ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ «សៀម-ថៃ» លួចពីខ្មែរគ្រប់អ្វីៗ ទាំងទឹកដី ទាំងស្ដេច ទាំងអ្នកប្រាជ្ញខ្មែរ ទាំងទំនៀមទម្លាប់វប្បធម៌ ភាសា អក្សរសាស្ត្រ និងវត្ថុសិល្បៈនានា

2025-07-11 13:05:22 ថ្ងៃសុក្រ, 11 កក្កដា 2025 ម៉ោង 08:05 PM
អ្នកមើល 2276
post_detail1

ខ្ញុំ អានប្រវត្តិសាស្ត្រ និងសិក្សាពីសិលាចារិក (ទាំងសិលាចារិកភាសាខ្មែរបុរាណ សំស្ក្រឹត និងបាលី) បានឃើញកាន់តែច្បាស់ថា «សៀម-ថៃ» លួចពីខ្មែរគ្រប់អ្វីៗ...ទាំងទឹកដី ទាំងស្ដេច ទាំងអ្នកប្រាជ្ញខ្មែរ ទាំងទំនៀមទម្លាប់វប្បធម៌ ភាសា អក្សរសាស្ត្រ វត្ថុសិល្បៈនានា។ល។

សូមបញ្ជាក់ថា សៀមទើបតែមានភាសានិងអក្សរប្រើនៅសតវត្សរ៍ទី១៧ប៉ុណ្ណោះ ខណៈមុននេះប្រើភាសានិងអក្សរខ្មែរបុរាណ ទាំងនៅក្នុងវាំង និងជីវភាពធម្មតា។

ស្ដេចសៀមដំបូង (សតវត្សរ៍ទី១៣) សម័យសុខោទ័យ គឺជាអតីតមេទ័ព របស់ព្រះបាទសូរ្យវរ្ម័នទី២។ តាមរយៈប្រវត្តិសាស្ត្ររបស់លោក ហ្សក ស៊ឺដេស បានឱ្យដឹងថា នៅក្នុងរវាងឆ្នាំ១២៣០ មេទ័ពថៃ ម្នាក់ឈ្មោះ ហ្វា មឿង ដែលធ្លាប់ជាមេទ័ពក្នុងរាជ្យរបស់ព្រះមហាក្សត្រខ្មែរ គឺព្រះបាទសូរ្យវរ័ន្មទី២ (១១១៣ –១១៥០ នៃគ.ស) បានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីអភិបាលខេត្តខ្មែរនៅស្រុកសុខោទ័យ ហើយបន្ទាប់មកទៀត មេទ័ពនេះក៏បានក្លាយជាស្តេចថៃដំបូងបង្អស់ នៅសុខោទ័យ ដោយយក គោរមងារខ្មែរ ថាព្រះបាទឥន្ទ្រាទិត្យ។

រីឯស្ដេចរាមាទី១ (ចុងសតវត្សរ៍ទី១៨) គឺចក្រីដូង ក៏ជារាស្ត្រខ្មែរដែលសៀមកេណ្ឌពីខេត្តកំពតយកទៅ។ ឆ្នាំ១៧៨២ ចក្រីដូង ប្រហារជីវិត ព្រះចៅកាត់ស៊ីន និងព្រះរាជបុត្រព្រមទាំងរាជវង្សានុវង្ស បន្ទាប់មក ឧកញ្ញាចក្រីដូងនេះ បានប្រកាសខ្លួនជាស្តេចសៀមថ្មីព្រះនាមព្រះពុទ្ធយ៉តហ្វាជូឡាលោក (នៅបន្តប្រើគោរមងារតាមស្ដេចខ្មែរ) ឬហៅថា រាមាទី១ (ខណៈស្ដេចថៃបច្ចុប្បន្នរាមាទី១០)៕

post_detail
post_detail

អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាថ្មី ឋានៈស្មើរដ្ឋមន្ត្រី»

(រាជធានីភ្នំពេញ)៖ ដោយបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្...

2020-01-21 08:56:46   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 03:56 PM
«អាហារូបករណ៍សិក្សាជាន់ខ្ពស់អន្តរជាតិ សម្រាប់ឆ្នាំ២០២០-២០២១ នៅសាធារណរដ្ឋកូរ៉េ»

2020-01-21 02:51:34   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 09:51 AM
«បញ្ញវន្តដែលមានសមត្ថភាពពិតប្រាកដគឺជាធនធានចម្បង ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាដែលមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកពីរាជបណ្ឌិត្យសភាកម្ពុជា នៅវេលា ម៉ោង៦ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ...

2020-01-20 14:49:21   ថ្ងៃចន្ទ, 20 មករា 2020 ម៉ោង 09:49 PM
ស្រះដំរី នៃដែនដី «មហេន្ទ្របរព័ត» ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២..

(ភ្នំគូលេន)៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តដឹកនាំក្រុមការងារស្រាវជ្រាវនៅស្រះដំរី នៅមហេន្ទ្របរព័ត (ភ្នំគូលេន ) ដើម្បីសិក្សាស្វែងយល់អំពី...

2020-01-18 05:03:33   ថ្ងៃសៅរ៍, 18 មករា 2020 ម៉ោង 12:03 PM
«វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន»

ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែ...

2020-01-16 13:02:54   ថ្ងៃព្រហស្បតិ៍, 16 មករា 2020 ម៉ោង 08:02 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារ បានទទួលជួបពិភាក្សាការ...

2020-01-16 10:36:59   ថ្ងៃព្រហស្បតិ៍, 16 មករា 2020 ម៉ោង 05:36 PM

សេចក្តីប្រកាស