ព័ត៌មាន

«ការអភិវឌ្ឍអេកូទេសចរណ៍នៅសហគមន៍កំពង់ភ្លុក ខេត្តសៀមរាប»
122
492

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កញ្ញា គ្រី សុខណា វាគ្មិនកិត្តិយសវ័យក្មេងមួយរូប បានអញ្ជើញមកធ្វើបទបង្ហាញមួយនៅកម្មវិធីសិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» ដែលបានសម្របសម្រួលដោយអ្នកស្រីបណ្ឌិត Elizabeth Carig នាខេត្តសៀមរាប នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ​២០១៩។

សូមបញ្ជាក់ដែរថា ទេសចរណ៍គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មដែលធំបំផុតនៅលើពិភពលោកនិងរកបាន​១,៣៩៣​ទ្រីលាននៅក្នុងឆ្នាំ២០១៦។ ទំនោរវិស័យទេសចរណ៍កម្ពុជាបានកើនឡើងយ៉ាងខ្លាំងសម្បើមជាមួយអត្រាជាមធ្យមប្រចាំឆ្នាំ១៨,៨%ជាពិសេសនៅក្នុងខេត្តសៀមរាប។ 

អេកូទេសចរណ៍អាចប្រើប្រាស់ជាឧបករណ៍មួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយការចូលរួមរបស់សហគមន៍ត្រូវបានចាត់ទុកថាជារឿងសំខាន់សម្រាប់ការអភិវឌ្ឍអេកូទេស​ចរណ៍​ប្រកបដោយចីរភាព។ ការយល់ដឹងពីទស្សនទានក្នុងតំបន់ទៅលើការអភិវឌ្ឍអេកូទេសចរណ៍គឺអាចរក្សាការអភិវឌ្ឍប្រកបដោយចីរភាព។

ទស្សនទានវិជ្ជមានធ្វើឱ្យអ្នកស្រុកមានបំណងចូលរួមនិងគាំទ្រ មិនទាន់មានការសិក្សាស្រាវជ្រាវលើការវាយតម្លៃការអភិវឌ្ឍទេសចរណ៍នៅក្នុងកំពង់ភ្លុកនៅឡើយទេ ដូច្នេះការសិក្សានេះជារឿងចាំបាច់សម្រាប់ការអភិវឌ្ឍអេកូទេស​ចរណ៍ប្រកបដោយប្រសិទ្ធភាព។ ការអភិវឌ្ឍអេកូទេសចរណ៍បានចាប់ផ្តើមក្នុងឆ្នាំ២០០៦ ដោយ​មានភ្ញៀវទេសចរណ៍តិចតួចនិងមានទូកអុំនិងអូប័រ នៅឆ្នាំ២០០៩ មានសេវាអូប័រ និងការធ្វើអាជីវកម្មផ្តាច់មុខនៅក្នុងការផ្តល់សេវាកម្មអូប័រ និងមានការលក់សំបុត្រចូលដែរ ហើយសហគមន៍កក្នុងស្រុកមិនអនុញ្ញាតទេ។

នៅឆ្នាំ២០១៣ មានសមាគមន៍អេកូទេសចរណ៍ផ្អែកលើសហគមន៍ ដែលមានផ្តល់សេវាទូកអុំ ដឹកនាំដោយ​សហ​គមន៍និងទទួលបានសិទ្ធិស្របច្បាប់ក្នុងឆ្នាំនេះដែរ នៅឆ្នាំ២០១៥ សហគមន៍គ្រប់គ្រងសេវាកម្មទាំងមូល។ ចំពោះការអភិវឌ្ឍអេកូទេសចរណ៍ក្នុងតំបន់កំពង់ភ្លុក កម្មវត្ថុចម្បងគឺដើម្បីលើកកម្ពស់ជីវភាពរស់នៅអ្នកស្រុកតាមរយៈការអនុវត្តអេកូទេសចរណ៍ប្រកបដោយចីរភាព ផ្តល់អំណាចដល់ការចូលរួមរបស់ស្រ្តី និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។ កម្មវត្ថុចម្បងនៅក្នុងការសិក្សាស្រាវជ្រាវនេះគឺដើម្បីវាយតម្លៃការអភិវឌ្ឍអេកូទេសចរណ៍នៅសហ​គមន៍កំពង់ភ្លុកដែលអាចជាមូលដ្ឋានសម្រាប់ការស្នើឱ្យមានការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយប្រសិទ្ធភាពនៅក្នុងកម្ពុជា។

ចំពោះក្របខណ្ឌទស្សនទាន ចាប់ផ្តើមពីការអភិវឌ្ឍសហគមន៍ ទៅអេកូទេសចរណ៍ផ្អែកលើសហគមន៍ ដោយពឹងផ្អែកទ្រព្យជា​ទុន​សម្រាប់ជីវភាពរស់នៅ អភិបាលកិច្ចអេកូទេសចរណ៍ ដែលធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅក្នុងតំបន់ ដូច្នេះត្រូវការស្នើឱ្យមានយុទ្ធសាស្រ្តសមស្របសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយប្រសិទ្ធិភាព។

ពាក់ព័ន្ធនឹងបញ្ហាផលប៉ះពាល់អភិវឌ្ឍអេកូទេសចរណ៍ មានច្រើន ក្នុងនោះមានដូចជា ដើមទុនសង្គម ដើមទុនធម្មជាតិ ដើមទុនហិរញ្ញវត្ថុ ដើមទុនមនុស្ស និងដើមទុនរូបវន្ត។ ចំពោះការវាយតម្លៃអភិបាលកិច្ចអូស្រូមដែលមានសូចនករណ៍ចំនួន៥។ ចំពោះវិធីសាស្រ្តស្រាវជ្រាវគឺបានចុះសិក្សានៅក្នុងតំបន់កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបដែលមានគ្រួសារចំនួន៧១៨ មានព្រៃលិចទឹក៩៧៩ហិចតា ហើយមុខរបររបស់ពួកគាត់គឺនេសាទដែលមានដល់៩៦%។

នៅក្នុងខ្លឹមសារនៃបទបង្ហាញនោះ ក៏បានបង្ហាញពី​ទំនាក់ទំនងរវាងអភិបាលកិច្ចនិងទ្រព្យសកម្មជាដើមទុនសំខាន់ ព្រោះដើម្បីធ្វើឱ្យប្រសើរឡើងទ្រព្យសកម្មជាដើមទុន ត្រូវការការលើកកម្ពស់អភិបាលកិច្ចដែរ។ ការរៀបចំគោលនយោបាយសម្រាប់ការសិក្សាស្រាវជ្រាវបន្តទៀត គួរមានការលើកទឹកចិត្តឱ្យបានច្រើន។

RAC Media


សេចក្តីប្រកាស