Royal Academy of Cambodia
ជាទូទៅមនុស្សនៅក្នុងសង្គមទទួលបានចំណេះដឹងពីរយ៉ាងពីអ្វីដែលគេបានជួប បានឆ្លងកាត់បានរៀន និងបានធ្វើ។ល។ ចំណេះដឹងទំាងពីរយ៉ាងនោះមាន៖ ចំណេះដឹងមានលក្ខណៈវិទ្យាសាស្ត្រ (Scientific knowledge) និងគ្មានលក្ខណៈវិទ្យាសាស្ត្រ (Non-Scientific Knowledge) ។
១. ចំណេះដឹងគ្មានលក្ខណៈវិទ្យាសាស្ត្រ៖ គឺជាចំណេះដឹងទាំងឡាយណាដែលពុំបានឆ្លងកាត់ការប្រើប្រាស់វិធីវិទ្យាសាស្ត្រច្បាស់លាស់ ឬចំណេះដឹងទាំងឡាយណាដែលគ្រាន់តែជាការយល់ឃើញ ការធ្លាប់ជួប ធ្លាប់អនុវត្ត អាចមានលក្ខណៈ និងការយល់ឃើញដូចគ្នា ឬខុសគ្នារបស់បុគ្គលម្នាក់ៗ ក្រុមណាមួយ តំបន់ណាមួយ ឬជាតិសាសន៍ណាមួយជាដើម។ ចំណេះដឹងប្រភេទនេះបានកើតឡើងតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន ទម្លាប់ដែលខ្លួនធ្លាប់ធ្វើ ធ្លាប់ជួប ជំនឿ ទំនៀមទំលាប់ប្រពៃណី សាសនា ការប្រត្តិបត្ត អារម្មណ៍ ការយល់ឃើញ ការគិត ការស្រមើរស្រម័យ ការធ្វើតាម ការត្រាប់តាម ជឿតាមបុគ្គល ឥស្សរជនឆ្នើម ថ្នាក់ដឹកនាំ ឬអ្នកមានអំណាចណាម្នាក់ ការលើកយកហេតុផលផ្ទាល់ខ្លួនមកអះអាង ឬការធ្លាប់ឃើញជាដើម។ល។
ឧទាហរណ៍ អ្នកកាន់សាសនាអ៊ីស្លាមមានជំនឿថា ការសម្លាប់សត្វបានបុណ្យ ឬគេយំនៅពេលទារក ឬទារិកាកើតមក។ ចំនែកអ្នកកាន់ពុទ្ធសាសនាជឿថា ការសម្លាប់សត្វ ឬការសម្លាប់មនុស្សនឹងទទួលអំពើបាប ឬទារក ទារិកដែលបានកើតមកជាមនុស្សបានអស់កម្មពីព្រោះបានចាប់ជាតិ ឬកើតជាមនុស្សឡើងវិញ។ ជំនឿ ឬការយល់ឃើញបែបនេះពុំមានលក្ខណៈវិទ្យាសាស្ត្រដោយសារតែពុំបានឆ្លងកាត់ការប្រមូលទិន្នន័យ ការវិភាគទិន្នន័យ ការសំយោគ ឬការសន្និដ្ឋានដើម្បីបង្កើតការយល់ដឹងជាក់ស្តែង។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម
https://rac.gov.kh/researchs-categories/19/researchs#main-container
From December 26, 2023 to January 6, 2024, twenty officials of the Royal Academy of Cambodia will visit India for training in public policy and good governance. This training represents a critical turning point in the development of stronger connections between Cambodia and India. This training shows how committed both nations are to developing bilateral ties and emphasizes the increasing significance of sound public policy and good governance in the complicated global environment of today.
India is become a world leader in a number of areas, including public policy. India, known for its dynamic and diversified democracy, has gained international attention for its creative policy frameworks. Because of its proficiency in fields including social welfare, governance, and economic reforms, the nation is a prime location for capacity-building programs.
Officials from the Royal Academy of Cambodia visit India to demonstrate a shared willingness to share best practices and experiences. The Royal Academy of Cambodia officials will have the chance to learn about India's successful policy-making processes and the socio-economic and political elements that have influenced them by participating in public policy and good governance training programs under the support of Indian Government.
The Royal Academy of Cambodia (RAC) has a heavy emphasis on improving public administration and intellectual growth in order to develop a pool of highly qualified professionals who can effectively contribute to the advancement of the nation. The Academy looks for creative ways to promote sustainable development and equitable growth by addressing the urgent issues facing Cambodia through research, training programs, and policy proposals.
Acknowledging the importance of information sharing and global collaboration, the Royal Academy of Cambodia has established alliances with prestigious organizations across the globe. Through these partnerships, RAC’s officials are able to broaden their knowledge base, get insight from international best practices, and apply those lessons back to their own setting.
The goal of the Royal Academy of Cambodia has always been to promote global alliances and partnerships for the exchange of information and the development of capacity. Academy leaders take an initiative and travel to India to take part in a specialized public policy and good governance training session. This project not only demonstrates the academy's commitment to improving the knowledge and abilities of its representatives, but it also emphasizes the solid relationships it has built with numerous Indian universities.
The cooperation between the Indian Embassy in Cambodia and the Royal Academy of Cambodia, in particular, has been crucial in promoting the sharing of knowledge, insights, and best practices in the sphere of public policy. These collaborations have given officials from both nations the chance to participate in fruitful conversations, workshops, and training courses that are designed to tackle shared issues and advance efficient governance.
India and Cambodia have a long history of diplomatic relations, and this visit shows how committed both countries are to strengthening these bonds even further. Officials from the Royal Academy of Cambodia can benefit from India's knowledge and experiences in this area by taking part in public policy training. The country as a whole will gain from this knowledge-sharing effort as it can help shape and improve public policy and good goverance in Cambodia.
The upcoming trip of the RAC’s officials will have good effects that go beyond cultural exchange and policy making. Improved bilateral ties can pave the way for more investment, trade, and sector-specific cooperation. India and Cambodia should look into new opportunities for academic collaboration, technology transfer, and commercial cooperation. Both countries' development and prosperity may result from this cooperative relationship.
The Royal Academy of Cambodia officials' trip to India for public policy and good governance training is extremely significant and could have an impact on how public policy is developed in Cambodia.
