Royal Academy of Cambodia
វេលាម៉ោង៧:៣០ ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំប្រឡងបញ្ចប់មុខវិជ្ជា (Final Exam) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៥ វគ្គ២ និងថ្នាក់បណ្ឌិតជំនាន់២ វគ្គ២ សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ ដែលមានបេក្ខជនប្រលងសរុប១០៨ នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន៤៤ និងថ្នាក់បណ្ឌិតមានចំនួន៦៤នាក់។រាជបណ្ឌិត្យសភាកម្ពុជាមានបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនូវមុខវិជ្ជាឯកទេសមួយចំនួនដូចខាងក្រោម៖
ក/.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ខ/ ថ្នាក់បណ្ឌិត
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សាចំនួន៥៧ ក្រេឌីត រីឯថ្នាក់បណ្ឌិត សិក្សា ៦១ ក្រេឌីត។
ដោយ ខែក វីរៈ / RAC Media
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិចាមប្រកបដោយសុខដុមរមនាក្នុងសង្គមខ្មែរឱ្យមានសេរីភាព។
បើទោះជាមានការជន្លៀសទោកាន់ប្រទេសម៉ាឡេតែក៏មានជនជាតិចាម និងសហគមន៍ចាមរស់នៅដោយសុខដុមរមនាក្នុងប្រទេសខ្មែរ» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុង¬ឳកាសបើកបាឋកថាស្តីអំពី សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី ដែលប្រព្រឹទ្ធទៅនៅវេលាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅសាលរំដួល នៃរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្តមបានបន្តទៀតថា៖ ក្រោយរំដោះឆ្នាំដ១៩៧៩ មកដល់ឥឡូវ៣៩ឆ្នាំហើយ ដែលសហគមន៍ជនជាតិចាមមានការអភវិឌ្ឍន៍ មានការចេះដឹង រីកចម្រើន និង មានសិទ្ធិសេរីភាព និងបានទៅកាន់អារ៉ាប់និងម៉ាឡេស៊ីជាដើម។ ទាំងនេះក៏ដោយសារតែនយោបាយដ៏ល្អប្រពៃ ដែលមានការបន្តវេនពីសម្តេចហេង សំរិន និង សម្តេចហ៊ុន សែនដែលបានរៀបចំឱ្យមានការរស់នៅប្រកបដោយសិទ្ធិសេរីភាព និងការគោរពតាមច្បាប់របស់កម្ពុជាដែលកម្ពុជាយើងឃើញថាជនជាតិចាមរស់នៅកម្ពុជាប្រកបដោយសុខដុមនិងរីករចម្រើន។
វាគ្មិនដោយបណ្ឌិត៖ Rie Nakamura សាស្ត្រាចារ្យសាកលវិទ្យាល័យកេបាសាអាងប្រទេសម៉ាឡេស៊ី លោកបានបលើកឡើងថា៖ ជនជាតិចាមមានប្រវត្តិយូរអង្វែងមកហើយ ដែលបានធ្វើចំណាកស្រុកមករស់នៅក្នុងប្រទេសកម្ពុជាដែលយើងហៅថា ខ្មែរ-ឥស្លាម រហូតដល់របបប៉ុលពតដែលបានធ្វើបាបជនជាតិចាមដែលនាំឱ្យមានការជន្លៀសទៅកាន់ប្រទេសម៉ាឡេ។ សូមបញ្ជាក់ជូនថា បាឋកថានេះត្រូវបានរៀបចំឡើងដោយ រាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយសាកលវិទ្យាល័យកេសបាងសាអាប្រទេសម៉ាឡេស៊ី។
RAC Media
នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យាល័យ ជីង ហ៊ួ ខេត្តជៀលជាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅបន្ទប់ប្រជុំស្លឹករឹតនៃរាជបណ្ឌិត្យសភាកម្ពុជា។
ខុទ្ទកាល័យ របសក
កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងកូនពាក្យ ដើម្បីបានជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា ក្នុងការអាន និងសរសេរភាសាជាតិឱ្យបានកាន់តែត្រឹមត្រូវ និងដើម្បីជាការរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
មុនពេលចាប់ផ្តើមកម្មវិធី ឯកឧត្តមបណ្ឌិត ជួរ គារី បានអានប្រវត្តិនៃការកើតមាន វចនានុក្រមអក្ខរាវិរុទ្ធ ព្រមទាំងការប្រឹងប្រែងរបស់គណៈកម្មការនិពន្ធ ថា្នក់ដឹកនាំវិទ្យាស្ថានភាសាជាតិ និងថា្នក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ដែលបានជួយជ្រោមជ្រែង និងលើកទឹកចិត្តចំពោះការបោះពុម្ភផ្សាយនេះ។ នៅក្នុងពិធីនៃការប្រកាសផ្សព្វផ្សាយនោះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីសំណាក់ប្រធានវិទ្យាស្ថានទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងសុន្ទរកថាបើកកម្មវិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន បានមានប្រសាសន៍ថា “នៅក្នុងប្រទេសកម្ពុជាយើង បានសម្រេចយកវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ធ្វើជាគោលសម្រាប់ការអាន និងការសរសេរភាសាជាតិ ហើយយើងគោរពទៅតាមអ្វីដែលមាននៅក្នុងវចនានុក្រមនោះ តែដោយសារមានពាក្យថ្មីៗ និងមានភាពមិនស្របគ្នាក្នុងការអានពាក្យមួយចំនួន អីចឹងហើយបានជាកើតមានវចនានុរក្រមអក្ខរាវិរុទ្ធភាសាខ្មែរនេះ ”។
កម្មវិធីនៃការប្រកាសផ្សព្វផ្សាយនោះ បានបញ្ចប់នៅវេលាម៉ោង ១០ព្រឹក ដោយការសារទរ និងក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍជាតិ។
ភ្នំពេញ ថ្ងៃអង្គារ៍ ៦កើតខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ RAC Media
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នាបន្ទប់ប្រជុំស្លឹករឹត។ ក្នុងជំនួបនេះភាគីទាំងពីរបានឯកភាពគ្រោងនឹងសហការរួមគ្នា៣ចំណុច៖
ខុទ្ទកាល័យ របសក
សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើនដែលយើងសម្រេចបានប្រកបដោយភាពវិជ្ជមាន ទន្ទឹមនឹងនេះក៏នៅមានសេសសល់ការងារជាច្រើនទៀតដែលទាមទារឱ្យយើងត្រូវរួមគ្នាគិតនិងរួមគ្នាធ្វើបន្តទៅទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមានការរីកចម្រើនទៅមុខថែមមួយកម្រិតទៀត ស័ក្តសមជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដើម្បីស្វែងរកធាតុចូលថ្មីៗជូនរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨។ នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជាជាង២៤៦នាក់ ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា « យើងត្រូវជម្រុះចោលឱ្យអស់នូវមន្ត្រីអសកម្មការងារ រាជបណ្ឌិត្យសភាកម្ពុជាត្រូវការអ្នកដែលមកធ្វើការ បើគ្រាន់តែចុះហត្ថលេខាក៏ពឹងឱ្យគេចុះហត្ថលេខាជំនួសដែរ សូមដាក់ពាក្យព្យួរការងារទៅ យើងត្រូវការមនុស្សដែលមកធ្វើការ មិនត្រូវការអ្នកយកមុខនោះទេ។ នៅខែមេសាខាងមុខនេះ យើងនឹងត្រូវការរើសមន្ត្រីថ្មីដើម្បីធ្វើការ...»សូមជម្រាបជូនថា នៅវេលាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាកំពុងរៀបចំកម្មវិធី បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨។ កម្មវិធីសន្និបាតនេះប្រព្រឹត្តិទៅរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី០៧-០៨-០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ សាលរំដួល រាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការទាំងអស់របស់រាជបណ្ឌិត្យភាកម្ពុជា។
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM