(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភាដល់ខែកញ្ញា និងកិច្ចប្រជុំបូកសរុបការងារខែកញ្ញា ឆ្នាំ២០២៥ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងក្នុងឱកាស ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភាដល់ខែកញ្ញា និងកិច្ចប្រជុំបូកសរុបការងារខែកញ្ញា ឆ្នាំ២០២៥ នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ជំរុញឱ្យថ្នាក់ដឹកនាំវិទ្យាស្ថាននិងអង្គភាពឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ បន្តបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីនៅតាមវិទ្យាស្ថាននិងអង្គភាពឧបសម្ព័ន្ធទាំងអស់ និងបន្តការយកចិត្តទៅលើការបង្កើតស្នាដៃស្រាវជ្រាវនិងពង្រឹងវត្តមានរបស់មន្ត្រីនិងបុគ្គលិកទាំងអស់។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានផ្ដល់នូវគោលការណ៍ណែនាំបន្ថែមទៀត អំពីការពង្រឹងប្រសិទ្ធភាពនៃដំណើរការបង្រៀន និងការជ្រើសរើសគ្រូបង្រៀនថ្មីៗបន្ថែមទៀតសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សនៅរាជបណ្ឌិត្យសភាកម្ពុជា។
គួរបញ្ជាក់ផងដែរថា ការប្រជុំនាឱកាសនេះ មានការអញ្ជើញពីសំណាក់ឯកឧត្ដមអគ្គលេខាធិការរង បណ្ឌិតសភាចារ្យ ឯកឧត្ដមបណ្ឌិត ជាប្រធានវិទ្យាស្ថានទាំងអស់ ឯកឧត្ដមបណ្ឌិតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ប្រធានស្ដីទីនាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថាននិងអង្គភាពឧបសម្ព័ន្ធទាំងអស់ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ប្រធានក្រុមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ប្រធានស្ដីទីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវ ប្រធានស្ដីទីនាយកដ្ឋាននានានៃអគ្គលេខាធិការដ្ឋាន នាយកវិទ្យាស្ថានខុងជឺ នាយិកាវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ និងនាយកវិទ្យាស្ថានម៉ក់ជឺ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