Royal Academy of Cambodia
ជំនួបពិភាក្សាទ្វេភាគីមួយ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ស្រី ឧកញ៉ា កែវ មុំ តំណាងសមាគមអភិវឌ្ឍសុខមាលភាពអាស៊ីអាគ្នេយ៍ប្រជាជនចិន ស្តីពី«ការបណ្តុះបណ្តាលភាសាចិនដល់និស្សិតអាហាររូបករណ៍ដែលត្រូវនឹងបន្តការសិក្សានៅប្រទេសចិន»ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលស្លឹករឹតនៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងនៅជំនួបនៃកិច្ចពិភាក្សាទ្វេភាគីនោះ ខ្លឹមសារសំខាន់ដែលបានលើកយកជជែក និងពិភាក្សានោះគឺ ទាក់ទងនឹងការបណ្តុះបណ្តាលផ្នែកភាសាចិនដល់និស្សិតអាហាររូបករណ៍កម្ពុជានឹងត្រូវបន្តការសិក្សារបស់ខ្លួននៅប្រទេសចិន ដែលនិស្សិតអស់ត្រូវបណ្តុះបណ្តាលភាសាចិនជាមុនសិនក្នុងរយៈពេល៣ខែ នៅវិទ្យាស្ថានខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមបញ្ជាក់ថា៖ និស្សិតអាហាររូបករណ៍ទាំងអស់មានចំនួន២០០នាក់ត្រូវបណ្តុះបណ្តាលលើមុខជំនាញចំនួន៣ ក្នុងនោះមាន៖
១- ផ្នែកអគ្គីសនី
២- ផ្នែកអេឡិចត្រូនិច និង
៣-ផ្នែកគ្រូមតេយ្យក្នុងការថែរទាំក្មេង។
RAC Media
ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដឹកនាំការប្រជុំពិភាក្សា និងវាយតម្លៃលទ្ធផលនៃការរៀប ចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-សហភាពអឺរ៉ុប ៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅ មុខ» ដែលបានប្រារពធ្វើឡើងកាលពីថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ សុខាភ្នំពេញរយៈពេលពេញមួយថ្ងៃ ក្រោមកិច្ចសហប្រតិបត្តិការនិងឧបត្ថម្ភ ពីមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យ សភាកម្ពុជា ហើយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ជាច្រើន និងដើម្បីត្រៀមរៀបចំសន្និ សីទអន្តរជាតិស្តីពី «កម្ពុជាក្នុងតំបន់នីយកម្មអាស៊ាន ក្នុងបរិបទឥណ្ឌូប៉ាស៊ីហ្វិក» នាឆ្នាំ២០១៩ខាងមុខ។
ក្រោយកិច្ចប្រជុំពិភាក្សាយើងទទួលបាន៖
លទ្ធផលទទួលបានជោគជ័យក្នុងសន្និសីទអន្តរជាតិ៖
-សហការីបានទទួលខុសត្រូវតាមភារៈកិច្ចរាងៗខ្លួន និងប្រកបដោយភាពជោគជ័យ
-មានការបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់
-រយៈពេលរៀបចំមាន រយៈពេលខ្លី តែយើងបានរៀបចំ និងប្រមូលឯកសារបានទាំងស្រុង និងបាន ចែកជូនដល់អ្នកចូលរួមបានគ្រប់ៗគ្នា
-មានការចូលរួមយ៉ាងច្រើនពី ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបរទេសប្រចាំកម្ពុជារហូត ១១ប្រទេស
-ទទួលបានការកោតសរសើរពីសំណាក់វាគ្មិនទាំងអស់ក្រោយពេលនិវត្តន៍ទៅប្រទេសដើមវិញ។
បញ្ហាដែលជាកង្វះខាត៖
-បន្ទប់សម្រាប់អ្នកបកប្រែបណ្តាលឱ្យរំខានដល់អ្នកចូលរួម
-ការកត់ត្រាមិនបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ពិសេសពេលមានសំណួរពីអ្នកចូលរួម និងការឆ្លើយតបពីវាគ្មិន ដោយត្រូវរងចាំស្តាប់សម្លេងដែលបានថតទុកជាឯកសារ។
សំណូមពរ៖
-បើធ្វើលើកក្រោយសុំធ្វើនៅកណ្តាលក្រុងវិញដោយសារឆ្ងាយពិបាកធ្វើដំណើរ (សំណូមពរពីវាគ្មិន)។
ប្រភព៖ អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំនួន០៣ពាក្យ ដូចខាងក្រោម៖