The government of Cambodia is committed to improving its public policy framework and fortifying its relationships with foreign partners, as seen by this visit. The future growth and advancement of Cambodia is being facilitated by the Royal Academy of Cambodia and other government institutions which are investing in the professional development of its officials.
RAC’s officials in India will have gained invaluable information and abilities in a range of public policy areas, such as social welfare, economic growth, governance, and sustainable practices, thanks to their training. They will be able to successfully contribute to the creation and execution of policies that meet the needs and ambitions of the people of Cambodia thanks to this knowledge transfer.
Additionally, the visit would strengthen the bonds between India and Cambodia and enable the sharing of ideas and best practices in public policy. The officials will be able to interact with their Indian counterparts, gain knowledge from their experiences, and create networks that will be useful going forward.
It is impossible to overstate the possible influence of this visit on Cambodia's public policy evolution. With improved knowledge and exposure to global norms, the officials may be key players in developing policies that support equitable growth, foster good governance, and raise the general standard of living for the people of Cambodia.
In conclusion, the Royal Academy of Cambodia officials' travel to India for public policy and good governance training is an important step in developing relations between Cambodia and India and it will also empower Cambodian authorities to influence public policy in Cambodia. This project has enormous promise for Cambodia's future growth and development because it gives Cambodian officials from different ministries the skills and information, they need to handle opportunities and challenges in the changing global environment.
Dr. Seun Sam is a researcher of the Royal Academy of Cambodia
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូចុង (Nguyen Phu Trong) បាន គូសបញ្ជាក់ក្នុង អំឡុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់ប្រទេសវៀតណាមថា៖ វៀតណាមបានខិតខំ និង សម្រេចបានលទ្ធផល លើវិស័យសំខាន់ៗ ជាច្រើន ហើយក៏បានដាក់ចេញនូវគោលដៅ និងទិសដៅឱ្យក្លាយជាប្រទេស អភិវឌ្ឍន៍ ដែលមានប្រាក់ ចំណូលខ្ពស់ និងដើរតាមសង្គមនិយមនៅពាក់កណ្តាលសតវត្ស ដោយបានដាក់ចេញនូវ គោលដៅ អភិវឌ្ឍន៍ ជាក់លាក់សម្រាប់ ឆ្នាំ២០២៥ ឆ្នាំ២០៣០ និងឆ្នាំ២០៤៥ ដូចដែល បានកំណត់នៅក្នុង សមាជ លើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ ថ្នាក់ដឹកនាំវៀតណាមបានអះអាងថា គោលនយោបាយ ការ បរទេសជាប់លាប់របស់បក្ស និងរដ្ឋគឺឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍ ។ លោកបានបន្ថែមថា វៀតណាមគឺជាមិត្ត ដៃគូដែលជឿទុកចិត្ត និងជាសមាជិកដែលមាន ការទទួលខុសត្រូវ ក្នុង សហគមន៍អន្តរជាតិ។ វៀតណាមចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនង របស់ខ្លួនជាមួយ ចិនជាអាទិភាពចម្បង និងជា ជម្រើសយុទ្ធសាស្ត្រ គាំទ្រការអភិវឌ្ឍន៍របស់ចិន និងការរួមចំណែកដល់ សន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។
ដើម្បីសម្រេចបានគោលដៅដូចការរំពឹងទុក ប្រទេសវៀតណាម ចាំបាច់ត្រូវទាញយកឱ្យបានជា អតិបរមា រាល់ សក្តានុពលដែលខ្លួនមាន និងជាពិសេសផលដែលទទួលបានពីការប្រកួតប្រជែង ខាង ភូមិសាស្រ្ត នយោបាយ រវាង មហាអំណាចនៅក្នុងតំបន់។
ថ្ងៃអង្គារទី១២ ខែធ្នូ ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈ ពេល២ថ្ងៃ នៅប្រទេសវៀតណាម និងជាលើកទី១ គិតចាប់តាំងពីឆ្នាំ២០១៧ មក។ ដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីចិនទៅកាន់ប្រទេសវៀតណាមនៅពេលនេះ កើតឡើង៣ខែក្រោយពីរដ្ឋាភិបាលក្រុងហាណូយ បាន ដំឡើងកម្រិតទំនាក់ទំនង ជាមួយសហរដ្ឋអាម៉េរិកដល់ខ្ពស់បំផុត គឺ «ដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ឱ្យបាន ស្មើជាមួយចិននិងរុស្ស៊ី ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន (Joe Biden) មកកាន់ប្រទេសវៀតណាម កាលពី ខែកញ្ញាកន្លងទៅ។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានាធិនតីចិន ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូចុង នៅវិមានប្រធានាធិបតីវៀតណាម ប្រធាបនាធិបតីវៀតណាម លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) លោកនាយករដ្ឋមន្រ្តី ផាម មិញជិញ (Pham Minh Chinh) ប្រធានសភា លោក វឿង ឌីញ ហ្វិ (Vuong Dinh Hue) ដើម្បីធ្វើឱ្យកាន់ តែស៊ីជម្រៅ និងលើកកំពស់ បន្ថែមទៀតនៃទំនាក់ទំនង ភាព ជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដើម្បីកសាងសហគមន៍ ចែករំលែកអនាគត វៀតណាម -ចិន។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ពីថ្ងៃទី១២ដល់១៣ ខែធ្នូ ឆ្នាំ២០២៣ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង វៀតណាម និងចិនបានចេញ សេចក្តីថ្លែងការណ៍ រួម ស្តីពីការ បន្តធ្វើឱ្យ ស៊ីជម្រៅ និងលើកកំពស់ភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ ចែករំលែក អនាគតវៀតណាម-ចិន។ ក្នុងសេចក្តីថ្លែងការណ៍បានអះអាងថា៖ វៀតណាម និងចិនជាអ្នកជិតខាងល្អ មិត្តភក្តិល្អ សមមិត្តល្អ ដៃគូល្អ មានរបបនយោបាយស្រដៀងគ្នា ឧត្តមគតិ និងជំនឿស្រដៀងគ្នា និងមាគ៌ាអភិវឌ្ឍន៍ដ៏ជិតស្និទ្ធ មានទិសដៅដូចគ្នា ចែករំលែកអនាគតរួម ដោយ កិច្ចខិតខំប្រឹងប្រែងដើម្បីសុភមង្គលរបស់ប្រជាជន និងភាពសម្បូរ រុងរឿងរបស់ប្រទេសជាតិ ខិតខំ ប្រឹងប្រែងដើម្បីបុព្វហេតុសន្តិភាពដ៏ខ្ពង់ខ្ពស់ និងវឌ្ឍភាពរបស់មនុស្សជាតិ។
អាស្រ័យហេតុនេះ ដើម្បីទទួលមរតក និងពង្រីកប្រពៃណី “ទំនាក់ទំនងជិតស្និទ្ធ វៀតណាម-ចិន ជាសមមិត្តផង និង ជាបងប្អូនផង” បន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ ទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ វៀតណាម-ចិន ភាគីទាំងពីរបានឯកភាពកសាង សហគមន៍ ចែករំលែក អនាគតវៀតណាម-ចិន ប្រកប ដោយអត្ថន័យយុទ្ធសាស្ត្រ ដើម្បីសុភមង្គលរបស់ប្រជាជន នៃប្រទេសទាំងពីរ និងដើម្បីបុព្វហេតុសន្តិភាព និង វឌ្ឍនភាពរបស់មនុស្សជាតិ។
វៀតណាមគាំទ្រចំពោះការកសាងសហគមន៍ចែករំលែកអនាគតមនុស្សជាតិ គំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល គំនិត ផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌សកល។ គំនិតផ្តួចផ្តើមដែល បានលើកឡើងខាងលើបាន កំណត់ គោលដៅគឺ ការពារផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល ដើម្បី បុព្វហេតុសន្តិភាព យុត្តិធម៌ និងវឌ្ឍនភាព របស់ប្រជាជនលើពិភពលោក ឆ្លើយតបនឹងបំណងប្រាថ្នា កសាងពិភពលោកឱ្យកាន់តែប្រសើរ ឡើងរបស់ប្រជាជន នៃប្រទេសនានា។ ភាគីទាំងពីរបានឯកភាពថា ការអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាប្រទេស ត្រូវគោរពតាមធម្មនុញ្ញ អង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងស្តង់ដារជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ប្រកាន់ខ្ជាប់នូវការគោរព គ្នាទៅវិញទៅមក សមភាព ផលប្រយោជន៍ ទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គោរពអធិបតេយ្យភាព និងបូរណភាព ដែនដី របស់គ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់នូវការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី។
តាមទិសដៅខាងលើ ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងវៀតណាម-ចិន ឱ្យឈានចូល ដំណាក់កាលថ្មី។ ភាគី ទាំងពីរបានឯកភាពពង្រីកឱ្យបានល្អនូវតួនាទី សម្របសម្រួលជាទូទៅ នៃ គណៈកម្មាធិការដឹកនាំកិច្ច សហប្រតិបត្តិការ ទ្វេភាគី វៀតណាម-ចិន ជំរុញយ៉ាងសកម្មនូវ កិច្ចសហប្រតិបត្តិការ នាពេលខាងមុខ ដោយផ្តោតលើ ទិសដៅធំៗទាំង៦ នៃកិច្ចសហប្រតិបត្តិការ៖ ការជឿទុកចិត្តខាងនយោបាយកាន់តែខ្ពស់; កិច្ចសហប្រតិបត្តិការការពារជាតិ- សន្តិសុខកាន់តែ ជាក់ស្ដែង; កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ; មូលដ្ឋានសង្គមកាន់តែរឹងមាំ; ការសម្របសម្រួលពហុភាគីកាន់តែ ជិតស្និទ្ធ; ការគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នាកាន់តែប្រសើរឡើង រួមដៃគ្នាជំរុញបុព្វហេតុ សង្គមនិយម និងពិភពលោកដ៏រីកចម្រើន។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការ ចំនួន៣៦ ដែលត្រូវបានចុះហត្ថលេខា រវាងគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន នៃប្រទេសទាំងពីរ ដែលក្នុងនោះរួមមាន៖ ឯកសារចំនួន៤ លើវិស័យនយោបាយ និងកិច្ចការបរទេស ដែលត្រូវបានចុះហត្ថលេខា រវាងគណៈកម្មាធិការមជ្ឈិមបក្ស និងក្រសួងការបរទេស នៃប្រទេសទាំងពីរ; ឯកសារចំនួន៤ លើវិស័យ កិច្ច សហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងបទល្មើស កិច្ចសហប្រតិបត្តិការនៅតំបន់សមុទ្រ និងវិស័យយុត្តិធម៌; ឯកសារចំនួន ២៤ ស្តីពីកិច្ចសហប្រតិបត្តិការ ថ្នាក់រដ្ឋាភិបាល ក្រសួង និងស្ថាប័ន; ឯកសារ កិច្ចសហប្រតិបត្តិការចំនួន៤ រវាងថ្នាក់មូលដ្ឋាននៃប្រទេស ទាំងពីរ។ ឯកសារទាំង៣៦នេះ សុទ្ធតែបានរួមចំណែក ដល់ការលើកកម្ពស់ កម្រិតទំនាក់ទំនង និងកិច្ច សហប្រតតបត្តិការរវាងប្រទេសទាំងពីរ វៀតណាម-ចិន។
សូមបញ្ជាក់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ក្នុងរយៈពេលជាច្រើន ឆ្នាំជាប់ៗគ្នា ស្របពេលដែលវៀតណាមគឺជាដៃគូធំបំផុតរបស់ចិននៅក្នុងអាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេស ទាំងពីរ ឈានដល់ ១៧៥,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយការនាំចេញរបស់វៀតណាម ឈានដល់ ៥៧,៧ ពាន់លានដុល្លារ ហើយការនាំចូលឈានដល់ ១១៧,៨៧ ពាន់លានដុល្លារ។ គិតរហូតមក ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោម ១៤៣ ប្រទេស និងដែនដី ដែលមានការ វិនិយោគដ៏ធំបំផុតមួយនៅវៀតណាម ជាមួយនឹងគម្រោងសកម្ម ចំនួន ៤,១០៥ និងមានដើមទុនចុះបញ្ជីសរុបជាង ២៦,៥ ពាន់លានដុល្លារ។
ប្រទេសវៀតណាម ស្ថិតនៅចំទីតាំងយុទ្ធសាស្រ្ត នៃតំបន់សមុទ្រចិនខាងត្បូង ដែលជាតំបន់ ប្រកួតប្រជែង ខាងភូមិ សាស្ត្រនយោបាយ រវាងចិននិងសហរដ្ឋអាម៉េរិក ហើយប្រទេសមួយនេះមានរ៉ែកម្រធំលំដាប់ទី២ បន្ទាប់ពីចិន នៅអាស៊ី សម្រាប់បម្រើឱ្យវិស័យបច្ចេកវិទ្យា ដូចជាការផលិតទូរស័ព្ទ កុំព្យូទ័រ អាគុយ រថយន្តអគ្គិសនី ទើប វៀតណាមបានក្លាយជាចំណុចចាប់អារម្មណ៍ ពីសំណាក់មហាអំណាច អាម៉េរិកនិងចិន ហើយមហាអំណាចទាំងពីរ សុទ្ធតែប្រាថ្នាចង់ទាញមកធ្វើជាដៃគូរៀងៗខ្លួន។
ក្រោយពេលប្រទេសវៀតណាមនិងចិន បន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ភាពជាដៃគូ សហប្រតិបត្តិការ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ កសាងសហគមន៍ ចែករំលែកអនាគត វៀតណាម-ចិន នោះមានអត្ថន័យ ប្រទេសទាំងពីរនឹង ពង្រឹងកិច្ច សហប្រតិបត្តិការទៅថ្ងៃអនាគត ក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ និងនយោបាយ។ ចំណែកក្នុងការដំឡើង កម្រិតទំនាក់ទំនង ក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយជាមួយសហរដ្ឋអាអាម៉េរិក នោះគឺមានន័យថា សហរដ្ឋអាម៉េរិកនឹងពង្រឹង កិច្ចសហប្រតិបត្តិការ នាថ្ងៃខាងមុខជាមួយវៀតណាម លើយុទ្ធសាស្រ្តយោធារបស់ខ្លួន នៅក្នុងតំបន់តាមរយៈការចាប់ដៃគូ ជា មួយវៀតណាម បូករួមទាំងវិស័យបច្ចេកវិទ្យាផងដែរ ដោយសារ ប្រទេស វៀតណាមមានរ៉ែកម្រធំលំដាប់ទី២បន្ទាប់ពីចិននៅអាស៊ី សម្រាប់បម្រើឱ្យវិស័យបច្ចេកវិទ្យា ដូចជាការផលិត ទូរស័ព្ទ កុំព្យូទ័រ អាគុយ រថយន្តអគ្គិសនី ហើយក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក និងកូរ៉េ ក៏កំពុងមាន ចំណាប់អារម្មណ៍ ទៅបណ្តាក់ទុននៅវៀតណាម។
