ព័ត៌មាន

«សមិទ្ធផលសំខាន់ៗរបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

បើគិតចាប់តាំងពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់សម្រុក​ការងារ​ក្នុង​ឧទ្យានដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះវិហារនេះមក គឺមានរយៈពេលប្រមាណជាមួយឆ្នាំ​ប៉ុណ្ណោះដែលទទួលបានការកត់សំគាល់ពីសកម្មភាពសំខាន់ៗដោយសារទឹកចិត្តស្រឡាញ់និងចង់រក្សា អភិរក្ស ការពារធនធានដែលមានក្នុងឧទ្យាន។ ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានបង្ហាញពីសមិទ្ធផលរបស់ក្រុមការងារដែលសម្រេច​បាន ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ដូចខាងក្រោម៖ 


  1. ការងារដោះស្រាយវិវាទដីធ្លី៖ ក្រុមការងារឧទ្យានបានចាប់ផ្តើមចុះធ្វើអត្តសញ្ញាណកម្មក្បាលដីរបស់ប្រជាពលរដ្ឋដែលតាំងទីលំនៅក្នុងឧទ្យានចាប់ពីខែតុលា ឆ្នាំ២០១៧ រហូតដល់ដើម្បីឆ្នាំ២០១៨ សរុបបានចំនួន ៣១៥ក្បាលដី ក្នុងនោះដីលំនៅដ្ឋានចំនួន ៣១ក្បាលដី ផ្ទះ២៣ខ្នង សរុប១៦,៦ហត ដីកសិកម្មមាន ២៨៤ក្បាលដី សរុប  ៤៩៩,៤ហត។
  2. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ៖ ដើមឆ្នាំ២០១៨ ក្រុមការងារឧទ្យានបានសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តព្រះវិហារ និងកងវិស្វកម្មសម្តេចតេជោប្រចាំទិសព្រះវិហារ និងបានស្នើសុំទៅអង្គភាពកំចាត់មីនកម្ពុជា CMAC ដើម្បីសម្អាតមីនក្នុងបរិវេណឧទ្យានបាន៨ទីតាំង។ ក្រុមការងារឧទ្យាន បានរៀបចំបំពាក់ស្លាកសញ្ញាធំៗ ចំនួន៦ផ្ទាំង, រៀបចំស្លាកបន្ទប់អគារ, បោះបង្គោល BM, ស្លាកឈ្មោះតាមវិទ្យាស្ថាន សាកលវិទ្យាល័យចំនួន២៤ និងស្លាកតាមបន្ទប់ចំនួន១៣សន្លឹក។ 
  3. ការងារជីកស្រះនិងទំនប់បង្ហៀរ៖ ដោយមានកិច្ចសហការជាមួយក្រុមការងារជំនាញរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្រះធំៗចំនួន៦ ត្រូវស្តារនិងជីកបន្ថែម ដែលសុទ្ធសឹងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន តាមរយៈឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម។
  4. ការបណ្តុះនិងដាំកូនឈើ៖ នៅដើមឆ្នាំ២០១៨ ក្រុមការងារឧទ្យានសម្រេចសាងសង់ថ្នាលបណ្តុះកូនឈើមួយរួចរាល់ទំហំ ៣០មX៥០ម ដែលអាចផ្ទុកកូនឈើបានចំនួន៧០.០០០ដើម​។ រាជបណ្ឌិត្យសភាកម្ពុជា បានស្នើសុំពីសប្បុរសជននានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន សរុបចំនួន ៧៥.៤៧៥ដើម។
  5. គម្រោងចិញ្ចឹមគោទឹកដោះ៖ ឧទ្យានបាននិងកំពុងអភិវឌ្ឍគម្រោងចិញ្ចឹមគោយកទឹកដោះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរាជរដ្ឋភិបាលកម្ពុជា។
  6. ការចិញ្ចឹមសត្វព្រៃ៖ នៅឆ្នាំ២០១៨ ក្រុមការងារឧទ្យានបានសង់ទ្រុង ដោយប្រើ​របង​ព័ទ្ធដីទំហំ១ហត សម្រាប់សត្វប្រើសចំនួន៣ក្បាលរស់នៅ។ ក្រៅពីនេះ ក៏មានទ្រុងដោយឡែក​សម្រាប់​ជ្រូកព្រៃ ១០ក្បាល (ញី៦ក្បាល), សង់ទ្រុងសម្រាប់សត្វ​ក្ងោក២ក្បាល, សង់ទ្រុងសម្រាប់ចិញ្ចឹមសត្វ​ទោច១គូ។
  7. ការងារជួសជុលនិងសាងសង់អគារ៖ ឧទ្យានបានជួសជុលអគារការិយាល័យចំនួន៤ខ្នង មាន១៣បន្ទប់ និងបន្ទប់ទឹក៨។ សាងសង់អាស្រមថ្មីរបស់អ្នកតាត្រឹប, បុកអណ្ដូងចំនួន៣, សង់អាងស្ដុកទឹក២កន្លែង, តម្លើងត្រង់ស្វូអគ្គីសនី50KvA, ប្រព័ន្ធភ្លើងក្នុងឧទ្យាន, សង់ផ្ទះដើមចារ១ខ្នង, រោងត្រាក់ទ័រ១ខ្នង, និងបន្ទប់ទឹកថ្មីមាន៤បន្ទប់។
  8. ការងារផ្សព្វផ្សាយ៖ ក្រុមការងារឧទ្យានបានផ្សព្វផ្សាយអំពីគុណតម្លៃឧទ្យាន និងការចូលរួមចំណែកដាំកូនឈើដល់និស្សិតបានចំនួន៨សាកលវិទ្យាល័យ និងចុះ MOU ដើម្បីបោះជំរំនិងដាំកូនឈើប្រចាំឆ្នាំ។ការសិក្សាស្រាវជ្រាវនិងសិក្ខាសាលា៖ ថ្មីៗនេះ ឧទ្យានបានអនុវត្តគម្រោងធ្វើផែនទីព្រៃឈើ ដោយសហការជាមួយវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI)។ 
  9. ការរុករកសន្លុងបុរាណ៖ ក្រុមការងារបានស្រាវជ្រាវរកឃើញតំបន់សន្លុងដែកបុរាណ១កន្លែងបន្ថែម ដែលមានទំហំ១ហត នៅតំបន់ភ្នំសំរឹទ្ធ។
  10. ការចងក្រងឯកសារនិងបោះពុម្ព៖ ក្រុមការងារឧទ្យានបានចងក្រងឯកសារស្រាវជ្រាវ គម្រោងនិងផែនការគ្រប់គ្រង ដូចមានបង្ហាញជូនខាងក្រោម៖ 

  • ឯកសារអត្តសញ្ញាណកម្មក្បាលដីរបស់ប្រជាពលរដ្ឋក្នុងឧទ្យាន
  • ឯកសារជំនួយស្មារតីសម្រាប់ពិធីដាំកូនឈើ(៤១ទំព័រ)
  • ផែនការគ្រប់គ្រងឧទ្យាន (ខ្មែរ២៣ទំព័រ, អង់គ្លេស១៩ទំព័រ)
  • ផែនការយុទ្ធសាស្ត្រ២០១៩-២០២៣ (១៧ទំព័រ)
  • របាយការណ៍បូកសរុបការងារឆរមាសទី១ ឆ្នាំ២០១៨ និងទិសដៅឆមាសទី៣(៦១ទំព័រ)
  • ការបណ្តុះនិងដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប (២៦ទំព័រ)
  • Background information of Techo Sen Russey Treb Park of Royal Academy of Cambodia (18 pages)
  • របាយការណ៍ស្តីពីបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ (២០ទំព័រ)។

សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងនិងទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ ដែលមានទំហំផ្ទៃដី ១១ ៤៣៥ ហិកតា ដែលមានទីតាំងស្ថិតក្នុងឃុំឆែបមួយនិងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ក្រៅពីគោលដៅនៃការអភិរក្សធនធានធម្មជាតិដែលមានស្រាប់ ឧទ្យាននេះ នឹងក្លាយ​ជា​គោល​ដៅនៃការអភិរក្សនូវប្រភេទសត្វ និងរុក្ខជាតិកម្រ ឬកំពុងរងការគំរាមកំហែង ឬជិតផុតពូជ។ ហើយអ្វីដែលសំខាន់គឺឧទ្យាន នឹងផ្សារភ្ជាប់រវាងការសិក្សាស្រាវជ្រាវ និង​ការ​អនុវត្ត​ផ្ទាល់​​ក៏ដូចជាការ​រៀប​ចំ និងចង​ក្រង​ជាឯកសារស្រាវជ្រាវ សម្រាប់ផ្តល់ជូនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្តល់លទ្ធភាពជូន​ប្រជាកសិករតាមរយៈការងារកសិកម្មដែលបានដកពិសោធន៍ច្បាស់លាស់។ 


RAC Media​



2018-11-27 11:04:53   ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 06:04 PM
«របាយការណ៍បូកសរុបការងារ ឆ្នាំ២០១៨ និងទិសដៅ ឆ្នាំ២០១៩ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»

របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន្ទ ៤រោច ដល់ថ្ងៃពុធ ទី៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ។

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានបង្ហាញអំពី រូបសញ្ញា របស់វិទ្យាស្ថានដែលទើបធ្វើការកែសម្រួលថ្មី, ចក្ខុវិស័យ, គោលបំណង, បេសកកម្ម, ភារកិច្ច និងរចនាសម្ព័ន្ធ វិទ្យាស្ថាន យ៉ាងក្បោះក្បាយជួនអង្គសន្និបាតទាំងមូល។

ឯកឧត្តមបណ្ឌិត ប្រធានវិទ្យាស្ថាន បានបញ្ជាក់ថា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា  នៃរាជបណ្ឌិត្យសភា កម្ពុជា ត្រូវបានសម្ពោធដំណើរការផ្លូវការ​នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០០៦ ដោយព្រះរាជក្រឹត្យលេខ នស/ រកត/ ០៣០៥ /១១១ ចុះថ្ងៃទី ០៤ ខែ មីនាឆ្នាំ២០០៥ និងព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨៦ ចុះថ្ងៃទី២៩  ខែកក្កដា ឆ្នាំ២០១៧។

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា មានមន្ត្រីសរុបចំនួន២១ ស្រី៣ និងមន្ត្រីស្ម័គ្រចិត្តចំនួន ២នាក់ មាននាយកដ្ឋានចំនួន៧ ជាសេនាធិការ បច្ចេកទេសរួមមាន៖

១. នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ,
២. នាយកដ្ឋាននយោបាយ និងសន្តិសុខអន្តរជាតិ,
៣. នាយកដ្ឋានច្បាប់អន្តរជាតិ និងការទូត,
៤. នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ,
៥. នាយកដ្ឋានសិក្សាអាស៊ី និងអាហ្វ្រិក,
៦. នាយកដ្ឋានសិក្សាអឺរ៉ុប និងរុស្ស៊ី,
៧. នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី និង៣១ការិយាល័យ។

សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៨

រួមមាន៖

១. ការងារស្រាវជ្រាវ 
  • គម្រោងស្រាវជ្រាវ ស្តីពី កម្ពុជា ចន្លោះចិន សហរដ្ឋអាម៉េរិក និងរុស្ស៊ី និង
  • ឯកសារជំនួយស្មារតី តួនាទីសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ចិន និងជប៉ុន ក្នុងនយោបាយកម្ពុជាទំនាក់ទំនងទ្វេភាគីនៃព្រះរាជាណចក្រកម្ពុជាជាមួយ ៖ ប្រទេសចិន ប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក
២. ការរៀបចំសន្និសីទអន្តរជាតិ ស្តីពី ៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប៖ សមិទ្ធផល និងមាគ៌ាឆ្ពោះទៅមុខ

៣. ការរៀបចំបាឋកថា ស្តីពីគោលនយោបាយការបរទេសសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ និងអត្ថន័យ​ចំពោះអាស៊ី ដោយលោកសាស្ត្រាចារ្យបណ្ឌិត David M. Lampton អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសាកលវិទ្យាល័យ Jonh Hopkins

៤. ការរៀបចំជំនួបពិភាក្សា៖
  • កិច្ចជំនួបពិភាក្សារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិសហសម័យចិន

    

    • ឯកឧត្តមបណ្ឌិត គិន ភា​​ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបជាមួយ លោកសាស្ត្រាចារ្យ​បណ្ឌិត Rafal Smoczynski មកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមប៉ូឡូញ។

    • កិច្ចជំនួបពិភាក្សារវាងវិទ្យាស្ថានជាមួយមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ

    ៥. ការរៀបចំកិច្ចពិភាក្សាតុមូល

    • កិច្ចពិភាក្សាតុមូល ស្តីពី ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៨
    • កិច្ចពិភាក្សាតុមូល ស្តីពី ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
    • កិច្ចពិភាក្សាតុមូល ស្តីពី ស្ថានភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា និងទំនួលខុស​ត្រូវរបស់អ្នកបើកបរ និងការអនុវត្តច្បាប់
    • កិច្ចពិភាក្សាតុមូល ស្តីពី តើអ្វីជាដើមចម​ដែលនាំឱ្យមានការប្រើប្រាស់កម្លាំងរបស់សម្ព័ន្ធមិត្តលោកខាងលិច​ទៅលើប្រទេសស៊ីរី
    • កិច្ចពិភាក្សាតុមូលចំនួន ១១ លើក ស្តីពី កម្មវិធីនយោបាយរបស់គណបក្សនយោបាយ
    • កិច្ចពិភាក្សាតុមូល​ស្តីពី តើកម្ពុជាត្រូវការវត្តមានកងទ័ពបរទេសដែរឬទេ?

    ទិសដៅការងារ ឆ្នាំ២០១៩ផ្អែកតាមផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ ២០១៩-២០២៣វិទ្យាស្ថាននឹងធ្វើ៖

    ១. ការងារស្រាវជ្រាវ

    • ទំនាក់ទំនងការទូតផ្លូវការរបស់កម្ពុជា ជាមួយបណ្តាប្រទេសសំខាន់ៗ​នៅក្នុងតំបន់និង​ពិភពលោក និងជាមួយអង្គការអន្តរជាតិ
    • ការវិវត្តន៍នយោបាយនៅឧបទ្វីបកូរ៉េ

    ២. សន្និសីទអន្តរជាតិ  វេទិកាអន្តរជាតិ - សន្និសីទអន្តរជាតិ ស្តីពី« កម្ពុជា និងតំបន់ភាវូបនីយកម្មអាស៊ានក្នុងបរិបទឥណ្ឌូ​-ប៉ាស៊ីហ្វិក»

    ៣. វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំ

    • វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំ២០១៩៤. បាឋកថាជំនាញ​
    • តួនាទីរបស់ចិនក្នុងការអភិវឌ្ឍនៅក្នុងតំបន់​

