ព័ត៌មាន

531
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា​ «កិត្តិសង្គហបណ្ឌិត»ត្រូវបានផ្តល់ជូនលោកជំទាវ ឃួន សុដារី»
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/៥១៥ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា
530
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិសេដ្ឋាបណ្ឌិត» ត្រូវបានផ្តល់ជូន ឯកឧត្តម ឆាយ ថន
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/ ៥១៤ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា
529
សរុបព័ត៌មានប្រចាំសប្តាហ៍«បច្ចេកសព្ទចំនួន៣០ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមេសា ឆ្នាំ២០១៩»
បច្ចេកសព្ទចំនួន៣០ ត្រូវបានអនុម័ត នៅក្នុងសប្តាហ៍ទី២ ក្នុងខែមេសា  ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖-បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ ត្រូវបានអនុម័ត កាលពីថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ
528
«កិច្ចប្រជុំជាមួយបណ្ឌិត្យសភាវិទ្យាសាស្ដ្រសង្គម សៀង ហៃ»
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាជាលក្ខណៈទ្វេភាគីជាមួយ ថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាវិទ្យាសាស្ដ្រសង្គម សៀង ហៃ។ជំនួបនេះបានធ្វើឡើងនៅ ព្រឹកថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែមេសា
526
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា»
កាលពីថ្ងៃពុធ ៦កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា បានចំនួន២៧ពាក្យ
525
«ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»
កាលពីថ្ងៃអង្គារ ៥កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព​ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួន០៣ពាក្យ ដូចខាងក្រោម៖
524
សរុបព័ត៌មានប្រចាំសប្តាហ៍«បច្ចេកសព្ទចំនួន៤១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមេសា ឆ្នាំ២០១៩»
បច្ចេកសព្ទចំនួន៤១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមេសា  ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័តកាលពីថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត
523
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» - ភាគទី៦ - វគ្គទី១ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា
 ពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ (https://sopheak.wordpress.com/2015/11/30)
522
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា »
ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា បានចំនួន៣៨ពាក្យ
521
«ពិធីប្រកាសមុខតំណែងថ្មី ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ៩រូប»
ឆ្លៀតក្នុងឱកាសនៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ នៅរសៀលថ្ងៃនេះ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ចំនួន ៩រូប ទទួលបានកិត្តិយសក្នុងការប្រកាសមុខតំណែងថ្មី ចំពោះមុខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា រួមមាន៖១.
520
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍»
ថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ បានចំនួន០៣ពាក្យ ដូចខាងក្រោម៖
519
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» - ភាគទី៥ - វគ្គទី៣ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា
នៅក្នុងវគ្គទី៣ ដែលជាវគ្គបញ្ចប់នៃភាគទី៥នេះ យើងសូមបង្ហាញអំពីលិខិតរបស់លោកឡឺរេស៊ីដង់ សុប៉េរីយ៉ើរ និងលោកឡឺរេស៊ីដង់ក្រុមមឿង ចំនួន២ច្បាប់ផ្ញើទៅកាន់លោកសេនាប្រមុខ សុព រួមទាំងលិខិតឆ្លើយតបរបស់លោកសេនាប្រមុខ សុព ដែលមានខ្លឹមសារដើម និងកែសម្រួលដូចខាងក្រោម៖

សេចក្តីប្រកាស