ដូច្នេះ តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលមានភ្ជាប់ ជាមួយឯកសារ នៃកិច្ចសហប្រតិបត្តិការចំនួន៣៦ បន្ថែមលើឯកសារដែលមានស្រាប់ ក៏ដូចជាការដំឡើង កម្រិតទំនាក់ទំនងរវាង ប្រទេសវៀតណាម ជាមួយសហរដ្ឋអាម៉េរិកកាលពីខែកញ្ញាកន្លងទៅ នៅក្នុងបរិបទ នៃការប្រកួតប្រជែង ខាង ភូមិសាស្ត្រនយោបាយ របស់មហាអំណាចទាំងពីរ ដោយឈរលើ គោល នយោបាយការបរទេស ឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ និងនយោបាយការទូតដើមប្ញស្ស៊ីរបស់លោក ង្វៀន ភូចុង ដែលបានប្រកាន់ភ្ជាប់នូវ បួនមិនគឺ៖ ដែលទី១- មិនបង្កើតសម្ព័ន្ធយោធាជាមួយប្រទេសដ៏ទែ។ ទី២- មិនចូលដៃ ជាមួយប្រទេស មួយដើម្បី ទៅវាយប្រហា ប្រទេសមួយទៀត។ ទី៣- មិនអនុញ្ញាតឱ្យបរទេស ចូលមក តាំងមូល ដ្ឋានយោធានៅទឹកដីរបស់ វៀតណាម។ និងទី៤- មិនប្រើកម្លាំងយោធានៅក្នុងទំនាក់ទំនងអន្តរជាតិ ដែលជាគំនិត បង្កើតមិត្ត ការមិនតាំងខ្លួនជាសត្រូវរបស់ប្រទេសដ៏ទៃដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន នោះចក្ខុវិស័យ ក្លាយជា ប្រទេសអភិវឌ្ឍន៍និងដើរតាមសង្គមនិយម នៅពាក់កណ្តាលសតវត្ស នឹងអាចទទួលបាន ជោគជ័យតាម ការគ្រោង ទុកនាពេលខាងមុខ៕
ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបប្រតិភូបណ្ឌិត្យសភានៃខេត្តគ័ងស៊ី និងចុះអនុស្សរណៈយោគយល់គ្នាបន្តជាមួយបណ្ឌិត្យសភានៃខេត្តគ័ងស៊ី។
អញ្ជើញក្នុងពិធីចុះអនុស្សរណៈនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតប្រធានវិទ្យាស្ថានទាំង៦ ព្រមទាំងមន្ត្រីរាជការមួយចំនួននៃរាជបណ្ឌិត្យសភាកម្ពុជា។
គួរបញ្ជាក់ផងដែរថា អនុស្សរណៈយោគយល់គ្នាបន្តរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភានៃខេត្តគ័ងស៊ីនាឱកាសនេះ បានកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរលើ៤ចំណុចគឺ៖
១- ការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ និងអ្នកសិក្សាស្រាវជ្រាវនៃស្ថាប័នទាំងពីរ
២- ការអនុវត្តគម្រោងសិក្សាស្រាវជ្រាវរួមគ្នា
៣- ការរៀបចំវេទិកា សិក្ខាសាលា និងសន្និសីទរួមគ្នា
៤- ការរៀបចំការសម្ដែងសិល្បៈ ក្នុងគោលបំណងផ្លាស់ប្ដូរការយល់ដឹងអំពីវប្បធម៌គ្នាទៅវិញទៅមក៕
នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ម្ហូបអាហារជាធាតុមួយក្នុងចំណោមធាតុទាំងឡាយនៃប្រភេទទាំងប្រាំបួនរបស់ វប្បធម៌មាន តួនាទីទ្រទ្រង់ការរស់រានមានជីវិតរបស់មនុស្សក៏ដូចជាជាតិសាសន៍ទាំងអស់នៅលើសកលលោកយើងនេះ។ មនុស្សម្នាក់ៗចេះធ្វើម្ហូបតគ្នាពីជំនាន់មួយទៅជំនាន់មួយដោយសាររៀនពីម្ដាយផ្ទាល់ឬមួយក៏ចេះដោយការរៀនសូត្រពីសាលាតាមរយៈកម្មវិធីសិក្សាវិជ្ជាមេផ្ទះ (Art ménager) ដែលក្នុងនោះមានរៀនលម្អិតពីវិជ្ជាធ្វើម្ហូប។ ទាក់ទងនឹងម្ហូបអាហារនេះដែរបើគេពិចារណាទៅតាម សីលធម៌របស់នរវិទ្យាមុខវិជ្ជានេះបានអប់រំប្រកបដោយគុណធម៌យ៉ាងនេះថាគ្មានម្ហូបអាហាររបស់ជាតិសាសន៍ណាមួយដែលអន់ថយឬថ្ដុំថ្កើងជាងជាតិសាសន៍ណាមួយផ្សេងទៀតនោះឡើយ មានន័យថា ជាតិសាសន៍នីមួយៗត្រូវដាក់កាយដាក់ចិត្តសិក្សាស្វែងយល់ពីគ្នាភ្លក្សរសជាតិម្ហូបអាហារគ្នាទៅវិញទៅមក ដោយក្តីសោមនស្សរីករាយ គោរពស្រឡាញ់វប្បធម៌ម្ហូបផងគ្នាឲ្យតម្លៃខ្ពស់ ដោយមិនរើសអើង ឬបង្កជាជម្លោះរាលដាលធំព្រោះតែរឿងម្ហូបអាហារហូបចុកខុសគ្នានោះឡើយ។ ដោយឡែកផ្សារភ្ជាប់ទៅនឹងបញ្ហាម្ហូបនេះដែរក្នុងឋានៈជាជាតិសាសន៍មួយនៅលើសាកលលោកខ្មែរយើងក៏មានម្ហូបអាហារសម្រាប់សម្គាល់អត្តសញ្ញាណជាតិសាសន៍របស់ខ្លួនដែរ ហើយដែលក្នុងឱកាសនេះខ្ញុំសូមលើកយកនូវសម្លដ៏សាមញ្ញមួយមុខដែលគេនិយមហូបចុកនៅឯជនបទស្រែចម្ការរបស់យើងបច្ចុប្បន្ននោះគឺ "សម្លខួក្តាម" យកមកបង្ហាញជូន។ តើសម្លមួយប្រភេទនេះមានវិធីធ្វើនិងគ្រឿងផ្សំអ្វីខ្លះ? ហេតុអ្វីបានជាគេដាក់ឈ្មោះថាសម្លម្ជូរខួក្តាម? សូមអញ្ជើញតាមដាននិងភ្លក្សរសជាតិក្នុងអារម្មណ៍ជាមួយនឹងរូបខ្ញុំជាអ្នករៀបរៀងអត្ថបទនេះដូចតទៅ៖
សំណួរសួរថាហេតុអ្វីបានជាគេដាក់ឈ្មោះថាសម្លម្ជូរ "ខួក្តាម" យ៉ាងដូច្នេះ? តើគេយកខួក្តាមពិតប្រាកដមកធ្វើសម្លនេះឬមួយយ៉ាងណា? ប៉ុន្តែមកទាស់ត្រង់គេសរសេរពាក្យខួ គ្មាន"រ" ខាងចុង។ តាមពិតទៅសម្ល "ខួក្តាម" ជាឈ្មោះសម្លដែលគេផ្សំឡើងជាសំខាន់ពីសាច់ក្តាមដោយគេយកក្តាមមកបកស្នូកនិងសន្ទះទ្រូងចេញលាងទឹកឱ្យស្អាតរួចហើយបុកឱ្យល្អិតលាយជាមួយទឹក ហើយពូតយកទឹកសាច់ក្តាម នោះមកស្លផ្សែផ្សំនិងគ្រឿងផ្សំដទៃទៀតឲ្យកើតចេញជាសម្លបរិភោគប្រកបដោយរសជាតិនិងពេញនិយមរបស់ខ្មែរយើងតែប៉ុណ្ណោះ។ យើងក៏អាចចោទសួរជាបន្តទៀតថាតើសម្លនេះមានគ្រឿងផ្សំប៉ុន្មានមុខ? ហើយមានវិធីធ្វើយ៉ាងណាដែរ?
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម
https://rac.gov.kh/researchs-categories/1/researchs?page=9
ទោះបីជាមុខវិជ្ជាចិត្ដវិទ្យា ត្រូវបានគេអភិវឌ្ឍបានល្អប្រសើរជាវិទ្យាសាស្ដ្របែបសង្កេតពិសោធ នៅក្នុងប្រទេសលោកខាងលិច នាពេលបច្ចុប្បន្នក៏ដោយ ក៏ចិត្ដវិទូតិចតួចបំផុតបានសិក្សាដោយសង្ខេបផ្នែកទស្ស នវិជ្ជា និងសាសនាពួកលោកខាងកើត។ រហូតមកដល់ពេលនេះ ការវិភាគបាតុភូតចិត្ដ តាមវចនៈ(Discourses)របស់ព្រះពុទ្ធ ផ្ដល់ការយល់ដឹងប្រកបដោយអត្ថន័យនូវធម្មជាតិរបស់ញាណ (Consciousness) និងចិត្ដវិទ្យានៃអាកប្បកិរិយាមនុស្ស។ តាមពិតទៅ Robert H. Thouless ចិត្ដវិទូនៅសាកលវិទ្យាល័យ Cambridge បានអធិប្បាយតាមបែបដោយឡែកទៅលើភាពពាក់ព័ន្ធនៃការ ឆ្លុះបញ្ចាំង តាមចិត្ដសាស្ដ្រ ទៅលើព្រះពុទ្ធថា ជាង២៥ស.វ.មកហើយ នៅតាមឈូងសមុទ្រ យើងហាក់ដូចជាឮសំឡេងព្រះពុទ្ធ ដែលជាការបញ្ជាក់បង្ហាញនូវចិត្ដសម័យទំនើបដ៏សំខាន់ ។
ទោះបីជាវចនៈរបស់ព្រះពុទ្ធ មានពោរពេញទៅដោយការប្រើប្រាស់វាក្យសព្ទចិត្ដវិទ្យា (Psychological terminology) ព្រមទាំងការវិភាគបែបចិត្ដសាស្ដ្រក៏ដោយ ក៏ទិដ្ឋ ភាពនៃលទ្ធិនេះ មិនសូវមានគេយកចិត្ដទុក ដាក់ទេ លើកលែងតែស្នាដៃដែលបានត្រួសត្រាយដោយ Mrs. C. R. S. Rhys Davis ។ ក្នុងពេលថ្មីៗនេះចិត្ដវិទូលោកខាងលិចម្នាក់ ដែលបានសិក្សាចិត្ដវិទ្យាបរិនិព្វាន បាននិយាយថា៖
អ្នកណាម្នាក់ ដែលមានចំណេះដឹងច្រើនខាងចិត្ដវិទ្យា និងប្រវត្ដិរបស់វា ហើយបានចេះអានភាសាបាលី ប្រាកដជាបានរកឃើញការពិត ដែលថា វាក្យសព្ទចិត្ដវិទ្យា ដែលសម្បូរនៅក្នុងផ្នែកនេះ មានច្រើនជាងអក្សរសាស្ដ្រសម័យបុរាណនៃសាសនាដទៃ និងទទួលបានចំណេះដឹងផ្សេងទៀត ដើម្បីវិភាគ និងពន្យល់ច្រើនជាងសាសនាផ្សេងទៀត ។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម
https://rac.gov.kh/researchs-categories/1/researchs?page=8
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្ដល់អនុសាសន៍ដល់យុវជនជំនាន់ក្រោយ ត្រូវសម្រេចចិត្តជ្រើសរើសមុខជំនាញបន្តការសិក្សា ដោយផ្ដោតលើគោលការណ៍ “រៀនចប់ហើយត្រូវចេះ អាចបង្កើតការងារ និងបន្សល់កេរ្តិ៍ឈ្មោះបាន”។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលដែលរៀបចំឡើងដើម្បីតម្រង់ទិសសម្រាប់យុវជនកម្ពុជា ក្រោយការប្រឡងសញ្ជាបត្រទុតិយភូមិ(បាក់ឌុប) នាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានក្រើនរំឭកដល់យុវជន ត្រូវពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញដើម្បីឈានទៅចាប់យកឱកាសការងារនាពេលខាងមុខនេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់អនុសាសន៍ ដល់យុវជនពិចារណាក្នុងការចាប់យកមុខជំនាញណាមួយក្នុងចំណោមមុខជំនាញទាំង៣កម្រិត ដែលរួមមាន បឋមជំនាញ មធ្យមជំនាញ និងឧត្ដមជំនាញដែលសំដៅទៅលើការសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ដើម្បីឆ្ពោះទៅប្រកបដោយមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនាពេលអនាគត។
ក្រៅពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានជំរុញឱ្យយុវជនសម្រេចចិត្តជ្រើសរើសមុខជំនាញដែលត្រូវសិក្សា ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើទេពកោសល្ល ជាជាងតម្រូវការទីផ្សារ និងការសម្រេចចិត្តតាមគ្រួសារ ដើម្បីពង្រឹងសមត្ថភាពនិងទេពកោសល្លដែលខ្លួនមាន ព្រមទាំងឈានទៅបង្កើតការងារសម្រាប់ខ្លួនឯង និងអ្នកដទៃនៅក្នុងសង្គមថែមទៀតផង៕
RAC Media
តើអាកាសធាតុ មានលក្ខណៈយ៉ាងដូចម្ដេច នៅថ្ងៃទី៤ ខែមីនាកាលពីឆ្នាំទៅ? អ្នកដឹងតែម្ដងគត់។ ចិត្ដវិទូ នៅតែមិនទាន់ប្រាកដនៅឡើយទេថា តើយើងចងចាំដូចម្ដេច និងហេតុអ្វីបានជាយើងភ្លេច។ ប៉ុន្ដែ គេនៅ តែជឿថា លំនាំនៃការចងចាំ ពាក់ព័ន្ធនឹងព័ត៌មាន ឆ្លងកាត់ពី លំនឹកខ្លីរបស់យើង ទៅជាលំនឹកវែង។ ព័ត៌មាន អាចត្រូវបានរក្សាទុកក្នុងលំនឹកខ្លី តែពីរ ឬបីវិនាទីប៉ុណ្ណោះ។ លំនឹកវែង អាចរក្សាទុកព័ត៌មាន រហូតដល់មួយជីវិត ប៉ុន្ដែ ស្ទើរតែគ្រប់អ្វីៗទាំងអស់ ដែលបានឆ្លងកាត់ខួរក្បាលយើង ត្រូវភ្លេចភ្លាមៗដែរ។
សូមអានខ្លឹមសារបន្ថែម និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយ:តំណភ្ជាប់ដូចខាងក្រោម
https://rac.gov.kh/researchs-categories/1/researchs?page=8
ដំណើរទស្សនកិច្ចផ្លូវការលើកទី១ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ដល់១២ ខែធ្នូ ឆ្នាំ២០២៣ ទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រទេសសមាជិកអាស៊ាន ក្រោយពេលឡើងកាន់តំណែង ជា នាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរយពេលជាង៣ខែកន្លងទៅ ក្នុងគោលដៅចម្បង ដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមាន អាយុកាល៥៦ឆ្នាំ ដោយឈរលើស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» និងក៏ដើម្បីជំរុញដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាង ប្រទេសទាំងពីរ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមចក្ខុវិស័យ២០៣០ និង២០៥០ របស់កម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្រេចលទ្ធផល យ៉ាងធំធេង ទាំងលើ ទិដ្ឋភាពនយោបាយការទូត និងលើទិដ្ឋភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំង ពីរ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ជំហរបន្តនូវកិច្ចសហប្រតិបត្តិការដែលសាងឡើង ដោយ សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងពង្រឹង ពង្រីក និងពូនជ្រំមិត្តភាពនេះ ឱ្យកាន់តែរីកលូតលាស់ថែមទៀត ក្នុងនាមជាប្រទេសជិតខាងល្អ ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងប្រជាជាតិទាំងពីរ ក៏ដូចជា ផលប្រយោជន៍ក្នុងតំបន់ និងអន្ដរជាតិ។
