Royal Academy of Cambodia
វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖«សកម្មភាពចុះសិក្សាស្រាវជ្រាវគម្រោងស្តីពី «ចម្លាក់អប្សរានៅប្រាសាទ អង្គរវត្ត៖ សិល្បៈតែងលម្អសក់ និងការរចនាសំពត់»
ចាប់ពីថ្ងៃសុក្រ១០ កើតខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៩ ដល់ថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថាន និងមន្រ្តីវិទ្យាស្ថានមួយចំនួនទៀតរួមមាន៖ លោកបណ្ឌិត ធុយ ចាន់ធួន លោក ហឿង សុធារស់ លោកស្រី សរ សិលា និងលោកស្រី ម៉ិល វាសនា បានចុះសិក្សាស្រាវជ្រាវ ស្តីពី «ចម្លាក់អប្សរានៅប្រាសាទអង្គរវត្ត ដោយផ្តោតលើ សិល្បៈតែងលម្អសក់និងការរចនាសំពត់»។
ក្នុងបេសកកម្មលើកដំបូងនៃគម្រោងស្រាវជ្រាវខាងលើ គឺផ្តោតលើការប្រមូលទិន្នន័យសំខាន់ៗរួមមាន៖
១.ស្វែងយល់ពីប្រវត្តិនៃការស្រាវជ្រាវកន្លងមកពាក់ព័ន្ធនឹងចម្លាក់អប្សរានិងរបៀបនៃការចុះបញ្ជីរូបដោយ សម្ភាសន៍ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនដែលធ្លាប់អនុវត្តកន្លងមក។
២.ចុះពិនិត្យទីតាំងជាក់ស្តែងនៃរូបចម្លាក់អប្សរាមួយចំនួន ដើម្បីកំណត់ពីរបៀបចុះបញ្ជីទីតាំងរូបភាពទៅតាមលក្ខណៈច្ចេកទេសឱ្យបានត្រឹមត្រូវ សម្រាប់ដំណើរការថតយករូបភាពយកមកសិក្សាបន្ត។
៣.ថតរូបចម្លាក់អប្សរាមួយចំនួនជាគម្រូដោយប្រើម៉ាស៊ីនធម្មតា សម្រាប់យកមកសាកល្បងប្រើប្រាស់ក្នុងម៉ាស៊ីន ស្កេនដើម្បីពិនិត្យមើលភាពលំអិតនៃរូប។
៤.ធ្វើការសង្កេតលក្ខណៈរូបមួយចំនួន សម្រាប់ការពិពណ៌នាពីបរិបទនៃរូបដែលស្ថិតនៅក្នុងទីតាំងនីមួយៗ។
៥.ស្វែងយល់ពីបញ្ហាប្រឈមនានាក្នុងដំណើរការអនុវត្តការថតរូបនាពេលក្រោយៗទៀត ព្រោះទីតាំងរូបខ្លះស្ថិតក្នុងស្ថានភាពចំណោទខ្ពស់ ដែលត្រូវការប្រើប្រាស់សម្ភារបច្ចេកទេសជាជំនួយ។
ជាលទ្ធផលនៃបេសកកម្មចុះស្រាវជ្រាវលើកដំបូងនេះ ក្រុមការងារបានសម្រេចនូវលទ្ធផលមួយចំនួនទៅតាមការគ្រោងទុកដូចជា៖ ១.បានជួបសម្ភាសន៍ជាមួយ ឡេង ណារី អតីតអ្នកធ្លាប់បម្រើការងារជាមួយក្រុមស្រាវជ្រាវបរទេសដែលសិក្សាពីចម្លក់អប្សរានេះ និងលោក ឡេង សត្យា មន្រ្តីនៃអជ្ញាធរអប្សរា លើការងារបច្ចេកទេសក្នុងការថតរូបសម្រាប់យកមកចុះបញ្ជីរូបភាព។ ២. ក្រុមអ្នកស្រាជ្រាវយើង បានចុះទៅដល់ទីតាំងផ្ទាល់នៅប្រាសាទអង្គរវត្ត ដោយបានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់តាមទីតាំងនានាដែលមានចម្លាក់អប្សរា