(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ​ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញនាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋជាគ្រួសារភៀសសឹក ចំនួន៤០២ គ្រួសារ  ដែលស្នាក់នៅវត្តភ្នំសង្កែ ឃុំកំពង់ស្រឡៅ ខេត្តព្រះវិហារ។

សម្ភារៈទាំងនោះរួមមាន៖

1-  ខោអាវ ១៦  កេស (ស្មើនឹង ៣៣៦ សម្រាប់)

2-  មីជាតិ ១៩ កេស 

3-  ត្រីខ មួយកេសធំ

4-  កាពិផាវ ២០ក្រឡ

5-  ម្ទេស ២០ក្រឡ

6-  ម៉ាស់ ២០ប្រអប់

7-  សាច់ក្រក ៥គីឡូ

8-  សាច់ផាត់ មួយចំនួន

9-  ខ្ញីទឹកឃ្មុំ មួយកេស

ក្នុងចំណោមសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគទាំងនោះ សម្ភារៈនិងគ្រឿងឧបភោគបរិភោគមួយចំនួន គឺជាជំនួយរបស់ក្រុមហ៊ុន Quickstrike  Co.Ltd និងឯកឧត្ដម សែមស័ក្តិ សិនា៕

RAC Media | លឹម សុវណ្ណរិទ្ធ