ព័ត៌មាន

«កិច្ចសហប្រតិបត្តិការថ្មីរវាងរាជបណ្ឌិត្យសភាកម្ពុជានិងសាកលវិទ្យាល័យមីងជូ (Minzu) ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន»

ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ទីក្រុងគន់មីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Ruan Chaoqi លេខាបក្សសាកលវិទ្យាល័យមីងជូ ដើម្បីសិក្សាលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តការថ្មីបន្ថែមទៀតរវាងស្ថាប័នទាំងពីរ។

នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

១- ធ្វើការផ្លាស់ប្តូរនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ ដែលនឹងចាប់ផ្តើមនៅខែកញ្ញា ចុងឆ្នាំ២០២៣នេះ។

២- ធ្វើការសិក្សាស្រាវជ្រាវរួមគ្នាលើគ្រប់វិស័យ។

៣- រៀបចំសិក្ខាសាលា និងសន្និសីទរួមគ្នា។

៤- សិក្សាពីលទ្ធភាពក្នុងការរៀបសន្និសីទអន្តរជាតិនៅចុងឆ្នាំ២០២៣នេះ ដើម្បីអបអរខួបទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន។

៥- ឯកភាពគ្នាក្នុងក្នុងការផ្លាស់ប្តូររវាងអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ។

សូមជម្រាបជូនថា នេះ ជាវឌ្ឍនភាពថ្មីមួយ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ៕


2023-03-23 10:07:14   ថ្ងៃព្រហស្បតិ៍, 23 មីនា 2023 ម៉ោង 05:07 PM
ការរៀបចំនិងប្រព្រឹត្តទៅនៃតួនាទី និងអំណាចរដ្ឋបាលឃុំ សង្កាត់ ដោយ៖ បណ្ឌិត ហ៊ឹម ញាណារិទ្ធ មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

ការគ្រប់គ្រងរដ្ឋបាលតាមបែប វិមជ្ឈការ គឺជាប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋបាល ដែលរដ្ឋបាលកណ្តាលផ្ទេរអំណាចទៅឱ្យរដ្ឋបាល មូលដ្ឋាន ដែលមានរដ្ឋបាលឃុំ សង្កាត់។ ការផ្ទេរអំណាចបែបនេះ ក្នុងគោលបំណងឱ្យរដ្ឋបាលមូលដ្ឋាន ទទួលខុសត្រូវលើកិច្ចការទាំងឡាយណាដែលជាប្រយោជន៍របស់ខ្លួនផងដែរ។

ការរៀបចំគ្រប់គ្រងរដ្ឋបាលថ្នាក់ឃុំ សង្កាត់តាមបែបវិមជ្ឈការបានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ២០០១ក្នុងរូបភាពផ្ដល់ស្វ័យភាពដល់ថ្នាក់មូលដ្ឋានឃុំ សង្កាត់ តាមរយៈច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អនុម័តឆ្នាំ២០០១ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត។

បច្ចុប្បន្នការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់បានធ្វើឡើងចំនួនប្រាំលើកមកហើយ នៅក្នុងឆ្នាំ២០០២ ឆ្នាំ២០០៧ ឆ្នាំ២០១២ ឆ្នាំ២០១៧ និងឆ្នាំ២០២២ ប្រកបដោយជោគជ័យ ។

ទោះបីការអនុវត្តក្របខណ្ឌច្បាប់ នៃកំណែទម្រង់វិមជ្ឈការ បានជឿនលឿនទៅមុខក្ដី ក៏នៅមិនទាន់មានការត្រួតពិនិត្យជាប្រព័ន្ធអំពីជោគជ័យសំខាន់ៗ ដែលសម្រេចបានមកទល់បច្ចុប្បន្ននេះទេ។ ការសិក្សាពីមុនៗបានផ្ដល់គំនិតខុសៗគ្នា អំពីការសម្រេចបាននិងអនាគតនៃកំណែទម្រង់។

ក្នុងការអនុវត្តនយោបាយវិមជ្ឍការនៅរដ្ឋបាលមូលដ្ឋានឃុំ សង្កាត់ មានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់។ 

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://www.rac.gov.kh/researchs-categories/1/researchs?page=5

 

