ព័ត៌មាន

«បច្ចេកសព្ទគណៈកម្មការវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន៥ ត្រូវបានអនុម័ត...»

ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់​ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា លើបច្ចេកសព្ទគណៈកម្មការវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយជាលទ្ធផល អង្គប្រជុំបានសម្រេចអនុម័តបច្ចេកសព្ទថ្មី បានចំនួន៥ពាក្យ ក្នុងនោះមាន៖










ប្រភព៖ ហង្ស លក្ខណា ក្រុមប្រឹក្សាភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា 

2018-10-03 13:06:58   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 08:06 PM
«កម្ពុជា នឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមីសម្រាប់ទីផ្សារពិភពលោក»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាម​រយៈ​គោល នយោបាយ​ដំឡូងមី ឆ្នាំ​២០១៨-២០២២​។

​ការលើកឡើងនេះធ្វើឡើងក្នុងពិធីប្រគល់និងទទួលឯកសារគោលនយោបាយដំឡូងមី ដែលបានចងក្រងដោយនាយក ដ្ឋានគោលនយោបាយពាណិជ្ជកម្ម សហការជាមួយអង្គការ UNDP និងស្ថាប័នពាក់ព័ន្ធដើម្បីបម្រើការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជាដែលជាដំណាំសក្ដានុពលទី២បន្ទាប់ពីដំណាំស្រូវ និងជាផលិតផលអាហារប្រចាំសតវត្សរ៍ទី២១​ នាព្រឹក ថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០១៨នេះ ​នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី ៤០០ពាន់ហិកតា ដល់ ៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង ១៣លានតោន។

ជាមួយគ្នានេះ កាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០នៅលើពិភពលោក។​ ទន្ទឹមគ្នានេះ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបានកំពុងប្រឹងប្រែងជំរុញការនាំចេញផលិតផលដំឡូងមី ទៅកាន់ប្រទេសចិន ដោយសារតែប្រទេសទាំងពីរបានចុះហត្ថលេខាពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យនិងអនាម័យ ហើយបានកំពុងសិក្សាពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្មទីផ្សារនាំចេញ៕

ប្រភព: Business-cambodia

RAC Media | ហេង​ សុភី



2018-10-03 09:47:47   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 04:47 PM
«កម្ពុជា តាមរយៈរាជបណ្ឌិត្យសភាកម្ពុជានឹងមានដៃគូបើកវេទិកាសិក្សាភាសាចិនតាមបច្ចេកវិទ្យា អនឡាញ(Online) និងសិក្សាទីផ្សារភាគហ៊ុននានា...»

ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្ពុជានិងក្រុមហ៊ុនChinese Road»។

ជំនួបនៃកិច្ចពិភាក្សានេះបានដឹកនាំដោយ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អមដោយលោក​ បណ្ឌិត គី សេរីវឌ្ឍន៍ប្រធានមជ្ឍមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា កញ្ញា វុធ សុភ័ក្រណានាយិកាភាគីខ្មែររបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជារួមទាំងប្រធាន និងអនុប្រធាននៃស្ថានប័នឧបសម្ព័ន្ធនានារបស់រាជបណ្ឌិត្យសភាកម្ពុជា។ ចំណែកឯភាគីចិន បានដឹកនាំដោយ លោក Anthony Guo នាយកក្រុមហ៊ុន«ផ្លូវភាសាចិន» អមដោយលោក Michael Chui ប្រធានផ្នែកទីផ្សារ លោក ឆាយ ឃឹឈីង នាយកភាគីចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

គោលបំណងនៃជំនួបគឺបានពិភាក្សា៖

១- ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការណ៍ក្នុងការបើកវេទិកាសិក្សាភាសាចិនតាម Online របស់ភាគីចិនគឺក្រុមហ៊ុន «ផ្លូវភាសាចិន»នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

២- ដើម្បីសិក្សាស្រាវជ្រាវស្វែងទីផ្សារ ហិរញ្ញវត្ថុ ក៏ដូចជាផ្សារភាគហ៊ុននៅកម្ពុជា។

ថ្លែងនៅក្នុងកិច្ចពិភាក្សានោះ  ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចនិងលើកជាអនុសាសន៍ថា៖ កិច្ចការបើកវេទិកាសិក្សាភាសាចិនតាមOnline របស់ភាគីចិនគឺមានវិទ្យាស្ថានខុងជឺនៃរាជ បណ្ឌិត្យសភាកម្ពុជាជាអ្នកទទួលសហការ។

ចំណែកការសិក្សាស្រាវជ្រាវស្វែងទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាផ្សារភាគហ៊ុននៅកម្ពុជា គឺត្រូវប្រគល់ជូនលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ជាអ្នកទទួលកិច្ចសហការជាមួយភាគីចិនផ្ទាល់។

RAC Media




2018-10-03 09:21:35   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 04:21 PM
«ការផ្ញើសារផ្តល់កម្ចីឥណទានតាមប្រព័ន្ធទូរស័ព្ទ»

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះយើងបានសង្កេតឃើញថា មានការជជែកគ្នាស្តីអំពីការទទួលសេវាប្រាក់កម្ចីតាមរយៈការទទួលបានសារចូលនៅក្នុងទូរស័ព្ទដៃ។​ ការផ្តល់ប្រាក់កម្ចីនេះ មិនមានតម្រូវការនៅក្នុងការរបស់បញ្ចាំមានលក្ខណៈស្មុគស្មាញច្រើនដែលធ្វើឱ្យអ្នកទទួលសារជាច្រើនយល់ថាងាយស្រួល ប៉ុន្តែបើគិតឱ្យបានច្បាស់លាស់ ទៅមិនមានភាពងាយស្រួលដូចការគិត លើកលែងតែអ្នកដែលមានតម្រូវការថវិកាបន្ទាន់ទំនងជាអាចប្រថុយនឹងសេវកម្មនេះ។

កន្លងមកក៏មានជនរងគ្រោះបានផ្សព្វផ្សាយតាមបណ្តាញហ្វេសប៊ុករបស់ខ្លួនពីបញ្ហាដែលលង់ខ្លួននឹងសេវាប្រាក់កម្ចីបានបង្ហោះតាមទូរស័ព្ទបែបនេះ។​ ដោយមើលឃើញពីហេតុការណ៍ដែលអាចធ្វើឱ្យប្រជាពលរដ្ឋត្រូវរងគ្រោះដោយ សារសេវាកម្ចីឥណទានដែលធនាគារជាតិនៃកម្ពុជាបានចាត់ទុកជាសេវាកម្មខុសច្បាប់ ទើបសេចក្តីប្រកាសជា​ធារណៈមួយរបស់ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយជូនដល់ដំណឹងដល់សាធារណជនទូទៅ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងបញ្ហាផ្ញើសារតាមបណ្តាប្រព័ន្ធទូរស័ព្ទនានា ដើម្បីផ្តល់ប្រាក់កម្ចីជាលក្ខណៈបុគ្គល។

***អាស្រ័យហេតុនេះហើយសូមប្រជាពលរដ្ឋគ្រប់រូបដែលមានតម្រូវការចាំបាច់ក្នុងការទទួលយកសេវាប្រាក់កម្ចី រហ័ស ទាន់ចិត្ត និងមានអា្រតាការប្រាក់ខ្ពស់ សូមមេត្តាត្រិះរិះពិចារណាជាមុនសិន មុននឹងសម្រេចចិត្តជៀសវាងការបោកប្រាស់ ! 

សូមអានលំអិតពីសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដូចខាងក្រោម៖




2018-10-03 08:29:19   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 03:29 PM
«IMF ៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៧,២៥ ភាគរយនៅឆ្នាំនេះ»

ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ថិតនៅ ៧,២៥% នៅឆ្នាំ២០១៨នេះ និង ៧% នៅឆ្នាំក្រោយ។បើតាមការដកស្រង់ការផ្សាយចេញពីភ្នំពេញដេលី នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ថា ប្រធានគណៈប្រតិភូដឹកនាំក្រុមការងារIMF លោកJarkko Turunene ដែលធ្វើទស្សនកិច្ចនៅកម្ពុជា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ឥណ្ឌទានធនាគារ ដែលផ្ដល់កម្ចីទៅឱ្យវិស័យអចលនទ្រព្យ ត្រូវរំពឹងថា នឹងកើនឡើងក្នុងរង្វង់ ២០% នៅឆ្នាំ២០១៨នេះ ហើយជាមួយនឹងគុណភាពឥណ្ឌទាន និងកម្ចីក្រៅផ្លូវការដោយអ្នកអភិវឌ្ឍន៍អចលទ្រព្យ បន្ដបង្កើតជាហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ច។

បើតាមប្រភពព័ត៌ដដែរ លោកបន្ដថា ធនាគារជាតិនៃកម្ពុជាបានដាក់ចេញយន្តការគោលនយោបាយជាច្រើនដើម្បីលុបបំបាត់ហានិភ័យ រួមទាំងបានដាក់ឱ្យអនុវត្តការការពារអភិរក្សមូលធន និងការគ្រប់គ្រងសាច់ប្រាក់។ទន្ទឹមនោះIMF បានជំរុញឲ្យរដ្ឋាភិបាលពន្លឿនកំណែទម្រង់វិស័យសុខាភិបាល និងអប់រំ ដើម្បីសម្រេចគោលដៅកំណើនសេដ្ឋកិច្ច ៧% ក្នុងរយៈពេលមធ្យម និងលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម ដោយទម្លាក់តម្លៃថាមពល អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ៕

ដកស្រង់ពី៖ Reuters និង ភ្នំពេញដេលី

RAC Media | ផាញ់ សារឿន

ប្រភព៖ រូបថត SPM Page


ប្រភព៖ រូបថត គេហទំព័រអចលនទ្រព្យ realestate.com.kh 

2018-10-03 03:31:36   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 10:31 AM
«កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌២០ម៉ឺនដុល្លារដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី សម្រាប់ជួយជនរងគ្រោះក្នុងគ្រោះរញ្ជូយដី និងរលកស៊ូណាមិ»

ថ្ងៃអង្គារ​ ទី២ ខែតុលា ឆ្នាំ២០១៨

(ភ្នំពេញ)៖ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ក្នុងគ្រាលំបាកនេះ រាជដ្ឋា ភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចចូលរួមចំណែកនូវទឹកប្រាក់ចំនួន ២០០,០០០ដុល្លារអាម៉េរិក ជាជំនួនមនុស្សធម៌ សម្រាប់រំលែកទុក្ខ និងជួយដល់ជនរងគ្រោះដោយសារមហន្តរាយពីគ្រោះធម្មជាតិរញ្ជូយដី និងរលកស៊ូណាមិ ដ៏សោកនាដកម្មនេះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហការអន្តរជាតិកម្ពុជា ដែលក្រុមព័ត៌មាន​របស់រាជបណ្ឌិត្យសភាកម្ពុជា( RAC Media) ទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ។

សូមជម្រាបថា កាលពីថ្ងៃទីសុក្រ ទី២៨ ខែកញ្ញា កន្លងទៅ មានគ្រោះធម្មជាតិរញ្ជួយដី និងរលកស៊ូណាមិ នៅទីក្រុង ប៉ាលូ និងដុងខាឡា ភាគកណ្តាលនៃខេត្តស៊ូឡាវ៉េស៊ីប្រទេសឥណ្ឌូនេស៊ីបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ៨៣២នាក់ និងរបួស៥៤០នាក់។

បច្ចុប្បន្នចំនួនអ្នកស្លាប់ និងអ្នករបួសនៅតែបន្តកើនឡើងហើយព្រលានយន្តហោះទីក្រុងប៉ាលូពុំទាន់ដំណើរការបាននៅឡើយទេ រីឯហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតយ៉ាងខ្លាំង៕

ប្រភព៖ នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

RAC Media | ហេង​ សុភី




2018-10-02 13:40:39   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 08:40 PM
«ការផ្តល់កិត្តិយសនិងផ្តល់តម្លៃដល់កម្ពុជាក្នុងនាមជាបងប្អូនល្អ»


ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨

នៅថ្ងៃទី៣០ ខែកញ្ញា មេដឹកនាំបក្សនិងរដ្ឋរបស់ចិន បានប្រារព្ធពិធីខួបទី៦៩ឆ្នាំ ដែលមានភ្ញៀវចូលរួមប្រជុំ ១២០០នាក់ ក្នុងនោះមាន ព្រះបាទនរោត្តម សីហនុ បានយាងចូលរួមដែរ។

ចិនបានប្រកាសថា ចិននឹងបើកចំហរជាប្រទេសពហុភាគីនិយម និងសេដ្ឋកិច្ចបើកចំហរកម្រិតខ្ពស់។នេះជាយុទ្ធសាស្រ្តរបស់ចិនថ្មី ឆ្លើយតបនឹងការដាក់គំនៀបសេដ្ឋកិច្ច ដែលត្រូវបានចិនហៅថា«ឯកតោភាគីនិយម»។ការផ្លាស់ប្តូររបត់ថ្មីនេះ កើតចេញពីលោក ស៊ី ជិនភីង បានជួបជាមួយ លោក ពូទីន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដែលស្របពេលនឹងទិវាសន្តិភាពពិភពលោក។នេះជាការរិតចំណងទំនាក់ទំនងជាមួយបណ្តាប្រទេសទាំង ៦៨ នៃ បណ្តាញ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និង វិថី ដែលចិនឈានទៅចាប់យកប្រទេសជាច្រើននៅអឺរ៉ុប។

ក្នុងពិធីរំលឹកខួននេះដែរ ចិនបានលើកអំពីការចែករំលែកនៃឱកាសនៃការអភិវឌ្ឍ និង កំណើន សេដ្ឋកិច្ចនៃបណ្តាប្រទេសជាដៃគូនានា។ចិនលើកទឹកចិត្តឱ្យមានគំនិតបង្កើតថ្មីរវាងសហគ្រិន និង វិទ្យសាស្រ្ត ព្រមទាំងការជំរុញកិច្ច សហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និង វិថី។

ចិនយល់ស្របក្នុងការធ្វើឱ្យមានសុខដុមរមនាក្នុងប្រទេស និងនៅក្រៅប្រទេសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយថាមវន្ត និង ការកាត់បន្ថយហានិភ័យនៃការអភិវឌ្ឍ។ ចិនតម្រង់ទិសទៅរកការអភិវឌ្ឍប្រកបដោយសន្តិភាព និង ធ្វើការងារជាមួយសហគមន៍អន្តរជាតិ ព្រមទាំងការប្រសើរឡើងនៃអភិបាលកិច្ច សកលលោក។ នេះ ការត្រៀមខ្លួនរបស់ចិន ដើម្បីទប់នឹងការត្រួតត្រាពិភពលោករបស់សហរដ្ឋអាម៉េរិក តាមរយៈការប្រមូលផ្តុំកម្លាំងសាកលលោកនិងក្រុមប្រទេស Belt and Road ជាពិសេសការលើកទឹកចិត្តមេដឹកនៃបណ្តាប្រទេសជាង៥០ដែលបានចូលរួមកម្មវិធីរំលឹកខួបទិវាសន្តិភាពពភពលោកកាលពីថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៨។

វត្តមាននៃអង្គព្រះមហាក្សត្រកម្ពុជានៅក្នុងពិធីរំលឹកខួបទី ៦៩ឆ្នាំ នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការផ្តល់កិត្តិយសនិងផ្តល់តម្លៃដល់កម្ពុជាដែលជាប្រទេសតូច និង ជាបងប្អូនល្អក្នុងការជួយគ្នាក្នុងគ្រាអាសន្ន ដូចជាក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងជាដើម។ការយាងព្រះមហាក្សត្រកម្ពុជា នេះ ក៏ជាការរឹតចំណងកិច្ចសហប្រតិ បត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាន់តែរឹងមាំជាងនេះទៅទៀត ជាពិសេសលើការនាំចេញអង្ករទៅកាន់ប្រទេសចិននិងការបង្កើតម៉ូដែលពាណិជ្ជកម្មអនឡាញ ដែលរាជបណ្ឌិត្យសភាកម្ពុជាកំពុងតែសិក្សាលម្អិតនឹងលើកគម្រោងនេះឡើងសម្រាប់ជួយដល់កសិករក្នុងការកាត់បន្ថយឈ្នួញកណ្តាលនិងបង្កើនតម្លៃបន្ថែមដល់កសិករ។

អត្ថបទនិងបទវិភាគ៖ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media | សឺន សំ




                     រូបថតដកស្រង់៖ ទំព័រហ្វេសបុក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី 

2018-10-02 09:55:22   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 04:55 PM
«ពិធីយាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧គង់នៅលើអសនៈក្នុងបរិវេណនៃរាជបណ្ឌិត្យសភាកម្ពុជា...»

ថ្ងៃអង្គារ ទី២ តុលា ឆ្នាំ២០១៨

រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលបានឆ្លាក់ពីថ្មភក់កំពស់១,២ម៉ែត្រនិងទទឹង១,២ម៉ែត្រ ត្រូវបានថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំជាអសនៈមួយកន្លែងនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជាដើម្បីជាទីសក្ការៈនាសៀលថ្ងៃអង្គារ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី២ខែតុលាឆ្នាំ២០១៨ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងពិធីនៃការយាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧គង់នៅលើអសនៈដែលមានថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំរបស់វិទ្យាស្ថាននានាក្រោមឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា រួមទាំងមន្ត្រីរាជការនៃរាជ បណ្ឌិត្យសភាកម្ពុជានោះ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា គោលបំណងនៃការរៀបចំទីសក្ការៈបូជានេះគឺ៖

១-រលឹកដល់ស្នាដៃដឹកនាំប្រទេសរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលទ្រង់បានដឹកនាំប្រទេសកម្ពុជា​ឱ្យមានភាពសម្បូរបែប មានការរីកចម្រើនលើគ្រប់វិស័យ ជាប្រទេសអច្ឆរិយ និងជាអាណាចក្រពិតប្រាកដនាសម័យអង្គរ។

២-បានបង្ហាញនូវស្នាដៃចម្លាក់របស់ខ្មែរដែលបង្កប់ស្នាដៃដឹកនាំដ៏ជ្រាលជ្រៅនិងមានអត្ថន័យខាងទស្សនៈវិជ្ជានៃការគ្រប់គ្រងដឹកនាំរបស់ទ្រង់ ហើយចម្លាក់ដែលគ្មានព្រះហស្ថ គឺវាបានបង្ហាញពីការដឹកនាំសង្គមនាដំណាកកាលក្រោយៗ គឺនៅពេលដែលគ្មានទ្រង់ គឺគ្មានមន្ត្រីណាមួយមានសមត្ថភាពដឹកនាំប្រទេសបានរីកចម្រើន លូតាលស់ គឺប្រទេសគ្មានសុខសន្តិភាពនិងរីកលូតលាស់ និងបានធ្វើឱ្យប្រទេសកាន់តែរួញតូចទៅៗ។

RAC Media | ស៊ាង រ៉ូហ្សាត





2018-10-02 08:50:58   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 03:50 PM
«ព្រះ​មហាក្សត្រនៃព្រះរាជាណាកច្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យស្ដេច​យាង​ចូល​រួម​ពិធី​លៀង​សាយភោជ​ នា​វិមាន​សភា​ប្រជាជន​ចិន​ តបតាមសេចក្តីក្រាប​បង្គំ​ទូល​ថ្វាយ​សូមយាង​របស់​ ឯកឧត្តម​ សុី​ ជីន​ភីង​ ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន...»

កាលពីវេលាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អង្គបាន​សព្វព្រះរាជហឫទ័យស្ដេច​យាង​ចូល​រួម​ពិធី​លៀង​សាយភោជ​ នា​វិមាន​សភា​ប្រជាជន​ចិន​ តបតាមសេចក្តីក្រាប​បង្គំ​ទូល​ថ្វាយ​សូមយាង​របស់​ ឯកឧត្តម​ សុី​ ជីន​ភីង​ ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្នុង​ឱកាសអបអរសាទរទិវាបុណ្យ​ជាតិ​​ខួប​លើកទី ៦៩​ ឆ្នាំ​ នៃសាធារណរដ្ឋប្រជាមានិតចិន(១៩៤៩-២០១៨)។

ប្រភព៖ ទំព័រហ្វេសបុក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី

RAC Media ស៊ាង រ៉ូហ្សាត










2018-10-02 04:24:21   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 11:24 AM
«កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតក្នុងប្រទេសតួកគីនិងប៊ុលហ្គារី»

ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨

បើយោងតាមការផ្សាយព័ត៌មានរបស់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ គឺកម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅក្នុងប្រទេសចំនួន២ទៀតនៅឆ្នាំ ២០១៩ខាងមុខគឺនៅសាធារណរដ្ឋតួកគី និងនៅប្រទេសប៊ុលហ្គារី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងនោះ។

បើយោងតាមព័ត៌មានវាយោចេញផ្សាយនៅថ្ងៃទី១ ខែ តុលា ឆ្នាំ២០១៨ គឺការគ្រោងបើកទូតនៅប្រទេសប៊ុលហ្គារី ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែនលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកប៊ួយកូ បូរីសូវ (BoykoBorissov) នាយករដ្ឋមន្ត្រីប៊ុលហ្គារីកាលពីថ្ងៃទី២៨ ខែកញ្ញាក្នុងឱកាសដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិកហើយប្រមុខ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀតទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ព្រះរាជាណាចក្រកម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី ក្នុងឆ្នាំ២០១៩។នៅក្នុងសេចក្តីប្រកាសព័ត៌មានក៏បានឱ្យដឹងបន្ថែមថាប្រមុខការទូតកម្ពុជានឹងពិភាក្សាអំពីកិច្ចការសហការគ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនាក់អន្តរជាតិ និងសាលាការទូតរបស់តួកគីផងដែរ៕

ដកស្រង់៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ  ភ្នំពេញប៉ុស្តិ៍និង វាយោ

RAC Media | ផាញ់ សារឿន



2018-10-02 03:58:29   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 10:58 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក