Royal Academy of Cambodia
ទស្សនវិទូក្រុមនេះបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបចម្រុះតែប៉ុណ្ណោះ ក្នុងការសិក្សាស្វែងរកចម្លើយ ឬដោះស្រាយបញ្ហាទាំងឡាយណាដែលបានកើតមានឡើងចេញពីសកម្មភាពណាមួយដែលត្រូវបានគេអនុវត្ត ឬប្រព្រឹត្តនៅក្នុងសង្គម។ នៅក្នុងការកំណត់បញ្ហាដើម្បីធ្វើការសិក្សាស្រាវជ្រាវ ទស្សនវិទូក្រុមនេះ បានផ្តោតសំខាន់លើបញ្ហា៖
(១) បញ្ហាទាំងឡាយណាដែលជាលទ្ធផលបានកើតចេញពីការប្រព្រឹត្ត ឬលទ្ធផលកើតចេញពីទង្វើអ្វីមួយ។ រាល់ទង្វើ ឬការប្រព្រឹត្តរបស់មនុស្ស ឬបាតុភូតធម្មជាតិទាំងអស់សុទ្ធតែទទួលបាននូវផល។ គ្រាន់តែផល ឬលទ្ធផលទាំងនោះអាចមានលក្ខណៈជាវិជ្ជមាន ឬអវិជ្ជមានតែប៉ណ្ណោះ (ដោយមិនបានផ្តោតលើបញ្ហា ឬផលទាំងឡាយណា ដែលនឹងកើតមានឡើងនាពេលអនាគតនោះឡើយ) ហើយផលវិជ្ជមាន ឬអវិជ្ជមានទាំងអស់នោះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវធ្វើការសិក្សាស្រាវជ្រាវដោយមានវត្ថុបំណងផ្សេងៗដូចជា៖ នៅក្នុងករណីលទ្ធផលទាំងនោះមានលក្ខណៈអវិជ្ជមាន បញ្ហាទាំងនោះត្រូវបានអ្នកសិក្សាស្រាវជ្រាវសិក្សាដើម្បីរកមូលហេតុ ផលប៉ះពាល់ ឬធាតុចូលផ្សេងៗដែលបង្កហេតុចេញពីការប្រព្រឹត្ត ការអនុវត្ត ឬហេតុការណ៍ទាំងឡាយណាដែលកំពុងកើតមានឡើង។
សូមចូលអានខ្លឹមសារបន្ថែម ឬមានអត្ថបទជាច្រើនទៀត តាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/20/researchs#main-container
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលបានប្រសូតចេញពីការបោះឆ្នោតជាសកលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ យុទ្ធសាស្ត្រនេះជាគោលនយោបាយដ៏សំខាន់របស់រដ្ឋាភិបាលដើម្បីកសាងជាជំហានៗនូវសង្គមកម្ពុជាមួយប្រកបដោយសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម មានការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។
រាជរដ្ឋាភិបាលនៅតែបន្ដអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
ការបំពេញការងារជូនរាជរដ្ឋាភិបាលនិងការបម្រើប្រជាពលរដ្ឋជាកាតព្វកិច្ចរបស់មន្ត្រី រាជការ។ កិច្ចការរដ្ឋបាលទូទៅ គឺជាការងារដ៏សំខាន់មួយដែលមន្ត្រីរាជការត្រូវសិក្សាស្វែងយល់ដឹង ជាពិសេសមន្ត្រីទទួលបន្ទុកការងាររដ្ឋបាលនិងលេខាធិការ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
សូមចូលអានខ្លឹមសារបន្ថែម ឬមានអត្ថបទជាច្រើនទៀត តាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=9
ក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រាវទាំងនោះ។ ក្រុមទស្សនវិទូដែលនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មីៗ (Theory generation) បានផ្តោតយ៉ាងសំខាន់លើការប្រើប្រាស់ គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យតែប៉ុណ្ណោះ ដោយបានសិក្សាលើបាតុភូត ព្រឹត្តិការណ៍ ឬបញ្ហាទាំងឡាយដែលបានកើតមានឡើង កំពុងកើតឡើង ឬនឹងកើតឡើងនាពេលណាមួយក្នុងអនាគត។ ទស្សនវិទូក្រុមនេះបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់តាមរយៈការប្រមូលទិន្នន័យពីក្រុមគោលដៅមួយចំនួនតូចតែប៉ុណ្ណោះដែលជាក្រុមគោលដៅយល់ដឹងពីបញ្ហាកំពុងសិក្សាស្រាវជ្រាវបានយ៉ាងស៊ីជម្រូវ។ ការប្រមូលទិន្នន័យត្រូវបានធ្វើឡើងតាមរយៈការសម្ភាសន៍ ការសង្កេតយ៉ាងល្អិតល្អន់លើបញ្ហា ឬបាតុភូតកំពុងសិក្សាស្រាវជ្រាវ ការវិភាគឯកសារផ្សេងៗ ការវិភាគខ្សែអាត់សម្លេង ការវិភាគវីដេអូ ការវិភាគរូបថត ឬការវិភាគលើលទ្ធផលនៃកំណាយផ្សេងៗជាដើម។ល។
សូមចូលអានខ្លឹមសារបន្ថែម ឬមានអត្ថបទជាច្រើនទៀត តាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/20/researchs#main-container
«ខណៈដែលប្រទេសកម្ពុជាយើង បាននិងកំពុងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក៏ដូចជាសេដ្ឋកិច្ចពិភពលោក យើងកត់សម្គាល់ឃើញថា មានបញ្ហាជាច្រើនដែលយើងត្រូវធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់។ ដោយទ្បែក កត្តាសុខភាពនិងចំណីអាហារ នៅតែជាបញ្ហាចម្បងមួយដែលត្រូវតែគិតគូរនិងយកចិត្តទុកដាក់ជាទីបំផុត ព្រោះវាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពពលរដ្ឋក្នុងសង្គមយើងបច្ចុប្បន្ន ហើយក៏ជាកត្តាមួយប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ ម្យ៉ាងទៀត បញ្ហាបរិស្ថាន គុណភាពទឹក គុណភាពខ្យល់ សំណល់រឹងរាវ និងបណ្តាសារធាតុគីមីដែលមានគ្រោះថ្នាក់ ក៏ជាបញ្ហាគ្រោះថ្នាក់មួយផ្សេងទៀត ប្រសិនបើយើងមានការធ្វេសប្រហែស។ ប្រការនេះទាមទារឱ្យមានការស្រាវជ្រាវឥតឈប់ឈរ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងបញ្ហាបរិស្ថានឱ្យបានល្អ ដើម្បីធានានូវបរិយាកាសមួយដែលមានសុវត្ថិភាពនិងអនាម័យដល់ជីវិតមនុស្សសត្វដែលរស់នៅលើផែនដីនេះ។»
ឆ្លៀតក្នុងឱកាសថ្លែងសុន្ទរកថាបិទ អង្គសិក្ខាសាលា ផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវស្តីពី «ការកំណត់រកបរិមាណសូដ្យូមឌីត្យូនីត (Na2S2O4) ឬម្សៅស នៅក្នុងគ្រឿងអាហារជ្រើសរើសមួយចំនួននៅផ្សារក្នុងប្រទេសកម្ពុជានិងផលប៉ះពាល់សុខភាព» នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីការព្រួយបារម្ភចំពោះសុខភាពរបស់បងប្អូនប្រជាជនខ្មែរ។
សូមបញ្ជាក់ថា ដោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យ សភាកម្ពុជា បានធ្វើសិក្សាស្រាវជ្រាវពីកម្រិតប្រើប្រាស់ម្សៅស ដែលភាសាបច្ចេកទេសហៅថា សូដ្យូមឌីត្យូនីត នៅក្នុងវត្ថុសំណាក១០ប្រភេទ នៅតាមបណ្ដារាជធានីខេត្តជាច្រើន។ ជាលទ្ធផល ក្រុមការងារស្រាវជ្រាវបានរកឃើញថា មានវត្តមានជាតិ«ម្សៅស»នេះ ក្នុងកម្រិតគួរឱ្យព្រួយបារម្ភនៅក្នុងវត្ថុសំណាកទាំង១០ ក្នុងនោះ ស្ករត្នោត ម្ទេសចិញ្ច្រាំ ប្រហុក ត្រយ៉ូងចេកហាន់រួច។ល។ សុទ្ធតែរកឃើញមានជាតិ«ម្សៅស» បរិមាណច្រើនខ្ពស់ហួសប្រមាណ ហើយបណ្ដាខេត្តដែលគួរព្រួយបារម្ភបញ្ហាសុខភាពដោយសារ«ម្សៅស»នេះ មានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ចាម សីហនុ។
... «ចំណីអាហារជាអាហារទ្រទ្រង់ជីវិត ក៏ជាថ្នាំពេទ្យ និងក៏ជាឃាតករលាក់មុខ»
ឯកឧត្តមបណ្ឌិត យង់ ពៅ៖ «ការប្រើប្រាស់សារធាតុគីមីចំណីអាហារ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់នឹងប្រែក្លាយ ចំណីអាហារ លែងជាអាហារទ្រទ្រង់ជីវិត ឬក៏ជាថ្នាំពេទ្យហើយ តែនឹងក្លាយជាឃាតករលាក់មុខ បំផ្លាញសុខភាពរបស់យើងគ្រប់គ្នាបន្តិចម្ដងៗ»
ដូច្នេះជាទស្សនទានដើម្បីលើកកម្ពស់សុខភាពសាធារណៈ ចៀសផុតពីឃាតករលាក់មុខ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានបញ្ជាក់ដូច្នេះថា៖
១- សមត្ថកិច្ចច្រកព្រំដែននិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែរឹតបន្តឹងការនាំចូល
២- អ្នកប្រើប្រាស់ (ទាំងអ្នកលក់និងអ្នកទិញ) ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត
៣- ផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយ
៤- បើកទូលាយឱ្យមានមន្ទីរពិសោធន៍តាមសាកលវិទ្យាល័យឬស្ថាប័នស្រាវជ្រាវដែលមានវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងកិច្ចការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា «កម្ពុជាដល់ពេលប្រកាសអាសន្នលើការប្រើប្រាស់ សារធាតុគីមីចំណីអាហារ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ហើយ»។
ដោយផ្អែកលើលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្តីពី «ការកំណត់រកបរិមាណសូដ្យូមឌី ត្យូនីត (Na2S2O4) ឬម្សៅស នៅក្នុងគ្រឿងអាហារជ្រើសរើសមួយចំនួននៅផ្សារក្នុងប្រទេសកម្ពុជានិងផលប៉ះពាល់សុខភាព» ដែលវាគ្មិនបានធ្វើបទបង្ហាញនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា «កំហាប់សូដ្យូមឌីត្យូនីត ត្រូវបានរកឃើញមានវត្តមាននៅក្នុងភាគសំណាក ដែលប្រមូលមកពីផ្សារ។ ចំពោះភាគសំណាក ដែលបានប្រមូលមកពីខេត្តនានានៅក្នុងការសិក្សានេះ សុទ្ធតែបានរកឃើញវត្តមាននៃសដ្យូមឌីត្យូនីត ផងដែរ ដែលក្នុងនោះ ភាគសំណាកដែលបានប្រមូលមានចំនួន១០ប្រភេទ ត្រូវបានរកឃើញថាមានទាំង១០ប្រភេទសុទ្ធតែមានវត្តមាន សូដ្យូមឌីត្យូនីត»។
ផ្អែកតាមលទ្ធផលនៃគម្រោងស្រាវជ្រាវខាងលើនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានលើកឡើងនូវការយល់ឃើញផ្ទាល់ខ្លួនរបស់ឯកឧត្ដមថា កម្ពុជាយើងដល់ពេលប្រកាសអាសន្ន លើការប្រើប្រាស់ សារធាតុគីមីចំណីអាហារ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ទាំងនេះហើយ ព្រោះថា «ចំណីអាហារជាអាហារទ្រទ្រង់ជីវិត ក៏ជាថ្នាំពេទ្យ និងក៏ជាឃាតករលាក់មុខ»ផងដែរ។ ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញការព្រួយបារម្ភ និងថ្លែងសង្កត់ធ្ងន់ ទៅលើការវិវត្តនៅក្នុងវិស័យនេះថា បញ្ហាសុវត្ថិភាពចំណីអាហារជាការមួយដែលត្រូវយកចិត្តទុកដាក់ ព្រោះនៅក្នុងការដឹកនាំសង្គម គេត្រូវចោទជាសំណួរថា តើគេចង់ឱ្យ ស្ថានភាពសង្គមកម្ពុជានឹងវិវត្តទៅយ៉ាងដូចម្ដេចនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ? បញ្ហាប្រើប្រាស់ម្សៅស នៅក្នុងវិស័យគីមីចំណីអាហារនៅកម្ពុជា គឺជាបញ្ហាចម្បងមួយ ដែលអាចបង្កជាផលប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសច ក៏ដូចជាវិនិយោគិន នៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ ដើម្បីជំរុញសុវត្ថិភាពចំណីអាហារ ឯកឧត្ដមបណ្ឌិតក៏បានផ្ដល់អនុសាសន៍ចំនួន៤ដូចខាងក្រោម៖
១- សមត្ថកិច្ចច្រកព្រំដែននិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែរឹតបន្តឹងការនាំចូល
២- អ្នកប្រើប្រាស់ (ទាំងអ្នកលក់និងអ្នកទិញ) ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានកម្រិតខ្ពស់បំផុត
៣- ត្រូវមានការជំរុញផ្សព្វផ្សាយអប់រំឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត
៤-ត្រូវបើកទូលាយឱ្យមានមន្ទីរពិសោធន៍តាមសាកលវិទ្យាល័យឬស្ថាប័នស្រាវជ្រាវ ដែលមានវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងកិច្ចការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ក្រោមអធិបតីភាពបើកដោយឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ាប ប៉ុណ្ណា ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា។
សិក្ខាសាលាផ្សព្វផ្សាយ ត្រូវបានរៀបចំឡើងដោយផ្ដោតលើប្រធានចំនួន៣គឺ៖
+ «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ធ្វើបទបង្ហាញដោយ៖ លោកជំទាវបណ្ឌិតសភាចារ្យ ចេក សុថា អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា
+ «បច្ចុប្បន្នភាពនិងការប្រើសារធាតុបន្ថែមលើចំណីអាហារនៅកម្ពុជា» ធ្វើបទបង្ហាញដោយ៖ ឯកឧត្ដម ឌីម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម
+ «ការពុលអាហារនិងផលប៉ះពាល់សុខភាព» ធ្វើបទបង្ហាញដោយ៖ លោកឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ដែលរៀបចំនាព្រឹកនេះ មានការចូលរួមស្វែងយល់ពីសំណាក់ថ្អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការ និងនិស្សិតសរុបចំនួន ៨៤នាក់៕
RAC Media
វិទ្យាស្ថានជាតិទំនាក់ទំនងនៃកម្ពុជា ៖នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបាឋកថា ស្តីពី «ប្រវត្តិទំនាក់ទំនងកម្ពុជា-ស្រីលង្កា ៖ ទស្សនទានស្រីលង្កាអំពីបញ្ហាប្រឈមភូមិសាស្ត្រនយោបាយបច្ចុបន្ន (Distinguished Lecture on History of Cambodia- Sri Lanka Relations: Sri Lankan Perspective on Present Geopolitical Challenges)» ថ្លែងដោយលោកសាស្ត្រាចារ្យបណ្ឌិត អាសង្កា អាបេយ៉ាគូណាសេកេរ៉ា (Asanga Abeyagoonasekera) នាយកប្រតិបត្តិការបណ្តាញទស្សនវិស័យអាស៊ីខាងត្បូង (South Asia Foresight Network - SAFN) ដែលមានទីស្នាក់ការនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យបណ្ឌិត អាសង្កា អាបេយ៉ាគូណាសេកេរ៉ា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យបណ្ឌិត ដែលអញ្ជើញថ្លែងបាឋកថាលើប្រធានបទដ៏មានសារៈសំខាន់។
បាឋកថានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នឧបសម្ព័ន្ធ ប្រធានវិទ្យាស្ថាន បុគ្គលិក មន្ត្រីរាជការ រួមទាំងមានអ្នកសិក្សាស្រាវស្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជាប្រមាណ៣០នាក់។
ថ្លែងក្នុងមតិស្វាគមន៍ បណ្ឌិត គិន ភា បានលើកឡើងថា លោកសាស្ត្រាចារ្យបណ្ឌិត អាសង្កា អាបេយ៉ាគូណាសេកេរ៉ា គឺជាអ្នកប្រាជ្ញស្រីលង្កាទីពីរដែលបានអញ្ជើញមកកាន់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងធ្វើបទបង្ហាញអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងស្រីលង្កា។ កាលពី១៤ឆ្នាំមុន គឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១០ លោកបណ្ឌិត Hema Goonatilake ដែលជាអ្នកជំនាញផ្នែកទំនាក់ទំនងកម្ពុជា-ស្រីលង្កា ក៏បានអញ្ជើញមកកាន់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងធ្វើបទបង្ហាញអំពីទំនាក់ទំនងស្រីលង្កា-កម្ពុជាពីសតវត្សរ៍ទី១៤ដល់សតវត្សរ៍ទី២០។
ក្នុងឱកាសនោះ បណ្ឌិត គិន ភា បានរំឭកអំពីប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កានាសហសម័យ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២ ប៉ុន្តែចំណងមិត្តភាពត្រូវបានរំខានក្នុងទស្សវត្សរ៍ឆ្នាំ១៩៧០ ដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា មុននឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦។ ទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃព្រះពុទ្ធសាសនាថេរវាទ។
ក្នុងបាឋកថានាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកស្ត្រាចារ្យបណ្ឌិត អាសង្កា អាបេយ៉ាគូណាសេកេរ៉ា បានសិក្សា និងបង្ហាញ នូវខ្លឹមសារជាច្រើនដែលកម្ពុជានិងប្រទេសស្រីលង្កាធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នាក្នុងសម័យកាលប្រវត្តិសាស្ត្រប្រហែលគ្នា ទទួលវប្បធម៌ល្អប្រពៃជាមួយគ្នានៅចាប់តាំងពីសម័យអង្គររបស់កម្ពុជាតាំងពីសតវត្សទី១២មក ដោយលោកបានបង្ហាញពីការសិក្សាប្រៀបធៀបលើភស្តុតាងជាច្រើន មានស្នាដៃសិល្ប:តាមរយៈរចនាសម្ព័ន្ធសំណង់ស្ថាបត្យកម្មប្រាសាទបុរាណ រូបចម្លាក់ ការទទួលយកប្រតិបត្តិសាសនា មានឥទ្ធិពលប្រហាក់ប្រហែលគ្នា។
ក្រៅពីនោះ លោកសាស្ត្រាចារ្យបណ្ឌិត ក៏បានលើកបង្ហាញពីអរិយនៃទំនាក់ទំនងរបស់ប្រទេសស្រីលង្កា និងប្រទេសឥណ្ឌានឹងដែលធ្លាប់មានឥទ្ធិពលមកលើកម្ពុជា។
ក្រៅពីការពិនិត្យមើលលើទិដ្ឋភាពប្រវត្តិសាស្ត្រជាមួយគ្នា លោកបណ្ឌិតសាស្ត្រាចារ្យ អាសង្កា អាបេយ៉ាគូណាសេកេរ៉ា ក៏បានបង្ហាញករណីសិក្សាប្រទេសស្រីលង្កា ដែលមានទំនាក់ទំនងល្អជាមួយប្រទេសឥណ្ឌា ចិន និងសហរដ្ឋអាម៉េរិក។ ការសិក្សានោះ លោកបាន បង្ហាញដោយផ្តោតលើ កត្តាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីភាគខាងត្បូង កត្តាសេដ្ឋកិច្ច វប្បធម៌ ហេដ្ឋារនាសម្ព័ន្ធ ព្រមទាំងបានបញ្ជាក់ពីលទ្ធភាពនៃការកសាងប្រទេសរបស់រដ្ឋាភិបាលស្រីលង្កា ដោយលោកបានបង្ហាញខ្លះៗពីលក្ខណ្ឌនៃដំណើរការចូលរួមរបស់រដ្ឋាភិបាល និងកម្ចីពីបរទេស និងជំនួយដែលបានផ្តល់។
ទន្ទឹមនឹងនោះ លោកបណ្ឌិតសាស្ត្រារ្យក៏បាន បង្ហាញដោយប្រៀបធៀបថា កម្ពុជាមានលទ្ធភាពច្រើនក្នុងការចូលអភិវឌ្ឍន៍ប្រទេស គឺកម្ពុជាមានលក្ខណ្ឌល្អប្រសើរ ដោយហេតុថា ប្រទេសរបស់លោកគឺស្ថិតនៅក្នុងអត្រាភាពក្រីក្រប្រមាណ២០ភាគរយ រីឯកម្ពុជា គឺអត្រានៃភាពក្រីក្រគឺស្ថិតនៅក្រោម ១៧ភាគរយតែប៉ុណ្ណោះ ជាងនេះទៅទៀត គឺកម្ពុជាមានលក្ខណ្ឌអាកាសធាតុល្អប្រសើរ ដែលមានអំណោយផលសម្រាប់វិស័យកសិកម្ម ធារាសាស្ត្រល្អប្រពៃបំផុត។ ប៉ុន្តែលោកថា កម្ពុជា គ្រាន់តែពង្រឹងរកលទ្ធភាពនៃការផលិត និងនាំចេញផលិតផលឱ្យបានច្រើន ទីផ្សារការងារក្នុងស្រុក រីឯកត្តានយោបាយវប្បធម៌ វាគឺជាផ្លូវដើរដ៏សំខាន់បំផុតរបស់កម្ពុជា ពីព្រោះស្រីលង្កាធ្លាប់បានជួបវិបត្តិសេដ្ឋកិច្ចក្នុងពេលកន្លងមកដែរ។
លោកបណ្ឌិតសាស្ត្រាចារ្យ អាសង្កា អាបេយ៉ាគូណាសេកេរ៉ា ក៏បានលើកឡើងអំពីមេរៀនពាក់ព័ន្ធនឹងបំណុលបរទេសរបស់ស្រីលង្កា ដែលរុញឱ្យប្រទេសធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។
នៅក្នុងបទបង្ហាញនៃបាឋកថានោះដែរ លោកបណ្ឌិត សាស្ត្រាចារ្យ អាសង្កា អាបេយ៉ាគូណាសេកេរ៉ា ក៏បានបង្ហាញពីសៀវភៅមួយក្បាល ដែលលោកបាននិពន្ធនិងបោះពុម្ពផ្សាយ មានចំណងជើងថា «ការទូតទឹកភ្នែក (Teardrop Diplomacy)» អត្ថន័យទាំងអស់បានក្តោបក្នុងខ្លឹមសារបាកកថារបស់លោក។
បន្ទាប់ពីកម្មវិធីបាឋកថា ក៏មានកម្មវិធីចុះអនុស្សរណយោគយល់គ្នារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងបណ្តាញទស្សនវិស័យអាស៊ីខាងត្បូងផងដែរ។
ក្រោយពីកម្មវិធីបានបិទបញ្ចប់ បណ្ឌិត គិន ភា និងសហការី ក៏បានទទួលស្វាគមន៍ផ្ទាល់ក្នុងខ្លឹមសារបន្ថែមមួយចំនួន ដើម្បីផ្លាស់ប្តូរ គំនិតយោបល់ លើកស្ទួយដល់ការសិក្សាឱ្យបានស៊ីជម្រៅពីគ្នាទៅវិញទៅមកក្នុងប្រធានបទដែលអាចចូលរួមក្នុងការភិវឌ្ឍប្រទេសទាំងពីរបាន ដោយលោក បណ្ឌិតសាស្ត្រាចារ្យ លើកឡើងថា យើងមានវប្បធម៌រស់នៅ និងតំណាលបវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា ជាពិសេសលោក បានគិតដល់ការលើកស្ទួយក្នុងវិស័យទេសចរណ៏ផងដែរ ដោយលោកថ្លែងថា កម្ពុជានិងស្រីលង្កា គួរតែមានជើងយន្តហោះហើរត្រង់ជាមួយគ្នាទៅវិញទៅមកនាថ្ងៃអនាគតផងដែរ។
វិទ្យាស្ថានជាតិទំនាក់ទំនងកម្ពុជា ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤។
RAC Media
មិនខុសពីបញ្ហាប្រទេសនានាលើពិភពលោកនោះទេ នៅកម្ពុជា បញ្ហាគ្រឿងញៀន បានក្លាយទៅជាគ្រោះថ្នាក់មួយសម្រាប់សង្គម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដាក់ចេញនូវយន្តការបង្ក្រាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវវឌ្ឍនភាពសង្គមមួយប្រកបដោយចីរភាព ព្រោះបច្ចុប្បន្ននេះ គ្រឿងញៀនបានក្លាយទៅជាហេតុផលចម្បងមួយនៃអំពើចោរកម្ម និងអំពើហិង្សា(ទាំងក្នុងគ្រួសារនិងក្នុងសង្គម) ដែលជួនកាលឈានដល់ករណីឃាតកម្មថែមទៀតផង។
នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យរៀបចំធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការគ្រប់ប្រភេទទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមពីលើនេះ នៅរសៀលថ្ងៃដដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាលេខ ០១ បប ស្ដីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ដោយចាត់វិធានការបញ្ចប់មុខតំណែងនិងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ក៏ដូចជាមន្ត្រីជាប់កិច្ចសន្យារូបណា ដែលត្រូវបានរកឃើញថាមានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
បទបញ្ជាដ៏ម៉ឺងម៉ាត់ខាងលើនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺពិតជាមានអត្ថន័យគ្រប់គ្រាន់ក្នុងការបញ្ជាក់អំពីឆន្ទៈរបស់ប្រមុខរាជរដ្ឋាភិបាល និងការលុបបំបាត់មន្ទិលសង្ស័យរបស់មហាជនចំពោះសុចរិតភាពរបស់អ្នកអនុវត្តច្បាប់ ពោលគឺនៅក្នុងចំណោមជួរថ្នាក់ដឹកនាំនិងកងកម្លាំងប្រដាប់អាវុធមួយចំនួនតូច ដែលកន្លងមក ត្រូវបានរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ពោលគឺអ្នកបង្ក្រាប បែរក្លាយជាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនទៅវិញ។
លើសពីនេះទៅទៀត បទបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនាពេលនេះ គឺជាចលករដ៏សំខាន់ និងស្ថិតនៅក្នុងកាលៈទេសៈចាំបាច់បំផុតនាពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលត្រូវពង្រឹងសុចរិតភាពរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលជាអ្នកផ្ដល់សេវាសាធារណៈ ថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈដោយផ្ទាល់ ជូនដល់ប្រជាជន ដែលវិធានការនេះ នឹងអាចរួមចំណែកយ៉ាងសំខាន់នៅក្នុងការធានាគុណភាពនិងប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស។
គេសង្កេតឃើញថា បញ្ហាអសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ដែលបង្កឡើងដោយគ្រឿងញៀននេះ ទោះក្នុងរូបភាពតិចឬច្រើន ពិតជាបានជះឥទ្ធិពលដល់ការវិនិយោគ និងវិស័យទេសចរណ៍នៅកម្ពុជា។ ហេតុដូច្នេះហើយ ការដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់នេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងរួមចំណែកដល់ការលើមុខមាត់ប្រទេសកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដែលអាចទាញចំណាប់អារម្មណ៍វិនិយោគិនមកដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសកម្ពុជា ដោយមិនមានការព្រួយបារម្ភអំពីសុខសុវត្ថិភាពតាមការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាកិច្ចការដែលអាចសម្រេចបានជោគជ័យត្រឹមតែរយៈពេលមួយខែ ឬមួយឆ្នាំនោះទេ ហេតុនេះហើយ ទាមទារឱ្យរាជរដ្ឋាភិបាលត្រូវជំរុញយុទ្ធនាការអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ ឱ្យបានសស្រាក់សស្រាំឥតដាច់ដូចភ្លៀងរលឹម ដើម្បីឈានទៅសម្រេចគោលបំណងរបស់ខ្លួន។ បន្ថែមពីនេះ ការពង្រឹងការអប់រំពីសាលារៀន គ្រួសារ និងសហគមន៍ ក៏ជាការរួមចំណែកដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំង និងការពារយុវជនដែលជាធនធានបន្តវេន ចៀសឆ្ងាយពីគ្រឿងញៀន។
គួរបញ្ជាក់ផងដែរថា ថ្វីដ្បិតតែការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន គឺជាតួនាទីរបស់រាជរដ្ឋាភិបាល ប៉ុន្តែ ដើម្បីឈានទៅលុបបំបាត់ឱ្យបាននៅត្រឹមកម្រិតអបប្បរមា (នៃការប្រើប្រាស់គ្រឿងញៀន) ការប្រយុទ្ធប្រឆាំងនេះគួរតែត្រូវបានចូលរួមពីគ្រប់មជ្ឈដ្ឋានឱ្យបានទូលំទូលាយ ដែលអាចឈានទៅជាចរន្តប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេស និងគ្រប់ទិដ្ឋភាព ដែលរាប់ចាប់តាំងពីការចូលរួមចំណែកអប់រំ ផ្សព្វផ្សាយ ការរាយការណ៍ ការសហការ និងឈានទៅដល់ការបង្ក្រាបការប្រើប្រាស់និងចែកចាយគ្រឿងញៀន៕
RAC Media | លឹម សុវណ្ណរិទ្ធ
គ្រូបង្រៀនត្រូវតែបំពេញតម្រូវការប្រចាំថ្ងៃជាបន្ទាន់ ដូចជាការរៀបចំមេរៀន ការវាយតម្លៃការអនុវត្តរបស់សិស្ស ការបង្កើត និងគ្រប់គ្រងបរិយាកាសក្នុងថ្នាក់រៀនដោយយុត្តិធម៌ និងសមធម៌។ ដោយសារតែភាពបន្ទាន់ បញ្ហាប្រឈមទាំងនេះ អាចរំខានដល់គ្រូបង្រៀននៅដំណាក់កាលដំបូងអាជីពវិជ្ជាជីវៈរបស់ពួកគេពីការបង្កើតអ្វីដែលស្តង់ដា ហៅ "ក្របខ័ណ្ឌគំនិត" ដែលជាទស្សនវិជ្ជានៃការអប់រំដែលផ្តល់អត្ថន័យដល់ការបង្រៀនដោយភ្ជាប់តម្រូវការប្រចាំថ្ងៃរបស់វា។ ជាមួយនឹងការប្តេជ្ញាចិត្តប្រកបដោយវិជ្ជាជីវៈរយៈពេលវែង និងទិសដៅ។1 គំនិតក្របខ័ណ្ឌរួមចំណែកដល់អារម្មណ៍នៃភាពស៊ីសង្វាក់គ្នានៃវិជ្ជាជីវៈដែលជួយគ្រូបង្រៀនដាក់គោលដៅ រយៈពេលខ្លីភ្លាមៗទៅក្នុងទំនាក់ទំនងជាមួយគោលដៅរយៈពេលវែង។
នៅក្នុងការលើកទឹកចិត្តគ្រូប ង្រៀនឱ្យក្លាយជាអ្នកអនុវត្តការឆ្លុះបញ្ចាំងការអប់រំជឿនលឿន ស្តង់ដាពិពណ៌នាអំពីការបង្រៀនជាដំណើរការថាមវន្តដែលរក្សាការរំពឹងទុក ត្រូវបានបំប្លែងទៅជាការអនុវត្តប្រកបដោយអត្ថន័យដែលសង្កត់ធ្ងន់លើចំណេះដឹង ទំនួលខុសត្រូវ និងការអនុវត្តជារួម។ ដើម្បីក្លាយជាអ្នកអនុវត្តបែបវិចារ ដែលមានន័យថាគ្រូត្រូវការគិតទស្សនវិជ្ជាអំពីផលប៉ះពាល់ វប្បធម៌និងការអនុវត្តសីលធម៌ ទូលំទូលាយអំពីការអប់រំ។
យើងអាចកំណត់ទស្សនវិជ្ជាជាវិធីគិតទូទៅបំផុត។ អំពីអត្ថន័យនៃជីវិតរបស់យើងនៅក្នុងពិភពលោក ហើយឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអ្វីដែលពិតឬមិនពិត ល្អឬអាក្រក់ ខុស ឬត្រូវ និងស្អាតឬអាក្រក់។ គ្រូ ទទួលបានក្របខ័ណ្ឌគំនិត ផែនទីទស្សនវិជ្ជា និងទ្រឹស្តី ដែលអ្នកអាចឆ្លុះបញ្ចាំងពីគំនិតរបស់អ្នកអំពីការអប់រំ និងបង្កើតទស្ស នវិជ្ជានៃការអប់រំផ្ទាល់ខ្លួនរបស់អ្នក។
សូមចូលអានខ្លឹមសារបន្ថែម ឬមានអត្ថបទជាច្រើនទៀត តាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=9
ការរីកដុះដាលនៃក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីធ្វើការផ្លាស់ប្តូរ បានកើតឡើងនៅក្នុងចន្លោះទស្សវត្សទី៨០ និង៩០ ដោយយោងលើហេតុផលសំខាន់ៗមួយចំនួនមានដូចជា៖ (១) មនុស្សម្នាក់ៗនៅក្នុងសង្គមបានចាប់ផ្តើមគិតពិចារណាឡើងលើវិធានច្បាប់ គោលការណ៍ បទបញ្ជា សារាចរ សេចក្តីណែនាំ ឬការប្រកាស់ផ្សេងៗដែលបានដាក់ឱ្យពួកគេអនុវត្ត ឬគោរពតាម ថាបានគាបសង្កត់ រំលោភបំពាន ខ្វះភាពយុត្តិធម៌ គំរាមកំហែង ឬប៉ះពាល់ផលប្រយោជន៍ និងសិទ្ធសេរីភាពរបស់ពួកគេ (២) វឌ្ឍនភាពសង្គម សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា បរិស្ថាន និងបម្រែបម្រួលតម្រូវការរបស់បុគ្គលម្នាក់ៗនៅក្នុងសង្គមដែលកត្តាទាំងអស់នោះបានជំរុញ ទាមទារ និងតម្រូវឱ្យមានការសិក្សាស្រាវជ្រាវដើម្បីស្វែងរកធាតុចូលក្នុងការអភិវឌ្ឈប្រទេសជាតិ បំពេញចំណុចខ្វះខាត បំពេញតម្រូវការរបស់មនុស្សនៅក្នុងសង្គម លើកកម្ពស់សិទ្ធសេរីភាព សមភាព តម្លាភាព ភាពត្រឹមត្រូវ ឬយុត្តិធម៌ និង(៣)កង្វះខាតការសិក្សាស្រាវជ្រាវទាក់ទងនឹងភាពអយុត្តិធម៌ ដែលបានកើតមានឡើងនៅក្នុងសង្គមដូចជា៖ការកេងប្រវ័ញ្ច ការគាបសង្កត់ជិះជាន់ ការប្រើប្រាស់អំណាច វិសមភាពនៅក្នុងការប្រើប្រាស់សិទ្ធសេរីភាព ពិការភាព អំពើផ្តាច់ការ ការគ្រប់គ្រង និងដឹកនាំប្រទេស ការរើសអើង គម្លាតរវាងភេទប្រុស និងភេទស្រីក្នុងការអនុវត្តតួនាទី ការប្រកាន់ពូជសាសន៍ អំបូរជាតិសាសន៍ ការបញ្ចេញមតិយោបល់ កង្វះខាតការយកចិត្តទុកដាក់លើភេទទីបី សិទ្ធសេរីភាពរបស់ស្ត្រី ជនជាតិភាគតិច ឬជម្លោះផ្សេងៗនៅក្នុងសង្គមជាដើម។ល។
សូមចូលអានខ្លឹមសារបន្ថែម ឬមានអត្ថបទជាច្រើនទៀត តាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/20/researchs#main-container
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM