ព័ត៌មាន

ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ព្រមានអំពីការផ្ទុះជំងឺកូវីដ-១៩ ឡើងវិញ

2020-06-19 06:22:37 ថ្ងៃសុក្រ, 19 មិថុនា 2020 ម៉ោង 01:22 PM
អ្នកមើល 10137
post_detail

ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត នុត សម្បត្តិ បានប្រមើលឃើញថា ជំងឺកូវីដ-១៩ អាចនឹងផ្ទុះឡើងវិញ ប្រសិនបើប្រជាជនមានការធ្វេសប្រហែស ពុំអនុវត្តតាមការណែនាំស្តីពី វិធានការបង្កាការពារ និងទប់ស្កាត់របស់ក្រសួងសុខាភិបាល។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកជំនាញជុំវិញពិភពលោកពុំទាន់រកឃើញថ្នាំ និងវ៉ាក់សាំងព្យាបាលជំងឺកូវីដ-១៩ នោះទេ។

ពីកិច្ចពិភាក្សាតុមូលស្តីពី តើកម្ពុជាត្រៀមអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ បញ្ចប់? ដែលប្រព្រឹត្តទៅនៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនានេះ បណ្ឌិត នុត សម្បត្តិ បានមានប្រសាសន៍ឡើងថា ជំងឺកូវីដ-១៩ នៅតែជាជំងឺដែលមានហានិភ័យខ្ពស់សម្រាប់ពិភពលោកនៅឡើយ ដ្បិតវាជាជំងឺដែលឆ្លងរីករាលរហ័សហើយពុំទាន់មានថ្នាំ និងវ៉ាក់សាំងព្យាបាលអ្នកជំងឺឱ្យជាសះស្បើយជាផ្លូវការនៅឡើយ។

ផ្អែកលើការសិក្សាស្រាវជ្រាវ និងព័ត៌មានជុំវិញពិភពលោក ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញការបារម្ភថា ជំងឺកូវីដ-១៩ ដែលបានផ្ទះកើតឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ នឹងមានវដ្តជំងឺដល់រយៈពេលមួយឆ្នាំរបស់វា ដូចនេះវានឹងដល់រដូវដែលអាចងាយរីកដាលខ្លាំងជាង ប្រសិនបើពិភពលោកពុំទាន់ពិសោធន៍រកឃើញថ្នាំ និងវ៉ាក់សាំងព្យាបាល។ ជាក់ស្តែង ឯកឧត្តមបណ្ឌិតមើលឃើញថា ជំងឺកូវីដ-១៩ កំពុងផ្ទុះជាថ្មីនៅក្នុងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសឥណ្ឌា ក្នុងចំណោមប្រទេសដែលមានជំងឺកូវីដ-១៩ ប្រមាណ ២០០ប្រទេសនៅជុំវិញពិភពលោក។

ពាក់ព័ន្ធថ្នាំព្យាបាលជំងឺកូវី-១៩នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ បាន​បង្ហាញ​ឱ្យឃើញបន្ថែមទៀតថា អង់គ្លេសបានសិក្សា​សាកល្បង​ថ្នាំ​ព្យាបាលកូវីដ​១៩ គឺថ្នាំ Dexamethasone ដែល​ស្ថិត​នៅ​ក្នុង​ចង្កោម​គ្រួសារ​ថ្នាំ​Steroïde ដែលមានតម្លៃធូរថ្លៃ គឺ​ជាថ្នាំ​ទីមួយដែល​​​ជួយ​អ្នក​ជំងឺ​ឱ្យ​បាន​រួច​ពី​ស្លាប់ដោយ​ជំងឺកូវីដ១៩ ប៉ុន្តែវាមានបញ្ហាប្រឈមប៉ះពាល់ខ្ពស់ចំពោះសុខភាពក្រពះ ថ្លើម និងសួតរបស់មនុស្សនៅថ្ងៃអនាគត។

ឯកឧត្តមបណ្ឌិតបានព្រមានថា វាពុំមែនជា​ថ្នាំ​ស្តង់ដារ​​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩មួយប្រសើរឡើយ ពោលគឺវាគ្រាន់​តែ​លទ្ធផលនៃការសិក្សា​ចេញ​ភ្លាមរបស់អង់គ្លេស​ប៉ុណ្ណោះ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតបានណែនាំប្រជាជនឱ្យអនុវត្តតាមការណែនាំស្តីពី វិធានការបង្កាការពារ និងទប់ស្កាត់ជំងឺកូវីដ - ១៩របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា យោងតាមទិន្នន័យ Worldometer គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ពិភពលោកមានអ្នកផ្ទុកជំងឺកូវីដ-១៩. ជាង៨លាននាក់ ក្នុងនោះ មានអ្នកស្លាប់ជាង ៤៤មុឺននាក់ និងអ្នកជាសះស្បើយមានជាង ៤លាននាក់។ ចំណែកកម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១២៩នាក់ ក្នុងនោះ១២៦នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

RAM Media | រឿន ភារុន




អត្ថបទទាក់ទង

«តើបច្ចេកវិទ្យាអូស៊ីអភាសាខ្មែរ ជាអ្វី?»

អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារ​ផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ...

2019-01-16 09:14:49   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 04:14 PM
RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM

សេចក្តីប្រកាស