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវសិក្ខាសាលាមួយស្ដីពី «កម្មវិធីអូស៊ីអខ្មែរ និងអក្សរខ្មែរបុរាណក្នុងបច្ចេកវិទ្យាព័ត៌មាន» ដោយវាគ្មិន៣រូបគឺ បណ្ឌិត ឈិត វណ្ណាឫទ្ធ បណ្ឌិត លឹម សេងឌី និងបណ្ឌិត មាឃ បូរ៉ា។
នៅក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ ថា ការរៀបចំសិក្ខាសាលាខាងលើនេះ គឺជាការរៀបចំដោយលើកយកប្រធានបទនៃគម្រោងស្រាវជ្រាវ២ ផ្សេងគ្នាដើម្បីជាការបង្ហាញដល់សាធារណជន ហើយនៅបន្ទាប់ពីគម្រោងទាំងពីរនេះត្រូវបានបញ្ចប់ វានឹងក្លាយទៅជាជោគ ជ័យថ្មីមួយសម្រាប់ប្រទេសកម្ពុជាទាំងមូល។
ជាការបន្ថែម ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបង្ហាញនូវជំនឿចិត្តថា នៅពេលដែលគម្រោងស្រាវជ្រាវទាំងពីរនេះទទួលបានជោគជ័យ វានឹងក្លាយទៅជាស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ដែលក្នុងនោះទីមួយគឺគេអាចថតចម្លងអត្ថបទដែលសរសេរជាអក្សរខ្មែរចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រដោយមិនចាំបាច់វាយឡើងវិញ ចំណែកគម្រោងស្រាវជ្រាវមួយផ្សេងទៀត នឹងជួយឱ្យសាធារណជនទូទៅ ពិសេសអ្នកសិក្សាស្រាវជ្រាវទាំងអស់អាចអានអក្សរខ្មែរសម័យបុរាណដោយមិនចាំបាច់ត្រូវការអ្នកជំនាញចាំជួយបកប្រែដូចមុននោះឡើយ។
ឯកឧត្ដមបណ្ឌិត្យសភាចារ្យបានបន្តថា ការងាររបស់បញ្ញវ័ន្តគឺជាការងារដើម្បីការរីកចម្រើននៃសង្គមជាតិ និងការសិក្សាស្រាវជ្រាវសម្រាប់បញ្ញវ័ន្តដទៃទៀត ហើយអត្ថប្រយោជន៍ដែលទទួលបានមានច្រើន គឺទាំងថវិកាដែលបានពី គម្រោងស្រាវជ្រាវ កិត្តិយស និងកេរ្តិ៍ឈ្មោះសម្រាប់ទុកដល់អ្នកជំនាន់ក្រោយ។ ហើយបន្ទាប់ពីគម្រោងនេះទទួលបានជោគជ័យ បណ្ឌិត្យសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា នឹងស្នើសុំមេដាយថ្នាក់ជាតិដើម្បីជាសក្ខីភាពក្នុងការផ្ដល់កិត្តិយសជូនអ្នកស្រាវជ្រាវដែលបានបង្កើតស្នាដៃថ្មី។លើសពីនេះទៅទៀត ឯកឧត្ដមប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា សម្រាប់បញ្ញវ័ន្តឬអ្នកស្រាវជ្រាវទាំងឡាយរបស់កម្ពុជា ដែលអាចស្វែងរកនូវរបកគំហើញ ឬក៏ស្នាដៃស្រាវជ្រាវថ្មី ដែលផ្ដល់នូវឧត្ដមប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ឯកឧត្ដមក៏នឹងស្នើសុំគោរមងារជាបណ្ឌិត សភាចារ្យជូនបញ្ញវ័ន្តឬអ្នកស្រាវជ្រាវរូបនោះផងដែរ ដើម្បីជាការតបស្នងនូវការខិតខំប្រឹងប្រែងរបស់ពួកគេសម្រាប់ប្រទេសជាតិ។
គួរបញ្ជាក់ផងដែរថា បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច គម្រោងអក្សរខ្មែរបុរាណគឺផ្ដើមគំនិតតាំងពីលោកបណ្ឌិត ឡុង សៀម មកម្ល៉េះ ប៉ុន្តែមិនទាន់បានដំណើរការនៅឡើយ ហើយក្រោយពីឯកឧត្ដមបណ្ឌិត សភាចារ្យឡើងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបានជំរុញឱ្យគម្រោងនេះដំណើរការចេញជារូបរាងពិតប្រាកដ។
ចំណែកឯគម្រោងកម្មវិធីអូស៊ីអខ្មែរវិញ បើតាមលោកបណ្ឌិត លឹម សេងឌី មកដល់បច្ចុប្បន្ននេះគម្រោងស្រាវជ្រាវបានសម្រេចជាលទ្ធផល ៧៥% ហើយ ហើយលោកបណ្ឌិតនឹងខិតខំដើម្បីឱ្យគម្រោងនេះចប់សព្វគ្រប់នាពេលឆាប់ៗខាងមុខនេះ៕
RAC Media | លឹម សុវណ្ណរិទ្ធ
កាលពីថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៖៣០ នាទីរសៀល នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជា ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវបានរៀបចំកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតជូន បេក្ខជនបណ្ឌិត លឹម វណ្ណនី មុខជំនាញ នីតិសាស្រ្ត (ជំនាន់ទី២ វគ្គ១)
ប្រធានបទ៖ «បរិបទនៃការអនុវត្តន៍ច្បាប់ស្តីពីគយកម្ពុជា»នៅក្នុងកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនេះ មានគណៈកម្មការវាយតម្លៃដូចតទៅ៖-បណ្ឌិត ស៊ិន រិទ្ធ (ជាប្រធានគណៈកម្មការ)-បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ជាសាស្រ្តាចារ្យណែនាំ)-បណ្ឌិត កែវ ភក្តី (ជាសាស្រ្តាចារ្យ វាយតម្លៃទី១)-បណ្ឌិត លឹម ស៊ុយហុង (ជាសាស្រ្តាចារ្យ វាយតម្លៃទី ២)-បណ្ឌិត យ៉ា ណារិន (ជាសាស្រ្តាចារ្យ វាយតម្លៃទី ៣)-បណ្ឌិត មាស បូរ៉ា (ជាសមាជិកគណៈកម្មការ)-បណ្ឌិតសភាចារ្យ សុខ ទូច(ជាសមាជិកគណៈកម្មការ)។
ជាលទ្ធផលគណៈកម្មការវាយតម្លៃ បានឯកភាពសម្រេចឱ្យ បេក្ខជនបណ្ឌិត លឹម វណ្ណនី ទទួលបានជោគជ័យជាស្ថាពរលើការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនេះ។
យ៉ាងណាមិញ គណៈកម្មការវាយតម្លៃក៏បានផ្តល់យោបល់ស្ថាបនាមួយចំនួនលើនិក្ខេបបទនេះផងដែរ មុនពេលបេក្ខជនបណ្ឌិតធ្វើការបោះពុម្ពផ្សាយ។
ប្រភព៖ ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ, ២០១៨
កាលពីថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៩៖៣០ នាទីព្រឹក នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជា ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវបានរៀបចំកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតជូន បេក្ខជនបណ្ឌិត ឥន យឿន មុខជំនាញ នីតិសាស្រ្ត(ជំនាន់ទី២ វគ្គ១) ប្រធានបទ៖ «តួនាទីតុលាការរដ្ឋបាលប្រទេសកម្ពុជា» នៅក្នុងកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនេះ មានគណៈកម្មការវាយតម្លៃដូចតទៅ៖-បណ្ឌិត ស៊ិន រិទ្ធ (ជាប្រធានគណៈកម្មការ)-បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ជាសាស្រ្តាចារ្យណែនាំ)-បណ្ឌិត កែវ ភក្តី (ជាសាស្រ្តាចារ្យ វាយតម្លៃទី១)-បណ្ឌិត លឹម ស៊ុយហុង (ជាសាស្រ្តាចារ្យ វាយតម្លៃទី ២) -បណ្ឌិត យ៉ា ណារិន (ជាសាស្រ្តាចារ្យ វាយតម្លៃទី ៣) -បណ្ឌិត មាស បូរ៉ា (ជាសមាជិកគណៈកម្មការ)-បណ្ឌិតសភាចារ្យ សុខ ទូច(ជាសមាជិកគណៈកម្មការ)។
ជាលទ្ធផលគណៈកម្មការវាយតម្លៃ បានឯកភាពសម្រេចឱ្យ បេក្ខជនបណ្ឌិត ឥន យឿន ទទួលបានជោគជ័យជាស្ថាពរលើការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនេះជាមួយនឹងលទ្ធផលល្អណាស់។
ម្យ៉ាងវិញទៀត គណៈកម្មការវាយតម្លៃក៏បានផ្តល់យោបល់ស្ថាបនាមួយចំនួនលើនិក្ខេបបទនេះ មុនពេលបេក្ខជនបណ្ឌិតធ្វើការបោះពុម្ពផ្សាយ។
ប្រភព៖ ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ, ២០១៨
លោកបណ្ឌិត ឆេង វណ្ណារិទ្ធ ត្រូវបានសម្រេចចាត់តាំងធ្វើជាប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈលិខិតបង្គាប់ការលេខ ០១២/១៨ ល.ប.ក ចុះថ្ងៃទី ថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់រាជបណ្ឌិត្យសភាកម្ពុជា។