លើទិដ្ឋភាពនយោបាយ និងការទូត៖ ភាគីវៀតណាម បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ថា ទំនាក់ទំនងទ្វេភាគី កម្ពុជា-វៀតណាម នឹងកាន់តែ រីកចម្រើនរឹងមាំ ស្របតាមស្មារតី នៃភាពជាអ្នក ជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង និងបាន បង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី កម្ពុជានឹងកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ទៅមុខ បន្ថែមទៀត ឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គោលនយោបាយការបរទេស របស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឈរលើនិរន្តរភាព និងសង្គតិភាព ហើយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងបន្តពូនជ្រំចំណង មិត្តភាព និងពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ រវាងស្ថាប័ន គ្រប់កម្រិត ទាំងក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ក៏ដូចជា ទំនាក់ទំនង រវាងប្រជាជននិងប្រជាជន សំដៅធានាបាន នូវផលប្រយោជន៍ ទៅវិញទៅមក សម្រាប់ ប្រជាជាតិទាំងពីរ។
កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឱ្យ ទទួលបាន លទ្ធផលផ្លែផ្កា បន្ថែមទៀត ដើម្បីផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ជាពិសេស វិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ ការតភា្ជប់ ការពារជាតិ សន្តិសុខ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន។ បន្តគាំទ្រគ្នាទៅវិញ ទៅមកទាំងក្នុងកិច្ចការ តំបន់ និងសាកល នៅលើវេទិកាអន្តរជាតិនានា ដូចជា ក្របខណ្ឌអង្គការ សហប្រជាជាតិ អាស៊ាន និងអនុតំបន់ មេគង្គ ជាដើម។
លើទិដ្ឋភាពសេដ្ឋកិច្ច និងវិនិយោគ៖ ប្រទេសកម្ពុជាដែលទើបតែទទួលបានសន្តិភាព ពេញលេញ នៅ ចុងឆ្នាំ១៩៩៨ បន្ទាប់ពីជោគជ័យនៃ «នយោបាយ ឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន ការប្ដេជ្ញាចិត្តសម្រេចឱ្យបាននូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ការដាក់ចេញនូវ «យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១» និងការបន្តអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងដោយឈរលើគោលនយោបាយកំណែទម្រង់ «កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់»។
ប្រទេសទាំងពីរ កម្ពុជា-វៀតណាម ធ្លាប់បានរួមគ្នា ទាំងការទាមទារឯករាជ្យ ការវាយផ្ដួលរំលំរបប ខ្មែរក្រហម ការស្តារនិងអភិវឌ្ឍន៍ប្រទេស ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុង តំបន់ និងអន្តរជាតិ ដូច្នេះកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងវិនិយោគ រវាងកម្ពុជានិងវៀតណាម ពិតជាមាន សារសំខាន់ណាស់ក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ សម្ដេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុន វៀតណាម ពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត ខណៈកម្ពុជាបាននឹងកំពុងផ្តល់ នូវបរិយាកាស វិនិយោគ យ៉ាងអំណោយផល ជាពិសេសតាម រយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារសំខាន់ៗចំនួន៣ត្រូវបានចុះហត្ថលេខា រវាងស្ថាប័នរដ្ឋនិងរដ្ឋ នៃប្រទេសទាំងពីរ រួមមាន៖ ទី១- អនុស្សរណៈនៃ ការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យ វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម ទី២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថាន ជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូត វៀតណាម និងទី៣- អនុស្សរណៈនៃ ការយោគយល់គ្នា រវាងសភា ពាណិជ្ជកម្មកម្ពុជា និងសភា ពាណិជ្ជកម្មវៀតណាម។ សម្រាប់់វិស័យឯកជន គឺបានចុះកិច្ចព្រមព្រៀង បើកជើងហោះហើរត្រង់ពីក្រុង ហាណូយ ប្រទេសវៀតណាម មកកាន់ក្រុង សៀមរាប ប្រទេសកម្ពុជា។ គឺក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម នឹងបើកដំណើរការជើង ហោះហើរត្រង់ ពីរដ្ឋធានីហាណូយមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ។ ដែលនេះគឺជាការតភ្ជាប់ ដ៏សំខាន់ រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ។ ទន្ទឹមគ្នានេះ ប្រទេសកម្ពុជា បានផ្តល់ការលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ពង្រីកគោលដៅ នៃការហោះហើរត្រង់ ពីទីក្រុង ដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័ន ពាក់ព័ន្ធ របស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់ អ្នកទេសចរ វៀតណាម តាមរយៈក្រុមហ៊ុន Vietjet Air មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។
ដូច្នេះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសវៀតណាម ជាការបង្ហាញ ពីការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសតាំងពីរ និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងលើទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ដោយបន្តពូនជ្រុំតាមរយៈ រដ្ឋាភិបាល និងរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រជាជន យុវជន ដោយឈរលើស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាងប្រទេសទាំងពី កម្ពុជា-វៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ និងដើម្បីធ្វើការបោះជំហានជាបណ្តើរៗ ដោយស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ របស់កម្ពុជា។
——-
ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Media
ចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះជាដំណើទស្សនកិច្ចទៅក្រៅប្រទេសផ្លូវការទីពីរ ចាប់តាំងពី សម្ដេច ឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម លើកនេះ គឺជាដំណើរ ទស្សនកិច្ចដែលមានអត្ថន័យដ៏ឧដុងឧត្តមបំផុត ក្នុងការបន្តពង្រឹងនិងពង្រីចំណងទំនាក់ទំនងល្អ រវាង ប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងស្តារតីនៃ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដែលបានបន្តពូនជ្រុំជាបន្តបន្ទាប់ ទោះបីជា ពេលនេះ ប្រទេសកម្ពុជាបានផ្លាស់ប្តូរប្រមុខដឹកនាំទៅឱ្យអ្នកជំនាន់ថ្មីក៏ដោយ។
នេះបានសរបញ្ជាក់យ៉ាងច្បាស់ ចាប់តាំងពីមុនពេល មានដំណើរទស្សនកិច្ចផ្លូវការនេះ។ ក្នុងជំនួបទទួលទាន អាហារពេលព្រឹក និងដែលជាការបន្តប្រពៃណី របស់ថ្នាក់ដឹកនាំនៃប្រទេស ទាំងបី តែងបានអនុវត្តកន្លងមក តាំងពីអាណត្តិមុនៗរបស់ សម្តេចតោជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានគណៈបក្សប្រជាជនកម្ពុជា នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗនៅក្នុងតំបន់ នាព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និងបានឯកភាពជាគោការណ៍ រួមមាន៖ ទី១- បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគី នៅមុនពេលបើក កិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី។ ទី២- បន្ត ដោះស្រាយជាមួយគ្នា និងជំរុញសម្រេចឱ្យបាននូវលទ្ធផលចំពោះបញ្ហាដែលនៅ សេសសល់ទាំងឡាយ។ ទី៣- បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេលឆាប់ៗ ខាងមុខ។ ទី៤- បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច សន្តិសុខ ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន វប្បធម៌ និងប្រពៃណី។ ទី៥- ជំរុញបន្ថែមនូវទំនាក់ទំនង និង ការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ ខ្សែច្រវាក់ផ្គត់ផ្គង់ និងទេសចរណ៍។ ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ សម្តេច ធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសឡាវនាឆ្នាំ២០២៤ខាងមុខ។ នាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។
ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម នាព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣។ សម្តេចធិបតី បានស្នើទៅប្រមុខរដ្ឋវៀតណាម ឱ្យពន្លឿនកិច្ចព្រមព្រៀង នានា ដើម្បីបើកផ្លូវឱ្យមានការតភ្ជាប់គ្នារវាងផ្លូវល្បឿនលឿនរបស់កម្ពុជា (ភ្នំពេញ-បាវិត) ជាមួយផ្លូវ ល្បឿនលឿនរបស់វៀតណាម (ម៉ុកបាយ-ហូជីមិញ) ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងទេសចរណ៍។ ឯកឧត្តម វ៉ វ៉ាន់ធឿង បានអបអរសាទរ សម្តេចធិបតី ទទួលបានការគាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាល នីតិកាល ថ្មី។ ឯកឧត្តម ប្រមុខរដ្ឋវៀតណាម បានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងធ្វើឱ្យកម្ពុជាអនុវត្តដោយជោគជ័យរាល់គោលនយោបាយនានា ដែលបានដាក់ចេញទាំង ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា ប្រទេសវៀតណាម នៅតែរក្សាចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន ទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និង ការបណ្តុះបណ្តាល ធនធាន មនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន។
ក្នុងជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយម វៀតណាម កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ក៏បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរយៈកាល កន្លងមកនេះ ប្រទេសកម្ពុជាមានលំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើន លើគ្រប់វិស័យ គួរឱ្យកត់សម្គាល់។ ឯកឧត្តម ផាម មីញជីញ បានបញ្ជាក់បន្ថែមទៀតថា ប្រទេសវៀតណាមកំពុងតែរៀបចំចាំទទួល ដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលឆាប់ៗ ខាងមុខនេះ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាព វាយ តម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងរីកចម្រើននៃ កិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ និងគ្រប់កម្រិត ជាពិសេស ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់អំពីការគាំទ្រលើគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការ តភ្ជាប់ផ្លូវដែក ។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួនទៀត ដូចជា វិស័យ ការពារជាតិ សន្តិសុខ និងការអនុវត្តច្បាប់ ជាដើម ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រ កម្ពុជា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលជាឱកាសដើម្បីពិភាក្សាអំពី ការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងភាពសប្បាយរីករាយចំពោះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ដែលមានការរីកចម្រើនលូតលាស់ជាលំដាប់លើគ្រប់វិស័យ ហើយ រដ្ឋាភិបាលវៀតណាម បេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់នៅគ្រប់កម្រិត ជាពិសេសវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និងសន្តិសុខ ក៏ដូចជានឹងបន្តសម្លឹងមើលវិស័យសក្តានុពល ថ្មីៗបន្ថែមទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ករសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូនេះ បានបញ្ជាក់ថា ក្នុងដំណើតទស្សនិច្ចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៏ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែន ជាដើម។ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមក ពិភាក្សាផងដែរ។ នាយក រដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀង មួយចំនួន និងធ្វើជា សហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាមស្ដីពី ការជំរុញពាណិជ្ជកម្ម និងវិនិយោគ។ សម្ដេចធិបតី ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ង្វៀន ហ្វ៊ីចុង (NGUYEN Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម និងឯកឧត្តម វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម។ សម្ដេចធិបតី នឹងអនុញ្ញាតជូន លោកជំទាវ ង្វៀន ធីថាញ់ (NGUYEN Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និង ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យ ពាណិជ្ជកម្មអន្ដរជាតិ នៅទី ក្រុងហាណូយ។
ដូច្នេះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលខាងមុខ នឹងបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសតាំងពីរ និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងលើទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ដោយបន្តពូនជ្រុំតាមរយៈ រដ្ឋាភិបាល និងរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រជាជន យុវជន ដោយឈរលើស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាងប្រទេសទាំងពី កម្ពុជា-វៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ និងដើម្បីធ្វើការបោះជំហានជាបណ្តើរៗ ដោយស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដែលយក មនុស្ស ជាអាទិភាពទី១ និង ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមចក្ខុវិស័យ២០២៧ ២០៣០ និង២០៥០ របស់កម្ពុជា។
—-
ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM