ព័ត៌មាន

«តើអ្វីទៅជា សេដ្ឋកិច្ចនៃផលិតករឈើបន្ទះខ្នាតតូច និងបានពាក់ព័ន្ធទៅលើកត្តាអ្វីខ្លះ...? »
41
483

សិក្ខាសាលាអន្ដរជាតិមួយស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» ដែលបានរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ នោះ លោក បណ្ឌិត Takuji Tsusaka  ជាវាគ្មិន មួយរូបបានបង្ហាញពីសេដ្ឋកិច្ចនៃផលិតករឈើបន្ទះខ្នាតតូច។លោកបានលើកឡើងពីការសម្រេចចិត្តនៃការប្រមូលផលព្រៃឈើដោយលើកឡើងពីការគណនាតាមកត្តាសេដ្ឋកិច្ចនានាតាមរូបមន្តសេដ្ឋកិច្ចដោយការកំណត់ប្រភេទផ្សេងៗគ្នា និងការចំណាយទៅលើការប្រមូលផលដូចជា ចំណាយការហិរញ្ញវត្ថុទៅលើការផ្តួលដើមឈើជាដើម។

លោកបណ្ឌិត Takuji Tsusakaថា «ប្រសិនបើការប្រមូលផលដើមឈើធ្វើនៅឆ្នាំនេះ នៅឆ្នាំក្រោយ ដើមឈើនៅខ្ចីពេលដើមឈើចាស់ គឺមានរូបមន្តគណនាផ្សេងៗគ្នា ដែលការរង់ចាំក្នុងការប្រមូលផលមានលទ្ធផលផ្សេងគ្នា«។ លោកក៏បង្ហាញបានបន្ត ដោយលើកសំណួរតើមានកត្តាអ្វីខ្លះនឹងប៉ះពាល់លើរយៈពេលរង្វិលជុំប្រកបដោយប្រសិទ្ធិផល? លោកបានបង្ហាញពីការកើនឡើងនៅក្នុងការចំណាយប្រមូលផល...  ដោយលោក បានលើកពីការចំណាយ​ក្នុងការប្រមូលផលប៉ះពាល់ដល់ថ្លៃដើមនៃការរង់ចាំ ហើយប្រសិនអត្រាការប្រាក់មានការប្រែប្រួលតើនឹងមានអ្វីកើតឡើង?

ផ្នែកមួយនៃសេវាកម្មប្រព័ន្ធអេកូនឹងប៉ះពាល់លើរឿងនេះដែរ នោះគឺ៖ 

  • ជម្រកសម្រាប់ប្រភេទសត្វមានតម្លៃ
  • ការការពារជម្រកក្នុងទឹក
  • ការកំសាន្តខាងក្រៅ
  • ការអភិរក្សជីវចម្រុះ
  • ការការពារការច្រោះដី
  • ការបំបែកកាបូន

រយៈពេលរង្វិលជុំប្រកបដោយប្រសិទ្ធិផលអាចសម្រេចបាន ​វិធីសាស្រ្តរបស់វិស័យឯកជន៖ការដោះស្រាយវិស័យសាធារណៈ៖
- កូតាផលិតកម្ម
-គោលនយោបាយតម្លៃ

ជាមួយពន្ធរចនាសម្ព័ន្ធតម្លៃប្រឈមជាមួយនឹងការផ្លាស់ប្តូររបស់ផលិតក ដោយធ្វើឱ្យពួកគាត់ប្តូរដែរ។បញ្ហាប្រឈមជាមួយការយកពន្ធ៖ ត្រូវការគណនាអត្រាពន្ធសមស្រប។
RAC Media



 



សេចក្តីប្រកាស