    ៥. កិច្ចពិភាក្សាតុមូលស្តីពីព្រឹតិ្តការណ៍នយោបាយជាតិ និងអន្តរជាតិសម្រាប់ឆ្នាំ២០១៩

    ៦. ការបោះពុម្ពផ្សាយ

    • ៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ាន អឺរ៉ុប៖ សមិទ្ធផល និងមាគ៌ាឆ្ពោះទៅមុខ(ឯកសារសន្និសីទអន្តរជាតិ)​
    • កម្ពុជាចន្លោះចិន អាម៉េរិក និងរុស្ស៊ី

    ដោយ៖ អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។

    RAC Media







    2018-11-27 07:55:39   ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 02:55 PM
    «សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានភាសាជាតិ»

    ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ (ថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩)

    បទបង្ហាញ៖ ឯកឧត្តមបណ្ឌិត ជួរ គារី ប្រធានវិទ្យាស្ថាន​ភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

    សមិទ្ធផលសំខាន់ៗក្នុងរយៈពេលមួយឆ្នាំមានដូចខាងក្រោម៖
    -  វិទ្យាស្ថានបានចងក្រងទស្សនាវដ្ដីលេខ១០ ឆ្នាំទី១៧ នៅខែមករា និង កំពុងពិនិត្យស្នាដៃ«ភាសាខ្មែរសម្រាប់ជនបរទេស»ថ្នាក់ដំបូង និពន្ធដោយលោក វ៉ាន់ ម៉ូន ដើម្បីរៀបចំស្នើបោះពុម្ព។
    -  វិទ្យាស្ថានភាសាជាតិបានពន្យល់ពាក្យចប់វគ្គទី១ ពី ក ដល់ ង  និង បានធ្វើវគ្គទី២ត្រឹមអក្សរ «ច» ក្នុងវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ ព.ស.២៥៦១, គ.ស.២០១៧ របស់វិទ្យាសា្ថនភាសាជាតិបោះពុម្ពលើកទី១។
    -  វិទ្យាស្ថានបានចូលរួមធ្វើគោលការណ៍សម្រាប់ការធ្វើវចនានុក្រម តាមរយៈគម្រោងដែលបានសហការនឹងក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) ចាប់តាំងពីដើមខែសីហាមកចំនួន៦លើក (០១.០៨.១៨, ០៦.០៨.១៨, ១៥.០៨.១៨, ១៧.០៨.១៨, ២០.០៨.១៨, ២៧.០៨.១៨)។
    -  បែងចែកការងារក្នុងការចាត់ចំណាត់ថ្នាក់និបាតសព្ទ ដែលបានស្រង់ចេញពីវចនានុក្រមខ្មែរបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ ទៅតាមប្រភេទពាក្យទាំង៨។
    -  ស្រង់បច្ចេកសព្ទភាសាវិទ្យាពីភាសាបារាំងនិងអង់គ្លេស (ន័យវិទ្យា, សម្ព័ន្ធវិទ្យា, ...)។-  ស្រង់មេពាក្យ និងសេចក្តីពន្យល់ក្នុង វចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ ព.ស.២៥៦១/គ.ស. ២០១៧ ពីទម្រង់ Microsoft Word មកជា Microsoft Excel។

    RAC Media

     


    2018-11-27 04:02:21   ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 11:02 AM
    «សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា»

    ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។


    ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា (រូបកណ្តាល) ​ប្រធានវិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានបង្ហាញអំពីសមិទ្ធផល​សំខាន់ៗក្នុងរយៈពេលមួយឆ្នាំមានដូចខាងក្រោម៖

    ១- លទ្ធផលនៃកិច្ចសហការការរៀបចំសន្និសីទអន្តរជាតិរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត​ និងបច្ចេកវិទ្យានៃរាជ បណ្ឌិត្យ​សភា​កម្ពុជាជាមួយសហគមគីមីកម្ពុជា និងវិទ្យាស្ថានគីមីម៉ាឡេស៊ី ស្ដីអំពី «វិទ្យាសាស្រ្តគីមីនិងគីមីអនុវត្តន៍ (ICPAC2018) គីមីដើម្បីគោលដៅអភិវឌ្ឍដោយចីរភាព២០៣០» នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាបនៅថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

    ២- លទ្ធផលនៃកិច្ចសហការរៀបចំសិក្ខាសាលារបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាមួយសមាគមគីមីកម្ពុជា និងសមាគមគីមីប្រទេសថៃ ស្ដីពី«ការបណ្ដុះបណ្ដាលពីពិសោធន៍ខ្នាតតូចសម្រាប់គ្រូគីមីមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ» នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។

    ៣- លទ្ធផលនៃកិច្ចសហការការរៀបចំសន្នីសីទលើកទី៩ របស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជ បណ្ឌិត្យ​សភាកម្ពុជា ជាមួយសមាគមគីមីកម្ពុជា ស្ដីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃនៅវិទ្យាស្ថានជាតិអប់រំថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

    ៤- រៀបរៀងនិងបោះពុម្ពសៀវភៅ «វចនានុក្រមគណិតវិទ្យានិងស្ថិតិ» ទាំងបីភាគឡើងវិញ ជាអង់គ្លេស-ខ្មែរ ដែលមានកម្រាស់ ៣៣២ទំព័រ។

    ៥- លទ្ធផលនៃបេសកកម្មសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យស្ដីពី «ថាមពលវារីអគ្គីសនី» នៅខេត្តមណ្ឌលគីរី រតនគីរី និងស្ទឹងត្រែង។

    ៦- លទ្ធផលនៃបេសកកម្មសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា» នៅខេត្តព្រះវិហារ។

    ៧.ការបញ្ជូនមន្រ្ដីចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការចិញ្ចឹមគោយកទឹកដោះនៅសហគមន៍វ៉ាងណាំយិន» នៅខេត្តស្រះកែវ ប្រទេសថៃ។

    ៨- លទ្ធផល ៨៥ភាគរយ នៃការសរសេរកម្មវិធីអូស៊ីអខ្មែរ និងអក្សរខ្មែរបុរាណ ក្នុងបច្ចេកវិទ្យាព័ត៌មានរបស់ផ្នែកព័ត៌មានវិទ្យាសហការជាមួយវិទ្យាស្ថានភាសាជាតិខ្មែរ (Khmer intelligent OCR program and Ancient Khmer Script in IT)។

    ៩- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «ទំនាក់ទំនងរវាងពីជគណិត និងតូប៉ូវិទ្យាទូទៅ» ដោយលោក យឹម អាយុវឌ្ឍនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិ។

    ១០- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «មូលដ្ឋានគ្រឹះបំណែងចែកប្រូបាប៊ីលីតេ» ដោយលោកបណ្ឌិត ម៉ុង ម៉ារ៉ា មន្រ្តីស្រាវជ្រាវ។

    ១១- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «គណិតវិទ្យាតាមបែបទស្សនវិជ្ជា» ដោយលោក ភួង តារារិន្ទ មន្រ្តីស្រាវជ្រាវ។

    ១២- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «គណិតរូបិយវត្ថុ» ភាគទី១ ដោយលោក និត លក្ស្មី មន្រ្តីគ្រប់គ្រងរដ្ឋបាល។

    ១៣- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «ការប្រើប្រាស់បម្លែងឡាប្លាសក្នុងដំណោះស្រាយសមីការឌីផេរ៉ង់ ស្សែល» ដោយលោក លាវ ផារុន មន្រ្តីស្រាវជ្រាវ។

    ១៤- បានរៀបរៀងនិងចងក្រងសៀវភៅស្ដីពី «មូលដ្ឋានគ្រឹះនៃវិភាគលេខ» ដោយលោក កៅ មុយសាន មន្រ្តីស្រាវជ្រាវ។

    RAC Media



    2018-11-27 03:29:34   ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 10:29 AM
    «សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ»

    ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកបង្ហាញអំពីបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន រចនាសម័ន្ធ ចក្ខុវិស័យ និងបេសកម្មរបស់វិទ្យាស្ថាន និងសមិទ្ធផលផ្សេងៗ របស់វិទ្យាស្ថាន នៅក្នុងសន្និបាតប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃ ៤រោច ខែកត្តិក ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

    ឯកឧត្តមបានបញ្ជាក់ថា វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បែងចែងជា៥ផ្នែក ជាសេនាធិការបច្ចេកទេសគឺ ផ្នែកវប្បធម៌វិទ្យា ផ្នែកបុរាណវត្ថុវិទ្យា ផ្នែកសិល្បៈទស្សនីយភាព ផ្នែកសិល្បៈនិងឥស្សរិយយស និងផ្នែកស្ថាបត្យកម្ម និងមានលេខាធិការដ្ឋានមួយជាសេនាធិការរដ្ឋបាល។

    សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨ វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ បានទទួលគោលការណ៍​អនុវត្តគម្រោងស្រាវជ្រាវ ស្តីពី «សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ សែនឫស្សីត្រឹប» និងការសិក្សាអង្កេត«មរតកវប្បធម៌អរូបីដូចគ្នានៅខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ» ដោយប្រើធនធានមនុស្សរួមរបស់វិទ្យាស្ថាន ហើយបានចុះផ្សាយអត្ថបទ​វិទ្យាសាស្រ្តចំនួន២គឺ៖

    ១- ស្ថានីយឡស្លដែកនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលបានបង្ហាញពីវត្តមានមនុស្សរស់នៅតាំងពីយុគថ្មរំលីង ២០០០ឆ្នាំមុនគ្រិស្តសករាជ ដែលជាអត្ថបទស្រាវជ្រាវរបស់ផ្នែកបុរាណវត្ថុវិទ្យា។

    ២- រចនាសម្ព័ន្ធឡកុលាលភាជន៍ និងផលិតផលកុលាលភាជន៍សម័យមុនអង្គរ និងអង្គរ នៅស្ថានីយជើងឯក ដែលជាអត្ថបទស្រាវជ្រាវរបស់លោកបណ្ឌិត ផុន កសិកា និងវីដេអូខ្លី ពីលទ្ធផលស្រាវជ្រាវចំនួន១ ស្តីពី មរតកវប្បធម៌អរូបី៖ ល្បែងវាយខែលរបស់ជនជាតិកួយនៅខេត្តកំពង់ធំ និង ព័ត៌មានសកម្មភាពមួយចំនួន ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា (RAC Media)។

    ក្រៅអំពីសមិទ្ធផលសំខាន់ទាំងឡាយ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចូលរួម កម្មវិធី បាឋកថា សិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិដែលបានគាំទ្រដោយរាជបណ្ឌិត្យសភាកម្ពុជា និងបានចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងស្ថានប័នពាក់ព័ន្ធនានាផងដែរ។

    នៅក្នុង ឆ្នាំ២០១៨នេះដែរ មន្ត្រីរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន ៣(បី)រូបក៏បានទទួលការតែងតាំងតាមរយៈអនុក្រឹត្យ តាមការស្នើរបស់វិទ្យាស្ថាន ក្នុងនោះមាន៖

    ១. លោកបណ្ឌិត ផុន កសិកា ត្រូវតែងតាំងជាអនុប្រធានវិទ្យាស្ថាន, ២. លោក ប្រែង ពិសិដ្ឋ ត្រូវតែងតាំងជាលេខាធិការអចិន្ត្រៃយ៍, និង ៣. លោក ហឿង សុធារស់ ត្រូវតែងតាំងជាប្រធានផ្នែកបុរាណវិទ្យា ជំនួសលោកបណ្ឌិត ផុន កសិកាផងដែរ៕

    RAC Media  | ស៊ាង រ៉ូហ្សាត



    2018-11-26 15:50:44   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 10:50 PM
    «ខួប១៩ ឆ្នាំ របស់រាជបណ្ឌិត្យសភាកម្ពុជា...»

    រាជបណ្ឌិត្យសភាកម្ពុជា៖ អាចនិយាយបានថា វាមានរយៈពេលប្រហែល១៩ឆ្នាំហើយ ដោយគិតចាប់តាំងពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ន សំណាង ធ្លាប់ជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន ស្របពេល រាជបណ្ឌិត្យសភាកម្ពុជាបាន រៀបចំសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នេះឡើង។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត្យសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា(១៩៩៩-២០០៩)ដែលបានថ្លែងចំណាប់អារម្មណ៍ នៅក្នុងពិធីរៀបចំសន្និបាតប្រចាំឆ្នាំ២០១៨ នាព្រឹកថ្ងៃ ៤រោច ខែកត្តិក ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ខ្លះៗអំពីប្រវត្តិរបស់រាជបណ្ឌិត្យសភាកម្ពុជាថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងពីដំបូងដោយចេញពី គណៈកម្មការផ្ទៀងផ្ទាត់ប្រវត្តិសាស្រ្តនៅឆ្នាំ១៩៩៧ និងក្រោយមក មានឈ្មោះថាបណ្ឌិត្យសភាប្រវត្តិ សាស្ត្រនៅឆ្នាំ១៩៩៨ ដោយមានឯកឧត្ដមជាប្រធានផ្នែកប្រវត្តិវិទ្យា និងចុងក្រោយត្រូវបានព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ ឡាយព្រះហស្ថលេខាបង្កើតនៅឆ្នាំ១៩៩៩ ពេលនោះ មានទីស្នាក់ការបណ្ដោះអាសន្ននៅគេហដ្ឋានរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យផ្ទាល់ និងត្រូវបានសម្ពោធអគារជាផ្លូវការដោយសម្ដេច ហ៊ុន សែន។

    នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០០ រាជបណ្ឌិត្យសភាកម្ពុជាបានចាប់ផ្តើមរៀបចំបណ្ដុះបណ្ដាលថ្នាក់ក្រោយបរិញ្ញាបត្រ ដែលពេលនោះមានធនធានមនុស្សត្រឹមតែ ៦០នាក់តែប៉ុណ្ណោះ ហើយប្រហែល៣ឆ្នាំក្រោយមក ប្រទេសវៀតណាមបានបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ដែលមានធនធានមនុស្សជាង១២០០នាក់ ខណៈដែលប្រទេស ចិនមានរហូតដល់ទៅជាង៥០០០នាក់។ ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា នៅពេលដែលឯកឧត្ដមបណ្ឌិតសភាចារ្យ បានអញ្ជើញចូលជួបសម្ដេចតេជោ សម្ដេចបានមានប្រសាសន៍ថាការបង្កើតរាជបណ្ឌិត្យ សភាកម្ពុជានេះ គឺជាស្របពេលដែលត្រូវការ គឺប្រៀបដូចកំពុងរកអូស ប្រទះឈើងាប់អញ្ចឹងដែរ ពីព្រោះយើងត្រូវការពង្រឹងសមត្ថភាពដើម្បីភាពជាម្ចាស់ (ម្ចាស់ប្រទេស) ដែលមានសិទ្ធិស្មើមុខស្មើមាត់ជាមួយនឹងដៃគូ។ 

    នេះជាអ្វីដែលយើងត្រូវចងចាំដោយមិនអាចកាត់ផ្ដាច់ពីប្រវត្តិសាស្ត្របាននោះទេ ហើយរាជបណ្ឌិត្យសភាក្រោមការដឹកនាំរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបច្ចុប្បន្ន ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្សារភ្ជាប់រវាងអតីតថ្នាក់ដឹកនាំរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលនេះគឺជាការប្រសើរមួយដើម្បីបន្តការអភិវឌ្ឍរាជបណ្ឌិត្យសភាកម្ពុជាប្រកបដោយនិរន្តរភាព។

    RAC Media ផាញ់ សារឿន







    2018-11-26 14:50:02   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 09:50 PM
    «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩»

    ជារៀងរាល់ឆ្នាំ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។ នៅឆ្នាំនេះ ជាឆ្នាំដែលត្រូវការកែទម្រង់ការងារច្រើនរបស់ស្ថាប័នស្រាវជ្រាវជាតិនេះ ហើយក៏ជាឆ្នាំដែលប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានតាំងចិត្តនឹងជួយជំរុញប្រសិទ្ធភាពការងារក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា ឱ្យក្លាយជាស្ថាប័នធនាគារខួរក្បាល សិក្សាស្រាវជ្រាវរកធាតុចូលជូនរាជរដ្ឋាភិបាល និងប្រទេសជាតិ។

    ឆ្នាំនេះ «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» បានប្រព្រឹត្តធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា នេះតទៅ។

    ការរៀបចំសន្និបាតប្រចាំឆ្នាំនេះ រៀបចំឡើងក្រោមអធិបតីភាពផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ ជាមួយវត្តមានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាទី១ ឯកឧត្តមបណ្ឌិតសភាចារ្យ សមាជិកបម្រុងដែលជាសមាជិកបណ្ឌិតសភានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកានៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជាប្រមាណ ២០០នាក់។

    ថ្លែងក្នុងសុន្ទរកថាចាប់អារម្មណ៍ក្នុងពិធីបើកសន្និបាត ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានមានប្រសាន៍ថា រហូតមកទល់ពេលនេះ រាជបណ្ឌិត្យសភាកម្ពុជា មានអាយុកាល២០ឆ្នាំហើយគិតពីឆ្នាំ១៩៩៩ ហើយឯកឧត្តមបណ្ឌិត សភាចារ្យ បានកត់សំគាល់ពីការវិវឌ្ឍន៍ជាវិជ្ជមាន ជាពិសេសពីសមិទ្ធផលធំៗដែលរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានក្នុងអាណត្តិរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធាន។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា សកម្មភាពការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា បច្ចុប្បន្ន គឺជាសកម្មភាពការងារដែលមានលក្ខណៈបន្តវេន ដែលកំពុងដើរលើផ្លូវមួយដែលត្រឹមត្រូវសម្រាប់រួមចំណែកអភិវឌ្ឍស្ថាប័ន និងល្អសម្រាប់ជាតិ។ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច បានស្វាគមន៍ចំពោះវត្តមានរបស់អតីតថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ក្នុងកម្មវិធីសន្និបាត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ពីដំណាក់នៃកំណែទម្រង់រដ្ឋបាលផ្ទៃក្នុង ក៏ដូចជាសកម្មភាពការងារនៅតាមវិទ្យាស្ថាន និងស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ព្រោះថា រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នធនាគារខួរក្បាល ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលជាអ្នកស្រាវជ្រាវ ត្រូវបំ ពេញកាតព្វកិច្ចខ្លួន ចៀសវាងដាច់ខាត ការយកម៉ោងការងាររដ្ឋទៅធ្វើកិច្ចការផ្សេង ឬមកតែចុះវត្តមានហើយត្រឡប់ទៅវិញ ហើយបើកប្រាក់ខែដោយគ្មានលទ្ធផលការងារ។ ក្នុងនាមជាមន្ត្រីស្រាវជ្រាវ ត្រូវស្រាវជ្រាវរកធាតុចូលឱ្យ ស្ថាប័នសម្រាប់ដាក់ជូនទៅរាជរដ្ឋាភិបាល។

    សូមរំលឹកដែរថា រាជបណ្ឌិត្យសភាកម្ពុជា មានវិទ្យាស្ថាន និងស្ថាប័នចំណុះជំនាញដែលមានគម្រោងសិក្សាស្រាវជ្រាវតាមជំនាញរបស់ខ្លួន មានដូចជា៖ (១) វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ, (២) វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម, (៣) វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម, (៤) វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, (៥) វិទ្យាស្ថានភាសាជាតិ, (៦) វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា, (៧) ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប, (៨) ក្រុមប្រឹក្សាជាតិភាសាខ្មែរ, (៩) មជ្ឈមណ្ឌលសិក្សាចិន, (១០) វិទ្យាស្ថានខុងជឺ សម្រាប់ការបណ្តុះបណ្តាលភាសាចិន, (១១) លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ជាសេនាធិការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។ ការប្រព្រឹត្តទៅរបស់ស្ថាប័នជំនាញទាំងអស់ ដំណើរការដោយមានកិច្ចសម្របសម្រួលការងាររបស់អគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្រៅអំពីនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏មានកម្មវិធីសម្រាប់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតតាមជំនាញផ្សេងៗ ហើយថ្នាក់បរិញ្ញាបត្រភាសាចិននឹងដំណើរការក្នុងពេលអនាគតដ៏ខ្លីក្រោមកិច្ចសហការ និងគាំទ្រពីប្រទេសចិនផងដែរ។
    RAC Media









    2018-11-26 14:04:49   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 09:04 PM
    សិក្ខាសាលាផ្សាព្វផ្សាយ ​ស្តី​ពី «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥»

    ថ្ងៃចន្ទ ១២កើតដល់១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ដល់២០ ខែវិច្ឆិកាឆ្នាំ២០១៨ លោកបណ្ឌិត កា ម៉ាធុល ប្រធានផ្នែកទំនាក់ទំនងការទូត និង លោក អ៊ុច លាង មន្ត្រីស្រាវជ្រាវ ទទួលបន្ទុកសិក្សាអាស៊ីនិងអាហ្វ្រិក នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ចូលរួមកម្មវិធីសិក្ខាសាលា ផ្សាព្វផ្សាយ ​ស្តី​ពី «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» នៅសណ្ឋាគារសុខា ខេត្តសៀមរាប តាមការអញ្ជើញរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

    សិក្ខាសាលាផ្សាព្វផ្សាយ នេះមានគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ឱ្យកាន់តែច្បាស់ ពីដែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជូនក្រសួង​/ស្ថាប័នសំខាន់ៗនៃប្រទេស CLMV គ្រឹះស្ថានសិក្សា អ្នកពាក់ព័ន្ធនានា និងជាពិសេសជួយសម្រួលដល់ការបង្កើតបណ្តាញទំនាក់ទំនងដល់អ្នកធ្វើការងារ ពាក់ព័ន្ធនឹង ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ នៅក្នុងចំណោមស្ថាប័នរបស់បណ្តាប្រទេស CLMV និងអ្នកពាក់ព័ន្ធ ផ្សេងៗទៀត។

    សិក្ខាសាលាផ្សាព្វផ្សាយ នេះផ្តោត ទៅលើប្រធានបទសំខាន់ៗចំនួន៤គឺ៖

    ១. សេចក្តីណែនាំស្តីពីផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងវិស័យយុទ្ធសាស្ត្រទាំងប្រាំនៃផែនការមេស្តីពី ការតភ្ជាប់អាស៊ាន ២០២៥

    ២. តួនាទីរបស់គណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន និងយន្តការសម្រាប់ការអនុវត្តផែន ការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥

    ៣. ដៃគូសន្ទនា ការចូលរួម និងការគាំទ្រក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងបណ្តាញ រវាងភ្នាក់ងារ និងភាគីពាក់ព័ន្ធនានា

    ៤. បញ្ហាប្រឈម និងអនុសាសន៍។

    ប្រភព៖ អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

    RAC Media 




    2018-11-19 12:45:40   ថ្ងៃចន្ទ, 19 វិច្ឆិកា 2018 ម៉ោង 07:45 PM
    ទូកង«កម្ពោជិកបុត្តាខេមរាតរី»

    ចុះផ្សាយថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ១ និង ២០ នាទីរសៀល

    ដោយ៖ បណ្ឌិត ជា វណ្ណី








    




    2018-11-18 06:23:55   ថ្ងៃអាទិត្យ, 18 វិច្ឆិកា 2018 ម៉ោង 01:23 PM
    «តើគួរខ្លាចជនជាតិចិនដែរឬទេ?...»

    ចុះថ្ងៃ សៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ១ និង ០០នាទីរសៀល

    បទវិភាគផ្ទាល់ខ្លួន!








    RAC Media

    2018-11-17 06:07:51   ថ្ងៃសៅរ៍, 17 វិច្ឆិកា 2018 ម៉ោង 01:07 PM

    សេចក្តីប្រកាស

    សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

    ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

    ចុចមើល ទាញយក

    សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

    ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

    ចុចមើល ទាញយក

    សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

    ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

    ចុចមើល ទាញយក

    វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

    ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

    ចុចមើល ទាញយក

    សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

    ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

    ចុចមើល ទាញយក

    សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

    ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

    ចុចមើល ទាញយក

    វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

    ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

    ចុចមើល ទាញយក

    កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

    ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

    ចុចមើល ទាញយក

    កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

    ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

    ចុចមើល ទាញយក

    សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

    ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

    ចុចមើល ទាញយក