ព័ត៌មាន

«ថ្នាក់ដឹកនាំ និងមន្ត្រីតាមអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជារួមគ្នាដាំ(ដើមឈើផ្កា)ខ្មែរចំនួន ១៧ប្រភេទ ដើម្បីលើកកម្ពស់បរិស្ថាននៅជុំវិញអគារឥន្ទ្រទេវី»
31
683

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីតាមអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជារួមគ្នាដាំដើមឈើផ្កាខ្មែរ ចំនួន ១៧ប្រភេទ ដើម្បីលើកកម្ពស់បរិស្ថាននៅជុំវិញអគារឥន្ទ្រទេវី។

ការស្រាក់ដៃរួមគ្នាដាំដុះ(ដើមឈើផ្កាខ្មែរ)នេះក្នុងគោលបំណង ដើម្បីលើកកម្ពស់បរិស្ថាននៅជុំវិញអគារឥន្ទ្រទេវីដែលជាទីកន្លែងបណ្តុះបណ្តាលបញ្ញវន្តជាន់ខ្ពស់របស់ជាតិខ្មែរ។

ប្រភេទដើមឈើខ្មែរទាំងនោះ រួមមាន៖

១. អគ្គលេខាធិការដ្ឋានដាំដើមលាបចំនួន ១ដើម

២. វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈដាំដើមចាចំនួន ១ដើម

៣. វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គមដាំដើមអង្គារបុស្សចំនួន ១ដើម

៤. វិទ្យាស្ថានវេជ្ជសាស្រ្ត ជីវសាស្ត្រ និងកសិកម្មដាំដើមខ្ទុមចំនួន ១ដើម

៥. វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដាំដើមលឿងរាជចំនួន ១ដើម

៦. វិទ្យាស្ថានភាសាជាតិដាំដើមក្ងោកចំនួន ១ដើម

៧. វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាដាំដើមអូញម៉ូញចំនួន ១ដើម

៨. វិទ្យាស្ថានខុងជឺដាំដើមព្កុលចំនួន ១ដើម

៩. ក្រុមប្រឹក្សាជាតិភាសាខ្មែរដាំដើមឥន្ទនេល

១០. ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដាំដើមរំដួលចំនួន ១ដើម

១១. លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យដាំដើមរាំងភ្នំចំនួន ១ដើម

១២. មជ្ឈមណ្ឌលសិក្សាចិនដាំដើមជើងគោចំនួន ១ដើម

១៣. ឯកឧត្តមបណ្ឌិតអគ្គលេខាធិការដាំដើមរាំងទឹកចំនួន ១ដើម

១៤. ដើមច័នចំនួន ១ដើម

១៥. លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដាំដើមផ្កាណាគ្រីចំនួន ១ដើម

១៦. ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន ដាំដើមចំប៉ីចំនួន ១ដើម

១៧. និងនិស្សិតថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ដាំដើមរំដួលដែលជាដើមផ្កាអត្តសញ្ញាណជាតិខ្មែរចំនួន ១២ដើម៕

RAC Media | រឿន ភារុន


សេចក្តីប្រកាស