ព័ត៌មាន

«ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីលាងសាយភោជននៅក្នុងឱកាសនៃ ខួបអនុស្សាវរីយ៍៩៥ឆ្នាំនៃការប្រកាសជាសាធារណរដ្ឋតួកគី»
38
213

នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីលាងសាយភោជននៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ នៃខួបអនុស្សាវរីយ៍៩៥ឆ្នាំនៃការប្រកាសជាសាធារណរដ្ឋតួកគី បន្ទាប់ពីដំណើរវិវត្តខ្លួនដ៏វែងឆ្ងាយពីអាណាចក្រ Seljuk Empire ទៅជាអាណាចក្រ Ottoman Empire រហូតក្លាយទៅជាសាធារណរដ្ឋដ៏ក្មេង​វ័យដូចពេលបច្ចុប្បន្ន។

លោកស្រី Ayda Unlu អគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជាបានថ្លែងថា ខែតុលាឆ្នាំ ២០១៨នេះ ជាពេលវេលាប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងតួកគីនិងកម្ពុជាដោយសារមានទស្សនកិច្ចប្រវត្តិសាស្ត្រពីរសម្រាប់ខែតុលាឆ្នាំ២០ ១៨នេះពីកម្ពុជាទៅកាន់សាធារណរដ្ឋតួកគី គឺកាលពីថ្ងៃទី១-៣មានទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីមួយនិង ដំណើរទស្សនកិច្ចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មួយទៀតកាលពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែតុលាដដែលដែលចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។

លោកស្រីបានបន្តថា កម្ពុជានិងតួកគីជាដៃគូដ៏សំខាន់និងអាចជឿទុកចិត្តបាននៅក្នុងតំបន់ ហើយតម្លៃនៃប្រទេសទាំងពីរមិនមែនតែក្នុងន័យនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក្នុងន័យទស្សនវិជ្ជានិងវប្បធម៌ថែមទៀតផង។ ហើយលោកស្រីសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តរឹតចំណងទំនាក់ទំនងឱ្យកាន់តែរឹងមាំជាងនេះទៅទៀតក្នុងពេលអនាគត។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីព្រមទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ក្រសួង ស្ថាប័ន និង អង្គការអញ្ជើញចូលរួមជាច្រើន។ 

RAC Media ម៉ៅ សុគន្ធា

 





សេចក្តីប្រកាស