កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
បណ្ឌិត យង់ ពៅ៖ កម្ពុជាប្រកាន់ឥរិយាបថមិនងាករេពីជំហរអព្យាក្រឹត្យ និងសន្តិសហវិជ្ជមាន ប្រយោជន៍ចូលរួមរក្សាតុល្យភាពភូមិសាស្ត្រនយោបាយ បណ្ឌិត យង់ ពៅ៖ កម្ពុជាប្រកាន់ឥរិយាបថមិនងាករេពីជំហរអព្យាក្រឹត្យ និងសន្តិសហវិជ្ជមាន ប្រយោជន៍ចូលរួមរក្សាតុល្យភាពភូមិសាស្ត្រនយោបាយ
ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបើកវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ស្ដីពី «គោលនយោបាយការបរទេសរបស់រដ្ឋតូច : ការទូតសន្តិភាពនិងការទូតបង្ការ» លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានថ្លែង...
រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ស្ដីពី «គោលនយោបាយការបរទេសរបស់រដ្ឋតូច : ការទូតសន្តិភាពនិងការទូតបង្ការ» រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ស្ដីពី «គោលនយោបាយការបរទេសរបស់រដ្ឋតូច : ការទូតសន្តិភាពនិងការទូតបង្ការ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១៣ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហការ...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងសហការីនៃបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ៖ មេរៀននិងបទពិសោធរបស់សាធារណរដ្ឋកូរ៉េ» នៅសាធារណរដ្ឋកូរ៉េ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងសហការីនៃបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ៖ មេរៀននិងបទពិសោធរបស់សាធារណរដ្ឋកូរ៉េ» នៅសាធារណរដ្ឋកូរ៉េ
ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ៖ មេរៀននិងបទពិសោធរបស់សាធារណរដ្ឋកូរ៉េ&ra...
បណ្ឌិត យង់ ពៅ៖ មានតែយើងរឹងមាំទេ ទើបគេមិនហ៊ានប្រមាថ បណ្ឌិត យង់ ពៅ៖ មានតែយើងរឹងមាំទេ ទើបគេមិនហ៊ានប្រមាថ
មេរៀនដែលយើងត្រូវហ៊ានទទួលស្គាល់ និងចងចាំទុក អំពីការប្រមាថពីជនបរទេសក្បែរខាងនៅកម្ពុជានោះគឺ នៅពេលដែលយើងខ្សោយ នោះយើងច្បាស់ជាត្រូវរងនូវការប្រមាថ។ ដើម្បីចៀសផុតពីការប្រមាថ...
តើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលអាចនឹងត្រូវចុះហត្ថលេខាពេលខាងមុខ មានអត្ថន័យយ៉ាងណាចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ? តើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលអាចនឹងត្រូវចុះហត្ថលេខាពេលខាងមុខ មានអត្ថន័យយ៉ាងណាចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ?
យោងតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុល...
បណ្ឌិត យង់ ពៅ៖ គេមិនត្រូវរុញបញ្ហាករណីឆបោកតាមអនឡាញរុញបញ្ហាឱ្យទៅជាការតានតឹងភូមិសាស្ត្រនយោបាយនោះទេ បណ្ឌិត យង់ ពៅ៖ គេមិនត្រូវរុញបញ្ហាករណីឆបោកតាមអនឡាញរុញបញ្ហាឱ្យទៅជាការតានតឹងភូមិសាស្ត្រនយោបាយនោះទេ
ករណីឆបោកអនឡាញ គឺជាសំណុំដែលត្រូវចាត់វិធានការបន្ទាន់ និងឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្...