កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភាដល់ខែកញ្ញា និងកិច្ចប្រជុំបូកសរុបការងារខែកញ្ញា ឆ្នាំ២០២៥ នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភាដល់ខែកញ្ញា និងកិច្ចប្រជុំបូកសរុបការងារខែកញ្ញា ឆ្នាំ២០២៥ នៃរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំបូក...
បណ្ឌិត យង់ ពៅ៖ ការចាក់សម្លេងរំខានតាមព្រំដែនជាល្បិចដែលថៃចង់បំបាក់ភាពអត់ធ្មត់របស់កម្ពុជា ក្រៅពីចៀសវាងការប្រតិកម្មតប កម្ពុជាត្រូវតែត្រៀមលក្ខណៈការពារទុកជាមុន និងពង្រឹងយន្តការការទូតបន្ថែមទៀត បណ្ឌិត យង់ ពៅ៖ ការចាក់សម្លេងរំខានតាមព្រំដែនជាល្បិចដែលថៃចង់បំបាក់ភាពអត់ធ្មត់របស់កម្ពុជា ក្រៅពីចៀសវាងការប្រតិកម្មតប កម្ពុជាត្រូវតែត្រៀមលក្ខណៈការពារទុកជាមុន និងពង្រឹងយន្តការការទូតបន្ថែមទៀត
យោងតាមព័ត៌មានពីប្រទេសថៃ បានឱ្យដឹងថា លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានចេញមុខសាទរនិងផ្ដល់តម្លៃទៅដល់លោក ឃុន ចាន់ផលឡាំង ដែលជាបុគ្គលធ្លាប់រៀបចំចាត់ចែងក្បួនរថយន្តដឹកលាមកដែលមានដោត...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យគរុកោសល្យជនជាតិដើមភាគតិច ក្វាងស៊ី ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យគរុកោសល្យជនជាតិដើមភាគតិច ក្វាងស៊ី
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៦ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជ...
បណ្ឌិតសភាចារ្យ សុខ ទូច៖ ប្រទេសថៃ គឺជាអ្នកហែកធម្មនុញ្ញនិងគោលការណ៍ជាមូលដ្ឋានរបស់សមាគមអាស៊ាន បណ្ឌិតសភាចារ្យ សុខ ទូច៖ ប្រទេសថៃ គឺជាអ្នកហែកធម្មនុញ្ញនិងគោលការណ៍ជាមូលដ្ឋានរបស់សមាគមអាស៊ាន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម : ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ...
លោកបណ្ឌិត យង់ ពៅ គាំទ្រចំពោះតួនាទីមហាអំណាចជាមិត្តកម្ពុជាទាំងអស់ ធ្វើជាអន្តរការីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត យង់ ពៅ គាំទ្រចំពោះតួនាទីមហាអំណាចជាមិត្តកម្ពុជាទាំងអស់ ធ្វើជាអន្តរការីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើកវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម : ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» លោកបណ្ឌិត យង់ ពៅ បា...
ឯកឧត្ដមបណ្ឌិត គិន ភា៖ “ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម៖ ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន” គឺមិនគ្រាន់តែជាលំហាត់បែបគរុសភាប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាតថភាពដ៏បន្ទាន់មួយដែលយើងត្រូវតែប្រឈមមុខ ឯកឧត្ដមបណ្ឌិត គិន ភា៖ “ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម៖ ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន” គឺមិនគ្រាន់តែជាលំហាត់បែបគរុសភាប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាតថភាពដ៏បន្ទាន់មួយដែលយើងត្រូវតែប្រឈមមុខ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម : ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» ឯកឧត្ដមបណ្ឌិ...