ព័ត៌មាន

ទស្សនវិជ្ជាខ្មែរអំពី អាបោធាតុ(WATER in Khmer Philosophy) ដោយ ៖ បណ្ឌិត ប៉ាន់ វុត្ថា- នាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជានៃវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម

ព្រះពុទ្ធបានបរិយាយអំពីលោកធាតុ៤ គឺ បឋវីធាតុ (ធាតុដី) អាបោធាតុ (ធាតុទឹក) តេជោធាតុ (ធាតុភ្លើង) វាយោធាតុ (ធាតុខ្យល់) ជាលោកធាតុដំបូង ដែលទ្រទ្រង់ការកកើតនៃភាវៈទាំងអស់នៅលើលោកយើងនេះ មានដូចជា មនុស្ស សត្វ រុក្ខជាតិ និង វត្ថុអវិញាណកៈ ទាំងអស់។ ចំណែកឯទស្សនវិទូក្រិក៖ តាលេស (Thales) អះអាងថា៖ អ្វីៗ ទាំង អស់ គឺជាទឹក។ ទឹក ជាប្រភពនៃការកកើតវត្ថុ មនុស្ស សត្វ រុក្ខជាតិ ហើយអ្វីៗទាំងអស់រលាយក្លាយជា ទឹក វិញ។ អាណាស៊ីមែន (Anaximenes) អះអាងថា ៖ ខ្យល់ ជាធាតុដើមគេបង្អស់។ អ្វីៗទាំងអស់ ក្នុងលោកកកើតពី ខ្យល់ កក រាវ ក្តៅ ត្រជាក់។ ហេរ៉ាគ្លីត (Heraclitus) អះអាងថា៖ ភ្លើង ជាបិតានៃអ្វីៗទាំងអស់។ អារីស្តូត(Aristotle) អះអាង ថា៖ អ្វីៗទាំងអស់ក្នុងលោកកកើតពី ទឹក ដី ភ្លើង ខ្យល់ ដូចទស្សនៈ របស់ព្រះពុទ្ធដែរ ។

បញ្ញត្តិ ទឹក ដី ភ្លើង ខ្យល់នៅក្នុងទស្សនវិជ្ជាខ្មែរ មិនគ្រាន់តែមានអត្ថន័យត្រឹមតែជាលោកធាតុវិទ្យាដូចក្នុងទស្សនវិជ្ជា បស្ចិមប្រទេសទេ តែវាមានអត្ថន័យបន្ថែមជាច្រើនអនេកក្នុងអស្តិរូបវិជ្ជាឬបរមត្ថវិជ្ជាទាក់ទងនឹងជំនឿសាសនាផងដែរ ទាំងក្នុងជំនឿជីវចលនិយម ទាំងក្នុងព្រហ្មញ្ញសាសនា ទាំងក្នុងពុទ្ធសាសនា ដែលអត្ថិភាពក្នុងសង្គមខ្មែរ និងជាព្រលឹងរបស់ខ្មែរ។ ប៉ុន្តែនៅក្នុងអត្ថបទដែលត្រូវធ្វើអភិប្រាយនេះ ខ្ញុំសូមលើកយកតែអាបោធាតុ (ទឹក) តែមួយទេយកមកធ្វើជាបទឧទ្ទេស រីឯលោកធាតុ ផ្សេងៗទៀតនឹងសិក្សាស្រាវជ្រាវនៅពេលក្រោយ។

សូមចូលអានខ្លឹមសារលម្អិត ឬមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម

https://rac.gov.kh/researchs-categories/1/researchs?page=8




2023-12-04 08:36:59   ថ្ងៃចន្ទ, 04 ធ្នូ 2023 ម៉ោង 03:36 PM
កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយនិងសន្តិសុខ កម្ពុជា-ចិន

ប្រទេសចិនបានបញ្ជាក់ជាថ្មី ពីការបន្តគាំទ្រការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយរយៈពេល ៣ខែ នៃការចេញដំណើររបស់រដ្ឋាភិបាលថ្មី ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងនាំមកនូវផ្លែផ្កាសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។

ជំហរនេះបានស្តែងចេញ ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ជាមួយលោកស្រី ស៊ិន យៀក យៀក (Shen Yueyue) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) នៅវិមាន៧មករា ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ សម្តេចតេជោ ប្រធានគណៈបក្ស ប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ដែលចូលរួមចំណែកក្នុងការពង្រឹងឯករាជ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជា គឺដើម្បីជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការ ជាក់ស្តែងបន្ថែមទៀត ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី ដោយធ្វើការបន្ស៊ីគ្នា រវាងក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ឆកោណត្បូងពេជ្រ” រវាងប្រទេសកម្ពុជា និងចិន ដែលបាន បង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងវិស័យអាទិភាព ចំនួនប្រាំមួយ គឺកិច្ចសហប្រតិបត្តិការ នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរពីប្រជាជនទៅប្រជាជន ជាមួយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់កម្ពុជា និងបានជួយលើកកម្ពស់ ទំនាក់ទំនងកម្ពុជា-ចិន ឱ្យឡើងដល់កម្រិតថ្មី ដោយបានប្តេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍។

ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ច និងរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ រាជរដ្ឋាភិបាល កម្ពុជា ត្រូវការកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីដៃគូទាំងអស់ ទាំងទ្វេភាគីនិងពហុភាគី ទាំងនៅក្នុង តំបន់ និងជុំវិញពិភពលោក ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួន។ ជាពិសេសតាមរយៈ គំនិត ផ្តួចផ្តើមទាំង៤ (គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខ សកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល) របស់ប្រទេសចិន ក៏ដូចជា BRICS អង្គការ កិច្ចសហប្រតិបត្តិការសៀងហៃ LMC RCEP និង CCFTA ដែលបានចាក់ប្ញសយ៉ាងរឹងមាំ និងបង្កើតជា ផ្លែផ្កា ហើយបាននាំមកនូវសន្តិភាព វិបុលភាព ស្ថិរភាព និងបង្កើតផលប្រយោជន៍ សំខាន់ៗសម្រាប់ ប្រជាជន។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏បាននិងកំពុងពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសផ្សេងៗទៀតក្នុងតំបន់ ជាពិសេសទៅកាន់ប្រទេសអាស៊ាន+៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ប្រទេសកូរ៉េខាងត្បូង និងអារ៉ាប់រួម ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នាស្រាប់ ក៏ដូចជាប្រទេសនានាផ្សេងទៀតផងដែរ។ ទាំងនេះក៏ដើម្បីកាត់បន្ថយបន្តិចម្តងៗនូវការពឹងផ្អែកស្ទើរតែទាំងស្រុងលើទីផ្សារសហរដ្ឋអាម៉េរិកនិងអឺរ៉ុប។

ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ត្រូវបានពូនជ្រុំដោយយកចិត្តទុកដាក់ ពីសំណាក់ ថ្នាក់ ដឹកនាំជំនាន់ក្រោយៗ នៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរ ថែមទៀត ក្នុងរយៈពេល៦៥ឆ្នាំនេះ ចាប់តាំងពីការ បង្កើតទំនាក់ទំនងការទូត។ ទោះបីជាស្ថានភាព អន្តរជាតិ ប្រែប្រួលយ៉ាងណា ក៏ភាគីទាំងពីរ នៅតែអភិវឌ្ឍ ឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពយូរអង្វែង របស់ខ្លួន និងធ្វើឱ្យ ស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក្នុងគោលបំណងលើក កម្ពស់ការ កសាងសហគមន៍វាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារ ខ្ពស់ ក្នុងយុគសម័យថ្មី ដើម្បីជាការបង្ហាញអំពីសហគមន៍វាសនា រួមសម្រាប់ មនុស្សជាតិ និងការវាយ តម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃព្រឹត្តិការណ៍ “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ដើម្បី អបអរសាទរខួប អនុស្សាវរីយ៍ លើកទី៦៥ នៃទំនាក់ទំនងការទូត និងនៅតែមានឆន្ទៈបន្តទំនាក់ទំនង មិត្តភាព ជាប្រពៃណី តាមរយៈ ថ្នាក់ដឹកនាំជំនាន់ ក្រោយៗ។

ចិនគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យ ភាពជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ខណៈបញ្ជាក់ពីការប្រឆាំងដាច់ខាត ចំពោះ ការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

កម្ពុជាបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ គោលនយោបាយចិនតែមួយ ដែល រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យ ប្រទេសចិន ទាំងមូល ហើយតែវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីទឹកដី និងជាកិច្ចការផ្ទៃក្នុង របស់ចិន ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសឡើយ។ កម្ពុជាប្រឆាំងនឹងការប៉ុនប៉ង នានាក្នុង ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬរារាំង ឬទប់ទល់នឹងប្រទេសចិន ក្រោមឧបាយកល យកបញ្ហា តៃវ៉ាន់ជាលេស ឬសកម្មភាពបំបែកខ្លួនតាមទម្រង់ណាមួយដើម្បីទាមទារ “ឯករាជ្យភាព តៃវ៉ាន់»។ កម្ពុជាគាំទ្រយ៉ាងម៉ឺងម៉ាត់នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួប បង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ទោះក្នុងទម្រង់ណាមួយក៏ដោយ។

ចិននិងកម្ពុជាប្រឆាំងដាច់ខាត ចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធមនុស្ស ការអនុវត្តស្តង់ដារ ពីរ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមហេតុផលសិទ្ធ មនុស្ស ឬ ប្រជាធិបតេយ្យ និងឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជ្រៀត ជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៌។

ប្រទេសទាំងពីរឯកភាពគ្នា រក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ដើម្បីជំរុញ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើទំនាក់ទំនងទ្វេភាគី និងបញ្ហាសំខាន់ៗដែលជាការ ព្រួយបារម្ភរួម។ ភាគីទាំងពីរឯកភាពគ្នាផ្តល់តួនាទីពេញលេញដល់គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងការអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា- ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (ឆ្នាំ២០២៤- ២០២៨) ព្រមទាំងតួនាទីនានារបស់រដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាតំណាង ប្រជាជនចិន គណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ក៏ដូចជាបណ្តាញទំនាក់ទំនង បក្ស ព្រមទាំងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ក្នុងគោលបំណងធ្វើឱ្យស៊ីជម្រៅ នូវការផ្លាស់ប្តូរបទពិសោធន៍ លើអភិបាលកិច្ច កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបំពេញបន្ថែម ឱ្យកាន់តែប្រសើរឡើងនូវសហគមន៍ វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។

រក្សាការចូលរួមយោធាកម្រិតខ្ពស់ ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងគ្នា និងការផ្លាស់ប្តូរ រវាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃកងកម្លាំងប្រដាប់អាវុធទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ក្នុងការបណ្តុះបណ្តាល ការធ្វើសមយុទ្ធរួមគ្នា សេវាកម្មវេជ្ជសាស្ត្រ ភស្តុភារកម្ម និង ការដោះមីន។ល។ ក៏ដូចជាការបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី។

បន្តធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនគរបាល និងការកសាងសមត្ថភាព ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងការលេងល្បែង ស៊ីសងឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ អនុវត្តកិច្ចសហប្រតិបត្តិការសន្តិសុខលើ គម្រោងនៃខ្សែក្រវាត់ និងផ្លូវសំខាន់ៗ។

បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល រួមទាំងឱសថបុរាណចិន និងវិទ្យាសាស្ត្រវេជ្ជសាស្ត្របុរាណចិន ជំរុញការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការឱសថបុរាណ កម្ពុជា-ចិន។ ភាគីចិននឹងបន្តបញ្ជូនក្រុមគ្រូពេទ្យឱសថបុរាណចិនមកកម្ពុជា។

ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហ ប្រជាជាតិ ជាស្នូល សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានសម្រាប់ គ្រប់គ្រង ទំនាក់ទំនង អន្តរជាតិ ដូចមានចែងក្នុងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ។ ប្រឆាំងរាល់ គ្រប់ទម្រង់នៃអនុត្តរភាព នយោបាយអំណាចឯកតោភាគីនិយម ក្នុងរូបភាពណាមួយ និងប្លុកផ្តាច់មុខ ដែលផ្តោតលើប្រទេសជាក់លាក់មួយ។ ប្រទេសទាំងពីរ ប្ដេជ្ញាចិត្តពង្រឹង កិច្ចសហប្រតិបត្តិការលើការ កសាងទំនាក់ទំនងអន្តរជាតិប្រភេទថ្មី និងកសាងសហ គមន៍វាសនារួមសម្រាប់ មនុស្សជាតិដ៏ប្រសើរមួយ។

ប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតប្រាកដ។ កម្ពុជាកោតសរសើរ ចំពោះតួនាទីមានលក្ខណៈ ស្ថាបនារបស់ចិន ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍជាសាកល ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួម ក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល ដើម្បីឆ្ពោះទៅរកការអនុវត្ត ឱ្យបានឆាប់នូវរបៀបវារៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។ កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌សកល ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយចិន ស្តីពីអភិបាលកិច្ចសន្តិសុខ សកល ឆ្ពោះទៅ សម្រេចបានសន្តិសុខរួមប្រកបដោយចីរភាព សហប្រតិបត្តិការ និងគ្រប់ជ្រុងជ្រោយ និងប្រកាន់ ខ្ជាប់នូវ គុណតម្លៃរួមរបស់មនុស្សជាតិ ដូចជាសន្តិភាព ការអភិវឌ្ឍ សមធម៌ យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។

ភាគីទាំងពីរ ប្តេជ្ញាចិត្ត ចំពោះតំបន់ភាវូបនីយកម្មដែលបើក ចំហ ដើម្បីឈានទៅការ កសាងផ្ទះសន្តិភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពស្រស់បំព្រង និង មិត្តភាព នៅក្នុងតំបន់ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន- ចិន ដើម្បី កសាង សហគមន៍វាសនារួមអាស៊ាន-ចិន ឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ភាគីទាំងពីរឯកភាព គ្នាបង្កើន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីជំរុញការកសាងសហគមន៍វាសនារួមសម្រាប់ ប្រទេសមេគង្គ-ឡានឆាង ឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ភាគីទាំងពីរជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសសមាជិកអាស៊ាន និងចិន ស្ថានភាពនៅសមុទ្រចិនខាងត្បូងរក្សាបាននូវស្ថិរភាពជារួម។ ប្រទេសទាំងពីរបានអំពាវ នាវដល់ភាគី ពាក់ព័ន្ធអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិ របស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលម្អ សមុទ្រ និងសម្រេច ឱ្យបានឆាប់នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ប្រកបដោយសារសំខាន់ និង ប្រសិទ្ធភាព ឈរលើ មូលដ្ឋាននៃការឯកភាពជាឯកច្ឆន្ទទៅវិញទៅមក ដើម្បីកសាងសមុទ្រចិនខាង ត្បូង ទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ រាល់ការប៉ុនប៉ងណាមួយក្នុងការ ប្រើប្រាស់បញ្ហាសមុទ្រចិនខាងត្បូង ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាព និងភាពជឿជាក់ក្នុងតំបន់ ពុំមានលទ្ធផលល្អឡើយ ហើយគួរ តែត្រូវចៀសវាង។

កម្ពុជានិងចិនបានចុះហត្ថលេខាលើផែនការសកម្មភាពនៃការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (ឆ្នាំ២០២៤-២០២៨) និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនទៀតស្តីពី៖ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ការត្រួតពិនិត្យ និងចត្តាឡីស័ក ព្រៃឈើ និងសត្វព្រៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

នៅទាំងលើទិដ្ឋភាពនយោបាយ-សន្តិសុខ កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងបរិបទនៃរដ្ឋាភិបាលថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចប្រធាន គណបក្សប្រជាជនកម្ពុជា សម្តេចប្រមុខដឹកនាំកម្ពុជា ដោយមានការគាំទ្រយ៉ាង ពេញទំហឹងពីសំណាក់ ដៃគូទាក់ព័ន្ធ ស្ថាប័ន្តជាតិនិងអន្តរជាតិ ទាំងទ្វេភាគីនិងពហុភាគី ទាំងក្នុងតំបន់និងនៅលើឆាកអន្តរជាតិ នោះយើងពិតជាមានសុទិដ្ឋិនិយមថា ការចេញដំណើររបស់រាជរដ្ឋាភិបាលថ្មី នឹងដែលបានចាក់ប្ញស យ៉ាងរឹងមាំ និងបង្កើតបានជាផ្លែផ្កា ហើយបាននាំមកនូវសន្តិភាព វិបុលភាព ស្ថិរភាព ពង្រឹងឯករាជ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្កើតផលប្រយោជន៍សំខាន់ៗសម្រាប់ប្រជាជន។

-----

ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

---ចប់---

Rac Media


2023-12-01 14:34:17   ថ្ងៃសុក្រ, 01 ធ្នូ 2023 ម៉ោង 09:34 PM
ទេសចរណ៍និងចក្ខុវិស័យ២០៥០របស់កម្ពុជា

ចាប់តាំងពីប្រទេសអាចគ្រប់គ្រងបានទាំងស្រុង ពីការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ ប្រមុខដឹកនាំកម្ពុជា ព្យាយាមស្តារសេដ្ឋកិច្ចជាតិឡើងវិញជាបន្តបន្ទាប់ និងបានដាក់ចេញ នូវ គោលនយោបាយយុទ្ធសាស្ត្រជាច្រើន និងជាបន្តបន្ទាប់។ ក្នុងនោះ វិស័យទេសចរណ៍ ជាវិស័យអាទិភាព មួយក្នុងចំណោម វិស័យអាទិភាពជាច្រើនទៀត ដែលទទួលរងគ្រោះធ្ងន់ធ្ងរ និងត្រូវបានប្រមុខ រាជរដ្ឋាភិបាល យកចិត្តទុកដាក់និងស្តារឡើងវិញក្រោយការធ្លាក់ចុះស្ទើរតែទាំងស្រុង។

ប្រទេសកម្ពុជា ជាប្រទេសដែលស្ថិតនៅក្នុងតំបន់ត្រូពិក មានអាសាសធាតុក្តៅហើយសើម មានអំណោយផលដល់ ការដាំដុះ និងចិញ្ចឹមសត្វ។ ទន្ទឹមនឹងមានអាកាសធាតុអំណោយផល ប្រទេសមួយ នេះ មានមរតកប្រវត្តិសាស្ត្រដ៏សម្បូរបែប ដែលមហាបុព្វបុរសបានបន្សល់ទុកឱ្យ ទាំងបេតិកភណ្ឌវប្បធម៌ រូបីនិងអរូបី ជាពិសេស​ប្រាងប្រសាទរាប់ពាន់ ពោរពេញទៅដោយក្បូរក្បាច់រចនា គ្មានពីរនៅលើលោក និងមានសក្ដានុពលបំផុតខាងវិស័យទេសចរសម្រាប់ទាំងក្នុងតំបន់ និងជុំវិញពិភពលោក។

ផ្អែកលើសក្ដានុពលដែលកម្ពុជាមានស្រាប់ និងដើម្បីស្ដារវិស័យនេះឡើងវិញ ក្នុងទិសដៅរួម ចំណែកដល់ការពន្លឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ របស់ខ្លួន ប្រមុខដឹកនាំបានដាក់ចេញនូវចក្ខុវិស័យ និងយុទ្ធសាស្ត្រជាច្រើន ទាក់ទងនឹងវិស័យ ទេសចរណ៍ ជាពិសេស យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ត្រង់ចំណុច បញ្ចកោណទី៤ បានកំណត់ថា៖ ការអភិវឌ្ឍប្រកប​ដោយ ភាពធន់ ចីរភាព និងបរិយាប័ន្ន ដែលក្នុងនេះ រាជរដ្ឋាភិបាលបន្តផ្តោតលើ កិច្ចការអាទិភាព ចំនួន៥ចំណុច ហើយត្រង់ចំណុច ទី(២)បានបញ្ជាក់ថា៖ ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ ប្រកបដោយ ចីរភាព ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការអភិរក្សដើម្បីការអភិវឌ្ឍ សំដៅលើកកម្ពស់វិភាគទានកិច្ចការនេះ ចំពោះការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ការពង្រឹង ការគ្រប់គ្រងធនធានរ៉ែ ការធានាចីរភាពធនធានព្រៃឈើ ជលផល និង គុណភាពដី ព្រមទាំងការការពារ ការអភិវឌ្ឍ និងការទាញយកប្រយោជន៍ ឱ្យអស់សក្តានុពល ពីបេតិកភណ្ឌ វប្បធម៌ និង ទេសចរណ៍ ប្រកបដោយចីរភាព។

សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន៖ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ឆកោណត្បូង ពេជ្រ” រវាងប្រទេសកម្ពុជា និងចិន ដែលបាន បង្កើតឡើង ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា តាមការអញ្ជើញរបស់រដ្ឋាភិបាលចិន កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងវិស័យអាទិភាពចំនួនប្រាំមួយ គឺកិច្ច សហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន។

ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ជាមួយ លោក ស៊ី ជីនពីង ប្រធានរដ្ឋចិន ក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ច សហប្រតិបត្តិការអន្តរជាតិ (BRI) លើកទី៣។ លោក ស៊ី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវបាន នាំមកនូវឱកាសអភិវឌ្ឍន៍ជាក់ស្តែងដល់ប្រទេសកម្ពុជា។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ "ការធ្វើផែនការរួមគ្នា កសាងរួមគ្នា និងផ្តល់ផលប្រយោជន៍រួមគ្នា" ពង្រឹងភាពស៊ីចង្វាក់គ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់កម្ពុជា ដោយបញ្ចូលនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការ "ឆកោនត្បូងពេជ្រ" កម្ពុជា-ចិន ក្នុងល្បឿនកាន់តែលឿន ដោយ កសាង "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" និង "ច្រករបៀងត្រីនិងស្រូវ" និងជំរុញឱ្យមាន ការអនុវត្តគម្រោង ជាច្រើនទៀតដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ។ ប្រទេសចិនគាំទ្រគម្រោងរបស់កម្ពុជា ដូចជាការ សាងសង់ព្រលានយន្តហោះ និងការស្ដារឡើងវិញនូវវត្ថុបុរាណវប្បធម៌ ស្វាគមន៍ផលិតផលកសិកម្មកម្ពុជាឱ្យ កាន់តែច្រើនទៀត ទៅកាន់ ទីផ្សារប្រទេសចិន និងលើកទឹកចិត្តភ្ញៀវទេសចរចិនកាន់តែ ច្រើនមកទស្សនាកម្ពុជា។ លោក ស៊ី ក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច និងបានប្រកាសជាមួយ សម្តេច ធិបតី ហ៊ុន ម៉ាណែត ថាឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានសម្រេចបន្តយក មនុស្សជាអាទិភាពគន្លឹះទី១ ហើយផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់សម្រាប់តាមលំដាប់ និងមានលក្ខណៈ ប្រទាក់ក្រឡាគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងទិសដៅនៃការអភិវឌ្ឍកម្ពុជាដំណាក់កាលថ្មី ខាងមុខ។

ថ្ងៃទី១៦ ខែវិច្ឋិកា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ» ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រថ្មីមួយ នៅក្នុងវិស័យ ដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលជា ការវិវត្តន៍នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ នេះក៏ជាព្រឹត្តិការណ៍ធំមួយ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធនៅ ទូទាំងខេត្តសៀមរាប ត្រូវបានសាងសង់រួច ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសជាតិ និងអន្តរជាតិ ក៍ដូចជាអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តសៀមរាបនិយាយដោយ​ឡែក និងនៅទូទាំង ប្រទេស និយាយជារួម។ សៀមរាបក៏ជាខេត្តសម្ព័ន្ធមេត្រីភាព ជាមួយខេត្តយូណាន នៃប្រទេស​ចិន ដូច្នេះខេត្តនេះ នឹងជួយជំរុញវិនិយោគ និងទេសចរពីខេត្តយូណាន មកកម្ពុជា។

ឆ្នាំ២០២៤ មិនត្រឹមតែជាឆ្នាំនៃការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នានោះទេ គឺក៏ស្របនឹង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងគោលដៅជម្រុញវិស័យទេសចរណ៍ជារួម និងជាពិសេសនៅខេត្តសៀមរាប។ ហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលការណ៍ “ទស្សនាខេត្ត សៀមរាបឆ្នាំ២០២៤-Visit Siem Reap Year 2024” ផងដែរ។

សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម៖ ឆ្នាំ២០២២កន្លងទៅ សប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជា រៀបចំឡើងចាប់ពី ថ្ងៃទី៩ ដល់ ថ្ងៃទី១៤ ខែសីហា នៅរាជធានី ភ្នំពេញនិងទីក្រុងសៀមរាប ចំណែកព្រឹត្តិការណ៍សប្តាហ៍ វប្បធម៌កម្ពុជានៅវៀតណាម រៀបចំឡើងនៅក្នុង ទីក្រុងហូជីមិញ និងខេត្ត ត្រាវិញ នៃដែនដីសណ្តរទន្លេមេគង្គ ចាប់ពីថ្ងៃទី ២៧ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា។ ព្រឹត្តិការណ៍ វប្បធម៌ដ៏មានអត្ថន័យនា ឆ្នាំ២០២២ គឺជាការផ្តល់ឱកាសដល់ ប្រជាជននៃប្រទេស ទាំងពីរក្នុងការស្វែង យល់ពីគ្នាទៅវិញទៅមក ក្នុងនាមប្រទេសជិតខាង ដែលមានភូមិផងរបងជាមួយគ្នា មានវប្បធម៌ប្រហាក់ ប្រហែលគ្នា និងដើម្បីលើកកម្ពស់ក៏ដូចជាជំនុញឱ្យមាន កំណើនទេសចរណ៍ រវាងប្រជាជន នៃប្រទេស ទាំងពីរ។ ប្រទេសទាំងពីរ នៅតែបន្តកម្មវិធីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ ឆ្នាំ២០២៣–២០២៧ បន្ថែមទៀត រវាងប្រទេស កម្ពុជានិងវៀតណាម ដែលបានចុះហត្ថលេខា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ និងដោយបាន ឯកភាពជាផ្លូវការ កំណត់យក ភាគីវៀតណាម នឹងរៀបចំសប្តាហ៍ វប្បធម៌វៀតណាម នៅកម្ពុជាក្នុងឆ្នាំ ២០២៤និង២០២៦ ចំណែកសប្តាហ៍ វប្បធម៌កម្ពុជានៅវៀតណាម កម្ពុជានឹងរៀបចំនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៥។ ចំណែកក្នុង ឆ្នាំ២០២៧ សប្តាហ៍វប្បធម៌ រវាងប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅនៅប្រទេស ទាំងពីរ ក្នុងឱកាសអបអរខួប លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម រួមជាមួយ នឹងសកម្មភាពផ្សេងទៀត ដូចជាការសម្តែងសិល្បៈ និងការតាំងពិពណ៌ជាដើម។

ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងអំឡុង ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានជួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគីជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ ការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ ដឹកនាំនៃ ប្រទេសទាំងបីតែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗនៅក្នុងតំបន់។ នៅក្នុងជំនួប នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និងបានឯកភាពជាគោលការណ៍ ដោយបន្តជំរុញបន្ថែម ទៀតនូវទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយ រួមទាំងហេដ្ឋារចនា សម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ ខ្សែច្រវាក់ផ្គត់ផ្គង់ និងទេសចរណ៍។

សម្រាប់គំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” ដែលបានលើកឡើងក្នុងអំឡុងពេលដែល សម្ដេចធិបតី អញ្ជើញចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង លោក នាយករដ្ឋមន្ត្រី វៀតណាម បានបញ្ជាក់អំពីការគាំទ្រ លើគំនិត ផ្តួចផ្តើមនេះ ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការ តភ្ជាប់ផ្លូវដែក ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកប្រទេសទាំងបី។

សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ៖ ប្រធានរដ្ឋឡាវ ក៏បានគាំទ្រគំនិតផ្តួចផ្តើម របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈ ការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅ តែមួយ (Three Countries One Destination)” និងការភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ។ ប្រទេសឡាវមានខ្សែរថភ្លើងល្បឿនលឿនចេញដំណើរពីប្រទេសចិន តភ្ជាប់ពីទីក្រុង ឃុនមីង ខេត្តយូណាន ឆ្លងកាត់ហ្លួងប្រាបាង មកដល់វៀងច័ន្ទន៍ ដូច្នេះទេសចរចិនអាចធ្វើដំណើរពី ប្រទេសចិន តាមរយៈរថភ្លើងល្បឿនលឿន មកដល់វៀងច័ន្ទន៍ ហើយនឹងបន្តឡើងយន្តហោះមកកាន់កម្ពុជា ហើយក្នុង នោះ កម្ពុជាក៍នឹងរំពឹងថា នឹងទទួលបានភ្ញៀវទេសចរឡាវ មកទស្សនាក្នុងប្រទេសកម្ពុជា ដោយប្រទេស ទាំងពីរមានវប្បធម៌ស្រដៀងគ្នា និងជាពិសេសមកទស្សនាតំបន់ឆ្នេរកម្ពុជា ដោយប្រទេសឡាវពុំមាន ឆ្នេរសមុទ្រ ។

សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ៖ នៅក្នុងជំនួបទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំឡុងពេល លោក ថាវីស៊ីន មកបំពេញទស្សន កិច្ចផ្លូវការក្រៅប្រទេសលើកដំបូង មកកាន់ប្រទេសកម្ពុជា នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរបានជំរុញ ឱ្យអាជ្ញាធរពាក់ព័ន្ធ អនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការសកម្មភាពរួមស្ដីពី កិច្ចសហប្រតិបត្តិការ ទេសចរណ៍ ឆ្នាំ២០២៣-២០២៥ និងជំរុញបន្ថែមទៀតនូវលំហូរភ្ញៀវ ទេសចររវាង ប្រទេសទាំង២ និងមក ពីប្រទេសទី៣ ស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។

សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា៖ ដោយឡែកក្រៅពីកិច្ចសហប្រតិបត្តិការ ជាមួយ ប្រទេសក្នុងតំបន់អាស៊ានដីគោគ ហើយមានព្រំដែនជាប់គ្នា និងប្រទេសចិនដែលជាមិត្តដែកថែបមិន អាចបំបែកបាន។ ដើម្បីជំរុញឱ្យមានកំណើនទេសចរ នៅមានកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសដែល មានវប្បធម៌ស្រដៀងគ្នាជាមួយ​កម្ពុជា ហើយពេលនេះដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក នោះគឺប្រទេសឥណ្ឌា។ ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ទេវ្យានីឧត្តម ខូប្រាគតិ (Devyani Khobragade) ឯកអគ្គរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅ ទីស្ដីការក្រសួងទេសចរណ៍ ភាគីទាំងពីរ បានលើកឡើងនូវគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍ បែប ជំនឿនិងសាសនា ព្រមទាំងឯកភាពក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ភ្នំពេញ-ញូវដែលី ដើម្បី ទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ទំនាក់ទំនងសង្គម វប្បធម៌ សេដ្ឋកិច្ច និងការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ កម្ពុជា-ឥណ្ឌាក៏បានគម្រោងអភិវឌ្ឍន៍ទេសចរណ៍ រួមគ្នាមួយចំនួន ដូចជាគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects - QIP) ចំនួន៣ រួមមាន៖ ទី១-ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍ ទី២-ការលើក កម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ នៅខេត្តកំពង់ធំ និង ទី៣-ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង។

ដោយសារកត្តាវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាន នៅបណ្តាប្រទេសកំពុងអភិវឌ្ឍមួយចំនួន កត្តា សង្គ្រាមដែលកំពុងតែបន្តកើតមាននៅក្នុង ប្រទេសអ៊ុយគ្រែន តំបន់កាហ្សា វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាដើម បានបណ្តាលឱ្យចំនួនភ្ញៀវទេសចរបរទេស ចូលមកកម្ពុជានៅមានកម្រិតទាបនៅឡើង បើទោះបី ជាមានការកើនឡើងគួរឱ្យកត់សម្គាល់ហើយក្តី។ ភ្ញៀវទេសចរបរទេសមានចំនួនជិត ៤លាននាក់ បានធ្វើដំណើរមកកម្ពុជា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣ មានការកើនឡើងជាង ២០០ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះជិត៧០ ភាគរយមកពីប្រទេសដែលមានព្រំដែនជាប់គ្នា គឺ ប្រទេសអាស៊ានដីគោគមាន ថៃ វៀតណាម ឡាវ និងប្រទេសចិន។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចាប់ពីខែមករា-ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសកម្ពុជាទទួលបានភ្ញៀវបរទេសសរុបចំនួន ៣ ៩២៦ ៨៨២ នាក់ កើន២១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានចំនួន ១ ២៦៥ ៧៧២ នាក់។

ផ្អែកលើគោលនយោបាយនានាដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ក៏ដូចជាបាននិងកំពុង អនុវត្តន៍ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យចូលមកកម្ពុជាដូច ការរំពឹងទុក ដើម្បីស្តារវិស័យមួយនេះឡើងវិញ ក្រោយទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ ជាពិសេស ដើម្បីរួមចំណែកដល់ការជំរុញឱ្យសេដ្ឋកិច្ចជាតិ មានសន្ទុះកំណើនកាន់តែលឿន ដើម្បី ឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ​២០៣០និង២០៥០ របស់ខ្លួន។ ក្តីរំពឹងទុករបស់ប្រមុខដឹកនាំ ក៏ដូច ជាប្រជាពលរដ្ឋកម្ពុជា លើវិស័យទេសចរណ៍ ក៏មិនមានអ្វីខុសប្លែកពីបណ្តាប្រទេសនានាក្នុងតំបន់នោះដែរ ជាពិសេសប្រទេសថៃ និងវៀតណាម។ ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ ទេសចរណ៍អរូបី ទេសចរណ៍កែច្នៃ ទេសចរណ៍ជំនួញ ដែលកម្ពុជាមាន ក៏ដូចជាគោលនយោបាយ និងសេវាកម្មនានា ដែលកម្ពុជាបាននិងកំពុងដាក់ចេញឱ្យអនុវត្តន៍ និងបន្តដាក់ចញជាបន្តបន្ទាប់ទៀត នឹងមានប្រសិទ្ធភាព និងមានប្រៀបក្នុងការទាក់ទាញ ទេសចរបរទេសឱ្យចូល​មកកម្ពុជាដូចការរំពឹងទុក ពោលគឺប្រមាណ ៧ លាននាក់ នៅចុងឆ្នាំ ២០២៥ឬដើមឆ្នាំ ២០២៦ ដូចមុនកើតមានវិបត្តិជំងឺកូវីដ-១៩។

រូបថត ( Fresh News)


ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

-------

RAC Media 


2023-12-01 14:18:17   ថ្ងៃសុក្រ, 01 ធ្នូ 2023 ម៉ោង 09:18 PM
ប្រវត្តិស្រុករតនមណ្ឌល និងរមណីយដ្ឋានទេសចរណ៍ ដោយ៖ លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យានិងវិទ្យាសាស្រ្តនយោបាយ

ខេត្តបាត់ដំបង ជាខេត្តចំណាស់មួយដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ធ្លាប់មានប្រវត្តិរឿងរ៉ាវបែបប្រវត្តិសាស្រ្ត ស្មុគស្មាញជាមួយប្រទេសជិតខាង។ តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ តម្រូវឱ្យសៀមត្រូវប្រគល់ឱ្យកម្ពុជាវិញ នូវទឹកដីដែលខ្លួនធ្លាប់កាន់កាប់និងគ្រងនោះគឺ បាត់ដំបង សៀមរាបអង្គរ និងសិរីសោភ័ណ។

តាំងពីដើមរៀងមកខេត្តនេះត្រូវបានគេចាត់ទុកជាខេត្តស៊ីវីល័យ និងជាជង្រុកស្រូវយ៉ាងធំនៅព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាខេត្តដែលមានធនធានវប្បធម៌ប្រវត្តិសាស្រ្ត ធនធានធម្មជាតិ និងធនធានកែច្នៃជាច្រើនផងដែរ។ ធនធានទាំងនោះជាសក្តានុពលមួយយ៉ាងសំខាន់ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ បច្ចុប្បន្នធនធានសក្តានុពលទាំងអស់នៅក្នុងខេត្ត បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាជារៀងរាល់ថ្ងៃ។ តួយ៉ាងដូចជារមណីយដ្ឋានក្នុងខេត្តនិងតាមស្រុកនានាផងដែរ។ ដោយឡែកស្រុករតនមណ្ឌលជាស្រុកដែលធ្លាប់ស្ថិតក្នុងសមរភូមិក្តៅនៃសង្គ្រាមស៊ីវីល។ បន្ទាប់ពីបានបញ្ចប់សង្រ្គាមស៊ីវីលនៅឆ្នាំ១៩៩៨ ខេត្តក៏ដូចជាស្រុកបានប្រែមុខមាត់ថ្មី រីកចម្រើនគួរកត់សម្គាល់ ថែមទាំងមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង ដែលកំពុងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិឱ្យមកទស្សនាកាន់តែច្រើន ឡើងៗ។ សមិទ្ធផលដ៏សំខាន់នេះ ជាកេរមរតកពីធម្មជាតិនិងពីអតីតកាលដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យ ដូចជារមណីយបុរេប្រវត្តិសាស្រ្តភ្នំទាកទ្រាំងជាដើម។ ផ្អែកលើសច្ចធម៌ប្រវត្តិសាស្រ្តខេត្តបាត់ដំបង គឺជាខេត្តដែលមានសំណង់ប្រាសាទដូចខេត្តនានាក្នុងប្រទេសកម្ពុជាដែរ។ ជាខេត្តមានវប្បធម៌ផ្សេងៗជាច្រើនចម្រុះដូចជា សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី សាសនា ថែមទាំងមានសក្តានុពលសេដ្ឋកិច្ច ខ្លាំង។ ដោយសារតែកេរមរតកដ៏ច្រើនបែបនេះទើបធ្វើឱ្យខេត្តមានមោទនភាពនូវសមិទ្ធផលទាំងនោះ ហើយ សក្ដានុពលទាំងនោះទៀតសោតបានដើរ តួយ៉ាងសំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ ជាហេតុធ្វើឱ្យវិស័យទេសចរណ៍កាន់តែមានមានភាពទាក់ទាញនិងការរីកចម្រើន។ សព្វថ្ងៃ រាល់សក្តានុពលទាំងអស់នៅក្នុងស្រុករតនមណ្ឌល ត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ហើយសម្រាប់អនាគតនឹងផ្ដល់ផលប្រយោជន៍ដល់សហគមន៍ថែមទៀត។

សូមចូលអានខ្លឹមសារលម្អិត ឬមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម

https://rac.gov.kh/researchs-categories/1/researchs?page=8



2023-11-29 07:46:58   ថ្ងៃពុធ, 29 វិច្ឆិកា 2023 ម៉ោង 02:46 PM
ទម្លាប់ (custom) ដោយ លោក បណ្ឌិត ក្តាន់ ធុល នាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា,វិទ្យាស្ថានមនុសាស្ត្រ​ និងវិទ្យាសង្គម,

មនុស្សគ្រប់ជាតិសាសន៍នៅលើ លោកនេះ សុទ្ធតែមានមាន ទម្លាប់ របស់ ខ្លួនគ្រប់ៗគ្នា។ វាអាចជា ទម្លាប់របស់ បុគ្គល, ទម្លាប់របស់គ្រួសារ, ឬអាចជា ទម្លាប់របស់ស្រុកទេស។ ទម្លាប់របស់ បុគ្គលបង្កើតឱ្យមានទម្លាប់គ្រួសារ ដែល បុគ្គលនោះបានបង្កើតឡើង ហើយទម្លាប់ គ្រួសាររួមផ្សំបង្កើតទៅជាទម្លាប់ស្រុក ទេស ដោយអនុលោមទៅតាមគំនិតយល់ ឃើញ និងកាលៈទេសៈ ឬបរិស្ថានដែល គេរស់នៅនៅក្នុងនោះ។ អ្នកស្រុកស្រែ ចុងកាត់មាត់​ញក​អាចមានទម្លាប់ខុសពី អ្នកស្រុកស្រែប្រជុំជន និងអាចខុសប្លែកពី អ្នកទីក្រុង។

ទម្លាប់របស់មនុស្សខុសពីទម្លាប់ របស់សត្វ ដែលមានលក្ខណៈជា សភាវគតិ (ចំណេះដឹងពីកំណើត) គិតរាប់ ចាប់តាំងពីការស៊ីស្មៅ, ផឹកទឹក, បៅដោះ, ការដេក ដើរ ឈរ អង្គុយ, ការបង្កាត់ពូជ។ សត្វមិនចេះបង្កើតទម្លាប់​ដោយខ្លួនវាទេ។ ទម្លាប់របស់វាកើត មានឡើងដោយសារ មនុស្ស ឬបរិស្ថានដែលវារស់នៅនៅក្នុង នោះបង្រៀនវា ពីព្រោះ ទម្លាប់មានប្រភព ដើមដំបូងមកពី បញ្ញា (វិចារណញ្ញាណ) ពោលគឺ មនុស្សធ្វើវាឡើងតាមការគិត ពិចារណា និងការយល់ឃើញរបស់ខ្លួន ម្នាក់ៗ មានន័យថា ពួកគេយល់ឃើញបែប ណា ហើយក៏គិតថា ល្អសម្រាប់ការរស់ នៅហើយ ពួកគេក៏ធ្វើ រឿងនោះម្តងជាពីរ ដង់ សារចុះសារឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយ​ខែទៅមួយខែ និងពីមួយឆ្នាំទៅមួយ ឆ្នាំ ដដែលៗតកូនតចៅ។ ចំណែកឯសត្វ មិនមានបញ្ញាស្វ័យប្រវត្តិដូចមនុស្សទេ លុះតែមនុស្សបង្រៀន ទើបទម្លាប់របស់វា កើតឡើង។

តើទម្លាប់ជាអ្វី? វាមានសារសំខាន់ បែបណាខ្លះសម្រាប់អភិវឌ្ឍន៍គំនិត និង ការរស់នៅរបស់យើងនៅក្នុងជីវភាព ប្រចាំថ្ងៃ?


សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទជាច្រើនតាមរយ:តំណាភ្ជាប់ដូចខាងក្រោម

https://rac.gov.kh/researchs?page=23



2023-11-24 09:48:39   ថ្ងៃសុក្រ, 24 វិច្ឆិកា 2023 ម៉ោង 04:48 PM
សារៈសំខាន់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ស្រ្ដី ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

នាពេលបច្ចុប្បន្ននេះ ស្រ្តីបានដើរតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គមជាតិ មិនថានៅក្នុងគ្រួសារ សហគមន៍ ឬស្ថាប័ន សហគ្រាសនោះឡើយ ហើយក៏មានមានស្រ្តីជាច្រើនរូបដែលមានភាពក្លាហាន​ក្នុងការចែករំលែក​ចំណេះ​ដឹងនិងបទពិសោធន៍របស់ខ្លួនដែលយើងអាចសង្កេតឃើញតាមរយៈសកម្មភាពនានាជាច្រើនរបស់ស្រ្តីទាំងក្នុងវិស័យរដ្ឋ ទាំងក្នុងវិស័យឯកជន។ ដូច្នេះមុននឹងលើកឡើងនូវ ទឡ្ហីករណ៍នៃស្រ្តីជាច្រើនរូបដែលមានភាពក្លាហានក្នុងការចែក រំលែកចំណេះដឹងនិង បទពិសោធន៍របស់ខ្លួន យើងគួរយល់នូវពាក្យគន្លឹះមួយចំនួនដូចជា សារៈសំខាន់ ការចែករំលែក ចំណេះដឹង និងបទពិសោធន៍ ជាមុន សិន។

. តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «សារ និង សារៈ» មានន័យថា ខ្លឹម សេចក្តីខ្ជាប់ខ្ជួន មាំមួន រឹងប៉ឹង កម្លាំង អំណាច ក្លាហាន ផលប្រយោជន៍ អង់អាច សេចក្តីពិត តម្លៃ ទ្រព្យ សម្បត្តិ របស់សុទ្ធ។ល។ ដូច្នេះ សារៈសំខាន់ គឺមានន័យថា មានប្រយោជន៍ និងមានតម្លៃ។

. ពាក្យ ការចែករំលែក ជាការឱ្យនូវអ្វីដែលយើងមាន យើងចេះ និងយើងធ្លាប់ធ្វើទៅកាន់អ្នកដទៃ ដោយចេតនា និងអចេតនា ហើយការឱ្យនេះ គឺធ្វើឡើងដោយចិត្តចង់ជួយ ចង់ឱ្យអ្នកដទៃបានល្អប្រសើរ។

យើងអាចចែករំលែកបានតាមរូបភាពច្រើនយ៉ាង ដូចជា ការចែករំលែកបទពិសោធន៍ក្នុងជីវិត ការចែកជាចំណេះដឹង ឬគំនិតយល់ឃើញនានា ដែលក្នុងនោះមានការបង្ហាញជាសកម្មភាពផ្ទាល់ ជារូបភាព ឬពាក្យពេជន៍ល្អៗ ជាដើម។ សូម្បីតែការឱ្យស្នាមញញឹម ឬការ អរគុណ ក៏យើងអាចរាប់បញ្ចូលជាការចែករំលែកផងដែរ។ 

ជាទូទៅមនុស្សមានហេតុផល ផ្សេងៗពីគ្នាក្នុងការចែករំលែកនេះ។ មូលហេតុសំខាន់នៃការចែករំលែក គឺចង់ជួយ អ្នកដទៃជាមួយនឹងអ្វីដែលយើងគិតថាមានគុណតម្លៃនឹងជួយ និងចង់រក្សា ក៏ដូចជាបង្កើនទំនាក់ទំនងសង្គម «បុគ្គល គ្រប់រូបគ្មាននរណាម្នាក់ក្លាយជាអ្នកក្រ ដោយសារការចែករំលែកចំណេះដឹងនិងបទពិសោធន៍នោះទេ កាន់តែចែក គឺកាន់តែមាន កាន់តែចែកគឺកាន់តែបាន »។ ការចែករំលែកនឹងធ្វើឱ្យយើងធំជាងនិងខ្លាំងជាងអ្វីដែលយើងមាន យើង កាន់តែចែករំលែកច្រើនប៉ុនណា យើងនឹងកាន់តែទទួលនិងចេះបានច្រើនប៉ុននោះ។

តើយើងនឹងទទួលបានអ្វីត្រឡប់មកវិញនៅពេលយើងចែករំលែក?

សូមចូលអានខ្លឹមសារលម្អិត ឬមានអត្ថបទជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម

https://rac.gov.kh/researchs-categories/1/researchs?page=8







2023-11-23 09:03:23   ថ្ងៃព្រហស្បតិ៍, 23 វិច្ឆិកា 2023 ម៉ោង 04:03 PM
សិក្ខាសាលាអន្តរជាតិ ស្តីពី «ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវរួមគ្នាសម្រាប់ឆ្នាំទី១ និងទី២ នៃគម្រោងកសាងសមត្ថភាពស្រាវជ្រាវគោលនយោបាយជាតិកម្ពុជា និងយន្តការសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋកូរ៉េ-កម្ពុជា»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ផ្ដល់កិត្តិយសចូលរួមក្នុងសិក្ខាសាលាអន្តរជាតិដែលបានរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវច្បាប់កូរ៉េ (KLRI) នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ សិក្ខាសាលានេះមានការចូលរួមពីឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ចឹង ហ៊េគូ (Jung, Hae-Gu) ប្រធានក្រុមប្រឹក្សា ជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម  នៃសាធារណ រដ្ឋកូរ៉េ (NRC)  ឯកឧត្តម ហាន យ៉ុងស៊ូ (Han, Yeong-Soo) ប្រធានវិទ្យាស្ថានស្រាវជ្រាវច្បាប់កូរ៉េ (KLRI) និងឯកឧត្តម លោកជំទាវ លោកសាស្រ្តាចារ្យបណ្ឌិត និងអ្នកស្រាវជ្រាវពីស្ថាប័នស្រាវជ្រាវទាំងពីរប្រទេស ជាច្រើនរូប។

ថ្លែងក្នុងសិក្ខាសាលានាព្រឹកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់ឯកឧត្តម ហាន យ៉ុងស៊ូ (Han, Yeong-Soo) ប្រធានវិទ្យាស្ថានស្រាវជ្រាវច្បាប់កូរ៉េ (KLRI)  ដែលបានដាក់បញ្ចូលរាជបណ្ឌិត្យសភាកម្ពុជា ចូលជាសមាជិកនៃបណ្តាញព័ត៌មានច្បាប់អាស៊ី ដែលហៅកាត់ថា អាលីន (ALIN) កាលពីដើមខែកញ្ញាកន្លងទៅថ្មីៗនេះ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ គំនិតផ្ដួចផ្ដើមក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើងគឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពស្រាវជ្រាវ ដើម្បីឱ្យកិច្ចការស្រាវជ្រាវកាន់តែមានលទ្ធផលល្អប្រសើរនិងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ដែរថា លទ្ធផលដ៏ត្រចះត្រចង់នៃគម្រោងស្រាវជ្រាវទី១ បានក្រាលផ្លូវឱ្យស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរ បន្តសហការគ្នាលើគម្រោងស្រាវជ្រាវពីរបន្ថែមទៀត រួមមាន គម្រោងស្រាវជ្រាវ ស្តីពីច្បាប់វិនិយោគទុននៅកម្ពុជា និងគម្រោងស្រាវជ្រាវទី២ ស្តីពីការរៀបចំគោលនយោបាយស្រាវជ្រាវនៅកម្ពុជា។ ការស្រាវជ្រាវរួមគ្នារបស់ស្ថាប័នទាំងពីរនេះ ជានឹងរួមចំណែកជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានស្នើសុំឱ្យមានការសិក្សាស្រាវជ្រាវរួមគ្នាខាងរាជបណ្ឌិត្យសភាកម្ពុជានិងវិទ្យាស្ថាន KLRI បន្តសិក្សាលទ្ធភាពធ្វើការជាមួយគ្នានៅឆ្នាំបន្តបន្ទាប់ទៀត ដែលឯកឧត្តមបណ្ឌិតសភាចារ្យបានលើកជាពាក្យស្លោកថា «អង្គុយធ្វើការរួមគ្នា, រីកចម្រើនទាំងអស់គ្នា»។ 

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីរាជបណ្ឌិត្យសភាកម្ពុជា និង NRC បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយគ្នា កាលពីឆ្នាំ២០១៩មក ស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរ បានខិតជិតគ្នាកាន់តែខ្លាំង។ ជាក់ស្តែង ក្រោមក្របខណ្ឌស្រាវជ្រាវរួមគ្នារាជបណ្ឌិត្យសភាកម្ពុជា និង NRC ការរួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវច្បាប់កូរ៉េ (KLRI) ជាមួយរាជបណ្ឌិត្យសភាកម្ពុជា បានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។ ស្ថាប័នស្រាវជ្រាវនេះបានផ្ដើមការសិក្សាលើការវិភាគស្ថានភាពស្រាវជ្រាវគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។ របកគំហើញ នៃការស្រាវជ្រាវខាងលើ ពិតជាបានផ្តល់ជាធាតុចូលមួយយ៉ាងសំខាន់ដល់រាជបណ្ឌិត្យសភាកម្ពុជា។ ពិសេសជាងនេះទៀត ពេលថ្មីៗនេះរាជបណ្ឌិត្យសភាកម្ពុជា ទើបសម្រេចបាននូវការចុះអនុស្សរណនៃការយោគយល់គ្នាជាមួយសាលាគោលនយោបាយសាធារណៈនិងគ្រប់គ្រងកូរ៉េ (KDI School) និងជាមួយវិទ្យាស្ថានកូរ៉េសម្រាប់គោលនយោបាយ សេដ្ឋកិច្ច អន្តរជាតិ (KIEP) ផងដែរ។


2023-11-22 07:41:28   ថ្ងៃពុធ, 22 វិច្ឆិកា 2023 ម៉ោង 02:41 PM
ដើមអាណត្តិថ្មីនៃនយោបាយកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ​ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនង​​​អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រងចំនួន៨២.៣% និងទទួលបាន ១២០អាសនៈ នៃរដ្ឋសភាលើចំនួន១២៥អាសនៈ បានបង្ហាញអំពីភាពជោគជ័យនិងចាស់ទុំ ខាង ប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលប់ និងដំណើរការ​នៃការ បោះឆ្នោតប្រព្រឹត្តិទៅដោយរលូន។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ប្រមុខដឹកនាំជំនាន់ថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងដោយឈរលើមូលដ្ឋាន នៃការ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទាំងទស្សនៈ គោលជំហរ និងនយោបាយសតិអារម្មណ៍ តាម គោលការណ៍ រក្សាចាស់បង្កើតថ្មី។ ថ្ងៃទី២២ សីហា ឆ្នាំ២០២៣ បានដាក់ចេញនូវ គោលនយោបាយ អាទិភាពស្នូលចំនួន៦ចំណុច ក្នុងការដឹកនាំប្រទេសសម្រាប់អាណត្តិ៥ឆ្នាំខាងមុខ និងក៏ជាការសន្យារបស់ គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលឃោសនា បោះឆ្នោត ហើយត្រូវបាន ដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាមៗនៅក្នុងឆ្នាំ២០២៣នេះ ដើម្បីជួយលើកស្ទួយ ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ ក៏ដូចជាជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ដែលរួមមាន៖

ទី១- ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល

ទី២- ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារ ងាយរងហានិភ័យ នៅទូទាំងប្រទេស

ទី៣- ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជន ងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមាន គ្រោះអាសន្ន

ទី៤- ការដាក់ចេញនិងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូល រួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ

ទី៥- ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង

ទី៦- ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅ ទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

ដើម្បីសម្រេចបាន គោលនយោបាយអាទិភាពស្នូលចំនួន៦ចំណុចខាងលើនេះ រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបានប្រកាសជាផ្លូវការ ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីលើកដំបូង នាថ្ងៃទី២៤ ខែសីហា កន្លងទៅ។

អំឡុងពេលយ៉ាងខ្លីក្រោយពេលដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដើម្បីឱ្យសម្រេចបានចក្ខុវិស័យ អាចចាកចេញផុតពីប្រទេសមាន ការអភិវឌ្ឍន៍តិចតួចនៅត្រឹមឆ្នាំ២០២៧ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ថ្នាក់ដឹកនាំជំនាន់ថ្មី បានប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត បញ្ហា ស្មារតី ក្នុងការដឹកនាំនិងកសាងប្រទេសជាតិ នៅលើមាគ៌ានៃសុខសន្តិភាព ការអភិវឌ្ឍ និងការកែទម្រង់លើគ្រប់វិស័យ ប្រកបដោយការប្តេជ្ញាចិត្តឥតរាថយ និងប្រកបដោយភាព ស្វាហាប់។

ជាក់ស្តែង ផែនការយុទ្ធសាស្រ្ត ក៏ដូចជាផែនការសកម្មភាពរបស់បណ្តាក្រសួង ស្ថាប័ននានា ត្រូវបានធ្វើការកំណែទម្រង់ស៊ីជម្រៅ និងដាក់ចេញអនុវត្តន៍ជាបន្តបន្ទាប់។ សេវាសាធារណៈនានាត្រូវបាន លើកកម្ពស់ជាបណ្តើរៗ។ យុទ្ធសាស្ត្រនានាត្រូវបានសិក្សាស្វែងយល់ និងក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ មានដូចជា៖

ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃ «យុទ្ធសាស្ត្រជាតិស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨» ដែលមានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹង សមត្ថភាព ផលិត​​ភាព និងភាពធន់នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូល​រួមទៅ​ក្នុង​សេដ្ឋកិច្ច ក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីក​ចម្រើ​ន​ទៅ​មុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកប អាជីវកម្ម មុខ​របរ និងការងារ​ចិញ្ចឹមជីវិតនៅកម្ពុជា។

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន រួមជាមួយអង្គការពាក់ព័ន្ធ បានប្រកាសដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ២០២៣-២០២៨» និង «យុទ្ធនាការផ្ទៃមេឃ ពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០២៥ នៅកម្ពុជា» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេស អព្យាក្រឹតកាបូន និងមានគម្រ បព្រៃឈើ៦០ភាគរយ នៅឆ្នាំ ២០៥០» ដោយឡែកសម្រាប់ «យុទ្ធនាការផ្ទៃមេឃណ៌ខៀវ និងការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ស្មើ សូន្យ២០២៥ នៅកម្ពុជា» គឺមានសារៈសំខាន់ក្នុងការរក្សាសីតុណ្ហភាពពិភពលោក ឱ្យស្ថិតក្រោម ១.៥ អង្សាសេ។ ក្នុងន័យនេះអាចថែរក្សាផ្ទៃមេឃអោយនៅពណ៌ខៀវ និងអាកាសធាតុ ដែលមាន ស្ថិរភាពឱ្យទៅកូនចៅជំនាន់ក្រោយ។

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តន៍​ជាផ្លូវ​ការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍​សម្រាប់កម្មករ និយោជិត។ កម្មវិធីនយោបាយទាំងពីរនេះ រួមមាន៖ ១៖ របប​សន្តិ​​សុខ​​សង្គម​ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់​បុគ្គល​​និយោជន៍ និងអ្នកក្នុងបន្ទុក សមាជិកបេឡាជាតិរបបសន្តិសុខសង្គម ២៖ កម្មវិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ យុវជន​មកពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងគ្រោះ។ តាមរយៈ របប​សន្តិ​​សុខ​​សង្គម​ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់​បុគ្គល​​និយោជន៍ និងអ្នកក្នុងបន្ទុក សមាជិកបេឡាជាតិ របបសន្តិសុខសង្គម បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិ របបសន្តិសុខសង្គម រួមមាន ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបាន របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយ​គ្រាន់​តែបង់ភាគទានត្រឹមតែ ២.៦ភាគរយ នៃប្រាក់ចំណូល ជាប់ភាគទាន ៦០​ម៉ឺន​រៀល ដែលស្មើនឹង ១៥,៦០០រៀល ហើយអាចទទួលបានសេវាព្យាបាល និង​ថែទាំ វេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល គ្រប់មន្ទីរពេទ្យនានា​ ដែល​ជា​ដៃគូបេឡាជាតិរបបសន្តិសុខ សង្គមបន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ ដោយឡែក «កម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជា​ជីវៈ និង​បច្ចេកទេសដល់ យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយ រងគ្រោះ» គឺជាកម្មវិធីនយោបាយអាទិភាព​មួយ​ក្នុងចំណោមកម្ម វិធីនយោបាយអាទិភាពទាំង៦ របស់ រាជរដ្ឋាភិបាល​នីតិ​កាល​ទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ កម្មវិធីនេះ ក៏ជាការគិតគូរ និងផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលក្នុងនីតិកាលទី៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។

​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញយុទ្ធនាការ ទស្សនាសៀមរាបឆ្នាំ២០២៤ (Visit Siem Reap Year 2024) គឺជំរុញឱ្យវិស័យទេសចរណ៍ ខេត្តសៀមរាបមានកំណើនងើបឡើងវិញ។

ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី​នយោ​បាយ​ចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ កម្មវិធី នយោបាយទាំងបីនោះរួមមាន៖ ទី១) កម្មវិធីគោលនយោបាយ​លើកស្ទួយ​ផលិត​​កម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធី​ហិរញ្ញ​ប្ប​ទាន​, ទី២) កម្មវិធីគោលនយោបាយការដាក់ ពង្រាយមន្ត្រី​កសិកម្មនៅតាម​ឃុំ-សង្កាត់ និងទី៣) កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍​កសិកម្ម​ទំនើប។ល។

ការធ្វើកំណែទម្រង់ផ្ទៃក្នុងនេះ ទោះបីជាទើបតែចាប់ផ្តើមចេញដំណើរក្នុងរយៈពេលខ្លី ប៉ុន្តែរាជ រដ្ឋាភិបាលអាណត្តិទី៧នេះ បានចេញដំណើរយ៉ាងស្វាហាប់ និងបានឆ្លើយតបជាបណ្តើរៗនូវរាល់ អ្វីដែលបានលើកឡើង ក្នុងគោល នយោបាយអាទិភាពស្នូលចំនួន៦ចំណុច ហើយទាំងនេះក៏សុទ្ធតែបាន រួមចំណែក ដល់ការអនុវត្តន៍ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា។ កម្ពុជានៅមានពេល វេលាវែងឆ្ងាយទៀតដើម្បីអនុវត្តន៍ ហើយក៏នឹងត្រូវឆ្លងកាត់បញ្ហាប្រឈមជាច្រើនទៀត ដូចជា៖ សង្រ្គាម ដែលកំពុងបន្តកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាង សហរដ្ឋអាម៉េរិកនិងចិន សង្គ្រាមហ្គាហ្សា វិបត្តិនៅមីយ៉ាន់ម៉ា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុង បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ក៏ដូចជាបញ្ហាវិស័យអចលនទ្រព្យកម្ពុជា ដែលនៅមានជួប ការលំបាកមួយចំនួន និងមានផលប៉ះពាល់មកលើវិស័យហិរញ្ញវត្ថុនិងធនាគារ នៅកម្ពុជា។

សម្រាប់នយោបាយការបរទេសរបស់កម្ពុជា ក្នុងអាណត្តិទី៧ ក៏ពុំមានការផ្លាស់ប្តូរច្រើននោះដែរ និងមានភាពស៊ីចង្វាក់ជាមួយបណ្តាប្រទេសនានាទាំងនៅក្នុងតំបន់ និងជុំវិញពិភពលោកទាំងមូល គឺកម្ពុជា នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននិង​យ៉ាង​ម៉ឺងម៉ាត់ ​តាម​គោលការណ៍​សំខាន់ៗ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដោយចូលរួមអនុវត្តន៍គោលនយោបាយការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាព ជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋាន គោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធនិងមានផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនា កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ។

នយោបាយការបរទេសរបស់កម្ពុជា ក៏ដូចជាកម្មវិធី​នយោបាយ​ការបរទេសរបស់គណបក្ស ប្រជាជនកម្ពុជា គឺ​បានកំណត់​ក្នុង​កម្មវិធី​នយោបាយ​៥​ឆ្នាំ ​(២០២៣-២០២៨) លើ​នយោបាយ​ការបរទេស ដោយ​ផ្តោតលើ​ការរួម​ចំណែក​កាន់តែ​សកម្ម ក្នុង​កិច្ចប្រឹងប្រែងក្នុង​តំបន់ និង​សកលលោក ដើម្បី​ថែរក្សា និង​ពង្រឹង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។​

​ក្នុង​រយៈពេល​ច្រើនឆ្នាំ​ទៅមុខទៀត ទំនាក់ទំនង​អន្តរជាតិ​នឹង​វិ​វ​ឌ្ឍ​ទៅតាម​ការបត់បែន​នៃ​ស្ថានភាព​តំបន់ និង​ពិភពលោក ដែល​នឹង​ទទួល​ឥទ្ធិពល​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ពី​ការ​​ប្រកួតប្រជែង​រវាង​មហាអំណាច​ធំៗ និង​ពី​ការប្រែប្រួល​ខាង​ភូមិសាស្ត្រ​នយោបាយ​តាម​តំបន់​នានា​។ ក្នុង​នយោបាយ​ការ​បរ​ទេស​របស់របស់គណបក្សប្រជាជនកម្ពុជា បង្ហាញថា កម្ពុជា​នឹង​បន្ត​ដើរតួនាទី​ជា​អ្នក​សម្រួល​ការចរចា ការ​​ស្វែងរក​ច្រក​សន្ទនា និង​ដោះស្រាយ​បញ្ហា​នានា តាមផ្លូវ​នយោបាយ ក្នុងឋានៈ​ជា​ប្រទេស​ដែល​មិន​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ​ក្រៅពី​សន្តិភាព ស្ថិរភាព និង​ការផ្សះផ្សា​។

​​នយោបាយ​ការបរទេស របស់គណបក្សប្រជាជនកម្ពុជា ក៏បាន​បង្ហាញ​ពី​ការបន្ត​ការពារ​ផលប្រយោជន៍​ស្នូល​របស់​កម្ពុជា ដោយ​គោរព និង​ការ​ពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ និង​បន្ត​អនុវត្ត​ការងារ​ការទូត​បុ​រេ​សកម្ម​ដើម្បី​ទទួល​​បាន​នូវ​ការគោរព​ដល់​អធិបតេយ្យ បូ​រណ​​ភាព​ទឹកដី ឯករាជ្យ និង​ការទទួល ស្គាល់​បំណងប្រាថ្នា និង​ភាពចាំបាច់​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ ដោយ​ប្រមូល និង​ប្រើប្រាស់​កិច្ចប្រឹងប្រែង​រួម​របស់​បក្ស រាជរដ្ឋាភិបាល​ស្ថា​ប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន អង្គការ​មហាជន ដើម្បី​ប្រឆាំងនឹង​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង ការពារ​ផលប្រយោជន៍​ពលរដ្ឋ​កម្ពុជា​នៅក្រៅ​ប្រទេស ការពារ​កិត្តិយស និង​កិត្តិ​នាម​ប្រទេសជាតិ​។​

​កម្មវិធី​នយោបាយ​នេះ​ ក៏បាន​បង្ហាញ​ពី​ការ​​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ ឧក្រិដ្ឋកម្ម​ឆ្លង​​ដែន​គ្រប់​ប្រភេទ អំពើ​ភេរវកម្ម ជំងឺឆ្លង​នានា ព្រមទាំង​បន្ត​រួមចំណែក​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​) និង​ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​រួមចំណែក​ក្នុងការ​ពង្រឹង​ពហុភាគី​និយម ចូលរួម​យ៉ាងសកម្ម​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​។

​​ការ​រឹតចំណង​ខាង​សេដ្ឋកិច្ច ជាមួយ​ដៃគូ​ចាស់ និង​ថ្មី គឺជាការពង្រីក​ទំនាក់ទំនង​ល្អ​ខាង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ មិន​ត្រឹមតែ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ខិត​ប្រទេស​យើង​ជាមួយ​ប្រទេស​ដៃគូ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ខាង​ផ្នែក​នយោបាយ​ទៀតផង​​។

​រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៃរាជរដ្ឋាភិបាលនីតិកាលទី៧ បានមានប្រសាសន៍ថា កម្ពុជា បន្តដំណើរការក្នុងបរិបទ នៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងយោធា រវាង មហាអំណាចធំៗទាំងពីរ ដែលកាន់តែតានតឹងឡើង ស្ថានការណ៍អន្តរជាតិ កាន់តែមានភាព ស្មុគ្រស្មាញ ហើយទាមទារឱ្យមានការបន្ត អនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជា ដោយ៖ ​ទី​១- ​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​គោលការណ៍​សំខាន់ៗ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ទី២- ​អនុវត្ត​កម្មវិធី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ទី៣- ចូលរួមចំណែកយ៉ាងសកម្ម បន្ថែមទៀតដល់ កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងសកលលោក ដើម្បីរក្សា និងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព និងបន្តប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ ភេរវកម្ម និងជំងឺឆ្លង; ទី៤- ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូចាស់ និងថ្មី ជំរុញការវិនិយោគ ស្វែងរកទីផ្សារផលិតផល ដើម្បីគាំទ្រដល់ឧស្សាហកម្មនាំចេញ និងលើកកម្ពស់ ទេសចរណ៍ និងវប្បធម៌ខ្មែរ ដោយផ្អែកលើសក្តានុពល សេដ្ឋកិច្ចដ៏រឹងមាំរបស់យើង និងបេតិកភណ្ឌ ប្រវត្តិសាស្ត្រអង្គរ។ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី និងយន្តការសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី ដើម្បីគាំទ្រដល់ផលិតកម្មក្នុងស្រុក និងកំណើនសេដ្ឋកិច្ច។ និងទី៥- ត្រូវបន្ត យកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការទូត និងរក្សា និង ទាក់ទាញ អ្នកមាន ទេពកោសល្យ។

ក្នុងមហាសន្និបាត លើកទី៦ របស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈប្រជាជានកម្ពុជា បានលើកឡើងថា “សូមបញ្ជូនសារដល់ដៃគូអភិវឌ្ឍន៍របស់កម្ពុជា សូម បញ្ឈប់ការជ្រៀតជ្រែក តាមរយៈការប្រើប្រាស់ជំនួនរបស់ខ្លួន ក្រោមហតុផលនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីបង្កអស្ថិរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថាមិត្តភក្តិទាំងអស់នឹងយល់ ដល់ភាពចាំបាច់របស់កម្ពុជា ដើម្បីរក្សានូវសន្តិភាពរបស់ខ្លួន ជាពិសេសធ្វើការយកចិត្តទុកដាក់និងការពារ ឱ្យខាងតែបាន នូវនិរន្តរភាពនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មុញ្ញ”។ នេះសរបញ្ជាក់ឱ្យឃើញថា គោល នយោបាយរបស់គណបក្សប្រជាជន ដែលជាគណបក្សកំពុងកាន់អំណាច ក៏ដូចជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ នៅតែបន្តរក្សាបាននូវ ការពង្រឹងទំនាក់ទំនង នយោបាយ សេដ្ឋកិច្ចសង្គម ជាមួយដៃគូចាស់ និងបង្កើតថ្មី ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងការវិនិយោគនៅកម្ពុជា។

ផ្អែកលើកត្តាមួយចំនួនដែលបានគូសបញ្ជាក់ខាងលើ ទាំងការធ្វើកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុង និង ការអនុវត្តន៍នយោបាយការបរទេស យើងពិតជាមានភាពជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងជួយជ្រោមជ្រែងដល់នាវាកម្ពុជា ឆ្ពោះទៅមុខប្រកបដោយសុខសន្តិភាព ដើម្បីផលប្រយោជន៍ប្រជាជន និងបន្តរក្សាបាននូវការពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច សង្គម ជាមួយដៃគូចាស់ និងបង្កើតដៃគូថ្មី ជំរុញកំណើនសេដ្ឋកិច្ច និងការវិនិយោគ ដើម្បីសម្រេចបាន ចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា។

                                                                           ---ចប់---

RAC Media 

2023-11-21 10:51:37   ថ្ងៃអង្គារ, 21 វិច្ឆិកា 2023 ម៉ោង 05:51 PM
Cambodia-Vietnam Relations in the New Era

August 2023 marked a new chapter of Cambodian history of over 500 years with peaceful and smooth transition of power. Samdech Thipadei Dr. Hun Manet succeeded his father and long-serving prime minister Samdech Techo Hun Sen as the country’s leader after their Cambodian People’s Party won a landslide victory in the national election in July. Foreign media and the diplomatic community have kept an eye on Cambodia’s foreign policy to determine which direction the country is taking.

Just weeks after assuming office, Prime Minister Hun Manet has held a series of overseas trips in September 2023, including Indonesia’s capital of Jakarta for the 43rd ASEAN Summit and Related Summits, China’s Beijing Capital for official visit and Nanning City for China-ASEAN Expo, the US’ New York for the 78th UN General Assembly (UNGA 78), and again China’s Beijing Capital for the Third Belt and Road Forum for International Cooperation in October 2023. In addition, the newly elected Prime Minister of neighbouring Kingdom of Thailand, Mr. Srettha Thavisin paid his first official overseas visit to Cambodia in late September 2023.

Vietnam will be the third country that Prime Minister Hun Manet will pay his official visit in December this year. However, the exchanges of state and official visits between top leaders and government’s officials between the two countries have been made in many platforms and at many levels. For instance, the Cambodian National Defense Minister Tea Seiha paid a friendly and official visit to Vietnam from November 12-14 at the invitation of Vietnamese National Minister Mr. Phan Van Giang while the Cambodia National Assembly President Ms Khuon Sudary planned to pay an official and friendly visit to Vietnam at the end of November 2023.

The change of Cambodia’s leadership has posed a question on how Cambodia’s neighbourhood diplomacy looks like, and especially how Cambodia-Vietnam relationship is going to be in the new era under the Cambodian new Prime Minister Hun Manet’s leadership.

Despite the change of leadership, the guiding principles of the country's foreign policy remain unchanged and based on Article 53 of the Constitution, which affirms Cambodia's commitment to permanent neutrality, non-alliance and peaceful coexistence.

