Royal Academy of Cambodia
នៅព្រឹកថ្ងៃពុធ ៦ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាជាមួយ ឯកឧត្ដម Antoine Ripoll សមាជិករបស់ក្រុមប្រឹក្សាសភាពអឺរ៉ុបប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលមានទីតាំងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
នៅក្នុងជំនួបពិភាក្សានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងឯកឧត្ដម Antoine Ripoll បានជជែកពិភាក្សានិងដោះដូរទស្សនៈគ្នាអំពី ស្ថានភាពភូមិសាស្ត្រនយោបាយអន្តរជាតិ បញ្ហាក្នុងតំបន់អាស៊ីអាគ្នេយ៍ បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាសន្តិសុខស្បៀង។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការសិក្សាលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរួមគ្នានាពេលអនាគត រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសភាអឺរ៉ុបប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដូចជា ការសិក្សាស្រាវជ្រាវរួមគ្នា ការរៀបចំសិក្ខាសាលា និងការធ្វើបាឋកថាជាដើម៕
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥
ចុចមើលសេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។...
ចុចមើលសេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួ...
ចុចមើលវគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!
ចុចមើលសេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលា...
ចុចមើលសេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២...
ចុចមើលBangladesh Institute of International and strategic studies, Bangladesh
Busan University of Foreign Studies, South Korea
Can Tho University, Vietnam
Changwon National University, South Korea
Chinese Academy of Social Sciences, China
China Institute of Contemporary International relations, China
Confucius Center, China
Hankuk University of Foreign Studies, South Korea