មភាព ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម
ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែរឹងមាំនោះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ នៅទីស្ដីការក្រសួងទេសចរណ៍ មានជំនួបការទូតមួយបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ស៊ូឌីម៉ាន់ ហាសសេង ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។
នៅក្នុងខ្លឹមសារនៃជំនួបនោះ អ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម ទិត្យ ចន្ថា បានប្រាប់អ្នកសាព័ត៌មានក្រោយជំនួបនោះថា ដើម្បីរៀបចំព្រឹត្តិការណ៍ខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូត ប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាគ្រោងនឹងរៀបចំការសំដែងសិល្បៈ ការរៀបចំពិព័រ ណ៌ទេសចរណ៍រួមគ្នា ព្រឹត្តិការណ៍កីឡាវាយកូនហ្គូលជាលក្ខណៈមិត្តភាព រួមនឹងវេទិកាផ្សេងៗទៀត។
សូមបញ្ជាក់ថា កម្ពុជា និងឥណ្ឌូណេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាតាំងពីឆ្នាំ១៩៥៩ មកគឺមានរយៈពេល៦០ឆ្នាំហើយ។ ហើយប្រទេសទាំងពីរក៏បានពង្រីកកិច្ចសហប្រតិបត្តិកាយ៉ាងរឹងមាំ លើផ្នែកសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម ឧស្សាហកម្មថាមពល វប្បធម៌ ទេសចរណ៍ អប់រំ និងសុខាភិបាលជាដើម។
ប្រភព៖ គេហទំព័រក្រសួងព័ត៌មាន ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៩
RAC Media
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយឯកឧត្តមស៊ួឌីរាសម៉ាន់ ហាសសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍បានបញ្ជាក់ថានៅពាក់កណ្ដាលឆ្នាំ២០១៩ នេះ ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ីបានឯក ភាពគ្នាឱ្យមានការហោះហើរត្រង់ពីរាជធានីហ្សាការតាមកកាន់រាជធានីភ្នំពេញ។
គម្រោងនេះ អាចទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរឥណ្ឌូណេស៊ីឱ្យកាន់តែច្រើនទៀត ព្រោះចំនួនភ្ញៀវទេសចរឥណ្ឌូណេស៊ីដែលមកកាន់ប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ បើគិតជាចំនួនគឺត្រឹមតែ៥ម៉ឺននាក់ប៉ុណ្ណោះ បើទោះបីជាចំនួនប្រជាជនឥណ្ឌូណេស៊ីមានរហូតដល់ជាង៥០លាននាក់ក៏ដោយ។ នេះបើយោងតាមការផ្សាយព័ត៌មាននៅគេហទំព័រក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមប្រភពដដែលបានបញ្ជាក់ថា កាលពីមុនឆ្នាំ១៩៧០ មានក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលឥណ្ឌូណេស៊ីក៏មានការហោះត្រង់ មកកម្ពុជាផងដែរ ប៉ុន្តែត្រូវបានផ្អាកទៅវិញដោយសារសង្គមផ្ទៃក្នុងនៅកម្ពុជា ហើយគម្រោងហោះហើរត្រង់ពីឥណ្ឌូណេស៊ីមកកាន់កម្ពុជានេះជាលើកទី១ហើយបន្ទាប់ពីបានផ្អាកមិនឱ្យមានការហោះហើរត្រង់ជាង ៤០ ឆ្នាំរួចមក៕
RAC Media | ផាញ់ សារឿន
ថ្ងៃពុធ ២កេីត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា បានចំនួន ០៤ ពាក្យ ដូចខាងក្រោម៖
ខេត្តព្រះវិហារ៖ ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០១៩ និស្សិតឆ្នាំទី៣ និងទី៤ ចំនួន១៧៤នាក់ រួមជាមួយនឹងសាស្ត្រាចារ្យ ចំនួន១០នាក់ នៃដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី បានចាប់អារម្មណ៍ទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប និងតំបន់ជិតខាងឧទ្យានសម្រាប់ការចុះធ្វើកម្មសិក្សាស្រាវជ្រាវអំពីភូមិវិទ្យារូបនិងភូមិវិទ្យាមនុស្ស។ ក្រុមនិស្សិតដែលស្រាវជ្រាវអំពីភូមិវិទ្យារូប បានផ្តោតលើប្រធានបទសំខាន់ចំនួន៧ គឺ៖
១. ការវាស់ជម្រាលដី ២. GIS និងផែនទី ៣. ការវាស់ជម្រាបទឹក ៤. ការមើលស្រទាប់ដីនិងដី ៥. ការវាស់ស៊ីតុណ្ហភាព ៦. គម្របរុក្ខជាតិ និង ៧. ការប្រើប្រាស់ដី ។
ដោយឡែកក្រុមនិស្សិតដែលស្រាវជ្រាវអំពីភូមិវិទ្យាមនុស្ស បានផ្តោតសំខាន់ទៅលើប្រធានបទមួយដែលទាក់ទងទៅនឹងជីវភាពរស់នៅផ្សារភ្ជាប់ជាមួយបរិស្ថានវប្បធម៌ អប់រំ សុខភាព ដោយធ្វើការសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញឧទ្យាន។
ក្រៅពីសកម្មភាពចុះកម្មសិក្សាស្រាវជ្រាវទៅតាមប្រធានបទនីមួយៗ ក្រុមសាស្ត្រាចារ្យនិងនិស្សិត ក៏នឹងទៅទស្សនាឈ្វេងយល់បន្ថែមអំពីស្ថានីយបុរាណវត្ថុវិទ្យាដែលមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប រួមមានការទស្សនាតំបន់ឡស្លដែកបុរាណ ត្រពាំងបុរាណ និងទីតាំងសក្ការបូជាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។
ជាងនេះទៀត ក្រុមនិស្សិតនិងសាស្ត្រារ្យក៏បានរួមសហការជាមួយនឹងក្រុមការងារឧទ្យានដោយបង្កើតឱ្យមានកម្មវិធីបោះជំរំ ដុតភ្លើងគប់ ច្រៀងរាំកម្សាន្តតាមប្រពៃណីនិងរត់ម៉ារ៉ាតុងចម្ងាយ ៣,២ គីឡូម៉ែត្រ នៅក្នុងបរិវេណឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីការអភិរក្សបរិស្ថានធម្មជាតិ ការលើកកម្ពស់សុខភាព មិត្តភាព និងមនុស្សធម៌។
RAC Media
ផ្លូវនឹងខ្សែក្រវាត់ជាច្រកសេដ្ឋកិច្ចមួយ សំដៅលើប្រព័ន្ធនៃការដឹកជញ្ជូនទំនិញឬសេវាឆ្លងដែន ជាពិសេសសម្រាប់ប្រទេសដែលគ្មានផ្លូវសមុទ្រ។ ច្រកសេដ្ឋកិច្ចនេះ អាចធ្វើឡើងតាមរយៈផ្លូវជាតិ ឬតាមរយៈផ្លូវដែក ដែលអាចជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់នៅជុំវិញផ្លូវនេះ។ ច្រកសេដ្ឋកិច្ចជាតំណភ្ជាប់ទាំងទំនាក់សេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ ព្រមទាំងការបង្កើតសុខដុមនីយកម្មនៃប្រទេសក្បែរខាងឬប្រទេសស្ថិតក្នុងតំបន់តភ្ជាប់ច្រកសេដ្ឋកិច្ចនេះ។
ច្រកសេដ្ឋកិច្ចនេះ ត្រូវបានគេអនុវត្តច្រើនណាស់នៅលើពិភពលោក ជាពិសេសពីប្រទេសមួយទៅ កាន់តំបន់ ឬសហគមន៍សេដ្ឋកិច្ចមួយ ដូចជា ការតភ្ជាប់ពីប្រទេសចិនមកកាន់សហគមន៍សេដ្ឋកិច្ចអាស៊ាន តាមរយៈកម្ពុជា។ សក្តានុពលរបស់កម្ពុជាក្នុងតំបន់អាស៊ាន គឺជាប្រទេសផ្តល់នូវការអនុគ្រោះដល់វិស័យទេសចរណ៍ និងអាចក្លាយជាកន្លែងណាត់ជួបគ្នា ដើម្បីកិច្ចការសេដ្ឋកិច្ច។ កម្ពុជាជាប្រទេសដែលមានការលូតលាស់សេដ្ឋកិច្ចយ៉ាងលឿន ដែលមានចំណូលសរុបកើនដល់ ២២,២ប៊ីលានដុល្លារ គិតតាមថ្លៃបច្ចុប្បន្ន ហើយប្រជាជនម្នាក់មានចំណូលជាមធ្យមប្រចាំឆ្នាំ ១ ៤៣៤ដុល្លារ។ កម្ពុជាបានក្លាយជាសេដ្ឋកិច្ចខ្លា ដែល បានប្រសិទ្ធនាមដោយធនាគារពិភពលោក និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៧។ ប្រទេសនេះ មានអត្រាកំណើនសេដ្ឋកិច្ចពិតថេរ ៧%ក្នុងមួយឆ្នាំសម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ រួមទាំងអត្រាអតិផរណាទាប ប្រហែល៣% ជាមធ្យមគិតត្រឹមឆ្នាំ២០១៦ និង ៣,៨% នៅឆ្នាំ២០១៧នេះ។
ចំណែកវិយោគមានការកើនឡើងដល់ ៥,៨៨ប៊ីលានដុល្លារ ត្រូវជា ២៩,៤% នៃផលិតផលក្នុងស្រុកសរុប ក្នុងនោះវិនិយោគដែលបានមកពីវិស័យឯកជនចំនួន ៣ ៨៧៩លានដុល្លារ និងវិនិយោគមានមកពីរដ្ឋចំនួន ១ ៣៤៣លានដុល្លារ។
សូមទាញយកអត្ថបទស្រាវជ្រាវទាំងស្រុង ពីគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា ខាងក្រោម៖
http://rac.apppeppers.com/royal-academy/research/attachments/original/55.pdf?1549512397
RAC Media
រដ្ឋមន្ត្រីអប់រំអំពាវនាវ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បើកដំណើរដូចធម្មតានៅថ្ងៃចូលឆ្នាំចិននៅក្នុងឱកាសបុណ្យចូលឆ្នាំចិនជាពិសេសនៅរាជធានីភ្នំពេញ គឺមានសាលាឯកជនមួយចំនួនបានចេញសេចក្តីជូនដំណឹងរយៈពេល៤ ថ្ងៃ នៃការឈប់សម្រាក គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៩។ បើយោងតាមការផ្សព្វផ្សាយរបស់គេហរទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ថា «គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បើកដំណើរដូចធម្មតា» ហើយក៏មានការបញ្ជាក់អធិប្បាយបន្ថែម (Comment) «រដ្ឋបាលក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡាបើកដំណើរធម្មតា សូមអរគុណ»។
RAC Media | ផាញ់ សារឿន
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM