Royal Academy of Cambodia
ព្រះពុទ្ធសាសនាមានដើមកំណើតនៅ ប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី ៦ មុនគ.ស ប្រហែលគ្នានឹងសម័យទី២ នៃលទ្ធិសាសនាព្រាហ្មណ៍ ដោយព្រះសិទ្ធត្ថជាព្រះបុត្រានៃមហាក្សត្រព្រះអង្គបានត្រាស់ដឹងនូវព្រះធម៌ ហើយមានសង្ឃសាវ័កកាន់តែច្រើនបានដើរតាមមាគ៌ាជីវិតតាមព្រះអង្គ។ រហូតពេលបច្ចុប្បន្ន ពុទ្ធសាសនា ជាសាសនាមួយសំខាន់ក្នុងចំណោមសាសនាធំៗទាំងឡាយ នៅលើពិភពលោក។ ពុទ្ធសាសនាបាននិងកំពុងពង្រឹងអត្ថិភាពរបស់ខ្លួនយ៉ាងសកម្មតាមរយៈផ្សព្វផ្សាយមូលដ្ឋានគ្រឹះរបស់ខ្លួន។ តើអ្វីខ្លះជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់ពុទ្ធសាសនា? ចម្លើយដ៏សាមញ្ញបំផុតទៅ នឹងសំណួរនេះគឺ៖ រតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
ខណៈដែលមជ្ឈមណ្ឌលសិក្សាចិន ទើបនឹងបានបង្កើតឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលដៅសិក្សាអំពីគម្រោងធំៗនិងសំខាន់ៗ ព្រមទាំងសិក្សាអំពីសេដ្ឋកិច្ចប្រទេសចិន ថ្មីៗនេះ នៅសាធារណរដ្ឋប្រជាមានិតចិនក៏មានបង្កើតមជ្ឍមណ្ឌលស...
ថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...
ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅកាន់សាកលវិទ្យាល័យជីវជាំង ស្ថិតនៅក្រុងជី...