2023-03-14 09:11:44   ថ្ងៃអង្គារ, 14 មីនា 2023 ម៉ោង 04:11 PM
ការអនុវត្តកិច្ចសន្យាពាណិជ្ជកម្មអន្តរជាតិ ដោយ៖ បណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ - នាយកដ្ឋាននីតិសាស្រ្តនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ច្បាប់កិច្ចសន្យា ត្រូវបានគេយកទៅអនុវត្ត នៅគ្រប់ក្របខណ្ឌអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមក្រុមហ៊ុនរូបវន្តបុគ្គល និង ក្រុមហ៊ុននីតិបុគ្គលជាតិ និង អន្តរជាតិ។ ដើម្បីដំណើរការប្រព្រឹត្តទៅបានល្អ កាត់បន្ថយនូវជម្លោះដែលអាចកើតឡើងជាយថាហេតុ។ ច្បាប់មានតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល ដោះស្រាយ កាត់សេចក្ដី បញ្ចៀសជម្លោះ ក្នុងគោលបំណងបើកផ្លូវឆ្ពោះទៅរក កំណប់ទ្រព្យនៃការធ្វើពាណិជ្ជកម្ម ទាំងក្របខណ្ឌជាតិ និង អន្តរជាតិ។ ក្នុងទិសដៅបង្ហាញដល់អ្នកអាន អ្នកសិក្សាស្រាវ ឱ្យផ្តោតការយកចិត្តទុកដាក់លើការធ្វើពាណិជ្ជកម្មអន្តរជាតិជាមុនសិន តាមរយៈការអនុវត្តច្បាប់ កិច្ចសន្យាពាណិជ្ជកម្មអន្តរជាតិ។

ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣ មានខ្លឹមសារស្នូលសំខាន់ ដើម្បីកំណើន បង្កើតការងារ ធានាសមធម៌និង ប្រសិទ្ធភាព ឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០នោះប្រទេសកម្ពុជាយើងបាន និង កំពុងខិតខំពង្រឹងនិងពង្រីកលើគ្រប់វិស័យ ក្នុងនោះ វិស័យច្បាប់ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការរីកលូតលាស់ ផែ្នកសេដ្ឋកិច្ចជាពិសេសការធ្វើពាណិជ្ជកម្មអន្តរជាតិ។ តើការអនុវត្តច្បាប់ពាណិជ្ជកម្មអន្តរជាតិ មានដំណើរប្រព្រឹត្តទៅយ៉ាងដូចម្ដេច? 

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖ 

http://www.rac.gov.kh/researchs-categories/1/researchs?page=5



2023-03-14 08:58:00   ថ្ងៃអង្គារ, 14 មីនា 2023 ម៉ោង 03:58 PM
ជំនឿបែបជីវចលនិយមក្នុងសង្គមខ្មែរ ដោយ៖ បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម នៃ​រាជបណ្ឌិត្យសភាកម្ពុជា

មនុស្សក្នុងលោកយើងនេះតែងតែមានជំនឿលើអ្វីៗជាច្រើន តាមការយល់ឃើញរបស់ពួកគេ។ ជនជាតិខ្លះមានជំនឿលើកធម្មជាតិដូចជា បឹងបួ ទន្លេ ព្រៃភ្នំ ដើមឈើធំៗ ឬអព្ហូតហេតុផ្សេងៗ ដែលជារឿង អច្ឆរិយៈ។ ពួកគេនាំគ្នាគោរពបន់ស្រន់ដោយជឿជាក់ថា កម្លាំងអភិធម្មជាតិទាំងនោះនឹងនាំមកនូវសុភមង្គល ឬសេចក្តីសុខចម្រើនដល់ក្រុមគ្រួសារ សហគមន៍និងប្រទេសជាតិរបស់គេ។

ម៉្យាងទៀត ជនជាតិខ្មែរក៏មានជំនឿផ្សេងៗដែលមានលក្ខណៈដូចគ្នា និងខុសគ្នាខ្លះៗទៅនឹងជំនឿរបស់ជាតិសាសន៍ដទៃ។ មុនការមកដល់នៃហិណ្ឌូសាសនា និងព្រះពុទ្ធសាសនា ជនជាតិខ្មែរមានជំនឿលើព្រលឹងដូនតា គោរពព្រៃព្រឹក្សា អ្នកតា អ្នកដូន ដើមឈើ។ល។ បុព្វបុរសយើងហៅជំនឿទាំងនេះថាជាជំនឿបែបជីវចលនិយម។


សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://www.rac.gov.kh/researchs-categories/1/researchs?page=5

 

2023-03-14 08:44:07   ថ្ងៃអង្គារ, 14 មីនា 2023 ម៉ោង 03:44 PM
សំណង់ប្រាសាទក្នុងស្រុកកំពង់លែងនៃដែនដីអាណាចក្រចេនឡា ដោយ៖ បណ្ឌិត ផុន កសិកា- ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

អាណាចក្រចេនឡាចាត់ទុកជារដ្ឋ ដំបូងៗមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រ ឬ រដ្ឋសំខាន់ៗ និងដំបូងបង្អស់ក្នុងដែនដីអាស៊ីអាគ្នេយ៍មានដូចជារដ្ឋហ្វូណន រដ្ឋចេនឡា និង រដ្ឋអង្គរ (អាណាចក្រអង្គរ ឬ ចក្រភពអង្គរ) ។

កត្តាដែលបណ្ដាលឲ្យដែនដីមួយអាចត្រូវបានចាត់ទុកជារដ្ឋបានលុះណាដែនដីនោះ មានរចនាសម្ព័ន្ធគ្រប់គ្រងទឹកដីច្បាស់លាស់ ដែលជាព្រះមហាក្សត្រ ឬអាចនិយាយថា ជាទឹកដីដែលមានស្ដេចគ្រប់គ្រង។ នៅមានចំណុចមួយចំនួនទៀតដូចជា មានមូលដ្ឋានប្រមូលទិន្នផល ឧទាហរណ៍ការធ្វើកសិកម្មដែលអាចប្រមូលភោគផលបានច្រើនសម្រាប់ទ្រទ្រង់រដ្ឋ។ កាលណាក្លាយជារដ្ឋបានលុះត្រាមានប្រព័ន្ធអក្សរសម្រាប់សរសេរច្បាស់លាស់។ ការគោរពប្រតិបត្តិសាសនាជាក់លាក់ណាមួយក៏ជាធាតុមួយរបស់រដ្ឋដែរ។

បើនិយាយអំពីអាណាចក្រចេនឡា គេរាប់បញ្ចូលតំបន់ដងទន្លេមេគង្គចន្លោះពីភ្នំពេញទៅដល់ជួរភ្នំដងរ៉ែក រួមទាំងផ្នែកផ្សេងៗទៀត មានបឹងទន្លេសាបនិងទន្លេមូល ។ នៅចន្លោះសតវត្សរ៍ទី៧-៨ អាណាចក្រនេះបានលេចចេញជារូបរាងឡើងគ្រប់គ្រងតំបន់ទំនាបទន្លេមេគង្គ ក្នុងគោលបំណងពង្រឹងនិងពង្រីកវិស័យកសិកម្មនៅតាមតំបន់នេះ។ រាជធានីរបស់អាណាចក្រចេនឡាស្ថិតនៅសម្បូរព្រៃគុក ខេត្តកំពង់ធំ។ ភស្តុតាងដែលបញ្ជាក់អំពីដែនដីនៃអាណាចក្រចេនឡាមានដូចជា សិលាចារឹក សំណង់ប្រាសាទឥដ្ឋដែលសង់ក្នុងរចនាបថសម្បូរព្រៃគុក ព្រៃក្មេង និង រចនាបថកំពង់ព្រះ ព្រមទាំងបុរាណវត្ថុផ្សេងៗទៀត មានដូចជា កុលាលភាជន៍ជាដើម។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/1/researchs?page=5






2023-03-10 09:06:21   ថ្ងៃសុក្រ, 10 មីនា 2023 ម៉ោង 04:06 PM
សម្តេចតេជោ ហ៊ុន សែន : អ្នកការទូតអាជីព កំពូលអ្នកចរចា និងបិតាសន្តិភាពនៃកម្ពុជា

កាលពីវេលាម៉ោង១២:៣៣ នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយប្រវែង ៨នាទីនិង២៨វិនាទី ដែលជាសកម្មភាពសម្តេចអញ្ជើញធ្វើសន្និសីទកាសែតក្រោយជំនួបជាប្រវត្តិសាស្ត្ររវាងសម្តេចព្រះនរោត្តម សីហនុ និងសម្តេចផ្ទាល់ នាថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅហ្វែរអង់តាដឺន័រ (Fer-en-Tardenois) ប្រទេសបារាំង។

ឃ្លីបវីដេអូនេះរំឭកឱ្យយើងគ្រប់គ្នានឹកឃើញឡើងវិញនូវដំណើរការចរចាដ៏វែងអន្លាយមួយនិងត្រូវបានធ្វើទៅតាមកន្លែងយ៉ាងច្រើនស្ទើរពេញមួយចំហៀងផែនដី ដែលក្នុងនោះ រួមមាន បារាំង ថៃ ឥណ្ឌូណេស៊ី កូរ៉េខាងជើង ចិន ជប៉ុន និងញូវយ៉ក ដើម្បីសន្តិភាពនិងការបង្រួមបង្រួមជាតិនៅកម្ពុជា។ មាគ៌ាឆ្ពោះទៅរកសន្តិភាពនិងការបង្រួបបង្រួមជាតិ មានរយៈពេលដ៏យូរសែនយូរ ហើយវាយូរហួសនិស្ស័យសម្រាប់ការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ។

តួអង្គដ៏សំខាន់បំផុតនិងមិនអាចខ្វះបានក្នុងដំណើរចរចាសន្តិភាពនៅកម្ពុជា រហូតឈានទៅសម្រេចបាននូវ «កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា» ដែលត្រូវបានគេស្គាល់ជាទូទៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» នានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលពេលនោះ សម្តេចតេជោជាប្រមុខនៃរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ក្នុងឃ្លីបវីដេអូខាងលើ សម្តេចតេជោបានសង្កត់ធ្ងន់ថា «មានតែការចរចាតែមួយគត់ដែលអាចដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះ ហើយការដោះស្រាយនេះត្រូវតែដោះស្រាយក្នុងក្របខ័ណ្ឌប្រជាជនកម្ពុជាខ្លួនឯង»។

ជំនួបជាប្រវត្ដិសាស្ដ្ររវាងសម្ដេចព្រះ នរោត្ដម សីហនុ និងសម្ដេច ហ៊ុន សែន នៅថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅហ្វែរអង់តាដឺន័រនៃប្រទេសបារាំង បានបើកផ្លូវដល់ការចរចាជាបន្ដបន្ទាប់រហូតដល់មានកិច្ចព្រមព្រៀងសន្ដិភាពមួយត្រូវបានចុះហត្ថលេខាជាឱឡារិកនៅទីក្រុងប៉ារីស ដើម្បីដោះស្រាយបញ្ហានយោបាយដ៏ទូលំទូលាយមួយសម្រាប់ការកសាងឡើងវិញនូវសន្ដិភាពក្នុងប្រទេសកម្ពុជា។

ដំណើរការចរចាសន្តិភាពនៅកម្ពុជា បានធ្វើឡើងនៅក្នុងរយៈពេលនៃដំណាក់កាលសង្គ្រាម ត្រជាក់ រយៈពេលនៃការរត់ប្រណាំងសព្វាវុធ និងការប្រឈមមុខខាងមនោគមវិជ្ជាដ៏តឹងតែងនៅក្នុងកម្រិតពិភពលោក។ នៅក្នុងកម្រិតតំបន់នាពេលនោះ វាជាដំណាក់កាលដែលអាស៊ីអាគ្នេយ៍កំពុងបែងចែកជាប្លុកពីរ ហើយប្រឈមមុខដាក់គ្នាផង និងសម្របសម្រួលផង។ រីឯនៅផ្ទៃក្នុងប្រទេសកម្ពុជាវិញ កំពុងប្រឈមមុខ ម្ខាងជាមួយនឹងគ្រោះថ្នាក់នៃការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានអង្គការសហប្រជាជាតិគាំទ្រ និងម្ខាងទៀត កំពុងប្រឈមមុខចំពោះការហ៊ុមព័ទ្ធសេដ្ឋកិច្ចដ៏អយុត្តិធម៌ពីសំណាក់ប្រទេសមួយចំនួន ដែលគាំទ្រពួកប្រល័យពូជសាសន៍ ប៉ុល ពត ហើយដាក់ទណ្ឌកម្មមកលើប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការស្លាប់ដោយរបប ប៉ុល ពត។

បើគ្មានទស្សនវិស័យដ៏វែងឆ្ងាយនិងប្រកបដោយភាពប្រាកនិយមរបស់សម្តេចតេជោ ហ៊ុន សែន និងការធ្វើសម្បទានដ៏ធំធេងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជា ឬគេហៅថា រដ្ឋាភិបាលក្រុងភ្នំពេញ នាពេលនោះទេ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏មិនអាចលេចចេញជារូបរាងបានដែរ ពីព្រោះជម្រើសរវាងការធ្វើសង្រ្គាមនិងការចរចា, ការធ្វើសង្គ្រាម រដ្ឋាភិបាលក្រុងភ្នំពេញ មានប្រៀបជាង ដ្បិតរដ្ឋាភិបាលក្រុងភ្នំពេញគ្រប់គ្រងទឹកដីជាង៩០%។ ប៉ុន្តែ ដើម្បីផលប្រយោជន៍យូរអង្វែងសម្រាប់ប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន មិនបានជ្រើសយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ សម្តេចតេជោ បានជ្រើសយកការចារចា ដើម្បីបញ្ចប់សង្គ្រាម។ ក៏ចរចាថ្វីបើត្រូវចំណាយពេលដ៏សែនយូរក៏ពិតមែន តែទីបំផុត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានកើតឡើង។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាចំណុចចាប់ផ្តើម ដែលនាំឱ្យប្រទេសកម្ពុជាឈានទៅរកការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍដោយឈរលើឆន្ទៈខ្មែរគ្រប់ភាគីនិងសុឆន្ទៈរបស់មេដឹកនាំ និងអ្នកនយោបាយដើម្បីកសាងប្រទេសឡើងវិញ។ ឆន្ទៈរួមនេះជាសក្ខីភាពនិងជាគំរូមួយសម្រាប់ជាដំណោះស្រាយចំពោះសង្គ្រាមស៊ីវិល ដែលកំពុងកើតឡើងនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏ជាមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ពីព្រោះវាកើតចេញពីឆន្ទៈចង់បង្រួបបង្រួមជាតិខ្មែរតែមួយដោយខ្មែរខ្លួនឯងតាមរយៈដំណើរការចរចាដោយសន្តិវិធី។

តាមរយៈកិច្ចព្រមព្រៀងនេះ ប្រជាពលរដ្ឋខ្មែរហ៊ាននិយាយនិងលើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជាប្រកបដោយមោទនភាពផងដែរថា ជនជាតិខ្មែរ មេដឹកនាំខ្មែរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលបានប្រែក្លាយវប្បធម៌សង្គ្រាមនិងប្រទូស្តរ៉ាយទៅជាវប្បធម៌សន្តិភាព ប្រែក្លាយវប្បធម៌ជម្លោះទៅជាវប្បធម៌ព្រមព្រៀងគ្នា និងប្រែក្លាយវប្បធម៌ប្រឈមមុខទៅជាវប្បធម៌ចរចានិងសម្របសម្រួល ដែលជាទស្សនវិស័យច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជាឥស្សរជនមិនអាចខ្វះបាននៅក្នុងដំណើរការចរចាស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។

ជាការណ៍ពិត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនទាន់បាននាំមកនូវសន្តិភាពពេញលេញនៅឡើយទេ ដ្បិតភាគីកម្ពុជាប្រជាធិបតេយ្យឬខ្មែរក្រហមបានដើរចេញពីកិច្ចព្រមព្រៀងនេះ ហើយបន្តសកម្មភាពឧទ្ទាមកម្មរបស់ខ្លួនរហូតដល់ចុងឆ្នាំ១៩៩៨។ ប៉ុន្តែ នយោបាយឈ្នះ-ឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាទទួលបាននូវសន្តិភាពពេញលេញនិងឯកភាពជាតិពិតប្រាកដ នាខែធ្នូ ឆ្នាំ១៩៩៨ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ។

ក្រោមម្លប់សន្តិភាពនិងតេជៈនៃនយោបាយឈ្នះ-ឈ្នះ កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស ផ្នែកនយោបាយនិងសេដ្ឋកិច្ចសង្គម បាននិងកំពុងធ្វើដំណើរយ៉ាងស្វាហាប់លើមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលស្របនឹងវប្បធម៌និងបរិបទកម្ពុជា ដោយបានរៀបចំយ៉ាងទៀតទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសតាំងតំណាងដឹកនាំប្រទេស, ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យដែលមានបូរណភាពទឹកដីយ៉ាងពេញលេញ។ ការរៀបចំនយោបាយនិងសន្តិសុខក្នុងប្រទេសឱ្យបានសមស្របសំដៅធានាដល់ការអភិវឌ្ឍ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាអាទិភាព។ កម្ពុជាបាននិងកំពុងសមាហរណខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធនិងនិម្មាបនកម្មតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិនិងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ និងដណ្តើមបានមកវិញនូវនីត្យានុកូលភាពនិងកិត្យានុភាពជាតិ ដែលបានបាត់បង់ពីអតីតកាល។

សម្តេចតេជោ ហ៊ុន សែន គឺជាវរជននយោបាយខ្មែរតែម្នាក់គត់ ដែលបានដោះស្រាយបញ្ហាខ្មែរដោយខ្មែរខ្លួនឯង ដោយមធ្យោបាយសន្តិវិធី។ សម្តេចតេជោ ហ៊ុន សែន ជាអ្នកការទូតអាជីពដ៏ជំនាញបំផុតជិតកន្លះសតវត្សរ៍ ជាកំពូលអ្នកចរចា និងជាបិតាសន្តិភាព ដែលតែងតែតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជានខ្មែរជាអាទិភាព។ សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសាមកហើយថា គ្មានជនបរទេសណាដែលស្រឡាញ់ខ្មែរជាងខ្មែរស្រឡាញ់ខ្មែរនោះទេ។ នេះជាទស្សនវិជ្ជានយោបាយដ៏សំខាន់បំផុត ដែលធ្វើឱ្យមហាគ្រួសារខ្មែរយើងមានការបង្រួបបង្រួម ការផ្សះផ្សាជាតិពិតប្រាកដ និងការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់ពេលនេះ៕

សូមអញ្ជើញទស្សនាវីដេអូខ្លី ពីសកម្មភាពសន្និសីទកាសែតក្រោយជំនួប ថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧ តាមរយៈតំណភ្ជាប់៖ https://www.youtube.com/watch?v=dmRg2LD55zw

បណ្ឌិត គិន ភា

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា

2023-03-06 03:24:10   ថ្ងៃចន្ទ, 06 មីនា 2023 ម៉ោង 10:24 AM
វិន័យគ្រួសារ ជាគ្រឹះរឹងមាំ ជួយកុមារក្លាយជាមនុស្សធំដ៏ជោគជ័យក្នុងសង្គម ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

កាលដែលពួកយើងជាមនុស្សមានរបៀបរៀបរយ ត្រឹមត្រូវ ធ្វើអ្វីច្បាស់លាស់ មានវិន័យ វាមិនមែនជារឿងងាយនោះទេ ហើយបើសិនជាពួកយើងមិនទម្លាប់រឿងនឹងទៀត វាកាន់តែពិបាក។

ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅក្នុងគ្រួសារ ប្ដីប្រពន្ធ សុទ្ធតែមានតួនាទី និងភារកិច្ចដែលត្រូវរ៉ាប់រងទទួលខុសត្រូវផ្សេងៗគ្នា។ តែយ៉ាងណា ការចេះរួបរួមសាមគ្គីគ្នា វាគឺជារឿងដែលល្អបំផុត។

ជាប្រពៃណី គ្រួសារ ជាអង្គភាពមូលដ្ឋានមួយនៅក្នុងសង្គម មានឪពុកម្តាយពីរនាក់ចិញ្ចឹមកូនៗរបស់ពួកគេ(Family is the basic unit in society traditionally consisting of two parents rearing their children) ។ ជនប្រុស ស្រីគ្រប់រូប តែងតែមានសេចក្តីប្រាថ្នាចង់បាន គ្រួសារមួយប្រកបដោយភាពកក់ក្តៅ និងមានសុភមង្គល ។ តែជាទូទៅការរៀបចំសុភមង្គលគ្រួសារ គឺជាចំណុចលំបាកសម្រាប់គ្រួសារមួយចំនួន ជាពិសេសគ្រួសារទើបតែរៀបការរួចថ្មីថ្មោង ហើយគ្រួសារខ្លះទៀត រហូតដល់ចែកផ្លូវគ្នាក៏មាន។ សង្គមគ្រួសារ ជាប្រភពនៃសេចក្តីសុខ ទាំងផ្លូវចិត្តទាំងផ្លូវកាយ ហើយក៏អាចមានករណីខ្លះដែលផ្តល់ផលវិបាកផ្សេងៗដែរ ។ ឪពុកម្ដាយ ខិតខំបីបាច់ថែរក្សា អប់រំទូន្មានប្រៀនប្រដៅកូនៗ ធ្វើយ៉ាង ណាឱ្យកូនមានសុខភាពល្អ មានចំណេះដឹង មានអនាគតភ្លឺស្វាង និងក្លាយជាពលរដ្ឋល្អក្នុងសង្គម ។ ចំណែកកូនៗ ព្យាយាមត្រងត្រាប់ស្តាប់តាមដំបូន្មាន ចេះស្រឡាញ់គ្នា ធ្វើយ៉ាងណាដើម្បីសម្រេចតាមបំណងរបស់ឪពុកម្ដាយ ។ ការចិញ្ចឹមបីបាច់ថែរក្សា ការស្រឡាញ់ ការសងគុណ ការបង្កើតបរិយាកាសរីករាយក្នុងរង្វង់គ្រួសារ ជាចំណងទាក់ទងមួយដ៏ប្រពៃសម្រាប់គ្រួសារដែលជំរុញឱ្យការរស់នៅប្រកបដោយភាពថ្លៃថ្នូរ សុខដុមរមនា ឯកភាពគ្នា ដើម្បីឈានទៅរកការឯកភាពគ្នាជាទូទៅក្នុងសង្គមទាំងមូល និងនៅលើសកលលោក ក្នុងគោលបំណងបង្កើតវប្បធម៌សន្តិភាព ដែលជាសេចក្តីប៉ងប្រាថ្នារបស់មនុស្សទូទៅ ។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/1/researchs?page=5



2023-03-01 07:52:51   ថ្ងៃពុធ, 01 មីនា 2023 ម៉ោង 02:52 PM
វីដេអូឯកសារ ស្ដីពី «ពិធីលៀងមេមត់» នៅតំបន់អង្គរ

សូមជូនខ្សែវីដេអូស្តីពី៖ «ពិធីលៀងមេមត់ នៅតំបន់អង្គរ ខេត្តសៀមរាប»

- ដឹកនាំផលិតដោយ៖ ឯកឧត្តមបណ្ឌិត ផុន កសិកា
- ថត និងកាត់តរូបភាពដោយ៖ លោក នឿន សុធា
- បញ្ចូលសម្លេងដោយ៖ កញ្ញា តាកេត ស័កដា

ពិធីលៀងមេមត់ នៃតំបន់អង្គរ ខេត្តសៀមរាប ដែលផលិតដោយក្រុមស្រាវជ្រាវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។

2023-03-01 07:44:29   ថ្ងៃពុធ, 01 មីនា 2023 ម៉ោង 02:44 PM
«តើធ្វើដូចម្តេចដើម្បីក្លាយខ្លួនជាចុងភៅអាជីពមួយរូប?»

សិក្ខាកាមទាំងអស់ដែលបានមកទទួលការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញចុងភៅ នៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការក្លាយទៅជាចុងភៅអាជីពម្នាក់ គឺទាមទារឱ្យយើងយល់ច្បាស់ ពីវិធីសាស្រ្តជាច្រើនដូចជា៖

-បច្ចេកទេសចម្អិន

-របៀបរក្សាទុកសាច់និងបន្លែ

-ការរក្សាអនាម័យ

-ការលាយគ្រឿងផ្សំ

-ការប្រើប្រាស់សម្ភារៈចម្អិន និង

-ក្រមសីលធម៌វិជ្ជាជីវៈជាចុងភៅ

ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីវិធីសាស្រ្តនានាអំពីរបៀបចម្អិនពិតប្រាកដ សូមទំនាក់ទំនងចុះឈ្មោះចូលរៀន តាមរយ៖

-អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

-លេខទូរសព្ទ៖ 097-8-265-479 / 078-424-281 (សម្រាប់ព័ត៌មានបណ្តុះបណ្តាលលើជំនាញចុងភៅ)

-ទំព័រហ្វេសប៊ុក៖ រាជបណ្ឌិត្យសភាកម្ពុជា-Royal Academy of Cambodiaមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

2023-03-01 07:39:22   ថ្ងៃពុធ, 01 មីនា 2023 ម៉ោង 02:39 PM
ការសិក្សាទៅលើជំងឺថប់បារម្ភរបស់និស្សិតវិស្វករនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងបរិបទនៃវិបត្តិកូវីដ-១៩ ដោយ៖ លោក លី តុង , លោក មាឃ សារី, លោក សូ សុធីរ, លោកស្រី ឃាង ធានី- កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, ១(២), ខែធ្នូ ២០២២

ការស្រាវជ្រាវនេះ មានគោលបំណងឈ្វេងយល់អំពីកម្រិតនៃជំងឺថប់បារម្ភ (Anxiety) របស់និស្សិតវិស្វករដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្រងសំណួរសម្រាប់វាស់កម្រិតជំងឺថប់បារម្ភរបស់ហ្ស៊ុង (Zung Self-Rating Anxiety Scale) ត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យពីនិស្សិត។ និស្សិតវិស្វករឆ្នាំទី២នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន៣២៩នាក់បានចូលរួមក្នុងការសិក្សានេះ។ លទ្ធផលបានបង្ហាញថា បើទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ក្តី ស្ថានភាពអារម្មណ៍ទូទៅរបស់និស្សិតស្ថិតក្នុងកម្រិតធម្មតា ប៉ុន្តែនិស្សិតស្រីហាក់មានទំនោរថប់បារម្ភខ្ពស់ជាងនិស្សិតប្រុសបន្តិចបន្តួច។ 75.4% នៃនិស្សិតទាំងនោះមានអារម្មណ៍ធម្មតា ដោយឡែកមាននិស្សិតប្រមាណ 23.7% កើតជំងឺថប់បារម្ភកម្រិតស្រាលទៅកម្រិតមធ្យម។ លទ្ធផលក៏បានបង្ហាញថា មាននិស្សិតតែ៣នាក់ប៉ុណ្ណោះដែលស្ថិតក្នុងស្ថានភាពជំងឺថប់បារម្ភកម្រិតខ្ពស់និងខ្ពស់បំផុត។ អាការៈដូចជា “អន្ទះអន្ទែងនិងតក់ក្រហល់ខ្លាំងជាងធម្មតា”, “ភ័យខ្លាចដោយពុំដឹងមូលហេតុ”, “ឈឺក ឈឺក្បាល និងឈឺខ្នង” និង “ខ្សោយនិងឆាប់អស់កម្លាំង” គឺជាអាការៈជំងឺថប់បារម្ភមួយចំនួនក្នុងចំណោមអាការៈផ្សេងទៀត ដែលនិស្សិតបានជួបប្រទះក្នុងអំឡុងពេលនៃការកើតមានវិបត្តិកូវីដ-១៩នេះ។ លទ្ធផលនៃការសិក្សានេះ បានផ្តល់ឱ្យលោកគ្រូ-អ្នកគ្រូ អ្នកអប់រំ ក៏ដូចជាអ្នករៀបចំគោលនយោបាយនានា នូវទិដ្ឋភាពទូទៅនៃស្ថានភាពជំងឺថប់បារម្ភក្នុងចំណោមនិស្សិតកម្ពុជា ដើម្បីឱ្យពួកគេអាចធ្វើការសម្រេចចិត្តជាក់លាក់ណាមួយ សម្រាប់ជាដំណោះស្រាយសមស្របចំពោះបញ្ហាជំងឺផ្លូវចិត្តរបស់សិស្ស-និស្សិត ក្នុងបរិបទវិបត្តិកូវីដ-១៩ ឬអាចសម្រាប់វិបត្តិជំងឺរាតត្បាតសកលដែលអាចនឹងកើតមាននាពេលអនាគត។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs?page=18


2023-02-27 09:09:05   ថ្ងៃចន្ទ, 27 កុម្ភៈ 2023 ម៉ោង 04:09 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក