Royal Academy of Cambodia
កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយដែលមានការចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា អ្នកសម្របសម្រួលគម្រោង ឯកឧត្តមបណ្ឌិត យង់ ពៅ កំពុងខិតខំខ្នះខ្នែងជំរុញក្រុមការងារបច្ចេកទេស ដែលដឹកនាំដោយលោកបណ្ឌិត លឹម សេងឌី ជាប្រធានគម្រោង លោកសាស្ត្រាចារ្យ ឈិត វណ្ណារិទ្ធិ អ្នកជំនាញបច្ចេកវិទ្យាព័ត៌មាន ទីប្រឹក្សា លោកបណ្ឌិត មាឃ បូរ៉ា អ្នកឯកទេសផ្នែកសិលាចារឹក និងក្រុមការងារបច្ចេកទេស ៥រូបផ្សេងទៀត ខិតខំធើ្វការស្រាវជ្រាវបង្កើតកម្មវិធីសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិកម្ពុជា។ កម្មវិធីនេះ មិនត្រឹមតែមានប្រយោជន៍សម្រាប់អ្នកសិក្សាស្រាវជ្រាវផ្នែកសិលាចារឹក ឬប្រវត្តិសាស្ត្រប៉ុណ្ណោះទេ តែក៏មានសារៈសំខាន់សម្រាប់សាធារណជនខ្មែរទូទៅដែលចង់ដឹងពីប្រវត្តិនានាដែលបានចារឹកទុកក្នុងសិលាចារឹកជាអក្សរខ្មែរបុរាណផងដែរ។
RAC Media
ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួន០៤ ពាក្យ ដូចខាងក្រោម៖
RAC Media
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោក Love Englund មានបំណងវិនិយោគចំពោះការដាំឈើយកកាបោន នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានទីតាំងក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ដើម្បីជាការសិក្សាលំអិត លោកនឹងអញ្ជើញទៅទស្សនាឧទ្យានដោយផ្ទាល់ដើម្បីបានដឹងថា តើគួរធ្វើកិច្ចការអ្វីមុនគេ ហើយគួរចាប់ផ្តើមនៅពេលណា?
ក្រោយការសិក្សាបានជោគជ័យហើយ គាត់អាចនឹងផ្តល់អ្នកជំនាញមកពីអឺរ៉ុបដើម្បីធ្វើតេស្តដី ពិនិត្យមើលគុណភាពដី ហើយវិនិច្ឆ័យថា ដីនោះគួរដាំអ្វី។ ដោយការសិក្សានោះនឹងប្រើពេល២ ឬ៣ ខែ ដើម្បីសិក្សាភូមិសាស្ត្រ ហើយរាល់ការចំណាយ និងមន្ត្រីបច្ចេកទេស គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនThe Room Design Studio ផ្ទាល់។
ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់បណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាវិញនោះ លោកបានសរសេរថា «ថ្ងៃនេះខ្ញុំបានជួបអ្នកវិនិយោគរបស់អឺរ៉ុប (ជនជាតិស៊ុយអែត) ដែលយើងបានសង្កត់ធ្ងន់ទៅលើបញ្ហាបរិស្ថាន ថ្វីត្បិតយើងមានកំពស់ខុសគ្នា មានភ្នែកខុសគ្នា មានពណ៌សម្បុរ និងភាសាខុសគ្នាក៏ដោយ តែយើងមានគំនិតដូចគ្នាក្នុងការការពារបរិស្ថាន ព្រោះថាយើងរស់នៅលើផែនដីតែមួយ ហើយទទួលទានទឹកនិងខ្យល់អុកស៊ីសែនបរិសុទ្ធដូចគ្នា វាជារឿងប្រពៃណាស់ដែលយើងនឹងរៀបចំអភិរក្ស និងអភិវឌ្ឍ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប»។
RAC Media | ស៊ឺន សម
« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ រីឯត្បាញផាមួងនៅផ្ទះអាចរកបានពី៥០០ដុល្លារទៅ៦០០ដុល្លារ ចង់ធ្វើឬចង់សម្រាក ស្រេចតែយើង។ អ្វីដែលសំខាន់គឺ បើមិនមានអ្នកស្នងជំនាញទាំងអស់នេះទេ ជំនាញនេះអាចនឹងបាត់បង់ ហើយក្មេងជំនាន់ក្រោយៗទៀតក៏លែងស្គាល់អ្វីទៅ ហូល ផាមួង...ខ្មែរ ហើយក៏លែងស្គាល់ កី សូត្រ ដែលជារបស់ខ្មែរដែរ»។ ទាំងនេះជាសម្តីរបស់អ៊ុំស្រី ពីររូបនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
អ៊ុំស្រី ចែម ចុំ ជាអ្នកត្បាញផាមួងក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានមានប្រសាសន៍ថា ផាមួងដែលគាត់ផលិតបាន អាចលក់ចេញក្នុងតម្លៃពី១៤០ដុល្លារ ទៅ ១៥០ដុល្លារ ក្នុងមួយក្បិន (ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ តម្លៃផាមួងឡើងខ្ពស់ជាងឆ្នាំមុនៗ) ចំណាយពេលផលិតប្រហែលមួយ សប្តាហ៍ ហើយឱ្យតែផលិតបាន គឺមានម៉ូយមករង់ចាំទិញមិនដែលសល់ទេ។
អ៊ុំស្រី ស៊ីម ញ៉ក់ អ្នកត្បាញផាមួងម្នាក់ទៀតក្នុងភូមិព្រែកតាកូវ ក៏មានប្រសាសន៍ ដែរថា ឱ្យតែផលិតបានគឺមិនដែលនៅសល់នោះទេ ខ្វះតែអ្នកតម្បាញ ព្រោះកូនចៅពួកគាត់ទៅធ្វើការនៅភ្នំពេញអស់។នេះជាអ្វីដែលធ្វើឱ្យអ៊ុំស្រីទាំងពីរ ព្រួយបារម្ភថា បើពួកគាត់ដែលជាចាស់ទុំ(វ័យ៧០ប្លាយ) មិនអាចធ្វើការទាំងនេះបានទៀត ជំនាញត្បាញផាមួង អាចនឹងបាត់បង់ ដោយសារតែការត្បាញផាមួង និង ត្បាញហូល មានបច្ចេកទេសខុសពីគ្នា ហើយក៏ខុសពីតម្បាញផ្សេងទៀតផងដែរ។
ជាមួយគ្នានោះ មានការកត់សម្គាល់ឃើញថា តម្បាញផាមួងជាប្រភេទតម្បាញដែលមានលក្ខណៈលំបាក ស្មុគ្រស្មាញក្នុងការត្បាញនិងថែទាំជាងតម្បាញហូលនិងតម្បាញផ្សេងទៀត ហើយតម្បាញផាមួងនិងហូល ក៏មិនមែនឱ្យតែអ្នកតម្បាញសុទ្ធតែចេះត្បាញទាំងអស់នោះទេ គឺភាគតិច ហើយបើអ្នកត្បាញហូលមិនប្រាកដថាចេះត្បាញផាមួង ឯអ្នកចេះត្បាញផាមួងក៏មិនប្រាកដថាចេះត្បាញហូលដែរ។ ហើយនៅក្នុងឃុំព្រែកបង្កងដដែលភាគច្រើន ក្នុងចំណោមប្រជា ជនប្រកបរបរតម្បាញ ភាគតិចដែលត្បាញផាមួង ក្រៅពីនោះគឺមានត្បាញសំពត់ចរបាប់ឬល្បើក(សម្រាប់អ្នករបាំ ឬ តែងការ)ដែលងាយក្នុងការត្បាញ ថែទាំ និង តម្លៃទាបជាងផាមួងនិងហូល ប៉ុន្តែក៏មានម៉ូយរង់ចាំទិញអស់អស់មិនដែលនៅសល់ដែរ។
តាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ទូទាំងប្រទេសកម្ពុជា មានខេត្តចំនួន៥ ដែលប្រជាជនក្នុងខេត្តទាំងនោះបាននិងកំពុងបន្តអនុវត្តជំនាញតម្បាញ។ ខេត្តទាំង៥នោះរួមមាន ១. ខេត្តកណ្តាល មានភូមិកោះដាច់ កោះឧកញ្ញាតី ភូមិព្រែកបង្កង ភូមិព្រែកហ្លួង ភូមិព្រែកតាកូវ... ២. ខេត្តតាកែវ មានស្រុកព្រៃកប្បាស... ៣. ខេត្តព្រៃវែង មានភូមិព្រែកជ្រៃលើ ភូមិព្រែកឬស្សី ៤. ខេត្តកំពង់ចាម មានឃុំព្រែកចង្ក្រាន្ត... និង ៥. ខេត្តសៀមរាប មានស្រុកពួក...ជាដើម។ ក្រៅពីខេត្តទាំង៥នេះ ក៏មានខេត្តបន្ទាយមានជ័យ និង ឧត្តមានជ័យ ក៏ជាតំបន់ផលិតសសៃសូត្រ និង តម្បាញ ប៉ុន្តែភាគច្រើនជាលក្ខណៈទ្រង់ទ្រាយតូច ឬជាលក្ខណៈគ្រួសារ និង តាមបែបប្រពៃណី។
RAC Media | ម៉ៅ សុគន្ធា
អ៊ុំស្រី ចែម ចុំ
អ៊ុំស្រី ស៊ឹម ញ៉ក់
សំពត់ចរបាប់ ឬ ល្បើក
ផាមួង
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ Southwest University នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាការងារ និងស្វែងរកលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។
សាកលវិទ្យាល័យ Southwest University គឺជាសាកលវិទ្យាល័យមួយស្ថិតនៅក្រោមក្រសួងអប់រំរបស់ប្រទេសចិនហើយនៅពេលនេះ មាននិស្សិតដែលកំពុងតែសិក្សាមានចំនួន ៦០០០០នាក់ និស្សិតថា្នក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន ៥៧៣១នាក់ និងនិស្សិតថា្នក់បណ្ឌិតមានចំនួន៨១៩នាក់។ សាកលវិទ្យាល័យនេះ មានបណ្តុះបណ្តាលលើមុខជំនាញដូចជា ទស្សនវិជ្ជា សេដ្ឋកិច្ច ច្បាប់ គរុកោសល្យ អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ វិស្វកម្ម កសិកម្ម និងគ្រប់គ្រង។
នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ Liu Meng បានថ្លែងថា «នេះជាលើកទី១ ដែលលោកបានអញ្ជើញមកប្រទេសកម្ពុជា និងបានមានជំនួបជាមួយថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយវាពិតជាមានចំណាប់អារម្មណ៍ខ្លាំងណាស់ក្នុងកាលដែលមានទំនាក់ទំនងជាមួយប្រទេសកម្ពុជា»។
ក្រៅពីនោះលោកសាស្ត្រាចារ្យ ក៏បានបន្ថែមថា មុខវិជ្ជាអប់រំ និងកសិកម្ម នៅសាកលវិទ្យាល័យ Southwest University គឺជាមុខវិជ្ជាដែលទទួលបានចំណាត់ថា្នក់លេខមួយនៅក្នុងប្រទេសចិន។ នៅក្នុងប្រទេសចិនទាំងមូលសាកលវិទ្យាល័យនេះ ជាប់ចំណាត់ថា្នក់លេខ៤១ និងមានអាយុច្រើនជាង១០០ឆ្នាំមកហើយ។ ឆ្លងតាមបទពិសោធន៍ និងអ្វីដែលសាកវិទ្យាល័យរបស់លោកមាន លោកសាស្ត្រាចារ្យ Liu Meng សង្ឃឹមថានឹងអាចបង្កើតទំនាក់ទំនងជាមួយរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នផ្សេងទៀតក្នុងប្រទេសកម្ពុជា។
រហូតមកដល់ពេលនេះមាននិស្សិតកម្ពុជាបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Southwest University មានចំនួន ១០ នាក់ ហើយនិស្សិតកំពុងសិក្សាមានចំនួនតែ ២នាក់ប៉ុណ្ណោះ។ ភាគីចិនសង្ឃឹមថានឹងមាននិស្សិតកម្ពុជាបន្ថែមទៀត ទៅសិក្សានៅសាកលវិទ្យាល័យរបស់លោក។
សាកលវិទ្យាល័យ Southwest University បានបំពេញការងារជោគជ័យជាច្រើន ដូចជាក្នុងវិស័យកសិកម្ម ក្នុងនោះក៏មានការចិញ្ចឹមគោយកទឹកដោះផងដែរ ហើយភាគីទាំងពីរនឹងសិក្សាលទ្ធភាពធ្វើកិច្ចសហការជាមួយគ្នាលើវិស័យកសិកម្ម ព្រោះថា រាជបណ្ឌិត្យសភាកម្ពុជាមានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ស្ថិតក្នុងខេត្តព្រះវិហារ ដែលជាកន្លែងមានសក្តា នុពលក្នុងការបំពេញការងារកសិកម្ម និងវិស័យផ្សេងទៀត។
ជាការឆ្លើយតបរបស់លោកសាស្ត្រាចារ្យ Liu Meng ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកឡើងថាថា «តាមការរៀបរាប់របស់លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ភាគីទាំងពីរមានចំណុចដូចគ្នាច្រើន។ បើសិនជាកាលណាគេនិយាយអំពីគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយ ប្រទេសកម្ពុជា ជាចំណុចសំខាន់សម្រាប់ការអនុវត្តគោលនយោបាយនេះ។ ហេតុនោះ យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តការវិទ្យាសាស្ត្រ ដើម្បីពង្រឹងទំនាក់ទំនងការបរទេសរបស់ប្រទេសយើងទាំងពីរ ព្រោះថាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ពិតជាមានការប្រឹងប្រែងណាស់ក្នុងការធ្វើកិច្ចការនេះ ហើយនាពេលថ្មីៗនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើដំណើរស្ទើរតែពេញមួយខែក្នុងប្រទេសចិនដើម្បីស្វែងរកដៃគូសហការ។ រាជបណ្ឌិត្យសភាកម្ពុជាក៏បានបង្កើតមជ្ឈមណ្ឌលសិក្សាកម្ពុជាចំនួនពីរកន្លែងក្នុងប្រទេសចិនផងដែរ។ យើងសង្ឃឹថា យើងនឹងមានមជ្ឈមណ្ឌលសិក្សាកម្ពុជាមួយទៀតនៅក្នុងសាកលវិទ្យាល័យ Southwest University ផងដែរ»។
ភាគីទាំងពីរមានបំណងធ្វើកិច្ចសហការជាមួយគ្នាលើការសិក្សាភាសាចិននៅក្នុងប្រទេសកម្ពុជា នឹងការបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅទីនោះ ព្រោះថានៅពេលនេះ មិនទាន់មាននិស្សិតកម្ពុជាច្រើនទេ ដែលបានដឹងពីឱកាសសិក្សានៅសាកលវិទ្យាល័យ Southwest University ហើយភាគីទាំងពីរក៏នឹងរកលទ្ធភាពចុះអនុស្សរណៈយោគយល់ជាមួយគ្នាដើម្បីអនុវត្តការងាររួមគ្នាក្នុងពេលសមស្របនៅពេលអនាគតផងដែរ។
ជំនួបនេះធ្វើឡើងនៅថ្ងៃ ៦កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាសកម្ពុជា។
RAC Media | ស៊ឺន សម
ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំ ពិនិត្យពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បានចំនួន ០៣ ពាក្យ ដូចខាងក្រោម៖
RAC Media
ថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំនួន០៤ពាក្យ ដូចខាងក្រោម៖
RAC Media
កញ្ញា មាស អេឡែន ដែលជានិស្សិតថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា និងជានិស្សិតស្ថិតនៅក្រោមការណែនាំរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងែ ៥កើត ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលកញ្ញាបានស្រាវជ្រាវអំពី «នយោបាយកម្ពុជាចន្លោះចិន និងសហរដ្ឋអាម៉េរិកក្នុងសម័យសង្គមរាស្ត្រនិយម»។
គណៈកម្មការវាយតម្លៃនិក្ខេបបទរបស់កញ្ញា មាស អេឡែន រួមមាន ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ជាគណៈកម្មការវាយតម្លៃទី១ លោកបណ្ឌិត កា ម៉ាធុល ប្រធានផ្នែកទំនាក់ទំនង និងការទូតនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ជាគណៈកម្មការវាយតម្លៃទី២។
«.......ជាយូរណាស់មកហើយ ការប្រកួតប្រជែងអំណាចរវាងបណ្តាប្រទេសមហាអំណាចត្រូវបានគេចាត់ទុកថាជារឿងធម្មតា នេះដោយសារតែភាពលោភលន់ និងអាត្មានិយមរបស់ក្រុមមេដឹកនាំនៃប្រទេសមហាអំណាចក្នុងការថែរក្សាផលប្រយោជន៍ជាតិរបស់ខ្លួន។
ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះទ្វីបអាស៊ីត្រូវបានគេមើលឃើញថា ជាតំបន់មួយពោរពេញទៅដោយសក្តានុពលផ្នែកសេដ្ឋកិច្ច ព្រមទាំងមានទីតាំងយុទ្ធសាស្ត្រយោធាមួយចំនួនដែលមហាអំណាចធំៗចង់បាន។ សព្វថ្ងៃនេះយើងបានឃើញការប្រកួតប្រជែងអំណាចរវាងអាម៉េរិក និងចិននៅតំបន់អាស៊ីមានសភាពខ្លាំងក្លាជាពិសេសនៅអាស៊ីអាគ្នេយ៍ដែលប្រទេសមហាអំណាចនីមួយៗព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួនទៅកាន់បណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់។
ជាក់ស្តែងនៅកម្ពុជាត្រូវបានគេមើលឃើញថាបានក្លាយទៅជាចំណុចនៃការប្រទាញប្រទង់រវាងសហរដ្ឋអាម៉េរិក និងចិនប៉ុន្តែកម្រិតនៃការប្រទាញប្រទង់នេះគឺមិនទាន់មាននៅក្នុងស្ថានការណ៍ដែលកម្ពុជាត្រូវជ្រើសរើសមួយនៅក្នុងចំណោមប្រទេសទាំងពីរនោះទេ។ នៅក្នុងក្រសែភ្នែករបស់ចិន កម្ពុជាមានតម្លៃជាយុទ្ធសាស្ត្រ នេះក៏ដោយសារតែកម្ពុជានៅចន្លោះប្រទេសថៃ និងវៀតណាមដែលប្រទេសទាំងពីរនេះត្រូវបានគេឃើញថា មាននិន្នាការលម្អៀងទៅរកអាម៉េរិក។
ម្យ៉ាងវិញទៀតចំពោះឥទ្ធិពលរបស់អាម៉េរិកទៅកាន់ប្រទេសទាំងពីរនេះត្រូវបានគេវាយតម្លៃថា ជាការរាំងស្ទះដំណើរការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ការជ្រើសរើសយកថៃ និងវៀតណាម ដោយមិនជ្រើសរើសយកកម្ពុជាអាចនិយាយបានថាជាការទុកលទ្ធភាពដល់ចិនក្នុងការអនុវត្តផែនការពង្រីកអំណាចរបស់ខ្លួននៅក្នុងតំបន់។
ចំពោះអាម៉េរិកវិញដែលពីមុនមិនសូវជាយកចិត្តទុកកម្ពុជាហើយតែងតែយកបញ្ហាគោរពសិទ្ធិមនុស្សជាធំនៅក្នុងប្រាស្រ័យទាក់ទងជាមួយកម្ពុជានោះឥឡូវត្រូវបានគេមើលឃើញថាបានព្យាយាមខិតជិតកម្ពុជាតាមរយៈការយកប្រយោជន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាអាទិភាពចម្បងដោយការគោរពសិទ្ធិមនុស្សត្រូវបានទុកមួយឡែក។»
RAC Media | ស៊ឺន សម
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM