កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
បណ្ឌិត យង់ ពៅ៖ កម្ពុជាដែលធ្លាប់ជាប្រទេសទទួលបានការជួយសង្គ្រោះពីបរទេស បច្ចុប្បន្ន បានក្លាយទៅជាប្រទេសដែលជួយជ្រោមជ្រែងសន្តិភាព និងជំរុញពង្រឹងសន្តិសុខសាកល បណ្ឌិត យង់ ពៅ៖ កម្ពុជាដែលធ្លាប់ជាប្រទេសទទួលបានការជួយសង្គ្រោះពីបរទេស បច្ចុប្បន្ន បានក្លាយទៅជាប្រទេសដែលជួយជ្រោមជ្រែងសន្តិភាព និងជំរុញពង្រឹងសន្តិសុខសាកល
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើកវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម : ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» ឯកឧត្ដមបណ្ឌិត យង់ ព...
រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម : ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម : ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ខាងមុននេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម :...
បណ្ឌិត យង់ ពៅ៖ ការចូលទំនិញខុសច្បាប់ពីថៃដោយគ្មានការត្រួតពិនិត្យ ប្រៀបដូចជាទង្វើចូលដៃជាមួយនឹងសត្រូវប្រឆាំងនឹងប្រជាជាតិខ្លួនឯង បណ្ឌិត យង់ ពៅ៖ ការចូលទំនិញខុសច្បាប់ពីថៃដោយគ្មានការត្រួតពិនិត្យ ប្រៀបដូចជាទង្វើចូលដៃជាមួយនឹងសត្រូវប្រឆាំងនឹងប្រជាជាតិខ្លួនឯង
ទំនាក់ទំនងរវាងកម្ពុជានិងថៃនៅក្នុងឆ្នាំ២០២៥ បានឈានដល់កម្រិតប្រឈមធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រខ្មែរក្នុងសម័យទំនើប ដែលមិនមែនជាវិវាទព្រំដែនសាមញ្ញឡើយ តែគឺជាជម្លោះដ៏ស្រួច...
ជម្លោះកម្ពុជា-ថៃ៖ តើកម្ពុជាកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវដែរឬទេ ? ជម្លោះកម្ពុជា-ថៃ៖ តើកម្ពុជាកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវដែរឬទេ ?
ដោយ៖ លោក ផាញ់ សារឿន ប្រធានស្ដីទីនាយកដ្ឋាននយោបាយការបរទេសចិន នៃវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា មុននឹងក្លាយជា ប្រទេសពេញយស្ត ដូចសព្វថ្ងៃ ជនជាតិ...
«ជំនួបជាមួយនឹងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា» «ជំនួបជាមួយនឹងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា»
នៅល្ងាចថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ជុំនួបនេះមានគោលបំណងសំ...
រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិលើកទី១២ ស្ដីពី «ការផ្លាស់ប្តូរបៃតងនៅកម្ពុជា ឡាវ និង វៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទ ពិសោធន៍និងទស្សនៈរបស់ប្រទេសកូរ៉េ» រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិលើកទី១២ ស្ដីពី «ការផ្លាស់ប្តូរបៃតងនៅកម្ពុជា ឡាវ និង វៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទ ពិសោធន៍និងទស្សនៈរបស់ប្រទេសកូរ៉េ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសន្និសីទអន្តរជាតិលើកទី១២ ស្ដីពី «ការផ្លាស់ប្តូរប...