ព័ត៌មាន

«រាជបណ្ឌិត្យសភាកម្ពុជា និង បណ្ឌិត្យសភា​វិទ្យាសាស្ត្រប៉ូឡូញ ពិភាក្សាពីកិច្ចសហប្រតិបត្តិការ»
8
488

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកបណ្ឌិត Rafal Smoczynski ដែលជាអ្នកស្រាវជ្រាវនៃបណ្ឌិត្យ​​សភាវិទ្យាសាស្ត្រប៉ូឡូញ ដើម្បីពិភាក្សាអំពីការបង្កើតកិច្ចសហការ​រវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ​ប៉ូឡូញ។

បើសិនជាមានពេលវេលាសមស្រប ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញក្នុងខែតុលាឆ្នាំ២០១៩ ហើយភាគីទាំងពីរនឹងរៀបចំសិក្ខាសាលារួមគ្នានៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០២០​ ផងដែរ។

សូមបញ្ជាក់ដែរថា នៅវេលាម៉ោង២ រសៀលថ្ងៃចន្ទនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានអញ្ជើញលោកបណ្ឌិត Rafal Smoczynski ជាវាគ្មិនក្នុងកម្មវិធីបាឋកថា មួយស្តីពី«ការតម្រង់ទិសវប្បធម៌មូលធនចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ» នៅរាជបណ្ឌិត្យសភាកម្ពុជា។

RAC Media | ស៊ឺន សម


សេចក្តីប្រកាស