ព័ត៌មាន

«សាកភ្លក្ស ទឹកដោះគោតេជោសែនឬស្សីត្រឹប...»
86
610

បន្ទាប់ពីកិច្ចប្រជុំរួមរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ឆ្នាំ២០១៩ សាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន​ ឬស្សីត្រឹប ដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ បាននាំយកទឹកដោះគោស្រស់១០០ភាគរយ  «ទឹកដោះគោ តេជោសែន ឫស្សីត្រឹប»ចែកជូនដល់ថ្នាក់ដឹកនាំ តាមវិទ្យាស្ថាន និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជាបានភ្លក្សរសជាតិ។

សូមរំលឹកថា គោទាំងអស់មានចំនួន១០០ក្បាល ត្រូវបាននាំចូលមកកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅតាមក្បួនរថយន្ត ដឹកនាំដោយផ្ទាល់ដោយឯកឧត្តមបណ្ឌិត​សភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប។
រហូតមកដល់ពេលនេះគោដែលបានដឹកចូលនោះ កើតបានកូនចំនួន៧ក្បាលបន្ថែម ដែលអាចទទួលបានទឹកដោះជាបន្តបន្ទាប់ ហើយវានឹងកើតអស់នៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

សូមជម្រាបថា នេះគឺជាគម្រោងសិក្សាពិសោធ និងអនុវត្តមួយរបស់រាជបណ្ឌិត្យសភាកម្ពុជានៅក្នុងគម្រោងចិញ្ចឹម​គោយកទឹកដោះដើម្បីធ្វើយ៉ាងណាឱ្យការបង្កើនផលិតផលកសិកម្មថ្មីៗនិងជម្រុញផលិតកម្មសត្វនៅកម្ពុជាឱ្យមានសន្ទុះឡើង ហើយក្នុងករណីដែលលទ្ធផលនៃគម្រោងទទួលបានជោគជ័យ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹបនឹងធ្វើការពង្រីកពូជគោទៅដល់សហគមដើម្បីលើកកំពស់ជីវភាពប្រជាកសិករឱ្យបានប្រសើរឡើង ចៀសវាងការប្រកបមុខរបរចាស់ដោយការកាប់បំផ្លាញព្រៃឈើខុសច្បាប់និងបរបាញ់សត្វនៅក្នុងព្រៃឧទ្យាន។

RAC Media




សេចក្តីប្រកាស