Royal Academy of Cambodia
នៅព្រឹកថ្ងៃពុធ ៦ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាជាមួយ ឯកឧត្ដម Antoine Ripoll សមាជិករបស់ក្រុមប្រឹក្សាសភាពអឺរ៉ុបប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលមានទីតាំងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
នៅក្នុងជំនួបពិភាក្សានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងឯកឧត្ដម Antoine Ripoll បានជជែកពិភាក្សានិងដោះដូរទស្សនៈគ្នាអំពី ស្ថានភាពភូមិសាស្ត្រនយោបាយអន្តរជាតិ បញ្ហាក្នុងតំបន់អាស៊ីអាគ្នេយ៍ បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាសន្តិសុខស្បៀង។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការសិក្សាលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរួមគ្នានាពេលអនាគត រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសភាអឺរ៉ុបប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដូចជា ការសិក្សាស្រាវជ្រាវរួមគ្នា ការរៀបចំសិក្ខាសាលា និងការធ្វើបាឋកថាជាដើម៕
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដក...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...