ព័ត៌មាន

សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»
46
467

បច្ចេកសព្ទចំនួន 0៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖

- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០២ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត កាលពីថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២មានដូចជា ១. អត្ថន័យ និង២. ប្រធានរឿង។

- បច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន០៥ ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សានិងអនុម័ត កាលពីថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ មានដូចជា ១. លោហកម្ម ២. លោហសាស្ត្រ ៣. អ៊ីដ្រូសែន ៤.​ អេល្យ៉ូម ៥. បេរីល្យ៉ូម។

សទិសន័យ៖

១. អត្ថន័យ  អ. content បារ. Fond(m.) ៖ ខ្លឹមសារ ប្រយោជន៍ គតិ គំនិតចម្បងៗ ដែលមានសារៈទ្រទ្រង់អត្ថបទនីមួយៗ។
នៅក្នងអត្ថន័យមានដូចជា ប្រធានរឿង  មូលបញ្ហារឿង ឧត្តមគតិរឿង ជាដើម។
២. ប្រធានរឿង អ. theme បារ. Sujet(m.)៖ ខ្លឹមសារចម្បងនៃរឿងដែលគ្របដណ្តប់លើដំណើររឿងទាំងមូល។ ឧទហរណ៍ ប្រធានរឿងនៃរឿងទុំទាវគឺ ស្នេហាក្រោមអំណាចផ្តាច់ការ។
៣. លោហកម្ម អ. metallurgy  បារ. Métallurgie(f.) ៖ បណ្តុំវិធី ឬបច្ចកទេស ចម្រាញ់ យោបក ឬស្ល លោហៈចេញពីរ៉ែ។
៤. លោហសាស្ត្រ អ. mettalography បារ. métallographies ៖ ការសិក្សាពីលោហៈ ផលតិកម្ម បម្រើបម្រាស់ និងទម្រង់នៃលោហៈ និងសំលោហៈ។
៥. អ៊ីដ្រូសែន អ. hydrogen បារ. hydrogen (m.)៖ ធាតុគីមីទី១ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា H ជាអលោហៈ មានម៉ាសអាតូម 1.007940. ខ.អ។
៦.​ ​​អេល្យ៉ូម អ.​ helium បារ. hélium (m.) ៖ ធាតុគីមីទី២ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា He ជាឧស្ម័នកម្រ មានម៉ាសអាតូម 4.0026 ខ.អ។
៧. បេរីល្យ៉ូម អ. beryllium  បារ. Beryllium(m.) ៖ ធាតុគីមីទី៤ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Be មានម៉ាសអាតូម 1.012182 ខ.អ។ បេរីល្យ៉ូមជាលោហៈអាល់កាឡាំងដី/ អាល់កាលីណូទែរ៉ឺ និងមានលក្ខណៈអំហ្វូទែ។

RAC Media



សេចក្តីប្រកាស