ព័ត៌មាន

«ការអភិរក្សដីសើមនៅក្នុងប្រទេសឥណ្ឌូណេស៊ី»
27
486

ការអភិរក្សដីសើមនៅក្នុងប្រទេសឥណ្ឌូណេស៊ី គឺជាប្រធានបទមួយដែលមានការលើកឡើងនៅក្នុងកម្មវិធីអង្គសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» នាថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។

កញ្ញា Nurul Pertiwi ជាវាគ្មិនមកពីប្រទេសឥណ្ឌូណេស៊ី បានបង្ហាញពីការអភិរក្សដីសើមនៅក្នុងប្រទេសរបស់កញ្ញា ដោយបានចាប់ផ្តើមពីប្រវត្តិនៃគម្រោង ការបញ្ចេញកាបូននៅក្នុងប្រទេសឥណ្ឌូណេស៊ី និងបានលើកពីដីសើមនិងសារៈសំខាន់របស់វា ពីប្រព័ន្ធអេកូដែលមានរុក្ខជាតិពុករលួយ។​ ការផ្លាស់ប្តូនៃដីសើមនៅក្នុងប្រទេសឥណ្ឌូណេស៊ី ការហូររបស់ដីសើម ដូចជាការកាប់ឈើ ការផ្លាស់ប្តូទៅកាន់តំបន់ឧស្សាហកម្មជាដើម។

កញ្ញាបានថ្លែងថា ទាក់ទងនឹងការរៀបចំផែនការស្តារឡើងវិញនៃដីសើមនៅក្នុងប្រទេសឥណ្ឌូណេស៊ីមានដូចជា(១)ការធ្វើឱ្យសើមឡើងវិញ (២)ការដាំដំណាំឡើងវិញ (៣)ការធ្វើឱ្យរស់រានឡើងវិញ។ កញ្ញាក៏បានបញ្ចាក់បន្ថែមថា ដី​សើម​ដែលខូចខាតអាចនាំទៅការស្តុកកាបូនថយចុះផងដែរ ដូច្នេះវាត្រូវការទាមទារអភិរក្សដីសើមដូចអ្វីដែលកញ្ញាបានលើក។

RAC Media





សេចក្តីប្រកាស