តាំងពីថែវក្លោងទ្វារទីបួន រហូតដល់ថែវទីមួយ(បាកាន្ត) ដើម្បីរកវិធីកំណត់ប្លង់និងរបៀបប្រើប្រាស់លេខកូដរបស់រូបសម្រាប់ចុះនៅក្នុង ប្លង់អោយមានលក្ខណៈវិទ្យាសាស្រ្ត និងមានលក្ខណៈសង្គតភាពទៅនឹងរបៀបដែលគេធ្លាប់ធ្វីកន្លងមកផងដែរ។ ៣. បានចាប់ផ្តើមថតរូបចម្លាក់អប្សរា តាមគោលប្លង់រួម ព្រមទាំងសិក្សាពីរបៀបជ្រើសរើសប្លង់រូបថត របៀបបង់លេខកូដរបស់រូបនីមួយៗ សិក្សាពីបញ្ហាប្រឈមនានាសម្រាប់ការផ្តិតយករូបដែលនៅទីខ្ពស់ និងសិក្សាពីការតម្រូវការក្នុងការជ្រើសរើសឧបករណ៏ជំនួយផ្សេងៗដែលជាតម្រូវការចាំបាច់មួយចំនួនផងដែរ។
ឯកឧត្តមបណ្ឌិត នូ ចាន់សុភី និងមន្ត្រីស្រាវជ្រាវកំពុងសាកសួរលោក ឡុង ណារី ពីប្រវត្តិការងារអភិរក្សនិងរបៀបនៃការចុះបញ្ជីរូបអប្សរា
ក្រុមស្រាវជ្រាវបានជួបប្រាស្រ័យនិងសម្តែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរអប្សរានៅប្រាសាទអង្គរវត្ត
ក្រុមការងារស្រាវជ្រាវបានជួបប្រាស្រ័យជាមួយមន្រ្តីអាជ្ញាធរអប្សរា មុនពេលចូលទៅប្រាសាទអង្គរវត្ត
សកម្មភាពក្រុមស្រាវជ្រាវកំពុងសិក្សារួមគ្នាលើរូបអប្សរាមួយចំនួននៅប្រាសាទអង្គរវត្ត
ក្រុមស្រាវជ្រាវកំពុងសិក្សាស្វែងយល់ពីរូបអប្សរានៅប្រាសាទអង្គរវត្ត
RAC Media
នៅក្នុងបទបង្ហាញដែលស្តីពី ពីការប្រើប្រាស់រូបភាពបញ្ជូនពីផ្កាយរណបនៅក្នុងគម្រូបាយអូម៉ាស់លើដីនៃព្រៃកោង កាងនិងការប្រើប្រាស់ដីដែលមានការប្រកួតប្រជែង ក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» នាថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ នោះ លោក Jose Alan Castillo ជាអ្នកជំនាញមកពីការិយា ល័យអភិវឌ្ឍនិងការស្រាវជ្រាវប្រព័ន្ធអេកូឡូស៊ី ប្រទេសហ្វីលីពីន បានបង្ហាញចំនុចសំខាន់ៗដែលបានផ្តោតទៅលើដែនកំណត់នៃការសិក្សាពីការរៀបចំផែនទីបាយអូម៉ាស់ព្រៃកោងកាង ដោយលោកបានលើកឡើងថា បច្ចុប្បន្នមានការប៉ាន់ប្រមាណស្តុកកាបូនបាយអូម៉ាស់ភាគច្រើនគឺផ្អែកលើទិន្នន័យចំណុច(ផ្អែកលើទីតាំង)ដើម្បីសំដៅតំបន់ទាំងមូល ដែលវិធីសាស្រ្តនេះគ្រប់គ្រាន់សម្រាប់តែ២ឬ៣ហិចតាប៉ុណ្ណោះប៉ុន្តែចំណាយច្រើននិងយឺតប្រសិនអនុវត្តលើតំបន់ធំៗ។
លោកក៏បានលើកឡើងពី កម្មវត្ថុនៃការសិក្សាគឺដើម្បីវាយតម្លៃរូបភាពបញ្ជូនពីផ្កាយរណបសម្រាប់ការប៉ាន់ប្រមាណនិងការរៀបចំផែនទីបាយអូម៉ាស់ព្រៃកោងកាង។ ចំពោះវីធីសាស្រ្តគឺមានការសិក្សាពីតំបន់ ទិន្នន័យតំបន់ ការជ្រើសរើសគម្រូបាយអូម៉ាស់ ទិន្នន័យពីផ្កាយរណប។
RAC Media
បណ្ឌិត នភាលន៍ សាសាគី បានធ្វើបទបង្ហាញពីស្តីពី «ការធ្វើនវានុវត្តន៍បច្ចេកវិទ្យាសម្រាប់កសិកម្មឆ្លាត ជាករណីសិក្សាសម្រាប់ការស្តារព្រៃឡើងវិញនិងការធ្វើកសិដ្ឋានចិញ្ចឹមត្រី»។
ថ្លែងនៅក្នុងកម្មវិធីនៃបទបង្ហាញ លោកបណ្ឌិត នភាលន៍ សាសាគី ថា ពេលសព្វថ្ងៃនេះយើងបញ្ចេញ៤០ប៊ីលានតោនកាបូនក្នុងមួយឆ្នាំ មានបញ្ហាកង្វះម្ហូបអាហារដែលមានដីរិចរិលប្រហែល២ប៊ីលានហិចតាលើសកលលោកដែលនាំឱ្យមានបញ្ហានេះ និងកង្វះទិន្នន័យ។ រាល់ឆ្នាំមានដើមឈើ១៥ប៊ីលានដើមត្រូវបានបំផ្លាញដោយបុព្វហេតុមនុស្សនិងធម្មជាតិ។ ការស្តារព្រៃឈើឡើងវិញនិងការអភិរក្ស នៅក្នុងតំបន់ត្រូពិចយើងបាត់បង់ព្រៃឈើ ១៣លានហិចតាក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។
មេដឹកនាំពិភពលោកមានបំណងស្តារព្រៃឈើ៣៥០ហិចតានៅឆ្នាំ២០៣០ ដែល១ហិចតានៃព្រៃឈើដែលបានស្តារអាចស្តុកកាបូន១០០ទៅ៥០០តោនក្នុងរយៈពេល២០ឆ្នាំ។
ចុះហេតុអ្វីត្រូវការស្តារព្រៃឈើ? ជាដំណោះស្រាយអាកាសធាតុធម្មជាតិ ជាវិធីសាស្រ្តកាត់បន្ថយដ៏ល្អប្រសើរមួយក្នុងចំណោមទាំង១០ជាមួយផលប្រយោជន៍ជាច្រើន។ ការប្រើនវានុវត្តបច្ចេកវិទ្យាសម្រាប់ការដាំដុះដែលមានសហគ្រាស១៤បានដំណើរការ គេអាចប្រើដ្រូនសម្រាប់ការស្តារព្រៃឈើតាមនវានុវត្តបច្ចេកវិទ្យាផ្ទុកទិន្នន័យធំ។
ជាឧទាហរណ៍ក្រុមហ៊ុនវិស្វកម្មជីវកាបូនដែលបានបង្កើតនៅឆ្នាំ២០១៤បានធ្វើគម្រោងដំបូងនៅឆ្នាំ២០១៧នៅប្រទសអូស្រា្តលី និងគម្រោង៩ទៀតនៅប្រទេសភូមា និងប្រទេសផ្សេងៗ នៅឆ្នាំ២០១៨បានពង្រីកគម្រោងទៅដល់សហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀត។
លោកបណ្ឌិត នភាលន៍ សាសាគី បានបង្ហាញថា មានដំណាក់កាល៣ ក្នុងការដាំដើមឈើដោយដ្រូន៖ (១)ការរៀបចំផែនទី (២)ការដាំ (៣)ការត្រួតពិនិត្យដោយដ្រូន។ ការប្រមូលទិន្នន័យអាចលើកកម្ពស់និងពង្រីកលទ្ធភាពនានានិងចំណេះដឹង ទិន្នន័យដែលទទួលបានពីដំណាក់កាលការត្រួតពិនិត្យនិងរៀបចំផែនទីអាចយកមកច្របាច់ចូលគ្នាដោយម៉ាស៊ីនដែលអាចវិភាគទិន្នន័យមុននឹងការដាំមួយសារទៀត។ ទិន្នន័យធំនេះមានតម្លាភាពដែលដើមឈើមួយដើមៗបានកំណត់ទីតាំងនិងតាមដានពីការលូតលាស់និងទិន្នផលរបស់វា។
ហេតុអ្វីដែលយើងត្រូវប្រើនវានុវត្តបច្ចេកវិទ្យា?
-លោកថា នៅប្រទេសជប៉ុន ក្រុមហ៊ុន Umitron កាត់បន្ថយកាកសំណល់នៅក្នុងឧស្សាហកម្មកសិដ្ឋានចិញ្ចឹមត្រី
-នៅប្រទេសចិន ក្រុមហ៊ុន Meicai បានភ្ជាប់ផលិតផលរបស់កសិករទៅកាន់ភោជនីយដ្នានក្នុងតំបន់នៅប្រទេសចិន ក្រុមហ៊ុនAnd Forest បានដាំដើមឈើតាមអ៊ីនធើណេតដោយប្រើទូរស័ព្ទឆ្លាតនិងជារឿងពិត។
នៅចុងបញ្ចប់នៃកម្មវិធី លោកបណ្ឌិត នភាលន៍ សាសាគី បានលើកឡើងថា បច្ចេកវិទ្យាគឺកាន់តែងាយស្រួលរកបានសម្រាប់ការស្តារព្រៃឈើនិងកសិកម្មឆ្លាត។ រីឯការចាត់វិធានការគឺជាអ្វីដែលកំពុងខ្វះខាត។
ថ្ងៃ អង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ សិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ»៕
RAC Media
លោក Manjunatha Venkatappa ជាអ្នកជំនាញខាងទីតាំងភូមិសាស្រ្តមក ជាវាគ្មិនមកពីប្រទេសថៃបានធ្វើបទបង្ហាញពី «ការប្រើប្រាស់កម្មវិធីGoogle Earth សម្រាប់ការរកមើលដីទំនេរសម្រាប់កសិកម្មឆ្លាត»។ សព្វថ្ងៃនេះមានតម្រូវការភ្លាមៗ សម្រាប់ព័ត៌មានដោយផ្អែកលើទីតាំងព័ត៌មានភូមិសាស្រ្តនិង បច្ចេកវិទ្យាសម្បូរបែបដើម្បីត្រួតពិនិត្យភាព រិចរិលដី បញ្ហាកសិកម្មនិងកំណត់តំបន់ដែលសាកសមសម្រាប់តម្រូវការកសិកម្មឆ្លាតដែលត្រូវវាយតម្លៃ។
កម្មវិធីGoogle Earthជាវេទិការផ្អែកលើខ្លោតសម្រាប់សមត្ថភាពគណនាធំសម្បើមដើម្បីរក្សាបញ្ហាសង្គមដែលមានឥទ្ធិពលខ្លាំងរួមមានការកាប់បង្ហាញព្រៃឈើ ការត្រួតពិនិត្យគ្រោះរាំងស្ងួត គ្រោះមហន្តរាយ ការគ្រប់គ្រងទឹក ការការពារបរិស្ថាន ការត្រួតពិនិត្យដី អាកាសធាតុនិងធនធានធម្មជាតិ។ វាជាកម្មវិធីមានទិន្នន័យអាកាសធាតុនិងការបញ្ជាពីចម្ងាយដោយឥតគិតថ្លៃ មានល្បើនមិនដូចពីមុន និងភាពងាយស្រួលប្រើនិងមិនចំណាយអ្វីទាំងអស។
-ហេតុអ្វីត្រូវមានកសិកម្មឆ្លាតនៅកម្ពុជា? តំបន់កសិកម្មមានខូចខាតធ្ងន់ធ្ងប្រហែល២០,៦៦១ហិចតានៅក្នុងឆ្នាំ២០១០ទៅ២០១១ការធ្វើស្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះរាំងស្ងួតដែលភាគច្រើនកើតឡើងនៅពាក់កណ្តាលរដូចវស្សា។ សីតុណ្ហភាពមធ្យមនៅក្នុងកម្ពុជាបានកើនឡើងពី០.៨អង្សារពីឆ្នាំ១៩៦០ទៅ២០០៥។ សីតុណ្ហភាពមធ្យមតាមការព្យាករណ៍នឹងកើនឡើង០.៣ទៅ.៦អង្សារនៅឆ្នាំ២០២៥ ០.៧ទៅ២.៧អង្សារនៅឆ្នាំ២០៦០ និង១.៤ទៅ៤.៣អង្សារនៅឆ្នាំ២០៩០។
ការរកមើលដីទំនេរដោយផ្អែកលើទីតាំងសម្រាប់កសិកម្មឆ្លាតដោយប្រើម៉ាស៊ីនGoogle Earthដែលដំណើរគណនាក្នុងខ្លោតនិងការបញ្ជាពីចម្ងាយ។ វាជាកម្មវិធីដោយផ្អែកលើអ៊ីនធើណេតសាមញ្ញមួយសម្រាប់ការត្រួតពិនិត្យបញ្ហាកសិកម្មនៅក្នុងវេទិកាបណ្តាញអ៊ីនធើណេតរបស់Google Earth។ចំពោះដំណោះស្រាយបែបវិទ្យាសាស្រ្តនិងការចូលមើលទិន្នន័យ។ លោក Manjunatha Venkatappa មើលផែនទីដីដំណាំនិងព្រៃឈើ រយៈកម្ពស់ ទីជម្រាល បណ្តាញលំហូរ និងទិន្នន័យអាកាសធាតុដូចជាសីតុណ្ហភាព ទឹកភ្លៀង សន្ទទស្សគ្រោះរាំងស្ងួតជាដើម។
-អាចប្រើសម្រាប់រកតុល្យភាពកាបូននិងឥណទានកាបូនតើយើងអាចត្រួតពិនិត្យពីដំណើរការនេះដោយរបៀបណា? គឺកសិករត្រូវមានឧបករណ៍ឆ្លាតសម្រាប់ការត្រួតពិនិត្យសុខភាពដំណាំ និងអ្នករៀបចំគោលនយោបាយអាចប្រើប្រាស់កម្មវិធីសម្រាប់ការត្រួតពិនិត្យគ្រោះរាំងស្ងួតថ្នាក់ជាតិ ការត្រួតពិនិត្យសុខភាពដំណាំថ្នាក់ជាតិ។ កម្មវិធីនេះអាចយកព័ត៌មានមកផ្ទះបានយ៉ាងងាយស្រួលដោយសារទិន្នន័យរក្សាក្នុងក្លោត៕
ថ្ងៃ អង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ សិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ»៕
RAC Media
នៅថ្ងៃ អង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ គឺជាថ្ងៃទី៣ នៃកម្មវិធីសិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» នៅខេត្តសៀមរាប បណ្ឌិត Takuji Tsusaka បានធ្វើបទបង្ហាញស្តីពី «ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈកសិកម្មមានភាពឆ្លាតជាមួយអាកាសធាតុ»។
CSAជាការបញ្ចូលនៃការបន្ស៊ាំនិងការការបន្ថយនៅក្នុងយុទ្ធសាស្រ្តលូតលាស់កសិកម្ម។ ចំពោះវិធានការបន្ស៊ាំមានដូចជា ការផ្លាស់ប្តូរកាលបរិច្ឆេទការដាំ ការដាំពូជឬប្រភេទដំណាំផ្សេងៗ ការអភិវឌ្ឍនិងការលើកម្ពស់ដំណំាមានជម្រើស ការអភិវឌ្ឍពូជដែលធន់នឹងកំដៅនិងគ្រោះរាំងស្ងួត ការប្រើប្រាស់ការដាំឆ្លាស់គ្នានិងការដាំវ៉ិលជុំ ការគ្រប់គ្រងជំងឺនិងសត្វចង្រៃបានល្អប្រសើរសម្រាប់ដំណាំ និងការអភិវឌ្ឍប្រព័ន្ធព្រមានជាមុននិងវិធានការការពារសម្រាប់គ្រោះធម្មជាតិ។ផ្តោតលើការកាត់បន្ថយគឺមានន័យថាផ្តោតលើការបំភាយឧស្ម័នផ្ទះកញ្ចក់តាមវិស័យ ដូចជាកសិកម្មដែលមាន១១ទៅ១៥% ការកាប់ព្រៃឈើ ការដឹកជញ្ជូន ឧស្សាហកម្ម ថាមពល និងកាកសំណល់ជាដើម។
ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីកសិកម្មតាមប្រភពមានដូចជា ដំណើរការរំលាយអាហាររបស់សត្វ លាមកដែលចោលលើដីវាលស្មៅ ជីសំយោគ និងផលិតកម្មស្រូវ លាមកដែលបានស្តុក សំណល់ដំណាំ លាមកដែលចោលលើដីដំណាំ ការដាំដុះនៃដីសរីរាង្គ។ ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីកសិកម្មតាមតំបន់ នៅអាស៊ីមានដំណើររំលាយអាហារបស់សត្វ៣២% ដី២៧% និងស្រូវ២៣%។ ការកាត់បន្ថយសត្វក្តាមនៅក្នុងកសិកម្មមាន៣ប្រភេទ៖ (១)ប្រពលវប្បកម្ម (២)ការកាត់បន្ថយការបំភាយនៅក្នុងផលិតកម្មកសិកម្ម (៣)ការបំបែកកាបូនបន្ថែមនៅក្នុងប្រព័ន្ធកសិកម្ម។
លោកTakuji Tsusaka បង្ហាញពីវិធានការកាត់បន្ថយ វិធានការទី១៖ការកាត់បន្ថយការបំភាយពីដំណើររំលាយអាហាររបស់សត្វ វិធានការទី២៖ការគ្រប់គ្រងជីអាសូត វិធានការទី៣៖ ការកាត់បន្ថយការបំភាយមេតានពីវាលស្រែ វិធានការទី៤៖ការបំបែក។
RAC Media
នៅឆ្នាំនេះ សមរាត្រី នឹងកើតមានចំនួន២ដង គឺចំថ្ងៃទី២១ ខែមីនា និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ វេលានេះ គឺជាឱកាសដែលប្រជាពលរដ្ឋទាំងអស់អាចទស្សនាប្រាសាទអង្គរវត្ត គឺទស្សនាព្រះអាទិត្យដែលនឹងរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត។ ពោលគឺចាប់ម៉ោង៥ និង៥០នាទីព្រឹកព្រលឹមស្រាងៗ រហូតដល់ម៉ោងប្រហែល៧ព្រឹក ដែលយើងអាចមើលឃើញ ពីខ្លោងទ្វារកណ្តាលនៃគុហ៍តារាជ(ក្លោងទ្វារធំខាងលិច)ទៅ។ នេះបើយោងតាមការផ្សាយព័ត៌មាននៅគេហទំព័រក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
យោងតាមប្រភពដដែល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ថាតាមការសិក្សារបស់អ្នកស្រាវជ្រាវ របស់មជ្ឈមណ្ឌល ស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរាថា ព្រះអាទិត្យរះទ្បើងចំកំពូល កណ្តាលនៃប្រាសាទអង្គរវត្តនេះ គេឱ្យ ឈ្មោះថា សមរាត្រី(Equinox) ពោលគឺ សមរាត្រីជា ពេលវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះខែខ្លះថ្ងៃមានរយៈ ពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។ ករណីពិសេសនៅ ប្រាសាទអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំ កំពូលកណ្តាលនៃប្រាសាទអង្គរវត្ត។
RAC Media | ផាញ់ សារឿន
ជំនួយអភិវឌ្ឍន៍នៃប្រទេសរីកចម្រើន ជាពិសេសក្រុមប្រទេស G20 និង ប្រទេស OECD បានហូរចូលមកប្រទេស កំពុងអភិវឌ្ឍន៍ តាមរយៈគណកម្មការជំនួយអភិវឌ្ឍន៍ ដែលជំនួយនេះផ្តល់មកប្រទេសក្រីក្រ ឬ ប្រទេសកំពុង អភិវឌ្ឍន៍តាមរូបភាពពីរយ៉ាង គឺជំនួយទ្វេភាគី និង ជំនួយពហុភាគី។
ជំនួយទ្វេភាគី ជាជំនួយប្រទេសរីកចម្រើនបានផ្តល់ឱ្យប្រទេសក្រីក្រ ឬ ប្រទេសកំពុងអភិវឌ្ឍន៍ ដោយប្រទេសសមាជិក G20 ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ម្តងមួយៗ តាមរូបភាពផ្សេងៗ ដូចជា ជំនួយបច្ចេកទេស ការពង្រឹងសមត្ថភាព ការតស៊ូមតិ ការគោរពសិទ្ធិមនុស្ស ជាដើម។ ចំណែកឯប្រទេសជប៉ុនវិញតែងតែជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍ជនបទ និង ហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសអឺរ៉ុបជាច្រើនបានអន្ទាក់ជំនួយនេះ ជាថ្នូរនឹងការគោរពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ដោយផ្តល់ហិរញ្ញប្បទានដល់អង្គការសង្គមស៊ីវិលនានាឱ្យទិទៀនរិះគន់រដ្ឋាភិបាល ដោយរកហេតុផលដើម្បីបង្ហាញថា រដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្ស មិនមានលទ្ធិប្រជាធិបតេយ្យ និង បបួលកម្មករធ្វើបាតុកម្មជាដើម។ ការចំណាយលើកិច្ចការទាំងអស់នេះ ចាត់ទុកថា ជាជំនួយជួយដល់កម្ពុជាផងដែរ។ ដោយសារគ្មានជំរើស ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទទួលយកជំនួយទាំងនេះដោយទុកឱ្យសង្គមស៊ីវិលបំពេញការងារស្រេចតែនឹងចិត្ត។
ក្រោយឆ្នាំ២០១៣ ប្រទេសចិនបានបង្កើនគោលនយោបាយ«ខ្សែក្រវ៉ាត់និងផ្លូវ» ហើយធ្វើការតភ្ជាប់ផ្លូវសូត្រនិងផ្លូវសូត្រសមុទ្រ គ្របដណ្តប់ប្រមាណ៦៩ប្រទេស ដែលស្មើនឹង១ភាគ៣ នៃប្រទេសទាំងអស់លើពិភពលោក រួមមានអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអាហ្វិ្រក ហើយបានផ្តល់ជំនួយក្នុងការកសាងរចនាសម្ព័ន្ធដល់ប្រទេសទាំងនោះដោយមានលក្ខខណ្ឌតែមួយគត់ គឺគាំទ្រគោលនយោបានចិនតែមួយ។
ដោយគ្មានបន្ទុកផ្សេងៗ ជាពិសេសការដាក់សម្ពាធនយោបាយលើរដ្ឋាភិបាលក្នុងនយោបាយផ្ទៃក្នុង និង នយោបាយការបរទេស ធ្វើឱ្យគោលនយោបាយ«ខ្សែក្រវ៉ាត់និងផ្លូវ»របស់ចិន បានដណ្តើមឧត្តមភាពខ្ពស់ និង មានប្រជាប្រិយភាពក្នុងបរិវេណដែលវិថីសូត្រគ្របដណ្តប់។ ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាប្រទេសក្រីក្រ គេក៏ត្រូវការឱកាសនិងសិទ្ធិសេរីភាពក្នុងការដឹកនាំប្រទេសរបស់គេទៅរកភាពរីកចម្រើនដែរ។ នៅពេលប្រទេសទាំងនេះ សំឡឹងឃើញវិថីសូត្ររបស់ចិនផ្តល់ផលប្រយោជន៍ច្រើនជាង គេក៏ចាប់យកវិថីសូត្ររបស់ចិន ជាជាងជំនួយនិងចំណង។
បច្ចុប្បន្នសហរដ្ឋអាមេរិកក៏ដូចជាជប៉ុនមានការព្រួយបារម្ភ ហើយជប៉ុននឹងស្នើយោបល់លើក Guideline ថ្មីសម្រាប់ ជំនួយអភិវឌ្ឍន៍ដើម្បីពង្រឹងឧត្តមភាពរបស់ខ្លួនឡើងវិញ។ បើពុំដូច្នោះទេ ឥទ្ធិពលនៃប្រទេសលោកខាងលិចតាមរយៈឧបករណ៍ជំនួយអភិវឌ្ឍន៍នេះ នឹងត្រូវសាបរលាបទៅវិញម្តងបន្តិចៗ ហើយទទួលបរាជ័យក្នុងការប្រជែងគ្នាជាមួយនឹងគោលនយោបាយ«ខ្សែក្រវ៉ាត់និងផ្លូវ»របស់ចិន។
នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពនៃ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមប៉ូឡូញ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំបាឋកថាមួយ ស្តីពី «ការតម្រង់តួនាទីវប្បធម៌មូលធន ចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ»
នៅក្នុងខ្លឹមសារនៃ បាឋកថា លោកសាស្ត្រចារ្យ Rafal Smoczynski ជាវាគ្មិនដែលបានអញ្ជើញពី វិទ្យាស្ថានទស្សនវិជ្ជា និងសង្គមវិជ្ជា នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម ប៉ូឡូញ បានឱ្យដឹងថា ប្រទេសនីមួយៗគឺមានលក្ខណៈប្លែកៗគ្នា បើទោះជាមានការចែករំលែកវប្បធម៌ ការផ្លាស់ប្ដូរកម្លាំងពលករ ពីប្រទេសមួយទៅប្រទេសមួយ មិនថា ពីសហភាពអឺរ៉ុប ទៅតំបន់ផ្សេង ឬក៏ពីតំបន់ផ្សេងមកសហភាពអឺរ៉ុប គឺវាមានលក្ខណៈមិនដូចគ្នាឡើយ។
សូមទាញយកខ្លឹមសារទាំងស្រុងនៃបទបង្ហាញក្នុងបាឋកថាដូចខាងក្រោម...
RAC Media | ស៊ាង រ៉ូហ្សាត
ក្រុមការងារសាងសង់អគារ ឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមអគ្គលេខាធិការ យង់ ពៅ នៅរសៀលថ្ងៃចន្ទ១៣ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ នេះ បានទទួលជួបពិភាក្សា លើកិច្ចការមួយចំនួន ជាមួយក្រុមការងារ បច្ចេកទេសវិស្វកម្ម ដែលដឹកនាំដោយ លោក លឹម សុក្រាត ជាស្ថាបត្យករ និងជាមន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជា។
គោលបំណងនៃជំនួបនេះ គឺដើម្បី សិក្សា ពិនិត្យ លើការរៀបចំប្លង់ ទឹក ភ្លើង និងម៉ាស៊ីនត្រជាក់ ដែលនឹងត្រូវបំពាក់នៅពេលនាពេលឆាប់ៗនេះ។
«អាគារឥន្ទ្រទេវី»នេះ ជាចំណែកមួយនៃកិច្ចប្រឹងប្រែងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការគាំទ្រនិងសាងសង់ដោយក្រុមការងាររបស់អ្នកឧកញ៉ា ពុង ខៀវសែ ហើយក៏ជាអាគារទី២ ដែលរាជបណ្ឌិត្យសភាកម្ពុជាទទួលបាន បន្ទាប់ពីកាដូអាគារខេមរវិទូ ដែលជាកាដូដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
RAC Media | ស៊ាង រ៉ូហ្សាត
កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវាគ្មិនទី៥ សម្រាប់កម្មវិធីសិក្ខាសាលា ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» នៅខេត្តសៀមរាប នាថ្ងៃ ចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
ប្រទេសឥណ្ឌូណេស៊ីបានប្តេជ្ញាចិត្តដើម្បីកាត់បន្ថយការបញ្ចេញកាបូនឱ្យបាន២៩%ស្ថិតនៅក្រោមពាណិជ្ជកម្មជាធម្មតានៅក្នុងឆ្នាំ២០៣០ និងឡើង៤១%ជាមួយការគាំទ្រពីអន្តរជាតិ។ វាមានវិស័យ៥ដូចជា ថាមពល កាកសំណល់ ឧស្សាហកម្ម កសិកម្ម និងរុក្ខាប្រមាញ់ដែលត្រូវគិតគូ។ ព្រៃកោងកាងរបស់ប្រទេសឥណ្ឌូណេស៊ីមាន៤១៧. ០០០ ហិចតានៅស៊ូម៉ាត្រា ១៦៥,០០០ហិចតានៅកាលីម៉ាន់ត្រា ៥៣,០០០ហិចតានៅស៊ូឡាវេស៊ី ២,៩៤៣,០០០ហិចតានៅប៉ាពួខាងលិច ៣,៧០០ហិចតានៅបាលីនិងថេងហ្គារ៉ា ៣៤,៤០០ហិចតានៅជ្វា ហើយតំបន់ត្រូវសិក្សាគឺព្រៃកោង កាង Segara Anakan ក្នុងតំបន់ជ្វានេះដែលមានទំហំ៦,៧១៦ហិចតា។
ប្រទេសឥណ្ឌូណេស៊ីបានរងប៉ះពាល់ពៅកម្រិតខ្ពស់នៃដំណើរកករងបន្តិចម្តងៗដែលអាចប៉ះពាល់៖ ការតាំងលំនៅដ្ឋាននៅព្រៃកោងកាង របាយ និងស្តុកកាបូន ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនៅចន្លោះឆ្នាំ២០០៣ដល់២០១៤ មាន១៩៩.៥ហិចតាក្នុងមួយឆ្នាំ។
ស្តុកកាបូនព្រៃកោងកាងសរុបគឺ៥១៥.៧២មីលីក្រាមក្នុងមួយហិចតា ដែលលើ ដី៨៦.៥៩មីលីក្រាម/ហិចតា កាបូនដី៣៨៦មីលីក្រាម/ហិចតា ក្រោមដី៤២.៤៣មីលីក្រាម/ហិចតា និងណេក្រូម៉ាស ០.៧មីលីក្រាម/ហិចតា។ ហើយកម្មវត្ថុនៃការប៉ាន់ប្រមាណស្តុកកាបូនព្រៃកោងកាងនៅក្នុងSegara Anakanគឺដើម្បីវាយតម្លៃស្តុកកាបូននៅក្នុងព្រៃកោងកាងSegara Anakan ចំពោះវិធីសាស្រ្តគឺទាក់ទងនឹងអាងកាបូនទាំង៥ដូចជាលើដី ក្រោមដី ណេក្រូម៉ាស និងកាបូនសរីរាង្គដីដោយប្រើរូបមន្តផ្សេងៗគ្នា។
កញ្ញា Shahnaz Nur Firdausi ក៏បានបង្ហាញពីដំណើរជ្រើសរើសគម្រូ ការប្រៀបធៀបថ្នាក់ទី១និងទី៣។ ចំពោះការពិភាក្សាការវាស់ស្តុកកាបូនសរុបពីថ្នាក់ទី៣គឺទាបជាងថ្នាក់ទី១សម្រាប់លើដី និងក្រោមដី និងខ្ពស់ជាងសម្រាប់ណេក្រូម៉ាសនិងកាបូនដី។ ចំនួនទាបជាងពីថ្នាក់ទី៣អាចកើតឡើងដោយសារការគ្របដណ្តប់នៃកូនដើមឈើ។ ដង់ស៊ីតេនៃព្រៃកោងកាងអាចចាត់ថ្នាក់ថាខ្ពស់និងប្រភេទផ្សេងគ្នាគឺល្មម។ ក្នុងការគណនាស្តុកកាបូននៅSegara Anakan កញ្ញា បានបង្ហាញទិន្នន័យដូចខាងក្រោម៖
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM