Royal Academy of Cambodia
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សាធារណជនទូទៅ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការចាត់វិធានការលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ២រូប ពាក់ព័ន្ធទៅនឹងករណីឆបោកទ្រង់ទ្រាយធំ។ ការចាត់វិធានការនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានប្រកាសច្រានចោលជាសាធារណៈ នូវការភ្ជាប់ឈ្មោះសម្ដេចទៅនឹងការសូកប៉ាន់ដើម្បីទទួលបានតួនាទី ដែលធ្វើឡើងដោយលោក លី សាម៉េត អតីតទីប្រឹក្សាសម្ដេចតេជោផ្ទាល់។ បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតគឺ លោក ដួង តារា ដែលជាអតីតជំនួយការរបស់សម្ដេចតេជោ ក៏ត្រូវបានចាប់ខ្លួនផងដែរពាក់ព័ន្ធនឹងការឆបោក។ នេះគឺជាការអនុវត្តច្បាប់ដែលមានជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរាល់ជនគ្រប់រូបដែលប្រព្រឹត្តបទល្មើស អាជ្ញាធរត្រូវតែចាត់វិធានការទៅតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង។
រាល់បុគ្គលទាំងឡាយដែលបានប្រព្រឹត្តបទល្មើសទាំងអស់ រាប់ចាប់តាំងពីការឆបោក និងអំពើពុករលួយជាដើម គួរតែត្រូវបានផ្ដន្ទាទោសស្របទៅតាមខ្លឹមសារដែលមានចែងនៅក្នុងច្បាប់ ដូចជាច្បាប់ស្ដីពី ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធដទៃទៀត ដែលមានកំណត់នៅកម្ពុជា ដើម្បីផ្ដល់ភាពស្អាតស្អំដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្ដល់ភាពស្អាតស្អំដល់សង្គមជាតិកម្ពុជាទាំងមូល។
ជាមួយគ្នានេះ អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ត្រូវតែអនុវត្តច្បាប់ដោយគ្មានការរើសអើង និងនៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយគ្មានការលើកលែងឡើយ ព្រោះបុគ្គលទាំងអស់ រាប់ចាប់តាំងពីរប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាសមាជិករាជរដ្ឋាភិបាលផងដែរ សុទ្ធសឹងតែត្រូវរស់នៅក្រោមបន្ទាត់នៃច្បាប់ ដើម្បីចៀសវាងមុខមាត់ប្រទេសកម្ពុជាត្រូវបំផ្លាញដោយសារតែអំពើល្មើសច្បាប់ ដូចជាការឆបោកនេះជាដើម។ បទល្មើសទាំងឡាយ ដែលជនប្រព្រឹត្តអាចរត់រួចខ្លួនពីសំណាញ់ច្បាប់បាន នឹងធ្វើឱ្យប្រទេសកម្ពុជាបាក់មុខមាត់នៅលើឆាកអន្តរជាតិ ក៏ដូចជាបង្កការព្រួយបារម្ភដល់វិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក មានការខ្លាចរអារក្នុងការបោះទុនវិនិយោគ មិនហ៊ានរកស៊ីនៅក្នុងប្រទេសកម្ពុជានោះទេ។
ការអនុវត្តច្បាប់នេះទៀតសោត ត្រូវតែអនុវត្តដោយស្មើភាព ស្មើមុខ ស្មើមាត់ អនុវត្តជាទូទៅ ចំពោះគ្រប់បុគ្គលដែលប្រព្រឹត្តល្មើសនឹងច្បាប់ ទាំងក្នុងករណីដូចគ្នា ឬផ្សេងៗគ្នាក៏ដោយក្ដី ដរាបណាទង្វើទាំងនោះ ប្រាសចាកពីច្បាប់ដែលបានចែង គឺត្រូវតែចាត់វិធានការឱ្យបានម៉ឺងម៉ាត់។ ការពង្រឹងនូវការអនុវត្តច្បាប់បានត្រឹមត្រូវ និងយុត្តិធម៌ ដែលធ្វើឡើងជាទូទៅ មិនចំពោះ នឹងធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពនៃសង្គមជាតិ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ដោយ៖ លឹម សុវណ្ណរិទ្ធ វិវាទព្រំដែនកម្ពុជា-ថៃ ដែលបានឆាបឆេះអស់រយៈពេល១ខែកន្លងទៅ ចាប់តាំងពីព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ ដែលវាយប្រហារទាំងកម្រោលមកលើកងទ័ពកម្ពុជា ក្នុងដែនអធិបតេយ្យភាពកម្ពុជា កាលថ្ង...
នៅព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទទួលជួបស...
មកដល់ថ្ងៃនេះ ស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ កាន់តែមានភាពតានតឹងខ្លាំងឡើងៗ ពោលគឺ ភាគីថៃបានឈានដល់ការប្រកាសបិទព្រំដែនទាំងស្រុងជាមួយប្រទេសកម្ពុជា។ ភាពតានតឹងនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសហការី បានដឹកនាំកិច...
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥
ចុចមើលសេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្...
ចុចមើលសេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចា...
ចុចមើលវគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦...
ចុចមើលសេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈ...
ចុចមើលសេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិ...
ចុចមើលវគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ប...
ចុចមើលកម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវ...
ចុចមើលកិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្ន...
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិ...
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទ...
ចុចមើលសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឆមាសទី១ ឆ្នាំ២០២១របស់រាជបណ...
ចុចមើល