ព័ត៌មាន

214
«៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន- សហភាពអឺរ៉ុប៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅមុខ...»
ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភពីមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រារពធ្វើ
213
«ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីលាងសាយភោជននៅក្នុងឱកាសនៃ ខួបអនុស្សាវរីយ៍៩៥ឆ្នាំនៃការប្រកាសជាសាធារណរដ្ឋតួកគី»
នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីលាងសាយភោជននៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់
212
«បច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ចំនួន០៦ ត្រូវបានអនុម័ត...»
ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំនួន០៦ ពាក្យ ដូចខាងក្រោម៖​
211
«ការអភិវឌ្ឍសហគមន៍ទេសចរណ៍បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​លើក​កម្ពស់​ជីវភាពរស់​នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​នៅសហគមន៍​មូលដ្ឋាន»
នាថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ថោ ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពនិងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ សន្តិសុខ សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថាន និង កាណូតដឹកជញ្ជូន ទេសចរណ៍នៅតំបន់ទេសចណ៍ចុងឃ្នៀស សហគមន៍ទេសចណ៍កំពង់ភ្លុក
210
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មាន«ក្រសួងនិងស្ថាប័នជាច្រើនចូលរួមតាំងពិព័រណ៍ ក្នុងឱកាសសម្ពោធវិមានឈ្នះ-ឈ្នះ» នៅចុងឆ្នាំ២០១៨ខាងមុខ...
គិតទៅដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ គោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាមានរយៈពេល២០ឆ្នាំហើយ ស្របគ្នានោះដែរ ថ្ងៃនោះក៏ជាថ្ងៃសម្ពោធវិមានឈ្នះ ឈ្នះ ដែលបានសាងសង់លើផ្ទៃដី ៨ហិចតា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់ ខ័ណ្ឌជ្រោយចង្វារ
209
«គ្រប់មុខទំនិញលើកលែងសព្វាវុធ...»
ដោយ៖ លោកស្រីបណ្ឌិត​ ព្រុំ​ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃ រាជបណ្ឌិត្យសភាកម្ពុជា។ RAC Media
208
«ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូភាសាចិនក្នុងតំបន់ នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា»
ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨  ខែតុលា ឆ្នាំ ២០១៨ នៅសាលប្រជុំលេខ៣១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូភាសាចិនក្នុងតំបន់
207
«ក្រសួងមហាផ្ទៃបានបិទគណនីហ្វេសប៊ុកយ៉ាងតិចចំនួន៤ និងបានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ (Verified Facebook Page) ចំនួន១០ នៃក្រសួងស្ថាប័នចំនួន៦»
ភ្នំពេញ៖ មានគណនីហ្វេសប៊ុកយ៉ាងតិចចំនួន ៤ ដែលត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទចោលតែម្ដង ហើយជាមួយគ្នានេះដែរក្រសួងក៏បានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ(Verified Facebook Page) ចំនួន១០
206
«វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ៖ រចនាសម្ព័ន្ធឡកុលាលភាជន៍ និងផលិតផលកុលាលភាជន៍ សម័យមុនអង្គរ និងអង្គរ នៅស្ថានីយជើងឯក...»
អាណាចក្រអង្គរដែលមានអាយុកាលចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៥ នៃគ្រិស្ត​សករាជ ត្រូវបានចាត់​ទុកថាជាយុគមាសនៃ​ប្រវត្តិសាស្រ្តកម្ពុជា ដោយអាណាចក្រនេះមានវិសាលភាពទឹកដីគ្របដណ្តប់​មួយភាគ​ធំនៃ​តំបន់​អាស៊ី​អាគ្នេយ៍​ដីគោក។ គេជឿថា
«រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រហាក់ប្រហែល ៦,៧ពាន់លានដុល្លារ សម្រាប់វិស័យរដ្ឋទូទៅក្នុងឆ្នាំ២០១៩ កើនឡើង១១,៤%»
(ភ្នំពេញ)៖ នៅឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណាយប្រមាណ ២៧ ១៦៤ ៩៩៦ លានរៀល​ដែលប្រហាក់ប្រហែលនឹង ៦,៧ពាន់លានដុល្លារសហរដ្ឋអាម៉េរិកសម្រាប់ការចំណាយទូទៅរបស់រដ្ឋ ក្នុងឆ្នាំ ២០១៩ ខាង​មុខ​នេះ។ ចំនួននេះ បានកើនឡើង១១,៤%
205
«សម្ដេចតេជោ ហ៊ុន សែន កំពុងអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី »
នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុង​អញ្ជើញ​ដឹកនាំកិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព
204
«អាជ្ញាធរខេត្តសៀមរាប សម្រេចដាក់ឈ្មោះផ្លូវ៦០ម៉ែត្រ ទៅជា​«វិថីសម្ដេចវិបុលបញ្ញា សុខ អាន»
តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងលេខ ១១១៩/១៨ សជណ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ របស់រដ្ឋបាល​ខេត្ត​សៀម​រាប ដែលចុះហត្ថលេខាដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានសម្រេចដាក់ឈ្មោះផ្លូវ ៦០ម៉ែត្រ

សេចក្តីប្រកាស