សូមបញ្ជាក់ថា សេចក្តីសម្រេចនៃការតែងតាំងនេះ គឺផ្អែកតាមលទ្ធផលជាក់ស្តែងនៃសម្លេងឆ្នោតបានបោះចេញពីមន្ត្រីរាជការចំនួន២៩រូបម្រើការងារនៅក្នុងវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាផ្ទាល់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
សូមរំលឹកផងដែរថា ឯកឧត្តមបណ្ឌិត្យសភាចារ្យ សោម សុមុនី ដែលបំពេញភារកិច្ចទទួលបន្ទុកជាប្រធានវីទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានតួនាទីចប់សព្វគ្រប់នៅពេលបញ្ចប់អាណត្តិរដ្ឋាភិបាល នីតិកាលទី៥។ នៅក្នុងអាណត្តិរដ្ឋាភិបាលនីតិកាលទី៦នេះ តំណែងជាប្រធានវិទ្យាស្ថានកំពុងស្ថិតនៅក្នុងភាពទំនេរនៅឡើយ ហើយរាជបបណ្ឌិត្យសភាកម្ពុជារំពឹងថា ប្រធានស្តីទីថ្មី នឹងអាចដឹកនាំវិទ្យាស្ថានឆ្ពោះទៅរកការរីកចម្រើន។
RAC Media | ស៊ាង រ៉ូហ្សាត
នៅព្រឹកថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីចំនួន៥រូបបានទទួលជួបជាមួយគណៈប្រតិភូដែលជាអ្នកសិក្សាស្រាវជ្រាវ អំពីអាស៊ីអាគ្នេយ៍ និងអ្នកស្រាវជ្រាវ អំពីអាស៊ីប៉ាស៊ីហ្វិកនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិនដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ និងការរៀបចំសិក្ខាសាលារួមគ្នា។
ក្នុងជំនួបនេះ បានពិភាក្សាលើប្រធានបទ២៖
-ទីមួយ៖ គឺការកែលម្អក្នុងការអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវដើម្បីឱ្យប្រជាពលរដ្ឋទទួលបានតុល្យភាពផលប្រយោជន៍។
-ទីពីរ៖ គឺសិក្សាស្រាវជ្រាវរួមគ្នាលើការវិនិយោគគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះក៏បានផ្តោះប្តូរយោបល់លើការធ្វើឱ្យប្រសើរឡើងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវដើម្បីឱ្យប្រជាជាតិនៅក្នុងតំបន់ ជាពិសេសក្នុងតំបន់មេគង្គ នឹងដោយឡែកសម្រាប់កម្ពុជាទទួលបានផលប្រយោជន៍ប្រកបដោយតុល្យ ភាពរវាងប្រទេសនិងប្រទេសព្រមទាំងប្រជាជាតិក្នុងប្រទេស។
RAC Media ស៊ឺន សំ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន៕(សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងមហាផ្ទៃ)
ដកស្រង់៖ គេហទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ
RAC Media | ផាញ់ សារឿន
ដើម្បីលើកកម្ពស់ទីក្រុងស្អាត និងជម្រុញមិត្តភាពរវាងជប៉ុន និងកម្ពុជា ស្ថាតទូតជប៉ុនប្រចាំកម្ពុជា សូមអញ្ជើញសាធារណៈជនទាំងអស់ចូលរួមបង្កើតវត្ថុច្នៃពីសំរាមសម្រាប់គម្រោងភ្នំពេញទីក្រុងស្អាតជាមួយប្រទេសជប៉ុន។
ស្ថានទូតជប៉ុនចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ សូមចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយសំរាម និងនាំមកនូវទីក្រុងស្អាតរបស់យើង!សម្រាប់លក្ខន្តិកៈការប្រកួត និងពាក្យសុំសូមចូលទៅកាន់គេហទំព័រ៖
https://www.kh.emb-japan.go.jp/itpr_en/c_000095.html
ដក់ស្រង៖ គេហទំព័រហ្វេសប៊ុកស្ថានទូតជប៉ុននៅកម្ពុជា
RAC Media | ផាញ់ សារឿន
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM