Royal Academy of Cambodia
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីគោលបំណងរបស់ឯកឧត្ដម និងគម្រោងរៀបចំផលិតជាខ្សែវីដេអូ ស្ដីអំពី «ការវិវត្តនៃស្ថាបត្យកម្មខ្មែរចាប់តាំងពីការកកើតដំបូងរហូតដល់បច្ចុប្បន្ន» នាពេលខាងមុខនេះ។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំចងក្រងជាខ្សែវីដេអូ ស្ដីអំពី «ការវិវត្តនៃស្ថាបត្យកម្មខ្មែរចាប់តាំងពីការកកើតដំបូងរហូតដល់បច្ចុប្បន្ន» ដោយផ្អែកលើ មូលដ្ឋានឯកសារនិងស្នាដៃស្រាវជ្រាវរបស់អ្នកស្រាវជ្រាវជាន់ខ្ពស់ ដែលបានធ្វើបទបង្ហាញក្នុងសិក្ខាសាលជាតិទាំងពីរកន្លងមកនេះ ដោយការរៀបចំឯកសារជាវីដេអូនេះ អាចនឹងត្រូវការពេលវេលា២ឆ្នាំ គឺពីឆ្នាំ២០២០ដល់ឆ្នាំ២០២១ ដើម្បីគោលបំណងក្នុងការចូលរួមចំណែកកសាងសង្គមជាតិកម្ពុជាឱ្យមានវិបុលភាព និងវឌ្ឍនភាពឆ្ពោះទៅមុខបន្ថែមទៀត តាមរយៈការពង្រីកចំណេះដឹងអំពីវិស័យស្ថាបត្យកម្មខ្មែរ និងជាការចូលរួមមួយផ្នែកក្នុងវិស័យទេសចរណ៍កម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ក៏បានគូសបញ្ជាក់បន្ថែមអំពីការប្ដេជ្ញាយ៉ាងមុតមាំរបស់ឯកឧត្ដមថា តាមផែនការដែលបានគ្រោងទុក នៅក្នុងឆ្នាំ២០២០ខាងមុខនេះ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនឹងខិតខឹប្រឹងប្រែងរៀបចំឱ្យបានចេញជាសមិទ្ធផលជោគជ័យពាក់កណ្ដាលរបស់ខ្លួនក្នុងដំណើរការផលិតវីដេអូ ដ៏មានសារៈសំខាន់នេះ ដែលវាគឺជាសមិទ្ធផលក្នុងនាមឯកឧត្ដមជារាជបណ្ឌិត្យសភាកម្ពុជា ដែលនឹងធ្វើការរៀបរាប់អំពីការកកើតទឹកដីខ្មែរចាប់តាំងពីសម័យហ្វូណនរហូតមក និងបញ្ជាក់អំពីប្រពៃណីខ្មែរបុរាណ ហើយក្នុងនោះក៏នឹងមានការបង្ហាញអំពីការស្លៀកសំលៀកបំពាក់បែបប្រពៃណីខ្មែរបុរាណ ដែលវានឹងជាការចូលរួមចំណែកមួយនៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ដែលកំណត់ចេញដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានាពេលកន្លងមកផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងអំពីគុណតម្លៃនៃស្ថាបត្យកម្ម ការវិវត្តសំខាន់ៗនៃស្ថាបត្យកម្មខ្មែរ ភាពសម្បូរបែប ព្រមទាំងភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរបុរាណ ប៉ុន្តែឯកឧត្ដមបានគូសបញ្ជាក់ថា វិធីសាស្ត្រក្នុងការបង្ហាញរបស់ខ្មែរ ទៅកាន់ពិភពលោកនៅមិនទាន់ទូលំទូលាយនៅឡើយ។
បើតាមឯកឧត្ដមបណ្ឌិត យង់ ពៅ ស្ថាបត្យកម្មនីមួយៗ ត្រូវគោរពទៅតាមក្បួនខ្នាតជាចាំបាច់របស់មរតកវប្បធម៌នៃប្រជាជាតិនីមួយៗ ហើយស្ថាបត្យកម្មបានចារឹកនូវឥរិយាបថ វប្បធម៌ និងសង្គមរបស់ប្រជាជាតិ ដោយតាមរយៈការសង្កេតមើលសំណង់អគារ គេអាចយល់នូវចរឹកលក្ខណៈ ឥរិយាបថសង្គម និងឥរិយាបថជនជាតិ ភ្ជាប់ទៅនឹងទស្សនវិជ្ជាសង្គម នៃប្រជាជាតិនីមួយៗបាន។ ជាមួយគ្នានេះដែរ ស្ថាបត្យកម្មរបស់ជាតិសាសន៍មួយ ត្រូវបានផ្លាស់ប្ដូរដោយសារកត្តាសង្គម សេដ្ឋកិច្ច ប្រវត្តិសាស្ត្ររបស់ប្រជាជាតិនីមួយៗ ហើយវាក៏អាចក្លាយទៅជាភស្តុតាងដែលបង្ហាញអំពីស្ថានភាពប្រែប្រួលនៃឥរិយាបថសង្គម ទិដ្ឋភាពសង្គមជាហូរហែរ ដោយពេលខ្លះមិនមានអ្វីជាសំណេរនោះទេ ប៉ុន្តែគេអាចមើលទៅលើស្ថាបត្យកម្ម ក៏គេអាចមើលឃើញអំពីឥរិយាបថសង្គម ទិដ្ឋភាពសង្គមផងដែរ។
ជាមួយគ្នានេះដែរ ការវិវត្តនៃស្ថាបត្យកម្ម គឺជាបង្ហាញអំពីវឌ្ឍនភាពនៃសង្គមមនុស្ស ដោយមនុស្សបានវិវត្តពីការរស់នៅក្នុងរូងភ្នំ រហូតដល់ដំណាក់កាលកសាងប្រាសាទភ្នំ និងចុងក្រោយដូចជារហូតមកដល់សម័យឧដុង្គ ដែលខ្មែរយើងបានកសាងជាលក្ខណៈវត្តច្រើនជាងលក្ខណៈប្រាសាទ ពោលគឺវាជាការវិវត្តនៃសង្គមរបស់មនុស្សខ្មែរជំនាន់មុន ដែលទាំងនេះជាការប្រែប្រួលនៃស្ថាបត្យកម្មនៃប្រជាជាតិនីមួយៗ។
ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កន្លងមកខ្មែរយើងតែងតែនិយាយថា «ភាពអស្ចារ្យនៃវប្បធម៌របស់យើង» ប៉ុន្តែវិធីបង្ហាញរបស់យើង គេមិនបានឃើញនោះទេ ដូច្នេះរាជបណ្ឌិត្យសភាកម្ពុជាមានតួនាទីឆ្កឹះបង្ហាញនូវវិធីនេះ ដែលកន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាជាមួយនឹងឯកឧត្ដមរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងទេសចរណ៍រួចហើយ និងបានឯកភាពគ្នាជាកម្រិតអន្តរស្ថាប័ន ដើម្បីធ្វើការលើកតម្កើងវិស័យទេសចរណ៍វប្បធម៌ និងផលិតផលថ្មី ដែលនេះជាអ្វីដែលយើងបានធ្វើដើម្បីមរតកវប្បធម៌របស់ជាតិយើង។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយនឹងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ បានរៀបចំនូវសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីវាគ្មិនដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់សរុប ៨រូប៕
RAC Media | លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
សិក្ខាសាលានេះ ត្រូវរៀបចំឡើងក្នុងគោលបំណងបង្ហាញនូវរចនាបថអង្គរ និង បង្ហាញអំពីទម្រង់ និង លក្ខណៈពិសេសនៃក្បាច់បុរាណខ្មែរសំខាន់ៗមួយចំនួន ដែលជាមូលដ្ឋានគ្រឹះ ជាស្នូលនៃព្រលឹងខ្មែរនាសម័យស្ថាបត្យកម្ម និង សំណង់ខ្មែរសម័យទំនើបបច្ចុប្បន្ន និង សម័យក្រោយៗទៀត។ ជាការពិតណាស់ ក្នុងបរិបទសាកលភាវូបនីយកម្ម សំណង់ និង ស្ថាបត្យកម្មខ្មែរសម័យទំនើប ចាប់តាំងពីសម័យអាណានិគមនិយមបារាំង សម័យសង្គមរាស្ត្រនិយម រហូតមកដល់សម័យបច្ចុប្បន្ន ខ្មែរតែងតែផ្សារភ្ជាប់ទៅនឹងស្ថាបត្យកម្ម និង ក្បាច់រចនាបែបបុរាណខ្មែរ ដែលបានបន្សល់ទុកជាមរតកដ៏វិសេសវិសាល តាំងពីសម័យចក្រភពអង្គរ បង្កើតបានជាតម្លៃដ៏ពិសិដ្ឋរបស់ប្រជាជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន។
សិក្ខាសាលានៅថ្ងៃនេះ ត្រូវបានរៀបចំដោយមានការអញ្ជើញចូលរួមចែករំលែកចំណេះដឹង និងស្នាដៃស្រាវជ្រាវ របស់វាគ្មិន ៨ រូប ផ្ដោតលើប្រធានបទចំនួន ៨ សំខាន់ៗដូចខាងក្រោម៖
“រចនាបថស្ថាបត្យកម្មនិងសំណង់ប្រាសាទសម័យអង្គរ” ដោយលោក រ៉េត សាមុត
“ការស្វែងយល់អំពីរចនាបថសិល្បៈខ្មែរ” ដោយលោកសាស្ត្រាចារ្យ ឡោ សាន
“ក្បាច់៤ប្រភេទរបស់សិល្បៈខ្មែរ” ដោយលោកព្រឹទ្ធាចារ្យ ចាន់ ស៊ឹម
“ទម្រង់ក្បាច់បុរាណខ្មែរ” ដោយលោកសាស្ត្រាចារ្យ ផល ពុទ្ធិ
“រចនាបថសំណង់ស្ថាបត្យកម្មខ្មែរសម័យឧដុង្គ” ដោយបណ្ឌិតសភាចារ្យ សោម សុមុនី
“រចនាបថសំណង់ស្ថាបត្យកម្មខ្មែរពីសម័យអាណាព្យាបាលបារាំងដល់សម័យបច្ចុប្បន្ន” ដោយលោក សេង សុវណ្ណដារ៉ា
“រចនាបថនិងសំណង់ស្ថាបត្យកម្មខ្មែរពីសម័យសាធារណរដ្ឋខ្មែរ ដល់បច្ចុប្បន្ន” ដោយលោកសាស្ត្រាចារ្យ កុល សារ៉ូ
“រចនាបថស្ថាបត្យកម្មខ្មែរសម័យទំនើប” ដោយលោក លឹម សុក្រាត
នៅក្នុងសិក្ខាសាលានេះផងដែរ ក៏មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ មន្ត្រីរាជការ និងនិស្សិតសរុបប្រមាណជាង ៦០ នាក់។
បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត យង់ ពៅ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការប្រមូលផ្តុំធនធានបញ្ញាញាណខ្មែរលើវិស័យរចនាបថ និង សំណង់ស្ថាបត្យកម្ម ដើម្បីរួមចំណែកលើកតម្កើងលក្ខណៈជាតិ និងការអភិវឌ្ឍសង្គមប្រកបដោយវិបុលភាព វឌ្ឍនភាព ភិយ្យោភាព និង សេចក្តីសុខក្សេមក្សាន្តក្នុងសង្គមកម្ពុជាតរៀងទៅ៕
RAC Media | លឹម សុវណ្ណរិទ្ធ
កាលពីរសៀល ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំអង្គប្រជុំរួម ដើម្បីពិនិត្យបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ ស្នើដោយក្រសួងបរិស្ថានបានចំនួន៥ពាក្យ។
RAC Media
នៅពីក្រោយនៃកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ អាស៊ាន និងកូរ៉េ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាដើម្បីស្វែងរកយុទ្ធសាស្ត្រនិងបានផ្លាស់ប្តូរទស្សនកិច្ចគ្នាជុំវិញការបង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន កូរ៉េ ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត សំដៅបង្កើននិងជំរុញភាពជាដៃគូរវាងអាស៊ាន កូរ៉េ និងកូរ៉េ មេគង្គឱ្យកាន់តែមានភាពរស់ រវើក ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយសម្លឹងមកទិសខាងត្បូងរបស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ចេអ៊ីន។
ថ្ងៃនេះក្នុងសិក្ខាសាលាស្តីពីតួនាទីរបស់ Think Tanks នៅប៊ូសាន ក្នុងសាធារណរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើបទបង្ហាញដល់អ្នកស្រាវជ្រាវរបស់សាធារណរដ្ឋកូរ៉េ និងអាស៊ានបានទៅលើចំណុច៤រួមមាន ៖ ទី១. អំពីទំនាក់ទំនងរវាងកម្ពុជា កូរ៉េ, ទី២. លទ្ធភាពនៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរបស់សាធារណរដ្ឋកូរ៉េ, ទី៣.អំពីគោលនយោបាយសម្លឹងមកទិសខាងត្បូងរបស់ប្រធានាធិបតី មូន ចេអ៊ីន និងទី៤.ភាពរីកចម្រើនរបស់កម្ពុជា និងសំណូមពរឱ្យអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េមកកម្ពុជា។
ជម្រាបជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំ Think Tanks អាស៊ាន-កូរ៉េ រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ៕
RAC Media
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមប្រជុំចង្អៀតរវាងអ្នកស្រាវជ្រាវ និងអ្នកយុទ្ធសាស្ត្ររបស់កូរ៉េ និងអាស៊ាន បានស្នើកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុម Think Tanks រវាងអាស៊ាន និងកូរ៉េ នៅឆ្នាំ២០២១។ កិច្ចប្រជុំនេះ បានពិភាក្សាអំពីតួនាទីរបស់ Think Tanks ក្នុងគោលបំណងជម្រុញកិច្ចសហប្រតិបត្តការរវាង អាស៊ាន-កូរ៉េ ។
ជម្រាបជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំ Think Tanks អាស៊ាន-កូរ៉េ រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៤-២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េ៕
RAC Media
លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ឯកឧត្តម លោក លោកស្រីបណ្ឌិតជា អនុប្រធានវិទ្យាស្ថាន ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា លេខាអចិន្ត្រៃយ៍ ប្រធាន អនុប្រធានផ្នែក មន្ត្រីទទួល បន្ទុកផ្នែក និងមន្ត្រីទាំងអស់ នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានចូលរួមប្រជុំការងារវិទ្យាស្ថាន លើរបៀបវារៈស្តីពី៖
១-កិច្ចស្វាគមន៍ក្នុងនាមប្រធានវិទ្យាស្ថានស្ដីទី
២-ផែនការរៀបចំដំណើរការវិទ្យាស្ថាន
- តួនាទីរបស់លេខាអចិន្រ្តៃយ៍ជាសេនាធិការរបស់ប្រធាន
- ប្រធានផ្នែក និងមន្រ្តីត្រូវធ្វើរបាយការណ៍ប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំឆ្នាំ
- ការតែងតាំងតួនាទីថ្មីអាស្រ័យលើ សកម្មភាពការងារស្រាវជ្រាវ និងសីលធម៌
- ត្រូវមានសំភារៈសម្រាប់បម្រើការក្នុងការស្រាវជ្រាវដូចជា កាម៉េរ៉ាថតរូប វីដេអូ និងម៉ាស៊ីនថតសម្លេង
- ការគ្រប់គ្រងថវិកា (ប្រធានមិនកាន់ថវិកា ប៉ុន្តែជាអ្នកបញ្ជាចាយ លេខាអចិន្រ្តៃយ៍ជាអ្នកចាយ ប៉ុន្តែមិនកាន់ថវិកា) មានមន្រ្តីម្នាក់ជាបេឡាជាអ្នកទុកដាក់ថវិកា (លោក សួ ប៉ុណ្ណារ៉ាត់)។
- ការលើកទឹកចិត្តសម្រាប់អ្នកសរសេរអត្ថបទខ្លីៗប្រចាំវិទ្យាស្ថាន
៣-គោលការណ៍ផ្សេងៗសម្រាប់ដំណើរការវិទ្យាស្ថាន
កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃ ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩៖០០ នៅសាលប្រជុំ វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភា កម្ពុជា។
RAC Media
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានកិច្ចប្រជុំរួមមួយរវាងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសា លាស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ក្រោមអធិប តីឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួមក្នុងដំណើរការសិក្ខាសាលាខាងលើនេះ។
នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ និងគូសបញ្ជាក់បន្ថែមអំពីតួនាទីនិងភារ កិច្ចរបស់គណៈកម្មការនិងអនុគណៈកម្មការនានាដែលទទួលភារកិច្ចក្នុងដំណើរការសិក្ខាសាលាស្ដីពី «ការវិវត្តនៃ រចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវ ជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំ «អគារឥន្ទ្រទេវី» នៃរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកឧទាហរណ៍បញ្ជាក់អំពីការលើកតម្លៃ ការបន្តយករចនាបថសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរដាក់បញ្ចូលនៅក្នុងសំណង់ស្ថាបត្យកម្មធំៗនានាក្នុងសម័យទំនើបនានា ដែលមានដូចជាវិមានសន្តិភាពជា ដើម និងថ្មីៗនេះ គឺការដាក់បញ្ចូលទៅក្នុងសំណង់អគារឥន្ទ្រទេវី និងសំណង់បុស្បុករូបសំណាកព្រះនាងឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ ដែលសុទ្ធសឹងតែជាកិច្ចខិតខំប្រឹងប្រែងរបស់បញ្ញវន្តជំនាន់ក្រោយ ដើម្បីលើកកម្ពស់ការអភិរក្សនូវរចនាបថខ្មែរសម័យបុរាណ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឱ្យគណៈកម្មការ និងអនុគណៈកម្មការទាំងឡាយថា ក្រៅតែអំពីការទទួលខុសត្រូវលើតួនាទីភារកិច្ចដែលត្រូវបានបែងចែកនិងទទួល និងព្រមទាំងត្រូវបានគូសបញ្ជាក់បន្ថែមនៅថ្ងៃនេះ គប្បីត្រូវតែធ្វើការសហការគ្នាឱ្យបានជិតស្និទ្ធ និងឱ្យកាន់តែល្អប្រសើរដើម្បីឱ្យដំណើរការសិក្ខាសាលានៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ប្រព្រឹត្តទៅយ៉ាងរលូន៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនថាមពល Huaneng ដែលជាក្រុមហ៊ុនវិនិយោគថាមពលដ៏ធំមួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងរកឱកាសសហការរួមគ្នាលើការបណ្តុះបណ្តាល និងស្រាវជ្រាវរវាងរាជ បណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន។
ជំនួបពិភាក្សាការងារនេះបានប្រព្រឹត្តឡើងនៅបន្ទប់លេខ ១១ អគារឥន្ទ្រទេវី ដោយមានសមាសភាពអញ្ជើញចូលរួមឯកឧត្តមបណ្ឌិត លោកបណ្ឌិត អស់លោក លោកស្រី អ្នកនាង និងកញ្ញាភាគីរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនសរុបចំនួន ១២រូប។
ជំនួបពិភាក្សាការងារនេះ មានគោលបំណង៖
១. ស្វែងរកឱកាសសហការលើការបណ្តុះបណ្តាល និងស្រាវជ្រាវរួមគ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនថាមពល Huaneng
២. ការអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា
៣. បញ្ហាផ្សេងៗ។
ក្រោយបញ្ចប់ជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តទៅអស់រយៈពេលប្រមាណ ២ម៉ោង ភាគីចិនបានព្រមព្រៀងធ្វើការស្រាវជ្រាវរួមគ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវអំពី «ផលប៉ះពាល់សេដ្ឋកិច្ចសង្គមប្រជាជន ដែលកើតមានដោយសារការវិនិយោគសហគ្រាសចិននៅកម្ពុជា» ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យថាមពលនៅក្នុងប្រទេសកម្ពុជាឱ្យមាននិរន្តរភាព៕
RAC Media
(ភ្នំពេញ)៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងឱកាសខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងពិធីប្រកាសគោរមងារកិត្តិយសជូនដល់គោរមវន្តចំនួន៦រូប នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយល់ព្រមតាមសំណើសុំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានស្នើសុំមន្ទីរពិសោធន៍កម្រិតស្តង់ដារមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានេះដែរ សម្ដេចក៏បានឯកភាព ផ្ដល់ភារកិច្ចពីរដល់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបកប្រែឯកសារនិងស្នាដៃស្រាវជ្រាវពីភាសាបរទេសមកជាភាសាខ្មែរ និងគម្រោងបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍។
សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់ជូនដល់រាជបណ្ឌិត្យសភាកម្ពុជានូវមន្ទីរពិសោធន៍កម្រិតស្តង់ដារមួយ ដែលមានតម្លៃ ២០ម៉ឺនដុល្លារ ដល់រាជបណ្ឌិត្យសភាកម្ពុជា តាមសំណើសុំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងគោលបំណងបម្រើជាប្រយោជន៍ដល់ការពិសោធន៍បែបវិទ្យាសាស្ត្រនានាទាំងនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា និងការពិសោធន៍ស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះផងដែរ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសម្រេចឯកភាពនូវសំណើរបស់ឯកឧត្ដមបណ្ឌិត្យសភាចារ្យ អំពីគោលបំណង របស់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការសុំសិទ្ធិបកប្រែឯកសារជាភាសាបរទេសទាំងឡាយមកជាភាសាខ្មែរ ដោយត្រូវមានក្រុមបកប្រែជំនាញ ដើម្បីបង្កភាពងាយស្រួលដល់សាធារណជន ពិសេសសិស្ស និស្សិត ក្នុងសិក្សាស្រាវជ្រាវឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀតផងដែរ។ បន្ថែមពីលើនេះ សម្ដេចតេជោបណ្ឌិតសភាចារ្យ ក៏បានមានប្រសាសន៍ជម្រុញឱ្យរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងទេសចរណ៍ ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅក្នុងវិស័យទេសចរណ៍។
គួរបញ្ជាក់ផងដែរថា សម្ដេចបណ្ឌិតសភាចារ្យបានជំរុញឱ្យរាជបណ្ឌិត្យសភាកម្ពុជាដែលជាធនាគារខួរក្បាលរបស់ជាតិ ត្រូវបន្តពង្រឹងការសិក្សាស្រាវជ្រាវរបស់ខ្លួនដើម្បីស្វែងធាតុចូលជូនដល់រាជរដ្ឋាភិបាល និងស្ថាប័នដែលពាក់ព័ន្ធ ហើយត្រូវធ្វើយ៉ាងណាកំណត់ឱ្យបានច្បាស់លាស់បន្តទៀតនូវការសិក្សាស្រាវជ្រាវណាដែលចាំបាច់និងបន្ទាន់ ដោយត្រូវសហការឱ្យបានជិតស្និទ្ធជាមួយនឹងស្ថាប័នដែលអនុវត្ត ដើម្បីឱ្យលទ្ធផលនៃការសិក្សាស្រាវជ្រាវ អាចយកទៅអនុវត្តបាន៕
RAC Media | លឹម សុវណ្ណរិទ្ធ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM