Royal Academy of Cambodia
លោក Futoshi NISHIMOTO លេខាទី១នៃស្ថានទូតជប៉ុន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងជប៉ុនជាមួយនឹងអាស៊ាន ដោយឆ្លុះបញ្ចាំងអំពីឥណ្ឌូប៉ាស៊ីហ្វិក ដោយជប៉ុនបានប្រគល់ជូននូវរបាយការណ៍វឌ្ឍនភាពនៃនៅក្នុងកិច្ចប្រជុំអាស៊ានជប៉ុនលើកទី២៥នាពេលកន្លងមកនេះ។ អាស៊ានស្ថិតនៅក្នុងចំណុចកណ្ដាលរវាងឥណ្ឌូប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ដែលមានបញ្ហាប្រឈមសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ ហើយភាគីទាំងពីរបានសម្រេចនូវ AOIP ដោយជប៉ុនបានជំរុញកិច្ចសហប្រតិបត្តិការនេះ។ នៅឆ្នាំ២០១៦ នៅពេលដែលអាស៊ានបានអនុម័តចក្ខុវិស័យរបស់ខ្លួន ជប៉ុនពិតជាសាទរជាខ្លាំង។ នៅឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំ ជប៉ុន-អាស៊ាន ជប៉ុនបានជំរុញលើកកម្ពស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយលើកកម្ពស់ មជ្ឈភាពអាស៊ាន បរិយាប័ន្ន និងការកសាងអាស៊ាន ហើយជប៉ុនបានគាំទ្រ AOIP របស់អាស៊ាន ហើយមានកិច្ចព្រមព្រៀងរួមគ្នាមួយ។ ជប៉ុនបានចែករំលែកគោលការណ៍សំខាន់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការនេះ ហើយជប៉ុននិងអាស៊ាន បានបើកចំហរ និងចែករំលែកជាមួយគ្នា។ នៅឆ្នាំ២០២០ ជប៉ុន និងអាស៊ានបានធ្វើសេចក្ដីថ្លែងការណ៍រួមគ្នាក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ព្រមទាំងបង្ហាញពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងផ្នែកចំនួន៤គឺ៖
១. កិច្ចសហប្រតិបត្តិការការនាវាចរណ៍តាមសមុទ្រ ២. ការតភ្ជាប់ ៣. ការអភិវឌ្ឍប្រកបដោយចីរភាពក្របខណ្ឌអង្គការសហប្រជាជាតិ ៤. កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ចំពោះកិច្ចសហប្រតិបត្តិការនាវាចរណ៍តាមសមុទ្រ គឺដើម្បីការដោះស្រាយជម្លោះដែនសមុទ្រ ការជិះជាន់នៅក្នុងដែនសមុទ្រ និងការបំពុលសមុទ្រ ជាបញ្ហាដែលយើងត្រូវដោះស្រាយ សេរីភាពនៃការដឹកជញ្ជូន និងការតភ្ជាប់ជាច្រើនទៀត។ នៅក្នុងផែនទីពិភពលោក អាស៊ីអាគ្នេយ៍ជាតំបន់ក្ដៅមួយក្នុងចំណោមតំបន់ទាំង៥ ដែលបានកើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលវាជាចំណុចគ្រោះថ្នាក់ ដោយជប៉ុនបានជួយនៅក្នុងកិច្ចសហប្រតិបត្តិការនាវាចរណ៍ ដោយផ្ដល់ព័ត៌មានចរាចរណ៍នៅក្នុងដែនសមុទ្រ ដោយសហការនៅក្នុងការគ្រប់គ្រងចរាចរណ៍ បង្កើនចរាចរណ៍ និងធនធានសមុទ្រ។ ជប៉ុនបានសហការបណ្ដុះបណ្ដាលនៅក្នុងដឹកជញ្ជូន និងការដោះស្រាយបញ្ហាដែនសមុទ្រ។ ជប៉ុនក៏បានអនុវត្តគម្រោងមួយចំនួន ក្នុងការកាត់បន្ថយកាកសំណល់នៅដែនសមុទ្រ ដោយបានផ្ដោតលើវិស័យចំនួន៥។ ពាក់ព័ន្ធនឹងការតភ្ជាប់ គឺជាវិធីសាស្ត្រក្នុងកាត់បន្ថយគម្លាតរវាងអាស៊ាន ហើយជប៉ុនបានចូលរួមកិច្ចសហប្រតិបត្តិការនេះដើម្បីពង្រឹងលើការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលក្នុងនោះ ជប៉ុនក៏បានជួយធ្វើទំនើបកម្មកំពង់ផែព្រះសីហនុរបស់កម្ពុជា។ ជប៉ុនបានកំពុងគាំទ្រធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥ ដើម្បីតភ្ជាប់កម្ពុជាទៅវៀតណាម និងថៃ។ បន្ថែមពីនេះ ជប៉ុនបានជួយក្នុងវិស័យតភ្ជាប់ប្រទេសក្នុងអាស៊ានផ្សេងទៀត ដោយរៀបចំបង្កើតបណ្ដាញតភ្ជាប់រវាងបណ្ដាសមាជិកផងដែរ ដូចជាបណ្ដាញទីក្រុងទំនើបអាស៊ាន (ASEAN Smart Cities Network) ដែលអាចផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធរវាងទីក្រុងនានារបស់អាស៊ាន។ ចំពោះគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ជប៉ុនបានផ្ដល់នូវជំនួយ៥០លានដុល្លារដល់មជ្ឈមណ្ឌលសុខភាពសាធារណៈ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់អាស៊ាន ព្រមទាំងបានគាំទ្រដល់ប្រព័ន្ធស្បៀងដែលមានស្ថិរភាព ណែនាំកសិកម្មប្រកបដោយចីរភាពតាមរយៈការផ្ដល់នូវបច្ចេកវិទ្យា និងសម្ភារៈឌីជីថលផងដែរ ដែលវាជាភាពធននៃសេដ្ឋកិច្ច ដោយនៅឆ្នាំ២០២០ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងជប៉ុន បានឯកភាពលើគម្រោងនេះផងដែរ។ បន្ថែមពីនេះ ជប៉ុន និងអាស៊ាន បានសម្រេចបាននូវកិច្ចសហប្រតិបត្តិលើសន្តិសុខអ៊ីនធឺណិត ដោយបានធ្វើការបណ្ដុះបណ្ដាលមន្ត្រីជំនាញអាស៊ានជាច្រើន។
ចំពោះទស្សនវិស័យរបស់ជប៉ុនរួមមាន ការលើកកម្ពស់នីតិរដ្ឋ ធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជាជនក្នុងតំបន់ ធានាបាននូវសេរីភាពចរាចរណ៍ដែនសមុទ្រ និងលើកកម្ពស់នូវវិបុលភាពសេដ្ឋកិច្ចនៅក្នុងការតភ្ជាប់ក្នុងចំណោមបណ្ដាសមាជិកអាស៊ាន។
សូមបញ្ជាក់ថា សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី«សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ឧបត្ថម្ភដោយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២៕
នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានបទដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃរួមទាំងករណីកោះគុត ត្រូវបានមជ្ឈដ្ឋាននយោបាយនៃប្រទេសទាំងពីរ លើកយកមកជជែកវែកញែក និងទាមទារទៅកាន់រដ្ឋាភិបាលនៅក្នុងទិដ្ឋភាពផ្សេងគ្នារៀងៗខ្លួន។...
បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្អាកការផ្ដល់អាជ្ញាបណ្ណថ្មីទៅដល់ក្រុមហ៊ុនដែលមានបំណងផលិតស្រាបៀរផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមបានលើកឡើងថា កម្ពុជាគួរតែដល់ពេលដែលកម្ពុជាត្រូវច...
ចុះផ្សាយ៖ ២៩ ឧសភា ២០២៤ - ចុះផ្សាយឡើងវិញ ២២ វិច្ឆិកា ២០២៤ ដោយ៖ លឹម សុវណ្ណរិទ្ធ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺជាទំនាក់ទំនងដ៏ចាំបាច់ក្នុងនាមជាមិត្តល្អ និងជាអ្នកជិតខ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៦៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «ពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នា...
ដោយ៖ បណ្ឌិត យង់ ពៅ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតអនុម័តឱ្យឯកឧត្ដម ប្រាក់ សុខុន ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីជា...
នៅក្នុងឱកាស អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកនៅក្នុងសិក្ខាសាលាលើកទី២ ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» លោកបណ្ឌិត យង់ ពៅ បានឆ្លៀតគូសបញ្ជាក់អំពីករណីប្រតិ...
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្...
ចុចមើលសេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចា...
ចុចមើលវគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦...
ចុចមើលសេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈ...
ចុចមើលសេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិ...
ចុចមើលវគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ប...
ចុចមើលកម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវ...
ចុចមើលកិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្ន...
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិ...
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទ...
ចុចមើលសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឆមាសទី១ ឆ្នាំ២០២១របស់រាជបណ...
ចុចមើលសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យឆ្នាំ២០២១សម្រាប់រាជបណ្ឌិត្យស...
ចុចមើល