ព័ត៌មាន

សហគមន៍ខ្មែរអ‍៊ិស្លាម(ជ្វា)នៅខេត្តកំពត - ករណីសិក្សា ៖ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយ៖ ម៉ិល វាសនា មន្ត្រីវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ
82
414

នៅកម្ពុជា នៅពេលគេលើកឡើងអំពីសាសនិកគោរពប្រតិបត្តិសាសនាអ‍៊ិស្លាម គឺគេតែងគិតសំដៅដល់​ជន​ជាតិ​ចាមដែលមានប្រភពកំណើតនៅប្រទេសចម្ប៉ា ហើយដែលបានធ្វើអន្តោប្រវេសន៍មករស់នៅក្នុងដែន​រដ្ឋ​កម្ពុជា​​​នៅអំឡុងសតវត្សរ៍ទី១៥ បន្ទាប់ពីប្រទេសនេះត្រូវវាយយកគ្រប់គ្រងដោយវៀតណាម។ ប៉ុន្តែ វាពុំមែនបែបនេះឡើយ។ នៅមានជនជាតិទីទៃពីជន​ជាតិ​ចាម​ដែល​គោរព​ប្រតិបត្តិសាសនាអ‍៊ិស្លាម ហើយដែលបានមករស់នៅក្នុងដែនរដ្ឋកម្ពុជាដែរ នោះគឺ​ជាជនជាតិជ្វាដែលបានធ្វើអន្តោប្រវេសន៍ពីកោះជ្វា ប្រទេសឥណ្ឌូនេស៊ី មករស់នៅ​កម្ពុជាតាមតំបន់មាត់សមុទ្រ ជាពិសេសនៅខេត្តកំពត។ មានឯកសារបញ្ជាក់ថា ជ្វា ប្រហែលមករស់នៅក្នុងកម្ពុជានៅតាំងពីសតវត្សទី១៣។

អត្ថបទនេះនឹងព្យាយាមបកស្រាយបញ្ជាក់លើអំណះអំណាងខាងលើ តាមរយៈការសិក្សាស្រាវជ្រាវលើសហគមន៍សាសនិកអ‍៊ិស្លាម នៅឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដែលជាឃុំមានសាសនិកអ‍៊ិស្លាមរស់នៅច្រើនជាងគេក្នុងខេត្តកំពត ហើយការសិក្សាស្រាវជ្រាវនេះ គឺផ្តោតលើប្រវត្តិ ទំនៀមទម្លាប់ប្រពៃណី និងការប្រតិបត្តិសាសនាអ‍៊ិស្លាមរបស់សហគមន៍នេះ។

លោក-លោកស្រី ចាប់អារម្មណ៍ពីខ្លឹមសារនៃអត្ថបទស្រាវជ្រាវ និងចង់ដឹងបន្ថែមពីសាសនិកអ‍៊ិស្លាមនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត សូមចូលទៅគេហទំព័រនៃរាជបណ្ឌិត្យសភាកម្ពុជា ឬ ទាញយកអត្ថបទទាំងស្រុង ពី៖ http://rac.apppeppers.com/royal-academy/research/attachments/original/56.pdf?1549621087

RAC Media


សេចក្តីប្រកាស