The ruling Cambodian People’s Party has set seven core principles for the next five years for the country's foreign policy, which include opposing force, disapproval of unlawful occupations, non-interference in the domestic affairs of other countries, prohibition of foreign military presence in Cambodia, and refusal to endorse invasions of other countries.

As a post-conflict nation, Cambodia attaches great importance to peace and stability, both domestically and regionally, and is committed to promoting development and prosperity, and preventing any interference in its relations with other countries.

As the matter of fact, within the framework of bilateral relations with Vietnam, Cambodia has adhered to the foreign policy of being a good neighbour by strengthening friendship and expanding cooperation not only within the bilateral framework but also by supporting each other in international and regional forums. In regional forums, the two countries exchanged views on regional and international issues which are mutually beneficial for both countries. Vietnam, on the other hand, in its framework for bilateral foreign policy with Cambodia, it’s is not much different from Cambodia, Vietnam has considered Cambodia as a neighbouring country where good relations are considered a priority and must be nurtured.

Cambodia and Vietnam have cultivated time-honoured friendship and cooperation characterized by profound political trust and functional collaboration across sectors. Bilateral relations between the two countries are developing in many fields. Cambodia and Vietnam agree that strengthening and enhancing the ties of friendship and cooperation between the two countries are very important for both nations. Bilateral foreign policy of Cambodia and Vietnam to each other highlights the strength of relations between the two countries.

Cambodia-Vietnam ties continue to diversify, both on the bilateral and multilateral levels while gaining in strength in all areas of common interest. The two countries are jointly addressing common and global challenges, strengthening contacts at all levels and across platforms, and deepening mutual understanding will ensure they make greater achievements at the national and global levels.

In expressing their positions to each other, the leaders of the two countries have always highlighted their commitment to strengthen, expand and enhance the relations between the two countries to a new level, which brings fruitful results and real benefits for the people of both countries and a positive contribution to peace, stability, cooperation, and prosperity in the region and the world. Strengthening relations and cooperation between the two countries is absolutely indispensable.

As an immediate neighbour, Vietnam has always supported the Cambodian people’s independent choice of development path, the path best suited to their national conditions, and backed them in defending Cambodia’s sovereignty and national security. It also supports the Cambodian people in advancing their major domestic political agenda and socioeconomic development, and opposing external interference in Cambodia's internal affairs.

In this context, Prime Minister Hun Manet maintains the current policy toward Vietnam, which is based on traditional friendship, mutual trust and win-win cooperation. And he is unlikely to change the policy of close cooperation between the ruling parties and governments of the two countries, strengthening the comprehensive strategic partnership of cooperation, and jointly building a high-quality, high-level and high-standard between the nations for mutual benefit, thus contributing to peace, stability and prosperity in the region and beyond.

Prime Minister Hun Manet and his youthful new government are well aware of the recessionary troubles afflicting both the EU and the US, and know the economic incentives of maintaining close ties with Vietnam. Cambodia now seeks to diversify trade and investment toward sustainable value-added processing and manufacturing to meet the burgeoning needs of ASEAN's expanding middle class.

Despite the post-pandemic effects, the spill-over effects of the Russia-Ukraine crisis, Palestinian Hamas-Israeli conflict, and recessionary trends in the EU and the US that have affected its housing, tourism and garment sectors, the Cambodian economy remains robust. High on Hun Manet's agenda will be issues such as building on Cambodia's RCEP and ASEAN membership and the FTAs with China and the ROK to continue his father's legacy of political stability and relatively high economic growth of 7 percent a year during his term.

Historical and long-standing relations, and comprehensive strategic partnership of cooperation, and unbreakable friendship, are the greatest legacy of Hun Sen in Cambodia-Vietnam relations, which Prime Minister Hun Manet needs to take forward. The healthy and stable relationship between Cambodia and Vietnam is both important and necessary to deepen practical cooperation in various fields.

Good relations between Cambodia and Vietnam are very important and significantly contribute to regional peace, security, stability, and prosperity. The two countries are good neighbours that peacefully co-exist and help and support each other in all circumstances. Understanding each other base on mutual benefit and equality is a basis of good neighbourliness between the two countries. It is an effective mechanism for increasing comprehensive benefits for neighbouring countries and improving cooperation that provides mutual benefit in all areas.

Therefore, the two countries must continue to live together in peace, with mutual respect for sovereignty, independence, and territorial integrity, not interfere in each other’s internal affairs, resolve issues peacefully and cooperate in all areas of mutual benefit that can be fitted the motto of the relationship adopted by the two countries – “good neighbourliness, traditional friendship, and comprehensive, sustainable and long-term cooperation” between the two countries in the coming time. With this motto, it is hoped that the relations between the two countries for the next centuries will continue to grow broader, deeper, more efficient and better.


By Kin Phea, PhD,

Director General,

International Relations Institute of Cambodia,

Royal Academy of Cambodia

(The views expressed in this article are those of the author)

---

RAC Media


2023-11-21 08:04:59   ថ្ងៃអង្គារ, 21 វិច្ឆិកា 2023 ម៉ោង 03:04 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ចូលរួមអបអរសាទរក្នុងពិធីបើកវេទិកា ស្តីពី «វេទិកាកូរ៉េសកល២០២៣ Global Korea Forum 2023 (KGF)»

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងប្រតិភូ បន្តចូលរួមក្នុងវេទិកាសកលកូរ៉េ២០២៣ ដែលប្រព្រឹត្តធ្វើឡើងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ វេទិកានេះរៀបចំដោយក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) និងមានការផ្តល់កិត្តិយសចូលរួមក្នុងវេទិកាដ៏មានសារ:សំខាន់នេះ រួមមាន៖

+ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ចឹង ហ៊េគូ (Jung, Hae-Gu) ប្រធានក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC)

+ ឯកឧត្តម បាក់ ហេយុន (Back Hye-ryun ) ប្រធានគណៈកម្មាធិការគោលនយោបាយជាតិនៃរដ្ឋសភាកូរ៉េ

+ ឯកឧត្តម ហាស្សណាន អាប៊ីម៉ាយុ (Haznan Abimanyu) ប្រធានអង្គការស្រាវជ្រាវថាមពលនិងផលិតកម្ម (OREM) នៃទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិ (BRIN) និង

+ លោកជំទាវ គីម អ៊ុនមី ( Kim Eun Mee) សាកលវិទ្យាធិកានៃសាកលវិទ្យាល័យស្ត្រីអ៊ីវ៉ា (Ewha Womans University)

ព្រមទាំង ឯកឧត្តម លោកជំទាវ លោកសាស្រ្តាចារ្យបណ្ឌិត ជាច្រើនរូបចូលរួម។

ក្នុងសុន្ទរកថាអបអរសាទរនៃវេទិកានេះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច សម្តែងនូវក្តីសាទរ និងវាយតម្លៃខ្ពស់ចំពោះ NRC ដែលបានផ្ដួចផ្ដើមគំនិតរៀបចំវេទិកាដ៏មានអត្ថន័យនិងអត្ថប្រយោជន៍នេះឡើងបានយ៉ាងល្អនិងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា វេទិកានេះពិតជាមានសារៈសំខាន់ និងមានលក្ខណៈបច្ចុប្បន្នភាព ដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៃកិត្យានុភាពរបស់ប្រទេសកូរ៉េ។ ឯកឧត្តមបណ្ឌិតសភាចារ្យនៅរំលេចបន្ថែមថា ថ្វីបើកូរ៉េជាប្រទេសតូចនិងហ៊ុំព័ទជុំវិញដោយសមុទ្រ ប៉ុន្តែកេរ្តិ៍ឈ្មោះនិងកិត្យានុភាពរបស់ប្រទេសកូរ៉េ មានភាពល្បីល្បាញនិងបានបោះសំឡេងបានឆ្ងាយ ដោយសារកត្តា៤យ៉ាង៖

ទី១. សេដ្ឋកិច្ចប្រទេសកូរ៉េមានភាពរឹងមាំល្អ

ទី២. ប្រព័ន្ធបច្ចេកវិទ្យារបស់កូរ៉េឈានមុខ

ទី៣. កូរ៉េមានសិល្បៈសម្តែងល្បីៗ (Kpop) និង

ទី៤. គ្រឿងសំអាងរបស់ប្រទេសកូរ៉េ មានគុណភាពល្អ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច នៅបានបញ្ជាក់ថា នៅប្រទេសកម្ពុជា វប្បធម៌កូរ៉េ បានជ្រាបចូលយ៉ាងជ្រៅក្នុងសង្គមកម្ពុជា ជាពិសេសយុវជនកម្ពុជា ពួកគេតែងសរសើរគ្នាថា ស្អាតដូចតួកូរ៉េ យុវជនកម្ពុជាចូលចិត្តស្តាប់និងទស្សនាក្រុម Kpop ប្រើប្រាស់សម្ភារៈអេឡិចត្រូនិករបស់កូរ៉េ ដូចជាទូរសព្ទ Samsung គ្រឿងសំអាងពីប្រទេសកូរ៉េជាដើម។ ក្រៅពីនោះនៅមានការនិយមប្រើប្រាស់រថយន្តសាំងយ៉ុងនិងហ៊ីយ៉ុនដាយជាច្រើនផងដែរ។ មិនតែប៉ុនណោះ គីមឈី ស្រាស៊ូជូ ឬស្រាម៉ាកាលី ក៏កំពុងទទួលបានការពេញនិយមនៅក្នុងប្រទេសកម្ពុជាផងដែរ។

បន្ថែមពីនោះ ដោយមានការឧបត្ថម្ភនិងគាំទ្រពីវិទ្យាស្ថានជ័យ សម្រាប់ការសិក្សាជាន់ខ្ពស់របស់ប្រទេសកូរ៉េ នៅថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិមួយស្តីពី«គំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន (KASI)» ដោយគ្រោងនឹងអញ្ជើញវាគ្មិនមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសកូរ៉េ មកជជែកនិងពិភាក្សាដើម្បីជាធាតុចូលយ៉ាងសំខាន់ដល់រដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជាអាស៊ាន។

វេទិកាកូរ៉េសកល២០២៣ (Global Korea Forum 2023) (KGF) រៀបចំឡើងនៅទីក្រុងសេអ៊ូល មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលវេទិកានេះនឹងជជែកពិភាក្សាលើប្រធានបទជាច្រើន ដើម្បីជាធាតុចូលដល់ស្ថាប័នស្រាវជ្រាវវិទ្យាសាស្រ្តនេះផងដែរ។


2023-11-21 07:54:09   ថ្ងៃអង្គារ, 21 វិច្ឆិកា 2023 ម៉ោង 02:54 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក